​អាការ​ឈឺ​ថ្ងាស​ជា​បញ្ហា​ធំ​របស់​ស្ត្រី​

អាការ​ឈឺ​ត្រង់​ថ្ងាស​ភេទ​នេះ ច្រើន​កើតមានឡើង​ក្រោម​បរិវេណ​ក្រោម​ផ្ចិត ត្រូវ​បាន​ចែកចេញ​ជា​ពីរ​ប្រភេទ គឺ​ឈឺ​ភ្លាមៗ ដែល​ភាគច្រើន​កើត​លើ​ស្ត្រី ក្រោយ​ពេល​វះកាត់​ឆ្លង​មេរោគ ឬ​មាន​អាការ​រលាក​ស្រទាប់​ស្បែក​ក្នុង​រាងកាយ​។ ចំណែក​មួយ​ទៀត គឺ​អាការ​ឈឺរាំរ៉ៃ អាច​មាន​រយៈពេល​ឈឺ​ជាប់​គ្នា លើសពី ៦​ខែ ឡើងទៅ ដែល​មាន​មូលហេតុ​មកពី​ភាពប្រែប្រួល​ខុស​ប្រក្រតី​នៅក្នុង​រាងកាយ ឬ​ចិត្តគំនិត​។


​​-​វា​អាច​ពិត​ទេ​ថា ស្ត្រី​កើត​អាការ​នេះ​ច្រើន​ជាង​បុរស​? ជាទូទៅ គេ​រកឃើញ​ថា ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ​ពី ១៥-៤០ ភាគរយ មានឱកាស​កើត​អាការ​នេះ រ៉ាំរ៉ៃ ហើយ​រកឃើញ​ថែម​ទៀត​ថា ស្ត្រី​កើត​ច្រើន​ជាង​បុរស​។ សម្រាប់​បុរស​វិញ គេ​រកឃើញ​មូលហេតុ​ភាគច្រើន បណ្តាលមកពី​រលាក​ក្រពេញប្រូ​ស្តាត រ៉ាំរ៉ៃ​។​


​​អាការ​ឈឺ​ថ្ងាស​ក្រោម​រ៉ាំរ៉ៃ ចំពោះ​ស្ត្រី​ភាគច្រើន បណ្តាលមកពី​អ្វី​? ភាគច្រើន​មាន​មកពី​ភាពខុសប្រក្រតី នៃ​អវយវៈ​ក្នុង​ប្រព័ន្ធ​បន្ត​ពូជ ដូចជា រន្ធ​ភេទ ស្បូន ដៃ​ស្បូន ឬ​ប្រព័ន្ធ​ផ្សេងៗ​នៃ​រាងកាយ មានដូចជា ប្រព័ន្ធ​រំលាយ​អាហារ ប្រព័ន្ធ​បន្ទោ​របង់​ទឹក​មូត្រ ប្រព័ន្ធ​ឆ្អឹង និង​សាច់ដុំ ប្រព័ន្ធ​សរសៃប្រសាទ និង​ចិត្តគំនិត​។ អាការ​ឈឺ​រ៉ាំរ៉ៃ នៃ​ថ្ងាស​ក្រោម កើត​ពី​ការប្រែប្រួល អវយវៈ​ក្នុង​ប្រព័ន្ធ​បន្ត​ពូជ និង​វិល​មក​ឈឺ​ម្តងទៀត នៅពេល​មាន​រដូវ គឺជា​មូលហេតុ​ដែល​គេ​ជួប​ញឹកញាប់​ជាង​គេ មាន​បី​ចំណុច​គឺ​៖


​​-​អាការ​ឈឺ​ថ្ងាស​ក្រោម​នៅ​ពេល​មាន​រដូវ រោគសញ្ញា​ឈឺ​ដូច​គេ​យក​ម្ជុល​មកចាក់ ឬរ​មួល​ឈឺ​រយៈពេល ២-៣ ថ្ងៃមុន ក្នុង​ថ្ងៃ​មក​រដូវ​ដំបូង​។ ជា​ញឹកញាប់ អាច​មាន​រួម​នូវ​អាការ​ដទៃទៀត​ដូចជា ឈឺក្បាល រមួល​ពោះ ក្តៀន​លាមក រាក​រូស ឬ​រាក​នោម និង ជាទូទៅ​មាន​អាការ​ឈឺ​ក្នុង​រយៈពេល ២៤ ម៉ោង តែ​ករណី​ខ្លះ​អាច​ឈឺ​យូរ​រហូត ២-៣ ថ្ងៃ ក្រោយ​ពេល​មក​រដូវ​ផងដែរ​។​


​-​អាការ​ឈឺ​ថ្ងាស ក្រោម​អំឡុង​ពេល​មាន​ស៊ុត ធ្លាក់​នៃ​ពាក់កណ្តាល​ខែ កើត​មាន​អាការ​ឈឺ​ខ្លាំង​នាពេល​ដំបូង​ដោយ ១-២ ថ្ងៃ ក្រោយមក​ទើប​បានធូ​ស្រាល ព្រមទាំង​អាច​មាន​ធ្លាក់ឈាម​តិចៗ ដែល​មូលហេតុ​ទូទៅ មក​ពី​អាការ​រលាក​ស្រទាប់​សាច់​ក្នុង ពោះ​ដោយសា​រថង់​ទឹក​នៅ​ក្នុង​ដៃ​ស្បូន​បែក​។​


​​-​បណ្តាល​មក​ពី​ស្រទាប់ សាច់​នៅក្នុង​ស្បូន​ដុះ​ខុស​ទីកន្លែង​។ លក្ខណៈ​បែបនេះ អាច​ធ្វើឲ្យ​រលាក ហើយ​មាន​អារម្មណ៍​ថា ឈឺ​ដូច​ត្រូវ​គេ​យក​ម្ជុល​មកចាក់ ឬ​ឈឺ​ក្នុងអំឡុង​មុន និង​ពេល​មាន​រដូវ​។​


​ចំណែក​អា​ការរួម​ដទៃ មាន​ជា​ញឹកញាប់​នោះ គឺ​ឈឺពោះ​ពេល​មាន​រដូវ ឈឺ​ពេល​រួមភេទ ឬ​ឈឺ​ពេល​បត់ជើងធំ ប៉ុន្តែ​ភាគច្រើន អាការ​ឈឺ​នេះ មិន​ពាក់ព័ន្ធ​ជាមួយ​ការ​មក​រដូវ​នោះទេ​។ រីឯ​ការពិនិត្យ វិនិច្ឆ័យ​វិញ អាច​វះកាត់​ឆ្លុះ​មើល​តាម​ស្បែក​ពោះ ដើម្បី​ចូល​ទៅ​មើល​អវយវៈ​នៅត្រង់​ប្រឡោះ​ត្រគាក ដែល​អាច​មាន​ភាព​ប្រែប្រួល​ខុស​ប្រក្រតី​៕​

អ្នកជំងឺ​មហារីក​គួរតប​ប្រេងត្រី

លទ្ធផល​នៃ​ការស្រាវជ្រាវ​មួយ ត្រូវបាន​ប្រកាស​លើ​ទស្ស​នាវ​ដ្តី Cancer Cedd (​អាមេរិក​) ថ្មីៗ​នេះ បង្ហាញថា ការដែល​អ្នកជំងឺ​មហារីក​លេបថ្នាំ​ប្រេង​ត្រី អាច​ឥ​ត្ធិ​ពល​ដល់​ប្រសិទ្ធិភាព​របស់​វិធី​ព្យាបាល​គីមី ។​
​ពួក​អ្នកវិទ្យាសាស្ត្រ នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​សាកលវិទ្យាល័យ Utrecht (​ហុ​ឡង់​) រកឃើញថា ពពួក​អាស៊ីត​ខ្លាញ់ Omega-3 និង Omeag-6 ត្រូវបាន​រកឃើញ​ក្នុង​ប្រភេទ​ត្រី​នូ​ណា​, ត្រី​សាល់​ម៉ុ​ន​... អាចធ្វើ​ឲ្យ​កោសិកា​មហារីក​ប្រែជា​លំបាក ត្រូវកំទេច​ពេលធ្វើការ​ព្យាបាល​ដោយ​គីមី Cisplatin ។​
​ពួក​អ្នកស្រាវជ្រាវ​ឲ្យ​ដឹងថា Cisplatin ជា​វិធី​ព្យាបាល​គីមី​ទូទៅ​មួយ ត្រូវបាន​ប្រើ​ដើម្បី​ព្យាបាល​ឲ្យ​អ្នកជំងឺ​មហារីក សំដៅ​ប្រឆាំង​តប​ដំណើរ​វិ​វត្ត​រីកចម្រើន​របស់​ជំងឺមហារីក រួមមាន​មហារីក​សួត​, មហារីកក្រពះ​, មហារីក​អូវែ​, មហារីក​ប្លោកនោម និង​មហារីក​បំពង់ក ។​
​ជាធម្មតា ដុំ​គីស​មហារីក នឹង​ថយចុះ​ទំហំ ពេល​ប្រាស្រ័យ​ជាមួយ​សារជាតិ​គីមី Cisplatin ។ ប៉ុន្តែ ពួក​អ្នកស្រាវជ្រាវ​រកឃើញថា ដុំ​គីស​នៅ​សត្វ​កណ្តុរ​ពិសោធន៍ ប្រែជា​មិន​រួម​តូច ពេល​វា​ត្រូវបាន​ផ្គត់ផ្គង់​ប្រេង​ត្រី ទៅក្នុង​របប​ទទួលទាន​ប្រចាំថ្ងៃ ។​
​សាស្ត្រាចារ្យ Emile Voest វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​មហារីក នៅ Utreccht អ្នកដឹកនាំ​ការស្រាវជ្រាវ​នេះ បាន​ឲ្យ​ដឹងថា អ្នកជំងឺ​មហារីក​កំពុង​ត្រូវបាន​ព្យាបាល​ដោយ​វិធី​គីមី Cisplatin មិនគួរ​ទទួលទាន​ត្រី​ខ្លាញ់ ឬ លេបថ្នាំ​ប្រេង​ត្រី រហូត​មានការ​ស្រាវជ្រាវ​ជ្រៅ​ជាង ដើម្បី​បញ្ជាក់​ច្បាស់​បញ្ហា​នេះ ។​
Jessica Harris អ្នកទទួលខុសត្រូវ​ខាង​ព័ត៌មាន​សុខភាព នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មហារីក​អង់គ្លេស បាន​ទូន្មាន​ថាៈ “​រឿង​នោះ មាន​ឥទ្ធិពល​ដល់​លទ្ធផល​ព្យាបាល​ដោយ​គីមី ឬ​អត់​”៕M​

ទឹកដោះគោមានជាតិខ្លាញ់បង្កើនលទ្ធភាពលាប់មហារីកដោះ

-ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ច្រើន បង្កើន​លទ្ធភាព​បាត់បង់​ជីវិត ដោយសារ​មហារីក​ដោះ​រើ​ឡើងវិញ​
​ការស្រាវជ្រាវ​មួយ​ថ្មីៗ​នេះ បាន​រកឃើញថា ទទួលទាន​កម្រិត​ខ្ពស់​បណ្តា​ផលិតផល​ទឹកដោះគោ​មាន​បរិមាណ​ជាតិ​ខ្លាញ់​ច្រើន​ក្រោយពេល​ព្យាបាល​មហារីក​ដោះ អាច​បណ្តាល​ឲ្យ​បាត់បង់​ជីវិត ដោយសារ​ជំងឺ​រើ​ឡើងវិញ ។​
​ការស្រាវជ្រាវ​ត្រូវបាន​អនុវត្ត ដោយ​ពួក​អ្នកវិទ្យាសាស្ត្រ​អាមេរិក ទើបត្រូវ​បានប្រកាស​លើ​ទ​ស្ស​នាវ​ដ្តី​របស់​វិទ្យាស្ថាន​មហារីក​ជាតិ​អាមេរិក ។​
​អ្នកជំងឺ​ក្រោយពេល​ត្រូវបាន​វិនិច្ឆ័យ និង​ព្យាបាល​មហារីក​ដោះ របប​ទទួលទាន និង​អាហារ​ទាំងឡាយ​អាច​ឥទ្ធិ​ពេល​ដល់​ពេលវេលា និង​ស្ថានភាព​រស់នៅ​ទៅ​ថ្ងៃមុខ​របស់​ពួកគេ ។​
​គំនិត​របស់​ការស្រាវជ្រាវ​នេះ​ចាប់​ប្រភពពី​ការទទួល​ទាន​ទឹកដោះគោ​នៅ​បណ្តា​ប្រទេស​លោកខាងលិច ។ បណ្ឌិត Candyce Kroenke នៅ​បន្ទប់​ស្រាវជ្រាវ​វិទ្យាសាស្ត្រ Kaiser Permanrente ឲ្យ​ដឹងថា estrogen ក្នុង​ទឹកដោះគោ អាច​បង្ក​ការ​លាប់​ជំងឺមហារីក​ដោះ មិនតែប៉ុណ្ណោះ អាច​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​នេះ ។​
​ពី​ទឡ្ហីករណ៍​នេះ ពួក​អ្នកស្រាវជ្រាវ​បាន​តាមដាន​ស្ត្រី​១៨៩៣​នាក់ ត្រូវ​វិនិច្ឆ័យ​កើត​មហារីក​ដោះ​២​ឆ្នាំ មុនពេល​ស្រាវជ្រាវ ។ អ្នកចូលរួម​ម្នាក់ៗ​នឹង​គូស​នៅក្នុង​តារាង​ស៊ើបអង្កេត​រួមមាន​បណ្តា​ព័ត៌មាន​អំពី​អាហារ​ដែល​ពួកគេ​ទទួលទាន​រាល់ថ្ងៃ រាល់​ឆ្នាំ អ្នកចូលរួម​ស្រាវជ្រាវ​ត្រូវបាន​តាមដាន​ក្នុងអំឡុងពេល​១២​ឆ្នាំ ។​
​លទ្ធផល​បង្ហាញថា ស្ត្រី​ទទួលទាន​ទឹកដោះគោ មាន​បរិមាណ​ជាតិ​ខ្លាញ់​ខ្ពស់ មានលទ្ធភាព​បាត់បង់​ជីវិត​ដោយសារ​មហារីក​ដោះ ឬ​ជំងឺ​ផ្សេងៗ​ដូចជា​លាប់​ជំងឺ​បេះដូង ៕M​

​ទទួលទាន Sushi និង​ដេក​គ្រប់ ៨ ម៉ោង ជួយ​បង្កើន​អាយុ​

ស្ត្រី​ជនជាតិ​ជប៉ុន​ម្នាក់ មាន​អាយុ​វែង​ជាងគេ​បំផុត​នៅលើ​ពិភពលោក​។ ស្ត្រី​ជនជាតិ​ជប៉ុន​នោះ ឈ្មោះ​មី​សា​អុ អូ​កា​វ៉ា (Misao Okawa)​។ គាត់​បាន​ត្រូវគេ​អញ្ជើញ ឲ្យ​មក​ចែករំលែក ពី​របៀប​រស់នៅ ដើម្បី​មាន​អាយុ​វែង ហើយ​នៅតែមាន​ស្មារតី​ឈ្លាសវៃ​ដដែល​។​

Misao Okawa កើត​នៅ​ឆ្នាំ ១៨៩៨ , ឆ្នាំនេះ លោកយាយ មាន​អាយុ ១១៦ ឆ្នាំ ។ ឆ្នាំ​ដែល​លោកយាយ​កើត មហាក្សត្រ​យា​នី វិក​តូ​រី​យា នៅ​សោយរាជ្យ​នៅឡើយ , សង្គ្រាម​អេ​ស្ប៉ា​ញ អាមេរិក កំពុង​នៅ​ដំណាក់កាល​ក្តៅគគុក​បំផុត ហើយ Horatio Kitchener ឈ្នះ​សមរភូមិ Omdurman ។​

លោកយាយ Misao Okawa និង​បងស្រី​នៅ​ឆ្នាំ ១៩០០

​លោកយាយ Misao Okawa ត្រូវបាន​ទទួលស្គាល់ ជា​មនុស្ស​អាយុ​វែង​បំផុត​នៅលើ​ពិភពលោក​, នៅ​វ័យ ១១៦ ឆ្នាំ តែ​លោកយាយ​នៅតែ​ភ្លឺស្វាង និង​មាន​សុខភាព​ល្អ ។
​លោកយាយ​ចែករំលែក​អាថ៌កំបាំង អាយុ​វែង​របស់ខ្លួន ជាមួយ​អ្នក​សារពត៌មាន​ថា​៖"​ខ្ញុំ​រស់នៅក្នុង​ជីវភាព ដូច​មនុស្ស​ធម្មតា​ដទៃ​ទៀត​, ក្នុង​១​ថ្ងៃ គេង​គ្រប់ ៨ ម៉ោង និង​ទទួលទាន Sushi ជាប្រចាំ ។ ពុំ​ត្រឹមតែ​ប៉ុណ្ណឹង​ទេ អ្នក​នៅ​ត្រូវ​រៀន​វិធី​បន្ធូរ​សាច់ដុំ ឲ្យ​រាងកាយ​សម្រាក " ។​

Misao Okawa ជា​កូនស្រី​របស់​ជាងកាត់ដេរ Kimono ល្បីឈ្មោះ​ទី​២ នៅ​ជប៉ុន បាន​ក្លាយជា​មនុស្ស អាយុ​វែង​បំផុត នៅលើ​ពិភពលោក ក្រោយពេល Jireomon Kimura (១១៦ ឆ្នាំ​) បាន​ស្លាប់​កាលពី​ខែមិថុនា ឆ្នាំ​២០១៣ ។​

​ពួក​អ្នកវិទ្យាសាស្ត្រ បាន​ឲ្យ​ដឹងថា ពុំមែន​ចៃដន្យ​ឡើយ ដែល​មនុស្ស​ចាស់​បំផុត នៅលើ​ពិភពលោក ទាំង ២ នាក់ ជា​ជនជាតិ​ជប៉ុន​, ស្រុកកំណើត​របស់​មនុស្ស​ចាស់ អាយុ​លើស ១០០ ឆ្នាំ ជាង ៥៤.៣៩៧ នាក់​។ លោកយាយ Misao Okawa ទទួលទាន ៣ ពេល ក្នុង ១ ថ្ងៃ ហើយ​ជានិច្ចកាល គាត់​ស​ម្រា​ន​គ្រប់ ៨ ម៉ោង ។ អាហារ​ចំណូលចិត្ត​របស់លោក​យាយ​គឺ Sushi , ត្រី​ធូ​ណា និង​ទឹកខ្មេះ​អង្ករ ។​

លោកយាយ Misao Okawa អាយុ ១១៦ ឆ្នាំ​

​ពេល​ត្រូវបាន​សួរ អំពី​អំឡុងពេល សុភមង្គល​បំផុត​របស់ខ្លួន ពេល​បានរស់នៅ​ឆ្លងកាត់ ៣ សតវត្សរ៍ , លោកយាយ​បាន​រំលឹក​ឡើងវិញ អំពី​អា​ពា​ហ៍​របស់ខ្លួន ជាមួយ​លោក Yukio Okawa នៅ​ឆ្នាំ ១៩១៩ និង​ថ្ងៃកំណើត​របស់​កូន​ទាំង​៣​នាក់ ។ កូនប្រុស និង​កូនស្រី​ម្នាក់​របស់​លោកយាយ បច្ចុប្បន្ន នៅរស់​នៅឡើយ និង​មាន​អាយុ ៩៤ និង ៩២ ឆ្នាំ ។ លោកយាយ​មាន​ចៅទួត ដល់ ៤​នាក់ និង​ចៅលួត ៦​នាក់ ។​

​អាយុ​មធ្យម​របស់​ស្ត្រី​ជប៉ុន សព្វថ្ងៃនេះ​គឺជា​ង ៨៥ ឆ្នាំ និង​មាន​ដល់​ជាង ៨៧% អាយុ​លើស ១០០​ឆ្នាំ ។ ចំណែក​បុរស​នៅ​ជប៉ុន មាន​អាយុ​មធ្យម ទាប​ជាង ៧៩ ឆ្នាំ ។ ទាក់ទង​នឹង​ការរស់នៅ ក្នុងប្រទេស​មួយ​ខ្វះ​ធនធាន និង​មានជីវិត​សោមនស្ស​រីករាយ , សុទិដ្ឋិនិយម , ជនជាតិ​ជប៉ុន ជានិច្ចកាល​ឈរ​នៅ​ជួរមុខ អំពី​អត្រា​មនុស្ស​អាយុ​វែង​បំផុត​នៅលើ​ពិភពលោក ៕M/V/L

ផ្សិត​បន្ថយ​ជំងឺលើសឈាម​

តាម​ការស្រាវជ្រាវ​បានឲ្យដឹងថា ផ្សិត គឺជា​អាហារ​មួយ​ប្រភេទ ដែល​មាន​សារធាតុ​អាហារ​ជាច្រើន ដូចជា ការ​បូ​អ៊ី​ដ្រាត កាល់ស្យូម ផូស្វ័​រ សារ​ធាតុដែក វីតាមីន B1, B2 ។ ក្រៅពីនេះ ផ្សិត​នៅ​មាន សារធាតុ​ស៊ី​លី​នៀម ឬ​សេលេ​នី​ញ៉ូម (Selenium) និង​សារធាតុ​ប៉ូ​តាស​ស្យូម ដែល​សារធាតុ​ទាំងពី​នេះ គឺជា​សារធាតុ​ប្រឆាំង​មហារីក និង​សារធាតុ​បន្ថយ​ជំងឺលើសឈាម គួរ​ទទួល​ទាន​ផ្សិត ឲ្យបាន​ញឹកញាប់ ដើម្បី​ឲ្យ​សម្ពាធ​ឈាម​ត្រឡប់មក​ជា​ធម្មតា ។ លើសពីនេះ វា​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើការ​បាន​ល្អ ធ្វើឲ្យ​ថ្លើម​រឹងមាំ មិន​ធ្វើឲ្យ​ឈាម​ក្តៅ​នឹង​បន្ថយ​កូលេ​ស្តេ​រ៉ូ​ល​ថែមទៀត ៕

ទទួលទាន​សាច់​ក្រហម​ច្រើន ងាយ​កើត​មហារីក​ក្រលៀន​

ទទួលទាន​សាច់​ក្រហម​ច្រើន ងាយ​កើត​មហារីក​ក្រលៀន​
​អ្នក​ដែល​ទទួលទាន​សាច់​ក្រហម​ច្រើន ប្រឈម​នឹង​ការកើត​មហារីក​ក្រលៀន​ខ្ពស់ជាង ១៩​ភាគរយ ធៀប​នឹង​ធម្មតា​។ នេះ​ជា​លទ្ធផល​ស្រាវជ្រាវ​ដែល​ទើបត្រូវ​បានប្រកាស​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​អាមេរិក​។​
​ជនជាតិ​អាមេរិក​៥០០.០០០​នាក់ មាន​អាយុ​ពី​៥០​ឆ្នាំ​ឡើង ត្រូវបាន​អញ្ជើញ​ឱ្យ​ចូលរួម​ស្រាវជ្រាវ​តាមដាន​អំពី​ទម្លាប់​ទទួលទាន រួមមាន​ទាំង​កម្រិត​ប្រើប្រាស់​សាច់​ក្នុង​រយៈពេល​៩​ឆ្នាំ​។ លទ្ធផល​ចុងក្រោយ គឺមាន​មនុស្ស​ប្រមាណ ១.៨០០ នាក់ ត្រូវបាន​វិនិច្ឆ័យ​ថា មាន​កើត​មហារីក​ក្រលៀន​។​
​ជា​មធ្យម បុរស​ដែល​ចូលរួម​ក្នុងការ​ស្រាវជ្រាវ ទទួលទាន​ប្រមាណ​ពី ៥៧-៨៧​ក្រាម សាច់​ក្រហម​ក្នុង​មួយថ្ងៃ ក្នុងពេល​ស្ត្រី​ទទួលទាន​តែ​ពី ២៨-៥៧ ក្រាម​។​
​របាយការណ៍​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​អាមេរិក ក៏បាន​បង្ហាញ​ស្ថិតិ​ឲ្យ​ដឹងថា អ្នក​ដែល​ទទួលទាន​សាច់​ក្រហម​ខ្ពស់បំផុត (​ប្រមាណ​១១៤​ក្រាម ក្នុង​មួយថ្ងៃ​) ត្រូវបាន​វិនិច្ឆ័យ​លទ្ធភាព​កើត​មហារីក​ក្រលៀន​ខ្ពស់ជាង ១៩​ភាគរយ ធៀប​នឹង​អ្នកទទួល​ទាន​តិច​បំផុត​(​ប្រមាណ ២៨​ក្រាម​)​។​
​ការស្រាវជ្រាវ​នេះ បានគិត​ទៅដល់​កត្តា​ទូទៅ​ផ្សេងៗ ធ្វើឱ្យ​កើន​គ្រោះថ្នាក់​ជំងឺ ដូចជា​៖ របប​ទទួលទាន របៀបរបប​រស់នៅ អាយុ ជាតិ​សាសន៍ ទម្លាប់​ជក់បារី ផឹកស្រា ឬ​ជំងឺលើសឈាម ទឹកនោមផ្អែម​...​។​
​ទស្សនា​វ​ដ្តី​ជីវជាតិ​អាមេរិក ក៏បាន​បង្ហាញ​ពី​របាយការណ៍​មួយ ដែល​ទើប​ចេញផ្សាយ​កាលពីពេល​ថ្មីៗ​នេះ​ថា មាន​បរិមាណ​សារជាតិ​គីមី​ពុល​ដ៏​ច្រើន ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ពពួក​សាច់​អាំង​ពណ៌​ក្រហម ហើយ​នេះ​ក៏​ជា​មូលហេតុ​ធ្វើឱ្យ​កើន​គ្រោះថ្នាក់​មហារីក​។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ការទទួល​ទាន​សាច់​ក្រហម​ច្រើន នៅ​បង្ក​ជា​បញ្ហា​សុខភាព​មួយចំនួនទៀត ពិសេស​គឺ​ធ្វើឱ្យ​កើន​ផ្ទាំង​ច្បាម​ប្រមូលផ្តុំ​ក្នុង​គែម​សរសៃឈាម​ទៀតផង​។​
​ថ្វី​ត្បិត​ដូច្នោះ​ក៏ដោយ អ្នកស្រាវជ្រាវ​ម្នាក់​គឺ បណ្ឌិត Mohammed El- faramawi គ្រាន់តែ​ទូន្មាន​មនុស្ស​គ្រប់គ្នា​ថា ចូរ​បន្ថយ​បរិមាណ​សាច់​ក្រហម​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ គឺ​មិនត្រូវ​បោះបង់​ទាំងស្រុង​ឡើយ  "​ព្រោះ​សាច់​ក្រហម​ជា​ប្រភព​ចាំបាច់​ផ្គត់ផ្គង់​ដែក និង​ប្រូតេអ៊ីន​" ។​
​ទន្ទឹម​នោះ ដើម្បី​រារាំង​បរិមាណ​សារជាតិ​គីមី​កើតមាន​ក្នុងដំណាក់កាល​កែច្នៃ​សាច់ អ្នកជំនាញការ​ជីវជាតិ​មួយរូប ក៏​ទូន្មាន​ដែរ​ថា មិនត្រូវ​អាំង​សាច់​ផ្ទាល់​លើ​អណ្តាតភ្លើង ឬ​លើ​ផ្ទៃ​លោហៈ​ក្តៅ ត្រូវ​បំ​ព្រួញ​ពេលវេលា​ចម្អិន និង​ប្រើ​ម៉ា​យ​ក្រូ​វ៉េវ ដើម្បី​ចម្អិន​សាច់ មុនពេល​យកទៅ​ច្នៃ​នៅ​សីតុណ្ហភាព​ខ្ពស់ ៕

​ˆ​របត់​អាយុ​សំខាន់ៗ​៥ ចំពោះ​សុខភាព​របស់​អ្នក

ខាងក្រោម​នេះ​ជា​ការណែនាំ​របស់​វេជ្ជបណ្ឌិត​អង់គ្លេស​អំពី​រឿង​ទាំងឡាយ​ដែល​អ្នក​ចាំបាច់​ត្រូវធ្វើ​នៅ​របត់​អាយុ​៥​សំខាន់ៗ ។​

​    ​•​អាយុ​២០​ឆ្នាំៈ​
​​ជំងឺ​គ្រោះថ្នាក់​ហាក់​កម្រ​ជួប​នៅ​វ័យ​នេះ ដូច្នេះ​ហើយ​អ្នក​គួរលៃ​ទុក​ពេលវេលា​ដើម្បី​បង្កើត​មូលដ្ឋានគ្រឹះ កម្លាំងកាយ​យូរអង្វែង​សម្រាប់​សរីរាង្គ ដោយ​ទម្លាប់​ហាត់ប្រាណ ទទួលទាន​ត្រឹមត្រូវ​។ កិច្ចការ​សំខាន់​មួយទៀត​គឺ​ប្រយ័ត្នប្រយែង​ចំពោះ​ជំងឺ​ប្លែកៗ មាន​ឥទ្ធិពល​ទៅ​ដល់​មនុស្ស​វ័យក្មេង ។


​​បណ្ឌិត Ellie Cannon បានឱ្យដឹងថា មាន​ជំងឺ​មួយចំនួន​ដែល​មាន​លក្ខណៈ​ទូទៅ​ជាង​ចំពោះ​ក្រុម​មនុស្ស​ក្មេងៗ​ប្រៀប​នឹង​មនុស្ស​ចាស់ ដូច្នេះ​ការប្រុងប្រយ័ត្ន បុគ្គល​ជា​រឿង​សំខាន់​បំផុត ។ ក្រៅពីនេះ នៅ​វ័យ​មាន​សិច​ខ្លាំងក្លា​នេះ ចាប់ផ្តើម​មាន​ការ​ប្រឈម​កើន​ជំងឺមហារីក​មាត់ស្បូន។

អាស្រ័យហេតុនេះ ចូរ​ធ្វើ​វិភាគ Papsmer ៣​ឆ្នាំ​ម្តង ចាប់ផ្តើម​ពី អាយុ​២៥​ឆ្នាំ​។​ ​មហារីក​ពង​ស្វា ស ជា​ជំងឺ​របស់​បុរស​ក្មេងៗ ហើយ​ទូទៅ​បំផុត គឺ​ក្នុង​ក្រុម​អាយុ​ពី​២០-៤០​ឆ្នាំ ។ បុរស​គួរ​ស្វ័យ​ត្រួតពិនិត្យ​រាល់​ខែ ដើម្បី​ស្វែងរក​ដុំ​គីស ដុំ​ចម្លែកៗ​។​ ​​ក្រៅពីនេះ ការប្រាស្រ័យ​ច្រើនពេក​ជាមួយនឹង​ពន្លឺព្រះអាទិត្យ ក្នុង​ដំណាក់កាល​ដំបូង​នៃ​ជីវិត ជា​គ្រោះថ្នាក់​ធំ​បំផុត​បង្ក​ជា​ស្នាម​ជាតិ​ពណ៌​ខុស ប្រក្រតី​-​បុព្វការី​របស់​សណ្ឋាន​មហារីក​ស្បែក ទៅ​ថ្ងៃក្រោយ​។​


​​ដូច្នេះ​ចូរ​ថត​ឡើងវិញ​នូវ​រូបភាព​ទាំងឡាយ​អំពី​ប្រជ្រុយ ស្នាម​ជាំខ្មៅ ដើម្បី​ប្រៀបធៀប វា​ប្រែប្រួល​ទៅតាម​ពេលវេលា។​ ​​ដង់ស៊ីតេ​ឆ្អឹង​របស់​​អ្នក​​​សម្រេច​ដល់​កំពូល​ក្នុង​ទសវត្សរ៍​នេះ បន្ទាប់ពីនោះ ជាលិកា​ត្រូវ​បាត់បង់​យ៉ាង​លឿន​ជាង​ចំនួន​ត្រូវបាន​បង្កើត ។ ដោយហេតុនេះ របប​ទទួលទាន​ក្នុង​វ័យ​២០​ឆ្នាំ គឺ​សំដៅ​ធ្វើឱ្យ​ប្រសើរ​បំផុត​នៃ​ភាពរឹងមាំ​របស់​គ្រោងឆ្អឹង​។ សំដិល​ថ្ងៃ រាល់ថ្ងៃ ដើម្បី​បង្កើន​លទ្ធភាព​ស្រូប​យក​កាល់ស្យូម​។ ជ្រើសរើស​អាហារ​សម្បូរ​កាល់ស្យូម ពុំ​សូវ​មាន​ជាតិ​ខ្លាញ់​។​

​    ​•​អាយុ​៣០​ឆ្នាំៈ
​​នេះ​ជា​ទសវត្សរ៍​អ្នក​ត្រូវ​ចាប់ផ្តើម​បង្កើត​ផែនការ​សម្រាប់​អនាគត​សុខភាព​របស់​ខ្លួន និង​យល់​ថា ប្រវត្តិ​គ្រួសារ​ជា​រឿង​សំខាន់​។ នេះ​ក៏​ជា​ពេលវេលា​ល្អ​ដើម្បី​សំណេះសំណាល ជាមួយ​ឪពុក​ម្តាយ​អ្នក​អំពី​ជំងឺ​តំណពូជ​ក្នុង​គ្រួសារ​។​


​​បញ្ឈប់​ជក់បារី​ភ្លាម​៖ ការស្រាវជ្រាវ​បង្ហាញថា ប្រសិន​អ្នក​បោះបង់​បារី នៅ​ដើម​អាយុ​៣០​ឆ្នាំ​នោះ ដល់​អាយុ ៥០​ឆ្នាំ គ្រោះថ្នាក់​មហារីក​និង​ជំងឺ សរសៃឈាម​បេះដូង​របស់​អ្នក នឹង​ស្មើ​ជាមួយ​អ្នក​ពុំ​ដែល​ជក់បារី​។​


​​ពេល​អ្នក​ចាប់ផ្តើម​កសាង​គ្រួសារ អាទិភាព​ទាំងឡាយ ត្រូវបាន​ប្រែប្រួល ដូច្នេះ​ទាំង​បុរស​និង​ស្ត្រី​សុទ្ធ តែ​ត្រូវ​យកចិត្តទុកដាក់​ដល់​ទម្ងន់​របស់​ខ្លួន ព្រោះ​វា​ពាក់ព័ន្ធ​ទៅ​ដល់​ការវិវត្តន៍​ប្រែប្រួល​សុខភាព​នៅ​ឆាក​ចុងក្រោយ​នៃ​ជីវិត​។ អំឡុង​ពេល​នេះ អ្នក​ក៏​ងាយ​សម្រក​ទម្ងន់​ជាង ប្រៀប​នឹង​ពេលវេលា​ទៅ​ថ្ងៃក្រោយ ពេល​ឧបសគ្គ​សរីរាង្គ​ចាប់ផ្តើម​លេចឡើង និង​ការ​បំប្លែង​សារជាតិ​ចាប់ផ្តើម​យឺត​មកវិញ​។​
​​ប្រសិន​ស្ត្រី​ម្នាក់​មាន​បំណង​មាន​គភ៌ ចូរ​ផឹក​បន្ថែម​អាស៊ីតហ្វូលិ​ក មុនពេល​មាន​គភ៌​៣​ខែ ដើម្បី​បន្ថយ​គ្រោះថ្នាក់​ទារក​ត្រូវ​ពិការ​សរសៃប្រសាទ​។​

​    ​អាយុ​៤០​ឆ្នាំៈ
​​វ័យ​ចំណាស់​ជិត​មក​ដល់ ត្រូវ​យកចិត្តទុកដាក់​ដល់​បេះដូង សួត​របស់​អ្នក និង​បន្ថយ​គ្រោះថ្នាក់​រយៈពេល​វែង ដែល​បង្ក​ឱ្យ​ខ្សោយបេះដូង ឬ​ស្ត្រូក​។ ប្រសិន​អ្នក​លើស​ទម្ងន់ និង​ទទួលទាន​តាម​ឃ្លាន អ្នក​ត្រូវ​ចាប់ផ្តើម​គិត​ដល់​ការ​លើសឈាម និង​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូល​។​


​​នៅ​វ័យ​នេះ BMI និង​រង្វង់​ចង្កេះ ឆ្លុះបញ្ចាំង​ស្ថានភាព​សុខភាព​របស់​អ្នក​យ៉ាង​ច្បាស់ក្រឡែត​បំផុត​។ វា​ចាប់ផ្តើម​បង្ក​ជា​ជំងឺ​តម្កាត់​ប្រសិន​អ្នក​ទុកឱ្យ​វា «ហើរ​» សេរី​។ អស់​រដូវ​និង​ការប្រែប្រួល​អ័រម៉ូន នាំ​ដល់​ការ​កើន​ទម្ងន់ ពិសេស​គឺ​រង្វង់​ចង្កេះ​។ ចូរ​បន្ថយ​របប​ទទួល​ទាន បន្ថយ​កាបូ​អ៊ី​ដ្រាត​ដូចជា​អង្ករ ដំឡូង​បារាំង និង​មី​សរសៃ​។​

​    ​•​អាយុ​៥០​ឆ្នាំៈ​
​​មច្ចុរាជ​សំខាន់ៗ គឺ​ជំងឺ​បេះដូង ទឹកនោម​ផ្អែម និង​មហារីក បាន​ប្រែ​ជាទូទៅ​ជា​ង​។ រួម​ជាមួយ​ការធានា​ឱ្យ​សរីរាង្គ ជានិច្ចកាល មាន​សុខភាព​ល្អ ការប្រយ័ត្នប្រយែង​ចំពោះ​ការប្រែប្រួល​ណាមួយ​លើ​សរីរាង្គ ក៏​ជា​កូនសោ​សំខាន់​។​


​​ភាព​រខេករខាក​អំពី​ក្រពេញប្រូ​ស្តាត ចាប់ផ្តើម​លេចឡើង​នៅ​បុរស ពិសេស​គឺ​ការ​កើន​ចំនួន​ដង​បត់ជើងតូច​។ ជំងឺ​ឆ្លង​តាម​ផ្លូវភេទ ក៏​កើនឡើង ព្រោះថា នៅ​វ័យ​នេះ​គ្រប់​គ្នា តែង​អត្តនោម័ត មិន​ប្រើ​វិធានការ​ពន្យារកំណើត​ទៀត​។ ដូច្នេះ​ចូរ​ធានាថា អ្នក «សិច​» សុវត្ថិភាព​។​


​​ការត្រួតពិនិត្យ​ដោះ​តាម​កាលកំណត់ គួរ​ចាប់ផ្តើម​អនុវត្ត​នៅ​អាយុ​៥០​ឆ្នាំ និង​ស្វ័យ​ត្រួតពិនិត្យ​រាល់​ខែ​នៅ​ផ្ទះ​។ ស្ត្រី​ក៏​ត្រូវ​ពិនិត្យ​មាត់ស្បូន​ប្រាំ​ឆ្នាំ​ម្តង និង​មិន​ចំពោះ​ថា ការ​ចេញ​ឈាម​ណាក៏ដោយ ក៏ត្រូវ​ទៅ​ជួប​វេជ្ជបណ្ឌិត​ភ្លាមៗ​។
​​រត់​និង​លោត​ក្នុង​អំឡុង​ពេល​នេះ អាច​ធ្វើ​ឱ្យ​ធ្ងន់ធ្ងរ​បន្ថែម​ជំងឺ​នៅ​សន្លាក់​។ ដូច្នេះ​ចូរ​ជ្រើសរើស​លំ​ហាត់​សមល្មម​ជាមួយ​សរីរាង្គ​។​

​    ​•​អាយុ​៦០​ឆ្នាំៈ​
​​អ្នក​នៅ​អាយុ​នេះ អាច​មាន​អារម្មណ៍​ថា ខ្លួន​នៅ​ក្មេង​ជាង​ច្រើន​។ តែ​ទោះបីយ៉ាងណា​ក៏ដោយ ក៏​នៅ​មាន​ជំងឺ​វ័យចាស់​មួយចំនួន​កំពុង​លប​ឃ្លាំចាំ​អ្នក ពិសេស​គឺ​មហារីក នៅ​ពុំទាន់​យឺត​ពេល​ឡើយ​ដើម្បី​អនុវត្ត​ការផ្លាស់ប្តូរ​ធំៗ​ទាំងឡាយ បញ្ចុះ​ទម្ងន់​, ចាប់ផ្តើម​ហាត់ប្រាណ​, បញ្ឈប់​ជក់បារី ហើយ​អ្នកនឹង​បន្ថយ​បាន​ជំងឺ​តម្កាត់ និង​បង្កើន​លទ្ធភាព​ជា​សះ ប្រសិន​កើត​ជំងឺ​។​ ​​នៅ​វ័យ​នេះ មនុស្ស​ទាំងអស់​គ្នា គួរ​ត្រួតពិនិត្យ​មហារីក​ពោះវៀន​។ ចូរ​យកចិត្តទុកដាក់​ដល់​ការប្រែប្រួល​ណាមួយ​ក្នុង​សមត្ថកិច្ច​ធម្មតា​របស់​ផ្លូវ​ពោះវៀន ។​


​​ការប្រែប្រួល​លើ​ស្បែក​ពាក់ព័ន្ធ​ដល់​កម្តៅ​ព្រះអាទិត្យ ចាប់ផ្តើម​ច្បាស់លាស់​ជាង​៖ មិន​ថា​ជា​របួស​ថ្មី​ណា​ក៏ដោយ​នៅ​លើ​ស្បែក អ្នក​ត្រូវ​ប្រាប់​វេជ្ជបណ្ឌិត ហើយ​ក៏​ត្រូវ​យកចិត្តទុកដាក់​ដល់​វា​ជា​ប្រចាំ​។


​​ឈឺ​សន្លាក់ និង​រលាក​សន្លាក់ ប្រែជា​មាន​លក្ខណៈ​ទូទៅ ក៏ដូចជា​ពុក​ឆ្អឹង​។ ចូរ​វាស់​ដង់ស៊ីតេ​ឆ្អឹង និង​ត្រួតពិនិត្យ​បរិមាណ​វីតាមីន D ក្នុង​សរីរាង្គ ដើម្បី​មាន​ការបំពេញបន្ថែម​សមស្រប​៕​    ​

​ទឹកដោះគោ​ជូរ ជួយ​បំបាត់​ជំងឺលើសឈាម​

ភ័ស្តុតាង​ខាង​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ បានបង្ហាញ​ថា បច្ចុប្បន្ន​នេះ​ជំងឺលើសឈាម បាន​ក្លាយ​ជា​ជំងឺ​កើតមាន​ច្រើន​បំផុត​លើសពី​ជំងឺ​ដទៃ​ទៀត​។​

ក្រុម​គ្រូពេទ្យ​ជំនាញ បាន​បញ្ជាក់​ពី​ការ​រក​ឃើញ​របស់​ខ្លួន​ថា ទឹកដោះគោ​ជូរ​សម្បូរ​ទៅ​ដោយ​សារជាតិ​កាល់ ស្យូម ដែល​ជា​សារជាតិ​អាហារ​មាន​គុណសម្បត្តិ ជួយ​គ្រប់គ្រង​កម្រិត​ឈាម​បាន​យ៉ាង​ល្អ​។​


​ជាមួយ​ការរកឃើញ​នេះ ពួកគេ​បាន​ធ្វើ​ការណែនាំ​ឲ្យ​ងាក​មក​បរិភោ​គទឹក​ដោះ​គោជូរ ក្នុង​មួយ​ថ្ងៃ ឲ្យបាន​ពីរដង នោះ​អាច​ជួយ​កាត់បន្ថយ​អា​ការកើត​ជំងឺលើសឈាម​បាន​មួយកម្រិត ហើយ​មិនឲ្យ​អា​ការកើតឡើង​ធ្ងន់ធ្ងរ​ទៀត​ផង​៕​

តន្ត្រីៈ "​ឱសថ​ប៉ូវ​" សុខភាព​

​តន្ត្រី ពុំ​ត្រឹមតែ​ផ្តល់​ការកម្សាន្ត​រីករាយ​ចំពោះ​ជីវិត​មនុស្ស​ប៉ុណ្ណោះ​ទេ តែ​វា​នៅមាន​ឥទ្ធិពល​សកម្ម​អស្ចារ្យ ចំពោះ​សុខភាព​មនុស្ស បើ​ពិនិត្យ​នៅក្រោម​ជ្រុង​វិទ្យាសាស្ត្រ​។​
​យោងតាម​ការស្រាវជ្រាវ​របស់​អ្នកជំនាញការ​អាមេរិក បង្ហាញថា ការ​ស្តាប់​តន្ត្រី ជា​វិធី​ចិត្តសាស្ត្រ​ដែលមាន​ឥទ្ធិពល​បន្ថយ​ការឈឺចាប់​យ៉ាង​មាន​ប្រសិទ្ធភាព ។​
​ដើម្បី​ទទួលបាន​លទ្ធផល​នេះ ក្រុម​អ្នកជំនាញការ បាន​ដំណើរការ​ស្រាវជ្រាវ​លើ​អ្នកជំងឺ​៦០​នាក់ ដែល​តែងមាន​អារម្មណ៍​ឈឺចាប់ ដោយសារ​កើត​ជំងឺ​រ៉ាំរ៉ៃ​មួយចំនួន ដូចជា​រលាក​សន្លាក់ ពុក​ឆ្អឹង ឈឺ​ឆ្អឹង សន្លាក់​...​ជាដើម​។ អ្នកជំងឺ​ទាំងនេះ​ត្រូវបាន​ចែកជា​បី​ក្រុម​។ ពីរ​ក្រុម​ត្រូវបាន " ព្យាបាល​"  ដោយ​វិធី​ឱ្យស្តាប់​តន្ត្រី​ទៀងទាត់ បួន​ម៉ោង​ក្នុង​មួយ​សប្តាហ៍​ជាប់​រហូត​។ ក្រុមទី​បី​នោះ មិនបាន​ឱ្យស្តាប់​តន្ត្រី​ទេ​។​
​លទ្ធផល​បាន​បង្ហាញថា អ្នកជំងឺ​ដែល​បាន​ស្តាប់​តន្ត្រី បាន​បន្ថយ​អារម្មណ៍​ឈឺចាប់ បាន​២១​ភាគរយ និង ២៥​ភាគរយ មាន​អារម្មណ៍​ខ្វាយខ្វល់ ប្រៀប​នឹង​ក្រុម​មិនបាន​ស្តាប់​។​
​ផ្អែកទៅលើ​លទ្ធផល​ស្រាវជ្រាវ​នេះ គេ​សង្កេតឃើញថា អ្នកជំងឺ​ឈឺចាប់​រ៉ាំរ៉ៃ នោះ ការប្រើប្រាស់​ឱសថ​បន្ថយ​ការឈឺចាប់ ពុំមែន​ជា​វិធី​តែមួយគត់ ជួយ​ឱ្យមាន​អារម្មណ៍​ស្រួលខ្លួន​ឡើយ បន្ថែម​ទៅលើ​នោះ ការប្រើប្រាស់​ថ្នាំ​ច្រើនពេក នៅ​បង្ក​ជា​ផលវិបាក​ស្មាន​មិន​ដល់​ចំពោះ​សុខភាព​។​
បញ្ចុះ​សម្ពាធ​ឈាម​

សម្ពាធ​ឈាម​ខ្ពស់ ជា​អាកា​រៈ​ជំងឺ​គ្រោះថ្នាក់​មួយ ច្រើនតែ​កើត​ចំពោះ​អ្នកមាន​អាយុ​ច្រើន​ពី​មជ្ឈិមវ័យ​ឡើងទៅ​។ តាម​អ្នកជំនាញការ​ស្រាវជ្រាវ​នោះ អ្នកជំងឺ​លើសឈាម ប្រសិន​បាន​ស្តាប់​តន្ត្រី​ជាប្រចាំ​កន្លះ​ម៉ោង​ក្នុង​មួយថ្ងៃ គឺ​ពុំ​ត្រឹម​តែមាន​ឥទ្ធិពល​ធ្វើឱ្យ​នឹងនរ​ផ្លូវចិត្ត​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​គ្រប់គ្រង​កម្រិត​សម្ពាធ​ឈាម​បាន​ទៀតផង ។​
​ពួក​ជំនាញការ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ New- Orlean បាន​ដំណើរការ​ពិសោធន៍​ឥទ្ធិពល​របស់​តន្ត្រី​ចំពោះ​អ្នក​កើត​ជំងឺលើសឈាម​តាម​វិធី :  មនុស្ស​៤៨​នាក់ មាន​អាយុ​ពី ៤៥-៧០​ឆ្នាំ សុទ្ធសឹង​ជា​អ្នកមាន​ប្រវត្តិ​កើត​ជំងឺលើសឈាម ហើយ​២៨​នាក់​ក្នុងចំណោម​នោះ​ត្រូវបាន​ឱ្យស្តាប់​តន្ត្រីបុរាណ​, តន្ត្រី​ស្រាល​ប្រពៃណី​ប្រមាណ​កន្លះ​ម៉ោង​
បង្ការ​ជំងឺ​ផ្តាសាយ​

​ផ្តាសាយ​ជា​ជំងឺ​តែង​ជួបប្រទះ​ក្នុង​រដូវ​ត្រជាក់ ។ មាន​វិធី​ជាច្រើន​ដើម្បី​បង្ការ​ជំងឺ​ផ្តាសាយ ហើយ​ការ​ស្តាប់​តន្ត្រី​ជា​វិធី​មួយ​ក្នុងចំណោម​វិធី​មាន​ប្រសិទ្ធភាព​ទាំងនោះ ។ ស្តាប់​តន្ត្រី មាន​ឥទ្ធិពល​ធ្វើឱ្យ​ថយចុះ​បរិមាណ​អ័រម៉ូន Cortisol, កែប្រែ​ឱ្យ​ប្រសើរឡើង​អ័រម៉ូន​មាន​ប្រយោជន៍ endorphin និង fortifile ក្នុង​ប្រពន្ធ​អង្គ​បដិបក្ខ ធ្វើឱ្យ​កើន​បរិមាណ immunoglobulin A_ "​អាវុធ​" មួយ​ជួយ​អ្នក​បង្ការ​បញ្ចៀស​ជំងឺ​រលាក​ផ្លូវដង្ហើម និយាយ​រួម និង​ជំងឺ​ផ្តាសាយ​និយាយ​ដោយឡែក ។​
ជួយ​ឱ្យ​ទទួលទានដំណេក​ស្រួល​
ស្តាប់​តន្ត្រី​ប្រមាណ​៤៥​នាទី​មុនពេល​ចូល​ដំណេក ប្រភេទ​តន្ត្រី​ស្រាល នឹងមាន​ឥទ្ធិពល​ធ្វើឱ្យ​ថយចុះ​ចង្វាក់បេះដូង និង​ធ្វើឱ្យ​យឺត​ដំណើរការ​ដំណក​ដង្ហើម​របស់​អ្នក ។ នេះ​ជា​កត្តា​ជួយ​ឱ្យ​អ្នក​ទទួលទានដំណេក​បាន​ស្រួល​និង​ស៊ប់ ។​
​តន្ត្រីៈ "​ឱសថ​ប៉ូវ​" សុខភាព

​មាន​ប្រយោជន៍​បំផុត​សម្រាប់​មនុស្ស​ចាស់​
​តន្ត្រី ពុំ​ត្រឹម​តែមាន​ប្រយោជន៍​សម្រាប់​មនុស្ស​ក្មេងៗ​ប៉ុណ្ណោះ​ទេ តែ​សូម្បី​ចំពោះ​មនុស្ស​ចាស់ ក៏​ផ្តល់​ផលប្រយោជន៍​លេចធ្លោ​អំពី​សុខភាព ។​
​ការស្រាវជ្រាវ​មួយ​របស់​អ្នកជំនាញការ​នៅ​មហាវិទ្យាល័យ ផេ​ន​ស៊ី​ល​វ៉ា​នៀ​-​អាមេរិក បង្ហាញថា ស្តាប់​តន្ត្រី​ពី ៦០-៧៥​នាទី ចំពោះ​ប្រភេទ​តន្ត្រី​ស្រាល និង​តន្ត្រី​ចូលចិត្ត​ចំពោះ​មនុស្ស​ចាស់ មាន​ឥទ្ធិពល​កែប្រែ​ប្រសើរឡើង​សមត្ថភាព​ចងចាំ ។ បន្ថយ​ភាព​តានតឹង អស់កម្លាំង បន្ថយ​គ្រោះថ្នាក់​កើត​ជំងឺ​បាត់​ការចងចាំ ដែល​តែងតែ​ជួបប្រទះ​នៅ​មនុស្ស​ចាស់ ។​
រំញោច​សោតវិញ្ញាណ និង​ស្តារ​សមត្ថភាព​
តាម​យោបល់​របស់​ជំនាញការ​ព្យាបាល​ដោយ​តន្ត្រី​ជនជាតិ​អាមេរិក នោះ​មិនអាច​បដិសេធ​នូវ​ឥទ្ធិពល​របស់​តន្ត្រី​ចំពោះ​សុខភាព​មនុស្ស ពិសេស​នោះ​លោក​បាន​រកឃើញថា តន្ត្រី​នៅមាន​ឥទ្ធិពល​យ៉ាង​ធំ​ក្នុងការ​រំញោច​សោតវិញ្ញាណ សំដៅ​ស្តារ​សកម្មភាព​សម្រាប់​អ្នកជំងឺ​សរសៃប្រសាទ​, ដាច់​សរសៃឈាម​ខួរក្បាល​, ពិការ​ខួរក្បាល ៕

​អាំង​ថ្ងៃ​ពេលព្រឹក​ជួយ​គ្រប់គ្រង​ទម្ងន់​

អាំង​ថ្ងៃ​នៅពេល​ព្រឹក​ពុំ​ត្រឹមតែ​ជួយ​បំពេញបន្ថែម​វីតាមីន D ឲ្យ​សរីរាង្គ​តែប៉ុណ្ណោះ​ទេ តែ​នៅ​ជួយ​គ្រប់គ្រង​ទម្ងន់​ថែមទៀត ។​
​តាម​ទស្សនា​វ​ដ្តី The New Indian Express (​ឥណ្ឌា​) , ពួក​អ្នកវិទ្យាសាស្ត្រ​អាមេរិក​នៅ​សកល​វិទ្យាល័យ Northwestern បាន​រកឃើញថា អ្នក​ប្រាស្រ័យ​ជាមួយ​ពន្លឺ​ថ្ងៃជា​ប្រចាំ ទោះបី​ពន្លឺ​ស្រាល​នៅពេល​ព្រឹក , មាន​តួលេខ BMI (The body mass index -​ខ្នាត​ប្រើ​សម្រាប់​វាស់​មនុស្ស​គ្រប់​ទំងន់​,​លើស​ទំងន់ និង​លើស​ទំងន់​...)​ទាប​ជាង​ច្រើន​ប្រៀប​នឹង​អ្នក​ប្រាស្រ័យ​ជាមួយ​ពន្លឺព្រះអាទិត្យ​នៅពេល​រសៀល ។​
​ពួក​ជំនាញការ​សង្កេតឃើញ​ពេលវេលា , កម្រិត និង​អាំង​តង់​ស៊ី​តេ​ប្រាស្រ័យ​ជាមួយ​ពន្លឺ​ស្រាល​ដំបូង​ក្នុង​ថ្ងៃ​មាន​ពាក់ព័ន្ធ​ដល់​ទម្ងន់ ។​
សាស្ត្រាចារ្យ Kathryn Reid នៅ​សកល​វិទ្យាល័យ Northwestern និយាយថា​"​ការប្រាស្រ័យ​ជាមួយ​ពន្លឺព្រះអាទិត្យ​កាន់តែ​ប្រព្រឹត្តទៅ​ឆាប់​ក្នុង​ថ្ងៃនោះ តួលេខ BMI សរីរាង្គ​កាន់តែ​ថយចុះ​"  ។​
​ក៏​តាម​ជំនាញការ​រូបនេះ​ដែរ , ការប្រាស្រ័យ​ជាមួយ​ពន្លឺ​ថ្ងៃ​ក្នុង​ថ្ងៃ​កាន់តែ​យឺត​តួលេខ BMI កាន់តែ​ខ្ពស់ ។​
​ប្រធាន​ក្រុម​ស្រាវជ្រាវ phyllis C-Zee បកស្រាយ​ថា "​ពន្លឺ​ជា​ភ្នាក់ងារ​ខ្លាំង​បំផុត​ធ្វើ​ឲ្យ​នាឡិកា​ជីវសាស្ត្រ​ក្នុង​សរីរាង្គ​ស៊ីសង្វាក់ , ផ្តើម​ពី​នោះ​ក៏​ជួយ​សម្រួល​តុល្យភាព​ថាមពល​" ។​
​តាម​ជំនាញការ Zee"​ប្រសិន​មិន​ទទួលបាន​គ្រប់​ពន្លឺ​នៅពេល​វេលា​សមស្រប​ក្នុង​ថ្ងៃ , វា​អាចធ្វើ​ឲ្យ​បាត់​លក្ខណៈ​ស៊ីសង្វាក់​នៃ​នាឡិកា​ជីវសាស្ត្រ , ត្រូវបាន​ចាត់ទុកថា​ធ្វើ​ឲ្យ​ប្រែប្រួល​ដំណើរការ​បំប្លែង​សារជាតិ និង​អាច​នាំ​ដល់​ឡើង​ទម្ងន់​"   ។​
​ពួក​អ្នកវិទ្យាសាស្ត្រ​ទូន្មាន​ថា អ្នក​គួរ​អាំង​ថ្ងៃ​ក្នុងអំឡុងពេល​ពី​ព្រឹក​ព្រលឹម​ដល់​ជិត​ថ្ងៃត្រង់ ។ អាំង​ក្នុង​រង្វង់ ២០-៣០​នាទី នៅពេល​ព្រឹក​គឺ​គ្រប់​ឥទ្ធិពល​ដល់​តួលេខ BMI ៕M/T/L​

ធ្វើ​ចលនា​កណ្តាលវាល​នៅពេល​ព្រឹក​ព្រលឹម​មាន​ប្រសិទ្ធភាព​កែប្រែ​ប្រសើរ​ទម្ងន់​សរីរាង្គ​

​ទឹកដោះគោ​ជួយ​បំបាត់​ក្លិន​មាត់​

ទោះជា​ដឹងថា ខ្ទឹមស គឺជា​ប្រភព​ដែល​សម្បូរ​ទៅដោយ​វីតាមីន និង​ជាតិ​ខនិជ ជួយ​បន្ថយ​សម្ពាធ​ឈាម និង​កូ​លេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម ប៉ុន្ដែ​ក្លិន​របស់​វា​ធ្វើ​ឲ្យ​អ្នក​បរិភោគ​ពិបាក​នឹង​ទ្រាំទ្រ ។​
អ្នកវិទ្យាសាស្ត្រ​ពី​សាកលវិទ្យាល័យ​អូ​ហៃ​យ៉ូ (University of Ohio) សហរដ្ឋអាមេរិក​បាន​រកឃើញថា ការ​ទទួលទាន​ទឹកដោះគោ ក្នុង​បរិមាណ ២០០ មិ​ល្លី​ក្រាម ក្រោយពេល​អាហារ​អាចជួយ​បន្ថយ​ក្លិន​ឆួល​របស់​ខ្ទឹម​សបាន ៥០ ភាគរយ ។ ការពិសោធន៍​បាន​រកឃើញថា ទឹកដោះគោ អាចជួយ​បន្ថយ​ក្លិន​សារធាតុ​ក្នុង​ខ្ទឹម​សបាន ទាំង​ខ្ទឹមស​ឆៅ និង​ខ្ទឹមស​ចម្អិន​រួចហើយ ។ សារធាតុ​ក្នុង​ខ្ទឹមស​ប្រភេទ​នេះ មាន​ឈ្មោះថា អាល់​លី​ស មេ​ទីល ស៊ុ​ល​ហី្វ​ដ (Ally Methyl Sulfide) ដែល​មិនអាច​បំបែក​ខ្លួន​បាន ក្នុងពេល​រំលាយ​អាហារ ទើប​ជា​មូលហេតុ​ឲ្យ​កើត​ក្លិន និង​ត្រូវបាន​រំហួត​ចេញពី​រាងកាយ​តាម​ខ្យល់​ដកដង្ហើម និង​ញើស ។ តាម​ការពិសោធន៍​កន្ល​ង​មក បាន​ឲ្យ​ដឹងថា ទោះជា​មានការ​ដុស​សម្អាត​ធ្មេញ ក្រោយ​ការទទួល​ទាន​អាហារ ដែលមាន​សមាសធាតុ​ផ្សំ​របស់​ខ្ទឹមស ប៉ុន្ដែ​នៅតែ​មិនអាច​ដោះស្រាយ​បញ្ហា​ក្លិន​ដែល​កើតឡើង​បាន ។​
ដូច្នេះ​ការរកឃើញ​នេះ គឺជា​ដំណឹង​ល្អ សម្រាប់​អ្នក​ចូលចិត្ត​ទទួលទាន​ខ្ទឹមស ដែល​អាច​នឹង​ដកដង្ហើម​យ៉ាង​ស្រស់ស្រាយ​បាន ក្រោយពី​ទទួលបាន​ទឹកដោះ​គោមួយ​កែវ​រួចហើយ ៕

លេប​អា​ស្ពៀ​រី​ន​មួយ​គ្រាប់​ក្នុង​មួយថ្ងៃ​ជួយ​កាត់បន្ថយ​ហានិភ័យ​ក្នុង​ការស្លាប់​ដោយសារ​ជំងឺមហារីក​បាន ​៣៧​ភាគរយ​

ការ​ស្រាវ​ជ្រាវ​ដ៏​ធំ​មួយ​បានបង្ហាញ​កាលពី​ថ្ងៃ​អង្គារ ទី​២០ ខែមីនា ឆ្នំា២០១២ ថា ការ​លេបថ្នាំ​អា​ស្ពៀ​រី​ន​មួយ​គ្រាប់​​ប្រចាំថ្ងៃ​ជួយ​កាត់បន្ថយ​ឱកាស​ក្នុងការ​ស្លាប់​ដោយសារ​ជំងឺមហារីក​បាន​ជាង ១​ភាគ​៣ ឬ ៣៧ ភាគរយ។​

​ការស្រាវជ្រាវ​នេះ​បានបង្ហាញ​ឲ្យ​ដឹងថា​ថ្នាំ​អា​ស្ពៀ​រី​ន​មិន​ត្រឹមតែ​ជួយ​កាត់បន្ថយ​លទ្ធភាព​ក្នុងការ​កើត​ជំងឺ​នេះ​ប៉ុណ្ណោះ​ទេ ពួកវា​ថែមទាំង​ការពារ​ប្រឆាំងនឹងការ​លូតលាស់​នៃ​ជំងឺ​នេះ​ទៀតផង។

​នៅក្នុង​ការសិក្សា​មួយ​ក្នុងចំណោម​ការសិក្សា​ជាច្រើន​ពាក់ព័ន្ធ​នឹង​អ្នកជំងឺ​ចំនួន ២​ម៉ឺន​នាក់ ក្រុម​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ​អុក​ស្វត (University of Oxford) បាន​រកឃើញថា ថ្នាំ​អា​ស្ពៀ​រី​ន​បាន​កាត់បន្ថយ​ហានិភ័យ​នៃ​ការស្លាប់​ដោយសារ​ជំងឺមហារីក​បាន​ចំនួន ៣៧ ភាគរយ ប្រសិនបើ​អ្នកជំងឺ​ទាំងនោះ​លេប​វា​រាល់ថ្ងៃ​អស់​រយៈពេល​ប្រាំ​ឆ្នាំ។​

​ហើយ​ការសិក្សា​មួយ​ផ្សេងទៀត​បានលើកឡើង​ថា ការ​លេបថ្នាំ​អា​ស្ពៀ​រី​ន​ក្នុង​រយៈពេល​បី​ឆ្នាំ​បាន​កាត់បន្ថយ​ឱកាស​នៃ​ការលូតលាស់​នៃ​ជំងឺមហារីក​សម្រាប់​បុរស​បាន​ចំនួន ២៣ ភាគរយ និង សម្រាប់​ស្ត្រី​បាន​ចំនួន ២៥​ភាគរយ។​

​ក្រុម​អ្នកស្រាវជ្រាវ​ក៏បាន​រកឃើញ​ផងដែរ​ថា នៅពេលដែល​អ្នកជំងឺ​ពិនិត្យឃើញ​មាន​កើត​ជំងឺមហារីក​ភ្លាម នោះ​ឱកាស​នៃ​ការលូតលាស់​ជំងឺមហារីក​ក្នុង​ខ្លួន​ពួកគេ​ត្រូវ​កាត់បន្ថយ​ចំនួន ៥៥ ភាគរយ ប្រសិនបើ​ពួកគេ​លេបថ្នាំ​អា​ស្ពៀ​រី​ន​ប្រចាំថ្ងៃ​ក្នុង​រយៈពេល​យ៉ាងតិចណាស់ ៦​ឆ្នាំកន្លះ។​

​កាលពីពេល​កន្លងទៅ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា​ថ្នាំ​អាស្ពៀ​រី​ន​ការពារ​ប្រឆាំងនឹង​ប្រភេទ​ជំងឺមហារីក​ជាក់លាក់​មួ​យ​ចំនួន ជាពិសេស​មហារីក​ដែល​ប៉ះពាល់​ដល់​ពោះវៀន និង បំពង់ក។ ប៉ុន្តែ​នេះ​គឺជា​លើក​​ដំបូង​ហើយ​ដែល​ពួកគេ​បង្ហាញថា​ថ្នាំ​អា​ស្ពៀ​រី​ន​ក៏​អាច​ព្យាបាល​ជំងឺ​នេះ​តាមរយៈ​ការទប់ស្កាត់​ដុំ​សាច់​មហារីក​មិន​ឲ្យ​រីក​រាលដាល​ទៅ​សរីរាង្គ​ដទៃទៀត​ដែល​ជាធម្មតាតែង​បណ្តាល​ឲ្យ​អ្នកជំងឺ​ស្លាប់​នោះ៕

​សម្អាត​ប្រដាប់ភេទ​ខ្លាំងពេក អាច​ប្រឈម​នឹង​ជំងឺ​

ពេលខ្លះ​ដោយសារ​ចង់​សម្អាត​ជ្រុល​ខ្លាំងពេក អាច​ផ្តល់​ផល​អាក្រក់​មកវិញ ដូចជា​ការសម្អាត​ប្រដាប់ភេទ បើកាលណា​ខ្លាំងពេក បែរជា​បង្ក​ឲ្យ​កើត​បញ្ហា​ដល់​សុខភាព ពិសេស​កើតរោគ​យាយី​ទៅវិញ​ផង​។ តាម​ការស្រាវជ្រាវ​ចុងក្រោយ​បំផុត​របស់​គ្រូពេទ្យ​ប្រចាំ​សកលវិទ្យា​ល័យ ហ្វ្ល​រី​ដា ស្ទេ​ត របស់​សហរដ្ឋអាមេរិក បាន​រកឃើញថា ស្ត្រិ​ដែល​លាង​សម្អាត​ប្រដាប់ភេទ​ច្រើន​ហួស​ពី​ការចាំបាច់ តែង​បង្ក​ឲ្យ​អាស៊ីដ និង​បាក់តេរី​ប្រភេទ​ខ្លះ ដែល​ជួយ​បង្កើត​ឲ្យ​មាន​តុល្យភាព សម្រាប់​ប្រឆាំង​មេរោគ​ត្រង់​កន្លែង​នេះ នឹងត្រូវ​បាត់បង់​ទៅ ដែល​អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ប្រដាប់​ភេទស្ត្រី ដូចជា​í
​    ​-​អាកា​រៈ​ប្រឈមមុខ : មហារីក​ស្បូន នឹង​កើនឡើង​ទ្វេដង​។​
​    ​-​ឆ្លង​មេរោគ HIV និង ឆ្លង​មេរោគ​តាម​ការ​រួមភេទ : កើនឡើង​ដល់​ជិត​ពីរដង​។​
​    ​-​ទារក​ប្រសូត​មុន​កំណត់ : កើនឡើង​ដល់​ជិត​ពីរដង​។​
​    ​-​ធ្លាក់ស មាន​ក្លិនស្អុយ : ព្រោះតែ​បាក់តេរី​មួយចំនួន វាយលុក​កើនឡើង​ដល់ ១,២ ទៅ ៥,១ ដង​។​
​    ​-​ការ​មានគភ៌​ក្រៅ​ស្បូន : ដល់​ទៅ ៧៦​ភាគរយ​។​
​    ​-​កើត​អាកា​រៈរ​លាក​ក្នុង​ឆ្អឹងត្រគាក : កើនឡើង​ដល់​ទៅ ៧៣ ភាគរយ​។​
​    ​-​រលាក​សន្ទះ​ស្រោម​ស្បូន : ដល់​ទៅ ៦០ ភាគរយ​៕​

​រោគ​ឫសដូងបាត​ចំពោះ​ស្ត្រី​ធ្វើការ​នៅ​ការិយាល័យ​

អាការ​ម្យ៉ាង​ដែល​គេ​ហៅថា រោគ​មិនមែន​រោគ ដែល​អាការ​បែបនេះ កើត​ពី​កិច្ចការ​ប្រចាំថ្ងៃ ដូច​ជា​ការ​ទទួលទាន​អាហារ ការ​ដេក ការ​ឈប់សម្រាក ការធ្វើការងារ និង​ការ​ហាត់ប្រាណ​ខ្វះ​សមតុល្យ​។

 

ឧទាហរណ៍ រោគ​ដែល​មិនមែន​រោគ ដូចជា មហារីក​សរសៃឈាម​ខួរក្បាល បេះដូង  ទឹម​នោម​ផ្អែម លើសឈាម តប់​ប្រមល់​។​ល​។​

​ការពិត​ស្ត្រី​តែងតែ​មាន​ការអៀនខ្មាស់​មិន​តិច​នោះ​ទេ នៅពេល​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​ព្យាបាល​រោគ​ឫសដូងបាត ព្រោះ​ជា​អវយវៈ​ដែល​ស្ថិត​នៅ​ទី​អាថ៌កំបាំង​។​

​​*​អាការរោគ​៥​យ៉ាង​នៃ​រោគ​ឫសដូង​បាតៈ​
​​សុភាព​ស្ត្រី​ណា​ម្នាក់​ដែលមាន​អាការ​ដូចខាងក្រោម​នេះ នឹង​មិន​អាច​អង្គុយ​ជាប់​កៅអី​បានយូរ​ឡើយ​៖

​​១-​មាន​ធ្លាក់ឈាម​ស្រស់ៗ​តាម​ទ្វារធំ​ក្រោយពេល​បត់ជើងធំ​រួច​។​
​​២-​មាន​ដុំ​សាច់​ដុះ​លៀន​ចេញពី​ទ្វារធំ​ពេល​បត់ជើងធំ​។​
​​៣-​មាន​អាការ​រមាស់​ជុំវិញ​ក្រសាល់គូទ​។​
​​៤-​ឈឺ​ត្រង់​បរិវេណ​ទ្វា​ធំ ជា​ពិសេស​ពេល​ប្រឹង​បត់ជើងធំ​។​
​​៥-​ស្ទាប​ប៉ះ​ដុំ​សាច់​ត្រង់​បរិវេណ​ទ្វារ​ធំ​។​
រោគសញ្ញា​ទាំង ៥ យ៉ាងនេះ អាច​បញ្ជាក់បាន​ថា អ្នក​កើត​ឫសដូងបាត​យ៉ាង​ប្រាកដ​។​


ក្នុងករណី​ខ្មាស់អៀន​គ្រូពេទ្យ ហើយ​ចង់​ព្យាបាល​ដោយ​ខ្លួនឯង គ្រូពេទ្យ​ផ្តល់​ដំបូន្មាន​ថា សម្រាប់​អ្នកមាន​អាការ​ស្រាល គប្បី​សម្រួល​សកម្មភាព​ទទួលទាន​ជាមុន ដូចជា ទទួលទាន​បាយ​អង្ករសំរូប ទទួលទាន​បន្លែ ផ្លែ​ឈើ​មាន​កាក​សរសៃ ផឹកទឹក​ឲ្យបាន​ច្រើន និង​ឧស្សាហ៍​ហាត់ប្រាណ​។​

​​ចំណែក​អាការ​មិនសូវ​ធ្ងន់ធ្ងរ ដូចជា មាន​លៀន​សាច់ ឈឺ​ហើម អាច​ទិញ​ថ្នាំ​មក​ទទួល​ទាន​ខ្លួនឯង តែ​គួរ​ពិនិត្យមើល​ទិន្នន័យ​លើ​ប្រអប់ ឬ​កញ្ចប់​ថ្នាំ​មាន​ចុះ​លិខិតអនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​ត្រឹមត្រូវ និង​ផុតកំណត់​ថ្ងៃ​ប្រើប្រាស់​ឬ​អត់​? ជាពិសេស​ទីតាំង​ផលិត គួរឲ្យ​ទុកចិត្ត​បាន​ដែរឬទេ​?

​​ក្នុងករណី​មាន​អាការ​ធ្ងន់ធ្ងរ ដូចជា​បត់ជើងធំ ធ្លាក់ឈាម គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។ ទោះបី​ឱសថ​មាន​ប្រសិទ្ធភាព​ក្នុង​ការព្យាបា​លក្តី តែ​ការការពារ​មុន​ពេល​ឈឺ ដោយ​ការ​ទទួលទាន ការ​ដេក ការ​សម្រាក ការ​ហាត់ប្រាណ និង​ការបំពេញ​ការងារ ឲ្យមាន​សម​តុល្យភាព​គ្នានោះ ជា​វិធី​ដែល​ល្អ​ជាងគេ​៕​

ក្មេង​ដែល​ទទួល​ការ​បំបៅ​ដោះ​មិនសូវមាន​ហានិភ័យ​ក្នុង​ការកើត​ជំងឺ​ទឹកនោមផ្អែម និង ភាពធាត់​ជ្រុល​នោះទេ​នៅពេល​ធំ​ឡើង​

ក្រុម​អ្នកវិទ្យាសាស្ត្រ​ជឿថា ការ​បំបៅ​ដោះ​អាចជួយ​ការពារ​កុមារ​មិន​ឲ្យ​វិវត្ត​ទៅរក​ជំងឺ​ទឹកនោមផ្អែម និង ទៅជា​ធាត់​ហួសប្រមាណ​នៅពេលដែល​ក្មេង​ធំ​ឡើង។​

​ ​ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញថា ទារក​ដែល​ទទួល​ការ​បំបៅ​ដោះ​មានការ​ធំ​លូតលាស់​ក្នុង​ទំរង់​មួយ​ខុសពី​ទារក​ដែល​បៅ​ទឹកដោះគោ​ដែល​គេ​មើលឃើញថា​ទំនងជា​នឹងមាន​អត្ថប្រយោជន៍​ផ្នែក​សុខភាព​ក្នុងពេល​អនាគត។​

​ ​ទឹកដោះ​ម្តាយ​ជួយ​កាត់បន្ថយ​កំរិត​លូតលាស់​នៃ​អ័រម៉ូន IGF-1 និង សារជាតិ​អាំង​ស៊ុយ​លីន​នៅក្នុង​ឈាម​ដែល​ជួយ​ពន្យឺត​កំរិត​លូតលាស់​សូម្បី​បន្ទាប់ពី​កុមារ​ចាប់ផ្តើម​ទទួលទាន​អាហារ​រឹង​បាន​ក៏ដោយ។ ការឡើង​ទម្ងន់​សន្សឹមៗ​គឺ​ល្បី​ផងដែរ​ក្នុង​ការជួយ​ជំរុញ​ឲ្យ​មាន​ទំរង់​ក្នុងការ​ទទួលទាន​មួយ​ប្រកបដោយ​សុខភាព​ល្អ។​

​ ​ផ្ទុយ​មកវិញ ទឹកដោះគោ​សម្រាប់​ក្មេង​អាច​បង្កើន​នូវ​ផលិតផល​កោសិកា​សម្បូរ​ជាតិ​ខ្លាញ់​ដែល​ជំរុញ​ឲ្យ​ទម្ងន់​កើនឡើង​តាំងពី​កុមារភាព​ម្ល៉េះ។​

​ ​លទ្ធផល​ស្រាវជ្រាវ​បានមកពី LIFE ជា​ឈ្មោះ​កាត់​របស់​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​ជីវិត​នៃ​សាកលវិទ្យាល័យ​កូ​ប៉ិន​ហាក (The Faculty of Life Sciences) ក្នុងប្រទេស​ដា​ណឺ​ម៉ាក​ក៏បាន​លើកឡើង​ផងដែរ​ថា អំឡុងពេល​នៃ​ការ​បំបៅ​ដោះ​កូន​កាន់តែ​យូរ ទំងន់​របស់​កូន​នោះ​ក៏​កាន់តែ​ថយចុះ​នៅ​អាយុ ១៨ ខែ។​

​ ​លទ្ធផល​ស្រាវជ្រាវ​នេះ​កើតចេញ​មកពី​ការវិភាគ​នៃ​ការសិក្សា​មួយ​ផ្តោតលើ​របប​អាហារ និង សុខុមាលភាព​ដែល​តាមដាន​ទៅលើ​ទារក​អាយុ ៩ ខែ ១៨ ខែ និង ៣៦ ខែ។ លោក អាន​ចា លី​កកេ មេ​ដ​សុន សមាជិក​មួយរូប​នៃ​ក្រុម​ស្រាវជ្រាវ​នេះ​បាន​និយាយថា "​យើង​មើលឃើញថា​ការ​បំបៅ​ដោះ​ទារក​ពិតជា​មាន​ឥទ្ធិពល​ដ៏​មាន​សារៈសំខាន់​និង​អាច​វាស់វែង​បាន​ទៅលើ​ការគ្រប់គ្រង​ការលូតលាស់​នៅក្នុង​ឈាម​ដែលមាន​ដូចជា​អ័រម៉ូន IGF-1 និង សារជាតិ​អាំង​ស៊ុយ​លីន​ជាដើម។ ក្មេង​ដែល​ទទួល​ការ​បំបៅ​ដោះ​កាន់តែ​ច្រើនដង នោះ​កំរិត​អ័រម៉ូន​ទាំងនេះ​នឹង​កាន់តែ​ថយចុះ​"។​

​ ​ការស្រាវជ្រាវ​នេះ​បង្ហាញថា​ទឹកដោះ​ម្តាយ​ជួយ​ការពារ​ទារក​ប្រឆាំងនឹង​វីរុស​នៅក្នុង​ក្រពះ ជំងឺឆ្លង​ពាក់ព័ន្ធ​នឹង​ដើមទ្រូង ជំងឺហឺត ជំងឺរើម និង អាល់​ឡ័​រ​ហ្ស៊ី ហើយ​ទំនងជា​នឹង​នាំមក​នូវ​អត្ថប្រយោជន៍​សុខភាព​ជាទូទៅ​នៅពេល​ចាស់​ឡើង​ផងដែរ។​

​ ​វា​ក៏​អាចជួយ​កាត់បន្ថយ​ហានិភ័យ​ក្នុង​ការកើត​ជំងឺមហារីកស្បូន និង សុដន់​មុនពេល​អស់​រដូវ ហើយ​និង​ជំងឺ​ពុក​ឆ្អឹង​នៅក្នុង​ចំណោម​ម្តាយ​ផងដែរ។ ហើយ​ការ​បំបៅ​ដោះ​កូន​នេះ​ទៀតសោត​ក៏​អាចជួយ​ឲ្យ​ម្តាយកូន​ដំបូង​អាច​រក្សា​រាង​ឲ្យ​បាន​ដូចដើម​ឡើងវិញ​ទៀតផង។ ក្រុម​វេជ្ជបណ្ឌិត​បានធ្វើ​ការណែនាំ​ឲ្យ​ធ្វើការ​បំបៅ​ដោះ​កូន​ឲ្យ​បាន​យ៉ាងតិច ៦ ខែ​ដំបូង​ដល់​កូន​ទើប​កើត៕

​វីតាមីន D ជួយ​កាត់បន្ថយ​មហារីក​សុដន់​

យោង​តាម​ការស្រាវជ្រាវ​ថ្មី​មួយ ពី​ប្រទេស​កាណាដា បានបង្ហាញ​ថា ប្រសិន​បើ​ស្ត្រី​ទទួលទាន​វីតាមីន D និង​កាល់ស្យូម ក្នុង​របប​អាហារ នឹង​ជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​មហារីក​សុដន់​។​

​ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកជំនាញ​នៃ​មជ្ឈមណ្ឌល​ថែទាំ​មហារីក អន​តា​រី​អូ (Cancer Care Ontario) ក្នុង​ទីក្រុង​តូ​រុន​តូ (Toronto) ប្រទេស​កាណាដា បានឲ្យដឹងថា កោសិកា​សុដន់ មាន​ផ្នែក​ទទួល​វីតាមីន D ដែល​ជួយ​បង្កើន​ឱកាស​លូតលាស់​កោសិកា​សុដន់ ទើប​អាច​កាត់បន្ថយ​មហារីក​សុដន់​បាន​។ តាម​ការសិក្សា​វែកញែក​ពី​ឥទ្ធិពល​នៃ​វីតាមីន D និង​កាល់ស្យូម​ចំពោះ​ការ​ប្រឈម​មហារីក​សុដន់ រកឃើញថា ស្ត្រី​ដែល​ទទួលទាន​វីតាមីន D400 IU (​ខ្នាត​អន្តរជាតិ​) ជា​រៀងរាល់ថ្ងៃ អាច​ជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​មហារីក​សុដន់​បាន​ដល់​ទៅ ២៤ ភាគរយ​។​

​អ្នកជំនាញ​ក៏​បញ្ជាក់​ផង​ដែរ​ថា វីតាមីន D មាន​សារសំខាន់​សម្រាប់​ការ​បឺត​ស្រូប​ជាតិ​កាល់ស្យូម​។ ដូច្នេះ​បើ​ស្ត្រី​ចង់​មាន​ឆ្អឹង​រឹងមាំ គួរ​ទទួល​ទាន​ទាំង​ពីរ​យ៉ាងនេះ នៅពេល​អាយុ​កាន់តែច្រើន ហើយ​អាហារ​សម្បូរ​វីតាមីន D គឺ​ទឹកដោះគោ​៕​

មិនទទួលទានអាហារព្រឹក ប្រឈមកើតជំងឺទឹកនោមផ្អែម

អាហារ​ពេលព្រឹក​សំខាន់បំផុត​ចំពោះ​សុខភាព​មនុស្ស​។ ស្ត្រី​ដែល​មិន​ទទួលទាន​អាហារ​ពេលព្រឹក ​ទោះបី​តែម្តង​ក្នុង​១​សប្តាហ៍​ក៏​កើន​២០% ការ​ប្រឈម​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ដែរ បើ​ប្រៀប​នឹង​ស្ត្រី​ទទួលទាន​រាល់ថ្ងៃ ។​
​នោះ​ជា​លទ្ធផល​ស្រាវជ្រាវ​ក្នុង​រយៈពេល​៦​ឆ្នាំ ដែលទើបត្រូវ​បានប្រកាស លើ​ទស្សនា​វ​ដ្តី American Journal of Clinical Nutrition ។​
​ក្រុម​ស្រាវជ្រាវ​រួមមាន​ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​សកល​វិទ្យាល័យ​ហា​វ៉ាដ (​អាមេរិក​) មន្ទីរពេទ្យ Brigham and Women's (​អាមេរិក​) និង​សកល​វិទ្យាល័យ​ជាតិ​សិង្ហ​បុរី បាន​វិភាគ​ទិន្នន័យ​របស់​ស្ត្រី​អាមេរិក ៤៦.២៨៩ នាក់ ។​
​ពេល​ចាប់ផ្តើម​ការស្រាវជ្រាវ ស្ត្រី​ទាំងនេះ​មិនកើត​មហារីក ជំងឺ​បេះដូង និង​ទឹកនោមផ្អែម​ប្រភេទ​២ទេ ។ ក្រុម​ស្រាវជ្រាវ​ប្រមែប្រមូល​ទិន្នន័យ​ពី​ទម្លាប់​ទទួលទាន​របស់​មុខសញ្ញា​​ក្នុង​រយៈពេល​៦​ឆ្នាំហើយតាមដាន ។ក្រុម​ស្រាវជ្រាវ​រកឃើញថា​មាន​មនុស្ស ១៥៦០​នាក់ កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ ។ ពួកគេ​សង្កេតឃើញថា ស្ត្រី​មិន​ទទួលទាន​ពេលព្រឹក​ទោះបី​តែម្តង​ក្នុង​១​សប្តាហ៍​ក៏​ធ្វើ​ឲ្យ​កើន​២០% គ្រោះថ្នាក់​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ដែរ ។ ពិសេស​ពេល​បោះបង់​អាហារ​ពេលព្រឹក ការ​ប្រឈម​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២​កាន់តែ​ខ្ពស់ជាង​នៅ​អ្នក​លើស​ទម្ងន់ ។​
​ការស្រាវជ្រាវ​មួយ​ក៏​ជា​របស់​ក្រុម​នេះដែរ ​ដែល​បានប្រកាស​នៅ​ឆ្នាំ ២០១២ ក្រោយពេល​តាមដាន​បុរស ២៩.២០៦​នាក់ ក្នុង​រយៈពេល​១៦​ឆ្នាំ​បង្ហាញថា មិន​ទទួលទាន​ពេលព្រឹក​ធ្វើ​ឲ្យ​កើន​២១% ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម ៕f/M

​វិធី​៦​យ៉ាង​សម្រាប់​ការពារ​ក្នុង​ពេល​មក​រដូវ

ស្ត្រី​ជា​ច្រើន​តែង​ជួប​បញ្ហា​លំបាក​នៅពេល​ដល់​ថ្ងៃ​ធ្លាក់​រដូវ​។ បញ្ហា​តិច​ឬ​ច្រើន អាស្រ័យ​លើ​អា​ការៈកើតឡើង​ទៅលើ​ស្ត្រី​យើង​ម្នាក់ៗ​ប៉ុណ្ណោះ​។ បើ​ចង់​ទប់ទល់​ជាមួយ​អាការៈ​ទាំងនេះ លោកអ្នក​គប្បី​អនុវត្ត​វិធី​ដូចខាងក្រោម​៖


​    ​១-​ចង​ចាំ​ថ្ងៃ​ធ្លាក់​រដូវ​ឲ្យ​ជាក់លាក់ៈ​
​​ប្រការ​សំខាន់​បំផុត​បើ​ឧស្សាហ៍​ភ្លេច​ត្រូវ​កត់​ថ្ងៃខែ​នោះ ក្នុង​ប្រតិទិន​ថា អំឡុង​រដូវ​ខែ​របស់​អ្នក​តែង​ធ្លាក់​មក​ចំ​ថ្ងៃ​ណា ដើម្បី​ត្រៀម​ទប់ទល់​ឲ្យបាន​ត្រឹមត្រូវ​។


​    ​២-​កាត់បន្ថយ​អា​ការៈកើតឡើង​ក្នុងអំឡុងពេល​ធ្លាក់​រដូវៈ​
​​ដូចជា​អាការៈ​រមូលពោះ ចុក​រួយ ឈឺ​ដើមទ្រូង ឈឺក្បាល ឈឺ​ខ្នង ឈឺ​ត្រង់​ក្រោម​ផ្ចិត ស្រៀវស្រាញ​ក្នុង​ខ្លួន ចុកពោះ ។​ល​។​​ ​ចង់​បំបាត់​អាការៈ​ទាំងនេះ ស្ត្រី​ចាំបាច់​ត្រូវ​រក្សា​បរិមាណ​ទឹក​ក្នុង​រាងកាយ ដោយ​ការបរិភោគ​អាហារ​ដែល​មាន​វីតាមីន B6 និង​វីតាមីន​E កាល់ស្យូម និង​ម៉ាញ៉េ​ស្យូម​។ ស្ត្រី​ត្រូវ​ចងចាំ​ថា ក្នុងអំឡុង​នេះ មាន​ឈាម​ធ្លាក់​ច្រើន ដូច្នេះ​ត្រូវ​បរិភោគ​អាហារ​សំបូរ​ធាតុដែក​បន្ថែម​។


​    ​៣-​ចៀសវាង​ការផឹក​ភេសជ្ជៈ​ប្រភេទ​កាហ្វេ​អ៊ីនៈ
​​ព្រោះថា​នឹង​ធ្វើឲ្យ​ដើមទ្រូង​តឹង​អួល ឈឺក្បាល និង​មាន​អារម្មណ៍​តប់ប្រមល់ ពិសេស​គ្រឿង​ស្រវឹង​ដែលមាន​សារជាតិ​អាល់កុល ដែល​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ប្រសើរឡើង​នោះ ពេល​បរិភោគ​ហើយ​មិន​ផ្តល់​ផល​ល្អ​ឡើយ​។


​    ​៤-​លំ​ហាត់ប្រាណ​យោ​ហ្គាៈ
​​ព្រោះ​អាច​ជួយ​កាត់បន្ថយ​អា​ការៈឈឺ​ក្បាល ក្តាមកាច់​ដៃជើង រោគ​ដេក​មិន​លក់ កាត់បន្ថយ​អា​ការៈឡើង​រឹង​តាម​ខ្នង ចុក​រួយ​ពោះ ក្រោម​ផ្ចិត​និង​ក​ញ្ចឹង​-​ក​។ ​បើ​កាត់បន្ថយ​អា​ការៈក្តាម​កាច់ដៃជើង ឲ្យ​បង្វិល និង​ម៉ាស្សា​-​ក ជើង​ទៅ​មក​ឲ្យបាន​ច្រើន​ដង​។​


​    ​៥-​បរិភោគ​អាហារ​ច្រើនដង តែម្តងៗ​បន្តិចបន្តួចៈ​
​​ជួយ​កាត់បន្ថយ​អា​ការៈតានតឹង​អារម្មណ៍ ជួយ​ទប់​កម្រិត​សារជាតិ​ស្ករ​ក្នុង​ឈាម ជួយ​ការពារ​អាការៈ​អស់កម្លាំង​ល្ហិត​ល្ហៃ និង​អា​ការៈឈឺ​ក្បាល​។​


​    ​៦-​បរិភោគ​អាហារ​ដែល​មានកា​ក​សរសៃ​ច្រើនៈ​
​​ដូច​ជា​បន្លែ ផ្លែឈើ សណ្តែក ដែល​ជួយ​កាត់បន្ថយ​ការបាត់បង់​សារជាតិ​ទឹក​ក្នុង​រាងកាយ​។ ត្រូវ​ចៀសវាង​ការបរិភោគ​អាហារ​ជំពូក​ទឹកដោះគោ ប៊័​រ សាច់​សត្វ ពីព្រោះ​ថា​សារជាតិ​ខ្លាញ់​បង្ក​ឲ្យ​កើតអា​ការៈឈឺ​ចុកចាប់​។ ក្រៅពីនេះ គួរ​បរិភោគ​គ្រាប់​រុក្ខជាតិ បន្លែ​ពណ៌​បៃតង និង​ខ្លាញ់ត្រី ដែល​អាច​ជួយ​កាត់បន្ថយ​អាការៈ​អស់កម្លាំង ល្ហិតល្ហៃ​បាន​យ៉ាង​ប្រសើរ​៕

​អា​ការឈឺចាប់ ក្រោយ​ពី​ការ​ហាត់ប្រាណ​ដំបូង គឺជា​រឿង​ល្អ​

អ្នកជំនាញ​សុខភាព បាន​និយាយថា ក្រោយ​ការ​ហាត់ប្រាណ មនុស្ស​មួយចំនួន​ដែល​កើត​អាការ​ចុក​រួយ​នោះ ជា​ប្រការ​មិន​ល្អ​ឡើយ​។

 

អាការ​នេះ បើ​តាម​គេ​សង្កេត​ជាទូទៅ តែង​កើត​ទៅ​លើ​ក្រុមមនុស្ស ដែល​ប្រើ​សាច់ដុំ​ត្រង់​កន្លែង​ណាមួយ​ច្រើន​ខ្លាំងពេក និង​ដែល​ហួស​កម្រិត​សភាព​រាងកាយ​។

 

អាការ​ឈឺ​ខ្នង (DOMS) ដែល​មាន​ន័យ​ទៅដល់​ការឈឺ​សាច់ដុំ ឬ​កើត​អាការ ចាប់ពី ២​ទៅ​៣​ថ្ងៃ ក្រោយ​ពី​ការ​ហាត់ប្រាណ ពិសេស​ចំពោះ​អ្នក​ដែល​ទើប​ចាប់ផ្តើម​ហាត់ប្រាណ ហើយ​ថ្មីៗ​នោះ តែង​កើត​ឡើង​ជា​ធម្មតា​។

 

ទោះជា​អាការ​នេះ ឈឺចាប់​ពិតមែន ប៉ុន្តែ​នៅពេល​បាត់​ទៅ​វិញ អ្នក​នឹង​មាន​កម្លាំង​ខ្លាំងក្លា​។ បើ​មាន​ការ​ហាត់ប្រាណ​ថ្មីៗ ហើយ​មិន​មាន​ការឈឺ​សាច់ដុំ​ត្រង់​កន្លែង​ណា​ទេ​នោះ បញ្ជាក់ថា ការ​ហាត់ប្រាណ មិនសូវ​បាន​ផល​ឡើយ​។​

ត្រូវ​ចង​ចាំ​ថា ការឈឺ​សាច់ដុំ បើ​ហួសកំណត់​រយៈពេល ៣​ថ្ងៃ បញ្ជាក់ថា អាការ​មិន​ប្រក្រតី ហើយ​គប្បី​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​៕​

ថ្នាំបញ្ចុះខ្លាញ់ក្នុងឈាមបង្ករបួសតម្រងនោម?

កម្រិត​អ្នកជំងឺ​ប្រើ​ថ្នាំ​បញ្ចុះ​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ក្រុម Statin ខ្ពស់​មានការ​ប្រឈម​កើត​ជំងឺ​តម្រងនោម​ខ្ពស់ជាង ៣៤% ប្រៀប​នឹង​អ្នកជំងឺ​ប្រើ​កម្រិត​ទាប​។ ក្រុម​ថ្នាំ​បញ្ចុះ​ខ្លាញ់​ក្នុង​ឈាម Statin ត្រូវបាន​ប្រើ​ទូលំទូលាយ និង​មាន​ប្រសិទ្ធិភាព​។ ប៉ុន្តែ​ត្រូវ​យកចិត្តទុកដាក់​ដល់​គ្រោះថ្នាក់​ទាំងឡាយ​ដូចជាៈ ប៉ះពាល់​ថ្លើម​, ខ្សោយ និង​ឈឺ​សាច់ដុំ​។ ដូច្នេះ ត្រូវ​ត្រួតពិនិត្យ​អង់ស៊ីម​ថ្លើម មុន និង​ក្រោយពេល​ប្រើ​ថ្នាំ​។ វេជ្ជបណ្ឌិត Colir Dormuth និង​សហសេវិក នៅ​សាកលវិទ្យាល័យ Columbia, Varcouver (​កាណាដា​) បាន​វិភាគ​ស្ថានភាព​ជំងឺ​របស់​អ្នកជំងឺ​ជាង ២ លាន​នាក់ អាយុ​ពី ៤០ ឆ្នាំ​ឡើង កំពុង​ប្រើ Statin ។
​ការស្រាវជ្រាវ​បង្ហាញថា មាន​ទំនាក់ទំនង​រវាង​ការប្រើ Statin និង​ការលេចចេញ​ប្រូ​តេ​អ៊ី​ន​ក្នុង​ទឹកនោម ជា​សញ្ញា​មួយ​ឲ្យ​ដឹងថា តម្រងនោម​ត្រូវ​រងរបួស​។ សញ្ញា​ទាំងឡាយ​ដូចជា ទឹកនោម​មាន​ពណ៌​ដិត​, នោម​ពិបាក​, នោម​តិច​... ប្រសិន​លេចឡើង​លើ​អ្នកជំងឺ​កំពុង​ប្រើ Statin នោះ​អ្នកជំងឺ​ត្រូវ​ទៅ​ជួប​វេជ្ជបណ្ឌិត​។ ជំនួស​ឲ្យ​ការប្រើ​កម្រិត​ខ្ពស់​, វេជ្ជបណ្ឌិត​នឹង​ប្រើ​កម្រិត​ទាប​ជាង​អម​ជាមួយ​ថ្នាំ​បញ្ចុះ​ខ្លាញ់ ១ ប្រភេទ​ផ្សេងទៀត​៕​M

ដេក​មួយស្រឡេត​ពេល​ថ្ងៃ ជួយ​បំពេញ​ថាមពល​ដ៏​ល្អ​បំផុត​

​ក្រោយពី​បំពេញការងារ​ច្រើន ពេញ​មួយ​កំណាត់​ថ្ងៃ​រួចមក  បើ​យើង​បាន​ដេក​មួយស្រឡេត​ពេល​ថ្ងៃ នឹង​អាច​ឲ្យ​យើង​ត្រឡប់មក​ស្រស់ស្រាយ​បាន​ម្តងទៀត ហើយ​អាចមាន​កម្លាំងកំហែង ធ្វើ​ការងារ​នៅពេល​រសៀល​បាន​យ៉ាង​ខ្លាំងក្លា​ថែម​ទៀតផង​។​
​វិធី​នេះ​ទទួលបាន​លទ្ធផល​ល្អ​ពិតមែន ពីព្រោះ​ការសិក្សា​ស្រាវជ្រាវ​មួយ​ខាង​សុខភាព គេ​បាន​រកឃើញថា ការ​បាន​ដេក​ពេល​ថ្ងៃ ប្រមាណ​ជាមួយ​ម៉ោង នឹង​ជួយ​ឲ្យ​ខួរក្បាល​របស់​យើង​បើកទទួល​នូវ​អ្វីដែល​ថ្មី​បាន​យ៉ាង​ងាយ​។ ក្នុងនោះដែរ មេដឹកនាំ​លំដាប់​ពិភពលោក មាន​ទាំង​លោក​ប្រធានាធិបតី ប៊ី​ល​គ្លី​ន​តុ​ន លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ក៏បាន​អះអាង​ចំពោះ​ទ្រឹស្តី​នេះ​ថា ការ​ដេក​ពេល​ថ្ងៃ​ជួយ​ឲ្យ​មាន​ថាមពល ក្នុងការ​បំពេញការងា​រ​បាន​ច្រើន​តែម្តង​។​
​សូម​សាកល្បង​នាំយក​វិធី​នេះ​ទៅប្រើ​មើល៍ ប៉ុន្តែ​កុំ​ដេក​រហូត​ទាល់តែ​ហួស​ម៉ោង​ធ្វើការ តិច​លោ​មិត្តភក្តិ​រួមការ​ងារ និង​ចៅហ្វាយ​របស់​អ្នក​ទេសនា​ដាក់​៕

​ហាត់ប្រាណ​តិចតួច​ល្អ​ប្រសើរ​សម្រាប់​អ្នក​ជិត​សម្រាល​បុត្រ​

ចំពោះ​ស្ត្រី ក្នុង​អំឡុង​ពេល​ជិត​សម្រាលកូន តែងតែ​មាន​អាការ​ឈឺ​ចុក​រួយ​ម្តុំ​ឆ្អឹង​កញ្ចូញគូទ ហើយ​វា​អាច​កើតឡើង​ជា​ញឹកញាប់ ប៉ុន្តែ​កុំ​ព្រួយ អ្នក​អាច​ធ្វើលំ​ហាត់ប្រាណ​បែប​ជប៉ុន ដើម្បី​កាត់បន្ថយ​នៃ​ការឈឺចាប់​នេះ​បាន ដោយ​គ្រាន់តែ​ធ្វើ​តាម​ការណែនាំ​ដូចខាង ក្រោម​នេះ​៖

​១-​អង្គុយ​លើ​កែងជើង​ញែក​ជង្គង់​បន្តិច​។​

​​២-​ឱន​ខ្លួន​ចុះ​បន្តិច ដោយ​គូទ​អង្គុយ​លើ​កែងជើង​ដូចដើម​។​

​​៣-​ពន្យឺត​ខ្លួន​ទៅ​មុខ​ជា​សន្សឹមៗ ឱន​មុខ និង​សន្ធឹង​ដៃ​ទៅ​មុខ ឱ្យបាន​ច្រើន​បំផុត ប៉ុន្តែ​ខ្នង​ត្រង់ និង​កុំឱ្យ​សង្កត់​ក្បាលពោះ​។​

​​៤-​ដក​ដង្ហើមចូល រាប់​១-២-៣ បញ្ចេញ​ខ្យល់​ដង្ហើម​ទៅវិញ រាប់ ១-២-៣ រួច​ត្រឡប់មក​ឥរិយាបថ​ដើម​វិញ​។​

​​ប្រការ​សំខាន់ ក្នុង​អំឡុង​ពេល​ជិត​សម្រាលកូន ទោះជា​ត្រូវ​ប្រើ​ឥរិយាបថ​ឈរ ដើរ ឬ​អង្គុ​យក្តី ត្រូវ​ប្រយ័ត្នប្រយែង​បន្តិច និង ឧស្សាហ៍​ធ្វើ​លំ​ហាត់ប្រាណ​រាងកាយ​ស្រាលៗ​ជាប្រចាំ នឹង​អាច​បន្ថយ​អាការ​ឈឺ​នេះ ឈឺ​នោះ​បាន​៕​

​ការវិភាគ​ឈាម អាច​ព្យាករណ៍​ជំងឺ​បាត់​ការចងចាំ​

តាម​ការស្រាវជ្រាវ​មួយ របស់​ពួក​អ្នកវិទ្យាសាស្ត្រ​អាមេរិក ទើបត្រូវ​បានប្រកាស​លើ​ទ​ស្ស​នាវ​ដ្តី Nature Medicine ,​បាន​ឲ្យ​ដឹងថា ការវិភាគ​ឈាម អាច​ព្យាករណ៍​ច្បាស់លាស់ ដំណាក់កាល​ដំបូង​របស់​ជំងឺ Alzheimer ។​

​លទ្ធផល​នៃ​ការស្រាវជ្រាវ បាន​បង្ហាញថា កម្រិត​ត្រួតពិនិត្យ ១០ សារជាតិ​ខ្លាញ់​ក្នុង​ឈាម អាច​ព្យាករណ៍​ច្បាស់លាស់ ឡើងដល់ ៩០% នៃ​ហានិភ័យ​កើត​ជំងឺ ក្នុង ៣ ឆ្នាំ​ខាងមុខ ។

​ពួក​អ្នកជំនាញការ បាន​ឲ្យ​ដឹងថា វា​នឹង​ក្លាយទៅជា​ជំហាន​រីកចម្រើន​មួយ​ដ៏​សំខាន់បំផុត ។​
​បច្ចុប្បន្ន បរិមាណ​អ្នក​រួមរស់ ជាមួយ​ជំងឺ​បាត់​ការចងចាំ នៅ​កម្រិត ៤៤ លាន​នាក់ លើ​ពិភពលោក ហើយ​គ្រោង​នឹង​កើន ៣ ដង នៅ​ឆ្នាំ​២០៥០ ។

​ជំងឺ Alzheimer វាយប្រហារ​ខួរក្បាល​មនុស្ស យ៉ាង​ស្ងៀមស្ងាត់ មុនពេល​រោគសញ្ញា​របស់​វា​លេចឡើង ។ ពួក​វេជ្ជបណ្ឌិត គិតថា ការពិសោធន៍​ថ្នាំ នឹង​ពុំមាន​ប្រសិទ្ធភាព ព្រោះ​អ្នកជំងឺ ត្រូវបាន​ព្យាបាល​យឺត​ពេក ។​

​ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​សកល​វិទ្យាល័យ Georgetow នៅ​វ៉ាស៊ីនតោន​ឌី​ស៊ី បាន​វិភាគ​គំរូ​ឈាម​របស់​មនុស្ស ៥២៥ នាក់ មាន​អាយុ​ខ្ទង់ ៧០ ឆ្នាំ , នេះ​ជា​ផ្នែក​មួយ​ក្នុងការ​ស្រាវជ្រាវ ៥ ឆ្នាំ របស់​ពួកគេ ។​

 

ចំនួន​មនុស្ស​កើត​ជំងឺ​បាត់​ការចងចាំ​លើ​ពិភពលោក​គឺ​ជាង ៤៤ លាន​នាក់

​ពួក​អ្នកវិទ្យាសាស្ត្រ បាន​យក​មនុស្ស ៥៣ នាក់ ក្នុងចំណោម​នោះ កើត​ជំងឺ Alzheimer ឬ​ថមថយ​ការយល់ដឹង​ស្រាល , បន្ទាប់មក​ប្រៀបធៀប​ឈាម​របស់​ពួកគេ ជាមួយ​មនុស្ស ៥៣ នាក់ ដែលមាន​សភាព​ស្មារតី​រវៀសរវៃ និង​រកឃើញ​ភាព​ខុសប្លែកគ្នា អំពី​បរិមាណ​ជាតិ​ខ្លាញ់​ក្នុង​ឈាម រវាង​ក្រុមមនុស្ស ២ ក្រុម​នោះ ។ ហើយ​ពេល​ក្រុម​ស្រាវជ្រាវ មើល​ទៅលើ​គំរូ​ឈាម​ផ្សេងៗ សញ្ញា ១០ របស់​ជំងឺ Alzheimer អាច​ព្យាករណ៍​ថា នរណា​មានលទ្ធភាព នឹងត្រូវ​ទ្រុឌទ្រោម​ស្មារតី ក្នុង​បណ្តា​ឆ្នាំ​ខាងមុខ ។​

​បណ្ឌិត Simon Ridley មកពី​អង្គការ​សប្បុរសធម៌​ស្រាវជ្រាវ ជំងឺ Alzheimer របស់​អង់គ្លេស បាន​ឲ្យ​ដឹងថា គំហើញ​នេះ ត្រូវបាន "​លើកទឹកចិត្ត​" បំផុត និង​ចាត់ទុកថា ការវិភាគ​ឈាម​មួយ​នឹង​ជា "​ជំហាន​វិវត្តន៍​ដ៏​អស្ចារ្យ​" ៕M/V/L

ពិសា​ទឹក​ផ្លែឈើ​ស្រស់​ជួយ​សម្អាត​ពោះវៀន​

​ការ​ពិសា​ទឹក​ផ្លែឈើ​កិន​ស្រស់ៗ ១ ថ្ងៃ 240 360 ម​.​ល (​លាយ​ជាមួយ​ទឹក​) អាច​ជួយ​ឲ្យ​ប្រព័ន្ធ​បន្ទោបង់​ដំណើរការ​ល្អ និង​ពោះវៀន​ជ្រះ​ស្អាត ។ បើ​មិន​អាច​កិន​ទឹក​ផ្លែឈើ​ស្រស់ ពិសា​ដោយ​ខ្លួនឯង​បាន​អាច​រក​ទិញ​ទឹក​ផ្លែឈើ មក​ផ្សំ​ជាមួយ​ទឹក ឲ្យ​សាបជាតិ​ស្ករ ជំនួស​ក៏បាន ៕​

ល្បិច​ព្យាបាលជំងឺ​ឆ្មេញដ៏ប្រសិទ្ធិភាព

អ្នក​មាន​ដែល​ឈឺ​ឆ្មេ​ញ ឬទេ​? ប្រសិន​ពុំទាន់​មាន​ពេល​ទៅ​ជួប​ទន្ត​បណ្ឌិត នោះ​អ្នក​អាច​ប្រើ​វត្ថ​ធាតុ​មួយចំនួន ក្នុងនោះ​ផ្ទះបាយ ដើម្បី​ព្យាបាល​បណ្តោះអាសន្ន​នូវ​អារម្មណ៍​ឈឺ​ឆ្មេ​ញ ។​
ខាងក្រោម​នេះ ជា​ល្បិច​តូចៗ​មួយចំនួន ជួយ​អ្នក​បន្ថយ​អា​ការឈឺ​ឆ្មេ​ញៈ​
១. ទឹកកក​
​នេះ​ជា​វិធី​ដ៏​សែន​ងាយស្រួល តែ​ពុំ​សូវ​មាន​នរណាម្នាក់ ចាប់អារម្មណ៍​ទេ ពេល​កើត​អា​ការឈឺ​ឆ្មេ​ញ​នោះ ។ ចូរ​អ្នកយក​កន្សែង​ស្អាត​ដាក់​ទឹកកក ចូលក្នុង​នោះ រុំ​ឲ្យ​ជិត រួច​ម៉ាស្សា​ត្រង់​កន្លែង​ឈឺ ។ តែមួយ​សន្ទុះ​ប៉ុណ្ណោះ គឺ​អ្នក​នឹងមាន​អារម្មណ៍​កន្លែង​ឆ្មេ​ញ​កំពុង​ឈឺ​រាង​ស្ពឹក ដោយ​ភាព​ត្រជាក់ ។ បន្ទាប់មក អារម្មណ៍​ឈឺ​ពឺត ចុះ​ថត​សន្សឹមៗ ។ ប៉ុន្តែ ក្រោយមក អ្នក​នៅតែ​ត្រូវ​ទៅ​ជួប​ទន្ត​បណ្ឌិត ។​
២. ស្អំ​ទឹកក្តៅ​
​ប្រើ​ទឹក​ឧណ្ណៗ និង​ក្តៅ ដើម្បី​បន្ថយ​ឈឺចាប់ ។ ដំបូង​ស្អំ​កន្សែង រុំ​ទឹកកក ទៅលើ​ថ្ពាល់​កន្លែង​ឆ្មេ​ញ​ឈឺ ប្រមាណ​១​នាទី ។ បន្ទាប់មក ជំនួស​ដោយ​ដប​ទឹក​ក្តៅ​ឧណ្ណៗ ចំ​កន្លែង​នោះ ។ ធ្វើ​ចុះ​ធ្វើឡើង​ដូចនេះ ១​សន្ទុះ នឹង​បន្ថយ​បាន​ការឈឺ​ឆ្មេ​ញ​យ៉ាងច្រើន ។​
៣. ក្រូចឆ្មារ​
ទឹកក្រូច​ឆ្មារ ត្រូវបាន​បញ្ជាក់ថា ប្រសិទ្ធិភាព​បំផុត ក្នុងការ​បន្ថយ​ឈឺ​ឆ្មេ​ញ ។ វា​នឹង​ម៉ាស្សា​ឲ្យ​ឆ្មេ​ញ និង​អញ្ចាញ ។​
៤. អំបិល​
​អំបិល​ជា​គ្រឿងទេស​ដ៏​ប្រសិទ្ធិភាព ក្នុងករណីនេះ ។ ដាក់​អំបិល ២ ស្លាបព្រា ទៅក្នុង​ទឹក​ក្តៅ​ឧណ្ណៗ ១ កែវ និង​កូរ​ឲ្យ​សព្វ ។ ដោយសារ​អំបិល​មានលទ្ធភាព​កម្ចាត់​បាក់​តេ​រី ហេតុនេះ ពេល​អ្នក​ប្រើ​ទឹកអំបិល ដើម្បី​បៀម និង​ខ្ពុរមាត់ នោះ​រោគសញ្ញា​ឈឺ​ឆ្មេ​ញ នឹង​ថយចុះ ។ អ្នក​គួរ​បៀម និង​ខ្ពុរ​ទឹកអំបិល ប្រមាណ ៣០ វិនាទី បន្ទាប់មក ខ្ជាក់​ចេញ និង​ធ្វើបែបនេះ​ចុះឡើងៗ ច្រើនដង ។​
៥. ខ្ញី​
​ខ្ញី​មានលទ្ធភាព​កម្ចាត់​បាក់​តេ​រី ក៏​ធ្វើ​ឲ្យ​ថយចុះ​រោគសញ្ញា​រលាក​ឆ្លង​មេរោក​, ព្យាបាល​របួស​តូចៗ ឬ ស្នាម​កំពុង​ហើម​ដោរ ។ ដូច្នេះ ខ្ញី​ក៏មាន​ប្រសិទ្ធិភាព ពេល​ឆ្មេ​ញ​កំពុង​ត្រូវ​ដង្កូវ​ស៊ី ។ ដំបូង អ្នក​ហាន់​ខ្ញី ជា​បន្ទះ​ស្តើងៗ រួច​យកទៅដាក់​ចំ​កន្លែង​ឆ្មេ​ញ​កំពុង​ឈឺ ខាំ​យ៉ាង​ណែន ឲ្យ​ទឹក​ហូរ​ចេញ និង​ជ្រាបចូល​កន្លែង​ឈឺ នឹង​ជួយ​បន្ថយ​ការឈឺ និង​បន្ថយ​ហើម បាន ។​
៦. ខ្ទឹមស​
​ខ្ទឹមស មាន​ប្រសិទ្ធិភាព​សម្លាប់​បាក់តេរី ។ បកសំបក​ខ្ទឹម​ស្រស់ រួច​ដំ​បំបែក និង​ដាក់​បន្ថែម​អំបិល​បន្តិច ច្របល់​ឲ្យ​សព្វ ។ ក្រោយពេល​ច្របល់​សព្វ​ផ្នែក​អំបិល​ជ្រាបចូល​កំ​ពិស​ខ្ទឹម ចូរ​យក​វា​បៀម​ត្រង់​កន្លែង​ឆ្មេ​ញ​ឈឺ នឹង​បន្ថយ​បាន​អារម្មណ៍​ពិបាក​ទ្រាំ ។ អ្នក​ក៏​អាច​ប្រើ​ទឹក​ថែម​បន្តិច ឲ្យ​ទឹក​នៅ​កំពឹស​ខ្ទឹម​ចេញ​ច្រើនជាង រួចហើយ​ប្រើ​សំឡី ផ្តិច​យក​ទឹក​នោះ បន្តក់​ចំ​កន្លែង​ឆ្មេ​ញ​ឈឺ ឬ អ្នក​អាច​ប្រើ​កំ​ពិស​ខ្ទឹម​ដាក់​ចំ​កន្លែង​ឆ្មេ​ញ​ឈឺ និង​ខាំ​យ៉ាង​ណែន ដើម្បី​ឲ្យ​ទឹក​ខ្ទឹម​ហូរ​ចេញ​ជ្រាបចូល​កន្លែង​ឈឺ ។​
៧. ខ្ទឹមបារាំង​
​ប្រសិន​អ្នក​ទ្រាំ​បាន​ក្លិន​របស់​ខ្ទឹមបារាំង នេះ​អាច​កៀប​យក​ទឹក បៀម​ត្រង់​កន្លែង​ឈឺ ឬ ហាន់​ស្តើងៗ និង​បៀម​ចំ​កន្លែង​ឆ្មេ​ញ​ឈឺ ។​
វិធា​នា​ការ​សាមញ្ញៗ​ខាងលើនេះ អាចជួយ​បន្ថយ​អា​ការឈឺ​ឆ្មេ​ញ​បាន​បណ្តោះអាសន្ន ។ ប៉ុន្តែ ប្រសិន​មាន​ពេលនោះ គឺ​ល្អ​បំផុត អ្នក​ត្រូវ​ទៅ​ជួប​ទន្ត​បណ្ឌិត​កាន់តែ​ឆាប់ កាន់តែ​ល្អ ដើម្បី​រកឃើញ​មូលហេតុ​អ្វីមួយ ធ្វើ​ឲ្យ​ឆ្មេ​ញ​របស់​អ្នក​ឈឺ និង​មាន​វិធី​ព្យាបាល​ប្រសិទ្ធភាព ៕​M

ផ្ញើ​សារ​ច្រើន​អាច​ឆាប់​ស្លាប់​

​ផ្ញើ​សារ​ច្រើន​អាច​នាំ​ដល់​ហានិភ័យ​កើត​ជំងឺ​សរសៃឈាម​បេះដូង និង​សួត , ផ្តើម​ពី​នោះ​ធ្វើ​ឲ្យ​កើន​ហានិភ័យ​បាត់បង់​ជីវិត​ពេល​ចាស់ ។​
​ការស្រាវជ្រាវ​មួយ​ថ្មីៗ​នេះ​នៅ​អង់គ្លេស​បានបង្ហាញ​ថា អ្នក​ផ្ញើ​សារ​ច្រើន​មានការ​ប្រឈម​ឆាប់​ស្លាប់​ជាង ។ តាមរយៈ​នោះ ពួក​ជំនាញការ​នៅ​សមាគម​ព្យាបាល​ជំងឺ​ដោយ​ពត់​សន្លាក់ឆ្អឹង របស់​អង់គ្លេស (UCA) ចាត់ទុកថា កាយវិការ​ពត់​កោង​បត់​ខ្លួន ពេល​ប្រើប្រាស់​ទូរស័ព្ទ ឬ laptop អាច​នាំ​ដល់​បញ្ហា​ច្រើន​ដូចជា​ធាត់ , ដំណក​ដង្ហើម , ជំងឺ​សរសៃឈាម​បេះដូង និង​ហានិភ័យ​បាត់​បង់ជីវិត​ខ្ពស់ជាង​ទៅ​ថ្ងៃមុខ ។​

​​នេះ​ពុំមែន​ជា​បញ្ហា​តែ​ចំពោះ​អ្នក​ឧស្សាហ៍​ផ្ញើ​សារ​ទេ តែ​នៅជាប​ញ្ហា​របស់​ការ​អង្គុយ​នៅ​ស្ថានភាព​មិនល្អ​ពេល ៖ "​មើល​អ៊ិន​ធឺ​ណេ​ត​" ឬ​លេង​ហ្គេម ។ ស្រាល​នោះ​បណ្តាល​ឲ្យ​មាន​ជំងឺ​វៀច​ឆ្អឹងខ្នង ចំណែក​ធ្ងន់​នោះ​អម​ជាមួយ​ជំងឺ​ពាក់ព័ន្ធ​ដល់​សួត និង​សរសៃឈាម​បេះដូង ។ ពិសេស​ជាង​នេះ ពេល​ចាស់​ទៅ​ទើប​ឥទ្ធិពល​អសកម្ម​ទាំងនេះ​បង្ហាញ​ច្បាស់​ចំពោះ​សរីរាង្គ​របស់​មនុស្ស ។​
​លទ្ធផល​នេះ​ជាថ្មី​ម្តងទៀត បង្ហាញ​ពី​គ្រោះថ្នាក់​ដល់​សុខភាព​ចំពោះ​អ្នក​ប្រើ laptop និង Smartphone ។ ដូច្នេះ​ប្រសិន​ប្រើប្រាស់​ឧបករណ៍​ទាំងនេះ​ជាប្រចាំ​ដើម្បី​ផ្ញើ​សារ លេង​ហ្គេម ឬ​មើល​អ៊ិន​ធឺ​ណេ​ត , អ្នក​ត្រូវ​ស្វែងយល់​ល្អិតល្អន់​កាយវិការ​ប្រើប្រាស់ ដើម្បី​បញ្ចៀស​ផលវិបាក​ទៅ​ថ្ងៃក្រោយ ៕M/T/L​

ស្ត្រេ​ស​ធ្វើ​ឲ្យ​ប្រែប្រួល​អារម្មណ៍​ទទួល​ក្លិន​

ពួក​អ្នកវិទ្យាសាស្ត្រ​ទើបនឹង​រកឃើញថា ប្រសិន​មនុស្ស​យើង​ស្រាប់​តែមាន​អារម្មណ៍​មាន​ក្លិន​ចម្លែក​នោះ​ប្រាកដថា មនុស្ស​នោះ​កំពុងស្ថិត​ក្នុង​សភាព​ខ្វាយខ្វល់ ។​ ​ហេតុ​តែមាន​បាតុភូត​នោះ គឺ​ដោយសារ​ស្ត្រេ​ស​ធ្វើ​ឲ្យ​សរសៃឈាម​តូចៗ ពាក់ព័ន្ធ​ក្នុង​ខួរក្បាល​ត្រូវ​ប្រែប្រួល ។ ដូច្នេះ​ក្លិន​ដែល​មុននេះ​យើង​ស្មានថា​ធម្មតា នោះ​ឥឡូវនេះ​បែរជា​ធ្វើ​ឲ្យ​ពិបាក​ទ្រាំ ។ កាន់តែ​ស្ត្រេ​ស​ខ្លាំង នោះ​ការប្រែប្រួល​ក្នុង​ខួរក្បាល​កាន់តែ​ស្រួចស្រាល់​។​


​សាស្ត្រាចារ្យ Wen Li នៃ​សកល​វិទ្យាល័យ Wisconsin-Madison បានធ្វើការ​ពិសោធន៍​លើ​អ្នកស្ម័គ្រចិត្ត ១២ នាក់ ។​គឺ​ការ ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ខ្វាយខ្វល់ រួច​ហើយក៏​ស្កេ​ន​ខួរក្បាល​របស់​ពួកគេ ។ ស្ត្រេ​ស​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ទទួល​ក្លិន​ធម្មតា ដូចជា​ក្លិន​ពិបាក​ទ្រាំ ។ រឿង​នោះ​កាន់តែ​ធ្វើ​ឲ្យ​ពួកគេ​បន្ថែម​ស្ត្រេ​ស និង​អាច​នាំ​ដល់​ភាពមិនប្រក្រតី​ផ្លូវចិត្ត និង​ជំងឺផ្លូវចិត្ត ។​


​ក្នុងការ​ពិសោធន៍​នេះ​លោក Wen Li បាន​សង្កេត​សរសៃឈាម​ខួរក្បាល​តូចៗ​ឯករាជ្យ ២ ៖ សរសៃឈាម​មួយ​មាន​ពាក់ព័ន្ធ​ដល់​ព័ត៌មាន​ឃានវិញ្ញាណ ហើយ​សរសៃឈាម​មួយទៀត​ទទួលភារៈ​ដោះស្រាយ​ការ​រំជួល​អារម្មណ៍ ។ ពេល​មនុស្ស​ត្រូវ​ស្ត្រេ​ស នោះ​សរសៃឈាម ២ នោះ​ចាប់ផ្តើម​គួបផ្សំ​ជាមួយគ្នា , រឿង​មួយ​មិនកើត​ឡើង​ពេល​មនុស្ស​មិនត្រូវ​ខ្វាយខ្វល់ និង​តានតឹង ៕M​/M/L

​៣ វិធី បំបាត់​អាការ​ឆ្អល់ពោះ

១- អ្នកជំនាញ​ផ្នែក​ធម្មជាតិ​បំបាត់ បាន​ឲ្យ​ដឹងថា រាងកាយ​របស់​ស្ត្រី​ខ្លះ​ផលិត​អង់​ហ្ស៊ី​ម សម្រាប់​រំលាយ​អាហារ​មិនបាន​គ្រាប់​គ្រាន់ ធ្វើ​ឲ្យ​ការរំលាយ​អាហារ​មិន​អស់ ទើប​បណ្តាល​ឲ្យ​មាន​អាកា​រៈ​ឆ្អល់ពោះ និង​មាន​ខ្យល់​នៅក្នុង​ក្រពះ ។ ចូរ​ពិសារ​តែ​រុក្ខ​ឱសថ មួយ​ពែង ជួយ​ជំរុញ​ប្រព័ន្ធ​រំលាយ​អាហារ ធ្វើ​ឲ្យ​ស្រួល​ពោះ​ឡើងវិញ ។​
២- គ្រូពេទ្យ​ផ្នែក​ផ្លូវអាហារ ណែនាំ​ឲ្យ​សាកល្បង​ពិសា​ថ្នាំ​សម្រួល​ការកើត​ឧស្ម័ន ដែលមាន​សារធាតុ​ស៊ី​មេ​ទី​ខូ​ល (Sime thicone) ប៉ុន្តែ បើ​អ្នក​ឆ្អល់ពោះ​ញឹក​ញ​ប់ គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ពិនិត្យ​មើលថា មាន​កើត​អាការ​ប្រតិកម្ម​ប្រភេទ​ណាមួយ ឬ​អត់​?
អ្នកខ្លះ​ឆ្អល់ពោះ ដោយសារ​ក្រពះ​មិន​រំលាយ​ស្ករ​ឡាក់​តូ​ស នៅក្នុង​ទឹកដោះគោ ។ ដូចនេះ គួរ​ផ្អាក​ផលិតផល​ដែល​ធ្វើ​ពី​ទឹកដោះគោ ប្រមាណ ១០ ថ្ងៃ ដើម្បី​ឲ្យ​ដឹងថា វា​ជា​មូលហេតុ​ពិតប្រាកដ ឬ​មិនមែន​?
៣- អ្នកជំនាញ​បាន​ណែនាំ​ថា បើ​អាការ​ឆ្អល់ពោះ​របស់​អ្នក មាន​មូលហេតុ​មកពី​ហើម​ទឹក អាច​សម្រួល​បាន ដោយ​ការ​ទទួលទាន​សារធាតុ​រ៉ែ​ប៉ូ​តាស​ស្យូ​ម (​សារធាតុ​បញ្ចុះ​ទឹកនោម​តាម​ធម្មជាតិ​) ១​ថ្ងៃ ៤.៧០០ មិ​ល្លី​ក្រាម (​មាន​ច្រើន​នៅក្នុង​ត្រី​, ផ្ទី​, ដំឡូង បារាំង​, ចេក និង​ត្រសក់​) ហើយ​គួរ​ប្រយ័ត្ន​ការបរិភោគ​អាហារ​ប្រភេទ​គ្មាន​ស្ករ ព្រោះ​ប្រភេទ​ខ្លះ​ដាក់​សារធាតុ​ឲ្យ​មាន​ជាតិ​ផ្អែម​ពី​ស្ករ​, សុរា ដូចជា ស៊ី​លី​ថុល (Xylitho) និង​ស័​រ​ប៊ី​តុល (Sorbitol) ដែលជា​សារធាតុ​ពិបាក​រំលាយ សម្រាប់​មនុស្ស​មួយចំនួន ៕

ការ​ទទួលទាន​វីតាមីន E បន្ថែម អាច​ធ្វើឲ្យពុក​ឆ្អឹង​

ក្រុម​អ្នកវិទ្យាសាស្ត្រ​ជប៉ុន​មួយ​ក្រុម បាន​រក​ឃើញ​ពី​ការពាក់ព័ន្ធគ្នា រវាង​ការ​ទទួលទាន​វីតាមីន E បន្ថែម និង​ជំងឺ​ពុក​ឆ្អឹង ដែល​អាច​ធ្វើឲ្យ​ពួកគេសន្និដ្ឋានបានថា ការ​ទទួល ទានវីតាមីន E បន្ថែម គឺជា​កត្តា​មួយ​ដែល​ធ្វើឲ្យ​មាន​ជំងឺពុក​ឆ្អឹង​។

​តាម​ការសិក្សា​លើ​សត្វ​កណ្តុរ បាន​រក ឃើញថា ការ​ដែល​ឲ្យ​សត្វ​កណ្តុរ​ទទួល បាន​បរិមាណ​វីតាមីន E បន្ថែម តាម​កម្រិត​ទទួលទាន​របស់​មនុស្ស ធ្វើឲ្យឆ្អឹង​របស់​កណ្តុរ ស្តើង​ជាង​មុន ហើយ​រយៈពេល ៨ សប្តាហ៍​ក្រោយមក កណ្តុរ​នោះ ចាប់ផ្តើម​មាន​ជំងឺ​ពុក​ឆ្អឹង​។​

លោក​ស៊ូ តា​កេដា (Shu Takeda) អ្នកដឹកនាំ​ការសិក្សា​នេះ មកពី​សាកលវិទ្យាល័យ ខេ​អូ (Keio University) នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន បានឲ្យដឹងថា “​វីតាមីន E ធ្វើឲ្យ​កោសិកា​នៅក្នុង​ឆ្អឹង កាន់តែ​ថយចុះ ជា​ហេតុ​ធ្វើឲ្យ​ឆ្អឹង​ងាយ​នឹង​បាក់​បំផុត​”​។​

​ទោះជា​យ៉ាងនេះក្តី អ្នកវិទ្យាសាស្ត្រ ត្រូវ​ការសិក្សា​បន្តទៀត ដើម្បី​ឲ្យ​ប្រាកដថា តើ​វីតាមីន E ប៉ះពាល់​ដល់​សុខភាព​យ៉ាងណាខ្លះ​? ព្រោះ​វីតាមីនE ត្រូវបាន​មនុស្ស​ជាច្រើន ចាត់ទុកថា គឺជា​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី ដែល​ជួយ​ឲ្យ​រាងកា​យមាន​សុខភាព​ល្អ និង​ប្រឆាំង​ភាព​ចាស់​៕​

គេងតិចងាយធ្វើឲ្យធាត់

គេង​មិន​លក់​ធ្វើ​ឲ្យ​មនុស្ស​ឃ្លាន​អាហារ​សម្បូរ​ខ្លាញ់ និង​ថាមពល​
​ពួក​អ្នកវិទ្យាសាស្ត្រ​អាមេរិក​ទើបតែ​រកឃើញ​ភស្តុតាង​បង្ហាញថា ការខ្វះ​គេង​នៅ​មនុស្ស​ជា​មូលហេតុ​ធ្វើ​ឲ្យ​ប្រែប្រួល​សកម្មភាព​របស់​ខួរក្បាល នាំ​ដល់​អារម្មណ៍​ឆាប់​ឃ្លាន និង​ឃ្លាន​ជាង​មុន ។​
​គេង​តិច ឬ​គេង​យឺត​នៅពេល​យប់​អាចធ្វើ​ឲ្យ​យើង​ងាយ​គិតដល់​ចំណី​កំប៉ិកកំប៉ុក​ដូចជា​នំ​ភី​ហ្សា នំ​ចៀន​ជាង​ជំនួស​អាហារ​ដូចជា​ធញ្ញជាតិ បន្លែ​បៃតង យោងតាម​លទ្ធផល​ស្រាវជ្រាវ ។​
​ការស្រាវជ្រាវ​របស់​ស​កល​វិទ្យាល័យ California , Berkeley បាន​ដំណើរការ​ត្រួតពិនិត្យ​តំបន់​ខួរក្បាល​ដោយ​វិធី​ប្រើប្រាស់​រូបភាព​ថត MRI របស់​យុវជន​មាន​សុខ​ភាពល្អ​២៣​នាក់ លើកដំបូង​ក្រោយ​មួយ​យប់​មាន​ដំណេក​ធម្មតា និង​ក្រោយ​មួយ​យប់​គេង​មិន​លក់ ។ បន្ទាប់មក ពួក​អ្នកស្រាវជ្រាវ​ដំណើរការ​វាយតម្លៃ​សកម្មភាព​របស់​ខួរក្បាល ពេល​ពួក​អ្នក​ចូលរួមបាន​មើលរូប​ភាព​មួយចំនួន​របស់​អាហារ​៨០​ប្រភេទ ដែលមាន​បរិមាណ​កាឡូរី​ពី​ខ្ពស់​ទៅ​ទាប និង​ពី​ល្អ​ដល់​មិនល្អ ហើយ​វាយតម្លៃ​បំណង​របស់គេ​ចំពោះ​អាហារ​នីមួយៗ ។​
​លទ្ធផល​បង្ហាញថា បាតុភូត​គេង​មិន​លក់ និង​អាក់​ដំណេក​ក្រៅពី​បង្ក​ការ​អស់កម្លាំង​នោះ​សកម្មភាព​ក្នុង​តំបន់​ខួរក្បាល​វាយតម្លៃ​ភាព​ឆ្ងាញ់​មាត់ និង​ពេញចិត្ត​ត្រូវ​ថមថយ ផ្ទុយ​មកវិញ​តំបន់​ខួរក្បាល​បញ្ជា​អារម្មណ៍​ឃ្លាន​ត្រូវបាន​រុញ​ខ្លាំងក្លា ។​
​ពួក​អ្នកវិទ្យាសាស្ត្រ​សន្និដ្ឋានថា ក្រោយ​មួយ​យប់​គេង​មិន​លក់ ការ​កើន​អារម្មណ៍​ឃ្លាន ឆ្ងាញ់​មាត់​ចំពោះ​អាហារ​មាន​បរិមាណ​ជាតិ​ម្សៅ​ខ្ពស់ សម្បូរ​ថាមពល និង​សម្បូរ​ជាតិ​ខ្លាញ់​គឺ​ខ្លាំងក្លា​ណាស់ ។​
​សាស្ត្រាចារ្យ​ចិត្តសាស្ត្រ Matthew Walker សហ​អ្នក​រៀបរៀង​ការស្រាវជ្រាវ​នៅ​សកលវិទ្យា​ល័យ Berkeley ឲ្យ​ដឹង​បន្ថែមថា "​ពពួក​អាហារ​សម្បូរ​ថាមពល​ត្រូវបាន​ពួក​អ្នក​គេ​មិន​លក់​ប៉ុនប៉ង​ច្រើនជាង ។ ការ​គួបផ្សំ​របស់​សកម្ម​ភាព​ក្នុង​ខួរក្បាល​ត្រូវបាន​ប្រែប្រួល និង​ចេញ​ការកំណត់​អាចជួយ​បកស្រាយ​មូលហេតុ ហេតុអ្វី​អ្នក​គេង​តិចជាង​ក៏មាន​និន្នាការ​លើស​ទម្ងន់​ឬ​ធាត់​" ។​
​ការស្រាវជ្រាវ​របស់​ពួក​អ្នកវិទ្យាសាស្ត្រ​មុននេះ​បាន​សង្កេតឃើញ​ទំនាក់ទំនង​រវាង​ការ​កើន​ស្ថាន​ភាពធាត់​នៅ​បណ្តា​ប្រទេស​ឧស្សាហកម្ម​រីកចម្រើន និង​បន្ថយ​ពេលវេលា​គេង​របស់​មនុស្ស ។ ប៉ុន្តែ​ពួក​អ្នកវិទ្យាសាស្ត្រ​ពុំទាន់​អាច​បកស្រាយ​យន្តការ​ពាក់ព័ន្ធ​នេះ ។​
​តាមរយៈ​ការស្រាវជ្រាវ ពួក​អ្នកវិទ្យាសាស្ត្រ​សង្កត់ធ្ងន់ថា គេង​គ្រប់​ជា​កត្តា​មួយ​ក្នុងចំណោម​កត្តា​ជំរុញ​ការគ្រប់គ្រង​ទម្ងន់​ដោយ​វិធី​បំប៉ន​បណ្តា​យន្តការ​សកម្មភាព​រប​ស់​ខួរក្បាល​បញ្ជាការ​ជ្រើសរើស​អាហារ​សមស្រប ៕M

ភេសជ្ជៈ​ដែល​ពុំគួរ​ប្រើប្រាស់​ជាមួយ​ថ្នាំ​

ត្រូវ​ប្រយ័ត្ន​ពេលដែល​អ្នកមាន​បំណង​លេបថ្នាំ ជាមួយ​ពពួក​សារជាតិ​រាវ ដែល​ពុំមែន​ជា​ទឹកស្អាត​។ ភេសជ្ជៈ​ជាទូទៅ​ដូចខាងក្រោម​នេះ អាច​បង្ក​គ្រោះ ថ្នាក់​ដល់​ស្លាប់ ពេល​គួបផ្សំ​ជាមួយ​ថ្នាំ​។​
១)​ទឹក​ក្រូចថ្លុងៈ​
​ទឹក​ក្រូចថ្លុង មាន​ឥទ្ធិពល​អសកម្ម​ជាង ៥០ ប្រភេទ​ថ្នាំ រួមមាន​ទាំង​ថ្នាំ Statin​។ ដោយសារ​ឥទ្ធិពល​របស់​អម្បូរ​ក្រូចឃ្វិច ឡើងដល់ ២៤ ម៉ោង ហេតុនេះ​នឹង​គ្មាន​លទ្ធផល ប្រសិន​អ្នក​លេបថ្នាំ និង​ផឹកទឹក​ក្រូចថ្លុង​ក្នុង​ថ្ងៃ​តែមួយ​។​
២)​ទឹក​ផ្លែ​ទទឹមៈ​
​អង់​ហ្ស៊ី​ម​មួយ​ប្រភេទ ត្រូវបាន​រកឃើញ​នៅក្នុង​ទឹក​ផ្លែ​ទទឹម ដែល​អាចធ្វើឱ្យ​ថយចុះ​ប្រសិទ្ធភាព​ថ្នាំ​ព្យាបាល​ជំងឺលើសឈាម​។​
៣)​ទឹកដោះគោៈ​
​កាល់ស្យូម មាននៅ​ក្នុង​ទឹកដោះគោ ទឹក​សណ្តែក ទឹក​ផ្លែឈើ​ផ្ទុក​ទឹកដោះ អាច​រារាំង​ប្រសិទ្ធភាព​របស់​ឱសថ​ព្យាបាល​ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ដ​។ ល្អ​បំផុត​គឺ​ត្រូវ​រង់ចាំ​យ៉ាងតិច ៤​ម៉ោង ក្រោយពេល​ផឹកថ្នាំ​រួច ទើប​ទទួលទាន​ភេសជ្ជៈ​សម្បូរ​កាល់ស្យូម​។​
៤)​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ី​នៈ​
​ក្រុម​ភេសជ្ជៈ​នេះ រួមមាន កាហ្វេ តែ​បៃតង និង​ពពួក​ភេសជ្ជៈ​ថាមពល​...​។ កាហ្វេ​អ៊ី​ន អាច​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​សុខភាព​។ ពេល​ប្រើប្រាស់ រួមជាមួយ​ពពួក​ឱសថ​មាន​សារជាតិ​រំញោច​នេះ ចូរ​ចៀស​ឆ្ងាយ​ពី​កាហ្វេ ពេល​អ្នក​កំពុង​ប្រើ​ថ្នាំ​រារាំង​ភាព​ឃ្លាន ថ្នាំ​ព្យាបាល​ហឺត និង​ពពួក​ថ្នាំ​រំញោច​៕

ភេសជ្ជៈ​កីឡា​

សារជាតិ​ប៉ូ​តា​ស្យូ​ម មាននៅ​ក្នុង​ពពួក​ភេសជ្ជៈ​សម្រាប់​អ្នកលេង​កីឡា អាច​ប្រែជា​គ្រោះថ្នាក់ ប្រសិន​ប្រើ​ផ្សំ​ជាមួយ​សមាសធាតុ​មួយចំនួន​នៃ​ឱសថ​ព្យាបាល​ជំងឺខ្សោយបេះដូង លើសឈាម​។ ពុំ​ត្រឹមតែ​ភេសជ្ជៈ​កីឡា​ប៉ុណ្ណោះ​ទេ អ្នក​ក៏ត្រូវ​ប្រយ័ត្ន​ជាមួយ​ចេក ព្រោះ​វា​ជា​ប្រភេទ​ផ្លែឈើ​សម្បូរ​ប៉ូ​តា​ស្យូ​ម​។​

ស្រា​

ត្រូវ​ចៀស​ឆ្ងាយ​ការទទួល​ទាន​ស្រា ពេល​អ្នក​កំពុង​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺសរសៃប្រសាទ ផ្លូវចិត្ត​។ ការ​គួបផ្សំ​នេះ​អាច​បង្ក​ជា​ជំងឺ​ឈឺក្បាល ចង្វាក់បេះដូង​ញាប់ និង​ងាយ​ដាច់​សរសៃឈាម​ខួរក្បាល​៕

​ˆ​រកឃើញ​ហ្សែ​ន​ប្រែប្រួល​២ ដែល​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក​ពោះវៀន

តាមរយៈ​ការវិភាគ ADN  របស់​មនុស្ស​២០​នាក់ ដែល​មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺមហារីក​នោះ ពួក​អ្នកវិទ្យា សាស្ត្រ​អង់គ្លេស មាន​ការងឿងឆ្ងល់​ថា ហេតុ​អ្វី​គ្រួសារ​មួយចំនួន មានការ​ប្រឈម​នឹង​ការ​កើត​ជំងឺមហារីក​ពោះវៀន​ខ្ពស់​ដល់​កម្រិត​មួយ​ដែល​ពិបាក​នឹង​ជឿ​។​

​លោក Joe Wiegand  មនុស្ស​ម្នាក់​ក្នុងចំណោម​អ្នកចូលរួម​ការស្រាវជ្រាវ ២០​នាក់ ត្រូវបាន​វិនិច្ឆ័យ​កើត​មហារីក​ពោះវៀន តាំងពី​អាយុ​២៨​ឆ្នាំ​។ ទាំង​ជីដូន​លោក ឪពុក​លោក និង​អ៊ំ​របស់លោក សុទ្ធ​តែ​កើត​ជំងឺ​នេះ បងប្អូន​ជីដូនមួយរ​បស់​លោក​មួ​យ​ចំនួន ក៏​កើត​មហារីក​ពោះវៀន និង​ដុះ​សាច់​ខួរក្បាល​។​

​ពួក​អ្នក​ស្រាវជ្រាវ​បាន​ដំណើរការ​ស្រាវជ្រាវ​កូដ​តំណពូជ​របស់​អ្នកជំងឺ​២០​នាក់​នេះ​។ ក្នុង​ការស្រាវជ្រាវ​នេះ ពួកគេ​បាន​រកឃើញថា មាន​ហ្សែ​ន​ប្រែប្រួល​ចំនួន​ពីរ ដែល​មាន​លទ្ធភាព​បន្ត​ជំងឺមហារីក​ខ្ពស់​។​

​សាស្ត្រាចារ្យ Prof Ian Tomlinson មក​ពី​មហាវិទ្យាល័យ Oxford ជា​អ្នកដឹកនាំ​ការស្រាវជ្រាវ បានឱ្យដឹងថា ហ្សែ​ន​ប្រែប្រួល​២​នេះ កម្រ​ជួបប្រទះ តែ​ប្រសិន​មនុស្ស​ម្នាក់ ត្រូវបាន​តំណពូជ​ហ្សែ​ន​២​នេះ​នោះ ការ​ប្រឈម​កើត​ជំងឺ​មហារីក គឺ​ខ្ពស់បំផុត​។​

​លោក​ក៏​បាន​ឱ្យដឹង​បន្ថែមថា ក្នុង​ពេលវេលា​ខ្លី លទ្ធផល​នៃ​ការស្រាវជ្រាវ អាច​ត្រូវបាន​អនុវត្តន៍​ជាក់ស្តែង ដើម្បី​រក​អ្នក មានការ​ប្រឈម​នឹង​ការ​កើត​ជំងឺមហារីក​ខ្ពស់ ដើម្បី​ដំណើរការ​តាមដាន ហើយ​ក្នុង​អនាគត គេ​អាចបង្កើត​វិធី​ព្យាបាល​ពិសេស សម្រាប់​បណ្តា​ករណី​ប្រែប្រួល​ហ្សែ​ន​ដូចនេះ​។​

​សាស្ត្រាចារ្យ Julie Sharp នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​មហារីក បានឱ្យដឹង​ថា​លទ្ធផល​ស្រាវជ្រាវ ជា​គំហើញ​សំខាន់​មួយ​ក្នុងចំណោម​គំហើញ​សំខាន់ៗ​បំផុត ក្នុង​វិស័យ​តំណពូជ​វិទ្យា​មហារីក ក្នុង​បណ្តា​ឆ្នាំ​កន្លង​ទៅ​៕​

​ហេតុអ្វី​ផឹកទឹក​ត្រជាក់​ខ្លាំង​ឈឺក្បាល

តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា ពេល​អាកាសធាតុ​ក្តៅ ​ហើយអ្នក​ប្រញាប់​ផឹកទឹក​ត្រជាក់​ខ្លាំង​ចូលទៅ ហេតុអ្វី​បានជា​មាន​អាការៈ​ឈឺក្បាល ចាក់​ដោត​ស្ទើ​គ្រប់គ្នា បញ្ហា​នេះ​អ្នកជំនាញ​ប្រាប់ថា វា​ទាក់ទង​ទៅ​និង​សរសៃឈាម​ក្នុង​ខួរក្បាល ដែល​ពេល​ត្រូវ​ភាព​ត្រជាក់​ខ្លាំង សរសៃឈាម​និង​ស្ទះ​ត្បៀត ធ្វើ​ឲ្យ​មាន​អារម្មណ៍​ឈឺចាប់ ។

​ˆ​ពពួក​វីតាមីន មាន​ប្រសិទ្ធភាព​ប្រឆាំង​តប​មហារីក​

ពួក​អ្នកជំនាញការ​ផ្នែក​សុខាភិបាល បាន​អះអាងថា " វិធាន​ការល្អ​បំផុត ដើម្បី​ទប់ស្កាត់​ជំងឺមហារីក គឺ​ការប្រកាន់យក​របៀបរ​បបរស់​នៅ​មួយ​ល្អ ត្រឹមត្រូវ និង​ជាប្រចាំ ដោយ​ទទួលទាន​វីតាមីន ៥​ប្រភេទ ខាងក្រោម​នេះ សំដៅ​ទប់ស្កាត់​ការកកើត​លូតលាស់​របស់​កោសិកា​មហារីក "​។​

១. Beta-Carotene
Beta-Carotene ជា​ប្រភព​សម្បូរ​វីតាមីន A​។ អ្នក​អាច​រកបាន​សារជាតិ ជីវជាតិ​នេះ​នៅក្នុង​ពពួក​បន្លែ មើម ដូចជា ការ៉ុត ដំឡូងជ្វា និង​បន្លែ​មាន​ស្លឹក​បៃតង​។ តាម​ការស្រាវជ្រាវ Beta-Carotene  មានលទ្ធភាព​ការពារ​សួត​ចំពោះមុខ​សារជាតិ​ពុល​អាច​បង្ក​ជំងឺមហារីក​។ ទន្ទឹម​នោះ ពួក​អ្នកវិទ្យាសាស្ត្រ បានឱ្យដឹងថា អ្នក​ជក់បារី ទទួលទាន​បន្លែ​បៃតង​មាន​ផ្ទុក Beta-Carotene ច្រើន​រាល់ថ្ងៃ អាចជួយ​បន្ថយ​គ្រោះថ្នាក់​មហារីកក្រពះ និង​មហារីក​សួត​។​


២.​វីតាមីន B6
​វីតាមីន B6 ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការរក្សា​ស្ថានភាព​មាំមួន​របស់​ប្រព័ន្ធ​ការពារ​សរីរាង្គ ក៏ដូចជា ការពារ​ប្រព័ន្ធ​នៃ​ការដកដង្ហើម ផុតពី​ការឆ្លង​មេរោគ​។ ការស្រាវជ្រាវ​ជាច្រើន បង្ហាញថា វីតាមីន B6 អាច​ការពារ​ស្ត្រី​បង្ការ​ជំងឺមហារីក​មាត់ស្បូន​។ វីតាមីន B6 មាន​ច្រើន នៅក្នុង​បន្លែ​ផ្លែឈើ ដូចជា ការ៉ុត ផ្លែ​ប៉ោម ចេក សាច់ បន្លែ​បៃតង និង​ដំឡូងជ្វា​។​


៣.​វីតាមីន C
​តាម​ពួក​ជំនាញការ​ជីវជាតិ បាន​បញ្ជាក់ថា វីតាមីន C ជា​សារជាតិ​ជីវជាតិ មាន​ប្រសិទ្ធភាព​ជួយ​បង្ការ​ជំងឺមហារីក មាន​ប្រយោជន៍​បំផុត​ក្នុងការ​ព្យាបាល​និង ជួយ​ស្តារ​សុខភាព​របស់​អ្នកជំងឺ​មហារីក​។ ពពួក​ផ្លែឈើ​ស្ថិតក្នុង​អម្បូរ​ក្រូចឃ្វិច ជា​ប្រភព​សម្បូរ​វីតាមីន C ។​

៤.​វីតាមីន B9
​វីតាមីន B9  ឬ​ហៅថា អាស៊ីត​ហ្វូ​លិ​ក ត្រូវបាន​បញ្ជាក់ថា អាចជួយ​បង្ការ​មហារីក​មាត់ស្បូន​។ វីតាមីន​នេះ មាន​ច្រើន​នៅក្នុង​ស្ពៃក្តោប បន្លែ​បៃតង ស៊ុត ផ្លែឈើ​អម្បូរ​ក្រូចឃ្វិច និង​ពពួក​ត្រី​សមុទ្រ​។​


៥.​វីតាមីន E
​វីតាមីន E ជា​ប្រភព​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ខ្លាំងពូកែ មាន​ប្រសិទ្ធភាព​ប្រឆាំង​តប​រ៉ាឌីកាល់​សេរី បង្ក​គ្រោះថ្នាក់​ដែលជា​ភ្នាក់ងារ​បង្ក​ជំងឺមហារីក ពិសេស​គឺ​មហារីក​ពោះវៀន​។ អ្នក​អាចបំពេញ​វីតាមីន​នេះ ដោយ​វិធី​ទទួលទាន​ស៊ុត និង​បន្លែ​មាន​ស្លឹក​ពណ៌​បៃតងចាស់​៕

​ឪឡឹក ជួយ​បន្ថយ​សម្ពាធ​ឈាម​

អ្នកវិទ្យាសាស្ត្រ​ផ្នែក​អាហារ ពី​សាកលវិទ្យាល័យ​រដ្ឋ​ហ្ល​រីដា (Florida State University) សហរដ្ឋអាមេរិក​បានឲ្យដឹងថា ផ្លែ​ឪឡឹក មាន​សារធាតុ ដែល​អាច​ជួយ​បន្ថយ​សម្ពាធ​ឈាម​បាន ដោយសារ​ក្នុង​ឪឡឹក មាន​អាស៊ីដ​អា​មី​ណូ អិល​-​ស៊ី​ទ្រូ​ល​លីន (L-Citrulline) និង​អិល​-​អារ​ជី​នី​ន (L-Arginine) ដែល​ជួយ​បង្កើន​ប្រសិទ្ធភាព​ការ​ធ្វើការ​របស់​សរសៃ​ឈាម​ធំ និង​អាច​ជួយ​បន្ថយ​សម្ពាធ​ឈាម​បាន ដោយសារ​អាស៊ីដ​អា​មី​ណូ​ទាំងពីរ មាន​សារសំខាន់​ក្នុង​ការកើតឡើង​នៃ​ទ្រិក​អុកស៊ីដ ដែល​ចាំបាច់​ក្នុង​ការគ្រប់គ្រង និង​កម្ចាត់​វត្ថុ​មិនល្អ និង​គ្រប់គ្រង​កម្រិត​សម្ពាធ​ឈាម ក្នុង​ចរន្តឈាម​រត់ ធ្វើឲ្យ​មាន​សុខភាព​ល្អ ។
ចំណែក​អាស៊ីដ​អា​មី​ណូ ទាំង​ពីរ​ប្រភេទ​ដែល​មាន​នៅក្នុង​ផលិតផល​អាហារ​បន្ថែម អ្នកស្រាវជ្រាវ​បានឲ្យដឹងថា ពេល​ទទួលទាន​ចូលទៅ អាច​ធ្វើឲ្យ​កើត​មាន​អាការ​ក្អួចចង្អោរ មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​រំលាយ​អាហារ ឬ​ធ្វើឲ្យ​រាករូ​សបាន ។ ការទទួល​បាន​អាស៊ីដ​អា​មី​ណូ អិល​-​ស៊ី​ទ្រូ​ល​លីន និង​អិល​-​អា​ជី​នី​ន ពី​ប្រភព​ធម្មជាតិ​ដូចជា ផ្លែ​ឪឡឹក នឹង​មាន​ឥទ្ធិពល​ល្អ​បំផុត​ចំពោះ​រាងកាយ ៕

​ស្រា​ក្រហម គ្មាន​អាល់កុល ល្អ​ចំពោះ​សុខភាព​បេះដូង​

កន្លងមក គេ​ឃើញ​មាន​ការពិសោធន៍​ជាច្រើន​ករណី ដែល ​សុទ្ធតែ​បង្ហាញឲ្យឃើញថា អ្នក​ផឹក​ស្រាក្រហម​ក្នុង​បរិមាណ​មធ្យម មាន​ប្រយោជន៍​យ៉ាងខ្លាំង​ចំពោះ​សុខភាព​។ តែ​ពេល​ថ្មីៗ​នេះ​មាន​លទ្ធផល​នៃ​ការស្រាវជ្រាវ​មួយ​បាន​បង្ហាញឲ្យឃើញថា ស្រាក្រហម​ប្រភេទ​គ្មាន​សារធាតុ​អាល់​កុល ដែល​អាច​មាន​ផល​ល្អ​សម្រាប់​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម​របស់​បុរស ដែល​នឹង​ឈាន​ទៅរ​ករោគ​គាំងបេះដូង ច្រើន​ជាង​អ្នក​មិន​បាន​ផឹក​។​


​​លទ្ធផល​ស្រាវជ្រាវ​លើក​នេះ ត្រូវបាន​គេ​បោះពុម្ពផ្សាយ​នៅក្នុង​ទស្សនា​វ​ដ្តី​វេជ្ជសាស្ត្រ​ឈ្មោះ (Circulation Research) ដែល​គេ​បាន​ធ្វើ​ទៅ​លើ​បុរស​ចំនួន ៦៧​នាក់ កើតរោគ​ទឹកនោមផ្អែម ឬ​មាន​កត្តា​ប្រឈម​នឹង​រោគ​បេះដូង ៣​យ៉ាង ឬ​ច្រើន​ជាង​នេះ​។ លទ្ធផល​បាន​បង្ហាញឲ្យឃើញថា ក្រោយពេល​បុរស​បាន​ផឹកស្រា​ក្រហម​ដែល​មាន​សារធាតុ​អាល់កុល ឃើញថា សម្ពាធ​ឈាម​របស់​ពួកគេ ថយ​ចុះ​បន្តិចបន្តួច​។ តែ​ក្រោយ​ពេល​ពួកគេ​ផឹកស្រា​ក្រហម ដែល​គ្មាន​សារធាតុ​អាល់កុល ឃើញថា សម្ពាធ​ឈាម​ពួកគេ ថយ​ចុះ​ច្រើន ដែល​អាច​ជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​រោគ​បេះ​ដួង បាន​រហូត​ដល់ ១៤ ភាគរយ ព្រមទាំង​ជួយ​កាត់បន្ថយ​អត្រា​ប្រឈម​នឹង​រោគ​សរសៃឈាម​ក្នុង​ខួរក្បាល ២០ ភាគរយ​ផង​ដែរ​។​


​​លទ្ធផល​នៃ​ការស្រាវជ្រាវ​លើក​នេះ បានបញ្ជាក់​ថា ប្រយោជន៍​ចំពោះ​សុខ​ភាព​នៃ​ស្រាក្រហម​ដែល​គេ​រកឃើញ​នៅក្នុង​សារធាតុ​ប្រឆាំង​ពពួក​បាក់តេរី​សេរី និង​មាន​ប្រសិទ្ធភាព ដូច​សារធាតុ​ប៉ូ​លី​ហ្វីណល មិន​ពាក់ព័ន្ធ​នឹង​អាល់កុល និង​ធាតុពិត​នោះ អាល់ កុល​ក្នុង​ស្រា​ក្រហម មាន​ប្រសិទ្ធភាព​ក្នុង​ការកាត់បន្ថយ​សម្ពាធ​ឈាម ឲ្យនៅ​សល់​តិចតួច​បាន​ទៀត​ផង​។​


​​ក្នុង​ស្រាក្រហម​ដែល​មាន​អាល់កុល និង​ពុំ​មាន​អាល់កុល​មាន​កម្រិត​នៃ​សារធាតុ ប៉ូ​លី​ហ្វ៊ីណល ស្មើគ្នា ព្រមទាំង​មាន​ការជាប់​ពាក់ព័ន្ធ​ជា​មួយកម្រិត​សារធាតុ​ប៉ូ​លី​ហ្វ៊ីណល ដោយហេតុ​ថា វា​ជួយ​បង្កើន​កម្រិត​នី​ទ្រី​ត​អុក​ស៊ីដ សម្រាប់​បុរស ដែល​ជួយ​ឲ្យ​សម្ពាធ​ឈាម​ថយចុះ​ផងដែរ​។ នី​ទ្រី​ត​អុកស៊ីដ មាន​គុណប្រយោជន៍​ជួយ​ឲ្យ​សរសៃឈា​មរីក​ធំ ធ្វើឲ្យ​ឈាមរ​ត់​បាន​ស្រួល​ទៅកាន់​បេះដូង និង​អវយវៈ​ដទៃ​ទៀត​បាន​យ៉ាង​ប្រសើរ​។​


​​វេជ្ជបណ្ឌិត រ៉ា​ម៉ន អេ​ស្ត្រូស នៃ​សាកលវិទ្យាល័យ បា​សេ​ឡូ​ណា បាន​លើកឡើង​ថា សារធាតុ​ប៉ូ​លី​ហ្វ៊ីណល ក្រៅ​ពី​ជួយ​ការពារ​ប្រព័ន្ធ​ចរន្តឈាម​ហើយ​នោះ វា​ក៏​អាចជួយ​ការពារ​អាការ​រលាក​ផងដែរ ជាពិសេស​សារធាតុ​ប្រឆាំង​នឹង​បាក់តេរី​សេរី ដែល​មាន​ប្រយោជន៍​ជួយ​ការពារ​រោគ​ដទៃៗ​ទៀត ដូចជា​រោគ​ទឹកនោម​ផ្អែម​ផងដែរ​។ នាពេល​អនាគត មនុស្ស​នឹង​អាច​នាំ​គ្នា ងាក​ទៅ​ផឹកស្រា​ក្រហម​ដែល​គ្មាន​ជាតិ​អាល់​កុល កាន់តែ​ច្រើន​ដើម្បី​ឲ្យ​បេះ​ដូង​រឹងមាំ ហើយ​មិនចាំបាច់​ផ្សងព្រេង​នឹង​រោគ​លើសឈាម​ទៀតផង​៕​

​ទូរទស្សន៍ រថយន្ត និង​កុំព្យូទ័រ បង្ក​គ្រោះថ្នាក់​យ៉ាងដូចម្តេច​?

៖ ធាត់​ជា​ជំងឺ​ទូទៅ​មួយ​ក្នុង​យុគសម័យ​រីកចម្រើន​
​ទូរទស្សន៍ រថយន្ត និង​កុំព្យូទ័រ បង្ក​គ្រោះថ្នាក់​ឲ្យ​មនុស្ស ពិសេស​គឺ​នៅ​ប្រទេស មាន​ប្រាក់ចំណូល​ទាប ។​
​នៅ​បណ្តា​ប្រទេស មាន​កម្រិត​ប្រាក់ចំណូល​ទាប អ្នកមាន​រថយន្ត ទូរទស្សន៍ និង​កុំព្យូទ័រ តែង​ងាយ​កើត​ជំងឺ​ធាត់ ជាង​អ្នក​ពុំមាន របស់របរ​ទំនើប​នេះ ។ នេះ​ជា​ពត៌មាន​ថ្មី​បំផុត ទើប​ត្រូវបាន​ចុះផ្សាយ លើ​ទស្សនា​វ​ដ្តី​សុខភាព​មួយ នៅ​កាណាដា​។​
ជាក់ស្តែង អ្នកមាន​រថយន្ត ទូរទស្សន៍ និង​កុំព្យូទ័រ ច្រើន​មាន​និន្នាការ​ទទួលទាន​ច្រើនជាង អង្គុយ​ច្រើនជាង និង​ខ្ជិល​ចលនា​រាងកាយ​ជាង ប្រៀប​នឹង​អ្នក​ពុំមាន​លក្ខខណ្ឌ​ទិញ ។ រឿង​ទាំងនេះ នឹងធ្វើ​ឲ្យ​គេ​ត្រូវ​ឡើង​ទម្ងន់ និង​មាន​ហានិភ័យ កើត​ជំងឺ​ទឹកនោមផ្អែម​ខ្ពស់ ។​
​ពួក​អ្នកស្រាវជ្រាវ បាន​ព្រមាន​ថា ប្រទេស​មួយចំនួន កំពុង​រង​ឥទ្ធិពល ដោយ​របៀបរបប​រស់​នៅ​លោកខាងលិច គួរ​យកចិត្តទុកដាក់​ដល់​សុខភាព​របស់គេ ។​
ការស្រាវជ្រាវ ត្រូវបាន​អនុវត្ត​លើ​មនុស្សពេញវ័យ ១៥៤.០០០ នាក់ ពី ១៧ ប្រទេស លើ​ពិភពលោក ក្នុងនោះ​មាន អាមេរិក កាណាដា ស៊ុយអែត ចិន អ៊ីរ៉ង់ បង់​ក្លា​ដេ​ស ឥណ្ឌា និង​ប៉ា​គី​ស្ថាន ។​
​តាម​ការស្រាវជ្រាវ​នេះ ទូរទស្សន៍ ត្រូវបាន​ចាត់ទុកជា​ឧបករណ៍ អេឡិចត្រូនិក​ទូទៅ​បំផុត នៅ​បណ្តា​ប្រទេស​កំពុង​រីកចម្រើន មាន​ដល់ ៧៨ % ចំនួន​គ្រួសារ​មាន​ទូរទស្សន៍​មួយគ្រឿង ៣៤% នៃ​គ្រួសារ​មាន​កុំព្យូទ័រ ក្នុងពេល​តួលេខ​នេះ សម្រាប់​អ្នកមាន​រថយន្ត​គឺ ៣២% ។​
នៅ​បណ្តា​ប្រទេស មាន​ប្រាក់ចំណូល​ទាប មានតែ ៤% នៃ​ចំនួន​ប្រជាជន កំពុង​គ្រប់គ្រង​របស់​ទាំង ៣ ខាងលើ តិចជាង​យ៉ាងច្រើន ប្រៀប​នឹង ៨៣% នៃ​ប្រជាជន មាន​ទាំង​រថយន្ត កុំព្យូទ័រ និង​ទូរទស្សន៍ នៅ​បណ្តា​ប្រទេស មាន​ប្រាក់ចំណូល​ខ្ពស់ ។​
​អ្នកស្រាវជ្រាវ បានដឹងថា នៅ​កាណាដា បច្ចុប្បន្ន កំពុងមាន ២៥% នៃ​ចំនួន​ប្រជាជន កើត​ជំងឺ​ធាត់ ហើយ​តួលេខ​នេះ នៅ​អាមេរិក​គឺ ៣៥% ៕M/V/L​

​បុរស​មជ្ឈិមវ័យ​លេង​បាល់ទាត់ មាន​ប្រយោជន៍​សម្រាប់​សម្ពាធ​ឈាម​

ក្រុម​អ្នកជំនាញការ​នៅ​មហាវិទ្យាល័យ Exeter និង​មន្ទីរពេទ្យ​មហាវិទ្យាល័យ Gentofte (​ដា​ណឺ​ម៉ាក​) ទើបនឹង ដំណើរការ​ស្រាវជ្រាវ​មួយ ហើយ​រកឃើញថា បុរស​វ័យ​កណ្តាល​លេង​បាល់ទាត់ មាន​ប្រយោជន៍​បំផុត​សម្រាប់​សុខភាព ពិសេស​គឺ​ឧត្តមភាព​ស្ថិរភាព​សម្ពាធ​ឈាម​ប្រៀប​នឹង​កីឡា​ដទៃទៀត​។​

​ការស្រាវជ្រាវ​ត្រូវបាន​អនុវត្តន៍​លើ​បុរស​៣៣​នាក់ មាន​អាយុ​ពី​៣៣-៥៤​ឆ្នាំ មាន​កម្រិត​សម្ពាធ​ឈាម​ល្មម ដោយ​ចែក​ជា​២​ក្រុម​។ មួយក្រុម​ចូលរួម​លេង​បាល់ទាត់ រយៈពេល​២​ម៉ោង និង​មួយ​ក្រុម​ទៀត ហ្វឹកហាត់​កីឡា​តាម​ដំបូន្មាន​របស់​វេជ្ជបណ្ឌិត និង​ទទួលទាន​អាហារ​តម​មាន​ប្រយោជន៍​សម្រាប់​សុខភាព​។​


​​៦​ខែក្រោយ គេ​សង្កេតឃើញថា ក្នុងចំណោម​បុរស​៤​នាក់ ក្នុង​ក្រុម​លេង​បាល់ទាត់​នោះ មាន​៣​នាក់ មាន​សម្ពាធ​ឈាម​នៅ​កម្រិត​ធម្មតា​។ ក្រុម​នេះ​ថយ​ចុះ​ដល់១០ mm Hg ក្នុង​ពេល​ក្រុម​ហ្វឹកហាត់​តាម​ដំបូន្មាន​វេជ្ជបណ្ឌិត​ជំនាញ ថយ​ចុះ​បាន​តែ ៥mm Hg ។ ពិសេស​ក្រុម​លេង​បាល់ទាត់​នោះ លទ្ធភាព​ទទួលយក​អុក​ស៊ីហ្សែ​ន​របស់​សរីរាង្គ​ល្អជាង ១០​ភាគរយ សរសៃ​បេះដូង​ថយចុះ ៨  ​ចង្វា​ក់ ក្នុង​១​នាទី ហើយ​បរិមាណ​ខ្លាញ់​សរីរាង្គ ថយ​ចុះ​បាន​ជា​មធ្យម​២​គីឡូក្រាម  ក្នុងពេល​ដែល​ក្រុម​មួយទៀត ពុំ​ទទួលបាន​ឧត្តមភាព​នេះ​៕​

​ស្ដ្រី​មក​រដូវ​មិនគួរ​លេបថ្នាំ​ច្រើន​

ស្ត្រី​ភាគច្រើន​នៅពេល​មាន​វដ្ដ​រដូវ​ប្រចាំខែ តែងតែមាន​អាការ​ឈឺចាប់​នៅ​ផ្នែក​ខាងក្រោម​ពោះ ហើយ​រាលដាល​មកដល់​ផ្នែក​ខាងលើ ទៅ​ផ្នែក​ខាងក្រោម​ទៀតផង គួបផ្សំ​ជាមួយនឹង​ករណី​កើត​អា​ការៈឈឺ​ក្បាល ហើយ​សុដន់​ឡើង​រឹង​ស្ទើរតែ​ប៉ះ​ពុំបាន ។​
បើ​មាន​បញ្ហា​នេះ​អាច​លេបថ្នាំ​បំបាត់​ការឈឺចាប់​បន្ដិចបន្តួច​បាន ប៉ុន្ដែ​មិនគួរណា​ប្រើប្រាស់​ជាប់​ជាប្រចាំ​នោះទេ ពីព្រោះ​ឱសថ​សុទ្ធតែ​ជះឥទ្ធិពល ដោយ​បង្ក​ឲ្យ​កើត​ទៅជា​បញ្ហា​ផ្សេងៗ នៅពេលដែល​ប្រើប្រាស់​វា​ជាប្រចាំ​ដើម្បី​ព្យាបាល​យូរថ្ងៃ​ពេក​នោះ ។ ដើម្បី​បង្កា​អាកា​រៈ​ដូច​បាន​រៀបរាប់​ពី​ខាងលើនេះ ស្ត្រី​គួរតែ​ចេះ​សម្រួល​អារម្មណ៍ និង​ផ្លូវចិត្ត​ឲ្យ​បានល្អ ចៀសវាង​ការច្របូកច្របល់​អារម្មណ៍ និង​ខឹងសម្បា​ជាដើម ។ ម្យ៉ាងវិញទៀត​ដើម្បី​ធ្វើ​មាន​ទំនុកចិត្ត​មកលើ​ខ្លួនឯង ស្ត្រី​ត្រូវ​យល់​ដឹងថា ការ​មាន​វដ្ដ​រដូវ​ជាប្រចាំ​យ៉ាងនេះ​វា​ជា​បាតុភូត​ជីវសាស្ត្រ​ធម្មតា របស់​ស្ត្រីភេទ ហើយ​នេះ​ពិតជា​មិនមែន​ជំងឺ ឬ​រោគ​ស្ត្រី​នោះឡើយ ៕

ការ​ហាត់ប្រាណ​ច្រើន​ជ្រុល អាច​បណ្ដាលឲ្យ​មាន​គ្រោះថ្នាក់​ដល់​បេះដូង​

អ្នកណា​ក៏​ដឹងថា ការ​ហាត់ប្រាណ គឺ​ល្អ​បំផុត​សម្រាប់​សុខភាព​។ តែ​ប្រសិនបើ​យើង​ហាត់​ច្រើន​ជ្រុល​នោះ វា​អាច​បង្ក​គ្រោះថ្នាក់​ដល់ អាយុជីវិត​ទៅវិញ​ទេ •​ជាពិសេស​វា​អាច​នាំ​ឲ្យ​របួស​បេះដូង​ផងដែរ​។​

​     លោក James O' keefe វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​បេះដូង នៅ​មន្ទីរពេទ្យ Luca នៅ​ទីក្រុង Kansas រដ្ឋ Missouri (​អាមេរិក​) បាន​អះអាង​ថា​ការ​ហាត់ប្រាណ​ច្រើន​ជ្រុល​ពេក នឹង​បង្ក​នូវ​ផលវិបាក​ធ្ងន់ធ្ងរ​សម្រាប់​បញ្ហា​សរសៃឈាម​បេះដូង​។ លោក​បាន​បង្ហាញ​ពី​ភស្តុតាង​ថា ពេល​ចូលរួម​នៅក្នុង​លំ​ហាត់ប្រាណ​ជាមួយ​រយៈពេល​វែង ដូចជា​រត់ ម៉ា​រ៉ា​តុង នឹង​ធ្វើឱ្យ​ចង្វាក់បេះដូង​កើនឡើង​។ ផ្តើម​ពី​នោះ វា​បង្ក​ជា​ការ​កន្ត្រាក់​ប្រអប់​ទ្រូង​។​


ដើម្បី​ឱ្យ​ការហាត់​កីឡា​ប្រែជា​ងាយស្រួល និង​សុវត្ថិភាព  លោក Suzanne Steinbaum វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​បេះដូង នៅ​មន្ទីរពេទ្យ Lemox Hill នៅ​ញូវយ៉ក បាន​ផ្ដល់​នូវ​ដំបូន្មាន​ថា មុនពេល​ធ្វើ​សកម្មភាព​រាងកាយ មាន​លក្ខណៈ​ស្វិតស្វាញ កីឡាករ គួរ​ត្រួតពិនិត្យ​សរសៃឈាម​បេះដូង ដើម្បី​រក​ឃើញ​ភាពខុសប្រក្រតី ផ្តើម​ពី​នោះ​មាន​ទិស​ដោះស្រាយ​ទាន់ពេល​។​

​    ​បើ​តាម​ការស្រាវជ្រាវរ​បស់​វេជ្ជបណ្ឌិត O'keefe ក៏​បាន​បញ្ជាក់​ច្បាស់​ថា ហាត់ប្រាណ​ជាមួយ​អាំង​តង់​ស៊ី​តេ​ខ្លាំងៗ និង​ក្នុង​រយៈពេល​វែង នឹង​ធ្វើឱ្យ​ប្រែប្រួល​បណ្តោះអាសន្ន​រចនា​សម្ព័ន្ធ​បេះដូង ឧទាហរណ៍ ដូចជា​អាច​នាំ​ដល់​ស្ថានភាព​អូសបន្លាយ​ជាលិកា និង​ធ្វើឱ្យ​កើន​តួលេខ​ជីវសាស្ត្រ ពាក់ព័ន្ធ​ដល់​ការរបួស​បេះដូង​។ កត្តា​ទាំង​នេះ​នឹង​វិលត្រឡប់​មក​សភាព​ធម្ម​តា​វិញ​ក្រោយ​រយៈពេល​មួយ​សប្តាហ៍ ប៉ុន្តែ​ប្រសិន​ការហ្វឹកហាត់ ធ្វើ​ចុះ​ធ្វើឡើង​ជា​ប្រចាំ និង​យូរថ្ងៃ នឹង​បង្ក​ជា​គ្រោះថ្នាក់​។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ការ​ហាត់ប្រាណ​ក្នុង​លក្ខខណ្ឌ ត្រូវ​រង​សម្ពាធ ឬ​ក្នុង​បរិស្ថាន​តានតឹង មាន​ពាក់ព័ន្ធ​ដល់​គ្រោះថ្នាក់ ដោយសារ​តែការ​កើនឡើងនៃ​កាល់ស្យូម​ផ្តុំ​ក្នុង​គែម​សរសៃឈាម បណ្តាល​ឱ្យ​សរសៃឈាម​រួញ​តូច ។​


ការស្រាវជ្រាវ​ត្រូវបាន​អនុវត្ត​លើ​កីឡាករ​ម៉ា​រ៉ា​តុង ១០០​នាក់ ហើយ​ក្រុម​វេជ្ជបណ្ឌិត បាន​រកឃើញថា មាន​ដល់​ពាក់កណ្តាល​នៃ​ចំនួន​កីឡាករ មានការ​កើន Troponin (​សញ្ញា​របួស​បេះដូង​) និង B-typenatriuretic peptide (​សញ្ញា​របស់​ការ​កើន​សម្ពាធ​លើ​បេះដូង​ក្នុង​និង​ក្រោយ​ពេល​រត់​) ។​

​    ​ដើម្បី​លំ​ហាត់ប្រាណ​ឲ្យមាន​ប្រយោជន៍​ពិតប្រាកដស​ម្រាប់​សរីរាង្គ សាលា​វេជ្ជសាស្ត្រ​កីឡា​អាមេរិក បាន​ទូន្មាន​ថា ពេលវេលា​ចាំបាច់​ដើម្បី​មនុស្ស ធម្មតា​ម្នាក់ អនុវត្ត​លំ​ហាត់ប្រាណ​ស្រាលៗ គឺ​ប្រមាណ​១៥០​នាទី ក្នុង​មួយ​សប្តាហ៍ និង ៧៥​នាទី សម្រាប់​រាល់​សកម្មភាព​មាន​លក្ខណៈ​ខ្លាំងក្លា​។ ប្រការ​នោះ​មានន័យ​ថា ប្រសិន​ការ​ហាត់ប្រាណ​ហួស​ពេលវេលា​(​ផ្ទុយ​ពី​ការ​ទូន្មាន​ខាងលើ​) គឺ​ពិតជា​មិន​ផ្តល់​ប្រយោជន៍​ដល់​សុខភាព​ឡើយ​។

​បណ្ឌិត O'keefe បាន​បង្ហាញ​ពី​លទ្ធផល​ស្រាវជ្រាវ​ថា អ្នករត់​ក្នុង​គម្លាត​ល្មម ជាមួយ​ល្បឿន​ល្មម និង​អនុវត្ត ពី ២-៣​ដង ក្នុង​មួយ​សប្តាហ៍ វា​នឹង​ធ្វើឲ្យ​មាន​អាយុវែ​ងជាង បើ​ប្រៀប​នឹង​អ្នក​រត់​គម្លាត​ឆ្ងាយ​ជាង ជាមួយ​ល្បឿន​លឿន​ជាង និង​រត់​ច្រើនជាង​៤​ដង ក្នុង​មួយ​សប្តាហ៍​៕

ជ្រើសរើសស្បែកជើងសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម

​អ្នក​កើតរោគ​ទឹកនោមផ្អែម​ងាយ​រងរបួស (​ដំបៅ​) នៅ​ប្រអប់ជើង​ណាស់ វា​បណ្តាលមកពី​ការថយចុះ ឬ​បាត់បង់​អារម្មណ៍​នៅ​ប្រអប់ជើង ហេតុនេះ​ពេល​មានការ​ដាច់​រលាត់ អ្នកជំងឺ​ពុំបាន​ដឹង​ទេ ។ ដូច្នេះ​ស្នាមរបួស​ងាយ​ធ្ងន់ធ្ងរ​យ៉ាង​រហ័ស ។​
​ម្យ៉ាងទៀត​មុខរបួស (​ដំបៅ​) ពុំ​ងាយ​សះស្បើយ​ដោយ​កង្វះ​អុកស៊ីហ្សែន ខ្វះ​សារធាតុ​បំប៉ន ហើយ​សមត្ថភាប​នៃ​អង្គ​បដិបក្ខ​ខុះ​ខ្សោយ ។ ប្រអប់ជើង​ងាយ​រងរបួស​ចំពោះ​ឥទ្ធិពល​នៃ​កំដៅ​របស់​បរិស្ថាន​ខ្ពស់ ឬ​ទាប ។ វា​ក៏​ងាយ​រង​ផលវិបាក​ដោយ​ការប៉ះទង្គិច​ធ្ងន់ ឬ​ត្រូវ​គាប​ក្នុង​រយៈពេល​មួយ​វែង ។​
នេះ​ជា​ស្បែកជើង​បុរស ផលិត​សម្រាប់​អ្នក​កើតរោគ​ទឹកនោមផ្អែម​
​ស្បែកជើង​ចាំបាច់​ត្រូវ​ឆ្លើយតប​លក្ខណៈ​សំខាន់ៗ​គឺ មាន​ទ្រនាប់​ទន់​ជួយ​ទ្រ​ទម្ងន់​ដល់​ប្រអប់ជើង ពុំមាន​គំនាប​លើ​ម្រាមជើង អាច​សម្រួល​ទំហំ​ដោយ​ប្រើ​ភ្នែក​បិទ​បើក​ងាយស្រួល ហើយ​ត្រូវមាន​ប្រឡោះ​សម្រាប់​សម្រួល​សីតុណ្ហភាព​ខាងក្នុង ។​
​រូប ៖ ស្បែកជើង​សម្រាប់​នារី ដែល​កើត​ជំងឺ​ទឹកនោមផ្អែម​
​ត្រូវ​ចងចាំ​ថា ដំបៅ​ច្រើន​កើតឡើង​នៅ​ម្តុំ​ម្រាមជើង ហើយ​វា​ច្រើន​ផ្តើមចេញពី​ការពាក់​ស្បែកជើង​ដែល​ចង្អៀត ។ ម្យ៉ាងទៀត​អ្នកជំងឺ​គប្បី​ចាប់អារម្មណ៍​សំអាត​ពិនិត្យ​បាតជើង ម្រាមជើង ដើម្បី​រកឃើញ​មុខរបួស រលាត់​...​បំណង​ព្យាបាល​ទាន់ពេលវេលា ៕​M

​ˆ​មនុស្ស​អាយុ​វែង​ជាង​មុន តែ​មិន​មាំមួន​ដូច​មុន

តាម​របាយការណ៍​វាយតម្លៃ​សុខភាព​សកលលោក ហើយ​បាន​ត្រូវ​ចុះ​ផ្សាយ​ក្នុង​ទស្សនា​វ​ដ្តី​វេជ្ជសាស្ត្រ The Lancet បានឲ្យដឹងថា មនុស្ស​បច្ចុប្បន្ន មាន​អាយុ​វែង​ជាង បើ​ប្រៀបធៀប​នឹង​បណ្តា​ឆ្នាំ​១៩៧០ ជា​មធ្យម គឺ​១០​ឆ្នាំ ក៏ប៉ុន្តែ​បញ្ហា​សុខភាព និយាយ​រួម​ថមថយ​ខ្លាំង ព្រោះ​ត្រូវ​តស៊ូ​ជាមួយ​ជំងឺមហារីក​ថ្មីៗ​ជាច្រើន​។​

​តាម​លទ្ធផល​ស្រាវជ្រាវ​ពី ១៨៧ ប្រទេស បានបង្ហាញ​ថា បើ​ប្រៀបធៀប​នឹង​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​២០១០ អាយុ​មធ្យម​រប​ស់បុរ​ស បាន​កើនឡើង​១១,១​ឆ្នាំ ក្នុង​ពេល​ស្ត្រី​ខ្ពស់ជាង គឺ​១២,១​ឆ្នាំ​។​

​ថ្វី​ត្បិត​មនុស្ស​កំពុង​មាន​អាយុ​វែង​ជាង តែ​បរិមាណ​អ្នក​កើត​ជំងឺ​រ៉ាំរ៉ៃ ដូចជា​មហារីក​សរសៃ​ឈាម​បេះដូង ... បែរ​ជា​ច្រើន​ជាង​ពេល​ណាៗ​ទាំងអស់​។ តាម​ស្ថិតិ មាន​ប្រមាណ​២៩១​ជំងឺ គ្រោះថ្នាក់​បំផុត​បាន​ឥទ្ធិពល​ដល់​មនុស្ស​។​

​អ្នកស្រាវជ្រាវ  Josh Salomon  នៅ​សាលា​សុខាភិបាល​សាធារណៈ ហា​វ៉ាដ ក៏​បាន​ឱ្យដឹងថា ក្នុង​រយៈពេល​ជាង ២០​ឆ្នាំ​កន្លង​ទៅ លើ​សកលលោក ជា មធ្យម​អាយុ​របស់​មនុស្ស បាន​កើន​ថែម​៥​ឆ្នាំ តែ​មាន​តែ​ប្រមាណ​៤៥​ឆ្នាំ ដែល​មាន​សុខភាព​ល្អ​។​

​របាយការណ៍​បង្ហាញ្ញ​ថា នៅ​ទ្វីបអាហ្វ្រិក អំ​រែក​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ ដូចជា​ខ្វះ​ជីវជាតិ ជំងឺឆ្លង និង​ការវិវត្តន៍​ប្រែប្រួល​ការបង្ក​កំណើត ឥទ្ធិពល​ទូទៅ​ដល់​មជ្ឈដ្ឋាន​ក្មេងៗ​។ ចំណែក​ជំងឺ​ដូចជា​មហារីក​សរសៃឈាម​បេះដូង និង​ទឹកនោមផ្អែម ច្រើន​តែ​អូសបន្លាយ​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​។ តាម​ស្ថិតិ ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​មហារីក និង​សរសៃឈាម​បេះដូង ដណ្តើម​ជិត ២/៣​នៃ​ករណី​បាត់បង់​ជីវិត ក្នុង​ឆ្នាំ​២០១០​។​

​ក្រៅពីនេះ ការស្រាវជ្រាវ បានលើកឡើង​ពី​បរិមាណ​អ្នក​កើត​ជំងឺ​រ៉ាំរ៉ៃ​ផ្សេងៗ ដូចជា​សរសៃប្រសាទ​មិន​ប្រក្រតី ប្រើ​ថ្នាំ​ហួស​កម្រិត ជំងឺ​ពាក់ព័ន្ធ​ដល់​សាច់ដុំ និង​ឆ្អឹង កើន​យ៉ាងខ្លាំង រួមជាមួយ​ការវាយប្រហារ​របស់​ជំងឺ​ផ្សេងៗ រាប់រយ​ទៀត​ចំពោះ​សុខភាព​របស់​មនុស្ស​៕​

​ដឹង​ឆាប់​ពី​ការវិវត្តន៍​ជំងឺ​ទឹកនោម​ផ្អែម​ដោយសារ​វិភាគ HbA1c

​អ្នកជំងឺ​ទឹកនោមផ្អែម​ជាច្រើន​មាន​ការវិវត្តន៍​ទៅរក​ជំងឺ​បេះដូង​, តម្រងនោម​, ភ្នែក ...​ដោយ​ពុំ​ដឹង​ខ្លួន​សោះ​ឡើយ ពិសេស​គឺ​ពេល​ឃើញ​ជាតិ​ស្ករក្នុង​ឈាម​ថយចុះ ។ ប៉ុន្តែ​ប្រសិន​ធ្វើការ​វិភាគ​មួយ​មានឈ្មោះ​ថា HbA1c  ពួកគេ​អាច​នឹង​តក់ស្លុត​ពេល​ដឹង​ថា​ជំងឺ​នៅតែ​ធ្ងន់ ហើយ​ការវិវត្តន៍​នៃ​ជំងឺ​បាន​លេចឡើង ។
ត្រួតពិនិត្យការវិវត្តន៍ជំងឺ, តាមដានតួលេខណា?
សឹងតែ​ទាំងអស់​នៃ​អ្នកជំងឺ​ទឹកនោមផ្អែម​បច្ចុប្បន្ននេះ យកចិត្តទុកដាក់តែ​ទៅលើ​ជាតិ​ស្ករ​ក្នុង​ឈាម ។ តួលេខ​ឆ្លុះបញ្ចាំង​តែ​បរិមាណ​ស្ករ​ក្នុង​ឈាមនៅពេល​វាស់ គឺ​ពុំ​ឆ្លុះបញ្ចាំង​ការគ្រប់គ្រង​ស្ករ​ក្នុង​ឈាម​ក្នុង​ដំណើរការវិវត្តន៍​ ប្រែប្រួល​របស់​ជំងឺ​ទាំងមូល​ឡើយ ។ តួលេខ​HbA1c  ជម្នះ​បានគុណវិបត្តិ​នេះ ។  HbA1c ឆ្លុះបញ្ចាំង​ស្ថានភាព​គ្រប់គ្រង​ស្ករ​ក្នុង​ឈាម​ក្នុងរយៈពេល​៣​ខែ​និង​ជួយ​ ប៉ាន់ស្មាន​អំពី​ការវិវត្តន៍​ប្រែប្រួល​របស់​ជំងឺ ។​
​     HbA1c ជា​សណ្ឋាន​ផ្សារភ្ជាប់​របស់​ស្ករ​ក្នុង​ឈាម​ជាមួយ Hemoglobin (Hb) របស់​គោលិកា​ក្រហម ។ HbA1c គង់វង្ស​ក្នុង​ពេញ​មួយ​ជីវិត​គោលិកា​ក្រហម ( ១២០​ថ្ងៃ​) អាស្រ័យ​ហេតុ​នោះ​ការវិភាគ HbA1C ឱ្យដឹង​ពី​ស្ថានភាពគ្រប់គ្រង​ស្ករ​ក្នុង​ឈាម​ក្នុង​រយៈពេល​៣​ខែ​ក្រោយ​បំផុត ។ អ្នកជំងឺ​គ្រាន់តែ ផ្លាស់ប្តូរ​របប​ទទួល​ទាន​រយៈពេល​ប៉ុន្មាន​ថ្ងៃ​គឺ​អាច​បន្ថយ​ស្ករ​ក្នុង​ ឈាម តែ HbA1c ថយ​ចុះ​តែ​ពេល​គេ​ប្រព្រឹត្ត​តាម​របប​ព្យាបាល​ក្នុង​រយៈពេល​៣​ខែ​ពេញ ។ ដូច្នេះ​នេះ​ជា​តួលេខ​ប្រាកដប្រជា​បំផុត​ដើម្បី​វាយតម្លៃ​លទ្ធផល​ព្យាបាល​។​
​     ​ពេល​អ្នកជំងឺ​គ្រប់គ្រង​ខ្លួន​ដើម្បី​បន្ថយ HbA1c នោះ​គ្រោះថ្នាក់​បណ្តាលពី​ការប្រែ ប្រួល​ជំងឺ​ថយចុះ​ច្រើន​គួរសម ។ ជាក់ស្តែង​ពេល HbA1c ថយ ចុះ​១​ភាគរយ អ្នកជំងឺ​បន្ថយ​បាន​៣៨ ភាគរយ​គ្រោះថ្នាក់​ងងឹតភ្នែក​, ២៨ ភាគ រយ​គ្រោះថ្នាក់​ខ្សោយ​តម្រងនោម​, ៣៥ ភាគរយ​គ្រោះថ្នាក់​កាត់​អវយវៈ​ចោល ។ ការស្រាវជ្រាវ​របស់​ក្រសួង​សុខាភិបាល​អាមេរិក​ឱ្យដឹងថា HbA1c ថយ​ចុះ​ពី​៩ ភាគរយ ចុះ​ត្រឹម​៧​ភាគរយ​នេះ អត្រា​ប្រែប្រួល​រេ​ទីន​ភ្នែក​របស់​អ្នកជំងឺ​ទឹក នោម​ផ្អែម​ប្រភេទ​២​ថយ​ចុះ​ពី​១,៥ ទៅ ២,៥​ដង អត្រា​ប្រែប្រួល​អាក្រក់​នៃ តម្រងនោម​ថយចុះ​ពី​៣-៩​ដង ។​
​    ​ឱសថ​រុក្ខជាតិ​ទប់ស្កាត់​ការប្រែប្រួល​ជំងឺ​
​     ​តួនាទី​របស់​ពពួក​ឱសថ​រុក្ខជាតិ​ក្នុង​ការព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​ ត្រូវបានកត់ សម្គាល់​តាមរយៈ​ការស្រាវជ្រាវ​ជាច្រើន ។ ពួក​អ្នកជំនាញការ​ទូន្មាន​ថា ដើម្បី​ទប់ស្កាត់​ការប្រែប្រួល​ធ្ងន់ អ្នកជំងឺ​គួរ​ជ្រើសរើស​ឱសថ​រុក្ខជាតិ​ជួយ​បន្ថយ  HbA1c ដែល​មាន​ប្រសិទ្ធភាព ព្រោះ​មាន​ឱសថ​រុក្ខជាតិ​ឬ​សារជាតិ​រំញោច​ជាច្រើន​ធ្វើឱ្យ​ថយ​ចុះ​ស្ករ​ ក្នុង​ឈាម​បានល្អ តែ​បែរជា​ពុំ​សូវ​មាន ឥទ្ធិពល​ធ្វើឱ្យ​ថយ​ចុះ​តួលេខ HbA1c ។ លេចធ្លោ​នោះ​គឺ​មាន​សារាយ Spirulina, ម្រះ ។ ម្រះ​ដែល​យើង​ទទួល​ទាន​រាល់​ថ្ងៃ​ជា​ប្រភេទ​ដែល​បាន​បង្កាត់​ពូជ​ដើម្បី បន្ថយ​រសជាតិ​ល្វីង បរិមាណ​សារជាតិ​រំញោច​មាន​តិច ហេតុ​នេះ​ឥទ្ធិពល​ព្យាបាល​ជំងឺ​ថយ​ចុះ​ច្រើន​ដង ។ ប្រភេទ​ម្រះ ល្អ​បំផុត​សម្រាប់​អ្នកជំងឺ​ទឹកនោម​ផ្អែម គឺ​ម្រះ​ព្រៃ ( Momordica Chrantia) មានរ​ស​ល្វីង​ខ្លាំង​និង​បរិមាណ​សារជាតិ​រំញោច​ខ្ពស់ ៕ (អ.ស)

​ˆ​ចង់​ឱ្យ​លូត​កម្ពស់ យុវវ័យ​ត្រូវ​ទទួល​ទាន​ទឹកដោះគោ​

ក្រៅ​ពី​របប​ទទួលទាន​មាន​តុល្យភាពនិង​ត្រឹមត្រូវដើម្បី​រីកចម្រើន​កម្ពស់​បានល្អ​ប្រសើរ ក្នុងដំណាក់កាល​ពិសេស​បំផុត​របស់​ជីវិត​នោះ អ្នក​គួរតែ​ត្រូវ​បន្ត​ទទួលទាន​ទឹកដោះគោ​យ៉ាងសកម្ម​។​

•​ហេតុ​អ្វី​យុវវ័យ ត្រូវ​សកម្ម​ទទួលទាន​ទឹកដោះគោ​?
​មាន​យុវវ័យ​ជាច្រើន គិតថា ទឹកដោះគោ​សម្រាប់តែ​កុមារ​។ ពេល​ធំ​ពេញ​រូបរាង​ហើយ​នោះ​មិនចាំបាច់​បន្ត​ទទួល​ទាន​ទឹកដោះគោ​ទៀត​។ ប៉ុន្តែ​ជាក់ស្តែង របប​ទទួលទាន​ប្រចាំថ្ងៃ ទោះបី​គ្រប់គ្រាន់ និង​សម្បូរ​គ្រប់មុខ ក៏​អ្នក​នៅ​តែ​ត្រូវ​ទទួល​ទាន​ទឹកដោះគោ​។

​ទឹកដោះគោ ត្រូវបាន​ស្គាល់​ជា​ប្រភព​ផ្គត់ផ្គង់​កាល់ស្យូម ជួយ​អភិវឌ្ឍន៍​កម្ពស់​ដ៏​ល្អ​ក្នុងដំណាក់កាល​ពេញវ័យ​សម្រាប់​អ្នក ពិសេស​គឺ​ពេល​ដែល​ទទួលទាន​ប្រចាំថ្ងៃ​របស់​អ្នក ពុំ​សូវ​មាន​បង្គា ក្តាម ត្រី​។​

 


​ប្រសិន​មិន​ទទួលទាន​បាន​ទឹកដោះគោ​ម្សៅ​, ទឹកដោះគោ​ស្រស់​នោះ គួរ​ទទួល​ទាន​ទឹកដោះគោ​ណា​?
​មាន​យុវវ័យ​មួយចំនួន តាំងពី​នៅ​តូច ទទួលទាន​ទឹកដោះគោ​មិនបាន ទោះបី​ចង់​ក៏ដោយ  ព្រោះ​ពេល​ទទួលទាន​ចូល គឺ​ត្រូវ​ឈឺ​ពោះ​។
​អ្នក​ជីវជាតិ​វិទ្យា បានឲ្យដឹងថា ចំពោះ​អ្នក​មិន​អាច​ទទួល​ទាន​ទឹកដោះគោ​បាន​នោះ អ្នក​គួរ​ទទួល​ទាន​ទឹកដោះគោ​ជូរ​ជំនួស​វិញ​។ ម្យ៉ាងទៀត អ្នក​ក៏​គួរ​សាក​ប្រើ​ប្រភេទ​ទឹកដោះគោ​គ្មាន​ស្ករ​ឡាក់​តូ​ស​មើល​។ ប៉ុន្តែ​ត្រូវ​ចាំ​ថា ទឹកដោះគោ​ជូរ តែង​មិន​ផ្គត់ផ្គង់​គ្រប់​កាល់ស្យូម និង​សារជាតិ​ជីវជាតិ​ចាំបាច់​។​

ˆ​សភាព​រាងកាយ​ដូច​ម្តេច គឺ​គួរ​ទទួល​ទាន​ទឹកដោះគោ​សមស្រប​?
​ពុំមែន​ទឹកដោះគោ​ប្រភេទ​ណា ក៏​ល្អ​សម្រាប់​យុវវ័យ​ឡើយ​។ អ្នក​ត្រូវ​យកចិត្តទុកដាក់​ដល់​សភាព​រាងកាយ​ខ្លួន ដើម្បី​ជ្រើសរើស​ប្រភេទ​ទឹកដោះ​ឱ្យ​សមស្រប​។​

​ឧទាហរណ៍ ដូចជា​ប្រសិន​អ្នក​មាន​រាងរៅ និង​ការរីកចម្រើន​ធម្មតា​នោះ អ្នក​អាច​ទទួល​ទាន​ទឹកដោះ​នៅក្រែម​, ទឹកដោះគោ​ស្រស់​សម្លាប់​មេរោគ​, ទឹកដោះគោ​ខាប់​មាន​ស្ករ​... ប៉ុន្តែ​ប្រសិន​អ្នក​ជា​មនុស្ស​លើស​ទម្ងន់​នោះ ត្រូវ​ប្រើ​ម្សៅ​ទឹកដោះគោ​ផ្គាច់​ប៊័​រចេញ​, ទឹកដោះគោ​ស្រស់​គ្មាន​ស្ករ​ក្នុង​បរិមាណ​លើស ៣០០-៤០០​មិ​ល្លី​លីត្រ​ក្នុង​មួយថ្ងៃ​។ ចំពោះ​អ្នក​មាន​រាង​ស្គម តូច​ល្អិត​នោះ ត្រូវ​ព្យាយាម​ទទួលទាន​ប្រភេទ​ទឹកដោះគោ​សម្បូរ​ថាមពល​(​ទឹកដោះគោ​សម្រាប់​មនុស្ស​ស្គម​) ដោយ​អាច​ទទួល​ទាន​រាល់ថ្ងៃ មិន​កំហិត អាច​ពី​៥០០-៨០០​មិ​ល្លី​លីត្រ ក្នុង​មួយ​ថ្ងៃ​។​


យុវវ័យ​គួរ​ទទួល​ទាន​ទឹកដោះគោ​ណា​ល្អ​បំផុត​?
​ល្អ​បំផុត គឺ​ទឹកដោះគោ​ស្រស់  "​ចេញពី​ឡ " ច្របាច់​ភ្លាមៗ​ពី​សត្វ​គោ​ចិញ្ចឹម​យក​ទឹក​ដោះ​។ ប្រសិន​មិន​អាច​រកបាន​ប្រភេទ​ទឹកដោះគោ​ធម្មជាតិ​នេះ នោះ អ្នក​ត្រូវ​ទទួល​ទាន​ទឹកដោះគោ​មាន​រូបមន្ត​លាយ​ស្រដៀង​នឹង​ទឹកដោះគោ​ស្រស់​។ អាស្រ័យ​ហេតុ​នោះ ពេល​លាយ  ម្សៅ​ទឹកដោះគោ អ្នក​ត្រូវ​លាយ​ត្រឹមត្រូវ​តាម​អត្រា​ណែនាំ និង​សីតុណ្ហភាព​ត្រូវ​ស្តង់ដារ ទើប​ល្អ​បំផុត​៕​

ភាពកខ្វក់បរិយាកាសពាក់ព័ន្ធជាមួយជំងឺបេះដូង

​ពួក​អ្នកស្រាវជ្រាវ​អាមេរិក​ឲ្យ​ដឹងថា ការប្រាស្រ័យ​យូរអង្វែង​ជាមួយ​ភាពកខ្វក់​បរិយាកាស នឹងធ្វើ​ឲ្យ​កើន​ហានិភ័យ​ក្រិន​រឹង​សរសៃឈាម និង​គាំងបេះដូង ។​
​មនុស្ស​៥៣៦​នាក់ មាន​អាយុ​ពី​៤៥-៨៤​ឆ្នាំ ពី​៦​តំបន់​ទីក្រុង​របស់​អា​មេ​រិ​កបាន​ចូលរួម​នៅក្នុង​ការស្រាវជ្រាវ​ពហុ​ជាតិ​សាសន៍​អំពី​ជំងឺ​ក្រិន​រឹង​សរសៃឈាម​និង​ភាពកខ្វក់​បរិយាកាស ។​
​ប្រធាន​ក្រុម​ស្រាវជ្រាវ​Sara Adar នៅ​សាលា​សុខាភិបាល​សាធារណៈ សកលវិទ្យា​ល័យ Michigan និង Joel Kaufman នៅ​សកល​វិទ្យាល័យ​វ៉ាស៊ីនតោន បាន​រកឃើញថា ដង់ស៊ីតេ​ធូលី​ក្នុង​បរិយាកាស​ពាក់ព័ន្ធ​ជាមួយ​ការ​ក្រាស់​ឡើង​លឿន​ជាង​របស់​ស្រទាប់​២​ខាងក្នុង​សរសៃឈាម​មេ​រួម​សរសៃឈាម​១​ផ្ត​គ់​ផ្គង់​ឈាម​ដល់​ក្បាល ក និង​ខួរក្បាល ។​
​ផ្ទុយ​មកវិញ ពួក​អ្នក​ស្រ​វ​ជ្រាវ​ក៏​រកឃើញថា ការថយចុះ​ដង់ស៊ីតេ​ធូលី ក្នុង​បរិយាកាស​តាម​ពេលវេលា​មាន​ពាក់ព័ន្ធ​ដល់​ការរីកចម្រើន​យឺត​ភាព​ក្រាស់​ឡើង​របស់​សរសៃឈាម សញ្ញា​ឲ្យ​ដឹង​ស្ថានភាព​ក្រិន​រឹង​សរសៃឈាម​បច្ចុប្បន្ន​របស់​សរីរាង្គ ។​
​ការស្រាវជ្រាវ​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី PLOS Nedicine ៕​M

​វិធី​ថែទាំ​សុខភាព​តាម​អាយុ​ដែល​ស្ត្រី​គួរ​យល់ដឹង​

៙ អាយុ​ពី ១៨-២៣ ឆ្នាំ​
អាច​និយាយបានថា អ្នកជា​មនុស្ស​ដែល​ឈាន​ជើង​ចេញពី​វ័យ​កុមារ ទៅកាន់​វ័យ​ពេញក្រមុំ​ពេញ​រូបរាង​ទៅហើយ ។ ចំណែកឯ​សុខភាព​រាងកាយ​វិញ គឺ​ស្ថិតនៅ​ក្នុងដំណាក់កាល​មួយ​ដែល​រឹងមាំ​បំផុត ប៉ុន្តែ​អ្វីដែល​ត្រូវផ្តោត​ការយកចិត្តទុកដាក់ គឺ​សុខភាព​ផ្លូវចិត្ត ពោលគឺ​ត្រូវ​ព្រម​ទទួល​ការផ្លាស់ប្តូរ​ក្នុង​ជីវិត ត្រូវមាន​ការទទួលខុសត្រូវ​កាន់តែខ្លាំង​ឡើង ចាប់ផ្តើម​បោះជំហាន​ចូលក្នុង​ជីវិត​ការងារ និង​ចាប់ផ្តើម​មាន​ស្នេហា ។​
- រោគ​ដែល​ឧស្សាហ៍​កើត : រោគ​ខ្លាច​ធាត់ រោគ​ឆ្លងតាម​ការរួម​ភេទ (STD) អាច​កើត​បាន​ដូចជា​រោគ​រើម ផ្សិត​ក្នុង​ទ្វារមាស រហូតដល់​រលាក​ថ្លើម​ប្រភេទ C, B រោគ​ហ៊ឺ​វ (HIV) និង​ការ​មាន​ផ្ទៃពោះ​ជាដើម ។​
- វិធី​ថែទាំ​ខ្លួនឯង : ត្រូវ​ត្រួតពិនិត្យ​សុខភាព​រាងកាយ​ទូទៅ សង្កេតមើល​ខ្លួនឯង​ឲ្យ​ល្អ ។ សម្រាប់​អ្នក​ដែល​ឧស្សាហ៍​ដូរ​ដៃគូ​រួមភេទ​ច្រើន គួរតែ​ត្រួតពិនិត្យ​រោគ​ឆ្លង​តាមរយៈ​ការរួម​ភេទ ។​

៙ អាយុ​ពី ២៤-២៩ ឆ្នាំ
អ្នក​គឺជា​ស្ត្រី​ដែលមាន​ការទទួលខុសត្រូវ​កាន់តែខ្លាំង​ឡើង ជីវិត​មិនមែន​មានតែ​មិត្តភក្តិ និង​គូសង្សារ​ទៀត​ទេ ប៉ុន្តែ​នៅមាន​ការងារ​រៀបចំ​ផែនការ​ជីវិត​នៅ​អនាគត​ទៀតផង ។ សុខភាព​រាងកាយ​ដែល​រឹងមាំ​អាច​នឹង​ថមថយ​ចុះ ភាពស្រស់​ស្រាយ​ក្នុង​ជីវិត​អាច​នឹង​ថមថយ នៅពេល​មាន​ភាព​តឹងតែង​ក្នុង​អារម្មណ៍​ខ្លាំង ហើយ​ពេលវេលា​ថែទាំ​សុខភាព​ខ្លួនឯង​ក៏​តិច​ដែរ ។​
- រោគ​ដែល​ឧស្សាហ៍​កើត : រោគ​តានតឹង​ក្នុង​អារម្មណ៍ រោគ​រលាក​ក្រពះ​អាហារ រោគ​ឈឺក្បាល ។
- វិធី​ថែទាំ​ខ្លួនឯង : ត្រូវ​ត្រួតពិនិត្យ​សុខភាព​ទូទៅ​មួយឆ្នាំ​ម្តង ចាប់ផ្តើម​សង្កេតមើល​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​ឈាម ទម្ងន់​ខ្លួន​ធ្វើយ៉ាងណា​កុំ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ជាង​ស្តង់ដារ ។
ត្រូវ​ត្រួតពិនិត្យ​ខាងក្នុង ត្រួតពិនិត្យ​រោគ​ឆ្លងតាម​ការរួម​ភេទ និង​ត្រួតពិនិត្យ​មហារីក​មាត់ស្បូន បើ​អ្នកជា​ស្ត្រី​ដែល​ឧស្សាហ៍​មានការ​រួមភេទ ។ ត្រួត​ពី​និត្យ​សុដន់​ដោយ​ខ្លួនឯង​មួយខែ​ម្តង​ពេល​ងូតទឹក ឬ​មុន​ចូលដេក ។ ហាត់ប្រាណ​ឲ្យ​បាន​ជាប់លាប់​ដើម្បី​ឲ្យ​សាច់ដុំ និង​ឆ្អឹង​រឹងមាំ សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ ធ្វើ​សមាធិ​ដើម្បី​កុំ​ឲ្យ​កើត​ភាព​តានតឹង​ក្នុង​អារម្មណ៍​ខ្លាំងពេក ត្រូវ​ទៅ​ពី​គ្រោះ​ជាមួយ​គ្រូពេទ្យ​ជាបន្ទាន់ នៅពេល​មាន​អា​ការខុស​ប្រក្រតី​ណាមួយ ។​

៙ អាយុ​ពី ៣០ ឆ្នាំ​ឡើងទៅ​
អ្នក​គឺជា​មនុស្ស​ដែលមាន​ជីវិត​ចាប់ផ្តើម​ប្រាកដប្រជា​មួយ ត្រូវការ​ស្ថិរភាព​ទាំង​ជីវិត​ការងារ និង​ជីវិត​គ្រួសារ ក្តី​បំណង​ក្នុង​ជីវិត​កាន់តែ​ខ្ពស់​ឡើង រាងកាយ​ក៏ដូចជា​រថយន្ត​ដែល​រត់​បាន​ពាក់​កណ្តាលផ្លូវ ហើយ​ចាប់ផ្តើម​ឆាប់​ហត់នឿយ ភាព​តានតឹង​ក្នុង​ជីវិត​ក៏មាន​ខ្លាំង​ឡើង ។ ស្របពេល​ជាមួយគ្នានេះដែរ​ការដុត​បំផ្លាញ ក្នុង​រាងកាយ​ក៏​ចាប់ផ្តើម​ថមថយ ត្រូវ​ប្រយ័ត្ន​រោគ​ទាក់ទង​នឹង​ភាពធាត់​ទៀតផង ។
- រោគ​ដែល​ឧស្សាហ៍​កើត : រោគ​តានតឹង​ក្នុង​អារម្មណ៍ រោគ​ស្រងូតស្រងាត់ រោគ​ធាត់ រោគ​សម្ពាធ​ឈាម រោគ​ជាតិ​ខ្លាញ់​ក្នុង​ឈាម ។
- វិធី​ថែទាំ​ខ្លួនឯង : ត្រូវ​ត្រួតពិនិត្យ​សុខភាព​ទូទៅ​មួយឆ្នាំ​ម្តង មើល​ផ្នែក​ផ្សេងៗ​ថា តើ​វា​មាន​អ្វី​ខុស​ប្រក្រតី​ឬ​អត់ ? ទោះជា​មិនដែល​មាន​សិច​ពីមុនមក ក៏​គួរតែ​ចាប់ផ្តើម​ត្រួត​ពី​និត្យ​ខាងក្នុង​ដែរ ។
ត្រូវ​ត្រួតពិនិត្យ​សុដន់​ដោយ​ខ្លួនឯង​មួយខែ​ម្តង​នៅពេល​ងូតទឹក ឬ​មុនពេល​ចូលដេក រក​ការងារ​ណា​រំសាយ​ភាព​តានតឹង​ក្នុង​អារម្មណ៍ និង​ហាត់ប្រាណ​ឲ្យ​បាន​ជាប់​ជាប្រចាំ ។ ត្រួតពិនិត្យ​សុខភាព​ទូទៅ​ដូចជា វាស់​សម្ពាធ​ឈាម និង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម កម្រ​តិ​ជាតិ​ខ្លាញ់​ក្នុង​ឈាម ដើម្បី​មើល​ការ​ប្រឈម​នឹង​រោគ​ផ្សេងៗ ។

៙ អាការ​សុខ​ភាពមិនប្រក្រតី​របស់​ស្ត្រី​វ័យ ៤០ ឆ្នាំ​ឡើង​
ស្ត្រី​វ័យ ៤០ ឆ្នាំ​ឡើង​នឹង​ចាប់ផ្តើម​មាន​អាការ​ខ្វះ​អ័រម៉ូន​ភេទ​ស្រី ជះឥទ្ធិពល​ដល់​ខួរក្បាល ផ្លូវចិត្ត​អារម្មណ៍ និង​មាន​អាការ​ផ្សេងៗ​កើតឡើង ដែល​អាច​ប៉ះពាល់​ដល់​គុណភាព​ជីវិត ។ អាការ​ផ្សេងៗ​ដែល​យើង​សង្កេត​ដឹងបាន​រួមមាន​រដូវ​មក​មិន​ទៀង ជួនកាល​មកជា​ប់ៗ​គ្នា ជួនកាល​មកជា​ប់ៗ​គ្នា ជួនកាល​ទៀត​ក៏​មិន​មក​ច្រើន​ខែ ។ ស្ត្រី​ខ្លះ​មាន​ឈាមរដូវ​បែប​ប្លែកៗ ដូចជា​ឈាម​មក​ច្រើនជាង​ធម្មតា ឬ​មក​រៀងរាល់ ២-៣ សប្តាហ៍​ម្តង​ជាដើម ។
អាការ​ដេក​មិន​លក់ មិន​ចំពោះ​ថា​ជាការ​លំបាក​ក្នុងការ​ដេក ឬ​ឧស្សាហ៍​ភា្ញ​ក់​ញឹកញាប់​កណ្តាលយប់ ឬ​ភ្ញាក់​ព្រលឹម​ពេក​ជាង​ធម្មតា ។ អារម្មណ៍​ប្រែប្រួល កើត​អាការ​ស្រងូតស្រងាត់ ឬ​ឆាប់​ឆេវឆាវ ។
- បញ្ហា​របស់​ទ្វារមាស : អ័រម៉ូន​អេ​ស្ត្រូ​ចេ​ន ដែល​ថយចុះ​ធ្វើ​ឲ្យ​ជាលិកា​របស់​ជញ្ជាំង​ទ្វារមាស​ស្តើង ភាព​រំ​យឺត និង​ភាព​រអិល​ថយចុះ ធ្វើ​ឲ្យ​ការរួម​ភេទ ដំណើរការ​ទៅ​មិន​រលូន ។
- ការប្រែប្រួល​ស្បែក : ភាព​តឹង​ណែន ភាព​សើម​របស់​ស្បែក មាន​បច្ច័យ​បណ្តាលមកពី​រាងកាយ​បង្កើត​សរសៃទឹក​ប្រូតេអ៊ីន នៅពេល​អ័រម៉ូន​ភេទ​អេ​ស្ត្រូ​ចេ​ន​ថយចុះ ការផលិត​សរសៃទឹក​ប្រូតេអ៊ីន នៅពេល​អ័រម៉ូន​ភេទ​អេ​ស្ត្រូ​ចេ​ន​ថយចុះ ការផលិត​សរសៃទឹក​ប្រូតេអ៊ីន ក៏​នឹង​ថយចុះ​ទៅតាម​ហ្នឹង​ដែរ ។ ស្បែក​របស់​ស្ត្រី វ័យ​អស់​រដូវ​នឹង​ចាប់ផ្តើម​ស្តើង​ទៅៗ មាន​ភាព​រំ​យឺត​ថយចុះ ស្ងួត និង​ងាយ​ជ្រីវជ្រួញ​បំផុត ៕

រកឃើញបាក់តេរី​ក្នុង​ផ្ចិត​មនុស្ស​

យោង​តាម​ការស្រាវជ្រាវ​ថ្មី​មួយ​របស់​ពួក​អ្នកវិទ្យា សាស្ត្រ​អាមេរិក បានឱ្យដឹងថា ផ្ចិត​មនុស្ស ជា​កន្លែង​ចិញ្ចឹម​បំប៉ន​ប្រព័ន្ធ​ជីវសាស្ត្រ​បាក់តេរី​មួយ ដូច​តំបន់​ព្រៃ​ត្រូពិក​។​

​ក្រោយ​ការ​ចំណាយពេល​ស្រាវជ្រាវ អស់​រយៈពេល​២​ឆ្នាំ ពួក​អ្នកវិទ្យាសាស្ត្រ​អាមេរិក បាន​រកឃើញថា បាក់តេរី ២.៣៦៨​ប្រភេទ ស្នាក់​អាស្រ័យ​នៅ​ផ្ចិត​មនុស្ស  ក្នុងនោះ​មាន​ដល់ ១.៤៥៨​ប្រភេទ ដែល​គេ​ពុំ​ធ្លាប់​ស្គាល់​ទាល់តែសោះ​។​

​បណ្ឌិត Rob Dunn មក​ពី​មហាវិទ្យាល័យ Carolina ខាងជើង និង​សហសេវិក បាន​ស្រាវជ្រាវ​ផ្ចិត​មនុស្ស ៥០០​នាក់ ក្នុង​រយៈពេល​២​ឆ្នាំ​កន្លង​ទៅ តែ​ប្រមូលផ្ដុំ​សំខាន់​ទៅលើ​មុខសញ្ញា ៦០​នាក់​។ គម្រោង​ស្រាវជ្រាវ​របស់​ពួកគេ ត្រូវបាន​អនុវត្ត​មួយផ្នែក គឺ​សំដៅ​ត្រួតពិនិត្យ​មើល​សេចក្តីប្រកាស​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដែល​ថា​បណ្តុំ​ពពួកសត្វ​លើ​ស្បែក​មនុស្ស បាន​បង្កើត​ជារ​បងកា​រពារ​ដំបូង​របស់​យើង​ប្រឆាំង​ពន្លក​ជំងឺ​។​

​បណ្ឌិត Rob Dunn បានឲ្យដឹងថា " យើង​ដឹង​ថា ពុំ​មាន​បាក់តេរី​ទាំងនេះ​, ប្រព័ន្ធ​អង្គ​បដិបក្ខ​របស់​យើង​នឹង​គ្មាន​សកម្មភាព​រលូន​..."​។​

​ដូចជា​មនុស្ស​ដែរ បាក់តេរី​មានឈ្មោះ Micrococcus នៅក្នុង​ផ្ចិត​របស់​យើង ក៏​ត្រូវការ​អុកស៊ីហ្សែន​ដើម្បី​គង់វង្ស​។ វា​កម្រ​មានលទ្ធភាព​កកើត​លូតលាស់​ល្អ​នៅ​ជ្រៅ​ខាងក្នុង​ផ្ចិត តែ​ប្រមូលផ្តុំ​រីកចម្រើន​តែ​នៅលើ​ផ្ទៃ​ក្រៅ​។ វា​អាច​ទប់ទល់​នឹង​ស្ថានភាព​ស្ងួត​ហែ​ង ឬ​អត់ឃ្លាន និង​បន្លាស់​ទី​ទៅ​រស់នៅ​ច្បាម​លើ​តំបន់​ស្បែក​ស្ងួត​របស់​មនុស្ស​។​


ក្រុម​ស្រាវជ្រាវ បាន​សង្កេតឃើញថា ក្នុងចំណោម​បាក់តេរី ២.៣៦៨ ប្រភេទ​ផ្សេងៗ​គ្នា ត្រូវបាន​រកឃើញ​នៅ​ផ្ចិត​មនុស្ស គឺមាន​តែ​៨​ប្រភេទ​តែប៉ុណ្ណោះ ដែល​លេចឡើង​នៅ​តិច​បំផុត​៧០​ភាគរយ​នៃ​មុខសញ្ញា​ស្រាវជ្រាវ​។ បាក់តេរី​៨​ប្រភេទ​នេះ ក៏​មាន​ចំនួន​ច្រើន​បំផុត គឺ​ដណ្តើម​ដល់​ជិត ៥០​ភាគរយ​នៃ​ចំនួន​បាក់តេរី​សរុប​ដែល​ប្រមូលបាន​ពី​មុខសញ្ញា​ស្រាវជ្រាវ​។ គិត​ជា​មធ្យម ផ្ចិត​មនុស្ស​ម្នាក់ៗ ផ្ទុក​បាក់តេរី​ប្រមាណ ៦៧ ប្រភេទ​ផ្សេង​គ្នា​។​

បណ្ឌិត Dunn បាន​មានប្រសាសន៍ថា " រ៉ឿង​នោះ​ធ្វើឱ្យ​ផ្ចិត​មនុស្ស​ដូច​គ្នា​នឹង​ព្រៃត្រូ​ពិកណាស់ "​។​
​    ​
​ក្នុង​គម្រោងការ  " ភាព​សម្បូរ​បែប​នៃ​ផ្ចិត​មនុស្ស " ក្រុម​អ្នកស្រាវជ្រាវ បានជ្រើសរើស​អ្នកស្ម័គ្រចិត្ត​ជា​ច្រើន ក្នុងនោះ មាន​ទាំង​អ្នកនិពន្ធ​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ  Carl Zimmer និង​ប្រមូល​បាន​លទ្ធផល​គួរឱ្យភ្ញាក់ផ្អើល​មួយ​ចំនួន​។ ផ្ចិត​របស់​ជំនាញការ Zimmer ជា​កន្លែង​ស្នាក់​អាស្រ័យ​របស់​បាក់តេរី តិច​បំផុត​៥៣​ប្រភេទ​ផ្សេងៗ​គ្នា ហើយ​មួយចំនួន​ក្នុងចំណោម​នោះ​មាន​ប្រភព​គួរឱ្យភ្ញាក់ផ្អើល ដូចជា Mirimonas មុន​នោះ ត្រូវបាន​រកឃើញ​នៅ​មហាសមុទ្រ និង​បាក់តេរី Georgenia តាំងពី​មុន​។ មក​ទល់​សព្វថ្ងៃ ពួក​អ្នកវិទ្យាសាស្ត្រ​រកឃើញ មាន​តែ​នៅ​ក្រោម​ដី​នៅ​ប្រទេស​ជប៉ុន​៕​

​សូកូឡា ជួយ​ប្រឆាំងនឹង​ជំងឺ​បេះដូង

មិនមែន​រាល់​វត្ថុ​ដែល​មាន​ជាតិ​ផ្អែម សុទ្ធ​តែ​មិន​ល្អ​ចំពោះ​សុខភាព​ទាំងអស់​នោះ​ឡើយ ព្រោះ​តាម​ការសិក្សា​ដែល​បាន​ធ្វើឡើង លើ​មនុស្ស​ជាង ១០០.០០០ នាក់ បានឲ្យដឹងថា សូកូឡា មាន​ផល​ល្អ​ចំពោះ​បេះដូង​។​


​លោក​អូ​ស្កា​រ អេច ហ្វ្រង់​កូ (Oscar H Franco) អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ​ខេ​ម​ប្រ៊ី​ដ​ច៍ (Cambridge University) បានឲ្យ​ដឹង​នៅក្នុង​កិច្ចប្រជុំ European Society of Cardiology Congress ថា ការ​ទទួលទាន​សូកូឡា ជាប្រចាំ អាច​ជួយ​បន្ថយ​ឱកាស​នៃ​ការ​កើត​ជំងឺ​បេះដូង បាន​រហូត​ដល់ ១​ភាគ​៣​។​


​​ប៉ុន្តែ​មុន​នឹង​ទទួលទាន អ្នក​គួរ​ដឹងថា សូកូឡា នំឃុក​ឃី និង​កា​កាវ ពោរពេញ​ទៅដោយ​ជាតិ​ស្ករ ជាតិ​ខ្លាញ់ និង​កាឡូរី​។ ដូចនេះ ប្រសិនបើ​អ្នក​ទទួល​ទាន​ក្នុង​បរិមាណ​ច្រើនពេក វា​អាច​បណ្តាលឲ្យ​កើត​ជំងឺ​បេះ​ដូង​បាន​៕

មូលហេតុ និង​វិធី​ការពា​ជំងឺ​រលាក​ថ្លើម​ប្រភេទ B

ជំងឺ​រលាក​ថ្លើម​ប្រភេទ B បណ្តាលមកពី​វីរុស​ច្រើន​ប្រភេទ ដែល​ជួប​ញឹកញាប់​គឺ​វីរុស A ( HAV ) និង​វីរុស B ( HBV ) ដែល​វីរុស​ទាំងពីរ​ប្រភេទ​នេះ ធ្វើឲ្យ​មាន​អាការ​ប្រហាក់ប្រហែលគ្នា ប៉ុន្តែ​កា​ឆ្លង​ជំងឺ​មិន​ដូចគ្នា ។ ជំងឺ​រលាក​ថ្លើម​ប្រភេទ B មាន​ភាព​ធ្ងន់ធ្ងរ​ជាង​ប្រភេទ A និង​មាន​ឱកាស​ក្លាយ ទៅ​ជា​រលាក​ថ្លើម​រុំ​ា​រ៉ៃ ហើយ​មេរោគ HBV នឹង​នាំ​ឲ្យក្លាយ​ទៅ​ជា​មហា​រីកថ្លើម​បាន ប៉ុន្តែ​បច្ចុប្បន្ន មាន​វ៉ាក់សាំង​ការពារ​ជំងឺ​នេះ​បាន ។

១- មូលហេតុ​នៃ​ការ​រលាក​ថ្លើម​ប្រភេទ B :
​​បណ្តាលមកពី​មេរោគ​វីរុស Hepatitis B Virus ( HBV ) ដែល​ជា​ឌី​អី​ន​អេ​វីរុស ចាត់​ចូលក្នុង​ក្រុម Hepadna Virus ដែល​មាន​ផ្នែក​សំខាន់​ជា​អង់​ទី​ហ្សែ​ន  (Antigen ) ដែល​មាន​តួ​កំណត់សម្គាល់ ( Markers ) ដ៏​សំខាន់​របស់​ជំងឺ​នេះ​គឺ :
​    ​-Hepatitis B Surface Antigen ( HBsAg )
​    ​-Hepatitis B Core Anigen ( HBcAg )
​    ​-​និង Hepatitis B e Antigen ( HBeAg)
​    ​ដែល​មាន​នៅក្នុង​ឈាម និង​ជាតិ​ទឹក​ដែល​រាងកាយ​បញ្ចេញ​មក​ក្រៅ​ផ្សេងៗ ។

​    ​២- ការចម្លង​នៃ​ជំងឺ :
​    ​មេរោគ​រលាក​ថ្លើម​ប្រភេទ B ( HBV ) ឆ្លង​តាមរយៈ​ឈាម និង​ជាតិ​ទឹក​ដែល​រាងកាយ​បញ្ចេញ​មក​ក្រៅ ដូចជា ទឹក​មាត់ ស្លេស្ម ទឹក​ដោះ ទឹកកាម ជាពិសេស​ឈាម គឺជា​ប្រភព​សំខាន់​ដែល​មាន​មេរោគ​នៅ​ច្រើន​បំផុត រីឯ​ទឹកមាត់ មាន​តិច​បំផុត ។ អ្នក​ដែល​មាន​មេរោគ HBV នៅក្នុង​រាងកាយ​លើស ពី​៦​ខែ ចាត់ទុក​ជា​ភ្នាក់ងា​ចម្លង​រោគ (Carrier ) ក្នុងការ​សាយភាយ​មេរោគ​ទៅ​ឲ្យ​អ្នកដ៏ទៃ ។ ការឆ្លង​ដ៏​សំខាន់​មួយទៀត គឺ​ការបានទទួល​ឈាម ឬ​សមាសធាតុ​ផ្សំ​របស់​ឈាម​ដែល​មាន​វីរុស HBV ការប្រើ​ម្ជុល ឬ​សី​រ៉ាំ​ង​រួមគ្នា ប៉ះពាល់​ជាមួយ​ឈាម ឬ​ជាតិ​ទឹក​ដែល​រាងកាយ​បញ្ចេញ​មក​ក្រៅ តាមរយៈ​ស្បែក ឬ​ភ្នាស​ផ្សេងៗ ឬ​ឆ្លង​តាមរយៈ​ការ​រួមភេទ (​ការឆ្លង​ស្រដៀង​នឹង​ជំងឺអេដស៍ ) ។​

​    ​អ្នក​ដែល​ឆ្លង​មេរោគ​ប្រភេទ B រុំ​ា​រ៉ៃនឹ​ង​ក្លាយជា​មហា​រី​ថ្លើម រីឯ​ការឆ្លង​រោគ​ក្នុង​វយ័​ទារក និង​កុមា មានឱកាស​ជា​ភ្នាក់ងា​ចម្លងជំងឺ ខ្ពស់​ជាង​វយ័​មនុស្សធំ និង​ឈាន​ទៅរក​ការបាត់បង់​ដោយ​ជំងឺថ្លើម​ខ្ពស់ជាង​មាតា ដែល​ជា​អ្នកចម្លង​មេរោគ​ទៅ​ឲ្យ​កូន ។ មាន​របាយកាណ៍​ថា ទារក​ប្រមាណ ៧០-៩០% ដែល​ម្តាយ​មាន HBsAg នឹង​មាន​អាការ​ឆ្លង​មេរោគ​រលាក​ថ្លើម B បែប​រុំ​ា​រ៉ៃ​នា​ពេល​ក្រោយ​
( បើ​មិន​ឆ្លង​មេរោគ​ក្នុងអំឡុងពេល​សម្រាល រហូតដល់​អាយុ​៥​ឆ្នាំ ) ហើយក៏​មាន​ឱកាស​ឆ្លង​មេរោគ​រលាក​ថ្លើម​ប្រភេទ B ច្រើន​ជាង​ទារក ដែល​ម្តាយ​គ្មាន​មេរោគ​នេះ ។​

​    ​សរុប​ទៅ​ភ្នាក់ងា​ចម្លង​ជំងឺថ្លើម (HBsAg ) អាច​ចម្លង​មេរោគ​តាមរយៈ

​    ​២.១- ឈាម : ការបានទទួល​ឈាម ឬ​អង្គ​ប្រកប​របស់​ឈាម​ដែល​មាន​មេរោគ ។​

​    ​២.២- ប្រើ​ម្ជុលចាក់​ថ្នាំ​រួមគ្នា : កា​ប្រើ​របស់​មុត​ស្រួច ដូចជា​កាំបិត​កោរ កន្ត្រៃ​កាត់​ក្រចក​រួមគ្នា ការចាក់​ម្ជុល​រួមគ្នា​
( ជា​ពិសេស​អ្នក​ប្រើប្រាស់​ថ្នាំញៀន​ដោយ​ការចាក់​ថ្នាំ ) អាច​មាន​ឈាម នៅជាប់​របស់​ទាំងនេះ ហើយ​ឆ្លង​ចូល​តាមរយៈ​ស្នាម​ដាច់​នៃ​ស្បែក ។​

​    ​២.៣- កា​រួមភេទ : ដោយ​ការ​ដាច់​រលាត់​នៃ​ភ្នាស ឬ​ជាលិ​កាទ្វា​មាស ធ្វើឲ្យ​មេរោគ​ដែល​នៅក្នុងឈាម ឬ​ទឹកកាម ក្នុង​ទ្វា​មាស​នឹង​ឆ្លង​ចូល​ទៅ​កាន់​អ្នកជំងឺ ដោយ​វិធី​នេះ ស្វាមី​ដែល​ផ្ទុក​មេរោគ​អេដស៍ ក៏​អាច​ចម្លង​ទៅឲ្យ​ភរិយា​របស់ខ្លូន​បាន​។

​    ​២.៤- មាតា​ចម្លងជំងឺ​រលាក​ថ្លើម​ឲ្យ​ទារក : មាតា​អាច​ចម្លង​មេរោគ​ឲ្យ​ទារក​ក្នុង​ពេល​សម្រាល ដោយ​មេរោគ​ដែល​នៅក្នុង​ឈាម ក្នុង​ទឹករំអិល ក្នុង​ទ្វា​មាស និង​ក្នុង​ទេ​ក​ភ្លោះ ឆ្លង​ចូល​តាមរយៈ​ស្បែក និង​ភ្នាស​ស្តើង​របស់​ទារក ដែល​មាន​ការ​ដាច់​រលាត់ ។​

​    ​២.៥- ទឹក​មាត់ : ទោះបីជា​មាន​មេរោគ​តិច​តួចក្តី ប៉ុន្តែ​បើ​បាន​ទទួល​ដដែលៗ​កានតែ​ច្រើនឡើងៗ ក៏​អាច​ជា​ផ្លូវ​ចម្លង​មេរោគ​បានដែរ ដូចជា ការប្រើ​ច្រាស់​ដុស​ធ្មេញ ការប្រើ​ស្លាបព្រា បំពង់​បឺត​ភេសជ្ជៈ ឬ​ការប្រើ​កែវ​ទឹក​រួមគ្នា ជាដើម ឬ​ការ​ដែល​មាតា​ទំពារ​អាហារ​នៅ​នឹង​មាត់ រួច​យក​មក​បញ្ចុក​កូន ក៏​អាច​ជា​វិធី​ចម្លង​មេរោគ​រលាក​ថ្លើម​ផងដែរ ។​

​    ​២.៦- ទឹក​ដោះ :​មាតា​ដែលមាន​មេរោគ​រលាក​ថ្លើម​ប្រភេទ B ក្នុង​ខ្លូន មេរោគ​នឹង​អាច​ឆ្លង​តាមរយៈ​ទឹកដោះ​ទៅកាន់​ទា​រកបាន ។ ក្នុង​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ដែល​មាន​អត្រា​កើត​ជំងឺ​ប្រភេទ B តិចតួច ដូចជា​សហរដ្ឋអាមេរិក ( អត្រា​កើត​០.១%) នឹង​មិន​ណែនាំ​ឲ្យ​ម្តាយ ដែល​មាន​មេរោគ HBV ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​របស់​ខ្លូន​ឡើយ ។ ប៉ុន្តែ​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍ ឬ​ប្រទេស​ដែល​មាន​អត្រា​កើត​ជំងឺ​នេះ​ខ្ពស់ អង្គការ​សុខភាព​ពិភពលោក​បាន​ណែនាំ​ឲ្យ​ទារក​បៅ​ទឹកដោះ​ម្តាយ​បាន ព្រោះ​អត្រា​ប្រឈរមុខ​នឹង​ការឆ្លង​មេរោគ​រលាក​ថ្លើម តិច​ជាង​បញ្ហា​ដែល​កើតឡើង ដោយសារ​ជំងឺរាក​រួស ជំងឺឆ្លង​មេរោគ​ផ្សេងៗ និង​បញ្ហា​កង្វះ​ជីវជាតិ​អាហារ បើ​ទារក​មិន​បាន​បៅ​ទឹកដោះ​ម្តាយ ។​

​    ​៣- អាការ​ជំងឺ : រយៈពេល​សំងំ​ខ្លូន​នៃ​ជំងឺ​រលាក​ថ្លើម គឺ​ពី​៥០-១៥០​ថ្ងៃ គិត​ជា​មធ្យម ១២០​ថ្ងៃ ភាគច្រើន​នៃ​អ្នក​ឆ្លង​មេរោគ នឹង​ពុំ​បង្ហាញ​អាការ ប៉ុន្តែ​អាច​ជា​ភ្នាក់ងា​ចម្លង​ជំងឹបាន ជាពិសេស​ចំពោះ​ទារក ។ ការឆ្លង​រោគ​ក្នុង​វយ័​ទារក ឬ​កុមា​តូចៗ មានឱកាស​ជា​ភ្នាក់ងា​ចម្លងជំងឺ​ច្រើន​ជាង​មនុស្ស​ធំ ។​

​    ​អាការ​របស់​អ្នកជំងឺ​រលាក​ថ្លើម​ប្រភេទ B នឹង​ចាប់ផ្តើម​ដោយ​មាន​គ្រុនក្តៅ​តិចៗ មាន​អាការ​ខាង​ប្រពន្ធ័​រំលាយ​អាហារ ធុញ​អាហារ ក្អូតចង្អោរ ឈឺ​ពោះ អាច​ឈឺ​ពេញ​ទាំង​ខ្លូន ឬ​ឈឺ​បរិវេណ​ជាយ​ឆ្អឹងជំនី​ខាងស្តាំ ជា​កន្លែង​ដែល​ស្ទាប​ទៅ​ឃើញ​ថ្លើម​រីក​ធំ ពេល​សង្កត់ នឹង​មាន​អាការ​ឈឺ ទឹកនោម​ឡើង​ពណ៌​ដូច​ទឹកតែ​ចាស់ ។ ចាប់ផ្តើម​មាន​អាការ​ភ្នែក​លឿង ខ្លូន​លឿង នៅ​ចុង​សប្តាហ៍​ដំបូង ពេល​ដល់​ដំណាក់កាល​នេះ ការ​គ្រុនក្តៅ​នឹង​ចុះថយ អាការ​ទូទៅ មាន​សភាព​ប្រសើរឡើង ។

​ចំពោះ​អ្នកជំងឺ​ជា​កុមារ ភាគច្រើន​អាការ​រលាក​ថ្លើម​មិន​ធ្ងន់ធ្ងរ ដូច​មនុស្ស​ពេញ​វយ័​នោះទេ ភាគច្រើន​នឹង​ជាសះស្បើយ​ជា​ប្រក្រតី ក្នុង​រយៈពេល ២-៤​សប្តាហ៍ មាន​ភាគ​តិច​ប៉ុណ្ណោះ ដែល​ក្លាយជា​ជំងឺ​រលាក​ថ្លើម​រុំ​ា​រ៉ៃ ឬ​ធ្ងន់ធ្ងរ​ខ្លាំង ធ្វើ​ឲ្យ​ខ្សោយ​ថ្លើម រហូតដល់​ថ្នាក់​បាត់បង់​ជីវិត ។​

​    ​៤- ការវិនិច្ឆយ័ : គ្រូពេទ្យ​នឹង​ធ្វើកា​វិនិច្ឆយ័​ពី​អាការ​ខាងលើ រូ​ម​ជាមួយនឹង​ការ​រក​ឃើញ​ភាពខុសប្រក្រតី នៃ​ការ​ដំណើរការ​របស់​ថ្លើម ដោយ​ការពិនិត្យ​អង់​ហ្ស៊ី​ម ដែល​អាច​បញ្ជាក់​ថា ជា​ជំងឺ​រលាក​ថ្លើម ប៉ុន្តែ នឹង​អាច​បញ្ជាក់​ច្បាស់​ថា ជា​រលាក​ថ្លើម​ដោយសារ​វីរុស B ( HBV ) តាមរយៈ​ការពិនិត្យ​ឃើញ​មេរោគ HBsAg និង​ពិនិត្យ​ឃើញ​អង្គ​បដិបក្ខ ចំពោះ​អង់​ទី​ហ្សែ​ន​ផ្សេងទៀត ។​

​    ​៥- កា​ព្យាបាល : ពុំ​មាន​ថ្នាំ​ព្យាបាល​ដោយ​ឡែក​ណាមួយ​នោះទេ គ្រូពេទ្យ​នឹង​ធ្វើការ​ព្យាបាល​តាម​អាការ និង​ណែនាំ​ឲ្យ​ផ្តល់​អាហារ​ដែល មាន​ប្រយោជន៍​ចំពោះ​អ្នកជំងឺ ។​

​    ​៦- កា​ដាក់​អ្នកជំងឺ​ឲ្យនៅ​ដោយឡែក : ដោយសារ​មានការ​ឆ្លង​តាមរយៈ​ឈាម និង​ជាតិ​ទឹក​ដែល​រាងកាយ​បញ្ចេញ​ចោល ទើប​ត្រូវ​ការពារ ឲ្យ​ទូលំទូលាយ​ប្រភេទ Universal Precaution ដូច​ជា​ជំងឺអេដស៍​ដែរ ។ ក្នុងពេល​ដែល​ដឹង​ថា ជា​ប្រភេទ​ណាមួយ​ឲ្យ​ពិតប្រាកដ ត្រូវ​បំបែក​អ្នកជំងឺ​នៅ​ដោយឡែក​ជា​ប្រភេទ Enteric Precaution​ព្រោះ​មេរោគ​រលាក​ថ្លើម​ប្រភេទ A និង B មានការ​ឆ្លង​តាមរយៈ ការ​ទទួលទាន​អាហារ​តាម​មាត់ និង​តាមរយៈ​លាមក​ដែល​ធ្វើឲ្យ​មេរោគ សាយភាយ​នៅ​ក្និង​បរិស្ថាន​ជុំវិញ ។

​    ​៧- ការបង្ការ​ជំងឺ :
​    ​៧.១-  ចៀសវាង​ការប៉ះពាល់ ឬ​កា​ផ្តល់​ឈាម ឬ​អង្គ​ប្រកប​ផ្សេងៗ​របស់​ឈាម ដោយ​មិន​ចាំបាច់ ។

​    ​៧.២- មិន​ប្រើប្រាស់​របស់​មុត​ស្រួច​រួមគ្នា ដូចជា ម្ជុលចាក់​ថ្នាំ ឬ​ស៊ីរ៉ាំង​រួមគ្នា ។​

​    ​៧.៣- មិន​ប្រើប្រាស់​ភាជនៈ​ក្នុងការ​ទទួលទាន​ទឹក ឬ​ភាជនៈ​ដាក់​អាហារ រួម​ជាមួយ​អ្នកជំងឺ ឬ​អ្នក​ដែលមាន​ផ្ទុកមេរោគ​រលាក​ថ្លើម ។​

​    ​៧.៤- គូរ​ស្វាមីភរិយា បើ​អ្នកណា​ម្នាក់​មាន​ផ្ទុកមេរោគ​រលាក​ថ្លើម ម្នាក់ទៀត គូរ​ទទួលបាន​វ៉ាក់សាំង​ការពារ​។​

​    ​៧.៥- ផ្តល់​វ៉ាក់សាំង​ប្រភេទ B ចំពោះ​ទារក​ទើប​នឹង​កើត​គ្រប់គ្នា ដោយ​ចាក់​វ៉ាក់សាំង ម្ជុល​ទី​១ ក្នុង​រយៈពេល ៥​ម៉ោង ក្រោយ​រយៈពេល​សម្រាល ។ ម្ជុល​ទី​២ ពេល​ទារក អាយុ​២​ខែ និង​ម្ជុល​ទី​៣ ពេល​អាយុ​៦​ខែ ហើយ​ដើម្បី​បង្ក​ការឆ្លង​ពី​ម្តាយ​ទៅ​កូន ក្នុងដំណាក់កាល ក្រោយៗ​ទៀត ស្ត្រី​ជា​មាតា​ដែលមាន​មេរោគ​រលាក​ថ្លើម HBeAg អាច​ពិចារណា ចាក់​វ៉ាក់សាំង​បង្កា​ប្រភេទ HBIG ( Hepatitis B Immune Globulin ) រួម​ជាមួយ​ផង ៕

អត់ងងុយដល់យប់ជ្រៅមានការប្រឈមលើសទម្ងន់ និងឥទ្ធិពលអាក្រក់ដល់បេះដូង

​ការស្រាវជ្រាវ​មួយ​ត្រូវបាន​ប្រកាស​លើ​ទស្សនា​វ​ដ្តី Plos One របស់​អ្នកវិទ្យាសាស្ត្រ​អាមេរិក​បាន​ឲ្យ​ដឹងថា អ្នក​ចូល​ដំណេក​យឺត​អាច​ប្រឈម​ជំងឺ​ធាត់ និង​ឈឺបេះដូង ។​
​វេជ្ជបណ្ឌិត Giovanni Cizza នៅ​វិទ្យាស្ថាន​សុខភាព​ជាតិ​នៅ Bethesda ឲ្យ​ដឹងថា ជនជាតិ​អាមេរិក​ជាច្រើន​គេង​មិន​គ្រប់ និង​លើស​ទម្ងន់ ។​
​ការស្រាវជ្រាវ​បង្ហាញថា អ្នក​ចូល​គេង​យឺត​នៅពេល​យប់ គេង​តិចពេក និង​ធាត់​ក៏មាន​មាន​សញ្ញា​ធ្វើ​ឲ្យ​កើន​ថែម​ការព្រួយបារម្ភ​អំពី​ហានិភ័យ​ឈឺបេះដូង ។​
​វេជ្ជបណ្ឌិត Cizza បាន​វិភាគ​ទិន្នន័យ​របស់​មនុស្ស​១១៩​នាក់ ស្ថិតក្នុង​ក្រុម​ចូល​ដំណេក​យឺត គេង​តិចពេក និង​លើស​ទម្ងន់ ។ ការស្រាវជ្រាវ​បាន​រកឃើញថា អ្នក​នៅ​ដល់​យប់​ជ្រៅ និង​គេង​មិន​លក់​មាន​ចង្វាក់បេះដូង​ពេល​សម្រាក​ញាប់​ជាង ហើយ​កម្រិត​អ័រម៉ូន​តានតឹង​ខ្ពស់ជាង ។​
"​ប្រសិន​អ្នកជា​មនុស្ស​ម្នាក់ ឧស្សាហ៍​ធ្វើ​សកម្មភាព​នៅពេល​យប់នោះ​អ្នក​នឹងមាន​និន្នាការ​ទទួលទាន​ច្រើនជាង​និង​ទទួលទាន​ជាតិ​ខ្លាញ់​ច្រើនជាង​ប្រៀប​នឹង​កាបូ​អ៊ី​ដ្រា​ត ទន្ទឹម​នោះ​នឹង​ទទួលទាន​ជាប្រចាំ​ជាង​ក្រោយ​ម៉ោង​៨​យប់​" វេជ្ជបណ្ឌិត Cizza និយាយ ៕​M

ព្យាបាលវិលមុខដោយក្បាលដោះក្លែងក្លាយសម្រាប់មនុស្សធំ

​ពួក​អ្នកវិទ្យាសាស្ត្រ​បាន​ច្នៃប្រឌិត​​ឧបករណ៍​មួយ​មើលទៅ​ដូច​ក្បាលដោះ​ក្លែងក្លាយ​សម្រាប់​ទារក តែមាន​ប្រសិទ្ធភាព​ប្រឆាំង​ទប់ទល់​អាកា​រៈ​វិលមុខ​របស់មនុស្ស​ធំ ។​
​ពួក​អ្នកវិទ្យាសាស្ត្រនិយាយថា អ្នកប្រើប្រាស់​នឹង​បៀម​ឧបករណ៍​ពិសេស​ខាងលើ​នៅក្នុង​មាត់​ពេលណា​គេ​មាន​អារម្មណ៍​វិលមុខ ។ ផលិតផល​នេះត្រូវបាន​ស្ថាបនា​ ដើម្បីធ្វើ​ឲ្យ​កើន​បរិមាណ​ឈាម​ចរាចរ​ទៅដល់​ខួរក្បាល​សម្រាប់អ្នក​ដែលធ្លាក់ចុះ​សម្ពាធ​ឈាម​ប្រថុចញ៉ុច​ពេល​ក្រោកឈរ ។​
​អា​ការៈថយចុះ​សម្ពាធ​ឈាម​ពេល​ផ្លាស់ប្តូរ​កាយវិការ​មាន​លក្ខណៈ​ទូទៅ ជាពិសេស​គឺមនុស្ស​ចាស់ ។ វា​ជា​មូលហេតុ​បង្ក​ឲ្យ​មនុស្ស​អាយុ​លើស​៦០​ឆ្នាំជាង១ភាគ១០ត្រូវសន្លប់ និង "​ជា​ជនល្មើស​" បង្ក​​ឲ្យមនុស្ស​ចាស់ទូទៅត្រូវដួល ។​
​រោគសញ្ញា​វិលមុខ​បង្កឡើង​ដោយ​ការខ្វះ​ឈាម​ហូរ​ទៅដល់​តំបន់​ក្បាល​ពេល​យើង​ក្រោកឈរ ​ឈាមបាន​ប្រមូលផ្តុំ​ចុះទៅ​ជើង និង​ចេញ​ផុតពី​ខួរក្បាល ។​
​ភាពចំណាស់​ជា​មូលហេតុ​មួយ​ ដោយសារ​បណ្តា​ផ្នែក​ដែលមានភារៈចាប់យក​សញ្ញា​សម្ពាធ​ឈាម ប្រែជា​អន់​រំញោច​ទៅតាម​ពេលវេលា មានន័យថា សម្ពាធ​ឈាម​និង​ចង្វាក់បេះដូង​មិន​ត្រូវបាន​សរីរាង្គសម្រួលដោយ​ស្វ័យប្រវត្តិ​​តាមគម្រោងឡើយ។ មូលហេតុ​មួយចំនួន​ផ្សេងទៀត​គឺ​ស្ថានភាព​បាត់បង់​ទឹក សណ្ឋាន​ជំងឺ​បេះដូង​មួយចំនួន និង​ជំងឺ​ទឹកនោមផ្អែម​។ ការវិល​មុខ​ក៏​ឧស្សាហ៍​កើតឡើង​ចំពោះអ្នក​កំពុង​ប្រើ​ឱសថ​មួយចំនួន​ដូចជា​ថ្នាំ​ជួយ​ឲ្យ​បត់ជើងតូច​ស្រួល ថ្នាំ​ស្កាត់ beta និង​ថ្នាំ​ប្រឆាំង​រោគ​ផ្លូវចិត្ត ។​
​ក្បាលដោះ​សម្រាប់​មនុស្ស​ធំ​បង្ក​ការពិបាក​ទ្រាំ​បន្តិច​សម្រាប់​អ្នក​បៀម​វា ។ ឧបករណ៍នេះ​ផ្ទុក​បំពង់​ទោល​មួយ​ដើម្បី​អ្នកជំងឺ​អាច​ដកដង្ហើម ។ វា​នៅមាន​ផ្ទុក​សំណុំ​ច្រោះ​មួយ​ប្រភេទ មាន​ប្រសិទ្ធភាព​រារាំង​បរិមាណ​ខ្យល់​ចូល​សួត ។ ថ្វី​ត្បិត​រឿងនេះ​ស្តាប់ទៅ​ហាក់ដូចជា​ចម្លែក តែ​សកម្មភាព​ជញ្ជក់​បំពង់​បឺត​ធ្វើ​ឲ្យ​សួត​ត្រូវបានពង្រីក​ជាង​ធម្មតា ។ ការរីក​សួត​ដូច្នេះ នឹង​ជាស​ញ្ញា​ឲ្យ​សរីរាង្គ​ដឹងថា វា​កំពុង​ត្រូវ​ឆក់​ដណ្តើម​ខ្យល់ ជួយ​រុញ​ឈាម​ត្រឡប់​ទៅ​បេះដូង និង​ខួរក្បាល​វិញ ។ ក្នុងពេលនោះ​ឧបករណ៍​នៅតែ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ដកដង្ហើម​គ្រប់គ្រាន់ ដើម្បី​មានបរិមាណ​អុកស៊ីហ្សែន​ចាំបាច់​ប្រាស្រ័យ​ផ្ទាល់​ជាមួយ​ខួរក្បាល ។​
​ការស្រាវជ្រាវ​ដំបូង​បង្ហាញថា ឧបករណ៍​នេះជួយ​បង្កើន ៥០% សម្ពាធ​ឈាម និង​ធ្វើ​ឲ្យ​មាន​ឈាម​ច្រើនជាង​មុនត្រូវបាន​បូម​ទៅដល់​ខួរក្បាល ។ បច្ចុប្បន្ន​ពួក​អ្នកស្រាវជ្រាវ​មកពី​សកល​វិទ្យាល័យ Vanderbilt (​អាមេរិក​) បាន​រៀប​ផែនការ​ជំរុញ​ការពិសោធន៍​មួយទៀត​ចំពោះ​ឧបករណ៍នេះ ៕f/​M

ថ្នាំគេងបង្កឲ្យបាក់ឆ្អឹងនៅមនុស្សចាស់

​តាម​លទ្ធផល​ស្រាវជ្រាវ​របស់​ពួក​អ្នកវិទ្យាសាស្ត្រ​អាមេរិក មនុស្ស​ចាស់​ប្រើប្រាស់​ថ្នាំ​គេង ឬ​ថ្នាំ​រំងាប់​អារម្មណ៍​មានការ​ប្រឈម​បាក់ឆ្អឹង​ខ្ពស់ ។​
​ការប្រើ​ថ្នាំ​គេង ឬ​ពពួក​ថ្នាំ​រំងាប់​អារម្មណ៍​ក្នុងការ​ព្យាបាល​ជំងឺ​គេង​មិន​លក់​នៅ​មនុស្ស​ចាស់ អាចធ្វើ​ឲ្យ​កើន​គ្រោះថ្នាក់​បាក់ឆ្អឹង ពិសេស​គឺ​ឆ្អឹង​កណ្តៀតក្អម ។​
​នោះ​ជា​លទ្ធផល​ស្រាវជ្រាវ​របស់​ក្រុម​ជំនាញការ​នៅ​សាកលវិទ្យាល័យ​ហា​វ៉ាដ (​អាមេរិក​) ត្រូវបាន​ប្រកាស​លើ​ទស្ស​នាវ​ដ្តី​វេជ្ជសាស្ត្រ លេខ​ចេញផ្សាយ​ថ្ងៃ​៦/៣ ។​
​ពួក​អ្នកវិទ្យាសាស្ត្រ​បាន​ដំណើរការ​ស្រាវជ្រាវ​មនុស្ស​ចាស់​ជាង ១៥.០០០​នាក់ រស់នៅ​មជ្ឈមណ្ឌល​ថែទាំ​មនុស្ស​ចាស់​នៅ​អាមេរិក ។ តាមរយៈ​នោះ ពួក​អ្នកស្រាវជ្រាវ​បាន​ប្រៀបធៀប​វេជ្ជបញ្ជា​ថ្នាំ​ព្យាបាល​ជំងឺ​គេង​មិន​លក់​ដែល​វេជ្ជបណ្ឌិត​សរសេរ​ឲ្យ​អ្នក​ទាំងនេះ ។ លទ្ធផល អ្នកជំងឺ​ទាំងនេះ​សុទ្ធតែ​ត្រូវ​បាក់ឆ្អឹង​កណ្តៀតក្អម ក្នុងដំណាក់កាល​២០០៧-២០០៨ ក្នុងនោះ​មាន​១១% ត្រូវបាន​ឲ្យ​ប្រើ​ពពួក​ថ្នាំ​មិន​ផ្ទុក​សារជាតិ​ចម្រុះ មាន​ឥទ្ធិពល​ឱសថ​ដូចជា Ambren , Lunesta ឬ Sonata មុនពេល​ត្រូវ​បាក់ឆ្អឹង​កណ្តៀតក្អម ។​
​លទ្ធផល​បង្ហាញថា ការប្រើប្រាស់​ពពួក​ថ្នាំ​ទាំងនេះ​អាចធ្វើ​ឲ្យ​កើន 66% គ្រោះថ្នាក់​បាក់ឆ្អឹង ក្នុងពេល​អ្នក​ទើប​ត្រូវបាន​ព្យាបាល ដោយ​ថ្នាំ​នេះ​ក្នុង​រយៈពេល​តិចជាង​២​ខែ មានការ​ប្រឈម​ខ្ពស់​ទ្វេដង​ប្រៀប​នឹង​អ្នក​មិន​ប្រើ​ថ្នាំ ។​
​ការស្រាវជ្រាវ​ក៏​ចង្អុល​បង្ហាញថា មូលហេតុ​របស់​បាតុភូត​ខាងលើ​អាច​បណ្តា​លពី​ថ្នាំ​គេង​ធ្វើ​ឲ្យ​ថយចុះ​ភាព​លំនឹង លទ្ធភាព​ចលនា​ក៏ដូចជា​ធ្វើ​ឲ្យ​ថមថយ​ការចងចាំ បណ្តាល​ឲ្យ​អ្នកជំងឺ​អាយុ ច្រើន​ងាយ​ត្រូវ​ដួល​នាំ​ដល់​ការបាក់​ឆ្អឹង ។​
​ពួក​អ្នកវិទ្យាសាស្ត្រ​ទូន្មាន​ថា វេជ្ជបណ្ឌិត​គួរ​ជ្រើស​យក​វិធី​ព្យាបាល​ជំងឺ​គេង​មិន​លក់​នៅ​មនុស្ស​ចាស់​តាម​វិធី​ធម្មជាតិ​បំផុត ដែល​មិនចាំបាច់​ត្រូវ​ប្រើប្រាស់​ពពួក​ថ្នាំ​គេង និង​រំងាប់​អារម្មណ៍ ៕M​

​ហេតុអ្វី​ស្ត្រី​ចំណាស់​ងាយ​ឡើង​ទម្ងន់​ជាង​បុរស​?

ស្ត្រី​ជាច្រើន រកឃើញថា ឡើង​ទម្ងន់​ងាយ​ជាង​បុរស នៅពេល​វ័យ​កាន់តែ​ចាស់ ហើយ​ការសិក្សា​ថ្មី​មួយ លើ​សត្វ​កណ្តុរ ដែល​ចុះផ្សាយ​ក្នុង​ព្រឹត្តិបត្រ Diabetes អាចជួយ​បកស្រាយ​ពី​មូល​ហេតុនេះ​បាន​។​

​យោងតាម​ក្រុម​អ្នកស្រាវជ្រាវ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​អស់​រដូវ សកម្មភាព​នៃ​អង់​ហ្ស៊ី​ម ដែល​ពាក់ព័ន្ធ​នឹង​ការផលិត​ជាតិ​ខ្លាញ់​ហៅថា Aldhlal ខ្ពស់ រួមទាំង​ស្តុក​ជាតិ​ខ្លាញ់​ជុំវិញ​នោះ ច្រើនជាង​សត្វ​កណ្តុរ​ឈ្មោល​ដែល​ស៊ី​អាហារ​ខ្លាញ់​ខ្ពស់​។ ផ្ទុយទៅវិញ សត្វ​កណ្តុ​រញី នៅតែ​រក្សាបាន​រាង​ស្គម ពី​អាហារ​ខ្លាញ់​ខ្ពស់ បើ​ពួកវា​ត្រូវធ្វើ​ឲ្យ​ខ្វះ​អង់​ហ្ស៊ី​ម​។​

​អ័រម៉ូន​អេ​ស្ត្រុ​ចេ​ន (Estrogen) របស់​ស្ត្រី អាច​ទប់ស្កាត់​សកម្មភាព Aldhlal​បាន​។ នេះ​មានន័យថា ស្ត្រី​វ័យក្មេង​ដែលមាន​កម្រិត​អេ​ស្ត្រូ​ចេ​ន​ខ្ពស់ ត្រូវបាន​ការពារ​ប្រឆាំងនឹង​ឥទ្ធិពល​របស់​អង់​ហ្ស៊ី​ម ប៉ុន្តែ​បន្ទាប់ពី​អស់​រដូវ កម្រិត​អេ​ស្ត្រូ​ចេ​ន​ធ្លាក់ចុះ ដែល​បណ្តាល​ឲ្យ​សកម្មភាព Aldhlal កើនឡើង និង​ធ្វើ​ឲ្យ​ស្ត្រី​ងាយ​ឡើង​ទម្ងន់​។ ដោយបាន​ផ្តោតទៅលើ Aldhlal ក្រុម​អ្នកស្រាវជ្រាវ​ប្រហែលជា​អាច​អភិវឌ្ឍន៍​ការព្យាបាល​ភាពធាត់ ជាពិសេស​សម្រាប់​ស្ត្រី​។​

​ទោះបីយ៉ាងណា លោក​អូ​លៀ​ណា ហ្ស៊ី​អូ​ហ្សេ​ន​កូ​វ៉ា (Ouliana Ziouzenkova) ដែលជា​ជំនួយការ​សាស្ត្រាចារ្យ​នៃ​សកល​វិទ្យាល័យ​អូ​ហៃ​យ៉ូ (Ohio State University) បាន​ឲ្យ​ដឹងថា ការព្យាបាល​ទាំងនោះ ប្រហែលជា​មិនអាច​កើតឡើង​ក្នុងពេល​ឆាប់ៗ​នោះទេ ព្រោះ​ការសិក្សា​នេះ ទើប​ពិសោធន៍​លើ​សត្វ​កណ្តុរ​។ ដូច្នេះ​ក្រុម​អ្នកស្រាវជ្រាវ នឹងត្រូវ​បង្ហាញថា របកគំហើញ​នេះ អនុវត្ត​លើ​មនុស្ស​បាន​ដូចគ្នា​សិន​។ ម្យ៉ាងទៀត Aldhlal មាន​សារសំខាន់​សម្រាប់​មុខងារ​ផ្សេងទៀត​ក្នុង​រាងកាយ ក្រៅពី​សណ្ឋាន​នៃ​ជាតិ​ខ្លាញ់​។ ដូច្នេះ​ក្រុម​អ្នកស្រាវជ្រាវ នឹងមិន​អាចបង្កើត​ការព្យាបាល​ដែល​កម្ចាត់​ចោល​នូវ​អង់​ហ្ស៊ី​ម​ទាំងស្រុង​បាន​នោះដែរ​៕​

ˆ​អាហារ​៨​មុខ កម្ចាត់​ភាព​ពិបាក​ទ្រាំ​ដោយសារ​ស្រា​

១ . ទឹកឃ្មុំ -​ភេសជ្ជៈ​បន្ថយ​ឈឺក្បាលៈ​
​ទទួលទាន​ទឹកឃ្មុំ មាន​ប្រសិទ្ធភាព ក្នុង​ការបន្ថយ​រោគសញ្ញា​ឈឺក្បាល​។ ពួក​អ្នកស្រាវជ្រាវ​អាមេរិក បានឱ្យដឹងថា នោះ​ដោយសារតែ​ទឹកឃ្មុំ មាន​ផ្ទុក​ជាតិ ស្ករ​ពិសេស​មួយ​ប្រភេទ​របស់ fructose, អាច​ជំរុញ​ការ​បំបែក​បំផ្លាញ​របស់​ស្រា បន្ថយ​ឈឺក្បាល​, ពិសេស​គឺ​ឈឺក្បាល បណ្តាល​ពី​ស្រា​ទំពាំងបាយជូរ​ក្រហម​។ ក្រៅពីនេះ​,​ទឹកឃ្មុំ​នៅមាន​ប្រសិទ្ធភាព “​សណ្តំ ” អាចធ្វើឱ្យ​អ្នក​លុះ​ទៅក្នុង​ដំណេក​យ៉ាង​រហ័ស និង​ពុំ​ឈឺក្បាល នៅពេល​ភ្ញាក់​ពី​ដំណេក នៅ​ថ្ងៃ​បន្ទាប់​។​

២ . ទឹក​ប៉េងប៉ោះ -​បន្ថយ​វិល​មុ​ខៈ​
​ទឹក​ប៉េងប៉ោះ ក៏​សម្បូរ fructose , អាចជួយ​ជំរុញ​ការ​បំបែក​បំផ្លាញ​របស់​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​។ ប្រសិន​អ្នក​ទទួលទាន​ប្រមាណ ៣០០ មិ​ល្លី​លីត្រ នៃ​ទឹក​ប៉េងប៉ោះ ឬ​ច្រើនជាង​នេះ នោះ​អាការ​វិលមុខ​ដោយសារ​ការទទួល​ទាន​ស្រា អាច​បាត់ទៅ​សន្សឹមៗ​។ ក្រៅពីនេះ​, បន្ថែម អំបិល​បន្តិច មុនពេល​ទទួលទាន នៅ​ជួយ​ស្ថិរភាព​ស្មារតី​។​

៣. ទឹក​ទំពាំងបាយជូរ​ស្រស់ -​បន្ថយ​ចង់​ក្អួ​តៈ​
​ទំពាំងបាយជូរ​ស្រស់ សម្បូរ​អាស៊ីត tartaric, ប្រតិកម្ម​ទៅវិញទៅមក​ជាមួយ ethanol ក្នុង​ស្រា និង​បង្កើតជា este, អាស្រ័យ​ហេតុ​នោះ​ធ្វើឱ្យ​ថយចុះ​កម្រិត ethanol ក្នុង​សរីរាង្គ​, ជួយ​បន្ថយ​អារម្មណ៍​អន្ទះអន្ទែង​។ ក្នុងពេលនោះ រសជាតិ​ជូរ​របស់​ប៉េងប៉ោះ នៅមាន​ប្រសិទ្ធភាព​បន្ថយ​រោគសញ្ញា​ចង់​ក្អួត ក្រោយពេល​ទទួលទាន​ស្រា​ច្រើន​ជ្រុល​។ ប្រសិន​អ្នក​ទទួលទាន​ទំពាំងបាយជូរ មុនពេល​ផឹកស្រា​នោះ អ្នក​ក៏​អាច “​ទប់ស្កាត់​” ស្រវឹង​បានដែរ​។​

៤.​ទឹក​ឪឡឹក -​បន្ថយ​សីតុណ្ហភាព​រាងកាយៈ​
​ឪឡឹក​ជួយ​បំពេញបន្ថែម​សារជាតិ​អគ្គិសនី​វិភាគ​, ជួយ​សរីរាង្គ​បន្ថយ​សីតុណ្ហភាព​ឆាប់រហ័ស​។ ទន្ទឹម​នោះ ការទទួល​ទាន​ទឹក​ឪឡឹក​ច្រើន នឹងធ្វើ​ឱ្យ​ស្រា ឆាប់​បញ្ចេញ​ចោល​តាម​ទឹកនោម​, បន្ថយ​បាន​បរិមាណ​ស្រា ស្រូប​ចូលក្នុង​សរីរាង្គ ។ ក្រៅពីនេះ​, លាយ​អំបិល​បន្តិច​ទៅក្នុង​ទឹក​ឪឡឹក ដើម្បី​ទទួលទាន នៅ​ជួយ​ស្ថិរភាព​ស្មារតី​។​

៥. ក្រូច​ត្លុង -​បំបាត់​ក្លិន​ស្រាៈ​
​ការ​ទទួលទាន​ទឹកក្រូច​ត្លុង​មាន​លាយ​ស្ករ​បន្តិច ឬ​ទទួលទាន​ក្រូច​ត្លុង​ជ្រលក់​ស្ករ ពុំ​ត្រឹម​តែមាន​ប្រសិទ្ធ​ភាពល្អ​ក្នុងការ​កម្ចាត់​ចេញ​ជាតិ​អាល់កុល​ពី​សរីរាង្គ​ប៉ុណ្ណោះ​ទេ តែ​នៅ​ជួយ​បំបាត់ ក្លិន​ស្រា​ក្នុង​មាត់​ថែម​ទៀតផង​។​


៦. ឃិនឆាយ បន្ថយ​ភាព​ពិបាក​ទ្រាំ​ក្នុង​ផ្លូវ​រំលាយ​អាហារ​, បន្ថយ​ក្រហម​មុ​ខៈ​
​ទឹក​ឃិនឆាយ អាច​បន្ថយ​ភាព​ពិបាក​ទ្រាំ​ក្នុង​ផ្លូវ​រំលាយ​អាហារ​។ មូលហេតុ​គឺ ដោយសារ​ឃិនឆាយ សម្បូរ​វីតាមីន B អាចជួយ​បំផ្លាញ​ពពួក​ម៉ូលេគុល​ស្រា​យ៉ាង​លឿន​។ ប្រសិន​អ្នកមាន​ប្រព័ន្ធ​រំលាយ​អាហារ​ខ្សោយ​នោះ មុនពេល​ផឹកស្រា អ្នក​គួរ​ទទួលទាន​ទឹក​ផ្លែឈើ​មួយ​កែវ​ដើម្បី​ធ្វើ​ការងារ​បង្ការ​ប្រឆាំងនឹង​ការ​ស្រវឹងស្រា ដែល​បំផ្លិចបំផ្លាញ​ផ្លូវ​រំលាយ​អាហារ​។​

៧. យ៉ា​អួរ​- បន្ថយ​ភាព​ពិបាក​ទ្រាំៈ
​យ៉ា​អួរ អាច​ការពារ​ភ្នាស​ក្រពះ ធ្វើឱ្យ​យឺត​ដំណើរការ​ស្រូបយក​ស្រា​។ ក្រៅពីនេះ យ៉ា​អួរ ជា​ភេសជ្ជៈ​សម្បូរ​កាល់ស្យូម មាន​ប្រសិទ្ធភាព​ជាពិសេស ក្នុងការ​បន្ថយ​ភាព​ពិបាក​ទ្រាំ ដែល​បង្កឡើង​ដោយ​ស្រា​។​    ​

៨. ចេក​- បន្ថយ​ចង្វាក់បេះដូង លោត​ញាប់ ចុក​ទ្រូងៈ​
​ក្រោយពេល​ទទួលទាន​ស្រា​, ប្រសិន​មាន​អារម្មណ៍​អន្ទះអន្ទែង​, ចុក​ទ្រូង​នោះ ចូរ​ប្រញាប់​ទទួលទាន​ចេក ១-៣ ផ្លែ ព្រោះ​ចេក​អាចជួយ​បង្កើន​បរិមាណ ស្ករ ទន្ទឹម​នោះ​បន្ថយ​អត្រា​អាល់កុល​ក្នុង​ឈាម​៕

មនុស្ស​ចាស់​គួរ​បរិភោគ​ទឹកឃ្មុំ​ជំនួស

បរិភោគ​ស្ករអំពៅ​ច្រើន​ ក៏​ដូច​បរិភោគ​អំបិល ,​ជាតិ​ខ្លាញ់​ច្រើន សុទ្ធតែនាំ​ដល់​ការ​កើត​ជំងឺ​ធា​ត់​,​ ក្រិន​រឹង​សរសៃឈាម​, លើសឈាម​, ទឹកនោម​ផ្អែម ធ្វើឱ្យ​ថយចុះ​សមត្ថភាព​ទប់ទល់​របស់​សរីរាង្គ បណ្តាល​ឱ្យ​សរីរាង្គ​ងាយ​ត្រូវ​គ្រុនផ្តាសាយ ពុក​ឆ្អឹង ​និង​ជំងឺ​ភ្នែក។ អាស្រ័យហេតុនេះ​មនុស្ស​ចាស់​មិន​ត្រូវ​បរិភោគ​ស្ករអំពៅ​ច្រើន​។ ពេល​ត្រូវ​ការបរិភោគ​ផ្អែម អាច​ប្រើ​ទឹកឃ្មុំ​ជំនួស។​
​    ​ជំងឺ​ក្រពះ :
មនុស្ស​មជ្ឈិមវ័យ​និង​វ័យ​ចំណាស់ ដែល​មាន​ជំងឺ​ក្រពះ គួរ​ផឹក​ទឹកឃ្មុំ​ជាប្រចាំ ព្រោះ​ទឹកឃ្មុំ​មាន​ឥទ្ធិពល​សម្រួល​អាស៊ីត​ក្រពះ​, អាចសម្រួល​កម្រិត​អាស៊ីត​​សន្សឹមៗ​ សម្រេច​បាន​ដល់​កម្រិតធម្មតា ។​
​   ​វិធី​ប្រើប្រាស់​ ៖ អ្នក​មាន​អាស៊ីត​ក្រពះ​តិច មុន​ទទួលទាន​បាយ អាច​បរិភោគ​ទឹកឃ្មុំ​បន្តិច ក៏​អាច​លាយ​ជាមួយ​ទឹក​ត្រជាក់​បន្តិច​ដើម្បី​ផឹក ។ អ្នក​មាន​អាស៊ីត​ក្រពះ​ច្រើន​នោះ គួ​រលាយ​ទឹកឃ្មុំ​ជាមួយ​ទឹក​ក្តៅ​ឧ​ណ្ឌៗ​ដើម្បី​ផឹក​មុន​ពេល​បាយ​មួយ​ម៉ោង​ កន្លះ ​ឬ​ក្រោយ​ពេលបាយ​៣​ម៉ោង ។​
​   ​ជំងឺ​ផ្លូវដង្ហើម​ :
​ទឹកឃ្មុំ​មាន​ប្រសិទ្ធភាព​បន្ថយ​រលាក, បន្ថយ​ស្លេស្ម៍, ត្រជាក់​សួត​, ព្យាបាល​ក្អក។ វិធី​ព្យាបាល​ក្អក​ល្អ​បំផុត គឺ​បរិភោគ​ផ្លែ​ព័រ​ជាមួយ​ទឹកឃ្មុំ ។​
​   វិធី​ធ្វើៈ ហាន់​ផ្លែ​ព័រ​មួយ​ផ្លែ​ជា​ចំណិត​ស្តើងៗ រួច​លាយ​ជាមួយ​ទឹកឃ្មុំ  ទទួលទាន​២-៣​ដង​ក្នុង​មួយថ្ងៃ ។​
​   ​ជំងឺ​សរសៃឈាម​បេះដូងៈ​
បរិភោគ​ទឹកឃ្មុំ​ជាប្រចាំ​មានឥទ្ធិពល​ការពា​រសរ​សៃឈាម​, បញ្ចុះ​សម្ពាធ​ឈាម បង្កើន​ការរំលាយ​អាហារ​, ស្រួល​បត់ជើងធំ ។
​   ​វិធី​ប្រើៈ មុន​ពេល​ស្រស់ស្រូប​ពេលព្រឹក ផឹក​ទឹកឃ្មុំ​១​កែវ ហើយ​ពេលយប់​មុនពេល​ទទួលទានដំណេក​ផឹក​១ កែវ​ទៀត​។​
​   ​ជំងឺ​ពោះវៀនៈ​
​    ​ទឹកឃ្មុំ​នៅមាន​ឥទ្ធិពល​បង្កើន​កម្លាំង​កន្ត្រាក់​ច្របាច់​របស់ផ្លូវ​ពោះវៀន អាចបំព្រួញ​ពេលវេលា​បត់ជើងធំ ។​
​   ​វិធី​ប្រើៈ ផឹក​ប្រមាណ​២៥ ក្រាម​ទឹកឃ្មុំ​ នៅមុន​ស្រស់ស្រូប​អាហារ​ព្រឹក​ និង​យប់ ។
​    ​បន្សាប​ស្រាៈ​
សារជាតិ​ស្ករ​ផ្លែឈើ​ក្នុង​ទឹកឃ្មុំ  អាច​បំបែក​រំដោះ​ការ​ស្រូប​យក​ជាតិ​អាល់​កុល អាស្រ័យ​ហេតុ​នេះ ​អាច​ជួយឱ្យ​ស្វាង​ស្រា​រហ័ស​ជាង​ និង​មិន​ឈឺ​ក្បាល​ក្រោយពេល​ផឹកស្រា។ ក្រៅពីនេះ ទឹកឃ្មុំ​នៅមាន​ប្រសិទ្ធភាព​ជំនួយដល់​ការព្យាបាល​ជំងឺ​រ៉ាំរ៉ៃ​ ដូចជា​រលាក​ថ្លើម ​B ខ្លាញ់​រុំ​ថ្លើម ក្រិន​ថ្លើម ...​។​
​   ​វិធី​ប្រើ​ ៖ មុន​ពេល​ផឹកស្រា​ត្រូវ​បរិភោគ​ប្រមាណ​៥០​ក្រាម​ទឹកឃ្មុំ​ ឬ ​នំ​ប៊ីសគី​តលាប​ទឹកឃ្មុំ​ប៉ុន្មាន​ដុំ។ ក្រោយ​ពេល​ផឹកស្រា​ ក៏​ត្រូវ​ផឹកទឹក​លាយ​ទឹកឃ្មុំ។ ទឹកឃ្មុំ​នឹង​ឆាប់​បំពេញតម្រូវការថាមពល​របស់​ខួរក្បាល ។​
​    ​ផ្គត់ផ្គង់​ថាមពលៈ​
​     ​សរីរាង្គ​អាច​រហ័ស​ស្រូប​យក​សារជាតិ​ស្ករ​ផ្លែឈើ និង glucoza របស់​ទឹកឃ្មុំ កែប្រែ​ឱ្យ​ស្ថានភាព​ជីវជាតិ​ក្នុង​ឈាមប្រសើរ​ឡើង​។​
​   ​វិធី​ប្រើៈ ផឹក​ទឹកឃ្មុំ​១​កែវ​នៅពេល​ថ្ងៃ​ត្រង់​​
ជួយ​ឱ្យ​ស្រួល​គេងៈ​
​     ​glucoza ពពួក​វីតាមីន​ម៉ាញ៉េ​ស្យូម ហ្វូស​ហ្វ័​រ ក្នុង​ទឹកឃ្មុំ​អាច​សម្រួលសមត្ថកិច្ច​របស់​ប្រព័ន្ធ​សរសៃប្រសាទ ធ្វើឱ្យ​សរសៃប្រសាទ​បន្ថយ​ភាពតានតឹង និង​គេង​បាន​លក់​ស្រួល។ ទឹកឃ្មុំ​ពុំមាន​ឥទ្ធិពល​បន្ទាប់បន្សំ​ដូច​ប្រភេទ​ថ្នាំ​ផ្សេងៗឡើយ ។​
​   ​វិធី​ប្រើៈ មុន​ចូល​គេង​ ផឹក​ទឹកឃ្មុំ​មួយ​ស្លាបព្រា ៕

​វិធីប្រើ​កញ្ចក់ភ្នែក​ឲ្យមាន​សុវត្ថិភាព​

អ្នកឯកទេស​ខាង​ភ្នែក បាន​អធិប្បាយ​ចំពោះ​ផល​អាក្រក់​នៃ​ការប្រើ​កញ្ចក់ភ្នែក(Contact Lens) ដូចជាមាន ឱកាស​ឆ្លង​មេរោគភ្នែក​ស្ងួតនិង​កញ្ចក់ភ្នែក​ខ្វះ​អុកស៊ី ហ្សែន ជាពិសេសកញ្ចក់​ពាក់​ភ្នែក​ដែល​ឃោសនា​ថា មាន​ទឹកជា​សមាសធាតុ​ផ្សំ​ច្រើនដែល​អាច​ធ្វើ​ភ្នែក​ស្ងួត​លើស​ដើមដោយសារ​វា​នឹង​បឺត​ទឹក​ពី​ទឹកភ្នែក​របស់​អ្នក កាន់តែ​ច្រើនឡើង​។

 

 

សម្រាប់​កញ្ចក់​ពាក់​ភ្នែក​ពណ៌​ផ្សេងៗ​នោះ ម៉ាក​ខ្លះ​មិន​មាន​ស្តង់ដារ អាច​ធ្វើឲ្យ​អាល់លែ​រហ្ស៊ីរលាក ឬ​ស្ងួត​ភ្នែត​លើស​ដើម​ដោយសារកញ្ច​ក់​ពាក់​ភ្នែក​ប្រភេទ​នេះ ក្រាស់​ជាង​ធម្មតា​។ រីឯ​កញ្ចក់​ពាក់​ភ្នែក​មួយចំនួនទៀត អាច​កោង​ខុប​ខ្លាំង ដើម្បី​ឲ្យ​ពាក់​មើលទៅ​ឃើញ​ភ្នែក​ធំ​នោះ​វា​មិន​ល្អ​ឡើយ ព្រោះ​កញ្ចក់​ពាក់​កោង អាច​សង្កត់​គែម​កញ្ចក់ភ្នែក កាន់តែ​ខ្លាំង​ឡើង​។​

សម្រាប់​ការថែទាំ​កែវភ្នែក បើ​អ្នក​ពាក់​កញ្ចក់ភ្នែក​នោះ អ្នកជំនាញ​ណែនាំ​ថា ត្រូវ​មាន​ការ​ថែទាំ​ពិសេស មិន​ថា​កញ្ចក់​ពាក់​ភ្នែក​បែប​មី​ញ៉ូប ឬ​កញ្ចក់ពាក់​ភ្នែក​ពណ៌​ផ្សេងៗ គួរតែ​ត្រៀម​នូវ​ទឹក​លាង​សម្អាត​កញ្ចក់ភ្នែក (​ទឹកភ្នែក​សិប្ប និម្មិត​) ដែល​មាន​លក់​ទូទៅ សម្រាប់​លាង​សម្អាត និង​កម្ចាត់​មេរោគ​ឲ្យបាន​ល្អ​។

ទោះជា​យ៉ាងណា អ្នក​គួរតែ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ភ្នែក មុន​នឹង​ទិញ​កញ្ចក់​ពាក់​ភ្នែក ដើម្បី​ពិនិត្យមើល​ថា សភាព​ភ្នែក​របស់​អ្នក ត្រូវ​នឹង​កញ្ចក់ភ្នែកប្រភេទ​ណា​? អាយុកាល​ប្រើប្រាស់​យូរ​ប៉ុនណា​? ជាពិសេស គឺ​ការ​សាក​ពាក់​កញ្ចក់ភ្នែក​មិន​ដូចគ្នា ហើយ​កញ្ចក់​ពាក់​ភ្នែក ម៉ាក​ផ្សេងៗ មាន​ភាព​កោង​ខុប​ខុសគ្នា​។ ដូច្នេះចក្ខុ​ពេទ្យ នឹង​ពិនិត្យមើល​ថា កញ្ចក់ភ្នែក​ប្រភេទ​ណា សម​នឹង​អ្នក​?.... ៕

ការពិតគួរឲ្យភ្ញាក់ផ្អើល៥ ពាក់ព័ន្ធដល់សុខភាព

ទទួលទាន​មុខ​កញ្ចក់​ជួយ​បញ្ចុះទម្ងន់ អូ​រ៉ា​ល់​សិច មាន​ប្រយោជន៍​សម្រាប់​សុខភាព​ស្ត្រី មើល​កុន​រន្ធត់​ព្រឺព្រួច​នឹង​ដុតបំផ្លាញ​កាឡូរី​ច្រើន ... អ្នក​បានដឹង​រឿង​សាមញ្ញ​២​នេះ​ឬ​នៅ​?
​មានរឿង​យ៉ាង​សាមញ្ញៗ​មួយចំនួន​ពាក់ព័ន្ធ​ដល់​សុខភាព តែ​ពុំមែន​នរណា​ក៏​បានដឹង​នោះឡើយ ។​
១.​ទទួលទាន​មុខ​កញ្ចក់​ដើម្បី​បញ្ចុះទម្ងន់​
​មាន​មនុស្ស​មិន​ច្រើន​ឡើយ​មាន​ទម្លាប់​ទទួលទាន​មុខ​កញ្ចក់ ព្រោះ​មិន​ជឿ​រឿងនេះ តែ​ជាក់ស្តែង​វា​ត្រូវបាន​បញ្ជាក់ថា មាន​ប្រសិទ្ធភាព​ជួយ​បញ្ចុះទម្ងន់ ។ ហេតុអ្វី​ទៅ ? តាម Christine Morgan មកពី​មូលនិធិ Butterfly (​អាមេរិក​) អង្គការ​មួយ​ឧបត្ថម្ភ​ប្រជាជន​ទប់ទល់​នឹង​ភាពច្របូកច្របល់​ទទួល​ទាន និង​រូបភាព​អសកម្ម​របស់​សរីរាង្គ​នោះ "​ប្រសិន​គ្រប់គ្នា​ប្រឹងប្រែង ដើម្បី​ផ្លាស់ប្តូរ​រូ​បរាង្គ ឬ​ទម្ងន់​របស់ខ្លួន គេ​ត្រូវ​ការប្រើ​កញ្ចក់​មួយ​ផ្ទាំង​មក​ដាក់​ពីមុខ​រាល់ពេល​ទទួលទាន​" ។​
​ទទួលទាន​មុខ​កញ្ចក់​នឹង​ជួយ​អ្នក​យល់ដឹងបាន​ពី​ការ​ទទួលទាន​របស់ខ្លួន ហើយ​ពេល​ឃើញ​រូបរាង​ត្រូវការ​បញ្ចុះទម្ងន់​របស់​ខ្លួន​អ្នកនឹង​ទទួលទាន​តិចជាង​ប្រៀប​នឹង​ធម្មតា ។​
២.​អូ​រ៉ា​ល់​សិច​ក៏មាន​ប្រយោជន៍​សម្រាប់​សុខភាព​ស្ត្រី​
​ពួក​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​ញូវយ៉ក បាន​ប្រៀបធៀប​ជីវិត​ផ្លូវភេទ​របស់​ស្ត្រី ២៩៣​នាក់ ។ លទ្ធផល​បង្ហាញថា ស្ត្រី​មាន​ទំនាក់ទំនង​ផ្លូវភេទ​តាមផ្លូវ​មាត់ ច្រើន​មាន​សុខភាព​ស្មារតី ផ្លូវចិត្ត​ល្អ​ជាង ។ នោះ​គឺ​ព្រោះតែ​ក្នុង​ទឹកនោម​របស់​បុរស​មាន​ផ្ទុក​សារជាតិ​គីមី​ជួយ​លើកកម្ពស់​សភាព​ផ្លូវចិត្ត ធ្វើ​ឲ្យ​កើន​មនោសញ្ចេតនា នាំមក​នូវ​ដំណេក​ស្កប់ និង​ប្រឆាំង​រោគ​ផ្លូវចិត្ត ។​
​ពួក​អ្នកស្រាវជ្រាវ​ក៏​ចាត់ទុកថា ស្ត្រី​ដែលមាន​សិច​មិន​សុវត្ថិភាព​ជាប្រចាំ កើតរោគ​ផ្លូវចិត្ត​តិចជាង ។​
៣.​សិច​ជាប់​រហូត​ពី 3-6​ខែ មុនពេល​ចង់​មានកូន​
​គូ​ស្វាមីភរិយា​ដែល​រៀប​ផែ​ប​ការ​សម្រាប់​ការ​ផ្តល់កំណើត​កូន​គួរ​រួមភេទ​ជាប្រចាំ​ក្នុងអំឡុង 3-6​ខែ មុនពេល​ចង់​មានកូន ដើម្បី​បង្កើន​ឱកាស​មានកូន​មាន​សុខភាព​ល្អ ។ នេះ​ជាការ​ផ្តើមគំនិត​របស់​សាកលវិទ្យាល័យ Adolaide (​អូស្ត្រាលី​)​។​
​ការប្រាស្រ័យ​ជាមួយ​មេជី​វិត​ជាប្រចាំ​នឹង​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​សរីរាង្គ​របស់​ស្ត្រី​ដើម្បី​ជំនួយ​យ៉ាង​ល្អ​សម្រាប់​ការ​មានគភ៌ យោងតាម​សាស្ត្រាចារ្យ Sarah Robertson នៅ​វិទ្យាស្ថាន Robinson មានប្រសាសន៍ ។​

៤.​មើល​ភាពយន្ត​រន្ធត់​ព្រឺព្រួច ដើម្បី​ដុតបំផ្លាញ​កាឡូរី​
​មើល​ភាពយន្ត​គួរ​ឲ្យ​ខ្លាច​ក្នុង​រយៈពេល​៩០​នាទី អាចជួយ​ដុតបំផ្លាញ​ដល់​១១៣​កាឡូរី ជិត​ស្មើ​បរិមាណ​កាឡូរី​ត្រូវបាន​ដុតបំផ្លាញ​ក្នុង​កន្លះ​ម៉ោង​ដើរ និង​ប្រហាក់ប្រហែល​បន្ទះ​សូកូឡា​មួយ​ដុំ តាម​ការ​ឲ្យ​ដឹង​របស់​សាកលវិទ្យាល័យ Westminster ។​
​ភាពយន្ត​ទាំងនេះ​ច្រើន "​ចាប់​"​ពពួក neuron សរសៃប្រសាទ​ធ្វើការ​ច្រើន ហេតុនេះ​សរីរាង្គ​ទាំងមូល​ក៏ត្រូវ​បាន "​កេណ្ឌ​" ឲ្យ​ចូលរួម ។ នោះ​គឺជា​មូលហេតុ​ដែ​លេ​ហេតុអ្វី​កាឡូរី​យ៉ាងច្រើន​ត្រូវបាន​ដុតបំផ្លាញ​ដូចនេះ ។​
​នៅ​បណ្តា​ឆ្នាំ​១៩៨០ ភាពយន្ត​ព្រឺព្រួច​ផ្លូវចិត្ត "The Shining" ត្រូវ​ចាត់ទុកជា​ភាពយន្ត​ដុតបំផ្លាញ​កាឡូរី​របស់​អ្នកទស្សនា​ច្រើន​បំផុត ជា​មធ្យម ១៨០​កាឡូរី ភាពយន្ត "Jaws" ដុតបំផ្លាញ​មធ្យម​១៦១​កាឡូរី និង "The Exorcist" ឈរ​លំដាប់​ទី​៣ ជាមួយនឹង​កាឡូរី​ត្រូវ​ដុតបំផ្លាញ​មធ្យម ១៥៨​កាឡូរី យោងតាម​ការ​ឲ្យ​ដឹង​ពី Telegraph ។​
៥.​ផ្នែក​ក្រហម​នៃ​ស៊ុត​ល្អ​សម្រាប់​បេះដូង​
​នេះ​ជា​រឿង​មួយ​ក្នុងចំណោម​រឿង​ត្រូវបាន​ជជែក​ពិភាក្សា​ច្រើន​បំផុត ។ ទទួលទាន​ផ្នែក​ក្រហម​នៃ​ស៊ុត​នឹងធ្វើ​ឲ្យ​កើន​ល្បឿន​ក្រិន​រឹង​សរសៃឈាម ។​
​បណ្ឌិត David Spence នៅ​សាកលវិទ្យាល័យ Western (​កាណាដា​) និង​ក្រុម​របស់លោក​បាន​ស្រាវជ្រាវ​លើ​អ្នកជំងឺ ១២០០​នាក់ និង​រកឃើញថា អ្នក​ទទួលទាន​ផ្នែក​ក្រហម​នៃ​ស៊ុត​ជាប្រចាំ​នឹងមាន​គ្រោះថ្នាក់​ដូច​ជក់បារី ពោលគឺ​នឹងមាន​ការ​ប្រឈម​កើន​ផ្ទាំង​ច្បាម​នៅ​សរសៃឈាម កត្តា​មួយ​នាំ​ដល់​ស្ត្រូ​ក និង​ឈឺបេះដូង ៕M​

ˆ​កូរ៉េខាងត្បូង​កំណត់​បាន​យន្តការ​រលាក​ថ្លើម C ធ្វើឱ្យ​ខូច​ថ្លើម​

ជា​លើកដំបូង​លើ​ពិភពលោក ក្រុម​អ្នកវិទ្យាសាស្ត្រ​កូរ៉េខាងត្បូង​មួយក្រុម បានប្រកាស​នៅ​ថ្ងៃទី​៤​ខែកញ្ញា​ឆ្នាំ​២០១២ ដើម្បី​កំណត់​អំពី​យន្តការ​រលាក​ថ្លើម C ដែល​បំផ្លិចបំផ្លាញ​ថ្លើម ។ ប្រការនេះ​បានផ្តល់​ក្តីសង្ឃឹម​ថ្មី​ក្នុងការ​អភិវឌ្ឍ​វិធានការ​ព្យាបាល ដោយ​មិន​បង្ក​នូវ​ឥទ្ធិពល​បន្ទាប់បន្សំ​ខ្លាំង​។​
​រលាក​ថ្លើម C ជា​ជំងឺឆ្លង  បង្កឡើង​ដោយ​វីរុស និង​ជះឥទ្ធិពល​សំខាន់​ដល់​ថ្លើម​។ បច្ចុប្បន្ន ថ្វី​ត្បិត​បាន​មាន​វិធី​ព្យាបាល​ជំងឺ​នេះ ប៉ុន្តែ​វា​បាន​បង្កើត​នូវ ឥទ្ធិពល​បន្ទាប់បន្សំ​ធ្វើឱ្យ​គ្រោះថ្នាក់​ទាំង​ថ្លើម​។     ​
​បើតាម​ក្រុម​អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា ជឿនលឿន​កូរ៉េខាងត្បូង (KAIST) បាន​បញ្ជាក់ថា ប្រការនេះ​សំខាន់​ណាស់ ដោយសារ​មិនអាច​កំណត់​បាន​យន្តការ​វីរុស​រលាក​ថ្លើម C ឥទ្ធិពល​ដល់​ថ្លើម​លើ​ភាពជាក់ស្តែង​។​
​លោក Choi Cheol_hee សាស្ត្រាចារ្យ​ជំនាញ​ផ្នែក​ជីវសាស្ត្រ​នៅ KAIST បានឱ្យដឹងថា​៖ ​។​
​​KAIST បានប្រកាស​ជូនដំណឹង​ថា ការស្រាវជ្រាវ បានកំណត់​បាន​ថា វីរុស​រលាក​ថ្លើម C រំញោច tomor necrosisfactor-olpha (TNF-a) ធ្វើឱ្យ​ប្រូតេអ៊ីន​នេះ រំញោច​បាតុភូត​ងាប់​កោសិកា​តាម​កម្មវិធី (apoptotic) ហើយដោយ​ហេតុនេះ វា​បង្ក​ជា​រឿង​អាច​ត្រូវបាន​ពណ៌នា​ជា ការ​ស្វ័យ​បំផ្លិចបំផ្លាញ​នៅ​ថ្លើម​។ ប្រការនេះ​មានន័យថា TNF-a ពី​ដើម​មក​សំដៅ​ប្រឆាំង​វីរុស​រលាក​ថ្លើម តែ​ជាក់ស្តែង​ទន្ទឹមនេះ​បែរជា​សម្លាប់​កោសិកា    ថ្លើម​ល្អៗ ។ អាស្រ័យហេតុនេះ ការស្រាវជ្រាវ​ខាងលើ អាច​អភិវឌ្ឍន៍​នូវ​ថ្នាំ​ថ្មី​មួយ​ប្រភេទ​ពុំមាន​ឥទ្ធិពល​បន្ទាប់បន្សំ អាច​បន្ថយ​អប្បបរមា​គ្រោះថ្នាក់​ចំពោះ​ថ្លើម​ក្នុង​ដំណើរការ​ព្យាបាល​ជំងឺ​នេះ​៕

ជិតមានឱសថពន្យឺតការលូតលាស់របស់កោសិកាមហារីក

បណ្ឌិត Tak Mak នាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មហារីក Margaret
​អ្នកស្រាវជ្រាវ​កាណាដា កំពុងអភិវឌ្ឍន៍​ប្រភេទ​ឱសថ​ថ្មី ដែល​អាច​ពន្យឺតការ​រាលដាល​នៃ​បណ្តា​កោសិកា​មហារីក ។​
​ព័ត៌មាន​នេះ​ត្រូវបាន​បណ្ឌិត Tak Mak នាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មហារីក Magaret នៃ​ក្រុង Toronto កាណាដា ប្រកាស​ក្នុង​សន្និដ្ឋាន​សារព័ត៌មាន​ថ្ងៃទី​១៨/៨ ។​
​បណ្ឌិត Mak ឲ្យ​ដឹងថា ក្រុម​ស្រាវជ្រាវ​របស់លោក កំពុងអភិវឌ្ឍន៍​ឱសថ CFI-400.945 មាន​ប្រសិទ្ធភាព​បង្ក​គំនាប PLK4 ដែលជា​ប្រភេទ​អង់​ហ្ស៊ី​ម មួយ​មាន​តួនាទី​សំខាន់ ក្នុងការ​បែងចែក​កោសិកា ពិសេស​គឺ​កោសិកា​មហារីក​តែម្តង ។​
​លទ្ធផល​នៃ​ការពិសោធន៍​លើ​កណ្តុរ បង្ហាញ​ឲ្យ​ឃើញថា ឱសថ​នេះ​មាន​ប្រសិទ្ធភាព​គំនាប​ការលូតលាស់​នៃ​មហារីក​សុដន់ និង​មហារីក​ស្បូន ។ វា​ក៏មាន​ប្រសិទ្ធភាព​ផងដែរ ចំពោះ​មហារីក​ពោះវៀនធំ ដុំ​ពក​សាហាវ​ក្នុង​ខួរក្បាល មហារីក​សួត មហារីក​ស្បែក មហារីក​លំពែង និង​ក្រពេញ​ប្រូ​ស្តា​ត ។​
​បច្ចុប្បន្ន​ក្រុម​ស្រាវជ្រាវ​កំពុងតែ​រងចាំ​ការអនុម័ត​របស់​ក្រសួងសុខាភិបាល​កាណាដា ដើម្បី​ធ្វើការ​ពិសោធន៍​លើ​មនុ​ស្សនា​ខែ​ក្រោម​នេះ ។​
​បណ្ឌិត Mak ឲ្យ​ដឹងថា បច្ចុប្បន្ន​ក្រុម​ស្រាវជ្រាវ​មិនទាន់​សន្យា​អ្វី​ពី​ប្រសិទ្ធភាព​សម្រាប់​ព្យាបាល​មហារីក លោក​ថា​វា​ជាការ​រកឃើញ​ដ៏​សំខាន់​មួយ បង្កើន​ប្រសិទ្ធភាព​ព្យាបាល​អ្នកជំងឺ​មហារីក ។​
​ក្រៅពី CFI-400945 ក្រុម​ស្រាវជ្រាវ​ក៏​កំពុងអភិវឌ្ឍន៍​ប្រភេទ​ឱសថ​ដទៃទៀត​ផ្តោតទៅលើ​ប្រភេទ​ប្រូតេអ៊ីន​ថ្មី​ទើបនឹង​រកឃើញ​នោះ ។​M

ក្មេង​ជំទង់​ដែល​ប្រើ​ស្មា​ត​ហ្វូ​ន​ប្រព្រឹត្ត​សិច​កាន់តែច្រើន​ព្រោះ​ពួកគេ​មានឱកាស​ចូល​អ៊ី​ន​ធឺ​ណេ​ត​កាន់តែច្រើន​

ក្មេង​ជំទង់​ដែលមាន​ស្មា​ត​ហ្វូ​ន​ មានការ​រួមភេទ​ច្រើនជាង​អ្នក​ដែលមាន​ទូរស័ព្ទ​ធម្មតា នេះ​បើ​យោងតាម​របាយការណ៍​សិក្សា​ថ្មី​មួយ។ ការសិក្សា​នេះ​បាន​រកឃើញថា ក្មេង​ជំទង់​ដែល​អាច​ប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត​តាមរយៈ​ទូរស័ព្ទ​របស់​ពួកគេ​ ក៏​ទំនងជា​នឹង​ពាក់ព័ន្ធ​ការ​រួមភេទ​ជាមួយ​មនុស្ស​ដែល​ពួកគេ​បាន​ជួប​តាម​អន ​ឡាញ​ច្រើនជាង​អ្នក​ដែល​គ្មាន​អ៊ី​ន​ធឺ​ណេ​ត​ប្រើ​រហូតដល់​ពីរដង​ផងដែរ។​

​ ក្រុម​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ​សោ​ធើ​ន ​កាលីហ្វ័រ​ញ៉ា (University of Southern California) បាន​និយាយថា អ្នក​ដែលមាន​ស្មា​ត​ហ្វូ​ន​ ក៏​ទំនងជា​នឹង​សកម្ម​ខាង​ផ្លូវភេទ​ជាទូទៅ និងទំនង​ កាន់តែ​អាចនិយាយបាន​ថា ​ពួកគេ​ឈ្មុសឈ្មុល​ដើម្បី​រកមើល​សិច​តាម​អន​ឡាញ​ផងដែរ។

​ការសិក្សា​ នេះ​ត្រូវបានធ្វើ​បទ​បង្ហាញ​នៅ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​សមាគម​សុខ​ភាព ​សាធារណៈ​របស់​អាមេរិក។ អ្នកស្រាវជ្រាវ​លោក Eric Rice មកពី​សាលា​ជំនាញ​កិច្ចការ​សង្គម​របស់​សាកលវិទ្យាល័យ​ខាងលើ​ បាន​និយាយថា បើទោះបីជា​ស្មា​ត​ហ្វូ​ន​មិនបាន​បង្ក​ឲ្យ​ក្មេង​ជំទង់​ចូលរួម​ក្នុង​ឥរិយាបទ ​ផ្លូវភេទ​ប្រកបដោយ​គ្រោះថ្នាក់​ដោយផ្ទាល់​ក៏ដោយ ក៏​ពួកគេ​បាន​ប្រព្រឹត្ត​វា​បាន​យ៉ាង​ងាយស្រួល​បាត់ទៅហើយ។

​លោក Rice បាន​និយាយថា "​វា​គឺជា​ឧបករណ៍​មួយ​ដែល​ឥរិយាបទ​ប្រភេទ​នេះ​អាច​កើតឡើង​បាន​តាមរយៈ​វា​" ។ លោក Rice និយាយថា ខណៈដែល​ឪពុកម្តាយ​បាន​រិះរក​យុទ្ធសាស្ត្រ​ដើម្បី​ត្រួតពិនិត្យ​ឥរិយាបទ​កូនៗ ​របស់ខ្លួន​តាម​អន​ឡាញ ពួកគេ​ក៏ត្រូវ​តែ​យកចិត្តទុកដាក់​ផងដែរ​ចំពោះ​ការប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត​ ដែល​ផ្តល់​ដោយ​ស្មា​ត​ហ្វូ​ន។​

​លោក​និយាយថា "​ខ្ញុំ​មិនបាន​ដឹងថា​យើង​បានគិត​ពិចារណា​ច្បាស់លាស់​ហើយ​ឬ​នៅ​ថា​តើ​វា​ មានន័យ​អ្វី​ទៅ​ដែល​ក្មេង​ជំទង់​មាន​អ៊ី​ន​ធឺ​ណេ​ត​នៅលើ​ទូរស័ព្ទ​របស់ខ្លួន ២៤ ម៉ោង​ក្នុង​មួយថ្ងៃ​នោះ​"។​

​លោក Rice បាន​និយាយថា កម្មវិធី​អប់រំ​ផ្លូវភេទ​គួរតែ​ចាប់ផ្តើម​ដើម្បី​ដាក់បញ្ចូល​ការពិភាក្សា​ ពាក់ព័ន្ធ​ហានិភ័យ​ក្នុងការ​ស្វែងរក​សិច​តាម​អន​ឡាញ ។ ជាងនេះទៅទៀត ឪពុកម្តាយ​គួរតែ​ប្រ​ប្រាស់​កម្មវិធី​នេះ​ជា​ឱកាស​មួយ​ដើម្បី​ចាប់ផ្តើម​ ការពិភាក្សា​មួយ​ជាមួយ​កូន​ជំទង់​របស់ខ្លួន​អំពី​សុខភាព​ផ្លូវភេទ និងការប្រើប្រាស់​បច្ចេកវិទ្យា៕

​អាហារ​បំប៉ន​សួត​

ជំងឺ​សួត​រ៉ាំរ៉ៃ ជា​មូលហេតុ​នាំ​ឲ្យ​មនុស្ស​ជាច្រើន​ត្រូវ​បាត់បង់​ជីវិត ប៉ុន្តែ​ដើម្បី​ទប់ស្កាត់​ជំងឺ​ដែល​ទាក់ទិន​នឹង​សួត ដូចជា​ជំងឺហឺត ឬ មហារីក​សួត​ជាដើម ក្រៅពី​ការបោះបង់ចោល​បារី រស់នៅក្នុង​បរិស្ថាន​ល្អ នោះ​អាហារ​ខាងក្រោម​នេះ នឹង​ជួយ​បាន​មួយផ្នែក​ផងដែរ​។​
​-​ដំឡូងជ្វា
​បរិស្ថាន​ដែលមាន​សំណើម​របស់​សួត​គឺជា “​កន្លែង​កម្សាន្ត​” ដ៏​អស្ចារ្យ​របស់​មេរោគ​។ ថ្វីបើ​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​អ្នកមាន​សមត្ថភាព​ក្នុងការ​គ្រប់គ្រង​មេរោគ ប៉ុន្តែ​ប្រសិនបើ​មិនបាន​បន្ថែម​វីតាមីន A ជួយ​ឲ្យ​សួត​កម្ចាត់​មេរោគ​អាក្រក់ និង​កាត់បន្ថយ ឱកាស​នៃ​ការកើត​ជំងឺមហារីក​សួត ដូច្នេះ ដំឡូងជ្វា​គឺជា​ប្រភព​វីតាមីន A ល្អ​បំផុត​។​
​ដំ​ឡូ​ជ្វា​មួយ​មើម​អាច​ផ្ទុក​វីតាមីន A បាន​គ្រប់គ្រាន់​តាម​តម្រូវការ​ប្រចាំថ្ងៃ​របស់​រាងកាយ​(​នេះ​បើតាម​របាយការណ៍​រប​ស់ foodreference.com)​។ អ្នក​អាច​យក​ដំឡូងជ្វា​ដើម្បី​ស្ងោរ ឬ ធ្វើ​ស៊ុប ។​ល​។
​-​ផ្កា​ស្ពៃខៀវ​
​ផ្កា​ស្ពៃខៀវ​សម្បូរ​ទៅដោយ​សារជាតិ​ប្រឆាំងនឹង​អុកស៊ីដកម្ម និង វីតាមីន​C ដែលជា​សារធាតុ​ជួយ​ព្យាបាល​កោសិកា​ដែល​ត្រូវ​រងរបួស​ដោយ​ខ្យល់​មិនល្អ ឬ​សារជាតិ​ដែល​យើង​ដកដង្ហើម​ចូលក្នុង​សួត​។ យោងតាម​ការស្រាវជ្រាវ​នៃ​មន្ទីរពេទ្យ​មួយ​នៅ​ប្រទេស​អង់គ្លេស បន្ទាប់ពី​បាន​តាមដាន​នៃ​របប​អាហារ​មនុស្សពេញវ័យ​មួយចំនួន ២៦.០០០​នាក់ លទ្ធផល​បាន​បង្ហាញថា អ្នក​ដែល​បាន​បន្ថែម​វីតាមីន C គ្រប់គ្រាន់​ទៅតាម​ការស្នើ សួត​របស់​ពួកគេ ដំណើរការបាន​យ៉ាង​ល្អ​ជាង​អ្នក​ដែល​មិនបាន​ទទួលទាន​អាហារ​ដែលមាន​វីតាមីន C គ្រប់គ្រាន់​។​
​​-​ទឹកដោះគោ​មិនមាន​ក្រែ​ម​
​ទឹកដោះគោ​ដែល​មិនមាន​ក្រែ​ម នឹង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ផ្សេងទៀត គឺជា​ប្រភព​មួយ​ដែលមាន​វីតាមីន D ច្រើន​។ វីតាមីន D គឺជា​ប្រភេទ​វីតាមីន ដែល​តែង​ត្រូវបាន​ប្រមូលផ្តុំ​ពី​ពន្លឺ ឬ​កាំរស្មី យូ​វី (UV) ប៉ុន្តែ​មនុស្ស​ភាគច្រើន មិនបាន​បញ្ចូល​វីតាមីន​សំខាន់​នេះ​ឲ្យ​បាន​គ្រប់គ្រាន់​ទៅក្នុង​រាងកាយ​ទេ​។​
​វីតាមីន D អាចរួមចំណែក​ក្នុងការ​ព្យាបាល​ជំងឺ COPD ឬ ជំងឺហឺត​។ ទន្ទឹមនឹងនេះ វា​ក៏​អាចជួយ​ទប់ស្កាត់​ដំណើរ​វិវឌ្ឍន៍​នៃ​ការកកើត​កោសិកា មហារីក​នៅលើ​សួត និង​ជួយ​កាត់បន្ថយ​នៃ​ឱកាស​នៃ​ការ​រលាក​សួត​ផងដែរ​៕​

​ˆ​អ្នក​មាន​សម្ពាធ​ឈាម​ទាប​ គួរទទួលទាន​អ្វី​?

ភាគច្រើន​នៃ​អ្នកជំងឺ​ដែល​ទៅ​ពិនិត្យ​នៅ​ផ្នែក​សរសៃឈាម​បេះដូង នៅតាម​បណ្តា​មន្ទីរពេទ្យ សុទ្ធតែ​មាន​សម្ពាធ​ឈាម​ខ្ពស់ ប៉ុន្តែ​មាន​មួយចំនួន​តូចមាន​សម្ពាធ​ឈាម​ទាប​ជា​ប្រចាំ​។​

១)•​ដូចម្តេច​ហៅ​ថា​សម្ពាធ​ឈាម​ធម្មតាៈ​
​សម្ពាធ​ឈាម​មធ្យម​របស់​មនុស្ស​ម្នាក់ៗ ប្រែប្រួល​ក្នុង​ចន្លោះ​ពី ១១០-១២០ mmHg ចំពោះ​សម្ពាធ​ឈាម​អតិបរមា (​សម្ពាធ​ឈាម​ខាងលើ​) និង​ពី ៧០-៨០ mmHg ចំពោះ​សម្ពាធ​ឈាម​អប្បបរមា (​សម្ពាធ​ឈាម​ខាងក្រោម​)​។ ពេល​សម្ពាធ​ឈាម​អតិបរមា ក្រោម ១០០ mmHg ហើយ​សម្ពាធ​ឈាម​អប្បបរមា ក្រោម ៦០ mmHg នោះ​អ្នកជំងឺ​លុះ​ទៅ​ក្នុង​ស្ថានភាព​សម្ពាធ​ឈាម​ទាប​។ សម្ពាធ​ឈាម​ទាប មាន​២​សណ្ឋានៈ ចុះ​សម្ពាធ​ឈាម​បន្ទាន់ ឧស្សាហ៍​កើតឡើង​ចំពោះ​អ្នកជំងឺ​សង្គ្រោះបន្ទាន់ ដោយសារ​របួស បង្ក​ការបាត់បង់​ឈាម​ច្រើន រាក​រូស បាត់បង់​ទឹក ខ្សោយបេះដូង ឬ​កើត​ជំងឺ​ផ្សេងៗ។

 

អ្នកជំងឺ​ទាំងនេះ ត្រូវ​បញ្ជូន​ចូល​មន្ទីរពេទ្យ​សង្គ្រោះបន្ទាន់ និង​អាស្រ័យ​ទៅតាម​មូលហេតុ​បង្ក​ការចុះ​សម្ពាធ​ឈាម ដែល​គ្រូពេទ្យ​ធ្វើការ​ព្យាបាល ឱ្យបានសមស្រប (​បញ្ចូល​សេរ៉ូម បញ្ចូល​ឈាម ថ្នាំ​ជំនួយ​បេះដូង​) រីឯ​សម្ពាធ​ឈាម​ទាប​រ៉ាំរ៉ៃ នៅ​អ្នកជំងឺ​នេះ សម្ពាធ​ឈាម​ជាប្រចាំ​ទាប​ជាង ១០០ mmHg ចំពោះ​សម្ពាធ​ឈាម​អតិបរមា​។ អ្នកជំងឺ​អាច​មាន ឬ​ពុំ​មាន​ភាព​ពិបាក​ទ្រាំ​ណាមួយ​ឡើយ​។

​មនុស្ស​ជាច្រើន​ដឹង​ដោយ​ចៃដន្យ​ក្នុង​កាល​ពិនិត្យ​សុខភាព តាម​កាលកំណត់ ឬ​ត្រូវ​បាន​វាស់​សម្ពាធ​ឈាម​ពេល​ទៅ​ពិនិត្យ​ជំងឺ​ណាមួយ ផ្សេង មិន​ពាក់ព័ន្ធ​ដល់​សរសៃឈាម​បេះដូង​។​

២)•​ចុះ​សម្ពាធ​ឈាម​គ្រោះថ្នាក់​ឬ​អត់​?
​ប្រាកដ​ណាស់ ប្រសិន​អ្នកជំងឺ ស្ថិតក្នុង​ស្ថានភាព​ចុះ​សម្ពាធ​ឈាម​បន្ទាន់ គឺ​គ្រោះថ្នាក់​ណាស់ និង​ចាំបាច់​ត្រូវ​ចូល​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​ក្នុង​បន្ទប់​ថែទាំ​ពិសេស​។ បញ្ចូល​សេរ៉ូម និង​ឈាម ក៏ដូចជា​សូលុយស្យុង​ជំនួស​ឈាម ជា​វិធី​ព្យាបាល​ដំបូង ត្រូវបាន​អនុវត្ត​សម្រាប់​អ្នកជំងឺ​សឹងតែ​ទាំងអស់​។​

​ចំណែក​ស្ថានភាព​សម្ពាធ​ឈាម​ទាប​រ៉ាំរ៉ៃ​នោះ ហាក់ដូចជា​ពុំ​មាន​អ្វី​គ្រោះថ្នាក់​ពេក​ទេ​។ មិនតែប៉ុណ្ណោះ នៅ​មាន​អ្នក​ចាត់ទុកថា អ្នក​មាន​សម្ពាធ​ឈាម​ទាប នៅ​អាយុ​វែង​ជាង​អ្នក​មាន​សម្ពាធ​ឈាម​ធម្មតា​។ អ្នក​មាន​សម្ពាធ​ឈាម​ទាប​រ៉ាំរ៉ៃ ច្រើន​ឧស្សាហ៍​ងងុយគេង អស់កម្លាំង វិលមុខ ព្រិល​ភ្នែក ឬម្តងម្កាល ត្រូវ​សន្លប់​។ ពិសេស​គឺ​ពេល​ផ្លាស់ប្តូរ​កាយវិការ​ប្រថុចញ៉ុច​។ រោគសញ្ញា​ទាំងនេះ លេចឡើង​ដោយសារ​ថយចុះ​បរិមាណ​ចរាចរ​ឈាម​នៅ​ខួរក្បាល បេះដូង ថ្លើម និង​បណ្តា​ផ្នែក​ផ្សេងៗ​ក្នុង​សរីរាង្គ​។ ស្ថានភាព​ចុះ​សម្ពាធ​ឈាម​រ៉ាំរ៉ៃ ឧស្សាហ៍​កើត​នៅ​អ្នកធ្វើការ​ហួស​កម្លាំង ត្រូវ​ស្ត្រេ​ស ច្របូកច្របល់​អ័រម៉ូន ខ្វះ​ជីវជាតិ ទឹកនោម​ផ្អែម​។​

៣)•​អ្នកជំងឺ​ចុះ​សម្ពាធ​ឈាម​រ៉ាំរ៉ៃ គួរ​ទទួល​ទាន​អ្វី​?
​រឿង​ដំបូង គឺ​គួរ​មាន​របប​ធ្វើការ និង​សម្រាក​សមស្រប​។ គួរ​ទទួល​ទាន​អាហារ​សម្បូរ​ថាមពល និង​វីតាមីន​។ មាន​អ្នកខ្លះ​ចាត់ទុកថា អ្នកជំងឺ​គួរ​ទទួល​ទាន​ប្រៃ​បន្តិច ដើម្បី​បង្កើន​បរិមាណ​ចរាចរ​ឈាម​ក្នុង​សរីរាង្គ អាស្រ័យ​ដោយ​ប្រសិទ្ធភាព​រក្សា​ទឹក​របស់​អំបិល​។ ប៉ុន្តែ​រឿង​នេះ ក៏​គ្រោះថ្នាក់​ណាស់​ដែរ ព្រោះ​នឹង​បង្ក​ឱ្យ​លើសឈាម​ពេល​គេង​។​

​ជ្រើសរើស​វិញ្ញាសា​កីឡា​មួយ​សមស្រប​នឹង​សុខភាព ដូចជា​ដើរ ហែល​ទឹក ឬ​ហាត់ Yoga ។ ការ​ទទួលទាន​ទឹក​គ្រប់ ពិសេស​គឺ​ពេល​ធាតុ​អាការ​ក្តៅ ក៏​រួមចំណែក​បន្ថយ​គ្រោះថ្នាក់​ចុះ​សម្ពាធ​ឈាម​នៅ​មនុស្ស​មួយចំនួន​។ ហើយ​រឿង​សំខាន់​បំផុត​មួយ ដែល​មនុស្ស​ជាច្រើន​ក្នុង​ចំណោម​ពួក​យើង ពុំ​សូវ​យកចិត្តទុកដាក់​នោះ គឺ​ត្រូវ​ទៅ​ពិនិត្យ​សុខភាព តាម​កាលកំណត់ ៦​ខែម្តង​។ នេះ​ជា​និន្នាការ​ថ្មី​សំដៅ​បង្ការ​ជំងឺ​ក្នុង​សង្គម​ទំនើប​៕​

និយាយទូរស័ព្ទ​លើស ៤០ នាទីក្នុង១ថ្ងៃ ងាយកើតមហារីក​ខួរក្បាល

៖​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​លើស ៤០ នាទី ក្នុង​១​ថ្ងៃ ងាយ​កើត​មហារីក​ខួរក្បាល​
​ស្ថាប័ន​សុវត្ថិភាព​ជាតិ​បារាំង (ANSES) ទូន្មាន​ថា អ្នកប្រើប្រាស់​ទូរស័ព្ទ​ចល័ត​លើស ៤០ នាទី ក្នុង​១​ថ្ងៃ មាន​ហានិភ័យ​កើត​មហារីក​ខួរក្បាល​ខ្ពស់ ។​
​ការស្រាវជ្រាវ​របស់ ANSES ចង្អុល​បង្ហាញថា អ្នកប្រើប្រាស់​ទូរស័ព្ទ​ចល័ត​ជាប្រចាំ ជាមួយនឹង​ប្រេកង់​ខ្ពស់ យូរអង្វែង​ទៅ នឹងមាន​ហានិភ័យ​កើត​ជំងឺមហារីក​ខួរក្បាល​ខ្ពស់ជាង ប្រៀប​នឹង​ធម្មតា ។ នេះ​ជាការ​សន្និដ្ឋាន​របស់​ក្រុម​ជំនាញការ រួមមាន​មនុស្ស ១៦ នាក់ ផ្អែកលើ​ការវាយតម្លៃ​ជាង ៣០០ ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​ផ្សេងៗ​គ្នា ត្រូវបាន​អនុវត្ត​តាំងពី​ឆ្នាំ​២០០៩ ។ ថ្មីៗ​នេះ ANSES ក៏​ទូន្មាន​អ្នកប្រើប្រាស់ គួរ​កំហិត​ប្រាស្រ័យ​ជាមួយ​ទូរស័ព្ទ​ចល័ត និង​បញ្ចៀស​ការនិយាយ​លើស ៤០ នាទី ក្នុង​១​ថ្ងៃ ។​
​កាលពី​ចុងខែ តុលា ២០១២ តុលាការ​មួយ​នៅ​អ៊ីតាលី បាន​វិនិច្ឆ័យ​សម្រេច​ឲ្យ​អ្នកគ្រប់គ្រង​ពាណិជ្ជកម្ម​ម្នាក់ បានទទួល​សំណង​ជំងឺ​ចិត្ត​ពី​ម្ចាស់​ក្រុមហ៊ុន ដោយសារ​កើត​មហារីក​ខួរក្បាល ។ ជំងឺមហារីក​របស់​អ្នកគ្រប់គ្រង ត្រូវបាន​ចាត់ទុកថា បានកើត​ឡើង ដោយសារ​លោក​បាន​ត្រូវ​ចំណាយពេល​ជាង ៦ ម៉ោង ក្នុង​១​ថ្ងៃ ដើម្បី​និយាយ​ទូរស័ព្ទ​ចល័ត ហើយ​ការងារ​នេះ បាន​ប្រព្រឹត្ត​ទៅក្នុង​រយៈពេល​១២ ឆ្នាំ ។​
ANSES នៅ​ឲ្យ​ដឹង​ពី​ឥទ្ធិពល​ជីវសាស្ត្រ​អាក្រក់ ទៅលើ​មនុស្ស និង​សត្វ​របស់​រលក​ទូរស័ព្ទ ។ នោះ​គឺ​ការបញ្ជាក់​ដំណេក​, សមត្ថភាព​បង្កើតកូន​នៅ​បុរស និង​សមត្ថភាព​យល់ដឹង ៕​M

​សម្រាក​ពេល​ថ្ងៃត្រង់ ជួយ​ឲ្យ​ខួរក្បាល​ដំណើរការ​ល្អ

តាម​ការសិក្សា​កាលពី​ពេល​ថ្មីៗ​នេះ បាន​បង្ហាញ​ឲ្យដឹងថា ការ​គេង​លក់​ត្រឹម​មួយ​ស្របក់ ក្នុងពេល​ថ្ងៃត្រង់ អាច​ជួយ​ឲ្យ​ការចងចាំ​ផ្សេងៗ​របស់​ខួរក្បាល កាន់តែ​ល្អ​ឡើង ។​
ចំពោះ​ការវិនិច្ឆ័យ​លើក​នេះ ជា​មូលហេតុ​ដែល​បង្ហាញ​ថា ការ​គេង​លក់​មាន​ចំណែក​យ៉ាង​សំខាន់ ដល់​ការប្រមូល​ការចងចាំ ដោយ​មិន​ត្រឹមតែ​ជួយ​ក្នុង​ការរៀនសូត្រ​ប៉ុណ្ណោះ​ទេ តែ​ការ​គេង​ថែមទាំង​ធ្វើឲ្យ​ខួរក្បាល ទទួលយក​ការស្វែងយល់ និង​ចង​ចាំ​បាន​យ៉ាង​ល្អ ព្រោះ​សមត្ថភាព​នៃ​ការទទួល​ចំណេះដឹង របស់​ខួរក្បាល ប្រៀប​បាន​ដូច​ជា​បំពង់​នាំ ដែល​រង់ចាំ​ទទួល​ព័ត៌មាន​ពេញ​មួយ​ថ្ងៃ​តែ​ម្តង ។​
តែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​អ្នកវិទ្យាសាស្ត្រ​បាន​ដាស់តឿន​ថា ការ​គេង​ពេល​ថ្ងៃ មិនគួរ​ប្រើ​ពេល​យូរពេក​ទេ ត្រឹម ១៥-៣០ នាទី គ្រប់គ្រាន់​ហើយ ដើម្បី​ឲ្យ​ខួរក្បា​លបាន​សម្រាក មុននឹង​ចាប់ផ្ដើម​ធ្វើ​ការងារ​បន្ដ​ទៀត ៕

មានរោគសញ្ញាគួរចាប់អារម្មណ៍ចំនួន៥ដែលត្រូវទៅពិនិត្យមហារីកភ្លាម

តាមវេជ្ជបណ្ឌិតHerman Katt loveអតីតអ្នកនាំពាក្យរបស់សមាគមមហារីកអាមេរិកបានធ្វើការណែនាំថាប្រការសំខាន់បំផុត ក្នុងការវិនិច្ឆ័យជំងឺមហារីកគឺត្រូវយកចិត្តទុកដាក់អំពីរោគសញ្ញាខុសប្រក្រតីចំនួន៥ ៖
១.ការហូរឈាមខុសប្រក្រតី
ក្អកចេញឈាមអាចជាសញ្ញារបស់មហារីកសួត ។ ស្នាមឈាមក្រម៉ៅក្នុងលាមកអាចជាសញ្ញាមហារីកពោះវៀន មហារីកមាត់ស្បូន ឬស្រោមស្បូនបង្កការចេញឈាមទ្វារមាស ។ មានឈាមក្នុងទឹកនោមអាចជាសញ្ញារបស់មហារីកប្លោកនោម ឬមហារីកតម្រងនោមជ្រាបចេញពីក្បាលដោះអាចជាសញ្ញាមហារីកដោះ ។
២.ប្រែប្រួលស្បែក
ស្បែក និងភ្នែកពណ៌លឿង ស្បែកក្រហម និងរមាស់ ឬជាំខ្មៅអាចជាសញ្ញារបស់មហារីកស្បែក ឬគីសកំណាច ។
៣.របកដំបៅមិនសះ
មហារីកស្បែកមានការបង្ហាញចេញជាដំបូងដូចជាចេញឈាមនិងស្នាមរបួសពិបាកសះ។ស្នាមដំបៅយូរក្នុងមាត់អាចជាសញ្ញាមហារីកមាត់ ។
៤.ស្រកទម្ងន់ខុសធម្មតា
សឹងតែទាំងអស់នៃអ្នកជំងឺមហារីកសុទ្ធតែត្រូវស្រកទម្ងន់ដោយមិនច្បាស់មូលហេតុ ។ ប្រសិនអ្នកត្រូវស្រកទម្ងន់ 10kg ឬច្រើនជាងក្នុងរយៈពេលខ្លីមួយ វាអាចជាសញ្ញាដំបូងរបស់មហារីកក្រពេញលំពែង ក្រពះ បំពង់ក សួត ។
៥.ឈឺពឺត
អ្នកត្រូវទៅពិនិត្យសុខភាពប្រសិនឈឺក្បាល ឬឈឺខ្នងរ៉ាំរ៉ៃ ៕M

សារប្រយោជន៍ស្មានមិនដល់ពេលងូតទឹកត្រជាក់

​ពុំ​ត្រឹមតែ​ជួយ​ឲ្យ​យើង​នឹងនរ ដើម្បី​ចាប់ផ្តើម​ថ្ងៃ​ថ្មី​ប៉ុណ្ណោះ​ទេ ការ​ងូតទឹក​ត្រជាក់​ក្រោម​ចំពួយ​ផ្កាឈូក​នៅ​នាំមក​ផលប្រយោជន៍​សុខភាព​ជាច្រើន ។​
​ប៉ុន្តែ "​ងូតទឹក​ត្រជាក់​" នៅទីនេះ​ពុំ​មានន័យថា យើង​ត្រាំ​ខ្លួន​នៅក្នុង​ទឹក​ត្រជាក់​ភ្លាមៗ​ពេល​ចាប់ផ្តើម​ងូត​នោះឡើយ ។ វិធី​ងូតទឹក គឺ​ចាប់ផ្តើម​ដោយ​ទឹក​រាង​ឧណ្ហៗ ។ ហើយ​បន្ទាប់មក​ប្តូរ​សន្សឹមៗ​ទៅ​ទឹក​ត្រជាក់ ។​
​ខាងក្រោម​នេះ​ជា​ផលប្រយោជន៍​សុខភាព​មួយចំនួន​ពី​ការ​ងូតទឹក​ត្រជាក់ ៖
១.​កែប្រែ​ឲ្យ​ប្រសើរ​ចរាចរ​ឈាម​
​ងូតទឹក​ត្រជាក់​ជួយ​ឲ្យ​ឈាម​ចរាចរ​បានល្អ​ប្រសើរ ហើយ​តាមរយៈ​នោះ​ជួយ​រុញ​អស់​សារជាតិ​ពុល​ចេញពី​សរីរាង្គ ។ ចរាចរ​ឈាម​ល្អ​នឹង​ជួយ​ទប់ស្កាត់​ស្ថានភាព​លើសឈាម ក្រិន​រឹង​សរសៃឈាម និង​ជួយ​ជំរុញ​លឿន​ពេលវេលា​ស្តារ​សុខភាព​ក្រោយ​លំ​ហាត់ប្រាណ​តានតឹង និង​បាត់បង់​ថាមពល ។​
២.​រក្សា​ស្បែក និង​សក់​មាន​សុខភាព​ល្អ​
​លាងមុខ​ដោយ​ទឹក​ឧណ្ហៗ​នឹង​ជួយ​ពង្រីក​រន្ធ​នោម ។ ក្រោយពេល​បើក និង​ត្រូវបាន​លាង​សំអាត​ទាំងស្រុង​រន្ធ​រោម​ទាំងនេះ​ចាំបាច់​ត្រូវ​បិទ​វិញ ហើយ​គឺ​ទឹក​ត្រជាក់​នឹង​ជួយ​សម្រេច​ដំណើរការ​នេះ ។ ធ្វើបែបនេះ​នឹង​ជួយ​រន្ធ​រោម​បញ្ចៀស ត្រូវ​ផ្តុំ​ប្រេង និង​ធូលី ដែល​បង្ក​ជាមុន ។​
​ដូចគ្នា​ជាមួយ​ស្បែក ទឹក​ត្រជាក់​ក៏​នាំមក​ប្រសិទ្ធ​ភាពល្អ​សម្រាប់​សក់ ។ វា​ជួយ​ទប់​ស្រទាប់​ស្បែក​ក្រៅ​ក្បាល ជួយ​ឲ្យ​ស្បែក​ក្បាលមាន​សុខភាព​ល្អ​ជាង និង​ទប់ស្កាត់​ធូលី​កខ្វក់​ប្រមូលផ្តុំ​លើ​ស្បែកក្បាល ។​
៣.​បង្កើន​ប្រព័ន្ធ​ការពារ​សរីរាង្គ
​ការស្រាវជ្រាវ​បង្ហាញថា បរិមាណ​ឈាមស​នៅ​ស្ត្រី​ដែល​ងូតទឹក​ត្រជាក់​ជាប្រចាំ​ខ្ពស់ជាង​ប្រៀប​នឹង​អ្នក​ងូតទឹក​ក្តៅ ។ ឈាមស​ជា​កោសិកា​របស់​ប្រព័ន្ធ​ការពារ​សរីរាង្គ​ចូលរួម​នៅក្នុង​ដំណើរការ​ការពារ​សរី​រា​ង្គ​ប្រឆាំង​ទប់ទល់​ស្ថានភាព​ឆ្លង​មេរោគ ជំងឺឆ្លង និង​កត្តា​ចម្លែកៗ ។ ពេល​ងូត​ដោយ​ទឹក​ត្រជាក់ អត្រា​បំប្លែង​សារជាតិ នឹង​កើន​ដោយសារ​សរីរាង្គ​ត្រូវ​ប្រឹងប្រែង ដើម្បី​ធ្វើ​ឲ្យ​ខ្លួន​ក្តៅ ហើយ​រឿងនេះ​នឹង​រំញោច​សកម្មភាព​ប្រព័ន្ធ​ការពារ​សរីរាង្គ និង​បង្កើន​ឈាមស​ច្រើនជាង ។​
៤.​ទប់ស្កាត់​រោគ​ផ្លូវចិត្ត និង​កែប្រែ​ឲ្យ​ប្រសើរ​សុខភាព​និយាយ​រួម​
​ងូតទឹក​ត្រជាក់​ជួយ​តុល្យភាព​ប្រព័ន្ធ​សរសៃប្រសាទ​ស្វយ័ត ធ្វើ​ឲ្យ​យើង​ជានិច្ចកាល​នឹងនរ​តែ​ក៏​សម្រួល​អារម្មណ៍ និង​បន្ថយ​តានតឹង ៕M​

អាមេរិក ៖ រកឃើញ "ឱសថព្យាបាលមហារីកគ្រប់ប្រភេទ?

អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ប្រភេទ​ឱសថ​មាន​ប្រសិទ្ធភាព​កម្ចាត់​កោសិកា​មហារីក ។​
ក្រុម​អ្នកស្រាវជ្រាវ​អាមេរិក បាន​រកឃើញ​ប្រភេទ "​ឱសថ​" ដែលមាន​សមត្ថភាព​ប្រឆាំង​គ្រប់​ប្រភេទ​រោគ​មហារីក​ទាំងអស់ បន្ទាប់ពី​ការពិសោធន៍​សាកល្បង​រួចមក ។​
​ប្រភេទ​ឱសថ​ថ្មី​នេះ ត្រូវបាន​អភិវឌ្ឍន៍ ដោយ​អ្នកវិទ្យាសាស្ត្រ នៃ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Stanford អាមេរិក មាន​សមត្ថភាព​រារាំង​ប្រភេទ​ប្រូតេអ៊ីន​មួយ​មាន​ឈ្មោះថា CD47 ។ CD47 គឺជា​សញ្ញា​សំខាន់​មួយ​សម្រាប់​ប្រព័ន្ធ​ការពារ​សរីរាង្គ ។​
នេះ​ជា​ប្រភេទ​ប្រូតេអ៊ីន​មួយ​ត្រូវបាន​បង្កបង្កើត​ឡើង ដោយ​កោសិការ​ដែលមាន​សុភាព​មាំមួន ប៉ុន្តែ​អ្នកវិទ្យាសាស្ត្រ​រកឃើញថា បណ្តា​កោសិកា​មហារីក បាន​ផលិត​ចេញ​នូវ​បរិមាណ​ប្រូតេអ៊ីន CD47 ដើម្បី​បញ្ឆោត​(​បំបាំងភ្នែក​) ប្រព័ន្ធ​កោសិកា​ការពារ​សរីរាង្គ ពុំ​កម្ចាត់​នូវ​កោសិកា ដែល​ចូលមក​បំផ្លាញ ។​
​ផ្តើមចេញពី​របកគំហើញ​នេះ អ្នកវិទ្យាសាស្ត្រ​បាន​អភិវឌ្ឍន៍​ប្រភេទ​អង្គ​បដិបក្ខ ដែលមាន​សមត្ថភាព​រា​រាំង Protein CD47 ដែល​បង្កើតឡើង​ដោយ​កោសិការ​មហារីក ។ មានន័យថា​ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​សរីរាង្គ អាច​រកឃើញ និង​វាយប្រហារ​ទៅលើ​បណ្តា​កោសិកា​គ្រោះថ្នាក់​ទាំងនោះ ។​
​មកទល់ពេលនេះ អ្នកវិទ្យាសាស្ត្រ បាន​ពិសោធន៍​អង្គ​បដិបក្ខ​នេះ​ទៅលើ​ពពួក​កណ្តុរ ត្រូវបាន "​បង្ក​"​ឲ្យ​មាន​បណ្តា​រោគ​មហារីក កើត​នៅ​មនុស្ស​ដូចជា​មហារីក​សុដន់ ស្បូន ខួរក្បាល ថ្លើម ពោះវៀន ផ្លោក​នោម និង​ក្រពេញ​ប្រូ​ស្តា​ត ។ ក្នុង​គ្រប់​ករណី​ទាំងអស់​ខាងលើ អង្គ​បដិបក្ខ​បាន​កម្ចាត់​បណ្តា​កោសិកា​មហារីក​ចោល ។​
​អ្នកស្រាវជ្រាវ​ជីវវិទ្យា Irring Weissman សមាជិក​ក្រុម​ស្រាវជ្រាវ​និយាយ​ប្រាប់ថា យើងខ្ញុំ​ពិនិត្យឃើញថា សូម្បីតែ​ក្រោយ​ដុំ​ពក​បាន​រីក​ធំ ក៏​អង្គ​បដិបក្ខ​នេះ នៅតែមាន​សមត្ថភាព​ក​ម្ចា​ត់​ចោល ឬក៏​ពន្យឺត​ការលូតលាស់ ហើយ​រារាំង​មិន​ឲ្យ​វា​រាលដាល​បាន ។​
​កម្រិត​នៃ​ប្រតិ​ប​កម្ម​បន្ទាប់បន្សំ សម្រាប់​ការព្យាបាល​បែបនេះ គឺ​កោសិកា​មាំមួន​ក៏​ជា​គោលដៅ​រង​ការវាយប្រហារ ក្នុង​រយៈពេល​មួយ​ខ្លី​ដែរ ។​
​ក្រុម​របស់​បណ្ឌិត Irring Weissman ថ្មីៗ​នេះ​បានទទួល​ខ្ទង់​ប្រាក់ឧបត្ថម្ភ​២០​លាន​ដុល្លារ សម្រាប់​បន្ត​ការស្រាវជ្រាវ​របស់​ពួកគេ​លើ​មនុស្ស​តែម្តង ៕​M

ស្ត្រី​ទទួលទាន​តម​បញ្ចុះទម្ងន់​អាច​គ្មាន​កូន​

បច្ចុប្បន្ននេះ ការទទួល​ទាន​តម​បាន​ក្លាយជា​ទម្លាប់​ចំពោះ​មនុស្ស​ជាច្រើន ពិសេស​គឺ​ស្ត្រី​ដែលមាន​រូបរាង​មិនបាន​សមសួន​។ ស្ត្រី​ទាំងនេះ​សង្ឃឹមថា ទទួលទាន​បន្លែ​ផ្លែឈើ​ច្រើន នឹង​ជួយ​ពួកគេ​ឱ្យមាន​រាង​ស្រាវ ស្តើង​ជាង​មុន​។​
​ពួក​អ្នកវិទ្យាសាស្ត្រ បានឱ្យដឹងថា អ្នកទទួល​ទាន​តម នឹង​កម្រ​កើត​ជំងឺមហារីក​។ ប៉ុន្តែ​ទម្លាប់​នេះ ពុំមែន​ជា​ជម្រើស​ល្អ​បំផុត​ឡើយ​។ តាម​ការបញ្ជាក់​របស់​អ្នកជំនាញការ​វេជ្ជសាស្ត្រ បាន​ត្រូវ​បង្ហាញថា ប្រសិន​ស្ត្រី​ទទួលទាន​បួស​ជាប្រចាំ នឹងមាន​ឥទ្ធិពល​ធ្ងន់ធ្ងរ​ទៅដល់​ការ​បញ្ចោ​ញ​អ័រម៉ូន​ក្នុង​សរីរាង្គ មិនតែប៉ុណ្ណោះ​អាច​នាំ​ដល់​ការ​គ្មាន​កូន ។​
តាម​ការស្រាវជ្រាវ ក្នុងចំណោម​ស្វាមី ភរិយា​ប្រាំ​មួយគូ​នោះ មាន​មួយគូ​ជួប​បញ្ហា​ក្នុង​រឿង​បង្កើតកូន ហើយ​មាននូវ​ភស្តុតាង​បង្ហាញថា បញ្ហា​នឹង​ធ្ងន់ធ្ងរ ជាង​ដោយ​របប​ទទួលទាន​តម​។ ការស្រាវជ្រាវ បញ្ជាក់ថា ការ​ទទួលទាន​សណ្តែក​សៀង​ច្រើន (​អាហារ​សំខាន់​របស់​អ្នកទទួល​ទាន​តម ព្រោះ​វា​ផ្គត់ផ្គង់ ប្រូតេអ៊ីន​)​អាចមាន​ឥទ្ធិពល​ទៅដល់​លទ្ធភាព​បង្កើតកូន​របស់​ស្ត្រី ។ ពួក​អ្នកស្រាវជ្រាវ បានឱ្យដឹងថា សារជាតិ​ចម្រុះ genistein មាននៅ​ក្នុង​បណ្តា​ផលិតផល​មាន​ផ្ទុក​សណ្តែកសៀង​ទាំងអស់​។ សារជាតិ genistein រារាំង​មិនឱ្យ​មេជី​វិត​ហែល​ទៅដល់​ពង ។ ពួក​អ្នកស្រាវជ្រាវ​ទូន្មាន​ថា ស្ត្រី​គួរ​កំហិត​ទទួលទាន​សណ្តែកសៀង​ក្នុងដំណាក់កាល​ចង់​មានគភ៌​ប្រមាណ​មួយខែ ។​ ​ជាក់ស្តែង បន្លែ​ផ្លែឈើ​និង​ពពួក​អាហារ​សម្បូរ​ជាតិ​សរសៃ​មាន​ប្រសិទ្ធភាព​បំផុត​ក្នុងការ​បញ្ចុះទម្ងន់ ។ ប៉ុន្តែ​ប្រសិន​ទទួលទាន​តម​ជាប្រចាំ សរីរាង្គ​នឹងខ្វះ​វីតាមីន B12 និង​ពពួក​អង្គធាតុ​សំខាន់ៗ​ដូចជា​កាល់ស្យូម ដែក​។ ស្ត្រី​ដែលមាន​អាយុ​លើសពី​៣០ ឆ្នាំ លទ្ធភាព​បង្កើតកូន​ក៏​ថយចុះ​សន្សឹមៗ ដូច្នោះ​ប្រសិន​ចង់​មានកូន​នោះ​ត្រូវ ប្រយ័ត្នប្រយែង​ការសម្រួល​របប​ទទួល​ទាន​តម​៕

បន្ថយ ៥០% ជំងឺទឹកនោមផ្អែម ដោយសារជិះកង់

​ពួក​អ្នកវិទ្យាសាស្ត្រ​អង់គ្លេស បាន​ដំណើរការ​ស្រាវជ្រាវ​លើ​មនុស្ស ២០.៤៥៨ នាក់ និង​រកឃើញថា អ្នកមាន​ទម្លាប់​ធ្វើ​ចលនា​រាល់ថ្ងៃ មាន​ប្រសិទ្ធភាព​សកម្ម ធ្វើ​ឲ្យ​ថយចុះ​ហានិភ័យ​, ធ្វើ​ឲ្យ​ថយចុះ​ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម ។​
​ឧទាហរណ៍ៈ ធាត់​, លើស​ទម្ងន់​, អ្នក​ដែល​ទៅធ្វើ​ការ​ដោយ​ធ​ម្យោ​បាយ​គមនាគមន៍​សាធារណៈ ថយចុះ ១៥%, ដើរ​ថយចុះ​បាន ២០% និង​ជិះ​កង់​បន្ថយ​បាន ២០% ។ ចំពោះ​ហានិភ័យ​កើត​ជំងឺ​ទឹកនោមផ្អែម នោះ​ក្រុម​ដើរ​បន្ថយ​បាន​ដល់ ៤០%, ជិះ​កង់​បន្ថយ​បាន ៥០% ការ​ប្រឈម​កើត​ជំងឺ​ទឹកនោមផ្អែម ។​
​បណ្ឌិត Mindell អ្នកដឹកនាំ​ការស្រាវជ្រាវ ឲ្យ​ដឹងថា មិន​ដាច់ខាត​ត្រូវ​រត់ តែ​ប្រសិន​រក្សា​ជីវភាព​ចលនា​រាល់ថ្ងៃ​, កំហិត​ជីវភាព​នៅ​នឹង​១​កន្លែង កេង​ច្រើន អង្គុយ​ច្រើន នឹងមាន​ឥទ្ធិពល​សកម្ម ធ្វើ​ឲ្យ​ថយចុះ​ទម្ងន់​, ឈាម​ចរាចរ​ល្អ នឹង​បន្ថយ​បាន​ជំងឺ​ជាច្រើន ក្នុងនោះ​មាន​ជំងឺ​ទឹកនោមផ្អែម ។​
​អ្វីដែល​សំខាន់ ដើរ និង ជិះ​កង់ មាន​លក្ខណៈ​បរិស្ថាន​សិ្ន​ទ្ធ​ស្នាល​, សាមញ្ញ​, ចំណាយ​ប្រាក់​តិច​, ងាយ​អនុវត្ត ឲ្យ​តែ​គ្រប់គ្នា​មាន​ចរិត​អំណត់ និង​រក្សា​ឲ្យ​ទៀត​ទាត់ ៕​M

បន្ថយ​ការ​ញ៉ាំ​អាហារ ៤០ ភាគរយ​អាចធ្វើ​ឲ្យ​មនុស្ស​កើន​អាយុ​បាន ២០ ឆ្នាំ

យោងតាម​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ឲ្យ​ដឹងថា បន្ថយ​ការ​ញ៉ាំ​អាហារ ៤០ ភាគរយ​អាច​បន្ត​អាយុ​មនុ​ស្សបាន ២០ ឆ្នាំ ។ ក្រុម​អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន Institute of Health Ageing នៅ​សាកលវិទ្យាល័យ University College London កំពុងតែ​អភិវឌ្ឍន៍​ការព្យាបាល​មួយ​ដែល​ពួកគេ​សង្ឃឹមថានឹង​កំចាត់​នូវ​ជំងឺ​ដែល​ធ្វើ​ឲ្យ​ចាស់ ។​

​ពួកគេ​កំពុងតែ​ស្រាវជ្រាវ​មើលថា​តើ​ហ្សែ​ន និង បែបផែន​រស់នៅ​អាច​ស៊ីសង្វាក់​គ្នា​ដើម្បី​ទប់ស្កាត់​ឥទ្ធិពល​នៃ​ភាព​ចាស់ និង បន្ថែម​អាយុ​រាប់​ទសវត្សរ៍​ដល់​ជីវិត​មនុស្ស​ដែរ ឬ ក៏​អត់ ។ ក្រុម​អ្នកវិទ្យាសាស្ត្រ​អះអាងថា ជំងឺ​ពាក់ព័ន្ធ​នឹង​វ័យ​ចំណាស់​មានដូចជា​ជំងឺ​បេះដូង ជំងឺមហារីក និង ជំងឺ​រលាក​សរសៃប្រសាទ ក៏​អាច​ត្រូវគេ​កំចាត់​ចោល​បានដែរ ។​

​ចំណុច​មួយ​នៃ​ការស្រាវជ្រាវ​ដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​កំពុងអភិវឌ្ឍន៍​គឺ ថា​តើ​ហេតុដូចម្តេច​បានជា​ជីវិត​កណ្តុរ​មួយ​ក្បាល​អាច​បង្កើនបាន ៣០ ភាគរយ​ដោយ​គ្រាន់តែ​កាត់បន្ថយ​ចំណីអាហារ​របស់​វា​នោះ ។ វេជ្ជបណ្ឌិត លោក Piper អ្នកដឹកនាំ​ស្រាវជ្រាវ​បាន​ប្រាប់​ទស្សនា​វ​ដ្តី Independent ថា "​ប្រសិនបើ​អ្នក​កាត់បន្ថយ​របប​អាហារ​របស់​កណ្តុរ​ចំនួន ៤០ ភាគរយ វា​នឹង​រស់នៅ​បានយូរ​ជាង​មុន​ប្រមាណ ២០ ទៅ ៣០ ភាគរយ ។ ដូចនេះ វា​ស្មើនឹង​អាយុ​មនុស្ស​យើង ២០ ឆ្នាំ ។ លទ្ធផល​នេះ​បានបង្ហាញ​នៅលើ​សរីរៈ​សព៌ាង្គកាយ​មានជីវិត​គ្រប់​ប្រភេទ​ទាំងអស់​សូម្បីតែ​សត្វ​ឆ្កែ​ធំ​" ។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​ក៏​កំពុងតែ​សិក្សា​លើស​ត្វ​ឃ្មុំ​ដែលមាន​ហ្សែ​ន និង អាយុ​ស្រដៀង​មនុស្ស ៦០ ភាគ ព្រមទាំង​សត្វ​កណ្តុរ​ផង​ផងដែរ ។ ពួកគេ​បានធ្វើ​ឲ្យ​ជីវិត​ដ៏​មាន​សុខភាព​ល្អ​របស់​សត្វ​ឃ្មុំ និង កណ្តុរ​រស់នៅ​បានយូរ​រួចទៅហើយ​ដោយ​ប្រើ​ថ្នាំ​ព្យាបាល និង របប​អាហារ​ដែលមាន​ការកំណត់ ។ គេ​សង្ឃឹមថា ការ​ផ្គុំ​ចូលគ្នា​រវាង​ថ្នាំ​ព្យាបាល និង របប​អាហារ​ក៏​នឹងធ្វើ​ឲ្យ​មនុស្ស​រស់នៅ​បានយូរ​ផងដែរ ។​

​លោក Piper បាន​និយាយថា "​ប្រសិនបើ​យើង​រកឃើញថា​ហ្សែ​ន​មាន​ពាក់ព័ន្ធ​ទៅនឹង​អាយុ នោះ​យើង​គួរតែ​អាច​ពន្យា​អាយុ​បាន​ដោយ​ខ្លួន​វា​ហើយ ។ នេះ​គឺជា​អ្វីដែល​យើង​រកឃើញ​" ។ លោក​បន្ថែមថា ក្រុម​របស់លោក​បា​នប​ង្កើ​ន​អាយុ​សរីរៈ​សព៌ាង្គកាយ​ជាច្រើន​បាន​តាមរយៈ​ការផ្លាស់ប្តូរ​ហ្សែ​ន​តែមួយ ។

​ក្រុម​អ្នកស្រាវជ្រាវ​ក៏បាន​បន្ថយឥទ្ធិពល​នៃ​ការផ្លាស់ប្តូរ​ហ្សែ​ន​ដែល​បង្ក​ឲ្យ​កើត​ជំងឺ​ភ្លេចភ្លាំង (Alzheimer's) ផងដែរ ។ ទោះជា​យ៉ាងណា លោក Piper បាន​ក្រើន​រំលឹកថា​ការស្រាវជ្រាវ​លើ​ការបង្កើន​អាយុ​គឺ​ទើប​តែមាន​រយៈពេល​ត្រឹម​តែមួយ​ទសវត្សរ៍​ប៉ុណ្ណោះ ដូច្នេះ​វា​នៅតែ​ជា​ទ្រឹស្តី​នៅឡើយ​ទេ ៕

ស្ត្រី​បរិភោគ​ត្រី​ច្រើន ជំនួយ​ដល់​សុខភាព​បេះ​ដួង​

ក្រុម​អ្នកស្រាវជ្រាវ​របស់​ប្រទេស​ដា​ណឺ​ម៉ាក បាន​ឲ្យ​ដឹងថា ស្ត្រី​វ័យក្មេង​ដែល​ចូលចិត្ត​បរិភោគ​ត្រី សម្បូរ​ទៅដោយ​ជាតិ​អាស៊ីដ​ខ្លាញ់​អូ​មេ​ហ្គា​-៣ ជាប្រចាំ កាត់បន្ថយ​នូវ​គ្រោះថ្នាក់​ដោយសារ​បញ្ហា​បេះដូង​បាន​។
​ការសិក្សា​ជំហាន​ដំបូង បាន​ត្រួតពិនិត្យ​តាមដាន​ទៅលើ​ស្រី​វ័យក្មេង ដែលមាន​ចន្លោះ​ពី ១៥​ឆ្នាំ ដល់ ៤៩​ឆ្នាំ ហើយ​បាន​កំណត់ថា តើ​តាម​ការបរិភោគ​សាច់​ត្រី របស់​ពួកគេ​ពិតជា​មាន​ផល​ល្អ​ដល់​សុខភាព​បេះដូង​របស់​ពួកគេ នាពេល​បច្ចុប្បន្ន ឬមួយ​យ៉ាងណា​នោះ​។​
​ក្រុម​អ្នកស្រាវជ្រាវ បាន​លាតត្រដាង​ថា ស្ត្រី​ដែល​កម្រ ឬក៏​មិនដែល​បរិភោគ​ត្រី​សោះ អាច​ប្រឈម​នឹង​អត្រា​គ្រោះថ្នាក់​ដោយ​បញ្ហា​បេះដូង ចំនួន ៩០% ក្នុង​រយៈពេល ៨​ឆ្នាំ​ខាងមុខ បើ​ធៀប​ជាមួយ​ស្ត្រី​ដែល​ទម្លាប់​បរិភោគ​ត្រី​ប្រចាំថ្ងៃ​។ ម្យ៉ាងទៀត លទ្ធផល​ស្ទាបស្ទង់​ខាងលើ ក៏បាន​បង្ហាញ​ផងដែរ​ថា ក្នុងចំណោម​ស្ត្រី​ទាំងនោះ ស្ត្រី​ដែល​កម្រ ឬ​មិន​បរិភោគ​ត្រី​សោះ មាន​បញ្ហា​បេះដូង​ច្រើនជាង​៥០% ក្នុង​រយៈពេល ៥​ឆ្នាំ បើ​ធៀប​ជាមួយ​អ្នក​បរិភោគ​ត្រី​ជាប្រចាំ​។​
​​ជាមួយគ្នានេះ នៅពេល​ក្រុម​អ្នកស្រាវជ្រាវ បាន​ត្រួត​ពិនិត្យមើល​បញ្ជី វាយតម្លៃ​៣​ខុសគ្នា ចំពោះ​ជំងឺ​បេះដូង ក្នុង​រយៈពេល​បី​សប្តាហ៍​នៅ​មន្ទីរពេទ្យ បាន​រកឃើញថា វា​មានការ​កើនឡើង​ខ្ពស់​ដល់​ទៅ​បី​ដង ក្នុងចំណោម​ស្ត្រី​ដែល​បាន​បរិភោគ​ត្រី​។​
​ការចុះផ្សាយ​នៅក្នុង​ព្រឹត្តិបត្រ សមាគម​បេះដូង​អាមេរិក បានធ្វើ​ការសិក្សា​តាមដាន​ទៅលើ​ស្ត្រី​ដា​ណឺ​ម៉ាក ៤៩.០០០​នាក់ ដែល​នៅ​វ័យ​ចាប់ពី​អាយុ ៣០​ឆ្នាំ តាមរយៈ​បទសម្ភាសន៍​តាម​ទូរស័ព្ទ ដោយ​សាកសួរ​អំពី​ទម្លាប់​រស់នៅក្នុង​គ្រួសារ ជីវិត​ប្រចាំថ្ងៃ និង​ការបរិភោគ​ត្រី នៅក្នុង​រយៈពេល ៨​ឆ្នាំក្រោយ​។​
​លោក​ម៉ា​រី​ន ស្ត្រូ​ម (Marin Strom) ជា​ប្រធាន​ក្រុម​ស្រាវជ្រាវ និង​ជា​វេជ្ជបណ្ឌិត នៅ​មជ្ឈមណ្ឌល​សម្រាប់​កម្មវិធី​ទារក របស់​វិទ្យាស្ថាន​ស្តេត​ធេ​ន​សឺ​រ៉ូម (Statens Serum Institute) ក្នុង​ទីក្រុង​ខូ​ផេ​ន​ហា​ហ្គេ​ន (Cophenhagen) ប្រទេស​ដា​ណឺ​ម៉ាក បាន​និយាយថា យើង​សង្កេតឃើញ​ពី​សម្ព័ន្ធ​ទាក់ទង​នឹង​ជំងឺ​បេះដូង ចំពោះ​ស្ត្រី​ដែល​ជិត​ឈានចូល​វ័យ ៣០-៤០​ឆ្នាំ​។
​ទោះបីជា​យ៉ាងណា ស្ត្រី​ភាគច្រើន​បាន​រាយការណ៍​មក​ថា ការបរិភោគ​ត្រី​ម័​រ​រុយ ត្រី​សាល​ម៉ន ត្រី​សារ​ឌី​ន និង​ត្រី​ស្បៃ​កា ដែល​សុទ្ធសឹង​តែមាន​កម្រិត​អាស៊ីដ​ខ្លាញ់​អូ​មេ​ហ្គា​-៣ ពិតជា​ជួយ​ការពារ​ប្រឆាំងនឹង​ជំងឺ​បេះដូង រួមទាំង​ជំងឺ​សរសៃឈាម​ផងដែរ​។​

ទប់ទល់​ជាមួយ​ការ​ឈឺក្រពះ​

ឈឺក្រពះ​ជា​ជំងឺ​ទូទៅ​នា​ពេល​សព្វថ្ងៃ​នេះ ។ ជំងឺ​នេះ​ធ្វើឱ្យ​យើង​ពិបាកទ្រាំ​យ៉ាងខ្លាំង​ក្នុងការ​ទទួលទាន ហើយក៏​មិន​ងាយស្រួល​ក្នុង​ការព្យាបាល ។​ ខាងក្រោម​នេះ​ជា​វិធានការ​៧ មាន​ប្រសិទ្ធភាព​គ្រាន់បើ​ដើម្បី​ទប់ទល់ពេល​អ្នក​ឈឺក្រពះ​ ៖
១-​ប្រើប្រាស់​ល្បាយ​ទឹកឃ្មុំ
ប្រសិន​អ្នក​ត្រូវ​ជំងឺ​ក្រពះ​ធ្វើទុក្ខបុកម្នេញ​សម្បើម​អស្ចារ្យ ចូរ​ធ្វើ​ល្បាយខាងក្រោម​នេះ និង​ប្រើប្រាស់​រាល់ថ្ងៃ​ ៖ លាយ​មួយ​ស្លាបព្រា​ទឹកឃ្មុំ បូក​១​ស្លាប ព្រា​ទឹក បូក​២​ស្លាបព្រា​ទឹកខ្មេះ​ផ្លែ​ប៉ោម លាយ​ចូលគ្នា​ឱ្យ​សព្វ​និង​ផឹក​រាល់ថ្ងៃ​មានប្រសិទ្ធភាព​យ៉ាង​ល្អ​សម្រាប់​ រាល់​បញ្ហា​ខាង​ផ្លូវ​ពោះវៀន ។​
២-​បរិភោគយ៉ា​អួ​មួយ​កែវ
យ៉ា​អួ​មួយ​កែវ​ក្នុងពេល​ឈឺក្រពះ​ក៏​មាន​ឥទ្ធិពល​យ៉ាង​ល្អ​ដើម្បី​បន្ថយ ឈឺចាប់​។ ប្រសិន​ការ​ឈឺក្រពះ​របស់​អ្នក​មាន​មូលហេតុ​ដោយសារ​ភាព​បាត់ តុល្យភាព​បាក់តេរី​ធម្ម​ជាតិ​រស់នៅ​ក្នុង​ពោះវៀន​នោះ យ៉ា​អួ​ជា​ជម្រើស​ដ៏​ល្អ ប្រសើរ​មួយ ។​
៣-​ទំពា​ស្ករ​គ្រាប់​ខ្ញី ឬ​ផឹក​តែ​ខ្ញី
ខ្ញី​ជា​ជម្រើស​ឥតខ្ចោះ​ដើម្បី​ធ្វើឱ្យ​អន់​ឈឺ ។ ទន្ទឹម​នោះ ផឹក​តែ​ខ្ញី ឬ បរិភោគ​ស្ករ​គ្រាប់​ខ្ញី នៅ​បន្ថយ​បាន​អា​ការៈចង់​ក្អួត​ពេល​ជិះ​រថភ្លើង រថយន្ត ឬ​ចាញ់កូន ។​ប្រើប្រាស់​ខ្ញី​ស្រស់​ក្នុងករណី​ទាំងនេះ​គឺ​ល្អ​បំផុត ។​
៤-​ប្រើ​ថ្នាំ​រំលាយ​អាហារ
ទល់​លាមក ដើរតួនាទី​យ៉ាង​ធំ​ក្នុង​ការបង្ក​ជាការ​ឈឺក្រពះ ។ ពេលនេះការប្រើប្រាស់​ថ្នាំ​រំលាយ​អាហារ​អាច​ធ្វើឱ្យ​ធូរស្បើយ​ស្ថានការណ៍ ។ ចូរ​ស្វែងយល់​យោបល់​វេជ្ជបណ្ឌិត​អំពី​ប្រភេទ​ឱសថ​ដែល​អ្នក​នឹង​ប្រើប្រាស់ ។​
៥-​ប្រើប្រាស់​ភេសជ្ជៈ​មាន​ហ្គាស
ផឹក​ភេសជ្ជៈ​មាន​ហ្គាស​នឹង​ដោះស្រាយ​ចំពោះ​មុខ​បានការ​ឈឺក្រពះ​ ដ៏ខ្លាំងក្លា ។ ប៉ុន្តែ​ចំពោះ​មនុស្ស​ធម្មតា ក្រោយពេល​ប្រើប្រាស់​ច្រើន​ហួស ប្រភេទ​ទឹក​នេះបែរ​ជា​បង្ក​ អាការៈភើ ខ្យល់​និង​ធ្វើឱ្យ​ក្រពះ​ពិបាក​ទ្រាំ​ជាង ។​
៦-​ប្រើ​ស្ករ​គ្រាប់​ជីរ​ត្រចៀក​ដំរី
ជីរ​ត្រចៀកដំរី​ជា​ឱសថ​ព្យាបាល​ឈឺពោះ​នោះ ប្រហែល​នរណា​ក៏​បាន​ដឹង តែ​វា​នៅ​មាន​បន្ថែម​ផលប្រយោជន៍​មួយទៀត​គឺ​ធ្វើឱ្យ​ធូរ​ស្រាក​ ការឈឺចាប់បណ្តាល​ពី​ជំងឺ​ក្រពះ។ រួម​ជាមួយ​ស្ករ​គ្រាប់​ជីរ​ត្រចៀក​ដំរី អ្នក​ក៏​អាច​ប្រើប្រាស់ស្លឹក​ជីរ​ត្រចៀកដំរី​ស្រស់​ដាំ​ពុះ​និង​លាយ​បន្ថែម​ ទឹកឃ្មុំ​បន្តិច ។ ប្រភេទ​តែ​នេះ​នឹងជួយ​ធ្វើឱ្យ​អន់​ការ​ឈឺក្រពះ ។​
៧-​ផឹកទឹក​ត្រជាក់​លាយ​ជាមួយ baking soda បន្តិច
ក៏​ដូចជា​ប្រភេទ​ទឹក​ផ្អែម​ដទៃទៀត​លាយ baking soda ជាមួយ​ទឹកត្រជាក់​បន្តិច​ផឹក​ភ្លាម​ពេល​លេចចេញ​ការ​ឈឺក្រពះ ក៏​ជួយ​អ្នក​បន្ថយ​ការឈឺបានដែរ ៕

ហេតុអ្វីស្ត្រីមានអាយុវែងជាងបុរស?

​តាម​ការស្រាវជ្រាវ​រប​ស់​អ្នកវិទ្យាសាស្ត្រ​ជប៉ុន​នោះ នារី​មាន​អាយុ​វែង​ជាង​បុរស​គឺ​ដោយសារ​ប្រព័ន្ធ​ការពារ​សរីរាង្គ​របស់​នារី មាន​ភាពចំណាស់​យឺត​ជាង ។​
​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​សកល​វិទ្យាល័យ​ធ្មេញ និង​វេជ្ជសាស្ត្រ​តូ​ក្យូ ប្រទេស​ជប៉ុន បាន​ដំណើរ​ការវិភាគ​គំរូ​ឈាម​របស់​បុរស​៣៥៦​នាក់ និង​នារី​អាយុ​ពី​២០​ឆ្នាំ​-៩០​ឆ្នាំ ។ បំណង​ត្រួត​ពិនិត្យមើល​កម្រិត នៃ​កោសិកា​ឈាមស និង​បណ្តា​កោសិកា សម្របសម្រួល​ប្រព័ន្ធ​ការពារ​សរីរាង្គ មាន​ឈ្មោះថា Cytokine ។​
​លទ្ធផល​បង្ហាញថា ចំនួន​កោសិកា​ឈាមស​របស់​ភេទ​ទាំង​២​សុទ្ធសឹង​ថយចុះ​ពេល​អាយុ​កាន់តែច្រើន ។ កោសិកា​ឈាមស T-cell និង B-cell ដែលជា​សំខាន់បំផុត​២​របស់​ប្រព័ន្ធ​ការពារ​សរីរាង្គ មាន​កម្រិត​ថមថយ​ច្រើនជាងគេ ។ ប៉ុន្តែ​កត្តា​ទាំងពីរ​នេះ​ចំពោះ​បុរសៗ​គឺ​ថយចុះ​លឿន​ជាងគេ ។ ប៉ុន្តែ​កត្តា​ទាំងពីរ​នេះ ចំពោះ​បុរសៗ​គឺ​ថយចុះ​លឿន​ជាង​ប្រៀប​នឹង​ស្ត្រី ។​
​ស្រដៀង​គ្នា​នេះដែរ Cytokine ២ គឺ IL-6 និង IL-10 របស់​បុរស​ក៏​ថយចុះ​លឿន​ជាង អាស្រ័យ​ដោយ​ដំណើរ​ការវិវត្ត​នៃ​ភាពចំនាស់​របស់​សរីរាង្គ ។ ក្នុងពេល​នោះដែរ កោសិកា​២​ប្រភេទ​ដែល​ពិសេស​របស់​ប្រព័ន្ធ​ការពារ​សរីរាង្គ CD4T-cell និង NK ចំពោះ​ស្ត្រី​មាន​កំណើន​លឿន​ជាង​ប្រៀប​នឹង​បុរស ។​
​អ្នកដឹកនាំ​ការស្រាវជ្រាវ​សាស្ត្រាចារ្យ Katsuiku Hirokawa បាន​ប្រាប់ថា ៖ រាល់​បន្លាស់​ប្តូរ​ពី​ប្រព័ន្ធ​ការពារ​សរីរាង្គ​ទាក់ទិន​ដល់​ភាពចំណាស់​កើតឡើង​ខុសៗ​គ្នា​ចំពោះ​បុរស និង​នារី ។ ការស្រាវជ្រាវ​បង្ហាញថា នារីៗ​មានការ​ថយចុះ​យឺត​ជាង ប្រៀប​នឹង​បុរស ហើយ​នេះ​ជា​មូលហេតុ​មួយ​ធ្វើ​ឲ្យ​នារីៗ​អាយុ​វែង​ជាង​បុរស ។​
​ក្រៅពីនោះ​តាម​សាស្ត្រាចារ្យ ដដែល គឺមាន​ហេតុផល​ផ្សេងទៀត ជាអាទិ៍​នារីៗ​មាន​អ័រម៉ូន Destroges ច្រើនជាង​បុរស ហើយ​វា​ជា​អ័រម៉ូន​ការពារ​ជំងឺ​បេះដូង​មិន​ងាយ​បៀតបៀន​បាន ៕M​

សញ្ញាព្រមានឆាប់របស់ជំងឺទឹកនោមផ្អែម

​សញ្ញា​ព្រមាន​មួយចំនួន​របស់​សរីរាង្គ​អាចជួយ​ព្យាករណ៍​ស្ថានភាព​មុន​កើត​ជំងឺ​ទឹកនោមផ្អែម ។ វា​ជាស​ញ្ញា​ដំបូង​អំពី​ភាពមិនប្រក្រតី​នៃ​ការ​បំប្លែង​ស្ករ​ក្នុង​សរីរាង្គ​អ្នក ហើយ​ប្រសិន​ឆាប់​យកចិត្តទុកដាក់ អ្នក​អាច​បង្ការ​បញ្ចៀស​បាន​ទឹកនោមផ្អែម​មុនពេល​វា​កើតឡើង​ពិតប្រាកដ ។​
១.​អារម្មណ៍​អស់កម្លាំង ឬ​ងងុយគេង​ក្រោយពេល​ទទួលទាន​
​អាហារ​សឹងតែ​ទាំងអស់​សុទ្ធ​តែមាន​ផ្ទុក​បរិមាណ​គ្លុយកូស​កំណត់​មួយ ។ ក្រោយពេល​អាហារ​ចូលក្នុង​ក្រពះ​បរិមាណ​ក្លុយកូស​នេះ​នឹង​ចូលទៅក្នុង​ឈាម​យ៉ាង​លឿន និង​បញ្ចេញ​សញ្ញា​ឲ្យ​ក្រពេញ​លំពែង​បញ្ចេញ​បន្ថែម​អាំង​ស៊ុយ​លីន អ័រម៉ូន​មួយ​ជួយ​នាំ​គ្លុយកូស​ចូលក្នុង​កោសិកា ។ ប៉ុន្តែ​ដំណើរការ​នេះ​នឹងត្រូវ​ច្របូកច្របល់​ពេល​បរិមាណ​ស្ករ​ដែល​អ្នក​ទទួលទាន​ចូល​ច្រើនពេក ពេលនោះ​កោសិកា​នឹង​បដិសេធ​ទទួលយក និង​ហាក់ដូចជា​ទ្រឹង​ចំពោះ​អាំង​ស៊ុយ​លីន ក្នុងពេល​លំពែង​នៅតែ​បន្ត​បញ្ចេញ​អាំង​ស៊ុយ​លីន ។ ស្ថានភាព​ហួស​ចំណុច​នេះ​បង្ក​ប្រតិកម្ម​រារាំង​ឡើង​ប្រព័ន្ធ​សរសៃ​ប្រាសាទ​នាំ​ដល់​អារម្មណ៍​អស់កម្លាំង និង​ងងុយគេង ។ ប្រសិន​អារម្មណ៍​នេះ​អាច​លេចឡើង​ជាប្រចាំ​ក្រោយ​ពេលបាយ​ម្តងៗ គឺជា​សញ្ញា​បង្ហាញថា មាន​បាតុភូត​ប្រឆាំង​អាំង​ស៊ុយ​លីន សារ​ចុះឡើង ។​
​ដំណោះស្រាយ ៖ អ្នក​អាច​បន្ថយ​ភាព​ហួស​ចំណុះ​អំពី​ការ​បំប្លែង​គ្លុយកូស​តាម​វិធី​២ ។ ដំបូង​ចៀសវាង​ទទួលទាន​អាហារ​ផ្ទុក​គ្លុយកូស​ច្រើនពេក (​ដំណាប់ ទឹកក្រូច ស្ករ​គ្រាប់​) និង​ជំនួស​ដោយ​អាហារ​ធម្មជាតិ (​ដូចជា​គ្រាប់​ធញ្ញជាតិ ផ្លែឈើ បន្លែ​...) សំដៅ​ពន្យារពេល​ការ​បំបែក​បំផ្លាញ​ស្ករ​ពេល​រំលាយ​អាហារ ។ វិធី​មួយ​ផ្សេងទៀត​គឺ​បង្កើត​ទម្លាប់​ធ្វើ​ចលនា​ស្រាលៗ ក្រោយពេល​ទទួលទាន ជំនួស​ឲ្យ​ការ​គេង​ស្ងៀម​មួយកន្លែង​មើល​ទូរទស្សន៍ អ្នក​អាច​ដើរ ឬ​លាងចាន​... ។​

២.​អារម្មណ៍​ញៀន​ទទួលទាន​កំប៉ិកកំប៉ុក​
​អាហារ​កំប៉ិកកំប៉ុក​ដូចជា​ដំឡូង​ចៀន សូកូឡា​.... សុទ្ធតែ​ឆ្ងាញ់ និង​រំញោច​ភាព​ឃ្លាន អ្នកនឹង​កាន់តែ​ចង់​ទទួលទាន​ច្រើនជាង តែ​វា​ក៏​ផ្ទុក​ស្ករ​យ៉ាងច្រើន ។ កត្តា​គួបផ្សំ​រវាង​កត្តា​២ ទម្លាប់​ទទួលទាន​មិន​ឈប់ឈរ និង​បរិមាណ​ស្ករ​ខ្ពស់ នឹង​បង្កើតជារ​ង្វ​ល់​វិលវល់​សារ​ចុះ​សារ​ឡើង​របស់​ស៊េរី​បំពេញ "​កើន​ស្ករ កើន​អាំង​ស៊ុយ​លីន​" ក្នុង​ឈាម ។ សរីរាង្គ​ត្រូវ​ឆ្លងកាត់​ឥតឈប់ឈរ​នូវ​ភាព "​ឆ្អែត​ស្ករ​" មួយ​ភ្លែត​រួចហើយ​ឆាប់​ត្រូវ "​ឃ្លាន​ស្ករ​" នាំ​ដល់​ការ​ឃ្លាន​ទទួលទាន​កំប៉ិកកំប៉ុក​ច្រើនជាង ។​
​ដំណោះស្រាយ ៖ ត្រូវ​បោះបង់​ទម្លាប់​ទទួលទាន​ចំណី​កំប៉ិកកំប៉ុក អ្នក​អាច​ជំនួស​ដោយ​អាហារ​សុវត្ថិភាព​ជាង​សម្រាប់​សុខភាព ដូចជា​ផ្លែឈើ សណ្តែក ការ៉ុត​ស្រស់​...​។​
៣.​លើស​ទម្ងន់​
​ភាព​ពាក់ព័ន្ធ​រវាង​ធាត់ និង​ជំងឺ​ទឹកនោមផ្អែម​ត្រូវបាន​បញ្ជាក់​តាំងពី​យូរ​មកហើយ តែ​ការពិត​គឺ​ភាគច្រើន​នៃ​អ្នក​ទទួលទាន​តម​យកចិត្តទុកដាក់​តែ​ទៅដល់​បរិមាណ​កាឡូរី​គឺ​ពុំទាន់​យល់បាន​ទំនាក់ទំនង​ទៅវិញទៅមក​រវាង​ស្ករ និង​ខ្លាញ់ ។ ពេល​កោសិកា​មិន​បញ្ចូល​ស្ករ​ទៀត សរីរាង្គ​នឹង​ប្តូរ​ទៅ​ថាមពល​ពី​ខ្លាញ់ ហើយ​ការ​ស្តុក​ខ្លាញ់​គឺ​ពិបាក​ចៀសផុត ។​
​ដំណោះស្រាយ ៖ ពេល​អ្នក​ត្រូវ​លើស​ទម្ងន់ មិនត្រូវ​ខ្វាយខ្វល់​ហួសហេតុ​អំពី​ការបញ្ចុះ​ទម្ងន់ តាមពិត​អ្នក​មិនចាំបាច់​ត្រូវធ្វើ​ឲ្យ​បាត់​ភ្លាម​មួយ​រំពេច​ទម្ងន់​លើស​នេះ ដោយ​គ្រាន់តែ​បន្ថយ​បាន ៥-៧% នៃ​ទម្ងន់​គឺអាច​បន្ថយ​បាន ៦០% ហានិភ័យ​របស់​ជំងឺ​ទឹកនោមផ្អែម ។​
៤.​រូបរាង​
​គ្រប់គ្រង​ទម្ងន់​ប្រាកដជា​សំខាន់ តែ​ប្រហែលជា​ពុំមាន​នរណា​ដឹងថា ការ​ស្តុក​ដុំ​ខ្លាញ់​លើ​តំបន់​មួយចំនួន​របស់​សរីរាង្គ មាន​ពាក់ព័ន្ធ​ច្រើនជាង​ជាមួយ​ស្ថានភាព​ប្រឆាំង​អាំង​ស៊ុយ​លីន និង​មុន​កើត​ជំងឺ​ទឹកនោមផ្អែម ។ កើន​បរិមាណ​ខ្លាញ់​នៅ​ចង្កេះ និង​ពោះ​នឹង​គ្រោះថ្នាក់​ជាង​ខ្លាញ់​នៅ​តំបន់​ទាប​ជាង ដូចជា​ភ្លៅ​និង​ជើង ។ អ្នកមាន​ខ្លាញ់​ពោះ​ច្រើន​មានការ​ប្រឈម​កើត​ជំងឺលើសឈាម ជំងឺ​សរសៃ​បេះដូង និង​ទឹកនោមផ្អែម ។​
​ដំណោះស្រាយ ៖ ក្រៅពី​ការទទួល​ទាន​តម ត្រូវ​ហាត់ប្រាណ ៣០-៦០​នាទី ក្នុង​១​ថ្ងៃ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ទឹកនោមផ្អែម ពិសេស​គឺ​លំ​ហាត់​នៅ​ពោះ ។​
៥.​លើសឈាម​
​ភាគច្រើន​នៃ​អ្នកមាន​រោគសញ្ញា​លើសឈាម​តែង​បារម្ភ​តែ​អំពី​បញ្ហា​បេះដូង សរសៃឈាម​របស់គេ តែ​មិនដឹងថា មានការ​ពាក់ព័ន្ធ​រវាង​ចរាចរ​សរសៃឈាម និង​ភាពមិនប្រក្រតី​នៃ​ការ​បំប្លែង​ស្ករ ។ កើន​អាំង​ស៊ុយ និង​ស្ករ​ក្នុង​ឈាម​ជា​កត្តា​មួយ​រួមចំណែក​បង្កើតជា​ស្ថានភាព​រលាក​ក្នុង​សរសៃឈាម ធ្វើ​ឲ្យ​ផ្លាស់ប្តូរ​រចនាសម្ព័ន្ធ និង​លក្ខណៈ​យឺត​យារ​របស់​សរសៃឈាម​បង្កើត​ការរារាំង​សម្រាប់​ចរន្តឈាម​ចរាចរ ។ ដូច្នេះ​លើសឈាម​អាចជា​សញ្ញា​របស់​ជំងឺ​ទឹកនោមផ្អែម ។​
​ដំណោះស្រាយ ៖ អ្នកមាន​រោគសញ្ញា​លើសឈាម​គួរ​ផ្លាស់ប្តូរ​របប​ទទួលទាន និង​ហាត់ប្រាណ​ជាប្រចាំ ។ ត្រូវ​ពិនិត្យ​ជាតិ​ស្ករ​តាម​កាលកំណត់ និង​ដាក់​បញ្ហា​ជាមួយ​វេជ្ជបណ្ឌិត​ព្យាបាល​របស់ខ្លួន ៕​

ការទំពារឥទ្ធិពល​ទៅដល់ខួរក្បាលយ៉ាងដូចម្តេច?

​នរណា​ក៏​យល់ថា ការ​ទំពារ​ឥទ្ធិពល​ទៅដល់​ប្រព័ន្ធ​រំលាយ​អាហារ តែ​ទៅដល់​យ៉ាងដូចម្តេច​ទៅដល់​ខួរក្បាល​, ស្ថានភាព​ផ្លូវចិត្ត នោះ​មាន​មនុស្ស​តិចតួច​ដែល​បានដឹង​។​
-​ឥទ្ធិពល​ដល់​ការចងចាំ​
"​ក្នុងពេល​ត្រូវការ​បន្ថែម​ភ័ស្តុតាង​ទៀត នោះគេ​នៅតែ​ជឿថា ទំពារ​ស្ករ​កៅស៊ូ នឹងធ្វើ​ឲ្យ​ផ្អាក​ការកកើត​ការចងចាំ​មួយចំនួន​", សាស្ត្រាចារ្យ Andrew Smith ជំនាញការ​ខាង​ទង្វើ​ពាក់ព័ន្ធ​ដល់​សុខភាព បាន​ឲ្យ​ដឹង ។
​ស្ករ​កៅស៊ូ​ក៏​អាចមាន​ឥទ្ធិពល​មិនល្អ ទៅដល់​ប្រព័ន្ធ​រំលាយ​អាហារ ព្រោះ​វា​រំញោច​ក្រពះ​បញ្ចេញ​អាស៊ីត ក្នុងពេល​មិនបាន​ផ្គត់ផ្គង់​អាហារ​ឲ្យ​វា ដូច្នេះ​គឺ​បង្ក​ការ​អ​ស៊ីត​នាំ​ដល់​ការ​រលាក​ដម​បៅ​ក្រពះ​, ពិបាក​រំលាយ​...​។​

...​ឬ ដាស់​ខួរក្បាលៈ​

​នេះ​ជា​លទ្ធផល​របស់​ការស្រាវជ្រាវ​មួយ​នៅ​ជប៉ុន នឹងត្រូវ​បានប្រកាស​លើ​ទ​ស្ស​នាវ​ដ្តី Brain and Cognition ។ តាម​ការស្រាវជ្រាវ​រប​ស់​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​ជាតិ​វិទ្យុសកម្ម​ជប៉ុន ពួក​អ្នកស្ម័គ្រចិត្ត​ដែល​ទំពា​រស្ករ​កៅស៊ូ​ជាប្រចាំ មាន​ប្រតិ​កម្ម​លឿន​ជាង ១០% ប្រៀប​នឹង​អ្នក​មិន​ទំពារ​។​
​ប្រើប្រាស់​ម៉ាស៊ីន​ថត CT ពួក​អ្នកស្រាវជ្រាវ​រកឃើញថា ទំពារ​ឥទ្ធិពល​ទៅដល់ ៨ ផ្នែក​ក្នុង​ខួរក្បាល សឹងតែ​ទាំងអស់​ពាក់ព័ន្ធ​ដល់​មុខងារ​ប្រតិបត្តិ​(​សកម្មភាព​) ឬ មុខងារ​ពាក់ព័ន្ធ​ដល់​គំនិត​។​
​តាម​បណ្ឌិត Duncar Bank អ្នកដឹកនាំ​សមាគម​វិទ្យាសាស្ត្រ​សរសៃប្រសាទ​របស់​អង់គ្លេស តំបន់​ទាំងនេះ​ហាក់ដូច​ភ្លឺ​ឡើង​ពេល​ទំពា​ស្ករ​កៅស៊ូ​។​
​មាន​ភ័ស្តុតាង​ប​ង្ហា​ញ​ថា ទំពារ​ស្ករ​កៅស៊ូ ធ្វើ​ឲ្យ​កើន​ភាពភ្លឺស្វាង​, រក្សា​ការយកចិត្តទុកដាក់ និង​កែប្រែ​ប្រសើរ​ល្បឿន​ប្រតិកម្ម​។​
"​ការ​ទំពារ​រំញោច​ខ្សែ​សរសៃប្រសាទ ក្នុងនោះ​មាន​ខ្សែ​សរសៃប្រសាទ​ទទួលភារៈ​សម្រាប់​ភាពភ្លឺស្វាង ហើយ​យើង​សុទ្ធតែ​ដឹងថា ទំពារ​ធ្វើ​ឲ្យ​កើន​ចង្វាក់បេះដូង អាស្រ័យហេតុនេះ ធ្វើ​ឲ្យ​កើន​បរិមាណ​ចរាចរណ៍​ឈាម​ទៅដល់​ខួរក្បាល​"​។​
​ពួក​អ្នកធ្វើ​របាយការណ៍​បណ្តើ​រ ទំពារ​ស្ករ​កៅស៊ូ​បណ្តើរ នឹង​បង្កើនបាន​ទិន្នផល​ក្នុង​ការងារ ស្រប​ជាមួយ​ការស្រាវជ្រាវ​ក្នុង​បន្ទប់ពិសោធន៍​អនុវត្ត​ដោយ​ពួក​អ្នក​ផលិត​ស្ករ​កៅស៊ូ​។​

-​ស្តែងចេញ​បុគ្គលិកលក្ខណៈ​
​អ្នកមាន​បុគ្គលិកលក្ខណៈ​ប្រភេទ A (​រួសរាយ​, ខ្វះ​ការអត់ធ្មត់ និង​មហិច្ឆតា​ច្រើន​) តែងមាន​និន្នាការ​ទទួលទាន​លឿន​។ ក្នុងពេល​បុគ្គលិកលក្ខណៈ B (​សេរី​, ពិនិត្យពិច័យ និង​ប្រាស្រ័យ​បញ្ហា​យឺត​ជាង​) នឹងមាន​និន្នាការ​ទទួលទាន​មួយៗ , Cary Cooper ជំនាញការ​ចិត្តសាស្ត្រ​នៅ​សាកលវិទ្យាល័យ Lancaster ឲ្យ​ដឹង​។​
​ទម្លាប់​ទទួលទាន​រប​ស់​គ្រួសារ ក៏​ឥទ្ធិពល​ទៅដល់​របៀប​ទទួលទាន​របស់​យើង​។ វា​ក៏​ពាក់ព័ន្ធ​ជា​មួ​យេ​វិធី​អប់រំ​របស់​ឪពុកម្តាយ​អំពី​ការទទួល​ទាន ឧ​ទា​ហារ​ណ៍ គាត់​បន្ទោស​អ្នក​ទទួលទាន​លឿន​ពេក ឬ យឺត​ពេក​។​

-​ទំពា​រស្តែងចេញ​ភាព​តានតឹង​
"​ប្រសិន​អ្នក​ចូលចិត្ត​អង្កៀម​ប៊ិច​, សក់​, ក្រចកដៃ ឬ ទំពារ​ស្ករ​កៅស៊ូ នោះ​អ្នក​កំពុង​បញ្ចេញ​សារ​ឲ្យ​គ្រប់គ្នា​នៅ​ជុំវិញ​ថា ខ្លួន​កំពុង​តានតឹង​" សាស្ត្រាចារ្យ Cooper និយាយ ។​
ការសន្និដ្ឋាន​នេះ មិន​ពាក់ព័ន្ធ​ជាមួយ​អ្នក​ទទួលទាន​ស្ករ​កៅស៊ូ​ជាប្រចាំ ដោយ​គ្រាន់តែ​ចង់​និយាយថា ទំពារ​ស្ករ​នេះ ក្នុងស្ថានភាព​តានតឹង​មួយ ដូចជា​ទៅ​ប្រឡង​នឹង​អាច​នាំមក​ប្រសិទ្ធ​ភាពជា​កំណត់​៕​M

​រោគ ១០ យ៉ាង​ដែល​អ្នកធ្វើការ​ក្នុង​ការិយាល័យ​ត្រូវ​ប្រឈម​

៙ រោគ​ក្រួស​ក្នុង​តម្រងនោម : ច្រើន​កើត​ចំពោះ​អ្នកមាន​វ័យ​ចាប់ពី​អាយុ ៤០ ឆ្នាំ​ឡើងទៅ ដោយសារតែ​ទទួលទាន​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន ជាពិសេស​ស្ត្រី​មាន​រាងកាយ​ធាត់ ។ ចំណែក​មូលហេតុ​ដទៃទៀត​អាច​បណ្តាលមកពី​តំណពូជ អាការ​រលាក និង​ការកកស្ទះ​ទឹកប្រមាត់​នៅក្នុង​ថង់​ប្រមាត់ ព្រមទាំង​ការប្រើ​ឱសថ​គ្រាប់​ពន្យារកំណើត ក្នុង​រយៈពេល​យូរ​ផងដែរ ។
៙ អាការ​រលាក​ក្រពះ​នោម : ស្ត្រី​បំពេញការងារ​ភាគច្រើន​អង្គុយ​យូរពេក រហូត​ភ្លេច​ចូល​បន្ទប់ទឹក ។ នេះ​ជា​មូលហេតុ​ចម្បង​នាំ​ឲ្យ​កើតរោគ​ខាងលើនេះ ហើយ​ភាគច្រើន​កើត​លើ​ស្ត្រី​ច្រើនជាង​បុរស ។
៙ រោគ​ដេក​មិន​លក់ : រោគ​តប់ប្រមល់​ចាត់ទុកជា​រោគ​កំពុង​វាយលុក​ខ្លាំង​បំផុត ទៅលើ​វ័យ​បំពេញការងារ ។ វិធី​ចៀសវាង​បាន​ដោយ​ងាយ​នោះ គឺ​ព្យាយាម​ធ្វើ​អារម្មណ៍​ឲ្យ​ស្រឡះ​ល្អ ដោយ​ការដើរ​កម្សាន្ត​រយៈពេល​ខ្លីៗ ។
៙ រោគ​ធាត់ : រោគ​នេះ​កំពុង​វាយលុក​ច្រើនជាងគេ ព្រោះ​គ្មាន​ពេលវេលា​ហាត់ប្រាណ ។ អ្នក​ដែល​ធាត់​ប្រឈម​នឹង​រោគ​ដទៃៗ​ទៀត​ជាច្រើន​ដូចជា រោគ​ទឹកនោមផ្អែម រោគ​បេះដូង ខ្លាញ់​ក្នុង​សរសៃឈាម​ឡើង​ខ្ពស់ លើសឈាម​ជាដើម ។ អ្នក​កើតរោគ​ធាត់​គួរ​យកចិត្តទុកដាក់​ទៅលើ​អាហារ​ទទួលទាន និង​ស្វែងរក​ពេលវេលា​ហាត់ប្រាណ​ឲ្យ​បាន​ញឹកញាប់ ។
៙ រោគ​អាស៊ីដ​ហូរ​បញ្ច្រាស​ឡើងលើ : សម្រាប់​អ្នកទទួល​ទាន​អាហារ​មិន​ទៀងទាត់​ពេលវេលា ប្រញាប់​ពេក​ទំពា​អាហារ​មិនបាន​ល្អិត មាន​អារម្មណ៍​ធុញថប់​ពេក និង​អ្នក​ជក់បារី ឬ​ផឹកស្រា​ច្រើន​ប្រឈម​នឹង​រោគ​នេះ​រយៈពេល ១០ ឆ្នាំ អាច​វិ​វត្ត​ទៅរក​រោគ​មហារីក​បំព​ង់​អាហារ​ទៀតផង ។
៙ រោគ​លើសឈាម : រោគ​លើសឈាម​ជា​គ្រោះថ្នាក់​សំងំ​ខ្លួន​យ៉ាង​ស្ងៀមស្ងាត់ ព្រោះ​វា​មិន​បង្ហាញ​រោគសញ្ញា ។ រោគ​ច្រើន​កើត​លើ​អ្នកមាន​វ័យ​ចាប់ពី ៤០ ឆ្នាំ​ឡើងទៅ ។ មូលហេតុ​មាន​ជាច្រើន អ្នក​ដែលមាន​ប្រវត្តិ​ក្រុមគ្រួសារ​កើតរោគ​នេះ អាចមាន​ឱកាស​ប្រឈម​លើសពី​អ្នកដទៃ​ដល់​ទៅ ៣ ដង ។ ក្រៅពីនេះ អាច​បណ្តាលមកពី​រោគ​ធាត់ អាការ​ធុញថប់ ទទួលទាន​អាហារ​ប្រៃ​ពេក ជក់បារី ផឹកស្រា ហើយ​អ្នក​អង្គុយ​ធ្វើការ​ប្រឈម​ខ្លាំង​ជាង​អ្នកធ្វើការងារ​ប្រើ​កម្លាំង ប៉ុន្តែ​រោគ​នេះ​មិនមែន​ពាក់ព័ន្ធ​ត្រឹមតែ​សម្ពាធ​ឈាម​ប៉ុណ្ណោះ​ទេ វា​អាច​វិ​វត្ត​ទៅជា​ដាច់​សរសៃឈាម ស្លាប់​សរសៃ ស្លាប់​ក្រលៀន ពិការ និង​គាំងបេះដូង​ទៀតផង ។
៙ ឈឺ​ខ្នង ចង្កេះ រ៉ាំរ៉ៃ : ការប្រើ​ជីវិត​នៅមុខ​កុំព្យូទ័រ​មួយថ្ងៃ ៨ ម៉ោង និង ពាក់​ស្បែកជើង​កែង ខ្ពស់​ញឹកញាប់ អាចជា​មូលហេតុ​សំខាន់​នាំ​ឲ្យ​កើតរោគ​ឈឺ​-​ក ស្មា ខ្នង ដៃ ជើង និង ត្រគាក ដែល​បណ្តាលមកពី​រោគ​ពាក់ព័ន្ធ​នឹង​ឆ្អឹងខ្នង ។
៙ រោគ​ឈឺក្បាល​រ៉ាំរ៉ៃ : អង្គុយ​ធ្វើការ​ទាំង​តប់ប្រមល់ មាន​អារម្មណ៍​ឈឺ​ត្រង់​សៀតផ្កា ឬ នៅត្រង់​ក​ញ្ចឹ​ង​-​ក ។ នេះ​ជាស​ញ្ញា​នៃ​រោគ​ឈឺក្បាល​ប្រកាំង ។
៙ ស្ពឹក​ដៃ រលាក​សរសៃ​ធំ : អាការ​នេះ​កំពុង​វាយលុក​ទៅលើ​អ្នកប្រើប្រាស់​កុំព្យូទ័រ ដែល​មូលហេតុ​ចម្បង​បណ្តាលមកពី​ឈោងដៃចាប់​របស់របរ ឬ​ម៉ៅ (Mouse) ក្នុង​សកម្មភាព​ដដែលៗ បណ្តាល​ឲ្យ​សាច់ដុំ​សង្កត់​ទៅលើ​សរសៃប្រសាទ និង​សរសៃ​ធំ​រហូតដល់​រលាក ។
៙ ពេល​ព្រិច​ភ្នែក : ក្នុ​ចំណោម​រោគ ១០ នៃ​អ្នកមាន​វ័យ​ចាប់ពី ៤០ ឆ្នាំ​ឡើងទៅ អាច​ប្រឈម​នឹង​អាការរោគ​ខាងលើនេះ​ខ្ពស់​ជាងគេ ។ ប្រសិនបើ​មិន​ទទួលបាន​ការព្យាបាល​ឲ្យ​ត្រឹមត្រូវ​ទេ នោះ​ភ្នែក​នឹង​ងងឹត ។ មូលហេតុ​បណ្តាលមកពី​ប្រើ​កែវភ្នែក​យូរពេក អាការ​រលាក ឬ​ឆ្លង​មេរោគ​នៅក្នុង​កញ្ចក់​កែវភ្នែក​ពី​ការពាក់​កញ្ចក់​ខន់​ថេ​កឡេ​ន ។ ដូច្នេះ​គួរ​ពិនិត្យ​សុខភាព​កែវភ្នែក​រៀងរាល់ឆ្នាំ​ដើម្បី​ការពារ និង​កាត់បន្ថយ​អាការ​ប្រឈម​នឹង​រោគ​ខាងលើនេះ ៕

ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​ដោយ​ថាមពល​ដែល​បាន​ពី​ផ្លែឈើ​នានា

តើ​មាន​ផ្លែឈើ​ប្រភេទ​ណាខ្លះ ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​យើង​? ចម្លើយ​មាន​ដូចខាងក្រោម​នេះ ៖
១. ផ្លែ​ស្រកានាគ : ជា​ផ្លែឈើ​មួយ​ប្រភេទ​ដែលមាន​ការ​សរសៃ​ខ្ពស់ ជួយ​កម្ចាត់​ជាតិពុល​ចេញពី​រាងកាយ មាន​ធាតុដែក ខ្ពស់ និង​មាន​កាល់ស្យូម​ជំនួយ​ឆ្អឹង​មាន​ហ្វូ​ស​ហ្វ័​រ ។
២. ផ្លែស្វាយ : មាន​សារធាតុ​អាហារ​ដែល​ជួយ​ការពារ​កោសិកា​ផ្សេងៗ ដូចជា បេ​តា​ខា​រ៉ូ​ទីន វីតាមីន C កាល់ស្យូម និង​ធាតុដែក ហើយ​ជួយ​ក្នុងការ​រំលាយ​អាហារ​ផងដែរ ។
៣. ផ្លែ​ដូង : មាន​វីតាមីន E ខ្ពស់ ដែល​ជួយ​ការពារ​កោសិកា និង​មាន​ម៉ាញ៉េ​ស្យូ​ម​ដែល​ជួយ​ទប់ស្កាត់​ភាព​តានតឹង​ក្នុង​អារម្មណ៍ ។
៤. ផ្លែ​ត្របែក : មាន​វីតាមីន C ខ្ពស់ រួមទាំង​វីតាមីន B ជំនួយ​ប្រព័ន្ធ​ប្រសាទ​ប្រូ​វីតាមីន A និង​រ៉ែ​ធាតុ​ផ្សេងៗ ដែល​ផ្តល់​ថាមពល​ថ្មីៗ​ដល់​រាងកាយ ។
៥. ម្នាស់ : ជួយ​កម្ចាត់​ជាតិពុល​ចេញពី​រាងកាយ មាន​អាស៊ីដ​ផ្លែឈើ និង​អង់​ហ្ស៊ី​ម ដូចជា​ប្រូ​មី​លីន (Bromelin) ដែល​ជួយ​ក្នុង​ការរំលាយ​ប្រូតេអ៊ីន ។
៦. ផ្លែ​ទទឹម : មាន​កាលស្យូម​ជួយ​កម្ចាត់​ជាតិពុល និង​ជួយ​រក្សា​កម្រិត​ទឹក​ក្នុង​រាងកាយ​ឲ្យ​មាន​តុល្យភាព មានណៃ​អាស៊ី​ន​ខ្ពស់​ដែល​ជួយ​រំញោច​ឲ្យ​មានការ​ដុតបំផ្លាញ​ថាមពល ។
៧. ផ្លែ​គូលែន : ជា​ផ្លែឈើ​ដែល​ងាយ​រំលាយ មាន​ក្រុម​វិ​តា​មីន B ដែល​ជួយ​ប្រព័ន្ធ​ប្រសាទ និង​មាន​កាល់ស្យូម ។
៨. ផ្លែ​ល្ហុង : មាន​អង់​ហ្ស៊ី​ម​ច្រើន​ដែល​ជួយ​ភ្ញោ​ច​ឲ្យ​មានការ​ដុតបំផ្លាញ​ថាមពល មាន​វីតាមីន B វិ​តា​មីន C ប្រូ​វីតាមីន A ដែល​ជួយ​ការពារ​កោសិកា​ផ្សេងៗ​
៩. ក្រូចថ្លុង : សម្បូរ​វីតាមីន C បេ​តា​ខា​រ៉ូ​ទីន និង​កាល់ស្យូម ។
១០. ផ្លែ​ស្ពឺ : មាន​អាស៊ីដ​ផ្លែឈើ​ខ្ពស់​ដែល​ជួយ​ភ្ញោ​ចការ​ដុតបំផ្លាញ​ថាមពល ។​
១១. ផ្លែ​ទន្លាប់ : សម្បូរ​ទៅដោយ​វិ​តា​មីន C បេ​តា​ខា​រ៉ូ​ទីន និង​កាល់ស្យូម ។
១២. ផ្លែ​គី​វី : សម្បូរ​ទៅដោយ​វីតាមីន C ធាតុដែក កាល់ស្យូម អំបិល​រ៉ែ​ចាំបាច់ និង​កាក​សរសៃ​ដែល​ជួយ​ក្នុងការ​រំលាយ​អាហារ​បានល្អ ។
មិន​ចំពោះ​ថា​ផ្លែឈើ​ណា​ជា​ផ្លែឈើ​ណា​នោះទេ គឺ​សុទ្ធ​តែមាន​ប្រយោជន៍​ទាំងអស់ ។ ដូច្នេះ​លោកអ្នក​អាច​ជ្រើសរើស​ទទួលទាន​បាន​តាម​ចំណូលចិត្ត ហើយ​ប្រសិនបើ​ទទួលទាន​បានជា​ប្រចាំ ក៏​វា​ជាការ​ប្រសើរ​បំផុត​សម្រាប់​សុខភាព កត្តា​សំខាន់​កុំ​ភ្លេច​ហាត់ប្រាណ​ផង ៕

ផល​ប៉ះពាល់​សុខភាព​ពី​ការប្រើប្រាស់​ទឹកអប់​

ទឹកអប់​ត្រូវបាន​គេ​និយម​ប្រើប្រាស់​យ៉ាង​ខ្លាំង​សព្វថ្ងៃនេះ ហើយ​វា​ត្រូវបាន​គេ​ប្រើប្រាស់​ស្ទើរតែ​នៅ​គ្រប់​ទីកន្លែង​គឺ​ចាប់ពី​ បន្ទប់ទឹក បន្ទប់​ដេក ក្នុង​រថយន្ត និង​នៅ​លើ​សម្លៀកបំពាក់ ហើយ សូម្បី​តែ​ស្រោមជើង​ក៏​ត្រូវបាន​គេ​បាញ់​ទឹកអប់​ពី​លើ​ផង​ដែរ ប៉ុន្តែ ផលប៉ះពាល់​ដ៏​ខ្លាំង​របស់​វា​លើ​​បញ្ហា​សុខភាព​នោះ គឺមាន​មនុស្ស​មិន​ច្រើន​ដែល​ដឹង​ពី​ផលប៉ះពាល​សុខភាព​ពី​ការប្រើប្រាស់​ ទឹកអប់​នោះ​។​

​កាលពី​ពេល​ថ្មីៗ​នេះ សេចក្តីរាយការណ៍​ព័ត៌មាន​អំពី​ការប្រើប្រាស់​ទឹកអប់​បានអះអាងថា ផលិតផល​ទឹកអប់​ឬ​ទឹកអប់​ធ្វើអោយប៉ះពាល់​ដល់​​សុខភាព ដោយ​បង្ក​អោយមាន​បញ្ហា​ជាច្រើន​ដូចជា ប្រតិកម្ម​ស្បែក ពិបាក​ដកដង្ហើម ឈឺក្បាល និង​ធ្វើអោយ​ចុះខ្សោយ​ផ្លូវភេទជាដើម​។​

​ក្រុម​អ្នកជំនាញ​ ផែ្ន​ក​សុខភាព និយាយ​ថា​ជិត​១​ភាគ​៣​នៃ​ចំនួន​មនុស្សទទួលរង​ផលប៉ះពាល់​សុខភាព​ខ្លាំង​ពី​ ក្លិន​ទឹកអប់ ហើយ​បញ្ហា​ដ៏​ធំ​នោះ​គឺ​​វា​ធ្វើអោយ​ស្បែក​មានប្រតិកម្ម​ទៅ​ជា​កន្ទួល​​ ក្រហម​តូចៗ​នៅលើ​ស្បែក ។

​ម្នាក់​ក្នុងចំណោម​មនុស្ស​២០​នាក់​ត្រូវបាន​គេ​គិត​ថា​បាន​ទទួលរង​ប៉ះពាល់​ពី​ប្រតិកម្ម​ទឹកអប់​។​

​ លោក Susannah Baron វេជ្ជបណ្ឌិត​ផែ្ន​ករោគ​សើ​ស្បែក​នៅ​ប្រទេស​អង់គ្លេស បាន​និយាយថា ជម្ងឺ​ប្រតិកម្ម​ស្បែក​នឹង​កើនឡើង បើសិន​​ផលិតផល​ទឹកអប់​ឬ​ការប្រើប្រាស់​ទឹកអប់​មាន​ចំនួន​កើនឡើង​ខ្ពស់​នោះ៕

​ឈឺធ្មេញ​មកពី​មូលហេតុ​អ្វី​?

ឈឺធ្មេញ​ជា​អាការ​មួយ​ដែល​ធ្វើឲ្យ​អ្នក​ជំងឺ​ពិបាកទ្រាំ​ណាស់ ហើយ​មនុស្ស​ទាំងឡាយ រមែង​មិន​ចង់​ឲ្យ​កើត​អាការ​ឈឺធ្មេញ​នេះ​ទៀត​ទេ​។ ដូច្នេះហើយ ទើប​អ្នក​គួរ​យល់​ដឹង​ពី​មូលហេតុ​នៃ​ជំងឺ​នេះ ដើម្បី​បង្ការ ឬ​ការពារ​ការ​ឈឺធ្មេញ​....​។​


​អាការ​ឈឺធ្មេញ​អាច​កើតឡើង​ដោយសារ​អាការ​ច្រើនយ៉ាងៈ​
​​អាការ​ឈឺធ្មេញ ភាគច្រើន​បណ្តាល​មក​ពី​ពុក​ធ្មេញ (​ដង្កូវ​ស៊ី​)​។ ក្នុង​រយៈកាល​ដំបូង មាន​អាការ​ស្រៀវ​ធ្មេញ មុន​នឹង​រាលដាល​ទៅ​ដល់​បរិវេណ​ក្រោម​ចង្កា និង​ក្បាល​បន្តទៅទៀត​។

ជាពិសេស នៅពេល​ញ៉ាំ​ចំណី​អាហារ​ដែល​មាន​រស​ជាតិ​ផ្អែម នឹង​ជំរុញ​ឲ្យ​បាក់តេរីនៅ​ក្នុងមាត់ បញ្ចេញ​ជាតិ​អាស៊ី​ដ មក​បំផ្លាញ​ស្រទាប់​ស្រោប​ធ្មេញ ហើយ​ជ្រៀតចូល​រហូត​ទៅ​ដល់​ភ្នាស​ទន់ៗ នៅ​ផ្នែក​ខាងក្នុង​ធ្មេញ​ផង ទើប​បណ្តាល​ឈឺ ហើម​ធ្មេញ​យ៉ាង​ដូច្នេះ​។​


​​ពេល​កើត​អាការ​ហើម ធ្វើឲ្យ​សរសៃ​ប្រសាទត្រូវ​សង្កត់ រួម​ទាំង​បិទ​បើក​ចុង​ឫស​ធ្មេញ នាំ​ឲ្យ​ឈាម​ចរាចរ​ពុំ​បាន​ល្អ ទើប​មិន​អាច​នាំ​យក​អុកស៊ីហ្សែន​មក​ចិញ្ចឹម​ធ្មេញ​បាន រហូត​បណ្តាលឲ្យ​កើត​អាការ​ឈឺធ្មេញ​ខ្លាំង​នេះ​ឡើង​។​

 

​​នៅ​ទីបំផុត សាច់​ធ្មេញ​ក៏​ខូច ហើយ​ពេលនោះ អាការ​ឈឺធ្មេញ​នឹង​បាត់​ទៅ​វិញ​។ ទោះបី​យ៉ាងនេះក្តី ប្រសិនបើ​កើតមាន​ខ្ទុះ​នៅ​បរិវេណ​ចុង​ឫស​ធ្មេញ អាការ​ឈឺធ្មេញ អាច​កើតឡើង​ពី​កម្ទេច​អាហារ​ជ្រុះ​ចូលទៅ​ក្នុង​ប្រហោង​ធ្មេញ ឬ​ដោយសារ​ធ្មេញ​រង្គើ ឬ​ធ្មេញ​បែក​ប្រេះ​រហូតដល់​ស្រទាប់​សាច់​ធ្មេញ និង​បណ្តូល​ធ្មេញ​។​


ការ​គេង​សង្ក្រៀតធ្មេញ ឈឺ​ដោយសារ​ដុះធ្មេញ​ទាល់ និង​រលាក​អញ្ចាញធ្មេញ នាំ​ឲ្យ​អញ្ចាញ​រួញ ឯ​ឫសធ្មេញ​លៀន​លយ​ចេញមកក្រៅ បណ្តាលឲ្យ​កើត​អាការ​ស្រៀវធ្មេញ​។​


​ចំពោះ​អ្នក​ខ្លះ​ដែល​ធ្មេញ​មាន​សុខភាព​ល្អ អាច​មាន​ភាព​ធន់​យ៉ាង​ពិសេស ចំពោះ​ភាព​ក្តៅ ឬ​ត្រជាក់​បាន​ទើប​មិន​បណ្តាល​ឲ្យ​ឈឺធ្មេញ​ទេ នៅពេល​ទទួលទាន​អាហារ​ក្តៅ ឬ​ត្រជាក់​ខ្លាំង​៕​

វិធី​៥​យ៉ាង​ដើម្បី​បន្សាប​ជាតិពុល​ក្នុង​រាងកាយ​ដោយ​មិន​ធ្វើបាប​ខ្លួនឯង​

មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​ការលាង​ជាតិពុល​ជា​រឿង​ពិបាក គឺ​ដោយសារតែ​ត្រូវ​បង្អត់អាហារ ទទួលទាន​តែ​បន្លែ រយៈពេល ៣-៥​ថ្ងៃ ទម្រាំ​តែ​ដល់​គោលដៅ អ្នកធ្វើការ​បន្សាប​ជាតិពុល​នោះ ស្ទើរតែ​គ្មាន​កម្លាំងកំហែង​ក្នុង​ខ្លួន ប៉ុន្តែ​វិធី​លាង​ជាតិពុល​ខាងក្រោម​នេះ មិន​ធ្វើ​ឲ្យ​អ្នក​ហត់នឿយ ឬ​ធ្វើបាប​ខ្លួនឯង​បែប​នឹង​ឡើយ​។​
១-​ដាក់តាំង​ដើម​បណ្តូល​ពេជ្រ​លើ​តុ
​កុំព្យូទ័រ​និង​បញ្ចេញ​កាំរស្មី​អេ​ឡិច​ត្រូ​ម៉ាញ៉េទិក​រហូត  ជាហេតុ​ធ្វើ​ឲ្យ​អ្នក​អង្គុយ​ធ្វើការ​មុខ​អេក្រង់​កុំព្យូទ័រ​យូរៗ​ច្រើនតែ​អស់កម្លាំង រហិតរហៃ ឬ​ឈឺក្បាល ពីព្រោះ​រាងកាយ​បាន​ស្រូបយក​ជាតិពុល ប៉ុន្តែ​យើង​អាច​គេច​ចេញពី​កាំរស្មី​នេះ​បាន ដោយ​ដាក់​ដើម​បណ្តូល​ពេជ្រ​ក្បែរ​តុ​កុំព្យូទ័រ ពីព្រោះថា រុក្ខជាតិ​នេះ បឺត​ស្រូបយក​កាំរស្មី​ផ្សេងៗ​។​
២-​ផឹកទឹក​សម្អាត​ថ្លើម​
​អ្នកធ្វើការ​យ៉ាងហោចណាស់​ផឹក​កាហ្វេ​មួយ​កែវ ក្នុង​មួយថ្ងៃ ឬ​អ្នកខ្លះ​អាច​ផឹក​ច្រើនជាង​នឹង​ទៅទៀត​។ អ្នក​ត្រូវ​ដឹងថា ជាតិ​កាហ្វេ​អ៊ី​ន ដែល​បានមកពី​ការផឹក​កាហ្វេ នឹងត្រូវ​ប្រមូលផ្តុំ​ទុក​នៅក្នុង​ថ្លើម ធ្វើ​ឲ្យ​ថ្លើម​ត្រូវ​ធ្វើការ​ធ្ងន់​ជាង​ធម្មតា ជះឥទ្ធិពល​នាំ​ឲ្យ​កើត​ភាព​តានតឹង​ក្នុង​អារម្មណ៍​រហូត​។ ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​ធ្វើការ​បន្សាប​ជាតិពុល​នេះ អ្នក​ត្រូវ​ឈប់​ផឹក​កាហ្វេ ហើយ​ប្តូរ​មក​ផឹកទឹក​ក្តៅ​ឧណ្ហៗ ដាក់​ទឹកក្រូច​ឆ្មារ​ស្រស់ៗ​កន្លះ​ផ្លែ​វិញ​។ វិធី​នេះ នឹង​ជួយ​លាង​ជាតិពុល​ចេញពី​ថ្លើម ធ្វើ​ឲ្យ​ចង្វាក់បេះដូង​លោត​បានល្អ​ធម្មតា ហើយ​ប្រព័ន្ធ​រំលាយ​អាហារ​ក៏​នឹង​ធ្វើការ​បានល្អ​ដែរ​។​
៣-​ចៀសវាង​អាហារ​ម៉ៃ​ក្រូ​វ៉េវ​
​ទោះបីជា​ម៉ៃ​ក្រូ​វ៉េវ បាន​បម្រើ​ឲ្យ​ជីវិត​រស់នៅ​របស់​មនុស្ស មាន​លក្ខណៈ​ងាយស្រួល ប៉ុន្តែ​កាំរស្មី​ម៉ៃ​ក្រូ​វ៉េវ ដែល​ជាប់​នៅតាម​អាហារ​ជាដើម​ចម​បង្ក​ជាតិពុល​មួយ​។ បើ​រាងកាយ​យើង​បានទទួល​សារជាតិ​នេះ​ជាប់ៗ​គ្នា ក៏​អាច​បង្កបញ្ហា​ដល់​ប្រព័ន្ធ​ចរន្តឈាម​។ ការ​បន្សាប​ជាតិពុល​ពី​ម៉ៃ​ក្រូ​វ៉េវ​ក្រៅពី​ត្រូវ​ផឹក​“​តែ​បៃតង​” ឬ​តែ​ខ្មៅ​ចាស់ មួយថ្ងៃ​មួយ​កែវ​ហើយ​នោះ ក្រោយពី​កម្តៅ​អាហារ​ពី​ម៉ៃ​ក្រូ​វ៉េវ​រួច យើង​ត្រូវ​ទុកចោល​ប្រមាណ ២-៣ នាទី ឲ្យ​កាំរស្មី​ម៉ៃ​ក្រូ​វ៉េវ ថយឥទ្ធិពល​សិន មុននឹង​យកមក​ទទួលទាន ដើម្បី​កុំ​ឲ្យ​រាងកាយ​ទទួល​ជាតិពុល​។​
៤-​ប្តូរ​មុខម្ហូប​អាហារ​ពេលព្រឹក​
​តាម​ធម្មតា​យើង​ទទួលទាន​អាហារ  ប្រភេទ​សាច់សត្វ​ពេញ​មួយថ្ងៃ​ស្រាប់​ហើយ ដូចនេះហើយ​អាហារ​ពេលព្រឹក​ដែលជា​អាហារ​ដំបូង​នៃ​ថ្ងៃ​ថ្មី គួរតែ​ប្តូរ​ទៅ​ទទួលទាន​អាហារ​ប្រភេទ​បន្លែ​វិញ​ល្អ​ជាង ពីព្រោះ​រាងកាយ​ទើបតែ​ភ្ញាក់ឡើង​ពី​ការ​សម្រាក​យ៉ាង​ពេញទី វា​អំណោយផល​ក្នុងការ​បឺត​ស្រូប​សារជាតិ​អាហារ​។ បើ​យើង​ទទួលទាន​សាច់សត្វ ដែល​ពោរពេញ​ទៅដោយ​សារជាតិ​កម្លាំង​ធំ និង​សារជាតិ​បង្ក​មហារីក ពេលនោះ​រាងកាយ​ក៏​នឹង​បឺត​ស្រូប​ជាតិពុល​ច្រើនជាង​ពេល​ធម្មតាៗ​ទៅទៀត​។​
៥-​ប្រើ​កែវ​ជំនួស​ដប​ប្លា​ស្ទិ​ក​
​    ​អ្នកខ្លះ​ចូលចិត្ត​ច្រក​ទឹកស្អាត​ដាក់​ក្នុង​ដប​ប្លា​ស្ទិ​ក​យកតាម​ខ្លួន​ទុក​ផឹក​ដោយ​ភ្លេច​គិតថា ទោះបីជា​ទឹកស្អាត ប៉ុន្តែ​ដប​ប្លា​ស្ទិ​ក​ដែល​យើង​ប្តូរ​ទឹក​មក​ច្រើនដង ច្បាស់​ជាមាន​កករ និង​វត្ថុ​កខ្វក់​ដែល​លិចទៅ​ក្រោម​ប្រមូលផ្តុំ​គ្នា​នៅ​បាត​ដប ជាហេតុ​អាច​បង្ក​ឲ្យ​អ្នក​កើតរោគ​រលាក​ពោះវៀន​។ ដូច្នេះ យក​ល្អ​គួរតែ​ជ្រើសរើស​ផឹកទឹក​ពី​កែវ​ដែល​លាង​ស្អាត​ជាការ​ល្អ​ជាង ពីព្រោះ​យ៉ាងណាៗ យើង​ក៏​ឧស្សាហ៍​លាង​កែវ និង​លាង​បាន​ដល់​បាត​កែវ​ទៀតផង​៕

​អាហារ​គួរ​ចៀសវាង​សម្រាប់​អ្នក​លើសឈាម​

លើសឈាម ជា​អាការៈ​ជំងឺ​ទូទៅ​និង​គ្រោះថ្នាក់ ។ របប​ទទួលទាន មាន​តួនាទី​សំខាន់ ជាពិសេស​ចំពោះ​អ្នក​លើសឈាម ។​ ​ខាងក្រោម​នេះ​ជា​ប្រភេទ​អាហារ​មួយ​ចំនួន​ដែល​អ្នក​លើសឈាមគួរ​ចៀសវាង​ប្រើប្រាស់​ ៖
​   ​ជ្រក់​ត្រសក់​ ៖ ជ្រក់ត្រសក់​ផ្ទុក​កាឡូរី​តិច ជា​រឿង​ល្អ​សម្រាប់​សុខភាព ។ តែ​ប្រភេទ​អាហារ​នេះ​មាន​បរិមាណ Na ខ្ពស់ (Na ធ្វើឱ្យ​កន្ត្រាក់​សរសៃឈាម មាន​ឥទ្ធិពល​ដល់​ដំណើរការ​ដឹកជញ្ជូន​ឈាម​ទៅដល់​បេះដូង និង​បង្ក​ជា​អាការៈ​លើសឈាម​) ។ ផ្លែ​ត្រសក់​ត្រាំ​មួយ​អាច​ផ្ទុក​៥៧០​មិល្លីក្រា​ម Na ប្រហាក់ប្រហែល​នឹង​១/៣​កម្រិត​កំណត់ Na ដែល​អ្នក​អាច​ប្រើប្រាស់​ក្នុង​មួយថ្ងៃ ។​
​   ​ដំឡូងបារាំង​ចៀន​ ៖ ទោះបី​ភោជនីយដ្ឋាន​មួយចំនួន​ចៀន​ដំឡូង បារាំង​ដោយ​ប្រេង ពុំមាន trans fat  (​អាស៊ីត​ខ្លាញ់​) តែ​បរិមាណ​សារជាតិ​ខ្លាញ់​និង Na នៅតែ​ខ្ពស់ ។ ដំឡូងបារាំង​ចៀន​មួយ​ចាន​ធុន​ល្មម​ផ្ទុក ២៧០ មិល្លីក្រា​ម Na និង​១៩​ក្រាម​សារជាតិ​ខ្លាញ់ ។​
​    ​ហ​ត​ដក​សាច់ជ្រូក​ ៖ អាច​ជា​អាហារ​ដ៏​ពេញចិត្តប្រសិន​អ្នក​មិន​លើសឈាម ។ ហត​ដក​៣​បន្ទះ​ផ្ទុក ២៧០ មិល្លីក្រា​ម Na និង​៤,៥​ក្រាម​សារជាតិ​ខ្លាញ់ ។​
​   ​ទឹកដោះគោ​ ៖ ជា ​ប្រភព​ផ្គត់ផ្គង់​កាល់ស្យូម​មួយ តែ​ក៏​ផ្ទុក​សារជាតិខ្លាញ់​ច្រើន ។ ក្នុង​ទឹកដោះគោ​មួយ​កែវ​មាន​៨​ក្រាម​សារជាតិ​ខ្លាច់ និង​៥​ក្រាមសារជាតិ​ខ្លាច់​មិន​រលាយ។ ជាតិ​ខ្លាញ់​មិន​រលាយ​មិនល្អ​សម្រាប់​អ្នក​ជំងឺថ្លើម ហើយ​ក៏​គ្រោះថ្នាក់​សម្រាប់​អ្នក​លើសឈាម ។​
​   ​នំ​ចៀន​ ៖ នំ​ចៀន​មួយ​អាច​ផ្ទុក​២០០​កា​ឡូរី និង​១២​ក្រាម​សារជាតិ​ខ្លាញ់មិន​ល្អ​សម្រាប់​សុខភាព​របស់​អ្នក​។​
​    ​ប៊័រ​រុក្ខជាតិ​ ៖ ប្រភេទ ​អាហារ​នេះ​មិន​គ្រោះថ្នាក់​ទាំងស្រុង​ឡើយ ។ ចំពោះ​អ្នក​លើសឈាម​ពួកគេ​ត្រូវ​ការធានា​ប្រភេទ​ប៊័រ​រុក្ខជាតិ ដែល​គេ​ប្រើប្រាស់​មិន​ផ្ទុក​សារជាតិ​ខ្លាញ់​មិន​រលាយ​។  ចូរ​អាន​ឱ្យ​ហ្មត់ចត់​ព័ត៌មាន​លើ​ប្រអប់ ដើម្បី​មាន​ជម្រើស​ល្អ​សម្រាប់​សុខភាព ។​
​    ​ស្ករ​ ៖ រឿង ​ចង់​និយាយ​ដល់​នៅទីនេះ គឺ​ប្រភេទ​អាហារ​មាន​បរិមាណ​កាឡូរី និង​ស្ករ​ហួស​កម្រិត ដូចជា​នំ​ប៊ី​សគ្វីត និង​សូកូឡា ។ អាហារ​នេះ​អាច​ធ្វើឱ្យ​ធាត់ ជា​កត្តា​គ្រោះ​ថ្នាក់​មួយ បង្ក​ជា​ជំងឺលើសឈាម ។​
​    ​ស្រា​ ៖ ផឹកស្រា​ អាច​ធ្វើឱ្យ​លើសឈាម ។ ស្រា​ក៏​អាច​បង្ករ​បួស​ឱ្យគែម​សរសៃឈាម ទន្ទឹម​នោះ​ធ្វើឱ្យ​កើន​គ្រោះថ្នាក់​ត្រូវ​បន្ថែម​ជំងឺ​ផ្សេងៗ​ទៀត ។​
​    ​សាច់​ក្រហម​ ៖ ចំពោះ​អ្នក​លើសឈាម​, ត្រូវ​កំហិត​ដល់​កម្រិត អតិបរមា​ការបរិភោគ​សាច់​ក្រហម​ក្នុង​អាហារ​ប្រចាំ​ថ្ងៃ ។ ប្រភេទ​អាហារ នេះ​ពុំ​ត្រឹមតែ​មាន​ពាក់ព័ន្ធ​ដល់​ជំងឺលើសឈាម​ប៉ុណ្ណោះ​ទេ តែ​នៅ​ធ្វើឱ្យ​កើនគ្រោះថ្នាក់ គ្រោះថ្នាក់​ដទៃ​ទៀត​ប្រសិន "​ជ្រុល​" ទទួលទាន​ច្រើន ៕
​    ​

​ស្ត្រី​មាន​ជំងឺ​តំណពូជ​ក្នុង​គ្រួសារ គួរ​កាត់​សម្បុ​កពង​ចោល​

គ្រូពេទ្យ​ជំនាញ​បាន​ណែនាំ​ស្ត្រី​វ័យ​អស់​រដូវ ដែល​មាន​ប្រវត្តិ​គ្រួសារ​មាន​ជំងឺមហារីក​សម្បុ​កពង ឬ​មហារីក​សុដន់ គួរ​ទៅ​វះកាត់​យក​សម្បុ​កពង​ចេញ​ឲ្យ​ហើយ មុន​នឹង​ជំងឺ​តំណពូជ​បែបនេះ​កើតឡើង​ចំពោះ​ខ្លួន​។ ទាំងនេះ​ដោយសារ​ការ​វះកាត់​យក​សម្បុ​កពង​ចេញ​​ គឺជាវិធី​តែ​មួយ​ដែល​នឹង​អាច​បង្ការ​ជំងឺមហារីក ដែល​ការពិនិត្យដោយ​អេកូ និង​ការពិនិត្យ​ឈាម មិនទាន់​បាន​រកឃើញ​។​

​ស្ត្រី​ដែល​ឈាន​ចូល​វ័យ​កណ្តាល និង​លែង​ចង់​មាន​កូន​តទៅទៀត គឺ​ដល់​ពេល​សមគួរ​ដែល​ត្រូវ​ទៅ​វះកាត់​សម្បុ​កពង​ចោល​បាន​ហើយ ព្រោះ​ការវះកាត់​នេះ នឹង​ជំរុញ​ឲ្យអស់​រដូវ​និង​អាចបង្ការ​ជំងឺ​តំណ​ពូជនេះ​បាន​។​



​អ្នកជំនាញ​បានបង្ហាញ​ថា បច្ចុប្បន្ននេះ ស្ត្រី​មិនគួរ​សង្ឃឹម​ទៅលើ​ការពិនិត្យ​តែមួយ​មុខ​ពេក​ទេ ប្រសិនបើ​អស់​ភារកិច្ច​ពី​ក្រុម​គ្រួសារ និង​អាយុ​លើសពី ៤០​ឆ្នាំ​ ហើយគួរ​ពិចារណា​សម្រេចចិត្ត ព្រោះ​ទោះបី​វា​ពុំ​មែន​ជា​បញ្ហា​ធំដុំ​អ្វី​មែន តែ​នៅពេល​ឈាន​ចូល​វ័យ​អស់​រដូវ ​នឹង​ត្រូវ​ប្រឈម​នឹង​អាការៈ​ក្តៅ​រងារ​ និង​អា​ការៈផ្សេងៗ​ទៀត​។​

​អ្នកជំនាញ​បាន​ដាស់តឿន​ថា បើ​អ្នក​កើត​ជំងឺមហារីក​សម្បុ​កពង គឺ​ជីវិត​អ្នកនឹង​ខ្លី​ចុះ​ភ្លាមៗ ក្នុង​រយៈពេល​ត្រឹមតែ​១​ឆ្នាំ​ប៉ុណ្ណោះ​។ ដូច្នេះការបង្ការ​ទុក​មុន ជា​ប្រការដែល​ស្ត្រី​មាន​ប្រវត្តិ​ជំងឺ​តំណពូជ​បែបនេះ​នៅក្នុង​គ្រួសារ គួរ​ធ្វើ​ដើម្បី​អូសបន្លាយ​ជីវិត​របស់​ខ្លួន​៕

មិនគួរ​ពិសា​ស្រាក្រហម​ជាមួយ​ត្រី​

អ្នកជំនាញ​ផ្នែក​ស្រា បាន​ប្រាប់ថា មិនគួរ​ពិសា​ស្រា​ទំពាំង​បាយ​ជួរ​ក្រហម ឬ​ស្រាក្រហម ជាមួយ​អាហារ​ប្រភេទ​ត្រី​នោះទេ ព្រោះ​រស់ ជាតិ​របស់​ភេសជ្ជ​: និង​អាហារ ២​មុខ​នេះ មិន​ស៊ីគ្នា​ទេ ។ ការ​ពិសា​ស្រា​ទំពាំង​បាយ​ជួរ​ក្រហម ឬ​ស្រាក្រហម ( Red Wine ) ជាមួយ​សាច់​ត្រី និង​អាហារ​សមុទ្រ អាច​ធ្វើឲ្យកើត​ក្លិនឆ្អាប​ក្នុងមាត់ ដោយសា​តែ​សារធាតុ​ដែល​ក្នុង​ស្រា ធ្វើ​ប្រតិកម្ម​ជាមួយ​អាហារ ប្រភេទ​ខាងលើ​នេះ ។​

ដូច្នេះហើយ​ទើប​អ្នកជំនាញ​ណែនាំ​ថា បើ​ចង់​ទទួលទាន​អាហារ​របស់​អ្នក​បាន​ឆ្ងាញ់ មិន​គួរ​ទទួល​ទាន​ស្រា​ក្រហម ជាមួយ​អាហារ ប្រភេទ​ត្រី និង​គ្រឿង​សមុទ្រ ទេ​ព្រោះ​នឹង​នាំឲ្យ​មាន​ក្លិន​ឆ្អាប បាត់បង់​រស់ជាតិ ដ៏​ឆ្ងាញ់​ពិសា​នោះ​អស់​ទៅ​វិញ ៕​

​ស៊ុប​មាន់ ជួយ​ប្រឆាំង​រោគ​គ្រុនផ្តាសាយ​

ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ បាន​រកឃើញថា ស៊ុប​មាន់ អាច​ជួយ​ព្យាបាល​នូវ​អ្វី​ដែល​បង្ក​ផលវិបាក​អ្នក​បាន​។​

​តាម​ការស្រាវជ្រាវ​ដែល​ចុះផ្សាយ​ក្នុង​ព្រឹត្តិបត្រ American Journal of Therapeutics បាន​រកឃើញថា សមាសធាតុ​ក្នុង​ស៊ុប​មាន់ ឈ្មោះ​ខារ​ណូ​ស៊ីន (Carnosine) អាច​ជួយ​ពង្រឹង​ការការពារ​រាងកាយ ក្នុង​ការប្រឆាំង​នឹង​គ្រុន​ផ្តាសាយធំ ដំណាក់កាល​ដំបូង​បាន ប៉ុន្តែ​អ្នក​ត្រូវតែ​ទទួល​ទាន​ឲ្យបាន​ជាប់ ដើម្បី​ឲ្យមាន​ប្រសិទ្ធភាព​។​

​ក្នុង​ការសិក្សា ក្រុម​អ្នកស្រាវជ្រាវ​មក​ពី​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ណេប្រា​ស្កា (University of Nebraska Medical Center) បាន​ធ្វើតេស្ត​គំរូ​ឈាម​ពី​អ្នកស្ម័គ្រចិត្ត បានបង្ហាញ​ថា ស៊ុប​មាន់ បាន​រារាំង​ចលនា​នៃ​កោសិកា​ឈាម​ស ណឺត្រូ​ហ្វ៊ីល (Neutrophils) ដែល​ការពារ​ប្រឆាំង​ការឆ្លង​រោគ​។ ប៉ុន្តែ​ក្រុម​អ្នកស្រាវជ្រាវ ពុំ​អាច​បញ្ជាក់​នូវ​គ្រឿងផ្សំ​ប្រឆាំង​ភាពស៊ាំ​របស់​ស៊ុប ប្រហែលជា​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​រូបមន្ត​ធ្វើ​ស៊ុប​ដែល​បាន​ធ្វើតេស្ត​នេះ ផ្សំ​ដោយ​សាច់មាន់ ខ្ទឹម​បារាំង ដំឡូងជ្វា មើម​ស្ពៃ ឆៃ​ថាវ ការ៉ុត ជីរ​វ៉ាន់ស៊ុយ អំបិល និង​ម្រេច​។ ប៉ុន្តែ​ស៊ុប​មាន់​កំប៉ុង ក៏​ត្រូវបាន​រកឃើញ​ថា ជួយ​រារាំង​ចលនា​នៃ​ណឺត្រូ​ហ្វ៊ី​ល ក្នុង​ការស្រាវជ្រាវ​ផងដែរ​៕​    ​

ស្ត្រីឧស្សាហ៍គេងមិនលក់ងាយកើតជំងឹបេះដូង

​ប្រសិន​ក្នុង​រយៈពេល​វែង​គុណភាព​ដំណេក​មិនល្អ​នឹង​បង្ក​ឥទ្ធិពល​អាក្រក់​សម្រាប់​សុខភាព​របស់​ស្ត្រី បង្កើនលទ្ធភាព​កើត​ជំងឺ​បេះដូង ជំងឺផ្លូវចិត្ត​យ៉ាងខ្ពស់ ។​
​តាម The Daily Telegraph ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​សកល​វិទ្យាល័យ Duke (​អាមេរិក​) បាន​រកឃើញថា ស្ត្រី​ដែល​គេង​យប់​មិន​ស្កប់ ក្រោយពេល​ភ្ញាក់​ងាយ​មួម៉ៅ​ជាង​បុរស ។​
​ជាងនេះទៀត ប្រសិន​ក្នុង​រយៈពេល​វែង​គុណភាព​ដំណេក​មិនល្អ ស្ត្រី​ងាយ​កើត​ជំងឺ​បេះដូង និងជំងឺផ្លូវចិត្ត​ច្រើនជាង​បុរស ។ ព្រោះ​ការបញ្ចេញ​អ័រម៉ូន​រវាង​ភេទ​ប្រុស ស្រី​មាន​ភាព​ខុសប្លែកគ្នា រឿងនេះ​កំណត់​ពេលវេលា​គេង​ចាំបាច់​របស់​ស្ត្រី​ច្រើនជាង​បុរស ។​
​ក្រោយពេល​ដំណើរការ​វិភាគ​ទម្លាប់​ទទួលទានដំណេក​របស់​ស្ត្រី​ជាង​២១០​នាក់ ពួក​អ្នកស្រាវជ្រាវ​រកឃើញថា ប្រៀបធៀប​ពេលវេលា​ដំណេក​ដូចគ្នា​ជាមួយ​បុរស ស្ត្រី​នៅតែ​ពុំទាន់​ត្រូវបាន​គេង​ស្កប់ ដូច្នេះ​នៅពេល​ព្រឹក​ងាយ​លេចចេញ​បាតុភូត​ក្រេវក្រោធ មួម៉ៅ ។​
ពិនិត្យ​ពី​ជ្រុង​ជីវសាស្ត្រ ដំណេក​មិន​គ្រប់​នឹង​បង្ក​របួស​ស្មារតី​និង​រាងកាយ​ដល់​ស្ត្រី ពួកគេ​ត្រូវការ​ដំណេក​វែង​ជាង​បុរស​ដើម្បី​ស្តារ​តុល្យភាព​ស្ថានភាព​បញ្ចេញ​អ័រម៉ូន ។​
​គុណភាព​ដំណេក (​ពេលវេលា​គេង​សរុប មានចំនួនច្រើន​ជាង​​ការ​ភ្ញាក់​ពេលយប់ ពេលវេលា​ត្រូវការ​ដើម្បី​លង់លក់​ស្កប់​) មិនល្អ​នឹង​បង្កើត​ឥទ្ធិពល​អាក្រក់​សម្រាប់​ស្ថានភាព​សុខភាព​ស្ត្រី​ដូចជា​អារម្មណ៍​ព្រួយចិត្ត ពិបាក​ទ្រាំ លេចចេញ​អាកា​រៈ​សោកសៅ ងាយ​ខឹង​មួម៉ៅ តែ​អារម្មណ៍​ទាំងនេះ​ពុំ​សូវ​ធ្វើ​ឲ្យ​រំខាន​ដល់​ដំណេក​របស់​បុរសទេ ៕f/​M

សារប្រយោជន៍របស់អាពាហ៍ពិពាហ៍​ក្នុងការព្យាបាល​ជំងឺមហារីក

៖​ការរៀប​ការជួយ​ឲ្យ​អ្នក​នៅរស់​រាន​ល្អ​ជាង ក្រោយពេល​កើត​ជំងឺមហារីក
​ពួក​អ្នកជំនាញការ​អាមេរិក និយាយថា អ្នក​កើត​ជំងឺមហារីក បាន​រៀបការ​នៅពេល​វេលា​ត្រូវបាន​វិនិច្ឆ័យ​កើត​ជំងឺ រស់នៅ​បានយូរ​ជាង ប្រៀប​នឹង​អ្នក​មិន​រៀបការ ។​
​ជាក់ស្តែង​នោះ ចំពោះ​ជំងឺមហារីក​មួយចំនួន ការ​រៀបការ​អាចជា​ក​ក្តា​មួយ មាន​សារប្រយោជន៍ ចំពោះ​លទ្ធភាព​នៅមាន​ជីវិត ក្រោយពេល​កើត​ជំងឺ​, ធំ​ជាង​ប្រៀប​នឹង​វិធី​ព្យាបាល​គីមី ។​
​ប្រធាន​ក្រុម​ស្រាវជ្រាវ បណ្ឌិត Ayal Aize នៅ​សាកលវិទ្យាល័យ​ហា​វ៉ាដ នៅ​បូ​ស្តុ​ន (​អាមេរិក​) និយាយថា អ្នកជំងឺ​បាន​រៀបការ ក៏​អាច​ត្រូវបាន​វិនិច្ឆ័យ​ជំងឺ នៅ​ដំណាក់កាល​ឆាប់​ជាង នឹង​ងាយ​មានលទ្ធភាព​ទទួលបាន​វិធី​ព្យាបាល​សមស្រប ។​
​នេះ​ជាការ​ស្រាវជ្រាវ​ដំបូង បង្ហាញ​ពី​ផលប្រយោជន៍​ដាច់​ណាត់ និង​យ៉ាងច្រើន របស់​អាពាហ៍ពិពាហ៍ ចំពោះ​លទ្ធភាព​នៅរស់ ចំពោះ​អ្នកជំងឺ​មហារីក នៅ​អាមេរិក ។​
​ចំពោះ​អ្នកជំងឺ​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​, ដោះ​, ពោះវៀន​, បំពង់ក​, ក្បាល និង​ក នោះ​ការ​រៀបការ​មាន​ពាក់ព័ន្ធ​ដល់​ការ​កើន​លទ្ធភាព​នៅរស់​ធំ​ជាង ប្រៀប​នឹង​របប​ព្យាបាល​កាំរស្មី​ស្តង់ដារ សម្រាប់​ជំងឺ​នោះ ។​
​ពួក​អ្នកស្រាវជ្រាវ បាន​វិភាគ​ទិន្នន័យ​ជាក់ស្តែង និង​អត្រានុកូលដ្ឋាន​វិទ្យា ពី​មូលដ្ឋាន​ទិន្នន័យ SEER របស់​វិទ្យាស្ថាន​មហារីក​ជាតិ​អាមេរិក អំពី​អ្នកជំងឺ ៧៣៨.៨៨៩ នាក់ ត្រូវបាន​វិនិច្ឆ័យ​ពី​ឆ្នាំ​២០០៤ ដល់ ២០០៨ ។​
​ការវិភាគ​ដែល​ត្រូវបាន​ប្រកាស​លើ​ទស្សនា​វ​ដ្តី The Journal of Clinic Oncology បង្ហាញ​ជារួម​ថា ពួក​អ្នកជំងឺ​បាន​មានគ្រួសារ មាន​ហានិភ័យ​កើត​ជំងឺ​រាលដាល​ទាប​ជាង ១៧% ពេល​ត្រូវបាន​វិនិច្ឆ័យ​កើត​ជំងឺមហារីក​ដំបូង ប្រៀប​នឹង​អ្នកជំងឺ​មិន​រៀបការ ។​
​ក្រៅពីនេះ អ្នកជំងឺ​បាន​រៀបការ​កើត​ជំងឺ​មិន​រាលដាល មានលទ្ធភាព​ទទួលបាន​វិធី​ព្យាបាល​សមស្រប ចំពោះ​ជំងឺ​របស់គេ ខ្ពស់ជាង ៥៣% ប្រៀប​នឹង “​សហសេវិក​” មិន​រៀបការ និង​មិន​ចំពោះ​ថា នៅពេល​វេលា​ជាក់ស្តែង​ណា ។​
​ចុងក្រោយ មិន​ថា ជា​នៅពេល​ណាក៏ដោយ អ្នកជំងឺ​បាន​រៀបការ មានលទ្ធភាព​នៅរស់​ខ្ពស់ជាង ២០% ប្រៀប​នឹង​អ្នកជំងឺ​មិន​រៀបការ ៕M​

​ទទួលទាន​បែបណា​ធ្វើឲ្យ​ឆ្អឹង​រឹងមាំ​?

**​ទទួលទាន​អាហារ​ពណ៌​បៃតងៈ​
​ផលិតផល​ដែល​ធ្វើ​ពី​ទឹកដោះគោ ភាគច្រើន មាន​ទាំង​សារធាតុ​កាល់ស្យូម និង​ប្រូតេអ៊ីន ដែល​ចាំបាច់​ចំពោះ​ឆ្អឹង ប៉ុន្តែ​ទឹកដោះគោ ក៏​វា​មាន​គុណវិបត្តិ ដូចគ្នា​ដែរ ព្រោះ​ប្រូតេអ៊ីន​យ៉ាងច្រើន នៅក្នុង​ទឹកដោះគោ អាច​ធ្វើឲ្យ​ឈាម​មាន​ជាតិ​អាស៊ីដ ជា​ហេតុ​ធ្វើឲ្យ​រាងកាយ ត្រូវ​ស្រូប​យក​សារធាតុ​កាល់ស្យូម​ពី​ក្នុង​ឆ្អឹង ដើម្បី​ធ្វើឲ្យ​មាន​តុល្យភាព​នៅ​ក្នុងឈាម បណ្តាល​ឲ្យ​អ្នក​បាត់បង់​សារធាតុ កាល់ស្យូម​ច្រើនជាង​បរិមាណ​ដែល​អ្នកទទួលបាន​។​

​ក្រៅពីនេះ មូលលេគុល​ប្រូតេអ៊ីន​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ នឹង​ធ្វើឲ្យ​ប្រព័ន្ធ​ការពាររាងកាយ​ចាត់​ទុក​វាថា វា​វត្ថុ​ចម្លែក ជា​ហេតុ​ធ្វើឲ្យ​មនុស្ស​ជាច្រើន បន្ទាប់ពី​ទទួល​ទាន​ទឹកដោះគោ​រួច ពួកគេ​មាន​អារម្មណ៍​ថា គ្មាន​សមាធិ នឹង​គ្មាន​កំលាំងកំហែង​។ ចំណែក​មនុស្ស​ដែល​ខ្វះ​អង់​ហ្ស៊ី​ម ដូចជា ឡាក់​តូ​ស (Lactose) ការ​ទទួលទាន​ផលិតផល​ដែល​ធ្វើ​ពី​ទឹកដោះគោ អាច​ធ្វើឲ្យ​មាន​អាការ​ឈឺពោះ មាន​ខ្យល់​ក្នុង​ពោះ មាន​ខ្យល់​ក្នុង​ក្រពះ ឬ​រាគរូស​បាន​។ ដូច្នេះ ដើម្បី​ការពារ​ជំងឺ​ពុក​ឆ្អឹង អ្នក​គួរ​សាកល្បង​ទទួលទាន​កាល់ស្យូម ដែល​មាន​នៅក្នុង​បន្លែ សណ្តែក និង​គ្រាប់​ធញ្ញជាតិ​ទើប​ជា​ការប្រសើរ​។​


•**​ទទួលទាន​អាហារ​ពណ៌​ទឹកក្រូចៈ​
​កាល់ស្យូម និង​វីតាមីន មាន​សារសំខាន់​ដូចគ្នា​។ កាល់ស្យូម​សំខាន់​ចំពោះ​ការកសាង​ឆ្អឹង​ឲ្យ​រឹងមាំ ចំណែក​វីតាមីន មនុស្ស​គ្រប់គ្នា មិន​អាច​ខ្វះ​បានឡើយ ចំពោះ​រាងកាយ​ខ្វះ​វីតាមីន D​។ ទោះបីជា​អ្នក​បានដឹងហើយថា ទឹកដោះគោ​ជា​អាហារ​ដែល​ល្អ​បំផុត​ចំពោះ​ឆ្អឹង តែ​ការសិក្សា​កាលពី​ថ្មីៗ​នេះ បានដឹងថា រាងកាយ​អាច​ស្រូប​យក​យក​សារធាតុ​កាល់ស្យូម និង​វីតាមីន​D ពី​ទឹកក្រូច​ច្របាច់​ចូលគ្នា​។ ដូចនេះ​នៅ​ពេល​ព្រឹក អ្នក​គួរ​ទទួល​ទាន​ទឹកក្រូច​ច្របាច់​ជា​រៀងរាល់ថ្ងៃ ដើម្បី​ធ្វើឲ្យ​ឆ្អឹង​រឹងមាំ (​តែ​ដោយសារ​តែ​ទឹកក្រូច​ច្របាច់ មាន​ជាតិ​អាស៊ី​ដ ដូចនេះ​អ្នក​មិនគួរ​ដុសធ្មេញ ក្រោយ​ទទួលទាន​រួច​មួយ​ម៉ោង​ឡើយ​)​។​

•**​ទទួលទាន​ផ្លែ​ភ្ញៀវៈ
​ផ្លែ​ភ្ញៀវ​អាច​ជួយ​ធ្វើ​ឲ្យ​រឹងមាំ ព្រោះ​វា​មាន​សារធាតុ​រ៉ាឌីកាល់ បូ​រុន (Boron) បូ​តា​ស្យូម និង​វីតាមីន K ដែល​ចាំបាច់​ចំពោះ​ឆ្អឹង​។​

•**​បញ្ឈប់​ការ​ទទួលទាន​ភេសជ្ជៈ
​ទឹកក្រូច មាន​ជាតិ​ហ្គាស​ត្រជាក់ៗ ឬ​ទឹកក្រូច​មាន​ជាតិ​ហ្គាស់ ដែល​គ្មាន​កា​ឡូរី ធ្វើឲ្យ​អ្នក​មិន​មាន​ការបារម្ភ​ពី​កាឡូរី តែ​វា​សម្បូរ​ដោយ​ជាតិ​អាស៊ី​ដ ហ្វូ​ស្វូ​រិក (Phosphoric Acid) ដែល​ជា​សារធាតុ ស្រូប​យក​កាល់ស្យូម​ពី​ឆ្អឹង និង​បង្ហូរ​ចេញ​តាម​រយៈ​ទឹកនោម​។​

•**​គួរ​ទទួល​ទាន កាល់ស្យូម​ប៉ុន្មាន ក្នុង​មួយ​ថ្ងៃ​?
​ដើម្បី​មិន​ឲ្យ​ខ្វះ​សារធាតុ​កាល់ស្យូម (Calcium) អ្នក​ត្រូវ​ទទួល​ទាន​សារធាតុ​កាលស្យូម ឲ្យបាន ១.០០០ មិល្លីក្រា​ម ក្នុង​មួយ​ថ្ងៃ​។ ចំពោះ​ស្ត្រី​ដែល​មាន​ផ្ទៃពោះ គួរ​ទទួល​ទាន​ឲ្យបាន ១.៣០០​មិល្លីក្រា​ម ក្នុង​មួយ​ថ្ងៃ​៕​

​ˆ​ពពួក​អាហារ​បណ្តាល​ឱ្យចេញ​មុន​ច្រើន​

របប​ទទួលទាន រួមចំណែក​មិនតូច​ឡើយ​ក្នុង​ការរក្សា​សម្ផស្ស​ស្បែក​។ មាន​អាហារ​ជួយ​ឱ្យ​ស្បែក​ស្អាត តែ​ក៏មាន​អាហារ​ធ្វើឱ្យ​ស្បែក​របស់​អ្នកចេញ​មុន​ច្រើន​។

 

មុន​លើ​មុខ ពុំ​ត្រឹមតែ​ធ្វើឱ្យ​យើង​ប្រែជា​អាក្រក់​, បាត់​ទំនុកចិត្ត​លើ​ខ្លួនឯង​ប៉ុណ្ណោះ​ទេ តែ​អាច​នៅមាន​ឥទ្ធិពល​ដល់​សុខភាព​របស់​ស្បែក​ថែមទៀត​។

 

ប្រសិន​គ្រាន់​ជាមុន​អង្កាម​តូចៗ​ធម្មតា នោះ​យើង​មិនគួរ​បារម្ភ​ឡើយ​។ ចំណែក​ក្នុងករណី​មុន​រីកចម្រើន​ធ្ងន់​ជាង (​មុន ខ្ទុះ​) នោះ​លទ្ធភាព​បណ្តាលឱ្យ​រលាក​ស្បែក​, ឆ្លង​មេរោគ​ស្បែក​, ហើម​... អាច​កើតឡើង​បំផុត​។​

​មាន​មូលហេតុ​ជាច្រើន​ដែល​បង្ក​ការចេញ​មុន ដូចជា ការប្រែប្រួល​អ័រម៉ូន​, ភាពកខ្វក់​, រលាក​ស្បែក​, ស្ត្រេ​ស និង​រួមមាន​ទាំង​រឿង​ទទួលទាន​។ ខាងក្រោម​នេះ ជា​ក្រុម​អាហារ​ដែល​អ្នក​គួរ​ចៀសវាង ដើម្បី​ទប់ស្កាត់​ចេញ​មុន​ច្រើន​លើ​មុខ​។​

​របស់​ចៀន អាំងៈ​
​របស់​ចៀន អាំង ច្រើន​សម្បូរ​ជាតិ​ប្រេង​, ខ្លាញ់​, ពេល​ស្រូប​ចូលក្នុង​សរីរាង្គ នឹង​ពិបាក​មានឱកាស​ត្រូវបាន​រំលាយ​អស់​។ សារជាតិ​ខ្លាញ់ មិន​ត្រូវបាន​បំប្លែង និង​ដុតបំផ្លាញ និង​ផ្តុំ​មកវិញ​នៅក្នុង​សរីរាង្គ ខ្ទប់​នៅក្រោម​ស្បែក បង្ក​សម្ពាធ​ចំពោះ​ក្រពេញ​ជាតិ​រំអិល ធ្វើ​សកម្មភាព​ក្រោម​ស្បែក​, បង្ក​ការរារាំង​, ធ្វើឱ្យ​ស្ទះ​ចរាចរ​របស់​ស្បែក​, ងាយ​បណ្តាលឱ្យ​កើតមុន​។​

​ចំណីអាហារ​ផ្អែមៈ​
​ចំណីអាហារ​ផ្អែម​ច្រើន ត្រូវ​ចាត់ទុកថា មាន​លក្ខណៈ​ក្តៅ និង​បង្កើត​ថាមពល​ច្រើន​។ ពេល​ទទួលទាន​របស់​ផ្អែម​,​បរិមាណ​ស្ករ​លើស នឹងធ្វើ​ឱ្យ​កើន​សកម្មភាព​របស់​ក្រពេញ​ជាតិ​រំអិល ក្រោម​ស្បែក ហើយ​ពេល​បញ្ចេញ​មក​ក្រៅ នឹង​បិទ​ជិត​រន្ធ​រោម​, ងាយ​បង្ក​ការកើត​មុន ។​

​របស់​ហឹ​រៈ​
​របស់​ហឹរ​, ពិសេស​ពពួក​គ្រឿងទេស ដូចជា ខ្ទឹមស​, ម្ទេស​,​ម្រេច​...​អាច​បន្ថែម​រសជាតិ​ឱ្យ​អាហារ​។ តែ​ប្រសិន​ទទួលទាន​ច្រើនពេក នោះ​នឹង​ជា ô​គ្រោះថ្នាក់​õ សម្រាប់​ស្បែក​របស់​អ្នក​។ របស់​ហឹរ មាន​លក្ខណៈ​ក្តៅ​, ប្រសិន​ទទួលទាន​ច្រើន នឹង​បង្កើន​ការកកើត​សារជាតិ​រំអិល​លើ​ស្បែក​, បិទ​ជិត​រន្ធ​រោម​, ធ្វើឱ្យ​ស្ថានភាព​មុន កាន់តែ​អាក្រក់​ថែម​។​

​ភេសជ្ជៈ​មាន​ជាតិ​រំញោច (​អាល់កុល​, ហ្គាស​, កាហ្វេ​អ៊ី​ន​...)
​ការ​ទទួលទាន​កាហ្វេ និង​ស្រា ធ្វើឱ្យ​កើន​លទ្ធភាព​សកម្មភាព​របស់​អ័រម៉ូន គ័​រ​ទី​ហ្សូ​ន​-​អ័រម៉ូន​បង្ក​ស្ត្រេ​ស​, ដែល​ស្ត្រេ​ស​ជា​មូលហេតុ​មួយ​ក្នុងចំណោម មូលហេតុ​សំខាន់ៗ​របស់​បញ្ហា​ស្បែក​, ច្រើន​បង្ក​ការ​កើតមុន​លើ​ស្បែក​។ ការ​ទទួលទាន​កាហ្វេ ពេល​ឃ្លាន និង​គួបផ្សំ​ជាមួយ​អាហារ​ផ្អែមៗ​ដទៃទៀត នឹង​កាន់តែ​ធ្វើឱ្យ​ស្ថានភាព​មុន វា​មានការ​ប្រែជា​ធ្ងន់ធ្ងរ​ជាង​៕

​លោត​រាំ​ដើម្បី​បញ្ចៀស​រោគ​ផ្លូវចិត្ត

តាម​ការពិសោធន៍​រប​ស់​ពួក​អ្នកស្រាវជ្រាវ​នៅ​សកលវិទ្យា​ល័យ New England (​អូស្ត្រាលី​) បាន​បញ្ជាក់ថា ការ​លោត​រាំ មាន​ប្រយោជន៍​សម្រាប់​ទាំង​សុខភាព​រាងកាយ និង​ផ្លូវចិត្ត ។​

​ក្នុងការ​ស្រាវជ្រាវ​មួយ ដែលមានការ​ចូលរួម​រប​ស់​អ្នកស្ម័គ្រចិត្ត៤១​នាក់ មាន​អាយុ​ពី ១៨ ដល់ ៧៣​ឆ្នាំ ដែលច្រើនតែ​ត្អូញត្អែរថា ពេលណាក៏ពួកគេ​មាន​អារម្មណ៍​មិនសូវ​ស្រួលខ្លួន​, ខ្វាយខ្វល់​,​តានតឹង និង​មានការ​ប្រឈម​នឹង​ការ​កើតរោគ​ផ្លូវចិត្ត​។ ពួក​អ្នក​ចិត្តសាស្ត្រ បាន​ពិសោធន៍​​ព្យាបាល​​ពួកគេ​ដោយ​វិធី​លោត​រាំ ។ អ្នក​ទាំងនេះ ត្រូវបាន​ចែកជា​ពីរ​ក្រុម​, មួយក្រុម​ចូលរួម​ការ​លោត​រាំ តាម​ចង្វាក់Tango មួយថ្ងៃមួយ​ម៉ោង​កន្លះ ក្នុង​រយៈពេល​ពីរ​សប្តាហ៍ ហើយ​មួយក្រុម​ទៀតប្រើ​ថ្នាំ បន្ទាប់មកគេ​ផ្គូរ​ផ្គង ប្រៀបធៀប​រវាង​វិធីសាស្ត្រ​ទាំងពីរ​។​

​លទ្ធផល​គឺ នៅ​ក្រុម​ទីមួយ​, ពួក​វេជ្ជបណ្ឌិត បាន​សង្កេតឃើញថា មានការ​ថយចុះ​ទាំងស្រុង​នូវ​រោគសញ្ញា​ស្ត្រេ​ស​, មិន​នៅ​គេង​មិន​លក់​ដូច​មុន ហើយ​គុណភាព​ជីវិត ត្រូវបាន​កែប្រែ​ប្រសើរឡើង​។ ផ្ទុយ​មកវិញ នៅ​ក្រុមទី​ពីរ ខ្លះមានស្ថានភាពដូចដើម និងខ្លះមាន​និន្នាការ​អាក្រក់​ឡើង​៕

លេបពងព្រូនដើម្បី....បន្ថយទម្ងន់ !

ព្រូន តេន​ញ៉ា​
​វិធីសាស្ត្រ​ដ៏ "​កខ្វក់​" ដើម្បី​កាត់បន្ថយ​ទម្ងន់​ឥឡូវនេះ ពុំជា​រឿង​ចម្លែក​ចំពោះ​មនុស្ស​ខ្លះ​នៅ​លោកខាងលិច រួមទាំង​លោកខាងលិច ។​
​ឆ្នាំ​២០០៩ នៅ​ហុងកុង បាន​ពុះកញ្ជ្រោល​នឹង "​ម៉ូត​" បរិភោគ​ពង​ព្រូន​ធំៗ​ដើម្បី​សម្រេច​បំណងប្រាថ្នា​សម្រក​ទម្ងន់​ឲ្យ​បាន​ឆាប់ ។ នៅ Mexico បណ្តា​គ្រាប់ "​ពង​ព្រូន តេន​ញ៉ា​" នៅបាន​ដាក់លក់​ដោយ​ស្របច្បាប់​តាម​ឱសថស្ថាន​ទៀតផង ។​
​ថ្វីត្បិតតែ​ការបន្ថយ​ទម្ងន់ ដោយ​ព្រូន តេន​ញ៉ា ត្រូវបាន​ហាមឃាត់​ជា​ផ្លូវការ​នៅ​អាមេរិក និង​អង់គ្លេស​ក្តី ប៉ុន្តែ​អ្នក​ប្រាថ្នា​បន្ថយ​ទម្ងន់​ជ្រុល​ហួស​នៅតែ​លួចលាក់​ប្រើ​វិធី​នេះ ។ ប៉ុន្មាន​សប្តាហ៍​កន្លងមក​ស្ត្រី​ម្នាក់​មកពី​រដ្ឋ Iowa ទើប​ត្រូវបាន​សារពត៌មាន​ចុះផ្សាយ​ពត៌មាន​ថា បាន​លេប​ព្រូន​មួយ​ក្បាល កុម្ម៉ង់​ទិញ​តាមរយៈ​អ៊ិន​ធឺ​ណេ​ត ដើម្បី​បន្ថយ​ទម្ងន់ ។​
​តាម​កាសែត Today ស្ត្រី​ម្នាក់​នៅ​រដ្ឋ Lowa ទើប​ប្រាប់​វេជ្ជបណ្ឌិត​ថា អ្នកស្រី​ទើបតែ​ទិញ​គ្រាប់​ថ្នាំ​មាន​ពង​ព្រូន តេន​ញ៉ា ដើម្បី​បន្ថយ​ទម្ងន់ ។ ដោយ​ពុំ​ដឹង​ត្រូវធ្វើ​ដូចម្តេច វេជ្ជបណ្ឌិត​បាន​ទាក់ទង​ជាមួយ​ស្នងការ​សុខាភិបាល​សហគមន៍រ​បស់​រដ្ឋ​នេះ ។​
​នៅក្នុង​សារ​អ៊ីមែល​ប្រចាំ​សប្តាហ៍​ផ្ញើរ​ជូន​បុគ្គល​សុខាភិបាល​របស់​រដ្ឋ វេជ្ជបណ្ឌិត Qunlisk សរសេរថា ការបរិភោគ​ព្រូន តេន​ញ៉ា​មាន​គ្រោះថ្នាក់​បំផុត វា​អាច​បង្ក​ជា​ប្រតិកម្ម​បន្ទាប់បន្សំ​ជាច្រើន ឬ​អាចធ្វើ​ឲ្យ​ស្លាប់​បាន ។ អ្នកណា​ដែល​ចង់​សម្រក​ទម្ងន់ ចូរ​ប្រឹងប្រែង ហ្វឹកហាត់​តាម​វិធីសាស្ត្រ ដែល​ទទួលបាន​ការសិក្សា​របស់​វិទ្យាសាស្ត្រ បរិភោគ​តិច​មកវិញ ហើយ​បង្កើន​ការហាត់​ប្រាណ​លេង​កីឡា ។​
ការផ្សាយពាណិជ្ជកម្ម​ពី "​ឱសថ​ព្រូន​-​តេ​ញ៉ា​"
​វិធី​បន្ថយ​ទម្ងន់​ដ៏​គ្រោះថ្នាក់​នេះ​ត្រូវបាន​កត់ត្រា​ថា កើតមាន​តាំងពី​ឆ្នាំ ១៩៣០ ស្រា​ដែល​ពាណិជ្ជករ​ម្នាក់​បាន​បរិភោគ​ពង​ព្រូន ដើម្បី​សម្រក​ទម្ងន់ ។ នេះ​ពិតជា​របៀប​គ្រោះថ្នាក់​សម្រាប់​ការបន្ថយ​ទម្ងន់ ហើយ​ពិតជា​គួរ​ឲ្យ​ខ្ពើម ។ ព្រោះថា​ព្រូន​ទាំងនោះ​នឹង​លូតលាស់​ក្នុង​ល្បឿន​មួយ​ពុំ​អាច​ត្រួតត្រា​បាន នាំមក​នូវ​គ្រោះថ្នាក់​ដល់​ជីវិត ៕​M

ការពិត​ដែល​អ្នក​មិនដឹង​អំពី​ទឹកកាម​

សុភាពបុរស​ទាំងឡាយ​​ពិតជាមាន​អំនួត​អំពី​ការបញ្ចេញ​ទឹកកាម​នៅពេល​រួមភេទ​។ ​ប៉ុន្តែ ​អ្នក​ប្រហែលជា​មិនទាន់ដឹង​អស់​ទេ​អំពី​អាថ៌កំបាំង​ទាក់ទង​នឹង​ទឹកកាម​។​ខាងក្រោម​នេះ​ជា​ការពិត​មួយចំនួន​ដ៏​គួរអោយភ្ញាក់ផ្អើល​ទាក់ទង​នឹង​ទឹកកាម​។​

ប្រើ​ទឹកកាម​សម្រាប់​លាងមុខ​

​ស្ពែ​មីន (spermine) គឺជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ត្រូវបាន​គេ​រកឃើញ​នៅក្នុង​មេជី​វិត​ឈ្មោល ហើយ​វា​អាចជួយ និង​កាត់បន្ថយ​ភាព​ជ្រាវ​ជ្រួញ ព្រមទាំង​ធ្វើអោយ​ស្បែក​ទន់​រលោង​។ សារធាតុ​នេះ​កំពុង​ត្រូវបាន​គេ​យកមក​សំយោគ​ក្នុង​មន្ទីរពិសោធន៍ និង​លក់​ដោយ​ក្រុមហ៊ុនមួយ​។ ក្នុង​កន្លែង​ស្ប៉ា​ល្បី​ឆើតឆាយ​ក្នុង​ទីក្រុង​ញូ​ញ៉​ក គេ​ប្រើប្រាស់​ស្ពែ​មីន​លាងមុខ ក្នុង​តំលៃ ២៥០ ដុល្លារ​។​

​ទឹកកាម​នៅក្នុង​ពិភព​សត្វ​

​តើ​អ្នក​ធ្លាប់​បានដឹង​ទេ​ថា ប្រភេទ​សត្វ​អ្វីដែល​អាចមាន​មេជី​វិត​ឈ្មោល​ច្រើនជាងគេ​កំឡុងពេល​បញ្ចេញ​ទឹកកាម​ម្តងៗ​? អ្នក​ប្រហែលជា​អត់​ដឹង​នោះទេ ប៉ុន្តែ ចំលើយ​នោះ​គឺ​សត្វ​ជ្រូក បន្ទាប់មក​គឺ សត្វ​គោ សត្វ​ចៀម ហើយ​ជា​ចុងក្រោយ​នោះ​គឺ​មនុស្ស​។ សត្វ​ដែលមាន​មេជី​វិត​ឈ្មោល​តិចជាងគេ​នោះ​គឺ កណ្តុរ​។​

​ទឹកកាម​ស្អិត​


​ទឹកកាម​ស្អិត​ដោយសារតែ​វា​មាន​ផ្ទុក​នូវ​អង់ស៊ីម ដែល​ធ្វើអោយ​វា​កក​ដូចជា​ចាហួយ​។ ហើយ​កុំ​ព្រួយ មេជី​វិត​ឈ្មោល​មិនអាច​រស់នៅក្នុង​ទឹកកាម​បាន​នោះទេ បន្ទាប់ពី​ប៉ះ​ខ្យល់ និង​ស្ងួត ដូច្នេះ វា​មិនអាច​រស់នៅ​លើ​ខោអាវ សន្លឹក​ឯកសារ ឬ​ផ្ទៃ​ខាងក្រៅ​បានឡើយ​។​

តើ​ជាតិពុល​អាចមាន​ផលប៉ះពាល់​ដល់​មេជី​វិត​ឈ្មោល​ដែរឬទេ​?

​ផ្សែង​បារី​អាច​បណ្តាលអោយ​មេជី​វិត​ឈ្មោល​ច្រ​លំ​ផ្លូវ និង​ធ្វើ​ចលនា​យឺតៗ​។ បន្ថែម​ពីលើ​នេះ ការជក់បារី​អាច​បំផ្លាញ​ដល់ DNA របស់​មេជី​វិត​ឈ្មោល ដែល​វា​នឹង​ធ្វើអោយប៉ះពាល់​ដល់​ការលូតលាស់ និង​ការវិវត្តន៍​របស់​ទារ​ក ព្រមទាំង​ប្រឈមមុខ​ជាមួយនឹង​ជំងឺមហារីក​។​ការជក់បារី​ក៏​អាចធ្វើអោយ​ចំនួន​ទឹកកាម​ថយចុះ​ផងដែរ​។ មនុស្ស​ដែល​ស្រវឹង​ងប់​នឹង​ស្រា​អាច​កាត់បន្ថយ​បរិមាណ និង​គុណភាព​មេជី​វិត​ឈ្មោល​។ កញ្ឆា​អាច​កាត់បន្ថយ​ចលនា​មេជី​វិត​ឈ្មោល និង​បង្កើន​ចំនួន​មេជី​វិត​ឈ្មោល​មិនធម្មតា​។​

តើ​ជំងឺ​កាមរោគ​អ្វីខ្លះ​អាច​ឆ្លង​បាន​តាមរយៈ​ការរួម​ភេទ​តាម​មាត់​ដោយ​ទឹកកាម​?

​ទ្រនាប់​ខាងក្នុង​មាត់ គឺជា​តំបន់​ដែល​ងាយ​នឹង​ចម្លងជំងឺ​ជាង​ប្រដាប់ភេទ​នារី ហើយ​វា​ក៏​ជា​ប្រភព​ចម្លង​បាក់តេរី និង​វីរុស​ផងដែរ​។ ជំងឺ​កាមរោគ (STDs) ដូចជា ក្លា​មី​ដ្យា (chlamydia) អ៊ែ​ប៉េ​ស​ប្រដាប់ភេទ (genital  herpes) រោគ​ប្រមេះ ជំងឺ​រលាក​ថ្លើម B និង​ឬ​ស​ប្រដាប់ភេទ (genital warts) អាច​ឆ្លង​រីក​រាលដាល​តាមរយៈ​ការប៉ះពាល់​មាត់​-​ប្រដាប់ភេទ​៕​F

​មិន​ស្រួល​ពោះ​រ៉ាំរ៉ៃ ប្រយ័ត្ន​មហារីក​ពោះវៀន​

ប្រសិនបើ​អ្នក​មាន​អាការៈ​ហើមពោះ ភើ ទល់​លាមក ឆ្លាស់គ្នា​នឹង​រាក​រូស ចំនួន​ដង នៃ​ការ​បន្ទោ​របង់ មានការ​ប្រែប្រូល លក្ខណៈ​លាមក​ប្រែប្រួល ដោយ​មាន​លាយឡំ​លាមក មាន​ពណ៌​ក្រមៅ មាន​លាយ​សំ​បោរ រួម​ទាំង​មាន​អា​ការៈឈឺ​អួលៗ នៅក្រោម​ផ្ចិត ល្ហិតល្ហៃ អស់កម្លាំង ស្រក​ទម្ងន់ និង​ខ្លួនប្រាណ​មាន​ភាពស្លេកស្លាំង។

 

ទោះបីជា​ទទួល​បាន​ថ្នាំ​ព្យាបាល អាការៈ​ជំងឺ​ហើយ​ក្តី ប៉ុន្តែ​នៅតែ​មិន​ដាច់​ស្រឡះ ជាពិសេស ចំពោះ​អ្នក​ដែល​មាន​អាយុ​ក្បែរ ៥០​ឆ្នាំ​ឡើង ធ្វើឲ្យ​សន្និដ្ឋានបានថា អាច​មាន​បញ្ហា​នៅ​ប្រព័ន្ធ​របស់​ពោះវៀន ឬ​អាច​ជា​សញ្ញា​នៃ​ជំងឺមហារីក​។​

 

​មហារីក​ពោះវៀន បណ្តាលមកពី​កោសិកា​ក្នុង​ភ្ងាស​ពោះវៀន​ធំ មាន​ការលូតលាស់​ខុស​ប្រក្រតី បណ្តាលឲ្យ​មាន​កំពក​សាច់តូ​ចមួយ លុះ​យូរ​ទៅ ក៏​ប្រែក្លាយ​ស​ភាពជា​កោសិកា​មហារីក​។ ជំងឺ​នេះ អាច​ព្យាបាល​បាន តាមរយៈ​ការវះកាត់ ប្រសិនបើ​មិន​វះកាត់ ក៏​មាន​វិធី​ព្យាបាល​ដោយ​កាំរស្មី និង​គីមី​បំបាត់ អាច​ប្រើ​មួយ​វិធី​រួមគ្នា អាស្រ័យ​លើ​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ របស់​អ្នកជំងឺ​ម្នាក់ៗ​។

 


​ដើម្បី​ការពារ​កុំឲ្យ​កើត​មហារីក​ពោះវៀន គួរ​យកចិត្តទុកដាក់​លើ​ការ​ទទួលទាន​អាហារ​ឲ្យបាន​ច្រើន ដោយ​ការកែលម្អ​ការ​ទទួលទាន​របស់ខ្លួន  ផ្តោត​លើ​បន្លែ និង​ផ្លែឈើ ការពិនិត្យ​សុខភាព ប្រចាំឆ្នាំ និង​ការពិនិត្យ​លាមក​។ ចំណែក ការ​ថត​ឆ្លុះ​ពោះវៀន​ធំ គួរ​ពិនិត្យ​រៀងរាល់​៥​ឆ្នាំ​ម្តង ជាពិសេស អ្នក​ដែល​មាន​អាយុ ៥០​ឆ្នាំ​ឡើង​៕

កម្តៅថ្ងៃ​ជួយ​កាត់បន្ថយ​ការឆ្លង​អុតស្វាយ

​សាកលវិទ្យាល័យ​អង់គ្លេស បាន​រកឃើញ​នូវ​គុណប្រយោជន៍​ដ៏​ធំ​របស់​ពន្លឺ ព្រះអាទិត្យ​ថា វា​ជួយ​បង្ការ​មិន​ឲ្យ​ជំងឺ​អុតស្វាយ រាតត្បាត​ធ្ងន់ធ្ងរ​បាន ដែល​នេះ​ចាត់ទុកជា​ដំណឹង​ល្អ សម្រាប់​អ្នក​ចូលចិត្ត​សំដិល​ថ្ងៃ​។​
​វីរុស​វិទូ​នៃ​សាកលវិទ្យាល័យ​ក្រុង​ឡុង​ដ៍ បាន​សង្កេតឃើញថា ក្នុង​តំបន់​ដែលមាន​កម្រិត​កាំរស្មី​យូ​វី (UV) ខ្លាំង នឹង​មិនសូវមាន​ជំងឺ​អុតស្វាយ រាតត្បាត​ទេ ដោយសារ​កម្តៅថ្ងៃ បាន​សង្កត់​វីរុស​នៅតាម​ស្បែក មិន​ឲ្យ​ឆ្លង​ទៅកាន់​អ្នកដទៃ​បាន​។​
​អ្នកជំនាញ​ដទៃទៀត ក៏បាន​យល់ឃើញថា សីតុណ្ហភាព សំណើម និង សូម្បីតែ​ជីវភាព​រស់នៅ ក៏មាន​ចំណែក​ក្នុង​រឿងនេះ ប្រហាក់ប្រហែលគ្នា​ដែរ​។​
មេរោគ​វីរុស​នេះ អាច​ឆ្លង​គ្នា​បាន​ដោយ​ងាយ តាមរយៈ​ការ​ក្អក​និង​កណ្តាស់ ដែលជា​អាកា​រៈ​ដំបូង​នៃ​ជំងឺ​នេះ ហើយ​នៅពេល​ធ្ងន់ធ្ងរ នឹង​លេចឡើង​នូវ​ពងបែក និង​អុជៗ ស្ថិតនៅលើ​ស្បែក​។​
​លោក​បណ្ឌិត ហ្វ៊ីល រ៉ៃ​ស៍ ប្រធាន​ក្រុម​ស្រាវជ្រាវ បាន​ឲ្យ​ដឹងថា កម្តៅថ្ងៃ​គឺជា​មូលហេតុ​ចម្បង ដែល​ធ្វើ​ឲ្យ​ជំងឺ​នេះ​ពិបាក​ឆ្លង​ដល់​គ្នា នៅ​ប្រទេស​ដែលមាន​អាកាសធាតុ​ក្តៅ មិន​រងា​ពេក ដូចជា​នៅ​អង់គ្លេស ដែលមាន​អ្នកជំងឺ​សើ​ស្បែក​ច្រើន នៅ​រដូវរងា ដោយសារ​មនុស្ស​អាច​ត្រូវ​កម្តៅថ្ងៃ​មិន​គ្រប់គ្រាន់​។​

តិចនិចសម្រកទម្ងន់ ដោយទឹកខ្ញី

ការបញ្ចុះ​ទម្ងន់​ដោយ​ទឹក​ខ្ញី ជា​វិធី​ដែល​បានមកពី​ត​ម្រ​ពេទ្យ​របស់​ឥណ្ឌា ដែល​ប្រាប់ថា ខ្ញី ជា​កំពូល​ថ្នាំ​ដែល​ទេវតា​ប្រគល់​ឲ្យ​មនុស្សលោក ។ ក្រៅពី​ជួយ​ព្យាបាល​ជំងឺ​ជាច្រើន​ហើយ ថែមទាំង​សម្បូរ​ដោយ​កាល់ស្យូម ម៉ាញេស្យូម ជាតិ​ដែក និង​វីតាមីន B1​និង B2 ដែល​ជួយ​ជំរុញ​ប្រព័ន្ធ​ដុតបំផ្លាញ​ថាមពល​បានល្អ ។ កា​បញ្ចុះទម្ងន់​ដោយ​ទឹក​ខ្ញី ប្រើ​គោលការណ៍​ទទួលទាន​អាហារ​ឲ្យ​បាន​គ្រប់ពេល និង​ផ្តោតលើ​ការជំរុញ​ប្រព័ន្ធ​ដុតបំផ្លាញ​ថាមពល ។
-​ផឹកទឹក​ខ្ញី​ មុន​អាហារ​ពេលព្រឹក ១៥ នាទី ។​
-​ត្រូវ​ផឹកទឹក​ខ្ញី គ្រប់ ១ ម៉ោង​ម្តង ដើម្បី​ជំរុញ​ប្រព័ន្ធ​ដុតបំផ្លាញ​ថាមពល​ឲ្យ​ដំណើរការ​គ្រប់ពេល ។​
-​បន្ទាប់ពី​បរិភោគ​អាហារ គួរប្រើ​ទឹក​ខ្ញី​១​កែវ​ធំៗ ជំនួស​នំ​ផ្អែម ដើម្បី​រាងកាយ​រំលាយ​អាហារ​ឲ្យ​បាន​កាន់តែ​ល្អ ទើប​មិន​សល់​ជាតិ​ខ្លាញ់​ប្រមូលផ្តុំ​ក្នុង​រាងកាយ ។​
-​មិន​បរិភោគ​អាហារ​ក្រោយ​ម៉ោង ១៧:00 បើឃ្លាន​ត្រូវ​ផឹកទឹក​ខ្ញី​ក្តៅៗ ដាក់​ស្ករ​មិន​លើស ១ ស្លាបព្រា​កាហ្វេ ។​
-​មុនពេល​ហាត់ប្រាណ គួរ​ផឹកទឹក​ខ្ញី មុន​ប្រហែល ១០ នាទី
-​ផ្អាក​បរិភោគ​នំ​ផ្អែម ម្សៅ និង​អាហារ​ដែលមាន​ជាតិ​ខ្លាញ់​ខ្ពស់ ។​
-​បរិភោគ​ញាំ​បន្លែ ១ ចាន មុន​បរិភោគ​អាហារ​គ្រប់ពេល ។​
-​ជំរុញ​ប្រព័ន្ធ​ដុតបំផ្លាញ​ថាមពល ដោយ​ការដើរ​ឡើង​ចុះ ជណ្តើរ នៅ​ម៉ោង​១​រសៀល រាល់ថ្ងៃ ។​ល

​តិច​និក​ការពារ​មិន​ឲ្យ​កើត​ជំងឺ​ផ្តាសាយ​

ចំពោះ​កុមារ និង​មនុស្សពេញវ័យ​ដែល​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ នោះ​ប្រាកដជា​ឆាប់​ទទួលបាន​ការឆ្លង​រាលដាល​ពី​មេរោគ​ផ្តាសាយ ដែល​វា​ងាយ​នឹង​កើត​ជា​ញឹកញាប់​។


​​ទោះបីជា​បែប​នេះ​ក្តី លោកអ្នក​អាច​ការពារ​ជំងឺ​នេះ​បាន ដោយ​គ្រាន់តែ​អនុវត្ត​នូវ​វិធី​ងាយៗ​ដូចខាងក្រោម​នេះ​៖


​​១-​ត្រូវ​លាងដៃ​ឲ្យបាន​ញឹកញាប់​។ កាលពី​ពេល​ថ្មីៗ​នេះ មជ្ឈមណ្ឌល​ស្រាវជ្រាវ​ផ្នែក​សុខភាព របស់​កងទ័ព​សហរដ្ឋអាមេរិក បាន​រកឃើញថា អ្នក​ដែល​លាងដៃ​ក្នុង ១​ថ្ងៃ ៥​ដង ការ​កើត​ជំងឺ​ផ្តាសាយ​ធំ និង​ជំងឺ​ផ្លូវដង្ហើម​ថយចុះ ៤៥%​។ ការលាង​ដៃ​នេះ គួរតែ​លាង​ពីរ​សារ​ក្នុង​មួយ​លើកៗ​។​


​​២-​ចាក់​វ៉ាក់សាំង ការពារ​ជំងឺ​ផ្តាសាយធំ​ជា​រៀងរាល់ឆ្នាំ​។​


​​៣-​ដាក់ចេល ជាប់​តាម​ខ្លួន​ជានិច្ច សម្រាប់​លាងដៃ សម្លាប់​មេរោគ​។​


​​៤-​ប្តូរ​ច្រាស​ដុសធ្មេញ​ថ្មី រៀងរាល់ ៣ ខែម្តង ព្រោះ​ច្រាស​ដែល​ធ្លាប់​ប្រើប្រាស់​យូរ​មកហើយ​នោះ អាច​ជា​ប្រភព​ប្រមូលផ្តុំ​មេរោគ​។ បើ​យក​ល្អ គួរតែ​ផ្លាស់ប្តូរ​ច្រាស​នោះ​ចោល នៅ​ពេល​ឈឺ​ផ្តាស​សាយ​ម្តងៗ​។ ធ្វើ​ដូច្នេះ ដើម្បី​ការពារ​កុំឲ្យ​ឆ្លង​មេរោគ​បន្ថែមទៀត​។​


​​៥-​បរិភោគ​ខ្ទឹមស ជា​រៀងរាល់ថ្ងៃ​។​


​​៦-​ហាត់​តាំងសមាធិ ១​ថ្ងៃ ១​ដង អាច​ជួយ​កាត់បន្ថយ ភាព​តប់ប្រមល់​បាន ព្រោះ​យោង​តាម​លទ្ធផល​ស្រាវជ្រាវ អ្នកឯកទេស បាន​រកឃើញថា អ្នក​ដែល​មាន​ភាព​តប់ប្រមល់ តានតឹង ប្រឈម​កើត​នឹង​ជំងឺ​ផ្តាសាយ ញឹកញាប់​ជាង​អ្នក​ដែល​មិន​តប់ប្រមល់​រហូតដល់​ទៅ ២​ដង ឯណោះ​។​


​​៧-​ប្រើ​ដៃ ក្រដាស ឬ​ក្រណាត់​បិទ​ច្រមុះ មាត់ នៅពេល​កណ្តាស់ ដើម្បី​កុំឲ្យ​ចម្លង​មេរោគ​នៃ​ជំងឺ​ផ្តាសាយ​នេះ ទៅ​អ្នកដទៃ​។​


​​៨-​ផ្លាស់ប្តូរ ឬ​បោកគក់​កន្សែង​ជូ​តដៃ រៀងរាល់ ៣-៤​ថ្ងៃ​ម្តង ក្នុង​អំឡុង​ពេល​មាន​ជំងឺ​ផ្តាសាយ ឬ​គ្រុន​ផ្តាស​សាយ​ធំ រាតត្បាត​។ ឯ​ទឹក​សម្រាប់​បោកគក់​នោះ ត្រូវ​ប្រើ​ទឹ​កក្តៅ​។​


​​៩-​កុំ​ពិសារ​ថ្នាំ​អង់​ទី​ប៊ីយ៉ូ​ទិក​ដដែលៗ​ពេក​។ គួរ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ទទួល​ការពិនិត្យ និង​ព្យាបាល​ជំងឺ​ឲ្យបាន​ត្រឹមត្រូវ​។​


​​១០-​ការលេង​កីឡា គឺជា​ឱសថ​ដ៏​វិសេសវិសាល ព្រម​ទាំង​ការ​ហាត់ប្រាណ​ជា​ប្រចាំ​ផង ជួយ​បង្កើន​កម្រិត​អង្គ​បដិបក្ខ (​ប្រព័ន្ធ​ការពារ​រាងកាយ​) នៅក្នុង​ខ្លួន ឲ្យ​កាន់តែរឹងប៉ឹង​មាំមួន​ជាង​មុន​។​


​​ទោះយ៉ាងណា បើ​អ្នក​កើត​ជំងឺ​នេះ ក៏​អាច​ព្យាបាល​បាន ដោយ​ការប្រើ​ថ្នាំ​ឲ្យបាន​សមស្រប និង​មាន​ប្រសិទ្ធភាព​៕​

អ្នក​សម្ពាធ​ឈាម​ទាប គួរ​ប្តូរ​របប​រស់នៅ និង​របប​ទទួលទាន

ថ្វី​ត្បិត​វាមិន​មានគ្រោះថ្នាក់​ដូច​ជំងឺលើសឈាម តែ​ជំងឺសម្ពាធ​ឈាម​ទាប ក៏​បង្ក​ការរំខាន​មិន​តិច​ឡើយ​សម្រាប់​រូប​អ្នក​កើត​ជំងឺ​នេះ​។​

​​ការផ្លាស់ប្តូរ​អំពី​របៀបរបប​រស់នៅ និង​របប​ទទួលទាន អាច​ជួយ​ព្យាបាល​ជំងឺ​ដោយ​ប្រសិទ្ធភាព​។​

​    ​១. ប្រើប្រាស់​អំបិល​ច្រើនជាងៈ​
​ក្រុម​វេជ្ជបណ្ឌិត​ច្រើនតែ​ទូន្មាន​ថា គួរ​បន្ថយ​បរិមាណ​អំបិល​ក្នុង​របប​ទទួលទាន​ប្រចាំថ្ងៃ  ព្រោះ​សូ​ដ្យូ​ម​ក្នុង​អំបិល​ធ្វើឱ្យ​កើន​សម្ពាធ​ឈាម​។ ប៉ុន្តែ​ចំពោះ​អ្នក​សម្ពាធ​ឈាម​ទាប​នោះ គួរប្រើ​អំបិល​ច្រើនជាង​។ ប្រសិន​អ្នកមាន​ជំងឺ​បេះដូង គឺ​ត្រូវ​សាកសួរ​យោបល់​របស់​វេជ្ជបណ្ឌិត មុនពេល​កែសម្រួល​មក​កាន់​របប​ទទួលទាន​នេះ​។​

​    ​២. ផឹកទឹក​ច្រើនៈ​
​​ត្រូវ​ផឹកទឹក​ប្រមាណ​១០​កែវ ក្នុង​មួយ​ថ្ងៃ ក្រោយពេល​ហាត់ប្រាណ ឬ​ក្នុង​ថ្ងៃ​ក្តៅ​ខ្លាំង គួរប្រើ​ទឹក​មាន​សមាសធាតុ​សូ​ដ្យូ​ម និង​ប៉ូ​តា​ស្យូម​ច្រើន​។​

​    ​៣. ហាត់ប្រាណ​ទៀងទាត់ៈ​
​​ហាត់ប្រាណ​រាល់ថ្ងៃ ជួយ​រក្សា​ចរាចរ​ឈាម​ក្នុង​សរីរាង្គ​ឱ្យបាន​ល្អ ហេតុនេះ​បន្ថយ​ជំងឺ​សម្ពាធ​ឈាម​ទាប​។ ត្រូវ​ប្រយ័ត្នប្រយែង​ពេល​ក្រោកឈរ​ប្រថុចញ៉ុច ពេល​កំពុង​គេង ឬ​អង្គុយ គួរ​ដក​ដង្ហើមវែងៗ​ប៉ុន្មាន​នាទី មុន​ពេល​ក្រោកឈរ ដើម្បី​បង្កើន​ចរាចរ​ឈាម​ទៅកាន់​ផ្នែក​ផ្សេងៗ​នៃ​សរីរាង្គ​។​

​    ​៤. របប​ទទួលទានៈ​
​​គួរ​បន្ថយ​ពពួក​អាហារ​សម្បូរ​កាបោន​អ៊ី​ដ្រាត ដូចជាដំឡូង​បារាំង​ បាយ និង​នំប៉័ង​។ អ្នក​សម្ពាធ​ឈាម​ទាប​ គួរទទួលទាន​កាហ្វេ ព្រោះ​សារជាតិ​កាហ្វេ​អ៊ីន​ក្នុង​កាហ្វេ​ធ្វើឱ្យ​កើន​សម្ពាធ​ឈាម​។​

​    ​៥. ចៀស​ឆ្ងាយ​ភេសជ្ជៈ​មាន​អាល់​កុលៈ​
ប្រើប្រាស់​ភេសជ្ជៈ​មាន​អាល់កុល បង្ក​ការបាត់បង់​ទឹក​ក្នុង​សរីរាង្គ​។ ត្រូវ​ផឹកទឹក​ច្រើន បង្កើន​បរិមាណ​បន្លែ​ផ្លែឈើ សាច់​អន្ទង់ មាន់ និង​ត្រី​ក្នុង​របប​ទទួលទាន​៕​

​៧​ប្រការ​ស្តីពី​សុដន់​

ជាទូទៅ នារី​ទាំងឡាយ តែង​យកចិត្តទុកដាក់​ទៅលើ​សុដន់​បស់​ខ្លួន ប៉ុន្តែ​តាម​ការពិត ពួកគេ​មិនបាន​យល់ដឹង​ច្រើន​ចំពោះ​វា​នោះទេ​។ ដូច្នេះ​ការពិត​ទាំង​៧ ប្រការ​ខាងក្រោម​ប្រាកដជា​ធ្វើ​ឲ្យ​បងប្អូន​ស្ត្រី​យើង​មានការ​ភ្ញាក់ផ្អើល​។​
​១-​ដើមទ្រូង​ខាងឆ្វេង​ធំ​ជាង​ខាងស្តាំ​
​​យើង​ពិបាក​ក្នុងការ​ដឹងថា ដើមទ្រូង​ខាងឆ្វេង តែងតែ​ធំ​ជាង​ខាងស្តាំ ជាការ​ពិត​វា​មិន​ស្មើគ្នា​នោះទេ​។ ចំណែក​ចុង​សុដន់​វិញ ក៏មាន​ទំហំ​មិន​ដូចគ្នា​ដែរ ហើយ​វា​ក៏​តម្រង់​ទៅកាន់​ទិសដៅ​ផ្សេងៗ​ខុសគ្នា​។​
​​២-​ស្ត្រី​ទាំងអស់​សុទ្ធ​តែមាន​រោម​នៅ​ចុង​សុដន់​
​ស្ត្រី​ម្នាក់ៗ​មាន​រោម​ពី ២ ទៅ ១៥ សរសៃ នៅលើ​ដើមទ្រូង រោម​ទាំងនេះ​មាន​សភាព​ត្រង់​និង​នៅ​សងខាង​ដើមទ្រូង​។ ស្បែក និង​សក់​របស់​អ្នក​កាន់តែ​ខ្មៅ រោម​ទាំងនោះ​ក៏​នឹងមាន​ពណ៌​ខ្មៅ​ទៅតាម​នោះដែរ​។ ចុង​សុដន់​អាច​ហើម ឬ​កើតមុន ដូច្នេះ​ចូរ​ថែរក្សា​វា​ឲ្យ​បាន​ត្រឹមត្រូវ​។​
​៣-​ទម្ងន់​មធ្យម​របស់​ដើមទ្រូង​ពី ០,៥ គីឡូក្រាម​
​ដើមទ្រូង​មាន​ទម្ងន់​ជា​មធ្យម​ប្រមាណ ០,៥ គីឡូក្រាម​។ ចុង​សុដន់​ម្ខាងៗ​ផ្តល់​ជាតិ​ខ្លាញ់​ប្រមាណ ៤ ទៅ ៥ ភាគរយ សម្រាប់​រាងកាយ គឺ​ប្រហាក់ប្រហែល​នឹង ១ ភាគរយ​នៃ​ទម្ងន់​សរុប របស់​ស្ត្រី​។ ដើមទ្រូង នឹងត្រូវ​ធំ​ឡើង នៅពេល​ស្ត្រី​មាន​វ័យ​ចំណាស់​។ ប៉ុន្តែ​យើង​ក៏ត្រូវ​ចាំ​ថា ស្ត្រី​ដែលមាន​ទម្លាប់​ជក់បារី សុដន់​របស់​ពួកគេ​តែង​យារ​ធ្លា​ក់ជាង បើ​ធៀប​នឹង​អ្នក​មិន​ជក់បារី​។​
​​៤-​ស្ត្រី​ជាង ២​លាន​នាក់​មាន​សុដន់​ក្លែងក្លាយ
​​យោងទៅតាម​ទិន្ន័យ​នៃ​ការស្រាវជ្រាវ​នៅក្នុង​ពិភពលោក មាន​ស្ត្រី​ជាង ២​លាន​នាក់ កំពុង​ប្រើប្រាស់​សុដន់​ក្លែងក្លាយ​។ ចំនួន​នេះ​បានបង្ហាញ​ពី​ការយល់ឃើញ​របស់​ស្ត្រី​ចំពោះ​ដើមទ្រូង​របស់​ពួកគេ​។ អាយុ​មធ្យម​នៃ​ស្ត្រី​ដែល​បានទទួល​ការវះកាត់​កែ​សុដន់​ពី ៣៤ ឆ្នាំ​។​
​​៥-​ដើមទ្រូង​ធំ​ឡើង​នៅពេល​ត្រូវធ្វើ​ឲ្យ​ស្រើបស្រាល​
​​ដូច​ទៅនឹង​ប្រដាប់ភេទ​របស់​បុរស​ដែរ សុដន់​ក៏​នឹង​ធំ​ឡើង នៅពេល​វា​ត្រូវបាន​គេ​ស្ទាបអង្អែល ចំណែក​ចុង​សុដន់ ក៏មាន​សភាព​ដូច្នោះ​ដែរ​។​
​​៦-​សុដន់​រីក​ធំ​ដោយសារ​ការ​រលាក់​
​​ការធ្វើសកម្មភាព​ដោយ​ថ្មើរជើង រត់ ឬ​ហាត់ប្រាណ​ជាដើម អាចធ្វើ​ឲ្យ​សុដន់​ត្រូវ​រលាក់ និង​រីក​ធំ​។ ចូរ​ពាក់អាវ​ទ្រនាប់​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​កាត់បន្ថយ​ការ​រលាក់​ដែល​អាច​បណ្តាល​ឲ្យ​ឈឺ​សុដន់​។ ចូរ​ចងចាំ​ថា មុខងារ​សំខាន់​របស់​អាវទ្រនាប់ គឺ​ការពារ​សុខភាព​របស់​ដើមទ្រូង​។​
​​៧-​សុដន់​អាច​បាត់បង់​ទម្រង់
​​ការ​ដេក​ផ្កាប់​ខ្លាំង ជួនកាល​អាច​បណ្តាល​ឲ្យ​សុដន់ ត្រូវ​បាត់បង់​សភាព​ដើម ឬ​បាត់បង់​ទម្រង់​របស់​វា​។ ចូរ​យកចិត្តទុកដាក់​ចំពោះ​កាយវិការ​ដេក ដើម្បី​ធានា​ឲ្យ​បាន​នូវ​ទម្រង់ និង​ភាពស្រស់ស្អាត​របស់​សុដន់​។ កាយវិការ​ដេក​ដែល​ល្អ​សម្រាប់​សុដន់​នោះ គឺ​ការ​ដេក​ផ្អៀង​ទៅ​ម្ខាង​ដោយមាន​ខ្នើយ​ទន់​ទ្រ​ពីក្រោម​៕​

សញ្ញា​១០ ព្រមាន​ពី​ជំងឺមហារីក​សួត​

រៀងរាល់ឆ្នាំ ជំងឺមហារីក​សួត បានសម្លាប់​មនុស្ស​ជិត​១,៤​លាន​នាក់ លើ​ទូទាំង​ពិភពលោក ។ ប៉ុន្តែ​ប្រសិន​ត្រូវ បាន​រកឃើញ​ទាន់​ពេលនោះ អាច​ព្យាបាល​បាន ។ សញ្ញា​មួយចំនួន​ខាងក្រោម​នេះ អាច​ព្រមាន​អ្នក​ឱ្យ​បានដឹង​ឆាប់​ពី​ជំងឺមហារីក​សួ​តៈ
​១.​អារម្មណ៍​សោកសៅ​និង​ផ្លាស់ប្តូរ​សភាព​ផ្លូវចិត្តៈ​
​ពួក​អ្នកស្រាវជ្រាវ​ថ្មីៗ​នេះ បាន​រកឃើញ​មាន​ទំនាក់ទំនង​រវាង​ការវិនិច្ឆ័យ​លើកដំបូង​មាន​អារម្មណ៍​សោក​-​សៅ​, ខ្វាយខ្វល់ និង​រោគសញ្ញា​សរសៃ ប្រសាទ​ផ្សេងៗ​ជាមួយនឹង​ជំងឺមហារីក​សួត ។ ក្រោយពេល​ស្រាវជ្រាវ​មនុស្ស ៤​លាន​នាក់ ក្នុង​រយៈពេល​១០​ឆ្នាំ ពួក​អ្នកស្រាវជ្រាវ សង្កេតឃើញ​នៅ​អ្នក ឈានចូល​វ័យ​៥០ ដល់​៦៤​ឆ្នាំ និង​ត្រូវបាន​ទូន្មាន​ទៅ​ព្យាបាល​ផ្លូវចិត្ត​លើកដំបូង​ក្នុង​ជីវិត អត្រា​មហារីក​កើន​ជិត​៤​ដង ។​
២.​ឈឺ​ថ្កាត់​ជាប្រចាំៈ​
​ជាប្រចាំ​កើត​ផ្តាសាយ គ្រុន​រងា រលាក​ទងសួត ឬ​រលាក​សួត អាច​បណ្តាលឱ្យ​អ្នក​គិតថា ប្រព័ន្ធ​អង្គ​បដិបក្ខ​របស់ខ្លួន​មាន​បញ្ហា ។ ប៉ុន្តែ​នោះ​ក៏​ជា សញ្ញា​របស់​ជំងឺមហារីក​សួត ។ ប្រការនេះ​ត្រឹមត្រូវ ជាពិសេស​ចំពោះ​ស្ត្រី​ជក់បារី ។ ចំពោះ​អ្នក​កើត​មហារីក​សួត រោគ សញ្ញា​គ្រុន​រងា ផ្តាសាយ .... ក៏​ដូចគ្នា នឹង​មនុស្ស​ធម្មតា​ដែរ ។ ខុសប្លែក​តែ​ត្រង់ចំណុច​រោគសញ្ញា​ទាំងនេះ នៅ​អ្នកជំងឺ​មហារីក​សួត​តែងតែ​អូសបន្លាយ ឬ ឧស្សាហ៍​រើ​ឡើងវិញ ។​
​៣.​បាត់​អារម្មណ៍​ឆ្ងាញ់​មាត់ ឬ ស្រក​ទម្ងន់​ដោយ​គ្មាន​មូលហេតុៈ​
​ប្រសិន​អ្នក​ស្រក​ទម្ងន់​ដោយ​មិនបាន​ផ្លាស់ប្តូរ​អ្វី​អំពី​របៀបរបប​រស់នៅ ឬ ទទួលទាន​គ្មាន​អារម្មណ៍​ឆ្ងាញ់ ករណីនេះ​អាចជា​សញ្ញា​របស់​ជំងឺមហារីក​សួត ។ ពេលនោះ អ្នក​ពុំមាន​ចំណង់​ទទួលទាន ពេល​ទទួលទាន​លឿន មាន​អារម្មណ៍​តឹង​ពោះ ឬ​ចង់​ក្អួត​ពេល​ទទួលទាន​ច្រើនពេក ឬ​លឿន​ពេក ។​
​៤.​ដោះ​ធំ​ខុស​ប្រក្រតី​នៅលើ​បុរសៈ​
បាតុភូត​ដោះ​ធំ​ខុស​ប្រក្រតី​នៅលើ​បុរស ក៏​ជា​សញ្ញា​បង្ហាញ​ពី​បញ្ហា​សុខភាព​។ បាតុភូត​នេះ​អាច​ពិបាក​សង្កេតឃើញ ហើយក៏​អាច​ប្រព្រឹត្តឡើង​ប្រថុចញ៉ុច ជួនកាល កើតមាន​តែ​នៅ​ដោះ​ម្ខាង ។ ដោះ​ច្រើនតែ​រីក​ធំ​ជាង​នៅ​តំបន់​ជុំវិញ​និង​ក្រោម​កន្សោមដោះ​។ មូលហេតុ​គឺ​ពេល​ដុំ​គីស​រីកចម្រើន វា​រំដោះ​អ័រម៉ូន ប្រូតេអ៊ីន និង​សារជាតិ​ផ្សេងៗ​ទៀត​បង្ក​ជា​រោគសញ្ញា​ជិត​មហារីក ។ ការប្រែប្រួល​អ័រម៉ូន​ខុសធម្មតា​នេះ​នាំ​ដល់​ការរីកចម្រើន​ខុស​ប្រក្រតី​នៅ​ដោះ ។​
​៥.​អស់កម្លាំងៈ​
​សញ្ញា​ដំបូង​របស់​ជំងឺមហារីក​សួត​គឺ​អស់កម្លាំង ទ្រុឌទ្រោម​យូរថ្ងៃ ដោយ​ពុំមាន​មូលហេតុ​ច្បាស់លាស់ ។ រាល់​សារជាតិ​ដែល​រំដោះ​ដោយ​ដុំ​គីស ចូលក្នុង​ឈាម អាច​ជះឥទ្ធិពល​ទៅដល់​កម្រិត​អុកស៊ីហ្សែន ពពួក​កោសិកា ជាលិកា​ក្រហម សមត្ថកិច្ច​ក្រពេញ​តម្រងនោម​លើ ... ។​
​៦.​ចុង​ម្រាមដៃ​ក្រាស់​ឡើង និង​ឈឺៈ​
​ចុង​ម្រាមដៃ​ក្រាស់​ឡើង អាច​ដោយសារ​មូលហេតុ​ជាច្រើន ប៉ុន្តែ​មូលហេតុ​ទូទៅ​បំផុត គឺ​បណ្តា​លពី​មហារីក​សួត ។ មនុស្ស​ជាច្រើន​ច្រឡំ រោគសញ្ញា​នេះ​ជាការ​ស្តែងចេញ​របស់​ជំងឺ​រលាក​សន្លាក់ ។ ចុង​ម្រាមដៃ​មើលទៅ​ហាក់ដូច​ធំ​ឡើង ក្រហម ក្តៅ ឬ​ហើម នៅ​ផ្នែក​ខាងក្រោម​ក្រចកដៃ ។​
​៧.​ដង្ហើម​ខ្លីៈ​
​ប្រមាណ​១៥​ភាគរយ​នៃ​ករណី​មហារីក​សួត កើតឡើង​នៅ​អ្នក​មិន​ជក់បារី ធម្មតា​គឺ​ដោយសារ​ប្រាស្រ័យ​ជាមួយ​បរិយាកាស​កខ្វក់ ផ្សែង​បារី ឬ​សារ​ជាតិគីមី​ទាំងឡាយ ។ ពេល​កើត​មហារីក​សួត អ្នក​នឹងមាន​អារម្មណ៍​ដូច​ខ្លួន​កំពុង​កើត​ជំងឺហឺត ពិបាក​ដកដង្ហើម​វែងៗ និង​មាន​អារម្មណ៍​ពិបាក​ទ្រាំ​ក្នុង​ទ្រូង ។​
៨.​ក្អក​រ៉ាំរ៉ៃ ឬ​ស្អក​សំឡេងៈ​
​អ្នកជំងឺ​មហារីក​សួត ច្រើនតែ​ត្រូវ​ផ្លាស់ប្តូរ​សំឡេង ឬ​ក្អក​សារ​ចុះ​សារ​ឡើង ក្នុង​រយៈពេល​ច្រើន​ខែ និង​អាច​ដល់​ច្រើន​ឆ្នាំ ។ ក្រៅពីនេះ​នៅមាន​រោគ សញ្ញា​ខ្លះទៀត​ដូចជា​សំឡេង​ស្អកៗ ក្អក ស្ងួត​ស្លេស្ម៍ មាន​ពណ៌​ក្រហម​ក្រមៅ​ជាប់​ឈាម ។ មិនតែប៉ុណ្ណោះ អ្នក​នៅ​អាច​ឃើញ​មាន​ឈាម​ក្នុង​ទឹកមាត់ ។​
​៩.​ខ្សោយ​សាច់ដុំៈ​
​សាច់ដុំ​ត្រូវ​ខ្សោយ​ជាប់​រហូត​ជា​សញ្ញា​មួយ​ក្នុងចំណោម​សញ្ញា​ព្រមាន​ដំបូងៗ​របស់​ជំងឺមហារីក​សួត ។ រោគសញ្ញា​ខ្សោយ​សាច់ដុំ Lambert-Eaton កើតឡើង​ពេល​ដុំ​គីស​សួត​រំដោះ​អង់ទីគ័រ​វាយប្រហារ​សាច់ដុំ​ទាំងឡាយ ។ កោសិកា​មហារីក​អាច​បញ្ចេញ​សារជាតិ ធ្វើឱ្យ​អាក់​សកម្មភាព​របស់​កោសិកា​ឈាមក្រហម បង្ក​ការខ្វះ​ឈាម ឬ​ធ្វើឱ្យ​ថយចុះ​កម្រិត​សូ​ដ្យូ​ម និង​បង្កើន​កម្រិត​កាល់ស្យូម​ក្នុង​ឈាម ។​
​១០.​ឈឺទ្រូង​, ស្មា​, ខ្នង ឬ​ពោះ​
​ឈឺទ្រូង​ពុំ​គ្រាន់តែ​ជា​សញ្ញា​របស់​ជំងឺ​ឈឺបេះដូង​ប៉ុណ្ណោះ​ទេ តែ​នៅ​អាចជា​ការ​ស្តែងចេញ​របស់​ជំងឺមហារីក​សួត ។ ពេល​ដុំ​គីស​រីកចម្រើន ទ្រូង និង ខ្នង​ជាប្រចាំ​ត្រូវ​ឈឺ​ពើត ។ មហារីក​សួត​អាច​បង្ក​ការឈឺ ពេល​ដុំ​គីស​ដោយផ្ទាល់ បង្កើតជា​សម្ពាធ ឬ​ពេល​ដុំ​គីស​ឥទ្ធិពល​ទៅដល់​បណ្តា​ខ្សែ​សរសៃប្រសាទ​ឆ្លងកាត់​តំបន់​នេះ​៕

​គុណប្រយោជន៍​នៅក្នុង​អាហារ​ខ្លាញ់​

​កន្លងមក យើង​ធ្លាប់​ឮថា អាហារ​ខ្លាញ់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ក៏ប៉ុន្តែ​អ្នកដឹង​ទេ​ថា អាហារ​ខ្លាញ់ ក៏មាន​ប្រយោជន៍​ចំពោះ​សុខភាព​ដូចគ្នា​ដែរ​។​
​​អាហារ​ដែល​គេ​គិតថា​សម្បូរ​ទៅដោយ​សារជាតិ​ខ្លាញ់​បំផ្លាញ​សុខភាព ការពិត​អាហារ​ពួកនេះ បែរជា​លាក់ទុក​គុណប្រយោជន៍ ព្រោះ​វា​ជា​សារជាតិ​បំប៉ន​ខួរក្បាល​មួយ​ប្រភេទ ដែល​ខួរក្បាល​មិនអាច​ខ្វះ​បានទេ​។​
​​យោងតាម​លទ្ធផល​សិក្សា គេ​បាន​រកឃើញថា អាស៊ីដ​អូ​លេ​អ៊ិ ដែលមាន​នៅក្នុង​ខ្លាញ់ វា​នឹង​បំប្លែង​ទៅជា​សារជាតិ​បំប៉ន​ខួរក្បាល ក្រោយពេល​ធ្លាក់​ដល់​ពោះវៀន​។ ក្រៅពីនេះ គេ​រកឃើញ​ទៀតថា ខ្លាញ់​ជួយ​ព្យាបាល​រោគ​ពាក់ព័ន្ធ​នឹង​ការចងចាំ​អ្វី​ថ្មីៗ ព្រោះ​គេ​បាន​សាកល្បង​ឱសថ​សិប្ប​និ​មិ្ម​ត​ពី​សារជាតិ​ខ្លាញ់ ដើម្បី​កាត់បន្ថយ​បរិមាណ​ទ្រី​គ្លី​សឺ​រីត ដែលជា​ប្រភេទ​ខ្លាញ់​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​។​
​​ការសិក្សា​ស្រាវជ្រាវ បានបង្ហាញ​លទ្ធផល​ថា សារជាតិ​អូ​ឡេ​អាយ អ៊ិ​តា​ណូ​ឡា​មី​ត ឬ អូ​អ៊ី​អេ ក្នុង​កម្រិត​ខ្ពស់ វា​មាន​គុណភាព​ជួយ​កាត់បន្ថយ​ចំណង់​អាហារ​ធ្វើ​ឲ្យ​ទម្ងន់​ខ្លួន​ស្រក ហើយ​ថែមទាំង​ជួយ​កាត់បន្ថយ​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល​នៅក្នុង​ឈាម​បាន​ទៀតផង​។​
​​លើសពីនេះទៅទៀត សារជាតិ អូ​អ៊ិ​អេ ជួយ​រក្សា​ការចងចាំ​ដោយ​ភ្ងោ​ច​សភាវគតិ និង​ជួយ​បង្កើន​កម្រិត​ចងចាំ​នៅក្នុង​ខួរក្បាល ត្រង់​ចំណែក​ដែល​ពាក់ព័ន្ធ​នឹង​ការចងចាំ​ផ្នែក​អារម្មណ៍​។ ពិសេស​ជាងនេះទៀត វា​ផ្តល់​ប្រយោជន៍​ក្នុង​ការវិវត្ត​ដល់​ពពួកសត្វ​ដែល​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ ឲ្យ​ចងចាំ​បាន​ប្រភព និង​ពេលវេលា ដើម្បី​រក​អាហារ​ខ្លាញ់ៗ​មក​ស៊ី​ទៀតផង​។ ដូច្នេះ​អាច​ពោល​បាន​ថា អាហារ​ខ្លាញ់​ក៏មាន​សារសំខាន់​ក្នុង​ការវិវត្ត​ទាំង​មនុស្ស និង​សត្វ​ផងដែរ​។​
​​ដូចនេះ​គេ​មិនគួរ​បដិសេធ​អាហារ​ខ្លាញ់​ទាំងស្រុង​នោះទេ តែ​ទោះជា​យ៉ាងណាក្តី គួរ​បរិភោគ​ក្នុង​បរិមាណ​សមរម្យ​ផងដែរ ទើប​មិន​ប៉ះពាល់​ដល់​សុខភាព​៕
​    ​

គួរទទួលទានអ្វីនៅពេលយប់ ដើម្បីកុំឲ្យឡើងទម្ងន់?

​ការងារ​រវល់​អ្នក​ត្រូវ​អត់ងងុយ​ដល់​យប់​ជ្រៅ ។ ដើម្បី​បំពេញ​ថាមពល​ឲ្យ​សរីរាង្គ អ្នក​អាច​ទទួលទាន​អាហារ​ស្រាលៗ​មួយចំនួន ដែល​ល្អ​សម្រាប់​សុខភាព​ផង និង​មិន​បណ្តាល​ឲ្យ​ឡើង​ទម្ងន់​ផង ។​
-​ស៊ុតមាន់​
​តាម​ការស្រាវជ្រាវ​រប​ស់​ពួក​អ្នកវិទ្យាសាស្ត្រ ទទួលទាន​ស៊ុតមាន់​នៅពេល​យប់​ពុំ​ត្រឹមតែ​មិន​បង្ក​គ្រោះថ្នាក់​ចំពោះ​សុខភាព​ប៉ុណ្ណោះ​ទេ តែ​ផ្ទុយ​មកវិញ ស៊ុតមាន់​ជា​ប្រភព​បំពេញបន្ថែម​ជីវជាតិ ថាមពល​សម្រាប់​ប្រព័ន្ធ​សរសៃប្រសាទ ជួយ​រក្សា​ភាពភ្លឺស្វាង​សម្រាប់​អ្នកធ្វើការងារ​ខួរក្បាល ។​
-​ទឹករ៉ែ​
​មុនពេល​ទទួលទាន អ្នក​ត្រូវ​ដាំ​កម្តៅ​ប្រមាណ​ពី ៣-៥​នាទី ។ មូលហេតុ​គឺ​ដោយសារ​ពេល​ដាំ ពពួក​សារជាតិ​បង្ក​គ្រោះថ្នាក់​មាននៅ​ក្នុង​ទឹក​ដូចជា​ក្លរួ នី​ទ្រី​ត នឹងត្រូវ​កំទេច ។ ទទួលទាន​ទឹក​ពេលធ្វើការ​ពេលយប់​នឹង​ជួយ "​លាប​រំអិល​" សកម្មភាព​របស់​ប្រព័ន្ធ​សរសៃប្រសាទ និង​បង្កើន​ថាមពល​ភ្នែក ធ្វើ​ឲ្យ​អ្នក​ប្រែជា​ភ្លឺស្វាង​ជាង ។​
-​បន្លែ មើម​
​បន្លែ មើម សម្បូរ​វីតាមីន សារជាតិ​រ៉ែ និង​ជីវជាតិ​ចាំបាច់​សម្រាប់​សរីរាង្គ ទន្ទឹម​នោះ​មាន​ផ្ទុក​ទឹក ដូច្នេះ​អ្នកនឹង​ពុំមាន​អារម្មណ៍​ស្រេកទឹក ។ បន្លែ មើម ពុំ​សូវ​មាន​កាឡូរី និង​ជាតិ​ខ្លាញ់ ដូច្នេះ​ទទួលទាន​ច្រើន​ក៏​មិន​បារម្ភ​ពី​ការឡើង​ទម្ងន់ ។​
​អាហារ​កែច្នៃ​ពី​បន្លែ​បៃតង នឹងមាន​ប្រយោជន៍​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ និង​បង្ក​ការ​ស្តុក​ទុក​ថាមពល បង្ក​ជា​ជំងឺ​ធាត់ ។​
-​ធញ្ញជាតិ​នៅ​ទាំង​គ្រាប់​
​នេះ​ជា​អាហារ​សម្បូរ​កាបូ​ស៊ី​ដ្រា​ត​ជួយ​បង្កើន​បរិមាណ Tryptophan អាស៊ីត​មួយ​បង្កើត Serotonin ។​
-​ទឹកដោះគោ​ក្តៅ​
​មុនពេល​ចូល​គេង​ទទួលទាន​ទឹកដោះ​ក្តៅ​១​កែវ នឹង​ជួយ​ឲ្យ​គេង​លក់​ស្រួល​ជាង និង​ស្កប់​ជាង ។ ព្រោះ​ទឹកដោះ​មាន​ផ្ទុក Tryptophan សារជាតិ​មួយ​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​ងងុយគេង ។ ទឹកដោះគោ​ក្តៅ​១​កែវ​មុនពេល​ចូល​គេង​នឹងមិន​ធ្វើ​ឲ្យ​យើង​ឡើង​ទម្ងន់ តែ​នឹង​បំពេញ​កាល់ស្យូម​ឲ្យ​សរីរាង្គ ៕M

​អាហារ ៧ មុខ​សម្រាប់​អ្នក​បំពេញការងារ​ធ្ងន់ៗ​

នៅពេលដែល​យើង​រៀនសូត្រ​ច្រើន ឬ​មាន​ការងារ​ត្រូវបំពេញ រហូត​ទាល់តែ​មានការ​ហត់នឿយ គ្មាន​ពេល​សម្រាក​នោះ រាងកាយ​របស់​យើង នឹង​ថមថយ​កម្លាំង ហើយ​ថាមពល​រាងកាយ ក៏​ចុះខ្សោយ​ទៅតាម​នោះដែរ​។ ចង់​ដោះស្រាយ​បញ្ហា​នេះ លោកអ្នក​អាចអនុវត្ត​របបហូបចុក​ដូចខាងក្រោម​៖
១-​បរិភោគ​អាហារ​ដែលមាន​រសជាតិ​ធន់​កណ្តាល ឬ​សាប​សម្រាប់​អាហារ​ពេលព្រឹក ពីព្រោះថា​ពោះវៀន​ទើបតែ​ក្រោក​ពី​សម្រាក​ថ្មីៗ ហេតុនេះ​បើ​យើង​ចាប់ផ្តើម​ដោយ​អាហារ​មាន​រសជាតិ​ហឹរ​ខ្លាំង ឬ​រឹង​ខ្លាំង ប្រយ័ត្ន​ឆ្អល់ពោះ ហើយ​ការបំពេញ​ការងារ​កាន់​តែ​ជួប​ការលំបាក​។​
២-​ក្រោយពី​បរិភោគ​អាហារ​ថ្ងៃត្រង់​ហើយ កុំ​ភ្លេចរ​កម្នាស់ ឬ​ស្វាយ​ជូរ​មក​បរិភោគ​ដើម្បី​ឲ្យ​រាងកាយ​ស្រស់ស្រាយ​បាន​កាន់តែ​យូរ ព្រោះថា​រសជាតិ​ជូរ​មានគុណ​សម្បត្តិ​ជួយ​ដាស់​រាងកាយ ឲ្យ​រហ័សរហួន មិន​ស្ពឹក​ស្រពន់​ជាង​ធម្មតា​។​
៣-​ផឹក​កាហ្វេ​ពេល​ល្ងាច​អាច​បង្ក​ឲ្យ​ប្រសាទ​កម្រើក​រហូត ហើយ​នៅពេល​ចូល​ដំណេក គឺ​ដេក​មិន​លក់​ស៊ប់​ឡើយ​។ បើ​ការ​ដេក​មិន​លក់​នាំ​ឲ្យ​ភ្ញាក់​ឡើងមក​មុខ​ឡើង​ស្លេកស្លាំង​បាត់​ភាពស្រស់​ស្រាយ​។​
៤-​ក្នុង​ជីវិត​នៃ​ការបរិភោគ​អាហារ​របស់​អ្នក​អ្វីៗ​អាច​ខ្វះ​បាន តែ​ការខ្វះ​បន្លែ និង​ផ្លែឈើ​នោះ ពិតជា​មិនអាច​បានឡើយ ព្រោះ​វីតាមីន អំបិល​រ៉ែ កាក​សរសៃ​អាហារ​មាន​ក្នុង​ចំណីអាហារ​ទាំងនេះ​ជា​របស់​ដែល​រាងកាយ​ត្រូវការ​។ ក្រៅពីនេះ វា​ថែមទាំង​ជួយ​រំងាប់​ភាព​តានតឹង​អារម្មណ៍​ដែល​ជួយ​ឲ្យ​រាងកាយ​ស្រស់ស្រាយ​។​
៥-​ស្ត្រី​យើង​ពេលខ្លះ​មានការ​ងារ​ច្រើន​ហូរហៀរ មិនមាន​ពេល​ហាត់ប្រាណ​រហូត​សារជាតិ​ខ្លាញ់ និង​កូ​ឡេ​ស្តេ​រ៉ូ​ល​ត្រូវ​ផ្ទុក​ច្រើន​ក្នុង​សរសៃឈាម​។ ការជួប​បញ្ហា​បែបនេះ​មិនយូរ​មិនឆាប់ បញ្ហា​បេះដូង និង​រោគ​សន្លាក់​និង​យាយី​ហើយ​។ បើ​ចង់​គេចផុត​បញ្ហា​ដ៏​អាក្រក់​នេះ អ្នក​ត្រូវ​បរិភោគ​ត្រី ដែលមាន​អូ​មេ​ហ្គា​-៣ ឲ្យ​បាន​ជាប់​ជាប្រចាំ ពីព្រោះថា សារជាតិ​អូ​មេ​ហ្គា​-៣ ជួយ​រំលាយ​ខ្លាញ់​ក្នុង​ឈាម និង​ពិសេស​ថែមទាំង នៅ​ជួយ​កាត់បន្ថយ​អា​ការៈឈឺ​ចុកចាប់ ពី​ការធ្លាក់​រដូវ​ខែ​ដែល​តែង​បង្ក​ឲ្យ​យើង​តប់ប្រមល់ និង​ខ្វាយខ្វល់​ច្រើន​ទៀតផង​។​
៦-​ពេលដែល​ធ្លាក់​រដូវ​ខែ រាងកាយ​របស់​យើង​តែង​បាត់បង់​កាល់ស្យូម និង​ធាតុដែក​យ៉ាងច្រើន​រហូត​អស់កម្លាំង កំហែង​រកតែ​បំពេញការងារ​មិនបាន​ល្អ​។ បើ​ចង់​មិន​ឲ្យ​ជួប​បញ្ហា​នេះ ស្ត្រី​យើង​គួរតែ​ទទួលទាន​អាហារ​ដែលមាន​វីតាមីន C និង​ធាតុដែក ជំនួយ​រាងកាយ​វិញ មានដូចជា​ស្លឹក​បាស់ ខាត់ណា ទឹកដោះគោ បង្គា កំពឹស ជាដើម​។​
៧-​អាហារ​ពេល​ថ្ងៃត្រង់​មិនត្រូវ​បរិភោគ​ច្រើន​នោះឡើយ ពិសេស​អាហារ​ប្រៃ​ខ្លាំង ខ្លាញ់​ច្រើន ព្រោះថា វា​នឹង​បង្ក​ឲ្យ​ខួរក្បាល​ស្ពឹក និង​ងងុយដេក​៕

ស៊ី​នំប៉័ង​ច្រើន​បណ្តាលអោយ​ឡើង​ឈាម​

មជ្ឈមណ្ឌល​គ្រប់គ្រង និង​កំចាត់​ជំងឺ (CDC) បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា មនុស្សពេញវ័យ​ប្រាំបួន​នាក់​ក្នុងចំណោម​មនុស្សពេញវ័យ​អាមេរិក ១០ នាក់​ទទួលទាន​អាហារ​ប្រៃ​ច្រើន​ជ្រុល ហើយ​មូលហេតុ​បង្ក​កំពុង​ឈានមុខ​គេ​មិនមែនជា​ដំឡូង ឬ ពោត​លីង​នោះទេ​ប៉ុន្តែ​ជា​នំប៉័ង​ទៅវិញ​ទេ ។​

CDC និយាយថា ការទទួល​ទាន​ប្រៃ​ចំនួន ៤៤ ភាគរយ​អាចមាន​ជាប់​ពាក់ព័ន្ធ​នឹង​ចំណីអាហារ​ចំនួន ១០ ប្រភេទ ។ នំប៉័ង និង​នំ​ធ្វើ​ពី​ម្ស៉ៅ​នំប៉័ង​ឈរ​លំដាប់​កំពូល​ក្នុង​បញ្ជី​ដោយ​តាម​ពីក្រោយ​ដោយ​សាច់​ក្លាសេ​កាត់​ជា​ដុំៗ​, សាច់ក្រក​, ភី​ហ្សា​, មាន់​ទា​, ស៊ុប​, នំ​សែន​វិច​, ឈី​ស​, ប៉ា​ស្តា​, អាហារ​ធ្វើ​ពី​សាច់​សុទ្ធ និង អាហារសម្រន់​ដូចជា នំ​ម្យ៉ាង​ឈ្មោះ Pretzels និង ដំឡូងបារាំង ។​

​យោងតាម CDC នំប៉័ង​ប្រហែលជា​មិនមាន​ជាតិ​ប្រៃ​ខ្លាំង​នោះទេ​នៅក្នុង​នំប៉័ង​មួយ​ដុំ ប៉ុន្តែ​នៅពេល​ទទួលទាន​នំប៉័ង​ច្រើនដង​ក្នុង​មួយថ្ងៃ​វា​នឹង​អាច​បង្កើន​ជាតិ​ប្រៃ​នៅក្នុង​ខ្លួន ។ នំប៉័ង​មួយ​បន្ទះ​អាច​ផ្ទុក​ជាតិ​ប្រៃ​២៣០ មី​ល្លី​ក្រាម ។ CDC និយាយថា ការ​ស្រូបយក​ជា​ប្រៃ​ច្រើន​អាច​បង្កើន​សម្ពាធ​ឈាម​ដែល​នាំ​ឲ្យ​កើត​ជំងឺ​បេះដូង និង ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ។​

CDC បាន​និយាយថា ជនជាតិ​អាមេរិក​ជា​មធ្យម​ទទួលទាន​ប្រៃ​ចំនួន ៣.២៦៦ ក្រាម​ក្នុង​មួយថ្ងៃ មិន​រាប់បញ្ចូល​ជាតិ​ប្រៃ​ដែល​បន្ថែម​នៅពេល​កំពុង​ទទួលទាន​អាហារ​នោះឡើយ ហើយ​ចំនួន​នេះ​គឺ​លើ​ពី​ការណែនាំ​ដែល​កំណត់​ខ្ពស់បំផុត​ត្រឹម ២.៣០០ ក្រាម​ក្នុង​មួយថ្ងៃ ។ មនុស្ស​ប្រាំមួយ​នាក់​ក្នុងចំណោម​ជនជាតិ​អាមេរិក ១០ នាក់​រួមបញ្ចូល​ទាំង​អ្នក​ដែលមាន​អាយុ​លើសពី ៥០ ឬ​មាន​ជំងឺលើសឈាម ឬ កើត​ជំងឺ​ទឹកនោមផ្អែម ត្រូវបាន​គេ​ណែនាំ​ឲ្យ​ទទួលទាន​ប្រៃ​ប្រចាំថ្ងៃ​ត្រឹម​ចំនួន ១,៥០០ ក្រាម​ប៉ុណ្ណោះ ៕

​ចង់បាន​សំឡេងក្រអួន ត្រូវធ្វើ​យ៉ាងណា​?

បើសិន​ជា​តារាចម្រៀង​បាន​គិត​ពី​របៀប​ថែ​ទាំង​សម្លេង​នោះ ពិតជា​ធ្វើឲ្យ​ទឹកដម​សម្លេង​របស់​គេ មិន​ថមថយ​ទៅ​ណា​នោះ​ទេ។

 

ដូច្នេះ​ដើម្បី​រក្សាបាន​នូវ​ទឹកដម​សម្លេង​មិន​ឲ្យ​ផ្លាស់ប្តូរ តារាចម្រៀង​ទាំងឡាយ គួរ​ធ្វើ​នូវ​វិធី​ដូចខាងក្រោម​៖

-​ផឹកទឹក​យ៉ាងតិច ១.៥​លីត្រ​: ក្នុង​មួយ​ថ្ងៃ​ត្រូវ​ទទួល​ទាន​ទឹក​យ៉ាងតិច ឲ្យបាន ១.៥​លីត្រ ដើម្បី​ឲ្យ​ប្រអប់​សម្លេង​បាន​សើម​ជានិច្ច​។​

-​និយាយ​ច្រើនៗ​: ការនិយាយ ជា​ការបញ្ចេញ​កម្លាំង​ប្រអប់​សម្លេង​ឲ្យ​ខ្លាំង ដូច្នេះ​មនុស្ស​មាន​មិត្តភក្តិ​ច្រើន ដូច្នេះ​អ្នក​គួរតែ​ជជែក​គ្នា​លេង​ឲ្យបាន​ច្រើន កុំ​រវល់​តែ​អង្គុយលេង​ចោល​ឥតប្រយោជន៍​។​

-​ច្រៀង​លេង​ពេល​ងូតទឹក​: ទឹក​ក្តៅ​ឧណ្ហៗ ជា​មិត្តភក្តិ​របស់​របស់​មនុស្ស​សម្លេង​ល្អ ពីព្រោះ​ចំហាយ​ទឹក​ដែល​ចូលទៅ​ក្នុង​បំពង់ក របស់​យើង​នឹង​ជួយ​ឲ្យ​ប្រអប់​សម្លេង​ខ្លាំង មាន​អ៊ឺន ស្រួយស្រែស​។​

-​រក្សា​ភាព​ស្អាត​ក្នុង​មាត់​: មេរោគ​បាក់តេរី ដែល​កើត​ពី​កម្ទេច​សំណល់​អាហារ នឹង​ធ្វើឲ្យ​រលាក​បំពង់ក ចំណែកឯ​ការ​ដែល​យើង​បណ្តែតបណ្តោយ​ឲ្យ​ធ្មេញ​ពុក​រហូត​ទាល់តែ​ដកចេញ នឹង​ធ្វើឲ្យ​ទម្រង់​មុខ​ប្តូរ ហើយ​ប៉ះពាល់​ទៅដល់​ការបញ្ចេញ​សម្លេង ធ្វើឲ្យ​សម្លេង​មិន​ក្រអួន​។​

-​មិន​ទទួល​ទាន​អាហារ​រសជាតិ​ខ្លាំង​: ភាព​ហឹរ​ជា​សត្រូវ​ដ៏​អាក្រក់​មួយ​ដែល​ធ្វើឲ្យ​បរិវេណ​បំពង់ក ក្រហាយ ហើយ​ថែមទាំង​ធ្វើឲ្យ​ពោះ មាន​ជាតិ​អាស៊ីដ​ច្រើន រហូត​ក្លាយជា​ជំងឺ​លើស​ជាតិ​អាស៊ីដ ដែល​ទៅ​បំផ្លាញ​សម្លេង​យើង​ផ្ទាល់​។​

-​មិន​ឲ្យ​ស្រែក​សម្លេង​ខ្លាំង​: រក្សា​សម្លេង​ស្រួយស្រែស ទុក​ច្រៀង​វិញ​ល្អ​ជាង កុំ​យក​មក​ជំ​ទាល​ស្រែក​ដាក់​គេ​ឲ្យ​ប្រឈម​ទៅ​នឹង​អាការ​រលាក​បំពង់​ក​ឲ្យសោះ​។​

-​ផ្តាច់​បារី​: គ្មាន​អ្វី​បំផ្លាញ​ប្រអប់​សម្លេង​ស្មើនឹង​ការជក់បារី​ឡើយ ពីព្រោះ​បារី​គ្រប់​ដើម​ដែល​យើង​ជក់ គឺជា​ការបញ្ជូន​កម្តៅ​ចូល​ទៅ​ដុត​បំផ្លាញ​សំណើម​ក្នុង​ប្រអប់​សម្លេង ធ្វើឲ្យ​រលាក​បំពង់ក​។ ជាងនេះទៅទៀត បើ​យើង​ជក់​ច្រើន​រហូត​ទាល់តែ​សុខភាព​ចុះខ្សោយ ឈប់​គិត​ពី​ទឹកដម​សម្លេង ឬ​អ៊ឺន​អ្វី​ទៀត​ទៅ​។​

-​មិន​និយាយ​ច្រើន​ពេល​ផ្តាសាយ​: ពេល​មាន​អាការ​ក្អក គួរតែ​បន្ថយ​ការប្រើ​សម្លេង គ្រប់​ករណី មិន​ថា​ជា​ការនិយាយ ស្រែក ឬ​ច្រៀង​ទេ ព្រោះ​វា​ធ្វើឲ្យ​សុខភាព​របស់​សម្លេង កាន់តែ​យ៉ាប់​៕​

ទឹក​ផ្លែ​ប៉ោម​ខាប់ ល្អ​សម្រាប់​សុខភាព

​ទឹក​ផ្លែ​ប៉ោ​ម ដែល​ខាប់ៗ មើល​ទៅ​មិន​គួរឲ្យ​ចង់​ទទួលទាន តែ​វា​គឺជា​ទឹក​ផ្លែ​ឈើ​ដែល​អ្នក​មិន​គួរ​មើលរំលង​ឡើយ ព្រោះ​នៅក្នុង​ទឹក​ផ្លែ​ប៉ោម​នោះ មាន​សារធាតុ​ប៉ូ​លី​ហ្វេ​ណុល (Polyphenol) ដែល​ជា​សារធាតុ​ប្រឆាំង​នឹង​រ៉ាឌីកាល់​សេរី ច្រើន​ជាង​ទឹកថ្លា ដល់​ទៅ ៤ ដង និង​អាច​កម្ចាត់​រ៉ាឌីកាល់​សេរី ចេញពី​រាងកាយ បាន​ថែម​ទៀត ។ ចំណែក​ទឹក​ផ្លែ​ប៉ោម​ថ្លាៗ មាន​ពណ៌​ស្អាត រសជាតិ​ឆ្ងាញ់ តែ​វា​មិនសូវ​មាន​សារធាតុ​ដែល​ល្អ​សម្រាប់​រាងកាយ​នោះទេ ។ ដូច្នេះ ដើម្បី​ផ្តល់​សារធាតុ​ល្អៗ​នានា​ដល់​រាងកាយ ឲ្យបាន​ច្រើន អ្នក​គួរ​ទទួល​ទាន​ទឹក​ផ្លែ​ប៉ោម​ខាប់​វិញ ៕

​ទាក់ទាញ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ហាត់​អេរ៉ូប៊ិ​ក​កងទឹក

ក្រុម​គ្រូពេទ្យ​បាន​ណែនាំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ គួរ​ហាត់ប្រាណ​ដោយ​សង្វាក់​អេរ៉ូប៊ិក​នៅក្នុង​ទឹក ព្រោះ​ផ្តល់​គុណប្រយោជន៍​ដូចគ្នា​ទៅ​នឹង​ឱសថ​បំបាត់​ការឈឺចាប់ ជួយ​ឲ្យ​សំរាលកូន​ដោយ​ពុំ​មាន​ក្តីឈឺចាប់ ។
អ្នក​ពិសោធន៍​លោក រ៉ូ​ហ្សា ប៉េ​រ៉ៃរ៉ា នៃ​សាកលវិទ្យាល័យ​ខេ​ម​ពី​ណាស់​ក្នុង​ទីក្រុង​សៅ​ប៉ូ​ឡូ បាន​ពោល​ថា ទាំងអស់នេះ គឺជា​លទ្ធផល​ដែល​ទទួលបាន​ពី​ការសិក្សា​ទៅលើ​ស្ត្រី​មាន​ផ្ទៃពោះ ៧១ នាក់ ដោយ​ឲ្យចំ​នួន​ពាក់កណ្តាល​ហាត់​រាំ​អេរ៉ូប៊ិក​នៅក្នុង​ទឹកក្នុង ១ ថ្ងៃ ៥០ នាទី មួយ​សប្តាហ៍ ៣ ដង ចំណែក​នៅ​សល់​ពាក់កណ្តាល​ទៀត​ឲ្យ​រស់នៅ​តាម​ធម្មតា ។​
អ្នក​ពិសោធន៍​ពោលថា យើង​បាន​រកឃើញថា នៅ​ពេលវេលា​សំរាលកូន ស្ត្រី​ដែល​ធ្លាប់​រាំ​អេរ៉ូប៊ិក​នៅក្នុង​ទឹក​ពី​មុន​មក​នោះ សុំ​ថ្នាំ​បំបាត់​ការឈឺចាប់​ត្រឹមតែ ២៧ ភាគរយ​ប៉ុណ្ណោះ ខុស​គ្នា​ទៅ​នឹង​ក្រុម​ដែល​នៅ​ស្ងៀមៗ ដែល​អង្វរករ​សុំឲ្យ​ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់រ​ហូត​ដល់ ៦៥ ភាគរយ ។
របាយការណ៍​លទ្ធផល​ស្រាវជ្រាវ​ដែល​បាន​ផ្សព្វផ្សាយ​នៅក្នុង​ទស្សនា​វ​ដ្តី ចំណេះដឹង​ឈ្មោះ សេចក្តីសុខ​ក្នុង​ការ​បន្ត​ពូជ បាន​សរុប​ថា យើង​បាន​រកឃើញថា ការហាត់​រាំ​អេរ៉ូប៊ិក ខណៈពេល​ព​ផ្ទៃ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មាតា និង​ទារក​ដោយ​ប្រការ​ណាមួយ​នោះ​ឡើយ ។ ការពិត​ទៅ​នោះ ការ​ដែល​អ្នកជំងឺ​ត្រូវ​ការប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់ ក៏​បង្ហាញឲ្យឃើញថា សភាវៈ​ខាង​ផ្លូវកាយ និង​ចិត្ត​របស់​អ្នក​ជា​មាតា​ល្អប្រសើរ​ជាង​មុន​ទៀត​ផង ៕

​ភេសជ្ជៈ​មាន​ហ្គាស បង្កើន​គ្រោះថ្នាក់​មហារីក​

យោង​តាម​ការស្រាវជ្រាវ​មួយ នា​ពេល​ថ្មីៗ​នេះ ក្រុម​អ្នកវិទ្យាសាស្ត្រ បានឱ្យដឹងថា ការ​ទទួលទាន​ភេសជ្ជៈ​មាន​ហ្គាស​៣០០ មិល្លីក្រា​ម ក្នុង​មួយ​ថ្ងៃ នឹង​ធ្វើឱ្យ​កើន​ការ​ប្រឈម​នឹង​ការ​កើត​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត ជាពិសេស​កើតមាន​លើ​បុរស កើនឡើង​៤០​ភាគរយ​។​

​​គម្រោង​ស្រាវជ្រាវ​នេះ ត្រូវ​បាន​ដំណើរការ​ដោយ​ពួក​អ្នកវិទ្យាសាស្ត្រ​ស៊ុយអែត ដោយ​ធ្វើ​ការតាមដាន​សុខភាព​បុរស​ជា​ង ៨.០០០​នាក់ មាន​អាយុ​ពី ៤៥​ដល់​៧៣​ឆ្នាំ ក្នុងអំឡុងពេល​១៥​ឆ្នាំ​។

 

ពេល​ការស្រាវជ្រាវ​ចាប់ផ្តើម បុរស​ទាំងអស់​សុទ្ធតែ​មាន​សុខភាព​ល្អ និង​ត្រូវបាន​ពួក​អ្នកវិទ្យាសាស្ត្រ ស្វែងយល់​អំពី​ចំណូលចិត្ត​ទទួលទាន​។ ដល់​ដំណាក់កាល​បញ្ចប់ ពួក​អ្នកវិទ្យាសាស្ត្រ បាន​សង្កេតឃើញថា សឹងតែ​ទាំងអស់​នៃ​អ្នក​ទទួល​ទាន​ភេសជ្ជៈ​មាន​ហ្គាស​ច្រើន សុទ្ធតែ​ត្រូវបាន​វិនិច្ឆ័យ​ថា អាច​កើត​ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​។​ ពួក​អ្នកវិទ្យាសាស្ត្រ បាន​និយាយថា ស្ករ​ក្នុង​ភេសជ្ជៈ រំដោះ​ចេញ​អាំង​ស៊ុយ​លីន ដែល​ជា​សារជាតិ​ចិញ្ចឹម​បំប៉ន​ដុំ​គីស​។​

​​Isabel Drake អ្នក​ស្រាវជ្រាវ​មួយ​រូប នៅ​មហាវិទ្យាល័យ Lund បានឱ្យដឹងថា ក្នុង​ចំណោម​អ្នក​ទទួល​ទាន​ភេសជ្ជៈ​មាន​ហ្គាស​ច្រើន គ្រោះថ្នាក់​កើត​ជំងឺ​មហារីក​ក្រពេញប្រូ​ស្តាត កើនឡើង ៤០​ភាគរយ ធៀប​នឹង​ធម្មតា​។ ការ​ទទួលទាន​បាយ មី នំ​ផ្អែម និង​ធញ្ញជាតិ​មាន​ស្ករ​ច្រើន ក៏​ធ្វើឱ្យ​កើន​ការ​ប្រឈម​កើត​ជំងឺ តែ​ពុំ​សូវ​ធ្ងន់ធ្ងរ​ជាង​។​

​​មហារីក​ក្រពេញប្រូ​ស្តាត ជា​ប្រភេទ​ជំងឺ​ទូទៅ​មួយ​ដែល​កើតមាន​លើ​បុរស ហើយ​នៅ​អង់គ្លេស មាន​បុរស ៣៦.០០០​នាក់ ត្រូវបាន​វិនិច្ឆ័យ​ថា បាន​កើត​ជំងឺ​នេះ ក្នុង​មួយ​ឆ្នាំៗ​។  តួលេខ​នេះ​ដណ្តើម ១/៤​នៃ​ករណី​កើត​មហារីក​នៅលើ​បុរស ហើយ​ភាគច្រើន គឺ​មាន​អាយុ​ចាប់ពី​៧០​ឆ្នាំ​ឡើង​ទៅ​៕​

កាហ្វេ​៤​កែវ​ក្នុង​មួយថ្ងៃ​អាចជួយ​បង្ការ​ជំងឺមហារីក​ស្បូន

ពិសា​កាហ្វេ​៤​កែវ​ក្នុង​មួយថ្ងៃ​អាចធ្វើ​ឲ្យ​អ្នក​ស្ថិតនៅ​ឆ្ងាយ​ពី​ជំងឺមហារីក​ស្បូន​ដោយ​សុវត្ថិភាព ។ ការស្រាវជ្រាវ​មួយ​បាន​ភ្ជាប់​ទំនាក់ទំនង​ការ​ពិសា​កាហ្វេ​ជាប្រចាំ​ជាមួយនឹង​​ការថយចុះ​អត្រា​ជំងឺមហារីក​ស្បូន ។​

​ស្ត្រី​ដែល​ពិសា​កាហ្វេ​បាន​៤​កែវ​ឬ​ច្រើនជាង​នេះ​ក្នុង​មួយថ្ងៃអស់ពេល​ជាច្រើន​ឆ្នាំ​មកហើយ​នោះ​មាន​អត្រាកើតជំងឺមហារីក​ស្បូន​តិចជាង​ស្ត្រី​ដែល​ពិសាកាហ្វេ​តិចជាង​១​កែវ​ក្នុង​មួយថ្ងៃដល់ទៅ​២៥​ភាគរយ​​ ។

​ការសិក្សា​ទៅលើ​ស្ត្រី​ជិត​៧​ម៉ឺន​នាក់​ដែលមាន​រយៈពេល​២៦​ឆ្នាំ​បាន​ឲ្យ​ដឹងថា ទាំង​កាហ្វេ​ដែលមាន​ជាតិ​កាហ្វេ​អ៊ី​ន និង គ្មាន​ជាតិ​កាហ្វេ​អ៊ី​ន​ហាក់ដូចជា​បាន​ទប់ស្កាត់​នូវ​​ជំងឺមហារីក​ស្បូន​នេះ បើទោះបីជា ពុំមាន​ប្រសិទ្ធភាព​ក៏ដោយ​នោះ ។​

​ព្រឹត្តិប័ត្រ​ព័ត៌មាន​ស្តីពី​ការ​រាតត្បាត ការ​វាស់​កំរិត​ជីវសាស្ត្រ និង ការទប់ស្កាត់​ជំងឺមហារីក (The Journal Cancer Epidemiology, Biomarkers & Prevention)បាន​រាយការណ៍​ថា ទទួលទាន​កាហ្វេ​ជាប្រចាំ​អាចជួយ​បន្ថយ​កំរិត​អ័រម៉ូន​ដែល​គេ​ជឿថា​ជា​អ្នកជំរុញ​ឲ្យ​មាន​ជំងឺមហារីក​ស្បូន ។ ជំងឺមហារីក​ស្រទាប់​នៃ​ស្បូន​បានកើត​មាន​លើ​ស្ត្រី​អង់គ្លេស​៦.៤០០​នាក់​ក្នុង​មួយឆ្នាំ​នៅ​ចក្រភព​អង់គ្លេស និង បានសម្លាប់​មនុស្ស​ប្រមាណ ១​ពាន់​នាក់​ប្រចាំឆ្នាំ ។​

​ហានិភ័យ​ក្នុង​ការកើត​ជំងឺមហារីក​ស្បូន​កើតឡើង​ដោយសារ​វ័យ ទំងន់ និង ម្តាយ​ដែលមាន​កើត​ជំងឺ​នេះ ។ ក្រុម​អ្នកស្រាវជ្រាវ​មកពី​សាលា​ជំនាញ​សុខភាព​សាធារណៈ​Harvard នៅ​សហរដ្ឋអាមេរិក​បាន​រាយ​ការណ៍​ថា ការបង្កើន​ការហាត់​ប្រាណ និង រក្សា​ទំងន់​រាងកាយ​ឲ្យ​នៅ​ធម្មតា​ប្រហែលជា​វិធី​ដ៏​មាន​សារៈសំខាន់​បំផុត​ក្នុងការ​បង្ការ​ជំងឺមហារីក​ស្បូន ។​

​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​លោក Edward Giovannucci បាន​និយាយថា កាហ្វេ​អាចជួយ​ប្រឆាំងនឹង​ជំងឺមហារីក​ដែល​ពាក់ព័ន្ធ​នឹង​ភាពធាត់​ហួសប្រមាណ ថ្នាំ​អាំង​ស៊ុយ​លីន​​និង ការ​អស់​រដូវ ដូច្នេះហើយ​កាហ្វេ​ត្រូវគេ​បង្ហាញថា​បាន​ជួយ​ធ្វើ​ឲ្យ​ភាព​ធន់​នឹង​អាំង​ស៊ុយ​លីន​មានការ​ប្រសើរឡើង ។​

​លោក​និយាយទៀតថា កាហ្វេ​ក៏ត្រូវ​បាន​គេ​អះអាង​ផងដែរ​ថា​បាន​ការពារ​ប្រឆាំងនឹង​ជំងឺ​ទឹកនោមផ្អែម​ដោយសារ​ឥទ្ធិពល​របស់​វា​ទៅលើ​​អាំង​ស៊ុយ​លីន ដូច្នេះ​យើង​បាន​ធ្វើ​សម្មតិកម្ម​ថា យើង​បានឃើញ​ការថយចុះ​នៃ​ជំងឺមហារីក​ផ្សេង​ផងដែរ ។​

​លោក​សាស្ត្រាចារ្យ Giovannucci បន្ថែម​ដែរ​ថា "​ការធ្វើ​តេស្ត៍​សាកល្បង​នៅ​មន្ទីរពិសោធន៍​បាន​រកឃើញថា កាហ្វេ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើនជាង​បន្លែ និង ​ផ្លែឈើ​ភាគច្រើន​" ៕

ឱសថ​ធម្មជាតិ ៧ ប្រភេទ ជួយ​រំលាយ​អាហារ​

អាហារ​ខ្មែរ​ល្បីឈ្មោះ ខាង​សម្បូរ​ទៅដោយ ឱសថ​ធម្មជាតិ​ដ៏​ល្អ​ចំពោះ​សុខភាព មិនតែប៉ុណ្ណោះ​ថែមទាំង​ជួយ​ដោះស្រាយ​អាការៈមិន​ស្រួលខ្លួន​ផ្សេងៗ តួ​យ៉ាង​ឱសថ​ធម្មជាតិ ៧ មុខ ខាងក្រោម​ដែល​យើង​បាន​ស្គាល់​ច្បាស់ ស្ទើរ​គ្រប់​គ្នា។ វា​សុទ្ធតែ​មាន​គុណសម្បត្តិ ក្នុង​ការដោះស្រាយ​អាការៈ​ហើមពោះ ឆ្អល់​ពោះ ចុកសៀត​ណែន​បាន​ទាំងអស់ ។​
១. ខ្ទឹម​ស : ខ្ទឹមស​ជា​ឱសថ​ធម្មជាតិ ដ៏​ល្អ​ចំពោះ​សុខភាព ។ នៅពេល​ណា​យើង​ទទួលទាន​ចូលទៅ សារធាតុ​ក្នុង​ខ្ទឹមស​នឹង​ជួយ​បង្កើន​អង់​ហ្ស៊ី​ម និង​ទឹកប្រមាត់​ជា​ហេតុ​ធ្វើឲ្យ​ការរំលាយ​អាហារ​ដំណើរការ​បាន​ល្អ ហើយ​ថែមទាំង​កាត់បន្ថយ​អាការ​ឈឺពោះ ដោយសារ​តែ​អាហារ​មិន​រំលាយ​បាន​ទៀត​ផង ។ ប្រសិនបើ​យើង មាន​អាការៈ​ចុកសៀត​ណែន ដោយសារ​អាហារ​មិន​រំលាយ​ញឹកញាប់​នោះ ត្រូវយក​ខ្ទឹមស​មក​បកសំបក រួច​យក​តែ​សាច់​ក្នុង ៥ កំពិស មក​ហាន់ឲ្យ​ម៉ដ្ឋ​ទទួលទាន​ជាមួយទឹក ក្រោយ​បាយ​រួច​នោះ​អាការ​នឹង​បាត់​ម្ដង​បន្ដិចៗ ជាក់​ជាមិនខាន ។​
២. ខ្ទឹម​ក្រហម : ខ្ទឹមក្រហម​មាន​ហ្វ្លា​វ៉ូ​ណយ (Flavonoid) ក្លៃ​កូ​សៃ (Glycosides) ភេ​ក​ទីន (Pectin) និង​គ្លូ​ខូ​ឃី​នី​ន (Glucokinin) ជួយ​រំលាយ​អាហារ និង​ធ្វើឲ្យបាយ​ឆ្ងាញ់ ។ យើង​អាច​យក​ខ្ទឹមក្រហម​មក​ធ្វើ​អាហារ​បាន​ច្រើន​ប្រភេទ ជាពិសេស​ញាំ និង​អាហារ​ផ្សេងៗ ។​
៣. ម្ទេស​ស្រស់ : ម្ទេស​ស្រស់​គ្រប់​ប្រភេទ​មិន​ថា ហឹរ​ខ្លាំង​ហឹរ​តិច​អ្វី​ទេ គឺ​សុទ្ធតែ​ជួយ​រំញោច​ការបញ្ចេញ​ទឹកមាត់​ឲ្យចេញ​មក​ច្រើន អង់​ហ្ស៊ី​ម​ក្នុង​ទឹកមាត់​នេះហើយ ដែល​ជួយ​រំលាយ​ជាតិ​ម្សៅ​ក្នុង​មាត់ ។ ក្រៅពីនេះ​គេ​ក៏​បាន​រកឃើញ​ផងដែរ​ថា ម្ទេសខ្មាំង​ហឹរ​ខ្លាំង​ជួយ​រំលាយ​អារហារ ជួយ​ឲ្យ​បាយ​ឆ្ងាញ់ និង​ដើរខ្យល់​ល្អ ។​
៤. រំដេង : រំដេង​មាន​ឥទ្ធិពល​បញ្ចេញ​ទឹកប្រមាត់ ទើប​ជា​មុខម្ហូប​មួយ​ដែល​ជួយ​រំលាយ​អាហារ​បានដែរ ។ វិធី​ដ៏​ល្អ​ដែល​ធ្វើ​យើង​ទទួលទាន​រំដេង​បាន​ឆ្ងាញ់​ដូច​បន្លែ​ដទៃ គឺ​ត្រូវ​ហាន់​រំដេង​ជា​ចំណិត​តូចៗ រួច​ទើប​យក​មក​ធ្វើ​អាហារ ។​
៥. ស្លឹកគ្រៃ : ស្លឹកគ្រៃ​មាន​សារធាតុ​ក្នុង​ការបញ្ចេញ​ទឹកប្រមាត់ ដើម្បី​ជួយ​រំលាយ​អាហារ ។ ប៉ុន្ដែ​បើ​យើង​ទទួល​ទាន​ស្លឹកគ្រៃ​ស្រស់ៗ អាច​មិន​សូវ​ឆ្ងាញ់​ទេ ។ ដូច្នេះហើយ​បានជា​គេ​ច្រើន​តែ​យក​ស្លឹកគ្រៃ​មក​ធ្វើជា​ទឹកគ្រឿង​ស្លឹកគ្រៃ ឬ​តែ​ស្លឹកគ្រៃ​ទើប​ជួយ​ឲ្យមាន​រសជាតិឆ្ងាញ់ ។​
៦. ស្លឹក​ជីរនាងវង (Ocimum basilicum) ស្លឹក​ជីរនាងវង មាន​ក្លិនក្រអូប ពិសេស​គឺ​ក្រអូប​ធូរ​ច្រមុះ ហើយ​ប្រេង​ក្រអូប​ឆួល​នេះ មាន​ឥទ្ធិពល​ក្នុង​ការជួយ​រំលាយ​អាហារ ។​
៧. ស្លឹក​ម្រះព្រៅ : ម្រះ​ពៅ​មាន​ឥទ្ធិពល​បញ្ចេញ​ទឹកប្រមាត់​ចេញមក​ជួយ​រំលាយ​អាហារ ។ មិន​គួរឲ្យ​ជឿ​ឡើយ នៅពេលដែល​យើង​បាន​ធុំក្លិន​ឆា​ក្ដៅ ឬ​ឆា​ម្រះព្រៅ​ពេលណា តែង​ធ្វើឲ្យ​យើង​ឃ្លានបាន​ភ្លាមៗ ៕f

​ផឹក​កាហ្វេ​ច្រើន​បំផ្លាញ​ខួរក្បាល

ការ​ផឹក​កាហ្វេ និង​ស្រា​ច្រើន​បំផ្លាញ​ខួរក្បាល ដោយ​លោក​សាស្ត្រ​ចារ្យ​វេជ្ជបណ្ឌិត ដេ​នៀល ជី​អេ​មែន អ្នកជំនាញ​ផ្នែក​ចិត្ត​វិទ្យា និង​សកម្មភាព​មនុស្ស​ពី​សាកលវិទ្យាល័យ​កាលីហ្វ័​ររ​នីញ៉ា​អឺ​វីន សហរដ្ឋអាមេរិក បាន​សរសេរ​សៀវភៅ​ឈ្មោះ ’Change Your Brain,Change Your Life” បាន​គូសបញ្ជាក់ថា ការ​ផឹកស្រា កាហ្វេ​បំផ្លាញ​ខួរក្បាល​ស្មើនឹង​អ្នក​ប្រើ​ថ្នាំញៀន​ប្រភេទ​កញ្ឆា ឬ​កូកាអ៊ីន ព្រោះ​រសជាតិ​នៅក្នុង​ភេសជ្ជៈ​នោះ ជា​ការរារាំង មិន​ឲ្យ​ឈាមរ​ត់​ទៅ​ចិញ្ចឹម​ចំណែក​ខ្លះ​នៅ​ក្នុង​ខួរក្បាល ។
លោក អេ​មែន បាន​ស្កែន​ខួរក្បាល​អ្នក​ជំងឺរយៈពេល ១៥ ឆ្នាំ មកហើយ ដើម្បី​ពិនិត្យមើល​តួនាទី​របស់​ខួរក្បាល​អ្នកជំងឺ ដែល​មាន​បញ្ហា​ខាង​រោគ​ចិត្ត ហើយក៏​បាន​រកឃើញ​បញ្ហា ដែល​កើតឡើង​មិនមែន​គ្រាន់តែ​ផ្លូវចិត្ត​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ខួរក្បាល​ធ្វើការ​មិន​បាន​ល្អ​ទៀតផង គឺ​ធ្វើការ​ច្រើន​ហួសពេក និង​តិចពេក ចាត់ទុកថា ជា​ការ​ធ្វើ​ការងារ​ខុស​ប្រក្រតី​របស់​ខួរក្បាល ។​
លោក​ពោល​បន្តទៀតថា មាន​អ្នកជំងឺ​ម្នាក់​បាន​មក​រក​លោក ហើយ​ប្រាប់​ថា មិនសូវ​មាន​កម្លាំងកំហែង មិនសូវ​មាន​សមាធិ​ដែល​ក្រោយពេល​ស្ដែន​ដោយ​ឧបករណ៍ SPECT ក៏​រកឃើញថា ខួរក្បាល​ត្រង់​ចំណែក​ខ្លះ រង​ការខូចខាត ។ អ្នកជំងឺ​អះអាងថា មិន​ធ្លាប់​ប្រើ​ថ្នាំញៀន មិន​ផឹក​ស្រា តែ​គេ​ព្រម​ទទួលស្គាល់​ថា ជក់បារី ១ ថ្ងៃ ៣ កញ្ចប់ ផឹក​កាហ្វេ ១ ថ្ងៃ ៣ កែវ ។ ទោះ​យ៉ាងណា​ក៏​ដោយ​មិន​មែន​កើតមាន​លើ​មនុស្ស​គ្រប់គ្នា​នោះទេ ដែល​ខួរក្បាល​រង​ការខូចខាត ប្រសិនបើ​ផឹក​កាហ្វេ និង​ស្រា​ច្រើន ព្រោះ​ខួរក្បាល មនុស្ស​ខ្លះ​អាច​ធន់​បាន និង​ខួរក្បាល​អ្នកខ្លះ​ទៀត​មិន​អាច​ធន់​បាន ។ ការ​ផឹក​កាហ្វេ ឬ​ស្រា ក្នុង ១ សប្ដាហ៍ ២-៣ កែវ វា​ជា​ទង្វើ​មួយ​ដែល​អាច​ទទួលយកបាន ក៏​ប៉ុន្តែ​ប្រសិនបើ​ផឹក​កាហ្វេ​ក្នុង ១ ថ្ងៃ ៨ កែវ ស្រា ២ កែវ គឺជា​បរិមាណ​ដ៏​ច្រើន​បំផុត​ហើយ ៕

​ˆ​វិធី​ប្រើ​ទឹកឃ្មុំ​ល្អ​បំផុត​សម្រាប់​សុខភាព​

ទឹកឃ្មុំ​សម្បូរ​សារជាតិ ជីវជាតិ​ល្អ​បំផុត​សម្រាប់​សុខភាព​មនុស្ស ប៉ុន្តែ​ពុំមែន​ទឹកឃ្មុំ​សមស្រប​សម្រាប់​មនុស្ស​ទាំង​អស់​គ្នា និង​ប្រើ​ពេលណា ក៏បាន​នោះឡើយ​។​

​ទឹកឃ្មុំ​ល្អ ជាពិសេស​សម្រាប់​មនុស្ស​ចាស់ និង​កុមារ ព្រោះ​វា​អាច​កែប្រែ​ឱ្យ​ប្រសើរ​ប្រព័ន្ធ​ការពារ​សរីរាង្គ​។ វា​ក៏​សមស្រប​សម្រាប់​អ្នក​លើសឈាម ឬ​អ្នក​ជំងឺហឺត​។ ប៉ុន្តែ​ទារក​ទើបនឹង​កើត មិនត្រូវ​ប្រើប្រាស់​ទឹកឃ្មុំ​ទេ​។ ក្នុងការ​រក្សាទុក វា​អាច​ត្រូវ​ឆ្លង​ជាតិពុល  botulinum ។ ដោយសារ​ប្រព័ន្ធការពារ​សរីរាង្គ​របស់​ទារក​នៅ​ខ្សោយ ហេតុនេះ​បាក់តេរី​នឹង​ឆាប់​វាយប្រហារ​ពោះវៀន និង​បង្ក​ជាតិពុល អាច​បណ្តាលឱ្យ​ពុល​អាហារ​ធ្ងន់ធ្ងរ​។ ករណីនេះ កម្រ​កើតមាន តែ​ប្រសិន​ធ្ងន់ធ្ងរ វា​នឹងមាន​ឥទ្ធិពល​ដល់​ប្រព័ន្ធ​សរសៃប្រសាទ និង​អាច​បណ្តាលឱ្យ​កុមារ​បាត់បង់​ជីវិត​។​

​កុមារ​អាយុ​ក្រោម​៦​ខែ ងាយ​ត្រូវ​ឆ្លង​ជំងឺ​ច្រើនជាង​។ ដូច្នេះហើយ​កុមារ មុន​មាន​អាយុ​១​ឆ្នាំ ដាច់ខាត​មិនគួរ​ប្រើប្រាស់​ទឹកឃ្មុំ ឬ​ផលិតផល​ពី​ទឹកឃ្មុំ​ទេ​។ ទន្ទឹម​នោះ អ្នកជំងឺ​ទឹកនោមផ្អែម ក៏​មិនត្រូវ​ប្រើប្រាស់​ទឹកឃ្មុំ​។​


ប្រសិនបើ​អ្នក​ចង់​ទទួលទាន អ្នក​ត្រូវ​ជ្រើសរើស​ពេលវេលា​មួយ​ល្អ​បំផុត ឬ​ក្នុង​ឆ្នាំ​សរទរដូវ ជា​រដូវ​សមស្រប​បំផុត ដើម្បី​អាច​ប្រើប្រាស់​ទឹកឃ្មុំ ពេលព្រឹក ជា​ពេល​ប្រើ​ទឹកឃ្មុំ​ល្អ​បំផុត​។ មនុស្ស​ម្នាក់ៗ គួរ​ទទួលទាន ២៥​ក្រាម ដល់ ៥០​ក្រាម ទឹកឃ្មុំ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​។​

​ពេលព្រឹក អ្នក​អាច​ទទួលទាន​ទឹកឃ្មុំ​ជាមួយ​នំប៉័ង ឬ​បន្ថែម​ទឹកឃ្មុំ​ទៅក្នុង​ទឹកដោះគោ​។ ប្រសិន​អ្នក​ទទួលទាន​ទឹកឃ្មុំ ចន្លោះ​ពេលបាយ​នោះ គួរ​ទទួលទាន​ប្រមាណ​មួយ​ម៉ោង​មុន ឬ​២-៣​ម៉ោង ក្រោយ​ពេលបាយ​។​

​ទឹកឃ្មុំ​ស្រស់ អាច​ទទួលទាន​បាន​ភ្លាម ឬ​អ្នក​អាច​បន្ថែម​ទឹក​ក្តៅ​ឧណ្ហៗ ចូល​បន្តិច​។ អ្នក​ត្រូវ​ចាំ​ថា មិនត្រូវ​ប្រើ​ទឹក​ក្តៅ​ខ្លាំង ព្រោះ​សីតុណ្ហភាព​ខ្ពស់ នឹង​បំផ្លាញ្ញ​ពពួក​អង់​ហ្ស៊ី​ម​។ សីតុណ្ហភាព ទឹក​ល្អ​បំផុត គឺ​ប្រមាណ​ពី ៤០-៦០ អង្សា​សេ​។ ជាងនេះទៀត ទឹកឃ្មុំ មិនត្រូវ​ដាក់​ក្នុង​ធុង​ផ្ទុក​លោហធាតុ​៕

​ប្រើ​ទូរស័ព្ទ​ច្រើន កើន​ហានិភ័យ មហារីក​ខួរក្បាល​

​អ្នក​ស្តាប់ និង​និយាយ​ទូរស័ព្ទ​ចល័ត ជាង​១៥​ម៉ោង ក្នុង​១​ខែ មាន​ហានិភ័យ កើត​មហារីក​ខួរក្បាល ច្រើនជាង ៣​ដង​។ នេះ​បើតាម​ការស្រាវជ្រាវ​ថ្មី​មួយ របស់​វិទ្យាស្ថាន​រោគរាតត្បាត និង​សុខភាព​សហគមន៍​រប​ស់​បារាំង​។​
​ពួក​អ្នកស្រាវជ្រាវ បាន​តាមដាន​ការវិវត្តន៍ ដែល​នាំ​ឲ្យ​កើតមាន​មេរោគ​មហារីក glioma ចំនួន ២៥៣ ករណី និង​មហារីក meningioma  (​ដុំ​សាច់​ខួរក្បាល ២ ប្រភេទ​) ដែល​តែង​កើតមាន​ជាទូទៅ​បំផុត​) នៅ​បារាំង ចំនួន​១៩៤ ករណី​។ លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ បាន​បង្ហាញថា អ្នក​ប្រើ​ទូរស័ព្ទ​ចល័ត ច្រើនជាង មាន​ហានិភ័យ​មហារីក ខួរក្បាល​ខ្ពស់ជាង ៣ ដង បើ​ប្រៀប​នឹង​អ្នក មិនសូវ​ប្រើប្រាស់ ។ អំឡុងពេល​ប្រើប្រាស់ ទូរស័ព្ទ នឹង​ជួប​ហានិភ័យ​ខ្ពស់ គឺ​ពី ២-១០ ឆ្នាំ​, ហើយ​គិត​ជា​មធ្យម គឺ​៥​ឆ្នាំ​។​
ការស្រាវជ្រាវ​នេះ បានធ្វើ​ឲ្យ​អង្គការ Priartem នៅ​បារាំង បានលើកឡើង​អំពី​ការកំណត់​តឹងតែង​ជាង អំពី​រលក​អេឡិចត្រូនិក ។​
ស្ថាប័ន​ស្រាវជ្រាវ មហារីក​ជាតិ របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បែងចែក​ប្រភេទ រលក​អេឡិចត្រូនិក រួមមាន ពពួក​វិទ្យុសកម្ម បញ្ចេញ​ពី​ទូរស័ព្ទ​ចល័ត​, ជា​ប្រភព​អាច​បង្ក​មហារីក​។​
​ការស្រាវជ្រាវ ត្រូវបាន​បោះផ្សាយ លើ​ទស្សនា​វ​ដ្តី វេជ្ជសាស្ត្រ​បរិស្ថាន និង​មុខរបរ (​អង់គ្លេស​) ៕M/V/L

ប្រើ​ទូរស័ព្ទ​កាន់តែច្រើន , ហានិភ័យ​មហារីក​ខួរក្បាល កាន់តែ​ខ្ពស់​​

បាត់បង់ភ្នែកដោយសារកញ្ចក់ដាក់ក្នុងភ្នែក

​ស្ត្រី​អង់គ្លេស​មួយរូប​ត្រូវ​បាត់បង់​ភ្នែក​ម្ខាង​ដោយសារ​ឆ្លង​ផ្សិត​ពី​ កញ្ចក់​ដាក់​ក្នុង​ភ្នែក (Contact lens) ទិញ​តាម​បណ្តាញ​អ៊ិន​ធើ​ណេ​ត។​
Jacquelin Stone អាយុ​៤២​ឆ្នាំ ត្រូវ​ចូល​សម្រាក​ពេទ្យ​រយៈពេល​១៧​សប្តាហ៍​ក្រោយពេល​ពាក់ Contact lens ក្នុង​រង្វង់​តែមួយ​ថ្ងៃ។​

​ នាង Jacquelin មកពី Rayne , Essex អង់គ្លេស ជា​សាស្ត្រាចារ្យ​ជំនួយ​ផ្នែក​គណិតវិទ្យា បាន​ទិញ Contact lens មានឈ្មោះ Focus Dailies All-Day Comfort តាម​គេហទំព័រ Lenstore.com.uk របស់​ក្រុមហ៊ុន Alcon Eyecare អង់គ្លេស។ នាង​រៀបរាប់ថា "​វា​ផ្តល់​ឲ្យ​ខ្ញុំ​អារម្មណ៍​ធូរស្រាល​ពេញ​មួយថ្ងៃ។ តែ​ពេល​យកចេញ​កញ្ចក់​ខាងឆ្វេង​បែរជា​ជាប់​ក្នុង​ភ្នែក​ខ្ញុំ​"។ ដោយសារ​ភ្នែក​កាន់តែ​ស្រអាប់ ហេតុនេះ​នាង​បាន​ទៅ​ជួប​វេជ្ជបណ្ឌិត និង​ទទួលបាន​ថ្នាំ​ដាក់​ភ្នែក។ ប៉ុន្តែ​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ នាង​បាន​ទៅកាន់​កន្លែង​ពិនិត្យ​ភ្នែក A&E។ នៅទីនេះ វេជ្ជបណ្ឌិត​បន្ត​ផ្តល់​ថ្នាំ​បន្តក់​ភ្នែក​ឲ្យ​នាង តែ​គ្រាន់តែ​ធ្វើ​ឲ្យ​ជំងឺ​ធ្ងន់ធ្ងរ​ថែម។​

​អ្នក​ម្តាយ​របស់​កូន​២​នាក់ ​រម្លឹក​ឡើងវិញ​ថា "​ខ្ទុះ​ពណ៌​ស បានកើត​ក្នុង​ភ្នែក និង​បែកចេញ ។ ពេលនេះ ខ្ញុំ​ស្រែក​ឡើង ហើយ​កូនប្រុស​អាយុ​១៥​ឆ្នាំ Charlie បាន​ហៅ​ឡាន​សង្គ្រោះ។ ទោះបី​ត្រូវបាន​ផឹក Morphine តែ​នៅតែ​ឈឺចាប់​ខ្លាំង​អស្ចារ្យ។ ធ្លាប់​សម្រាលកូន​២​ដង តែ​គ្មាន​ការឈឺចាប់​ណា​ស្មើ​លើក​នេះឡើយ ហាក់ដូច​មាន​ដង្កូវ​កកេរ​ទំពារ​ភ្នែក​ខ្ញុំ​"។​

Jacqueline បាន​បន្ត​ការព្យាបាល​នៅ​មន្ទីរពេទ្យ​ជាច្រើន តែ​វេជ្ជបណ្ឌិត​នៅតែ​ផ្តល់​ថ្នាំ​បន្តក់។ មួយខែ​ក្រោយ​នាង​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ Adden brooke , Cambridgo កន្លែង​វិនិច្ឆ័យ នាង​ឆ្លង​ផ្សិត Funarium ពី Contact lens។ ផ្សិត​នេះ​បាន "​ស៊ី​" ទម្លុះ​៣​ស្រទាប់​កោសិកា​ភ្នែក និង​៧០​ខ្សែ​សរសៃប្រសាទ។​

​ក្រោយពេល​ឆ្លងកាត់​ការវះកាត់​២២​លើក ពួក​វេជ្ជបណ្ឌិត​បង្ខំចិត្ត ត្រូវ​ខ្វេះ​ភ្នែក​ឆ្វេង​ចោល។ នាង​និយាយថា "​ប្រសិន​មិន​ធ្វើ​ដូច្នេះ​ទេ វា​នឹង​សម្លាប់​ខ្ញុំ។ ឥឡូវនេះ​ខ្ញុំ​ភ័យខ្លាច​បាក់តេរី​វិល​មកវិញ​រាល់ពេល​សុខភាព​ខ្សោយ​"។​
​ ក្រោយ​ហេតុការណ៍​នេះ Jacqueline បានដាក់​ពាក្យបណ្តឹង​ប្តឹង​ក្រុមហ៊ុន​ផលិត​កញ្ចក់ភ្នែក Alcon រួម​នឹង​មន្ទីរពេទ្យ​២​ទៀត ដែល​គ្មាន​ការទទួលខុសត្រូវ។​
Fusarium ជា​ផ្សិត​មួយ​ប្រភេទ ប្រសិន​លុកលុយ​ចូលក្នុង​ភ្នែក​មនុស្ស​នឹង​បង្ក​ការ​រលាក​មេរោគ​ធ្ងន់ធ្ងរ។ ប្រភេទ​ផ្សិត​នេះ​អាច​មានឥទ្ធិពល​ដល់​ផ្នែក​ខាងក្នុង ក្រៅ​បំផុត​របស់​ភ្នែក និង​បណ្តាល​ឲ្យ​ខ្វាក់ភ្នែក។ រោគសញ្ញា​កើត​ជំងឺ​រួមមាន​ព្រិល​ភ្នែក ហូរ​ទឹកភ្នែក ហើម​ភ្នែក ឈឺចាប់ និង​រំញោច​ជាមួយ​ពន្លឺ៕M​

Viagra បង្កើន​ហានិភ័យ​មហារីក​ស្បែក​

ពួក​អ្នកស្រាវជ្រាវ​អាមេរិក បាន​រកឃើញថា បុរស​ប្រើប្រាស់ Viagra ជាប្រចាំ កើន​ហានិភ័យ កើត​មហារីក​ស្បែក​ខ្ពស់ ។​

​តាម​ពួក​ជំនាញការ​សុខាភិបាល បាន​អះអាងថា Viagra អាចមាន​ឥទ្ធិពល ដល់​យន្តការ​តំណពូជ ធ្វើ​ឲ្យ​អ្នកប្រើប្រាស់ ងាយ​កើត​ជំងឺមហារីក ។ ការស្រាវជ្រាវ លើ​បុរស ២៦.០០០ នាក់ នៅ​អាមេរិក និង​ចិន មាន​អាយុ​មធ្យម​គឺ ៦៥ ឆ្នាំ ហើយ​ក្នុងចំណោម​នេះ មាន ៦% ប្រើប្រាស់ Viagra បង្ហាញ​លទ្ធផល​ថា បុរស​បាន​ប្រើ Viagra ជាប្រចាំ​កើន ៨៤% ហានិភ័យ​កើត​ដុំ​គីស​កំណាច ហើយ​សូម្បីតែ​អ្នក​ប្រើ Viagra តែម្តង​ក៏​ធ្វើ​ឲ្យ​កើន​ទ្វេដង​ហានិភ័យ​មហារីក ។ ក្រៅពីនេះ ឥទ្ធិពល​បន្ទាប់បន្សំ​ផ្សេងទៀត​របស់ Viagra រួមមាន​ភើ​ក្តៅ , ចង់​ក្អួត និង​ឈឺក្បាល ។ ថ្នាំ​ក៏​មិន​សមស្រប​សម្រាប់​បុរស​ឈឺ​ចុក​ទ្រូង ឬ លើសឈាម ៕M/V/L

ទប់ទល់​ជាមួយ​ការឈឺ​ក្រពះ​

​ឈឺក្រពះ​ជា​ជំងឺ​ទូទៅ នាពេល​សព្វថ្ងៃនេះ ។ ជំងឺ​នេះ​ធ្វើឱ្យ​យើង​ពិបាក​ទ្រាំ​យ៉ាងខ្លាំង​ក្នុងការ​ទទួលទាន ហើយក៏​មិន​ងាយស្រួល​ក្នុងការ​ព្យាបាល ។​ខាងក្រោម​នេះ​ជា​វិធានការ​៧ យ៉ាង ដែលមាន​ប្រសិទ្ធភាព​គ្រាន់បើ ដើម្បី​ទប់ទល់​ពេល​អ្នក​ឈឺក្រពះ ៖
១-​ប្រើប្រាស់​ល្បាយ​ទឹកឃ្មុំ​
ប្រសិន​អ្នក​ត្រូវ​ជំងឺ​ក្រពះ​ធ្វើទុក្ខបុកម្នេញ​សម្បើម​អស្ចារ្យ ចូរ​ធ្វើ​ល្បាយ​ខាងក្រោម​នេះ និង​ប្រើប្រាស់​រាល់ថ្ងៃ ៖ លាយ​មួយ​ស្លាបព្រា​ទឹកឃ្មុំ បូក​១​ស្លាបព្រា​ទឹក បូក​២​ស្លាបព្រា​ទឹកខ្មេះ​ផ្លែ​ប៉ោម លាយ​ចូលគ្នា​ឱ្យ​សព្វ​និង​ផឹក​រាល់ថ្ងៃ​មាន​ប្រសិទ្ធភាព​យ៉ាង​ល្អ​សម្រាប់​រាល់​បញ្ហា​ខាង​ផ្លូវ​ពោះវៀន ។​
២-​បរិភោគ​យ៉ា​អួ​មួយ​កែវ​
យ៉ា​អួ​មួយ​កែវ​ក្នុងពេល​ឈឺក្រពះ ក៏មាន​ឥទ្ធិពល​យ៉ាង​ល្អ​ដើម្បី​បន្ថយ​ការឈឺចាប់​ដែរ​។ ប្រសិន​ការឈឺ​ក្រពះ​របស់​អ្នកមាន​មូលហេតុ​ដោយសារ​ភាព​បាត់ តុល្យភាព​បាក់តេរី​ធម្ម​ជាតិ​រស់នៅក្នុង​ពោះវៀន​នោះ យ៉ា​អួ​ជា​ជម្រើស​ដ៏​ល្អប្រសើរ​មួយ ។​
៣-​ទំពារ​ស្ករ​គ្រាប់​ខ្ញី ឬ​ផឹក​តែ​ខ្ញី​
ខ្ញី​ជា​ជម្រើស​ឥតខ្ចោះ​ដើម្បី​ធ្វើឱ្យ​អន់​ឈឺ ។ ទន្ទឹម​នោះ ផឹក​តែ​ខ្ញី ឬ បរិភោគ​ស្ករ​គ្រាប់​ខ្ញី អាច​បន្ថយ​បាន​អា​ការៈចង់​ក្អួត​ពេល​ជិះ​រថភ្លើង រថយន្ត ឬ​ចាញ់កូន ។​ប្រើប្រាស់​ខ្ញី​ស្រស់​ក្នុងករណី​ទាំងនេះ​គឺ​ល្អ​បំផុត​។​
៤-​ប្រើ​ថ្នាំ​រំលាយ​អាហារ​
ទល់លាមក ដើរតួនាទី​យ៉ាង​ធំ​ក្នុង​ការបង្ក​ជាការ​ឈឺក្រពះ ។ ពេលនេះ​ការប្រើប្រាស់​ថ្នាំ​រំលាយ​អាហារ អាចធ្វើឱ្យ​ធូរស្បើយ​ស្ថានការណ៍ ។ ចូរ​ស្វែងយល់​យោបល់​វេជ្ជបណ្ឌិត​អំពី​ប្រភេទ​ឱសថ​ដែល​អ្នកនឹង​ប្រើប្រាស់ ។​
៥-​ប្រើប្រាស់​ភេសជ្ជៈ​មាន​ហ្គាស​
ផឹក​ភេសជ្ជៈ​មាន​ហ្គាស នឹង​ដោះស្រាយ​ចំពោះមុខ​បានការ​ឈឺក្រពះ​ដ៏​ខ្លាំងក្លា ។ ប៉ុន្តែ​ចំពោះ​មនុស្ស​ធម្មតា ក្រោយពេល​ប្រើប្រាស់​ច្រើន​ហួស ប្រភេទ​ទឹក​នេះ​បែរជា​បង្ក​អាកា​រៈ​ភើ ខ្យល់​និង​ធ្វើឱ្យ​ក្រពះ​ពិបាក​ទ្រាំ​ជាង ។​
៦-​ប្រើ​ស្ករ​គ្រាប់​ជីរ​ត្រចៀកដំរី​
ជីរ​ត្រចៀកដំរី​ជា​ឱសថ​ព្យាបាល​ឈឺពោះ​នោះ ប្រហែល​នរណា​ក៏បាន​ដឹង តែ​វា​នៅមាន​បន្ថែម​ផលប្រយោជន៍​មួយទៀត​គឺ​ធ្វើឱ្យ​ធូរ​ស្រាក​ការឈឺចាប់​បណ្តា​លពី​ជំងឺ​ក្រពះ​។ រួមជាមួយ​ស្ករ​គ្រាប់​ជីរ​ត្រចៀកដំរី អ្នក​ក៏​អាច​ប្រើប្រាស់​ស្លឹក​ជីរ​ត្រចៀកដំរី​ស្រស់​ដាំ​ពុះ​និង​លាយ​បន្ថែម​ទឹកឃ្មុំ​បន្តិច ។ ប្រភេទ​តែ​នេះ​នឹង​ជួយ​ធ្វើឱ្យ​អន់​ការឈឺ​ក្រពះ ។​
៧-​ផឹកទឹក​ត្រជាក់​លាយ​ជាមួយ baking soda បន្តិច​
ក៏ដូចជា​ប្រភេទ​ទឹក​ផ្អែម​ដទៃទៀត​លាយ baking soda ជាមួយ​ទឹក​ត្រជាក់​បន្តិច បន្ទាប់មក​ផឹក​ភ្លាម ក្នុងពេល​លេចចេញ​ការឈឺ​ក្រពះ វា​នឹង​ជួយ​អ្នក​បន្ថយ​ការឈឺចាប់​បានដែរ ៕

​ផ្លែ​ប្លូ​បឺរ​រី ជួយ​ការពារ​ជំងឺ​ទឹកនោម​ផ្អែម​

ទឹក​ប្ល៊ូ​បឺរី (Blueberry) មានគុណ​តម្លៃ​យ៉ាងច្រើន ព្រោះ​ក្រៅពី​មាន​រសជាតិ​ផ្អែម​ហើយ វា​ថែមទាំង​ជួយ​អ្នក ក្នុង​ការប្រឆាំង​នឹង​ជំងឺ​ធា​ត់ និង​ទឹកនោមផ្អែម​បាន ។ តាម​លទ្ធផល​ពី​ការពិសោធន៍​លើ​កណ្តុរ ចុះផ្សាយ​ក្នុង​ព្រឹត្តិបត្រ Internatinal Journal of Obesity របស់​ប្រទេស​កាណាដា បាន​រកឃើញថា ទឹក​ផ្លែឈើ​ប្ល៊ូ​បឺរ​រី​បន្ថែម​នូវ​សារធាតុ Hyperglycemia ដល់​កណ្តុរ​ដែល​មិនទាន់​មាន​ជំងឺ​ទាំងនោះ ។​
អ្នកស្រាវជ្រាវ​ជឿជាក់ថា ការសាកល្បង​នេះ អាច​សាកល្បង​បាន​លើ​មនុស្ស បាន​ហើយ​វា​ជា​មធ្យោបាយ​ដ៏​ល្អ​ក្នុង​ការព្យាបាល​ជំងឺ​ទាំង ២ ប្រភេទ​នេះ យ៉ាង​មាន​ប្រសិទ្ធភាព ៕

​ˆ​វីតាមីន​៥​ប្រភេទ ត្រូវ​ប្រើ​ចាំបាច់​នៅក្នុង​រដូវ​ត្រជាក់​

-​វីតាមីន D

​វីតាមីន D មាន​ឥទ្ធិពល​បង្កើន​ប្រព័ន្ធ​អង្គ​បដិបក្ខ ជួយ​ឆ្អឹង​រឹងមាំ​ល្អ ការពារ​ស្បែក ... ។ ក្រុម​អ្នកស្រាវជ្រាវ បាន​អះអាង​ថា វីតាមីន D បាន​ដើរតួនាទី​ដ៏​សំខាន់​ណាស់​នៅក្នុង​រដូវ​ត្រជាក់ ។ ជាធម្មតា សរីរាង្គ​សំយោគ​វីតាមីន D ស្ថិតនៅក្រោម​ឥទ្ធិពល​របស់​ពន្លឺព្រះអាទិត្យ​។ អ្នកណា​ក៏​ដឹង​ដែរ​ថា នៅ​រដូវ​ត្រជាក់ មេឃ​កម្រ​បើក​ថ្ងៃ បណ្តាល​ឱ្យ​សរីរាង្គ​មិន​សំយោគ​បាន​បរិមាណ​វីតាមីន ដើម្បី​បម្រើ​ឱ្យ​តម្រូវការ​សកម្មភាព​ប្រចាំថ្ងៃ​។​

 


តាម​ការគិតគូរ​របស់​មជ្ឈដ្ឋាន​វិទ្យាសាស្ត្រ យើង​ត្រូវការ​ពី​៨០០-២០០០ IU វីតាមីន D ក្នុង​មួយ​ថ្ងៃ អាយុ​កាន់តែ​ខ្ពស់​កាន់តែ​ត្រូវការ​វីតាមីន D ច្រើន ។ ដើម្បី​ចៀសវាង​ការខ្វះ​វីតាមីន D នៅ​រដូវ​ត្រជាក់ អ្នក​ត្រូវ​លេប​វីតាមីន​បន្ថែម​តាម​វេជ្ជបញ្ជា​របស់​វេជ្ជបណ្ឌិត ឬ​បំពេញបន្ថែម​ពពួក​អាហារ​សម្បូរ​វីតាមីន D ដូចជា​ទឹកដោះគោ និង​បណ្តា​ផលិតផល​កែច្នៃ​ពី​ទឹកដោះគោ​។​

 


-​វីតាមីន E

​ក៏ដូចជា​វីតាមីន C ដែរ វីតាមីន E ច្រើន​ត្រូវបាន​ប្រើ​ក្នុង​បច្ចេកវិទ្យា​ថែ​សម្ផស្ស ដោយសារ​លទ្ធភាព​ធ្វើ​ឱ្យ​ស្បែក​ទន់ រក្សា​សំណើម និង​ប្រឆាំង​ភាពចំណាស់​ខ្ពស់​។ ពួក​អ្នកវិទ្យាសាស្ត្រ បាន​ចាត់ទុកថា បំពេញបន្ថែម​គ្រប់គ្រាន់​វីតាមីន E នឹង​ទប់ស្កាត់បាន​ជំងឺស្ត្រូក និង​ជំងឺ​ផ្សេងៗ​ពាក់ព័ន្ធ​ដល់​សរសៃឈាម​បេះដូង​។

​នៅក្នុង​រដូវ​ត្រជាក់ ស្បែក​ងាយ​ត្រូវ​ស្ងួត​ប្រេះ​។ នេះ​ជា​ពេល​ដែល​អ្នក​កាន់តែ​ត្រូវ​បំពេញ​បន្ថែម​វីតាមីន E ដោយ​ការ​លាប​ផង លេប​ផង ដើម្បី​រក្សា​ស្បែក​ឱ្យ​មាន​សំណើម និង​ទន់​ជានិច្ច​។ វីតាមីន E មាន​ច្រើន​នៅក្នុង​ពពួក​គ្រាប់ ដូច​ជា​គ្រាប់​អាល់​ម៉ុន គ្រាប់​កៅឡាក់ ... ។​

 

​•-​វីតាមីន C

​​ក្រៅពី​សមត្ថភាព​ធ្វើ​ឱ្យ​ស្បែក​ស រលប់​ស្នាម​ជាំ វីតាមីន C នៅ​មាន​ឥទ្ធិពល​ជំនួយ​បង្ការ​ជំងឺ​បេះដូង ជំងឺមហារីក​។ នៅ​ថ្ងៃ​ត្រជាក់ អ្នក​ងាយ​ត្រូវ​ផ្តាសាយ​។ ក្រុម​វេជ្ជបណ្ឌិត បាន​ទូន្មាន​ថា គួរ​បន្ថែម​វីតាមីន C តាមរយៈ​ផ្លែឈើ​សម្បូរ​វីតាមីន C ដូចជា ក្រូចថ្លុង ក្រូច​ពោធិ៍សាត់ ជំនួស​ឱ្យ​ការ​លេបថ្នាំ​វីតាមីន C គ្រាប់​។ វីតាមីន C នៅ​ជួយ​បង្កើន​សមត្ថភាព​ទប់ទល់​ប្រឆាំង​តប​ជំងឺ​តម្កាត់​ជាច្រើន​។​

​•
-​វីតាមីន A
​ធម្មតា អ្នក​ត្រូវ​ផ្គត់ផ្គង់​វីតាមីន A ក្នុង​សរីរាង្គ​ដើម្បី​ប្រឆាំង​តប​ជំងឺ​អំពី​ភ្នែក ដូចជា​ខ្វាក់មាន់ មី​ញ៉ូប ស្ងួត​រួយ​ភ្នែក​...​។​ នៅក្នុង​រដូវ​ត្រជាក់ វីតាមីន A គួបផ្សំ​ជាមួយ​វីតាមីន C ជា​ô​គូ​ដ៏​ល្អឥតខ្ចោះ​õ ដើម្បី​បង្កើន​សមត្ថភាព​ទប់ទល់​ឱ្យ​សរីរាង្គ បញ្ចៀស​ជំងឺ​គ្រុនផ្តាសាយ​។ វីតាមីន A មាន​ច្រើន​នៅក្នុង​ត្រី ថ្លើម ទឹក​ដោះ និង​ស៊ុត​។​

 

 

 

-Selenium និង​ជាតិ​ដែក
​នេះ​ជា​សារជាតិ​រ៉ែ​២​ចាំបាច់​បំផុត​សម្រាប់​សរីរាង្គ​។ Selenium ដើរ​តួនាទី​សំខាន់​ជួយ​សរីរាង្គ​ស្តារ​រាល់​មុខរបួស តំបន់​ត្រូវ​ឆ្លង​មេរោគ ... ។ ជាតិ​ដែ​ក​មាន​ឥទ្ធិពល​ប្រឆាំង​ការខ្វះ​ឈាម និង​ចូលរួម​នៅក្នុង​សកម្មភាព​ផ្សេងៗ​ជាច្រើន​របស់​សរីរាង្គ​។ អ្នក​អាច​រកឃើញ Selenium និង​ជាតិ​ដែក​នៅក្នុង​ធញ្ញជាតិ ថ្លើម​ត្រី​...៕​

តានតឹង ធ្វើឲ្យកើនគ្រោះថ្នាក់ជំងឺទឹកនោមផ្អែម

នោះ​ជា​លទ្ធផល​ស្រាវជ្រាវ​អូសបន្លាយ​រយៈពេល​៣៥​ឆ្នាំ របស់​ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​វិទ្យាស្ថាន Sahlgrenska សកលវិទ្យា​ល័យ Gothenburg (​ស៊ុយអែត​) ។​
​មុខសញ្ញា​ស្រាវជ្រាវ​គឺ​បុរស 7.500​នាក់​កើត​នៅ Gothenburg ក្នុងអំឡុងពេល​ពី​ឆ្នាំ​១៩១៥ ដល់ ១៩២៥ ។ ក្នុងចំណោម​នេះមនុស្ស ៦.៨២៨​នាក់ ពុំមាន​ប្រ​វត្តិ​កើត​ជំងឺ​ទឹកនោមផ្អែម ជំងឺ​សរសៃឈាម ឬ​ស្ត្រូ​ក ។ មនុស្ស ៨៩៩​នាក់ កើត​ជំងឺ​ទឹកនោមផ្អែម​ក្នុងអំឡុងពេល​ចូលរួម​ការស្រាវជ្រាវ ។​
​ក្រុម​ស្រាវជ្រាវ​សំណូមពរ​មុខសញ្ញា​វាយតម្លៃ​ដោយ​ខ្លួនឯង​អំពី​កម្រិត​តានតឹង​របស់ខ្លួន ផ្អែកទៅលើ​កត្តា​ទាំងឡាយ​ដូចជា​ស្ថានភាព​មួរ​ម៉ៅ ខ្វាយខ្វល់ ពិបាក​គេង ពាក់ព័ន្ធ​ដល់​ការងារ​នៅ​ក្រសួង​មន្ទីរ ឬ​ក្នុង​គ្រួសារ ។​
១៥,៥% នៃ​មុខសញ្ញា​ឲ្យ​ដឹងថា ខ្លួន "​តានតឹង​" ជាប្រចាំ​ដោយសារ​ការងារ ឬ​គ្រួសារ ក្នុងអំឡុងពេល​ពី​១​ឬ​៥​ឆ្នាំមុន​នោះ ។​
​តាម Masuma Novak អ្នកដឹកនាំ​ការស្រាវជ្រាវ បុរស​ដែល​តានតឹង​ជាប្រចាំ នោះ​ប្រឈម​ការកើត​ជំងឺ​ទឹកនោមផ្អែម​ឡើងដល់​៤៥% ប្រៀប​នឹង​បុរស​មិន​តានតឹង ឬ​តានតឹង​ម្តងម្កាល ។​
​ការសន្និដ្ឋាន​នេះ​នៅតែ​ត្រឹមត្រូវ បន្ទាប់ពី​ពិនិត្យមើល​អាយុ ។ ឋានៈ​សេដ្ឋកិច្ចសង្គម សរីរាង្គ​ខ្វះ​ចលនា តួលេខ BMI សម្ពាធ​ឈាម និង​ប្រើ​ថ្នាំ​លើសឈាម ៕M​

​ˆ​គ្រោះថ្នាក់​ឆ្លង​ជំងឺ​ពីស​ត្វ​ចិញ្ចឹម​

ពួក​អ្នកស្រាវជ្រាវ​អាមេរិក បានឱ្យដឹងថា សត្វ​ចិញ្ចឹម និង​មនុស្ស អាច​ចែករំលែក​ក្តី​ស្រឡាញ់ និង​ជ្រក​ក្រោម​ដំបូលផ្ទះ​ជាមួយគ្នា តែ​ក៏​អាច​ក្លាយជា​ពពួក​ភ្នាក់ងារ​ចម្លងជំងឺ​ដែរ​។​

​បណ្ឌិត Carol Rubin អ្នកឯកទេស​នៅ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង នៅ​អា​ត្ល​ង់​តា (​អាមេរិក​) បានឱ្យដឹងថា " ជំងឺ​មួយចំនួន​ពី​ស្រាល ដល់​ធ្ងន់ធ្ងរ ត្រូវបាន ចម្លង​រវាង​សត្វ និង​មនុស្ស ។ សត្វ​ចិញ្ចឹម អាច​ចម្លង​ឱ្យ​ម្ចាស់​របស់​វា នូវ​ជំងឺ​ជាច្រើន ដូចជា ជំងឺឆ្កួត​... ក្នុងពេលនោះ មនុស្ស​ក៏​អាច​ចម្លង​ទៅ​សត្វ​ចិញ្ចឹម​នូវ​ជំងឺ​មួយចំនួន​ដែរ "​។​

​បណ្ឌិត​Robin បាន​និយាយថា " ម្ចាស់​របស់​សត្វ​ចិញ្ចឹម ត្រូវ​ធានាថា សត្វ​ជាទី​ស្រឡាញ់​របស់គេ បាន​ចាក់​វ៉ាក់សាំង ពិសេស​គឺ​បង្ការ​ជំងឺឆ្កួត​។ ពួកគេ​គួរ​មាន ផែនការ​ការពារ​សត្វ​ចិញ្ចឹម ដើម្បី​ចៀស​ឲ្យ​ផុតពី​ពពួក​មេរោគ​ឆ្លង​ផ្សេងៗ ក៏ដូចជា ពិនិត្យ​និង​ព្យាបាល​ឱ្យបាន​ត្រឹមត្រូវ​។ ទារក​ទើប​កើត និង​កុមារ អាយុ​ក្រោម​៥​ឆ្នាំ មានការ​ប្រឈម​ឆ្លង ជំងឺ​ពីស​ត្វ​ច្រើនជាង "​។​

​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង ទូន្មាន​ថាៈ​
-​កុមារ​តូចៗ មិនត្រូវ​បានអនុញ្ញាត​ឱ្យ​ថើប​សត្វ​ចិញ្ចឹម ឬ​យកដៃ ឬ​ផ្នែក​ផ្សេងៗ ដាក់ចូល​មាត់​ក្រោយពេល​ប៉ះពាល់​សត្វ​។​
-​លាងដៃ​ឱ្យ​កុមារ​យ៉ាង​ហ្មត់ចត់ ជាមួយ​សាប៊ូ និង​ទឹក​ក្តៅ​ឧណ្ណៗ ក្រោយពេល​ប៉ះពាល់​សត្វ​។​
-​ចូរ​ប្រុងប្រយ័ត្ន ជាពិសេស​ពេល​ទៅ​ទស្សនា​កសិដ្ឋាន ផ្សារណាត់ និង​សួនសត្វ​។ ជានិច្ចកាល​លាងដៃ ក្រោយពេល​ប៉ះពាល់​សត្វ​៕

​ˆ អាស្ពីរីន​បន្ថយ​គ្រោះថ្នាក់​មហា​រីកថ្លើម និង​ការបាត់បង់​ជីវិត​ដោយសារ​ជំងឺថ្លើម​

យោង​តាម​ការស្រាវជ្រាវ​ដ៏​ធំ​មួយ កាលពី​ពេល​ថ្មីៗ​នេះ ក្រុម​អ្នកវិទ្យាសាស្ត្រ បានឱ្យដឹងថា​៖ ការប្រើប្រាស់ អាស្ពីរីន ទំនង​ធ្វើឱ្យ​ថយចុះ​នូវ​គ្រោះថ្នាក់​មហា​រីកថ្លើមនិង​ការបាត់ បង់​ជីវិត​ដោយសារ​ជំងឺ​រ៉ាំរ៉ៃ​។​

ទស្សនា​វ​ដ្តី Journal of the National Cancer Institute ដែល​បាន​ចុះផ្សាយ​អំពី​លទ្ធផល​នៃ​ការស្រាវជ្រាវ​នោះ បាន ឲ្យដឹងថា ការស្រាវជ្រាវ​នេះ បាន​ត្រូវ​ដំណើរការ​លើ​មនុស្ស​ជាង ៣០០.០០០ នាក់ ដែល​មាន​អាយុ​ពី ៥០ ទៅ​៧១​ឆ្នាំ​។ ពួក​អ្នកចូលរួម បាន​រាយការណ៍​អំពី​ការប្រើប្រាស់​អាស្ពីរីន និង​ពពួក​ឱសថ​ប្រឆាំង​រលាក​គ្មាន Steroid (NSAIDs)  និង​ត្រូវ​បាន​តាមដាន​ក្នុង​រយៈពេល​ពី ១០ ទៅ ១២​ឆ្នាំ​។

 

ក្នុង​អំឡុង​ពេល​នេះ អ្នកចូលរួម​ជាង ៤០០​នាក់  បាន​បាត់បង់​ជីវិត​ដោយសារ​ជំងឺថ្លើម​រ៉ាំរ៉ៃ និង​២៥០​នាក់ ត្រូវបាន​វិនិច្ឆ័យ​កើត​មហា​រីកថ្លើម​។ ប្រៀប​នឹង​អ្នក​មិន​ប្រើ NSAIDs, ពួក​អ្នក​ប្រើ​អាស្ពីរីន ថយចុះ​៤៥​ភាគរយ នៃ​គ្រោះថ្នាក់ បាត់បង់​ជីវិត​ដោយសារ​ជំងឺថ្លើម​រ៉ាំរ៉ៃ  និង​៤១​ភាគរយ នៃ​គ្រោះថ្នាក់​កើត​មហា​រីកថ្លើម​។

 

ពួក​អ្នក​ប្រើប្រាស់ NSAIDs គ្មាន​អាស្ពីរីន ក៏​ថយចុះ​២៦​ភាគរយ នៃ​ការ​ប្រឈម​បាត់បង់​ជីវិត​ដោយសារ​ជំងឺថ្លើម​រ៉ាំរ៉ៃ តែ​មិន​ថយ​ចុះ​ការ​ប្រឈម​ត្រូវ​វិនិច្ឆ័យ​កើត​មហា​រីកថ្លើម​នោះទេ​។​

អ្នកដឹកនាំ​ការស្រាវជ្រាវ គឺ​បណ្ឌិត Vikrant Sahasrabuddhe  នៅ​វិទ្យាស្ថាន​មហារីក​ជាតិ​អាមេរិក រួម​ជាមួយ​សហសេវិក បានឱ្យដឹងថា ប្រសិនបើ​លទ្ធផល​នេះ ត្រូវ​បាន​បញ្ជាក់​ទទួល​ស្គាល់ វា​អាច​នាំមក​នូវ​វិធី​ថ្មីៗ ដើម្បី​បង្ក​ការទប់ស្កាត់​ជំងឺថ្លើម​រ៉ាំរ៉ៃ និង​មហា​រីកថ្លើម​៕​

​អាហារ​ខ្លាញ់​ ទទួលទាន​ច្រើន កាន់តែ​ឃ្លាន​

លោកអ្នក​គួរ​ប្រុងប្រយ័ត្ន​ទៅលើ​អាហារ​កំដរ​ពោះ នៅពេល​ក្រពះ​ទំនេរ ព្រោះ​អាហារ​ប្រភេទ​នេះ ពោរពេញ​ទៅ​ដោយ​សារធាតុ​ម្យ៉ាង​ឈ្មោះ Endocannabinoids ដែល​សារ​ជាតិគីមី មាន​គុណភាព​ប្រហាក់ប្រហែល​នឹង​កញ្ឆា ដែល​ភ្ញោ​ច​ឲ្យ​អ្នក​កាន់តែ​មាន​អារម្មណ៍​ឃ្លាន​និង ទទួលទាន​កាន់តែច្រើន​ថែម​ទៀត​។​


​​យោង​តាម​លទ្ធផល​ពិសោធន៍​ចុងក្រោយ​ទៅ​លើ​សត្វ​កណ្តុរ គេ​បាន​រកឃើញថា អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សារជាតិ​ខ្លាញ់​ច្រើន វា​នឹង​ភ្ញោ​ច​ឲ្យ​រាងកាយ​បញ្ចេញ​សារជាតិ​មួយ​នេះ ដែល​អាច​ជា​ដើមចម​មួយ​ដ៏​សំខាន់ រុញច្រាន​ឲ្យ​យើង​ចង់​ទទួលទាន​អាហារ​កាន់តែច្រើន​លើស​ដើម ក្នុងនោះ​បូក​រួម​ទាំង​ប្រភេទ​នំ​ភីហ្សា និង​ការ៉េម​ជាដើម​។


​​លោក​វេជ្ជបណ្ឌិត ដា​នី​ញ៉ែ​ល ភី​អូ​មី​ល្លី (Daniele Piomelli) ដែលជា​អ្នក​ផ្តួចផ្តើម​ធ្វើ​ការងារ​ពិសោធន៍​លើក​នេះ បានធ្វើការ​ក្រើនរំឭក​ថា ពេល​នេះ​គេ​កំពុង​ធ្វើ​ការពិសោធន៍​ទៅលើ​ឱសថ​ដែល​មាន​ប្រសិទ្ធភាព​ទប់ស្កាត់​មិន​ឲ្យ​រាងកាយ​លំហូរ​ចេញ​នូវ​សារជាតិ Endocannabinoids ដោយ​គេ​រំពឹងថា នឹង​បាន​រកឃើញ​នៅ​ពេល​ដ៏​ឆាប់ៗ​ខាងមុខនេះ​។ ដូច្នេះ​មួយរយៈ​នេះ ដើម្បី​ថែ​សុខភាព លោកអ្នក​គួរតែ​ចៀសវាង​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​មួយរយៈ​សិន​៕​

​ស្ត្រី​នៅ​លីវ ងាយ​ស្លាប់ ដោយសារ​ជំងឺ​បេះដូង​

​តាម​ការស្រាវជ្រាវ​ថ្មី​មួយ ត្រូវបាន​ប្រកាស​ដោយ​ទស្សនា​វ​ដ្តី BMC Medicine របស់​សកល​វិទ្យាល័យ Oxford ,​បាន​ឲ្យ​ដឹងថា ស្ត្រី​ដែល​មិនទាន់​បង្កើត​គ្រួសារ មានការ​ប្រឈម​ស្លាប់ ដោយសារ​ជំងឺ​បេះដូង​ខ្ពស់ជាង ច្រើនដង​ប្រៀប​នឹង​ស្ត្រី​បាន​បង្កើត​គ្រួសារ ។​

ការស្រាវជ្រាវ ត្រូវបាន​ដំណើរការ ដោយ Sarah Floud ចំពោះ​ស្ត្រី​ជាង ១,៣ លាន​នាក់ មាន​អាយុ​ចាប់ពី ៥០ ឆ្នាំ​ឡើងទៅ ។ អ្នកចូលរួម​ត្រូវបាន​សួរ​សំណួរ​ដូចគ្នា តាម​ការសិក្សា​ស្រាវជ្រាវ​មូលដ្ឋាន​មួយ និង​ទិន្នន័យ ត្រូវបាន​ប្រមូល​ឡើងវិញ ៣ ឆ្នាំ​បន្ទាប់​នោះ ។​

​ក្នុងចំណោម​ស្ត្រី ៧៣៤.៦២៦ នាក់ - អ្នក​ដែល​បាន​ចូល​មន្ទីរពេទ្យ ឬ​បាត់​បង់ជីវិត ដោយសារ​ជំងឺ​បេះដូង  ៣០៧៤៧ ករណី បាន​រីកចម្រើន​ជំងឺ​បេះដូង ក្នុង​រង្វង់​មធ្យម ៨,៨ ឆ្នាំ ពី​ការស្រាវជ្រាវ​ដំបូង ២.១៤៨ នាក់ បាន​ស្លាប់​ដោយសារ​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ ។​

​តួលេខ​ទាំងឡាយ បានចង្អុលបង្ហាញ​ថា ស្ត្រី​បាន​បង្កើត​គ្រួសារ មាន​ហានិភ័យ​ស្លាប់ ដោយសារ​ជំងឺ​បេះដូង ទាប​ជាង ២៨% ស្ត្រី​នៅ​ម្នាក់ឯង ។ ស្ត្រី​មាន​ស្វាមី មានលទ្ធភាព​ប្រតិកម្ម ជាមួយនឹង​ឥទ្ធិពល​របស់​ថ្នាំ និង​វិធី​ជំនួយ​ជំងឺ លឿន​ជាង​ដោយសារ​ពួកគេ ត្រូវបាន​លើកទឹកចិត្ត​ពី​ស្វាមី​របស់ខ្លួន ។
​ពួក​អ្នកវិទ្យាសាស្ត្រ បាន​ឲ្យ​ដឹងថា ជំនួយ​ខាង​ផ្នែក​មនោសញ្ចេតនា​ពី​ស្វាមី អាចជួយ​គេ​ទប់ទល់ ជាមួយនឹង​រោគសញ្ញា របស់​ជំងឺ​សរសៃឈាម​បេះដូង ។​

​ឆ្នាំមុន , ការស្រាវជ្រាវ​មួយ បាន​បង្ហាញថា អ្នក​បាន​បង្កើត​គ្រួសារ ទាំង​បុរស និង​ស្ត្រី ពុំ​សូវ​មាន​ហានិភ័យ​កើត​ជំងឺ​បេះដូង ៕M/V/L

អាហារ​បី​មុខ​ជួយ​បញ្ឈប់​អាការ​ឈឺ​ចុកចាប់​ពេល​មាន​រដូវ​

អា​ការឈឺ​ចុកចាប់​ពេល​មាន​រដូវ​ជា​ទុក្ខវេទនា​មួយ​របស់​ស្ត្រី តែបើ​ឧស្ស​ហ៍​ទទួលទាន​បន្លែ​ផ្លែឈើ​ទាំង​៣ មុខ​ខាងក្រោម​នេះ​មុនពេល​មាន​រដូវ​នោះ អា​ការឈឺ​ចុកចាប់​នៅក្នុង​ពោះ​របស់​អ្នកនឹង​កាត់​ន​បន្ថយ​បាន​ច្រើន​បំផុត ។​
១-​ទំពាំងបាយជូរ : ជា​ផ្លែឈើ​ដែល​សម្បូរ​ទៅ​ដម​យ​ជាតិ​ហ្វូ​ស​ហ្វ័​រ ស្ពាន់ធ័រ កាល់ស្យូម ដែក វីតាមីន B1 B2 វីតាមីន​C អាស៊ីដ​ហ្វៃ​តូ​ខេ​មី​ខ​ល​អេ​ឡា​ជិ​ក និង អាស៊ីដ​តា​តា​រិ​ក ដែល​ទាំងអស់នេះ​មានគុណ​សម្បត្តិ​ជួយ​លាងជម្រះ​សារជាតិ​នៅក្នុង​រាងកាយ ជួយ​ឲ្យ​ចរន្តឈាម​មានដំណើរ​កា​រ​ល្អ មិន​ឈឺ​ចុកចាប់​នៅក្នុង​ពោះ​ពេល​មាន​រដូវ ។​
២-​ផ្លែ​ប៊ីត​រូត : សារជាតិ​អាហារ​នៅក្នុង​ផ្លែ​ឈឺ​ប្រភេទ​នេះ​ចូលទៅ​សម្អាត​សារជាតិ​ពុល​ចេញពី​ថ្លើម ក្រលៀន​ពោះវៀន​ផ្នែក​ខាងក្រោម ជួយ​បំប៉ន​កោសិកា​គ្រាប់​ឈាមក្រហម ជាពិសេស​ជួយ​ធ្វើ​ឲ្យ​គ្រាប់​ឈាមក្រហម​ទទួល​អុកស៊ីហ្សែន​រហូតដល់ ៤០០ ភាគរយ ។ អ្នកទទួល​ទាន​ទឹក​ផ្លែ​ប៊ីត​រូត​ជាប្រចាំ នឹង​លែងមាន​បញ្ហា​រាង​រដូវ រួមទាំង​អាការ​ឈឺ​ចុកចាប់​នៅក្នុង​ពោះ​ទៀតផង ។​
៣-​ផ្លែ​ព្រូន : ផ្លែឈើ​ប្រភេទ​នេះ​ពោរពេញ​ទៅដោយ​សារជាតិ​អាហារ ក្នុងនោះ​មាន​កាក​សរសៃ​(​ហៃ្វ​បឺ​) ម៉ាក់​នី​ស្យូ​ម ដែក ប៉ូ​តា​ស្យូ​ម និង វីតាមីន​B​ធ្វើ​ឲ្យ​កើត​គ្រាប់​ឈាមក្រហម​ថ្មី ជួយ​បង្កើត​អ៊ី​ម៉ូ​កូ​ល​ប៊ី​ល​នៅក្នុង​ឈាម និង​ជួយ​សម្រួល​ដល់​ដំណើរការ​ប្រព័ន្ធ​ប​នោ្ទ​របង់ និង កាត់បន្ថយ​អាការ​ឈឺ​ចុកចាប់​នៅពេល​មាន​រដូវ ។

​ថើប​ដើម្បី​ព្យាបាល​រោគ ?

​មនុស្ស​ជាច្រើន​ស្មាន​មិន​ដល់​ថា ការ​ថើប​ជួយ​ឲ្យ​សុខភាព​ល្អ ជួយ​បំបាត់រោគ​។ ម្យ៉ាងវិញទៀត​ការ​ថើប​គ្នា ៣ នាទី អាចជួយ​ដុតបំផ្លាញ​ថាមពល​បាន ១២ កាល់​ឡូរី​ទៀតផង ។​
​ក្រុម​អ្នកជំនាញ​ពេលបច្ចុប្បន្ន​នេះ បាន​ឲ្យ​ដឹងថា ការ​ថើប​ប្រៀប​បីដូច​ជា​ថ្នាំ​ព្យាបាល​រោគ ថើប​ជា​ឱសថ​ប្រសើ​បំផុត ពីព្រោះ​ការ​ថើប​ជួយ​ឲ្យ​ដង្ហើម និង​ឈាម​ដំណើរ​ការល្អ ដោយសារតែ​ចន្លោះ​ពេលដែល​យើង​ថើប​គ្នា​នោះ បេះដូង​លោត​លឿន ៦០​ដង ក្នុង​មួយ​នាទី ទើប​គេ​អាច​ប្រៀបធៀប​វា​ជា​វ៉ាក់សាំង​ការពារ​រោគ​។ ការ​ថើប​ធ្វើ​ឲ្យ​បាក់តេរី ធ្វើដំណើរ​ទៅកាន់​មនុស្ស​ម្នាក់ទៀត ហើយ​ប្រមាណ​ជា ២០​ភាគរយ ដែល​រាងកាយ​យើង​មិន​ស្គាល់​បាក់តេរី​ទាំងនេះ ទើប​វា​បង្កើត​ប្រព័ន្ធ​ការពារ​។​
​ការ​ថើប​គ្នា​ជួយ​ឲ្យ​មាន​សេចក្តីសុខ​ស្រួល ពីព្រោះ​ចន្លោះ​ការ​ថើប​គ្នា​នោះ និង​មានការ​បញ្ចេញ​សារធាតុ​អ៊ី​ន​ដ្រូ​ហ្វី​ន​ជា​អ័រម៉ូន​នៃ​សេចក្តីសុខ ជួយ​ឲ្យ​សម្ពាធ​ឈាម​ដំណើរការ​បានល្អ ថែមទាំង​ជួយ​ឲ្យ​ស្បែក​តឹង​ណែន ដោយសារ​ថា ការប្រើ​មាត់​ថើប​គ្នា ជាការ​ធ្វើ​លំ​ហាត់​សាច់ដុំ​ផ្ទៃមុខ និង​សាច់ដុំ​ចង្កា ជាហេតុ​ជួយ​ឲ្យ​ស្បែ​កមុខ​រឹតបន្តឹង​។​
​ប៉ុន្តែ​អ្វីដែល​គួរ​ប្រុងប្រយ័ត្ន​នោះ​គឺ ប្រសិនបើ​មាន​កើត​រើម​នៅត្រង់​បបូរមាត់ មិនគួរ​ថើប​គ្នា​ទេ ពីព្រោះ​វា​អាច​ឆ្លង​ជំងឺ ឬ​កើតរោគ​ប្រតិកម្ម ក៏​ហាម​ថើប​គ្នា​ជាដាច់ខាត ពីព្រោះ​គ្រាន់តែ​ប៉ះគ្នា​ដោយ​បបូរមាត់ ក៏​អាច​ប្រតិកម្ម​បានដែរ​។​

​ដើម​រដូវភ្លៀង ប្រយ័ត្ន​រា​កមួល

​អ្នកជំនាញ​ផ្នែក​សុខភាព បាន​ដាស់តឿន​ឲ្យមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ​រាកមួល ក្នុងអំឡុងពេល​ដើម​រដូវភ្លៀង ព្រោះថា​ជា​រៀងរាល់ឆ្នាំ ស្ថិតិ​អ្នក​ជំងឺរាក​មួល​មាន​ច្រើន​បំផុត គឺ​ក្នុង​អំឡុង​ពី​ខែ​ឧសភា​-​សីហា ក្នុង​ប្រទេស​តំបន់​ត្រូពិក ។ ជំងឺរាក​មួល ជា​ជំងឺ​ដែល​ងាយ​នឹង​ឆ្លង ដោយ​គ្រាន់តែ​បាន​ទទួល​មេរោគ​តែ​បន្តិចបន្តួច ទោះ​ជា​មិន​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​បាត់បង់​ជីវិត ប៉ុន្តែ​អាការ​ជំងឺ ក៏​បាន​បង្ក​នូវ​ការលំបាក​ដល់​អ្នក​មិន​តិច​ទេ ។ អាការ​គឺ​ឈឺ​មួល ស្រដៀង​នឹង​អាការ​បន្ទោបង់​លាមក​មិន​អស់ បន្ទោបង់​ចេញ​មក​ជា​សំ​បោរ ឬ​សំបោ​លាយ​ឈាមមាន​គ្រុ​នក្តៅ និង​ឈឺ​មួល​នៅក្នុង​នោះ រួម​ជាមួយ​ផង ។ ជំងឺ​នេះ​តែង​កើត​ឡើង​នៅ​គ្រប់​ទីកន្លែង ជាពិសេស​នៅ​ទីជនបទ ហើយ​កត្តា​សំខាន់​បណ្តាលមកពី​ការ​ទទួលទាន​អាហារ និង​ទឹក​មិន​មាន​អនាម័យ ។ ដូច្នេះ គួរ​បរិភោគ​អាហារ​ដែល​មាន​អនាម័យ​ល្អ និង​ទទួលទាន​ទឹកស្អាត ឬ​ទឹក​ឆ្អិន បន្ទោបង់​ក្នុង​បង្គន់​ឲ្យបាន​ត្រឹមត្រូវ និង​លាង​សម្អាត​ដៃ​រាល់​លើក ក្រោ​ពេល​ចេញពី​បង្គន់ ៕

ស្ត្រី​គួរ​យល់​ដឹង​អំពី​ជំងឺ​ធ្លាក់​ស​

ធ្លាក់ស​ជា​បញ្ហា​មួយ​ក្នុងចំណោម​បញ្ហា​ទាំងឡាយ ទាក់ទង​ទៅនឹង​សុខភាព​ជីវសាស្ត្រ ដែល​ត្រូវ​ការចាប់អារម្មណ៍​បំផុត ។ ធ្លាក់​ស វិវត្តន៍​ទៅ​ទន្ទឹម​នឹង​ពេល​ប្រដាប់​ភេទស្ត្រី មាន​សកម្មភាព​រាប់​ចាប់​តាំងពី​អាយុ គ្រប់ការ​រហូត​ដល់​វយ័​ចំណាស់ ហើយ​ពិសេស​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ជំងឹ​ផ្លូវភេទ​តែម្តង ។​
នៅពេល​ផ្នែក​ជីវសាស្ត្រ​ដំណើរការ​ទៅ​បែប​ប្រក្រតី សារធាតុ​រំអិល​តែងតែ​ហូរ​ចេញ​មក​ធម្មតា​ពី​រន្ធ​យោ​នី ដូច​ផ្នែក​ពណ៌​ស នៃ​ស៊ុត​យ៉ាង​ដូច្នោះ​ហើយ​មាន​ក្លិនឆ្អាប​បន្តិច ។ នេះ​ហៅថា វត្ថុ​រាវ​ជីវសាស្ត្រ ដែល​ផ្សើម​យោនី​ជា​អចិន្ត្រៃយ៍ ។ សារធាតុ​រាវ​ថ្លា​ដែល​ហូរ​ចេញ​មក​នេះ​មាន​ក្លិនឆ្អាប​ខ្លាំង ឬ​តិច​បរិមាណ​ហូរ​មក​ច្រើន ឬ​តិច​ក៏​អា​ស្រយ័​ទៅ​ដោយ​បរិមាណ​នៃ​អរ័​ម៉ូ​ន អេ​ស្ត្រូ​ហ្សេ​ន “Estrogen” ដែល​មាន​នៅក្នុង​រូប​កាយ​របស់​ស្ត្រី​នោះ​ហើយ ។​
ឧទាហរណ៍ : នៅពេល​ដែល​កុមារី​នៅ​មាន​អាយុ​តិច​នៅឡើយ ហើយ​ប្រដាប់ភេទ​ក៏​មិន​ទាន់​លូតលាស់​គ្រប់លក្ខណៈ បើ​ពិនិត្យ​មើល​ក្នុង​រន្ធ​យោនី​របស់​ក្មេងស្រី​នោះ ក៏​មិន​ឃើញ​មាន​ជាតិ​សំណើម ជា​វត្ថុ​រាវ​មាន​ពណ៌​ស​ថ្លា​នោះដែរ ។ ដល់​មាន​អាយុ​គ្រប់កា​រហើយ​សំបុ​កពង (Ovary) ក៏​រីក​លូតលាស់ ហើយ​ប្រែប្រួល​បន្តិច​ម្តងៗ ជាមួយនឹង​ការផលិត​នូវ​សារធាតុ​រំញោច​ផ្លូវភេទ ធ្វើឲ្យ​ប្រដាប់​បន្ត​ពូជ (​យោ​នី​) ផលិត​ចេញ​មក​នូវ​ជាតិ​រំអិល ដែល​ហៅថា វត្ថុ​រាវ​ពណ៌​ស ។​
អាយុ​កាន់តែ​ពេញ​វយ័ (​អាច​រៀប​ការ​បាន​មាន​គូស្រករ ឬ​និយាយឲ្យចំ​ឈាន​ចូល​ដល់​វយ័​បង្ក​កំណើត​បាន ឬ​មាន​ម​ត្ថភាព​ទទួលការ​រួមរក័បា​ន​) សំបុ​កពង (Ovary) ក៏​មាន​លក្ខណៈ​គ្រប់គ្រាន់ ។ ចាប់ពីពេលនោះ​មក រៀងរាល់​ខែ​តែងតែ​បញ្ចេញ​អរ័​ម៉ូន “Estrogen” និង “Progesteron” ។ ដោយសារតែ​ហេតុនេះហើយ​ទើបបានជា “​ធ្លាក់​ស​” តែងតែ​មាន​ការប្រែប្រួល​ទៅតាម​វិវត្តន៍ នៃ​រដូវ​ប្រចាំខែ (Menstrual cycle) ដែល​នាំ​ឲ្យ​ធ្លាក់​ស​នោះ មានមក​តិច ឬ​ច្រើន ។ នៅក្នុង​វិវត្តន៍​ដំបូង​ប្រចាំខែ (​ពេល​មក​ខែ​) ពេល​ដែល​ប​រី​មាណ​អរ័​ម៉ូន Estrogen ផលិត​បាន​ច្រើន ដោយសារ​តែ​មាត់ស្បូន​ផលិត​វត្ថុ​រាវ​មក​ច្រើន ទើប​បរិមាណ​វត្ថុ​រាវ​នោះ​កាន់តែ​កើនឡើង ដែល​នាំឲ្យ​គេ​សង្កេតមាន​ជាតិ​រំអិល ហូរ​ចេញ​មក​កក្លាក់​ដូច​ផ្នែក​ពណ៌​ស​នៃ​ស៊ុត​សត្វ មាន​សភាព​អន្លាយ​ស្អិតៗ ។ ជាពិសេស​នៅ​មុន​ពេល​ពង​អូវុល​ធ្លាក់ចុះ​មក​ប្រមាណ​ពី ១២-២៤ ម៉ោង សារធាតុ​រាវ​នេះ​ក៏​ចេះ​តែ​ហូរ​ចេញ​មក​ច្រើន​លើស​មុន ។ ដោយសារ​តែ​ដូច្នេះ ហើយ​ទើប​ស្ត្រីភេទ​តែងតែ​ទទួល​អារម្មណ៍​ថា ទ្វារមាស​របស់​នាង​សើម​ជោក​ជានិច្ច ។ ក្រោយពេល​អូវុល​ធ្លាក់​មក​ហើយ បរិមាណ​អរ័​ម៉ូន Progesterone នោះ ក៏​កាន់តែ​កើនឡើង​ថែម​ទៀត នៅពេល​នោះ​ធ្លាក់ស​ក៏​មាន​ទឹក​ខាប់ ដូចជា​ទឹកដោះគោ​ស្អិត​បន្តិច ។​
ក្រៅពី​មាន​សភាព​ដូច​ខាងលើ​នោះ ពេល​ចាប់ផ្តើម​មានគភ៌​ហើយ​នោះ បើ​ធ្វើការ​ធ្ងន់ ឬ​ក្នុង​ករណី​កើត​អារម្មណ៍​ស្រៀវ​ស្រើប​ចង់​រួមរក័ វត្ថុ​ធាតុ​រាវ​ហៅថា ធ្លាក់ស​នោះ ក៏​កាន់តែ​ហូរ​មក​ច្រើនឡើង​ថែម​ទៀត រហូតដល់​ពេល​ខ្លះ​ហូរ​ធ្លាក់​មក​ស្អិត​អន្លាយ ដូច​ប្រេងម៉ាស៊ីន ខាប់​មក​ក្រៅ​ទ្វារមាស ។ ដូច្នេះ​ហើយ​នៅពេល​ជីវសាស្ត្រ មាន​ភាព​ជា​ប្រក្រតី​នោះ ធ្លាក់ស​អាច​មាន​ច្រើន ឬ​តិច រាវ ឬ​ខាប់ មាន​ការប្រែប្រួល​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ហើយ​បើ​និយាយ​ជាមួយ​វិញ មិន​មាន​បញ្ហា​អ្វី​ដែល​នាំឲ្យ​ប៉ះពាល់​ដល់​សុខភាព ឬ​មិន​មាន​ជំងឺ​អ្វី​កើត​មាន​ឡើយ​ចំពោះ​ស្ត្រី​នោះទេ ៕

ˆ​ប្រយ័ត្ន​លើសឈាម​ដោយសារ​ថ្នាំ​

អង្គការ​សុខភាព​ពិភពលោក បានឲ្យដឹងថា តួលេខ​សម្ពាធ​ឈាម​ល្អ​បំផុត គឺ​១២០/៨០ mmHg​។ លេខ​១២០​ជា​តួលេខ​សម្ពាធ​ឈាម​ខាងលើ និង​៨០​ជា​តួលេខ​ខាងក្រោម​។ ពេល​តួលេខ​សម្ពាធ​ឈាម​ខ្ពស់ជាង ១៤០/៩០ mmHg នោះ បានន័យថា មនុស្ស​យើង​នឹង​ត្រូវ​ប្រឈម​នឹង​ជំងឺលើសឈាម​។​

​​•​ប្រការ​គួរឱ្យ​ចាប់អារម្មណ៍​មួយចំនួន​អំពី​សម្ពាធ​ឈាមៈ

​សម្រាប់​មនុស្ស​មួយចំនួន ការព្យាបាល​ត្រូវ​បាន​ចាត់ទុកថា​ល្អ ពេល​តួលេខ​សម្ពាធ​ឈាម​បាន​ស្ថិរភាព​នៅ​កម្រិត​ខ្ពស់​ជាង ដូចជា​ចំពោះ​អ្នកជំងឺ​មជ្ឈិមវ័យ ឬ​មាន​ជំងឺ​ទឹកនោម​ផ្អែម គោលបំណង​របស់​ការ​ព្យាបាល គឺ​នាំ​សម្ពាធ​ឈាម មកក្រោម​១៣០/៨០ mmHg ឬ​ចំពោះ​មនុស្ស​ចាប់ពី​អាយុ​៦០​ឆ្នាំ​ឡើង គឺ​ធ្វើឱ្យ​សម្ពាធ​ឈាម មកក្រោម ១៤០/៩០ mmHg ។​


​ប្រការ​គួរ​ឱ្យ​យកចិត្តទុកដាក់​ជាពិសេស​ចំពោះ​អ្នក​ជំងឺលើសឈាម គឺ​នៅ​ទន្ទឹម​នឹង​ការប្រើ​ថ្នាំ​(​ជួនកាល​ត្រូវ​ប្រើ​ថ្នាំ​អស់​មួយ​ជីវិត​) ដើម្បី​គ្រប់គ្រង​សម្ពាធ​ឈាម​ឱ្យបាន​ល្អ ហើយ​ក៏​នៅ​ត្រូវ​ចាប់​អារម្មណ៍​ទៅដល់​កត្តា​ទាំងឡាយ​ក្នុង​ជីវិត​អាច​មាន​ឥទ្ធិពល​ទៅដល់​សម្ពាធ​ឈាម ធ្វើឱ្យ​សម្ពាធ​ឈាម​កើន​ខ្ពស់​ជាង​តួលេខ​ដែល​ការព្យាបាល​ចាំបាច់​ត្រូវ​សម្រេចបាន​។ ដូចជា​ក្នុង​របប​ជីវជាតិ អ្នក​ជំងឺលើសឈាម​មិន​ត្រូវ​ទទួល​ទាន​ប្រៃ ពោល​គឺ​កំហិត​ការ​ទទួលទាន​អំបិល​(​អំបិល​សូ​ដ្យូ​ម​ក្ល​រួ​) ព្រោះ​សូ​ដ្យូ​ម​របស់​អំបិល​មាន​វត្តមាន​ច្រើន​ក្នុង​សរីរាង្គ នឹង​រក្សាទុក​ទឹក ធ្វើឱ្យ​លើសឈាម​។ ប្រសិន​ជា​មនុស្ស​លើស​ទម្ងន់ ឬ​ធាត់​នោះ ត្រូវ​មាន​របប​ទទួល​ទាន​ជួយ​បញ្ចុះទម្ងន់ ព្រោះ​តាម​គម្រោង​ស្រាវជ្រាវ​ជាច្រើន បានបង្ហាញ​ថា អ្នកអនុវត្ត​កម្មវិធី​បញ្ចុះទម្ងន់​សកម្ម នឹង​បន្ថយ​បាន​គ្រោះថ្នាក់​លើសឈាម​។ អំពី​របប​សកម្មភាព​អ្នក​ជំងឺលើសឈាម ត្រូវ​បង្កើន​ការ​ធ្វើ​ចលនា​រាងកាយ​សមស្រប​(​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ផង និង​ជួយ​បន្ថយ​គ្រោះថ្នាក់​កើត​ជំងឺ​សរសៃឈាម​បេះដូង និង​ជំងឺ​ផ្សេងៗ​ទៀត​) ប្រសិន​ជក់បារី​ត្រូវ​បញ្ឈប់​ទម្លាប់​អាក្រក់​នេះ​ភ្លាម កំហិត​អប្បបរមា​ការ​ទទួលទាន​សុរា ស្រា​បៀរ ហាត់​សម្រួល​អារម្មណ៍ ដើម្បី​ប្រឆាំង​ស្ត្រេ​ស​ក្នុង​ជីវិត​។​

​រឿង​ដែល​កម្រ​មាន​អ្នក​ចាប់អារម្មណ៍​គឺ​ការប្រើ​ថ្នាំ​(​អ្នក​ជំងឺលើសឈាម​ពុំ​ត្រឹម​តែ​ប្រើ​ថ្នាំ​ព្យាបាល​លើសឈាម​ប៉ុណ្ណោះ​ទេ តែ​នៅ​ប្រើ​ថ្នាំ​ជាច្រើន​ទៀត​ដើម្បី​ព្យាបាល​ជំងឺ​ពី​ធម្មតា ដូចជា ផ្តាសាយ​រហូត​ដល់​ជំងឺ​ក្នុង​ខ្លួន​ដទៃ​ទៀត​អាច​បង្ក​ការ​លើសឈាម​ខុស​ប្រក្រតី​)​។​


​•​ពពួក​ថ្នាំ​អាច​ធ្វើឱ្យ​លើ​ឈាម​

​•​ថ្នាំ​ដាក់​ទឹក​ពុះ : មាន​ថ្នាំ​ច្រើន​គួរសម​ត្រូវបាន​ប្រើ​នៅ​សណ្ឋាន​ដាក់​ទឹក​ពុះ​។ មាន​ថ្នាំ​២​ប្រភេទ​ដែល​ប្រើប្រាស់​ជាទូទៅ​បំផុត គឺ​ថ្នាំ​បន្ថយ​ការឈឺចាប់​បញ្ចុះ​កម្តៅ​ព្យាបាល​គ្រុនផ្តាសាយ និង​ថ្នាំ​ប៉ូវ​ផ្គត់ផ្គង់​វីតាមីន សារជាតិ​រ៉ែ តែង​ត្រូវបាន​ប្រើ​ក្នុង​សណ្ឋាន​ដាក់​ទឹក​ពុះ ដើម្បី​ឱ្យ​ងាយស្រួល​ផឹក​។ គឺ​សណ្ឋាន​ថ្នាំ​ដាក់​ទឹក​ពុះ​នេះ ធ្វើឱ្យ​អ្នក​ផឹក​ត្រូវ​លើសឈាម​។ ក្នុង​ថ្នាំ​ដាក់​ទឹក​ពុះ​តែង​ផ្ទុក​នូវ​សូ​ដ្យូ​ម អាច​បង្ក​ការ​លើសឈាម​ចំពោះ​អ្នក​មាន​ជំងឺ​នេះ​ស្រាប់ និង​កំពុង​តម​អំបិល​។ មនុស្ស​ចាស់​កំពុង​ព្យាបាល​ជំងឺលើសឈាម ដាច់ខាត​មិន​ត្រូវ​ប្រើ​ថ្នាំ​ប្រភេទ​នេះ​។​


​​•​ថ្នាំ​បញ្ចុះទម្ងន់ៈ មាន​ថ្នាំ​បញ្ចុះទម្ងន់​មួយចំនួន​អាច​ធ្វើឱ្យ​លើសឈាម ចំពោះ​អ្នក​កំពុង​ព្យាបាល​ជំងឺ​នេះ នោះ​គឺ Sibutramin និង ephedra ។ Sibutramin ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ​សម្រាប់​ព្យាបាល​ជំងឺ​ធាត់​។ ចំណែក ephedra មាន​នៅក្នុង​អាហារូបត្ថម្ភ​ប្រើ​ដើម្បី​បញ្ចុះទម្ងន់​នៅ​អាមេរិក​។​

​    ​•​ថ្នាំ​ព្យាបាល​រលាក​ឆ្អឹង​សន្លាក់ៈ នោះ​ជា​ពពួក​ថ្នាំ​ត្រូវបាន​ហៅ​ឈ្មោះ​រួម ជា​ថ្នាំ​ប្រឆាំង​រលាក​គ្មាន Steroid (​សរសេរ​កាត់​គឺ N5AID)​។ ពុំ​ត្រឹមតែ​ថ្នាំ N5AID បុរាណ​ដូចជា  diclofenne , ibuprofen...​ប៉ុណ្ណោះ​ទេ​, តែ​ទាំង​ថ្នាំ​ថ្មីៗ ដូចជា  Celecoxib ក៏​អាច​ធ្វើឱ្យ​លើសឈាម​ដែរ​។ មនុស្ស​ចាស់​ច្រើនតែ​ងាយ​កើត​ជំងឺ​រលាក​ឆ្អឹងសន្លាក់ ប្រសិន​មាន​បន្ថែម​ជំងឺលើស​ ឈាម ហើយ​ប្រើ​ថ្នាំ N5AID តែ​ពី​ស​តែ​ពាស គឺ​ងាយ​គ្រោះថ្នាក់​បំផុត​៕​

​វិធី​ការពារ​កែវភ្នែក

មនុស្ស​ម្នាក់ៗ​តែង​មាន​បំណងប្រាថ្នា​ចង់បាន​នូវ​កែវភ្នែក​ស្រស់ស្អាត​។ មិន​ថា​នារី ឬ​បុរស​ឡើយ ពួកគេ​មិន​ចង់​ពាក់​វ៉ែនតា ដែល​អាច​មើល​ទៅ​ឃើញ​ពួក​គេ​មាន​វ័យចាស់​ជាង​អាយុ​របស់ខ្លួន​ឡើយ​។ ដូច្នេះ​ចូរ​ការពារ​កែវភ្នែក​របស់​អ្នក​ឲ្យបាន​ល្អ ដើម្បី​ចៀសផុត​ពី​ជំងឺ​តម្កាត់​ទាំងពួង​។ ជំងឺ​ភ្នែក ដែល​តែងតែ​កើតឡើង​ញឹកញាប់ អ្នក​គួរ​ដឹង គឺ​ខ្សែ​ភ្នែក​ខុស​ប្រក្រតី បញ្ហា​ពី​ការប្រើប្រាស់​កុំព្យូទ័រ និង​ជំងឺ​កន្ទុយ​ថ្លែន ឬ​ឧប្បត្តិហេតុ​ចំពោះ​កែវភ្នែក​...​។​

១-​បញ្ហា​ខ្សែ​ភ្នែក​ខុស​ប្រក្រតី​: គឺ​សភាព​ដែល​ធ្វើឱ្យ​ភ្នែក​ព្រិល ស្រវាំង មាន​លក្ខណៈ​ស្រដៀង នឹង​ការថត រូបភាព​មិន​ច្បាស់ ឬ​ឃើញ​រូបភាព​ព្រិល អាច​ជា​មី​ញ៉ូប​ជិត មី​ញ៉ូប​ឆ្ងាយ ឬ​ខ្សែ​ភ្នែក​ផ្អៀង​។​

​ការប្រើ​វ៉ែនតា ៖ ជា​វិធី​ដ៏​ងាយស្រួល និង​មាន​សុវត្ថិភាព​។ ពេល​ទៅ​វាស់​ខ្សែ​ភ្នែក​លើកដំបូង គួរ​ជួប​ជាមួយ​ចក្ខុពេទ្យ ដើម្បី​ពិនិត្យ និង​វិនិច្ឆ័យ​ថា គ្មាន​ជំងឺ​ភ្នែក​ធ្ងន់ធ្ងរ និង​គួរ​ប្តូរ​វ៉ែនតា នៅ​ពេល​ចាប់ផ្តើម​មើល​លែង​ច្បាស់ ឬ​នៅ​ពេល​វ៉ែនតា​នោះ ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​ឈឺភ្នែក ឬ​ឈឺ​ក្បាល​។​

២-​ការប្រើ​កញ្ចក់ភ្នែក (Contact Lens): ជា​វិធី​ដែល​មាន​ការនិយម​ច្រើន ចំពោះ​អ្នក​មាន​បញ្ហា​ខ្សែ​ភ្នែក​។ កញ្ចក់​ភ្នែក មាន​ទាំង​ប្រភេទ​ប្រើប្រាស់​បណ្តោះអាសន្ន រួច​បោះចោល និង​ប្រភេទ​ដែល​អាច​ប្រើ​បាន ១-២ ឆ្នាំ​។ ជាទូទៅ កញ្ចក់ភ្នែក​គ្រប់ៗ​ប្រភេទ ត្រូវ​ប្រើ​តែ​ពេល​ចាំបាច់​ប៉ុណ្ណោះ មិនគួរ​ពាក់​គេង​នោះទេ និង​គួរ​ថែទាំ​អនាម័យ​ឱ្យបាន​ល្អ​ត្រឹមត្រូវ​ផង ព្រោះ​ការប្រើប្រាស់ កញ្ចក់ភ្នែក​ខុស​វិធី អាច​ប្រឈម​នឹង​ការឆ្លង​មេរោគ​នៅ​ភ្នែក ដែល​អាច​ធ្វើឱ្យ​ខ្វាក់ភ្នែក​បាន​។​

៣-​ការប្រើ​ឡាស៊ែរ​ព្យាបាល​: ជា​បច្ចេកវិទ្យា​ថ្មី ដែល​បាន​ទទួល​ការនិយម​ច្រើន ជាទូទៅ តែងតែ​ធ្វើ​ចំពោះ​អ្នក​ដែល​មាន​អាយុ​ចាប់ពី ១៨​ឆ្នាំ ឡើងទៅ ដែល​កម្រិត​ខ្សែ​ភ្នែក ចាប់ផ្តើម​មាន​ការប្រែប្រួល និង​មិន​មាន​ជំងឺ​ប្រចាំកាយ​មួយចំនួន​។ ដូច្នេះ​អ្នក​ដែល​មាន​បញ្ហា​ខ្សែ​ភ្នែក​ខុស​ប្រក្រតី ដែល​ចាប់អារម្មណ៍​ប្រើ​- ប្រាស់​កាំរស្មីឡាស៊ែរ ក្នុង​ការព្យាបាល គួរ​ពិគ្រោះ​ជាមួយ​ចក្ខុ​ពេទ្យ ដើម្បី​ពិនិត្យ​មើល​សភាព​ភ្នែក និង​ទទួល​ការណែនាំ មុននឹង​ធ្វើ​ការសម្រេច​ចិត្ត​។​

-​បញ្ហា​ពី​ការប្រើប្រាស់​កុំព្យូទ័រ​: បច្ចុប្បន្ន កុំព្យូទ័រ មាន​តួនាទី​យ៉ាងសំខាន់​ក្នុង​ការធ្វើការ ដែល​អ្នកខ្លះ​ចាំបាច់​ត្រូវ​ប្រើ​កុំព្យូទ័រ​យូរ ដល់​ទៅ ៨-១០​ម៉ោង ក្នុង​១​ថ្ងៃ ដែល​អាច​ធ្វើឱ្យ​កើត​មាន​បញ្ហា​ឈឺភ្នែក​ពី​ការ​ប្រឹង​មើល ផ្សា​ភ្នែក​ដោយសារ​បញ្ហា​ស្ងួត​ភ្នែក និង​ព្រិល​ភ្នែក​ដោយសារ​ការ​ប្រឹង​សម្លឹង​។​

-​ការណែនាំ​ក្នុង​ការប្រើ​កុំព្យូទ័រ គឺ​:
១. ដើម្បី​ចៀសវាង​បញ្ហា​ឈឺភ្នែក​ពី​ការ​ផ្ចង់​មើល ឬ ព្រិល​ភ្នែក​ដោយសារ​ការ​ប្រឹង​មើល គួរ​មាន​ការ​សម្រាក​ខ្សែ​ភ្នែក​ខ្លះ ជា​រៀងរាល់ ៣០​នាទី នៃ​ការប្រើប្រាស់​កុំព្យូទ័រ ដោយ​ការ​សម្លឹង​មើលទៅ​បរិវេណ​ឆ្ងាយៗ ដូចជា ក្រៅ​បង្អួច​យ៉ាងតិច ៣-៥​នាទី មុន​នឹង​ត្រឡប់​មក​ធ្វើការ​ជាមួយ​កុំព្យូទ័រ​វិញ នឹង​ជួយ​បន្ថយ​អាការ​ឈឺភ្នែក និង​ព្រិល​ភ្នែក​បាន​។​

២. ដើម្បី​ចៀសវាង​ការ​ផ្សា​ភ្នែក​ដោយសារ​ភ្នែក​ស្ងួត គួរ​ចៀសវាង​អង្គុយ​ធ្វើការ​មុខ​កុំព្យូទ័រ នៅ​កន្លែង​ដែល​មាន​ខ្យល់​បក់​ផាត់ ទាំង​ខ្យល់​ពី​កង្ហារ ឬ​ម៉ាស៊ីនត្រជាក់ និង​គួរ​ប៉ប្រិចភ្នែក ឱ្យបាន​ញឹកញាប់​ផង នៅពេល​មាន​អារម្មណ៍​ផ្សា​ភ្នែក បើ​អាការ​ធ្ងន់ធ្ងរ អាច​ត្រូវ​ប្រើ​ទឹកភ្នែក​សិប្បនិម្មិត (​ថ្នាំ​បន្តក់​) ជា​ជំនួយ​បាន​។​

-​ជំងឺ​ពក​កែវភ្នែក និង​ជំងឺ​កន្ទុយ​ថ្លែន​: ជំងឺ​ពក​កែវភ្នែក (Pinguecula) និង​ជំងឺ​កន្ទុយ​ថ្លែន បណ្តាលមកពី​ជាលិកា​កែវភ្នែក​ពណ៌​ស រង​ប៉ះទង្គិច ដូចជា ត្រូវ​ខ្យល់ ធូលី ឬ​កម្តៅថ្ងៃ​ខ្លាំង រយៈពេល​យូរ ធ្វើឱ្យ​មាន​ការឡើង​កម្រាស់ និង​រលាក​ជាលិកា​កែវភ្នែក​ស ការឡើង​កម្រាស់​នេះ ហៅថា ជំងឺ​ពក​កែវភ្នែក​។ ក្រោយមក ប្រសិនបើ​អាការ​ជំងឺ​ធ្ងន់ធ្ងរ​ជាង​មុន អាច​រាលដាល​ចូល​ដល់​បរិវេណ​ប្រស្រី​ភ្នែក ហៅថា ជំងឺ​កន្ទុយថ្លែន​។​

​អាការ​នៃ​ជំងឺ​ពក​កែវភ្នែក និង​ជំងឺ​កន្ទុយថ្លែន​នេះ គឺ​នឹង​ធ្វើឱ្យ​ភ្នែកមាន​អាការ​ក្រហាយ​ផ្សា ក្រហម​បរិវេណ​កន្ទុយថ្លែន នៅ​ពេល​ប៉ះ​ជាមួយ​ធូលី ខ្យល់ ឬ​កម្តៅថ្ងៃ​ខ្លាំង ដែល​ក្រៅពី​ធ្វើឱ្យ​កើត​មាន​ការ​រលាក​នៃ​កន្ទុយ​ថ្លែន ថែមទាំង​ធ្វើឱ្យ​រាលដាល​កាន់តែខ្លាំង​។​

​ដូច្នេះ​អ្នកជំងឺ​ពក​កែវភ្នែក និង​កន្ទុយថ្លែន គួរ​ចៀសវាង​ការប៉ះពាល់​ធូលី ខ្យល់ និង​កម្តៅ​ខ្លាំង ហើយ​មិនគួរ​ទិញ​ថ្នាំបន្ត​ក់​ភ្នែក​ពី​ឱសថស្ថាន​ដោយ​ខ្លួនឯង ព្រោះថ្នាំ​មួយចំនួន អាច​មាន​សមាសធាតុ​ផ្សំ​របស់​ជាតិ​ស្តេ​រ៉ូ​អ៊ីដ ដែល​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​ភ្នែក ដោយសារ​ជំងឺ​ជ្រៀតជ្រែក​នៃ​ជំងឺភ្នែកឡើងបាយ បាន​។​

*​វិធី​បង្ការ​គ្រោះ​ថ្នាក់​ចំពោះ​កែវភ្នែក​ក្នុង​វ័យ​ធ្វើការ​គឺ​៖
​នៅពេល​មាន​វត្ថុ​ចម្លែក​ហុយ​មក ឬ​ខ្ទាតចូល​ភ្នែក ក្នុង​ករណី​ជា​ធូលី​ហុយ​ចូល​ភ្នែក ហាម​ប្រើ​ដៃ​ញី​- ភ្នែក ព្រោះ​នឹង​ធ្វើឱ្យ​ធូលី​កប់​ណែន​នៅក្នុង​កញ្ចក់ភ្នែក គួរ​បិទ​ភ្នែក និង​ប៉ប្រិចភ្នែក​វិញ ទឹកភ្នែក​នឹង​លាង​សម្អាត ធូលី​ចេញពី​កែវភ្នែក ឬ​អាច​បើកភ្នែក​ដាក់​ក្នុង​ទឹកស្អាត ក៏​អាច​ធ្វើឱ្យ​ធូលី​ចេញពី​កែវ​ភ្នែក​បាន​៕​

​វីតាមីន D មិន​ជួយ​កាត់បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូល​

យោង​តាម​ការ​សិក្សា​ដែល​ចុះផ្សាយ​ក្នុង​ព្រឹត្តិបត្រ American Health Association បានបង្ហាញ​ថា ការ​ទទួលទាន​ថ្នាំ​វីតាមីន D មិន​មាន​ប្រយោជន៍​ក្នុង​ការបន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូល​ទេ​។​

​ក្រុម​អ្នកស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ ដែល​ដឹកនាំ​ដោយ​ម៉ា​នី​ស ផុន​ដា នៃ​សាកលវិទ្យាល័យ​រ៉ុក​ខេ​ហ្វេល​ឡឺរ (Rockefeller University) បាន​សិក្សា​លើ​មនុស្ស ១៥១​នាក់ ដែល​ខ្វះ​វីតាមីន D ហើយ​បាន​ទទួលទាន​វីតាមីន D បរិមាណ​ច្រើន ឬ​ថ្នាំ​បញ្ឆោត​រាល់​សប្តាហ៍ រយៈពេល​៨​សប្តាហ៍​។

 

​លទ្ធផល​រកឃើញថា គ្មាន​ការប្រែប្រួល​ណាមួយ ត្រូវបាន​រកឃើញ​ថា អាច​កាត់បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូល នៅ​ចុងបញ្ចប់​នៃ​ការព្យាបាល​ទេ​។ របកគំហើញ​នេះ ត្រូវ​បាន​ចុះផ្សាយ​ក្នុង​ព្រឹត្តិបត្រ Arteriosclerosis , Thrombasis and Vacula Biology​។​

​តាម​ការគ្រោងទុក នៅ​ឆ្នាំ​នេះ ក្រុម​អ្នកស្រាវជ្រាវ នឹង​ធ្វើ​ការសិក្សា​បន្ថែម​ទៀត ដោយ​ផ្តោត​លើ​ការ​ប៉ះ​ត្រូវ​ពន្លឺ​ថ្ងៃ រយៈពេល​យូរ (​ជា​វិធី​ធម្មជាតិ ដែល​រាងកាយ​អាចបង្កើត​វីតាមីន D) និង​កម្រិត​កូ​ឡេ​ស្តេ​រ៉ូល​។​

​ការសិក្សា​នេះ ក៏​គ្រោង​នឹង​ផ្តោត​ទៅលើ​កង្វះ​វីតាមីន D និង​ការកើនឡើង​នៃ​ការ​ប្រឈម​នឹង​ការបាត់បង់​ជីវិត ដោយ​ជំងឺ​ផ្សេងៗ ក្នុងនោះ រួម​ទាំង​ជំងឺ​បេះដូង ដែលជា​មូលហេតុ​នៃ​ការស្លាប់​ដ៏​ចម្បង នៅ​អាមេរិក​ផងដែរ​៕​

​ˆ ទទួលទាន​របស់​ផ្អែម​បង្កើន​គ្រោះថ្នាក់​មហារីក​ស្បូន​

ក្នុង​រយៈពេល​ច្រើន​ឆ្នាំ ក្រុម​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​វេជ្ជសាស្ត្រ Karolinska របស់​ស៊ុយអែត បាន​ស៊ើប អង្កេត​ទម្លាប់​ទទួលទាន​របស់​ពួក​អ្នកស្ម័គ្រចិត្ត​ជា​ង ​៦.០០០​នាក់  ពិសេស​យកចិត្តទុកដាក់​ដល់​ទំនាក់ ទំនង​រវាង​ការ​ទទួលទាន​ផ្អែម​និង​ជំងឺមហារីក​ស្បូន​។


​អ្នកស្ម័គ្រចិត្ត​ត្រូវ​បាន​តាមដាន​អំពី​ស្ថានភាព​សុខភាព​ទូទៅ ទម្ងន់ ទម្លាប់​សកម្មភាព អាហារ​ប្រើប្រាស់​។ ១០​ឆ្នាំក្រោយ​អ្នកស្ម័គ្រចិត្ត​ដែល​នៅ​រស់ ត្រូវ​បាន​សង្កេត​ម្តងទៀត​ជាមួយ​នឹង​ខ្លឹមសារ​ដូច​មុន​។ ពួកគេ​ត្រូវបាន​សួរ​អំពី​បញ្ហា​ទាំងឡាយ ដូចជា​បរិមាណ​ស្ករ តែង​ដាក់​ទៅក្នុង​ភេសជ្ជៈ​ក្តៅ អាហារ ផ្អែម​ប្រចាំថ្ងៃ​... ១៨​ឆ្នាំក្រោយ អ្នក​ស្រាវជ្រាវ​រកឃើញ​៧២៩​ករណី​កើត​ជំងឺ​អំពី​ស្បូន​។

 

ក្រុមអ្នកស្រាវជ្រាវ បាន​ឱ្យដឹងថា  អាហារ​ផ្ទុក​បរិមាណ​ស្ករ​ខ្ពស់​ដូច​ជា​ស្ករ​គ្រាប់ នំ​ផ្អែម ទឹកក្រូច តំណា​ប់​..... មិន​បង្កើន​គ្រោះថ្នាក់​មហារីក​ស្បូន​។ ប៉ុន្តែ​ស្ត្រី​ដែល​ទទួល​ទាន​ជាប្រចាំ​ពពួក​នំប៉័ង ផ្អែម នំប៊ី​គ្វី​ត នំហ្គា​តូ បែរជា​មាន​ការ​ប្រឈម​កើត​ជំងឺ​កើនឡើង ៤២​ភាគរយ  ចំណែក​អ្នក​ទទួល​ទាន​ស្ករ​ជាង​៣៥ ក្រាម​ក្នុង​មួយថ្ងៃ  (​ប្រហាក់ប្រហែល​៧ស្លាបព្រា​កាហ្វេ​) នោះ​អត្រា​កើត​ជំងឺ​កើន ៣៦​ភាគរយ​។​


​​អ្នកជំនាញ​ការបកស្រាយ​ថា ពេល​បញ្ចូល​ស្ករ​ច្រើនពេក សរីរាង្គ​មនុស្ស​នឹង​រំដោះ​អាំង​ស៊ុយ​លីន​កាន់តែច្រើន រំញោច​ការកើតឡើង​ខុស​ប្រក្រតី​នៃ​កោសិកា​ភ្នាស​ស្បូន​។ ជាងនេះទៅទៀត បរិមាណ​ស្ករ​ខ្ពស់​នឹង​បង្កើន​កម្រិត estrogen ខ្ពស់ បង្ក​ជា​ស្ថានភាព​កោសិកា លូតលាស់​មិន​គ្រប់គ្រង​បាន ផ្តើម​ពី​នោះ​បង្កើន​គ្រោះ ថ្នាក់​មហារីក​៕

ˆ​ថ្នាំ​ទឹកនោមផ្អែម ជួយ​អ្នក​ជំងឺមហារីក ឲ្យនៅ​រស់​បាន​យូរ​

យោង​តាម​ការស្រាវជ្រាវ​របស់​ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​មន្ទីរពេទ្យ Hayo នៅ Rochester នៃ​ប្រទេស​អាមេរិក បានបង្ហាញ​ថា ឱសថ​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម មាន លទ្ធភាព​អូសបន្លាយ​ពេលវេលា​នៅ​រស់​របស់​អ្នក​ជំងឺ មហារីក​អូវែ បាន​យូរ​ជាង​។​

​ក្រុម​ស្រាវជ្រាវ​នេះ បាន​ប្រើ​ឱសថ metformine ជា​ឱសថ​មួយ​ប្រភេទ ត្រូវបាន​ប្រើប្រាស់​ទូទៅ ដើម្បី​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​។

 

បន្ទាប់ពីនោះ ពួក​អ្នកវិទ្យាសាស្ត្រ បាន​ពិសោធន៍​លើ​អ្នកជំងឺ ៦១​នាក់ កំពុង​កើត​មហារីក​អូ​វែ ដោយ​ឱ្យ​ប្រើ Metformine មួយ​រយៈពេល​។ ទន្ទឹម​នោះ ពួកគេ​ក៏​តាមដាន​ប្រតិកម្ម​សកម្ម​របស់​ឱសថ​នេះ​ចំពោះ​អ្នក​ជំងឺមហារីក​អូ​វែ ដោយ​វិធី​ប្រៀបធៀប​ពេលវេលា​នៅរស់​បន្ថែម​របស់​អ្នកជំងឺ ៦១​នាក់ ដែល​ប្រើ metformine ជាមួយ​អ្នក​ជំងឺមហារីក​អូ​វែ ១៧៨​នាក់​ផ្សេង​ទៀត ដែល​មិន​បាន​ប្រើ metformine​។​

​លទ្ធផល​បាន​បង្ហាញថា ក្រោយ​រយៈពេល​ប្រាំ​ឆ្នាំ ៦៧​ភាគរយ​នៃ​អ្នកជំងឺ​ប្រើ metformine នៅ​រស់​នៅ​ឡើយ បើ​ប្រៀបធៀប​នឹង​៤៧​ភាគរយ​នៃ​អ្នកជំងឺ​មិន​ប្រើ metformine ។ ចុងក្រោយ ពេល​យក​លទ្ធផល​មក​វិភាគ​គួបផ្សំ​ជាមួយ​កត្តា​ផ្សេងៗ ដូចជា​៖ IBM, ស្ថានភាព​ជំងឺ​ធ្ងន់ ឬ​ស្រាល ប្រភេទ​ថ្នាំ​ប្រើប្រាស់​ក្នុង​ការព្យាបាល​ដោយ​គីមី របប​ទទួលទាន និង​គុណភាព​វះកាត់​...​ពួក​អ្នកវិទ្យាសាស្ត្រ បាន​សង្កេតឃើញថា អ្នកជំងឺ​ប្រើ metformine អាច​អូសបន្លាយ​ពេលវេលា​នៅ​រស់​របស់​ខ្លួន​យូរ​ជាង​បួន​ដង​ប្រៀប​នឹង​អ្នកជំងឺ​មិន​ប្រើ  metformine​។​

​ជាមួយនឹង​អត្រា​បាត់បង់​ជីវិត​ខ្ពស់​ដោយ​សារ​ជំងឺមហារីក​អូវែ​ដូច​បច្ចុប្បន្ន​នេះ ពួក​អ្នកវិទ្យាសាស្ត្រ សង្ឃឹមថា metformine នឹង​ជា​ជម្រើស​ថ្មី​មួយ ក្នុង​ការព្យាបាល​ដ៏​ជំងឺ​គ្រោះថ្នាក់​នេះ ប្រកបដោយ​ប្រសិទ្ធភាព​៕​

បន្ទះ​បិទ​ឆ្លាត​វៃ ជួយ​កិច្ចការ​គិលានុបដ្ឋាក​

វិស័យ​សុខាភិបាល​អង់គ្លេស នឹង​បំពាក់​បន្ទះ​បិទ​ឆ្លាត​វៃ Sensium Vitals ដើម្បី​បន្ថយ​បន្ទុក​ឲ្យ​គិលានុបដ្ឋាក ។​
​បន្ទះ​បិទ​ឆ្លាត​វៃ​នេះ អាច​តាមដាន​ចង្វាក់បេះដូង , ចង្វាក់​ដង្ហើម និង​សីតុណ្ហភាព​សរីរាង្គ​។ ទន្ទឹមនឹងនោះ រៀងរាល់ ២ នាទី​ម្តង វា​បញ្ជូន​ទិន្នន័យ​ទៅ​កុំព្យូទ័រ និង​ទូរស័ព្ទ​ចល័ត​របស់​គិលានុបដ្ឋាក ។​

​ប្រសិន​ឃើញ សញ្ញា​ខុស​ប្រក្រតី​ណាមួយ ក្រុមគ្រូពេទ្យ នឹងត្រូវ​បានប្រកាស​អាសន្ន​មួយ​រំពេច ។ ជាធម្មតា , បន្ទះ​បិទ​ឆ្លាត​វៃ នឹងមិន​ជំនួស​បាន​ទាំងស្រុង សម្រាប់​ការតាមដាន​អ្នកជំងឺ​ផ្ទាល់ ពិសេស​គឺ​អ្នកជំងឺ​អាយុ​ច្រើន ។​
​នាពេល​ឆាប់ៗ ខាងមុខនេះ អង់គ្លេស នឹង​ដំណើរការ​សាកល្បង នៅ​មន្ទីរពេទ្យ​រដ្ឋ ចំនួន ១០ , សំខាន់​គឺ​មន្ទីរពេទ្យ មាន​អ្នកជំងឺ​ច្រើន​។ ដោយសារ​មិនបាន​តាមដាន​ត្រឹមត្រូវ ដែល​ក្នុង​១​ឆ្នាំៗ មាន​អ្នកជំងឺ​ដល់ ៦.០០០​នាក់ នៅ​អង់គ្លេស ត្រូវ​បាត់បង់​ជីវិត ។​

​តាម​ការគិតគូរ​, ការប្រើប្រាស់​បន្ទះ​បិទ​ឆ្លាត​វៃ Sensium Vitals នឹង​ជួយ​វិស័យ​សុខាភិបាល​អង់គ្លេស ក្នុង ១ ឆ្នាំៗ សន្សំសំចៃ​ជាង ៥០០ លាន​ផោន (​ប្រហាក់ប្រហែល ៨៣៧ លាន​ដុល្លារ​) ជាមួយនឹង​កម្រិត​វិនិយោគ​ស្រាវជ្រាវ​ផលិត​គឺ ៥០ លាន​ផោន (​ប្រមាណ ៨៤ លាន​ដុល្លារ​) , សំខាន់​គឺ​អាស្រ័យ​ដោយ​បន្ថយ​បាន​ចំនួន​ថ្ងៃ​អ្នកជំងឺ​ត្រូវ​ព្យាបាល​នៅ​មន្ទីរពេទ្យ ។​
​វគ្គ​ពិសោធន៍​បន្ទះ​បិទ​ឆ្លាត​វៃ​នេះ ក្នុង​រយៈពេល ៦ ខែ នៅតាម​មន្ទីរពេទ្យ​អាមេរិក បានបញ្ជាក់​ប្រសិទ្ធភាព​នេះ ៕M/V/L

​ពេលណា​គួរ​ផ្លាស់ប្ដូរ​របស់របរ​ប្រើប្រាស់​

របស់របរ​ប្រើប្រាស់​ជាប្រចាំ​ក្នុង​គេហដ្ឋាន ដូចជា​អេ​ប៉ុង​ដុស​ខ្លួន​, ច្រាស​ដុសធ្មេញ​, ប្រអប់​ដាក់​បាយ​... មើលទៅ​ឃើញ​ស្អាត​ជានិច្ច តែ​វា​អាចជា​ប្រភព​ចម្លងជំងឺ ប្រសិន​ប្រើ​យូរ​ហួស​កាលកំណត់​។​
​អេ​ប៉ុង​ដុស​ខ្លួនៈ ៣​ខែ​គួរ​ផ្លាស់​ម្តង​។ ជំនាញការ​រោគ​សើ​ស្បែក​(​ញូវយ៉ក​) បណ្ឌិត Ami Neuberger បានឱ្យដឹងថា អេ​ប៉ុង​ដុស​ខ្លួន ប្រើប្រាស់​យូរ​នឹង​ជាប់​ស្បែក​ងាប់​ជាច្រើន​នៅលើ​នោះ ដូច្នេះ​នឹង​អំណោយផល​ឱ្យ​បាក់តេរី កកើត​ដុះដាល​។ ចូរ​បោក​ឱ្យ​ស្អាត​មួយ​សប្តាហ៍​ម្តង និង​ប្តូរ​ថ្មី​ក្នុង​រយៈពេល​បី​ខែម្តង​។​
​ច្រាស​ដុសធ្មេញៈ ៣-៤​ខែ ប្តូរ​ម្តង​។ សមាគម​ទន្តសាស្ត្រ​អាមេរិក​ទូន្មាន​ថា ច្រាស​ដុសធ្មេញ​ក្រោយពេល​ប្រើប្រាស់​ត្រូវ​លាង​ឱ្យបាន​ស្អាត ដាក់​បញ្ឈរ​ហាល​ឱ្យ​ស្ងួត​។ ពេល​ឃើញ​ច្រាស​សឹក​នោះ ត្រូវ​ប្តូរ​ភ្លាម​ជាបន្ទាន់​។​
​ប្រអប់​ដាក់​បាយៈ​បើ​មាន​របក ឬ​រលាត់​នោះ ត្រូវ​ចោល​ភ្លាម​។ សាស្ត្រាចារ្យ Patricia Hunt  នៅ​ផ្នែក​ជីវសាស្ត្រ​ម៉ូលេគុល នៃ​មហាវិទ្យាល័យ​រដ្ឋ​វ៉ាស៊ីនតោន បានឱ្យដឹងថា របស់របរ​ជ័រ ប្រសិន​ត្រូវ​របក​រលាត់​នោះ ងាយ​ប្រមូលផ្តុំ​បាក់តេរី​, ល្អ​បំផុត គួរ​លាង​វា​ដោយ​ដៃ​។​
​ក្រណាត់​ជូ​តៈ ៣០​ថ្ងៃ ប្តូរ​ម្តង​។ បណ្ឌិត Charles gba នៅ​មហាវិទ្យាល័យ​អា​រី​ហ្សូ​ណា បានឱ្យដឹងថា ក្រណាត់​ជូត ងាយ​ប្រមូលផ្តុំ​បាក់តេរី ដូច្នេះ​មួយ​សប្តាហ៍ ត្រូវ​បោក​ដោយ​សារជាតិ​សម្លាប់​មេរោគ​ម្តង ឬ​ដាក់​ចូលក្នុង​ម៉ា​យ​ក្រូ​វ៉េវ​សម្លាប់​មេរោគ​ក្នុង​រយៈពេល​៣០​វិនាទី​។​
​ពូកៈ ៨-១០​ឆ្នាំ ផ្លាស់​ម្តង​។ ជំនាញការ​ខាង​ព្យាបាល​ដោយ​ចលនា​ជនជាតិ​អាមេរិក គឺ​បណ្ឌិត Michael- Xiao Feile បានឱ្យដឹងថា ពូក​គេង ប្រសិន​ប្រើ​យូរពេក រ៉ឺ​ស័​រ​នឹង​បាត់​ភាពយឺត ហេតុនេះ​ត្រូវ​ប្តូរ​ដើម្បី​បន្ថយ​ការឈឺចាប់​សរីរាង្គ​។​
​ខ្នើយៈ រាល់​សប្តាហ៍ ត្រូវ​ប្តូរ ឬ​បោក​។ បណ្ឌិត Neuberger បានឱ្យដឹងថា ខ្នើយ​ងាយ​ត្រូវ​ប្រឡាក់​ទឹកមាត់​, ញើស​, អង្គែ លើ​ក្បាល និង​ធូលី ដូច្នេះ​ត្រូវ​ប្តូរ​បោកគក់​រៀងរាល់​សប្ដាហ៍​។​
​ត្រក​ទៅ​ផ្សា​រៈ ក្រោយពេល​ប្រើប្រាស់​រួច ត្រូវ​សម្អាត​ភ្លាម​។ ត្រក​ដាក់​ម្ហូប​ងាយ​ឆ្លង​បាក់តេរី និង​សារជាតិ​កខ្វក់​នៅលើ​បន្លែ និង​សាច់ ប្រសិន​សម្អាត​ទាន់ពេល នោះ​អាច​កម្ចាត់​បាក់តេរី​បាន​ដល់​ទៅ​៩៩,៩​ភាគរយ​៕



​កាហ្វេ​អេស​ប្រេ​ស​សូល្អ ឬ​អាក្រក់​សម្រាប់​សុខភាព​រាងកាយ​?

សម្រាប់​អ្នក​ចូលចិត្ត​កាហ្វេ​ទាំងឡាយ អ្នកមាន​ដឹង​ដែរឬទេ​ថា កាហ្វេ​ដែល​អ្នក​ទទួលទាន​វា​ជាប្រចាំ​នោះ អាចធ្វើ​ឲ្យ​បេះដូង​របស់​អ្នក​ចុះ​ទ្រុឌទ្រោម ។​
ទោះបី​កន្លងមក គេ​ឃើញ​មាន​របាយការណ៍​របស់​គ្រូពេទ្យ​ផ្សាយ​ថា ការ​ទទួលទាន​កាហ្វេ​ក្នុង​មួយថ្ងៃ ១-២ កែវ ជួយ​ឲ្យ​រាងកាយ​បាន​ស្រស់ស្រាយ ហើយ​កាហ្វេ​អ៊ី​ន​មាននៅ​ក្នុង​កាហ្វេ ជួយ​ភ្ញោ​ច​ឲ្យ​ឈាម​រត់​បានល្អ​ក្ដី តែ​អ្វីៗ​គ្រប់យ៉ាង​តែងតែមាន​ទាំង​ផល​ល្អ និង​ផល​អាក្រក់ ។​
ពេល​ថ្មីៗ​នេះ មាន​របាយការណ៍​ផ្សាយ​ថា អេស​ប្រេ​ស​សូ​មាន​ផលប៉ះពាល់​ដល់​បេះដូង ។ ការ​ទទួលទាន​កាហ្វេ អេស​ប្រេ​ស​សូ ត្រឹម​តែមួយ​កែវ​ក៏​អាចធ្វើ​ឲ្យ​បេះដូង​ទ្រុឌទ្រោម​បានដែរ ។ នៅក្នុង​ការសិក្សា​ទៅលើ​ឥទ្ធិពល​របស់​កាហ្វេ អេស​ប្រេ​ស​សូ គេ​បាន​រកឃើញថា អេស​ប្រេ​ស​សូ មាន​កំហាប់​កាហ្វេ​អ៊ី​ន​ខ្លាំង ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តួនាទី​របស់​បេះដូង ព្រមទាំង​ធ្វើ​ឲ្យ​ឈាមរ​ត់ទៅ​ចិញ្ចឹម​បេះដូង​ថយចុះ​រហូតដល់ ២២ ភាគរយ ក្រោយពេល​ទទួលទាន​ហើយ​បាន​មួយ​ម៉ោង ៕

អាហារ​ពេលព្រឹក សម្បូរ​ប្រូតេអ៊ីន ជួយ​បញ្ចុះទម្ងន់​ត្រឹមត្រូវ​

​តាម​ការស្រាវជ្រាវ​រប​ស់​ពួក​អ្នកវិទ្យាសាស្ត្រ​អាមេរិក បាន​អះអាងថា ការចាប់ផ្តើម​ថ្ងៃ​ថ្មី ជាមួយនឹង​អាហារ​ពេលព្រឹក សម្បូរ​ប្រូតេអ៊ីន ជា​វិធី​ល្អ​បំផុត ដើម្បី​បញ្ចុះទម្ងន់ ដោយ​នៅតែ​ធានាបាន​សុខភាព​។​
ប្រូតេអ៊ីន ជា​សារជាតិ​ចាំបាច់​មួយ ត្រូវបាន​កំណត់​នៅក្នុង​របប​ទទួលទាន​ត្រឹមត្រូវ​។ ប្រូតេអ៊ីន មានមុខ​ងារ កសាង​រឹងមាំ​ជាលិកា និង​កោសិកា​ក្នុង​សរីរាង្គ វា​ត្រូវបាន​ប្រើ​ដើម្បី​រក្សា​ការលូតលាស់ និង​ស្តារ​សាច់ដុំ​ជាលិកា ក៏ដូចជា ជំរុញ​ដំណើរការ​បំប្លែង​សារជាតិ និង​ប្រព័ន្ធ​អង្គ​បដិបក្ខ​។ ប្រូតេអ៊ីន មិនត្រូវ​បាន​ស្តុក​ក្នុង​សរីរាង្គ ហេតុនេះ ចាំបាច់​ត្រូវបំពេញ​បន្ថែម​រាល់ថ្ងៃ​។​
​បើតាម​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង (CDC) បាន​អះអាងថា បុរស​នៅក្នុង​វ័យ​ពី ១៩-៧០ ឆ្នាំ ចាំបាច់​ត្រូវ​ផ្គត់ផ្គង់ ប្រូតេអ៊ីន ប្រមាណ ៥៦​ក្រាម ក្នុង ១ ថ្ងៃ​។ វា​ដណ្តើមបាន​ពី ១០-៣៥ % នៃ​បរិមាណ​កាឡូរី សរុប​រាល់ថ្ងៃ ដែល​សរីរាង្គ​ត្រូវការ​។ អ្នក​ហូប​បួស និង​កីឡាករ អាច​ត្រូវការ​បរិមាណ​ប្រូតេអ៊ីន ច្រើនជាង​ប​ន្ថិ​ច​។ ជា​មធ្យម មនុស្ស​ធំ ត្រូវការ​ប្រមាណ ១ ក្រាម ប្រូតេអ៊ីន សម្រាប់ ១ គីឡូក្រាម ទម្ងន់​សរីរាង្គ​។​
មនុស្ស​ជាច្រើន តែង​មិន​យកចិត្តទុកដាក់ ដល់​អាហារ​ពេលព្រឹក ប៉ុន្តែ​អាហារ​ពេលព្រឹក គឺ​សំខាន់បំផុត ចំពោះ​សុខភាព ពិសេស​គឺ អាហារ​មាន​បរិមាណ​ប្រូតេអ៊ីន​ខ្ពស់​៕M/V/L​

ទទួលទាន​អាហារ​តិច​អាចជួយ​ឲ្យ​ខួរក្បាល​ចងចាំ​កាន់តែច្រើន​

ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ការទទួល​ទាន​អាហារ​តិចតួច​អាចជួយ​ឲ្យ​អ្នក​ចងចាំ​បាន​កាន់តែច្រើន ។

ការមិន​ទទួលទាន​បង្អែម​ ដោយ​ពិសារ​កាហ្វេ​ បន្ទាប់ពី​បាយ​ថ្ងៃត្រង់​ ជំនួស​វិញ​នោះ​ក៏​អាច​ផ្តល់​ផល​ល្អ​ដល់​ខួរក្បាល​ផងដែរ ហើយក៏​ផ្តល់​ផល​ល្អ​ដល់​ទំហំ​ចង្កេះ​របស់​អ្នក​ទៀតផង ។​

​ដំណឹង​មួយ​នេះ​កើតចេញ​មកពី​ការសិក្សា​មួយ​របស់​អ៊ីតាលី​ទៅលើ​ការ​រឹតត្បិត​សារធាតុ​កាល់​ឡូរី​ដែលជា​គំនិត​ផ្តួចផ្តើម​មួយ​ដែលថា​ការកំរិត​ការទទួល​ទាន​ឲ្យ​ស្ទើរតែ​ដាច់ពោះ​នឹង​ជំរុញ​ឲ្យ​មាន​សុខ​ភាពល្អ និង រស់នៅ​បានយូរ ។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​បានដឹង​អំពី​បាតុភូត​មួយ​នេះ​ជា​យូរ​មកហើយ ក៏ប៉ុន្តែ​បាន​ពុះពារ​ស្រាវជ្រាវ​រកមើល​ថា​អ្វី​ទៅ​ដែល​អាចជួយ​កាត់បន្ថយ​សារជាតិ​កាល់​ឡូរី​ឲ្យ​បាន​ច្រើន​ដើម្បី​ធ្វើ​ឲ្យ​មាន​សុខ​ភាពល្អ​នោះ ។​
​    ​
​ក្រោយមក​អ្នកស្រាវជ្រាវ​មួយរូប​ឈ្មោះ ជី​អូ​វ៉ា​ម​បាទី​ស្តា ប៉ានី​បានសម្រេច​ចិត្ត​ផ្តោតទៅលើ​ប្រូតេអ៊ីន​មួយ​ហៅថា CREB1 ដែល​ល្បី​ថា​មាន​សារៈប្រយោជន៍​ចំពោះ​ការចងចាំ និង ការសិក្សា ។​

​នៅក្នុង​ការធ្វើ​ពិសោធន៍​ទៅលើ​សត្វ​កណ្តុរ លោក​បាន​បង្ហាញថា​ការកាត់បន្ថយ​សារធាតុ​កាល់​ឡូរី​ពិតជា​បាន​ជួយ​ជំរុញ​ដល់​ការរៀនសូត្រ​មែន ប្រសិនបើ​កណ្តុរ​ទាំងនោះ​នៅតែ​អាចបង្កើត​ប្រូតេអ៊ីន CREB1 បាន​នោះ ។​

លោក​ក៏បាន​បង្ហាញ​ផងដែរ​ថា ការកាត់បន្ថយ​សារធាតុ​កាល់​ឡូរី​នឹង​ជួយ​បង្កើន​នូវ​ចំនួន​ប្រូតេអ៊ីន​ប្រភេទ​នេះ​ដែល​បង្កើតឡើង​នៅក្នុង​ខួរក្បាល ។

ចំនួន​កាល់​ឡូរី​របស់​សត្វ​កណ្តុរ​ត្រូវបាន​កាត់បន្ថយ​តែ ២៥ ដល់ ៣០ ភាគរយ​តែប៉ុណ្ណោះ ក៏ប៉ុន្តែ​បើ​ធៀប​ជាមួយ​មនុស្ស​វិញ វា​ស្មើនឹង​ចំនួន​ប្រហែល ៦០០ កាល់​ឡូរី​ក្នុង​មួយថ្ងៃ ។​

​តែ ឬ កាហ្វេ​មួយ​ពែង​ក្នុង​មួយថ្ងៃ​ក៏​អាចមាន​អត្ថប្រយោជន៍​ផងដែរ ដោយសារ​ការសិក្សា​ជាច្រើន​បាន​ឲ្យ​តម្លៃ​ដល់​កាហ្វេ​អ៊ី​ន​ថា​បាន​ជួយ​បង្កើន​ចំនួន​ប្រូតេអ៊ីន CREB1 ដែល​បង្កើត​នៅក្នុង​រាងកាយ ។​

​ការសិក្សា​នេះ​ក៏​អាចជួយ​ពន្យល់​ផងដែរ​ថា​ហេតុអ្វី​បានជា​ប្រជាជន​នៅ​កោះ​អូ​គី​ណា​វ៉ា​ប្រទេស​ជប៉ុន​មាន​ប្រជាជន​អាយុ​ច្រើនជាង ១០០ ឆ្នាំ​ច្រើនជាង​នៅ​កន្លែង​ផ្សេងៗ​ទៀត​នៅក្នុង​ពិភពលោក ។​

ប្រជាជន​នៅ​កោះ​អូ​គី​ណា​វ៉ា​ទទួលទាន​អាហារ​មាន​ជាតិ​កាល់​ឡូរី​តិចតួច​ជាង​មនុស្ស​ធម្មតា​គិត​ជា​មធ្យម​ដោយសារតែ​ការអនុវត្ត​តាមបែប​វ​ប្ប​ធម៌​មួយ​ហៅថា Hara Hachi Bu មានន័យថា ទទួលទាន​អាហារ​រហូត​ទាល់តែ​អ្នក​ឆ្អែត​បាន ៨០ ភាគរយ ។

​កិច្ចការ​ស្រាវជ្រាវ​ធ្វើឡើង​ដោយ​វេជ្ជបណ្ឌិត ប៉ានី មកពី​សាកលវិទ្យាល័យ Catholic University of the Sacred Heart ក្នុង​ទីក្រុង​រ៉ូម​នេះ​មាន​ចេញផ្សាយ​នៅក្នុង​ទស្សនា​វ​ដ្តី Proceedings of the National Academy of Sciences ៕

ឱសថប្រឆាំងរបេងសម្រាប់អ្នកមានហ៊ីវ

ថ្នាំ Isoniazid
Isoniazid ឱសថ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក​ប្រើប្រាស់​ជាទូទៅ ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក (WHO) ទូន្មាន​ប្រើ​រាល់ថ្ងៃ​សម្រាប់​អ្នកជំងឺ​មាន​ហ៊ី​វ ។ ប៉ុន្មាន​នេះ​ត្រូវបាន​លើកឡើង​ពី​ឆ្នាំ ១៩៩៨ តែ​ពួក​វេជ្ជបណ្ឌិត នៅ​បណ្តា​ប្រទេស​កំពុង​រីកចម្រើន ច្រើន​រំលង​ចោល​ឱសថ​នេះ ។​
​ក្នុងពេលនោះ ជំងឺរបេង​ធ្ងន់ធ្ងរ គឺជា​មូលហេតុ​សំខាន់​បង្ក​ការបាត់​បង់ជីវិត នៅ​អ្នកជំងឺ​ហ៊ី​វ ដែល​ឆ្លង​ពន្លក​ជំងឺរបេង តែ​បែរជា​កម្រ​បញ្ចេញ​រោគសញ្ញា ។​
​ការស្រាវជ្រាវ​មួយ ទើប​ចុះផ្សាយ​លើ​សារពត៌មាន Lancet Infectious Disease បានបញ្ជាក់​លទ្ធភាព​ព្យាបាល​ប្រសិទ្ធភាព​ជំងឺរបេង​របស់ Isoniazid ចំពោះ​អ្នកមាន​ហ៊ី​វ ។​
​ការស្រាវជ្រាវ​នេះ​បង្ហាញថា ប្រើ​ថ្នាំ Isniazid រាល់ថ្ងៃ អត្រា​បាត់បង់​ជីវិត​ដោយសារ​ជំងឺរបេង​ចំពោះ​អ្នកមាន​ហ៊ី​វ​បាន​ថយចុះ​៣១% ក្នុងចំណោម​អ្នកជំងឺ 12.816​នាក់ នៅ​បន្ទប់​ជំងឺ ២៩ នៅ​ប្រេ​ស៊ី​ល ។ ដើម្បី​ច្បាស់លាស់​ជាង អ្នកជំងឺ​ត្រូវបាន​យក​ទឹកនោម​ដើម្បី​កំណត់​តើ​ពួកគេ​មាន​លេបថ្នាំ Isoniazid រាល់ថ្ងៃ​ឬ​អត់ នោះ​ប្រសិទ្ធភាព​របស់​ថ្នាំ​នៅ​ខ្ពស់ជាង ថយចុះ​ដល់​៨០% អត្រា​បាត់បង់​ជីវិត ។​
"​ពួក​វេជ្ជបណ្ឌិត​ច្រើន​មើលរំលង​ឱសថ​នេះ​គឺ​ព្រោះតែ​ខ្វះ​ការយល់ដឹង បារម្ភ​ខ្លាច​បង្កើត​ភាពស៊ាំ​ថ្នាំ គួបផ្សំ​ជាមួយ​ជំនឿ​ភ័ន្តច្រឡំ​អំពី​ឱសថ​នេះ​របស់​វេជ្ជបណ្ឌិត​" សាស្ត្រាចារ្យ Richard E.chaisson ជំនាញការ​ជំងឺរបេង នៅ​សកល​វិទ្យាល័យ​វេជ្ជសាស្ត្រ Johns Hopkins និង​ជា​អ្នកដឹកនាំ​ការស្រាវជ្រាវ សន្និដ្ឋាន ។​
​ឥទ្ធិពល​បន្ទាប់បន្សំ​អំពី​ឱសថ Isoniazid ទាប​បំផុត ។ ក្រៅពីនេះ អ្នកជំងឺ​ប្រើ​ឱសថ​នេះ​សុទ្ធតែ​មិនត្រូវ​ឆ្លង​ជំងឺ​ផ្សេងៗ​ដោយសារ​ស៊ាំ​ថ្នាំ Isoniazid ៕​M

បណ្តា​ញ្ Wi_Fi អាច​បង្ក​ជំងឺ​ដល់​កុមារ​

​ក្រុម​អ្នកជំនាញការ​របស់​អង្គការ​សុខភាព​ពិភព លោក(WHO)  បាន​ព្រមានដល់ ផ្នែក​អប់រំ​នៃ​បណ្តា​ប្រទេស​នៅលើ​ពិភពលោក​ថា គួរពិនិត្យមើល​ឡើងវិញ​នូវ​កម្មវិធី​នាំយក​បណ្តាញ​គ្មាន​ខ្សែ(Wi-Fi) ចូលក្នុង​សាលារៀន​។​
​អង្គការ​សុខភាព​ពិភពលោក បាន​ចាត់ទុកថា បណ្តាញ​គ្មាន​ខ្សែ Wi-Fi អាចមាន​គ្រោះថ្នាក់​បង្ក​ជា​ជំងឺ​ដល់​កុមារ​។ ការប្រកាស​ស្រដៀង​គ្នា​នេះ ក៏ត្រូវ​បានលើកឡើង នៅក្នុង​សន្និបាត​ប្រចាំឆ្នាំ របស់​គណៈកម្មការ​ប្រឹក្សា​គម្រោង​អន្តរជាតិ​អំពី​អគ្គិសនី​ម៉ាញ៉េ​ទិច ក្រោម​ការឧបត្ថម្ភ​រប​ស់ WHO ។​
​ក្នុង​របាយការណ៍​រប​ស់គ​ណៈ កម្ម​ការ​ជីវ​វេជ្ជសាស្ត្រ​ទូទាំង​សហព័ន្ធ (​រុស្ស៊ី​) លោក Oleg Grigoriev មានប្រសាសន៍ថា "​តាម​សមាជិក​ទាំងឡាយ​របស់​គណៈកម្មការ​នៅក្នុង​សាលាបឋមសិក្សា ឬ​មធ្យមសិក្សា​នានា កន្លែង​ដែលមាន​ប្អូនៗ​អាយុ​ក្រោម​១៨​ឆ្នាំ​កំពុង​សិក្សា មិនត្រូវ​ប្រើប្រាស់​ប្រព័ន្ធ​បណ្តាញ្ញ​គ្មាន​ខ្សែ ព្រោះ​បណ្តាញ​គ្មាន​ខ្សែ​នេះ នឹង​បង្កើតជា​អគ្គិសនី​ម៉ាញ៉េ​ទិច និង​មាន​ឥទ្ធិពល​ទៅលើ​អារម្មណ៍​របស់​ពួកគេ​"​។​
​មុននេះ ពួក​អ្នកវិទ្យាសាស្ត្រ បាន​សន្និដ្ឋានថា កាំរស្មី​បញ្ចេញ​ពី​បណ្តាញ Wi-Fi  គ្រោះថ្នាក់​ចំពោះ​សុខភាព​បុរស​។ ឆ្នាំទៅ​មិញ របាយការណ៍​មួយ​របស់ ពួក​ជំនាញការ​អា​ហ្ស​ង់​ទីន បានឱ្យដឹងថា បណ្តាញ​គ្មាន​ខ្សែ អាចមាន​ឥទ្ធិពល​អាក្រក់​ទៅដល់​គុណភាព​មេជី​វិត ហើយ​វា​ជា​មូលហេតុ​មួយ ក្នុងចំណោម​មូលហេតុ​នៃ​ការបង្ក​ជា​ជំងឺ​គ្មាន​កូន​ចំពោះ​បុរស ដែល​កំពុង​កើនឡើង នៅលើ​ពិភពលោក នាពេល​សព្វថ្ងៃនេះ​។​
​លោក Konrado Avendano   អ្នកវិទ្យាសាស្ត្រ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ បង្ក​កំណើត​នៅ Cordov បានឱ្យដឹងថា "​ការស្រាវជ្រាវ​របស់​យើងខ្ញុំ បង្ហាញថា ការប្រើប្រាស់  notebook ភ្ជាប់​ជាមួយ​បណ្តាញ Wi-Fi ដែល​ច្រើនតែ​ដាក់​នៅលើ​ភ្លៅ​ពេលធ្វើការ ជិត​ប្រដាប់ភេទ អាចធ្វើឱ្យ​ថយចុះ​គុណភាព​របស់​មេជី​វិត​។ ប៉ុន្តែ​ធ្វើការ​ជាមួយ notebook ភ្ជាប់​បណ្តាញ​តាម​ខ្សែ​កា​ប្លិ៍​នោះ ឥទ្ធិពល​របស់​កាំរស្មី​អគ្គិសនី​ម៉ាញ៉េ​ទិច​គឺ​មិន​ច្រើន​ប៉ុន្មាន​ឡើយ អាច​ចាត់ទុកថា សុវត្ថិភាព "​។​
​តួលេខ​វិទ្យាសាស្ត្រ​ទាំងឡាយ ក៏បាន​បញ្ជាក់ថា បណ្តាញ​គ្មាន​ខ្សែ មាន​ឥទ្ធិពល​អសកម្ម​ទៅដល់​ការកកើត​បណ្តា​សមត្ថកិច្ច​របស់​ប្រព័ន្ធ​សរសៃប្រសាទ​របស់​កុមារ និង​ក្មេង​ជំទង់​៕

​ស្ត្រី​មានគភ៌ ថែទាំ​សម្រស់ និង​សុខភាព​ដូចម្តេច​?

នៅពេល​រាងកាយ​មាន​គភ៌ សុខភាព​រាងកាយ​របស់​យើង តែង​មាន​ការប្រែប្រួល​ទៅ​តាម​នោះដែរ​។ ដើម្បី​ឲ្យ​រាងកាយ​មិន​មាន​ការប្រែប្រួល អំឡុង​ពេល​មានគភ៌ យើង​គួ​អនុវត្ត​វិធី​ថែរក្សា​សុខភាព​ដូចជា​៖

-​រក្សា​ស្បែក​ឲ្យនៅ​ស្រស់ថ្លា​ជានិច្ចៈ​
​អំឡុង​ពេល​មានគភ៌ ស្បែក​របស់​យើង​តែង​មាន​ការផ្លាស់ប្តូរ មិន​ដូចគ្នា​ទេ អ្នកខ្លះ​ប្រែប្រួ​លបន្តិច​បន្តួច ឯ​ខ្លះ​ទៀត​ច្រើន គឺ​ទៅ​តាម​សភាព​ស្បែក​នីមួយៗ​។ ទោះបីយ៉ាងណា ក្រោយ​ពី​សម្រាលកូន ស្បែក​របស់​ស្ត្រី តែង​ផ្លាស់ប្តូរ​មក​ប្រក្រតី​ឡើងវិញ លើកលែងតែ​មាន​ស្នាម​បែក​សង្វារ​នឹង​ថយ​ចុះ​ខ្លះ ឬ​កន្លែង​ខ្លះ​មិន​បាត់បង់​ទាំង​ស្រុង​នោះឡើយ​។​

-​វិធី​អនុវត្តៈ​
​ងូតទឹក​ត្រជាក់​ឲ្យ​រាងកា​យមាន​សំណើម​។ បើ​ករណី​មិន​ចូលចិត្ត​ងូតទឹក​ត្រជាក់ ឲ្យ​ងូតទឹ​កក្តៅ​ឧណ្ហៗ ដើម្បី​ឲ្យ​ស្បែក​មាន​សំណើម​ស្រស់ថ្លា​។ ក្រៅពីនេះ​ត្រូវ​រក​សាញ​ននោង ឬ​ក្រណាត់​សាច់​គ្រើមៗ មក​ខាត់​កម្ចាត់​កោសិកា​ដែល​ខូច​ចេញ​ឲ្យអស់​វិញ​។​

-​កម្ចាត់​ភាព​អស់​កម្លាំងកំហែងៈ​
​អាការ​ចុក​រោយ ឈឺចាប់ តែង​កើតមាន​លើ​ស្ត្រី ពេល​មានគភ៌​ស្ទើរ​គ្រប់​គ្នា​។ ដូច្នេះ​បើ​ចុកចាប់​ត្រង់​កន្លែង​ណា ត្រូវ​បំបាត់​ត្រង់​កន្លែង​នោះ​។​

*​វិធី​អនុវត្តៈ​
​បើ​ឈឺ​ត្រង់​ក​ញ្ចឹង​-​ក​: ត្រូវ​យក​កន្សែងពោះគោ មក​ជ្រលក់​ទឹក​ក្តៅ​ឧណ្ហៗ រួច​យកមក​ស្អំ​ត្រង់​បរិវេណ​ចុក​រួយ​ត្រង់​ក​ញ្ចឹង​-​ក បន្ទាប់មក​ត្រូវ​ម៉ាស្សា​ថ្នមៗ ដោយ​កើយ​ខ្នើយ​ទន់ៗ នោះ​នឹង​ជួយ​ឲ្យ​ស្រួល​ខ្លួន​ឡើងវិញ​។

*​ប្រសិនបើ​ចុក​រួយ​ប្រអប់ជើង​:  ត្រូវ​យក​ទឹក​ក្តៅ​ឧណ្ហៗ​ដាក់​ក្នុង​កូន​ចានដែក ហើយ​ត្រាំ​ជើង​មួយ​សន្ទុះ បន្ទាប់ពីនោះ ម៉ាស្សា​ដោយ​ប្រេង ដែល​មាន​ក្លិនក្រអូប​បន្ថែម​ពីក្រោយ​។​

*​ឈឺ​ខ្នង​: រក​កៅអី ឬ​ពូក​ដែល​ស្រួល​អង្គុយ មក​ទ្រាប់​ផ្នែក​ខាងក្រោយ​ឆ្អឹងខ្នង មិន​លើ​ក​របស់​ធ្ងន់ ឬ​ពាក់​ស្បែកជើង​កែង​ខ្ពស់ ឬ​ត្រូវ​យក​ស្បែកជើងផ្ទាត់​មក​ពាក់​ជំនួស​វិញ​។​

*​ជំនួយ​ស្បែក​មុខ​: លុបលាង​មុខ​ឲ្យ​ស្បែក​ស្អាត​ល្អ ដោយ​ជ្រើសរើស​បន្លែ​ផ្លែឈើ ឬ​ឱសថ​បុរណ​ក៏​បាន តាម​ការ​និយម​ចូលចិត្ត ក្នុងនោះ​មានដូចជា​ត្រសក់​ផ្អរ ប៉េង​ប៉ោះ ទឹកដោះគោ ទឹកឃ្មុំ ទឹកដោះគោ​ជូរ ដើម្បី​បំពោក ជួយ​ឲ្យ​ស្បែក​ស្រស់ថ្លា​។ ក្រោយ​ពី​លុបលាង​ផ្ទៃមុខ​រួចហើយ ជំនួយ​ស្បែក​មុខ​ដោយ ម៉​ជឺ​រ៉ៃស៊ើ និង​បន្ទាប់មក បន្ថែម​ឈីស ជាមួយ​ការ​ផឹកទឹក​ផ្លែឈើ ឲ្យ​កាន់តែ​មាន​អារម្មណ៍​ស្រស់ថ្លា​ថែម​ទៀត​។

*​ត្រូវ​ចង​ចាំ​ថា ការ​រក​សេចក្តីសុខ​នៅក្នុង​ផ្ទះសម្បែង មិនចាំបាច់​អនុវត្ត​វិធី​ខាងលើ​ទេ គ្រាន់តែ​ប្រលែង​លេង​ជាមួយ​កូនតូចៗ ឬ​អាន​សៀវភៅ​ដែល​ចូលចិត្ត ឬ​ធ្វើ​នេះ​ធ្វើ​នោះ​ក្នុង​ផ្ទះសម្បែង ក៏​ជា​ការ​ស្រេច​៕​

លំបាកគេងអាចធ្វើឲ្យកើនហានិភ័យមហារីកក្រពេញប្រូស្តាត

ពិបាក​គេង​អាច​ឥទ្ធិពល​អាក្រក់​ទៅដល់​សុខភាព​
​បុរស​ដែល​ជួប​បញ្ហា​អំពី​ដំណេក ក្នុងនោះ​មាន​ស្ថានភាព​លំបាក​គេង មាន​ហានិភ័យ​កើត​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​ខ្ពស់ជាង​២​ដង ប្រៀប​នឹង​អ្នកដទៃ ។​
​ការព្រមាន​ខាងលើ​ត្រូវបាន​លើកឡើង​ក្រោយពេល​ពួក​អ្នកស្រាវជ្រាវ​នៅ​សកល​វិទ្យាល័យ Iceland តាមដាន​ស្ថានភាព​សុខភាព​របស់​បុរស​ជា​២១០០​នាក់ អាយុ​ពី​៦៧​ដល់​៩៦​ឆ្នាំ តាម​ទីភ្នាក់ងារ​ព័ត៌មាន​របស់​ឥណ្ឌា ANI ។​
​ជាក់ស្តែង​ពេល​ចូលរួម​ការស្រាវជ្រាវ មនុស្ស​ទាំងអស់​ត្រូវបាន​សំណូមពរ​ឲ្យ​ឆ្លើយ ៤​សំណួរ​អំពី​ភាពច្របូកច្របល់​ដំណេក តើ​ពួកគេ​មានប្រើ​ថ្នាំ​គេង​ឬ​អត់ លំបាក​គេង ភ្ញាក់​កណ្តាលយប់​ពិបាក​ធ្មេចភ្នែក​វិញ ឬ​ក្រោកពីដំណេក​នៅពេល​ព្រឹក​ព្រហាម តែ​មិនអាច​គេង​វិញ​បាន ។​
​តាមរយៈ​នោះ ៨,៥% និង​៥,៧% នៃ​អ្នកចូលរួម​ជា​បន្តបន្ទាប់​ឲ្យ​ដឹងថា ពួកគេ​ជួប​បញ្ហា​ដំណេក​ធ្ងន់ធ្ងរ និង​យ៉ាងធ្ងន់ធ្ងរ ។ គ្មាន​នរណាម្នាក់​ក្នុងចំណោម​អ្នកចូលរួម​កើត​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​ពេល​ការស្រាវជ្រាវ​ទើប​ចាប់ផ្តើម ។​
​ពួក​អ្នកវិទ្យាសាស្ត្រ​តាមដាន​អ្នកចូលរួម​ក្នុង​រយៈពេល​៥​ឆ្នាំ ហើយ​ក្នុង​រយៈពេល​នេះ​មាន ៦,៧% ត្រូវ​កើត​មហារីក​ក្រពេញ​ប្រូ​ស្តា​ត ។​
​ពួក​អ្នកស្រាវជ្រាវ​រកឃើញថា អ្នក​ជួប​បញ្ហា​ធ្ងន់ធ្ងរ​អំពី​ដំណេក​មានការ​ប្រឈម​កើត​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​ខ្ពស់​ស្មើ ២,១ និង​ប្រៀប​នឹង​អ្នកមាន​ដំណេក​ល្អ ។​
​អ្នកវិទ្យាសាស្ត្រ Lara G Sinurdardottir នៅ​សកល​វិទ្យាល័យ Iceland ព្រមាន​ថា "​ស្ថានភាព​ជួប​បញ្ហា​អំពី​ដំណេក មាន​លក្ខណៈ​ទូទៅ​ក្នុង​សង្ក​ម​ទាន់សម័យ និង​អាចមាន​បង្កើតជា​ផលវិបាក​សុខភាព​ធ្ងន់ធ្ងរ​ច្រើន ។ ស្ត្រី​កើត​ជំងឺ​ច្របូកច្របល់​ដំណេក​មាន​ហានិភ័យ​មហារីក​ដោះ​ខ្ពស់ ប៉ុន្តែ​ការបង្ក​ប់​គ្រោះថ្នាក់​របស់​បញ្ហា​អំពី​ដំណេក ចំពោះ​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​កម្រ​ត្រូវ​បានដឹង​" ។​
​ការស្រាវជ្រាវ​ថ្មី​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី Cancer Epidemiologg , Biomarkers and Prevention ៕​M

ទំពាស្ករកៅស៊ូ ជួយខួរក្បាលឲ្យវាងវៃ

មនុស្ស​មួយចំនួន​ចាត់ទុកថា ទម្លាប់​ទំពាស្ករ​កៅស៊ូ​ពុំមាន​គ្រោះថ្នាក់​សម្រាប់​សុខភាព នៃ​ការស្រាវជ្រាវ​របស់​ពួក​អ្នកវិទ្យាសាស្ត្រ នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ជាតិ​ជប៉ុន បាន​រកឃើញថា ទម្លាប់​នេះ​មាន​ប្រសិទ្ធភាព​ជួយ​បង្កើន ១០% សមត្ថភាព​ត្រិះរិះ​ពិចារណា និង​ភាពវាងវៃ។​

​ ក្នុងការ​ពិសោធន៍​អូសបន្លាយ​៣០​នាទី ពួក​អ្នកស្ម័គ្រចិត្ត ត្រូវបាន​សំណូមពរ​ចុក​ឆ្នុក​មួយ​ដោយ​ម្រាម​មេដៃ​ឆ្វេង ឬ​ស្តាំ អាស្រ័យ​ទៅតាម​ទិ​ករ​បស់​ព្រួញ​លើ​អេក្រង់។ ក្រុម​ស្រាវជ្រាវ​ដំណើរការ​ស្កែ​ន​ខួរក្បាល​របស់​អ្នក​ទំពារ និង​មិន​ទំពាស្ករ​កៅស៊ូ ពេល​ចូលរួម​ពិសោធន៍។​

​លទ្ធផល​វិភាគ​ស្កេ​ន​ ខួរក្បាល​បង្ហាញថា អ្នក​មិន​ទំពា​ស្ករ​កៅស៊ូ​បាត់បង់​៥៤៥​ភាគ​ពាន់​វិនាទី ដើម្បី​ប្រតិកម្ម​ពេល​ព្រួញ​លើ​អេក្រង់​ប្រែប្រួល ក្នុងពេល​អ្នក​ទំពា​រស្ករ​កៅស៊ូ​ចំណាយ​តែ ៤៩៣ ភាគ​ពាន់​វិនាទី។ តំបន់​ខួរក្បាល​ធ្វើ​សកម្មភាព​បំផុត ក្នុងពេល​ទំពា​ស្ករ​កៅស៊ូ​ពាក់ព័ន្ធ​ដល់​ចលនា និង​ការប្រមូលផ្តុំ។​
"​ ការស្រាវជ្រាវ​របស់​យើងខ្ញុំ​បានបង្ហាញ​ថា ទំពាស្ករ​កៅស៊ូ​ជួយ​ខួរក្បាល​រក្សា​ភាពភ្លឺស្វាង និង​វាងវៃ ក៏​ដូច​ឥទ្ធិពល​ទៅដល់​សមត្ថភាព​បញ្ជា​ចលនា។ ឥទ្ធិពល​ទាំងនេះ​អាចជួយ​កែប្រែ​ឲ្យ​ប្រសើរ​សមត្ថភាព​បញ្ញា​"។​
​ ការស្រាវជ្រាវ​របស់​ពួក​អ្នកវិទ្យាសាស្ត្រ​ជប៉ុន នឹង​ជា​ព័ត៌មាន​រីករាយ​ចំពោះ​មនុស្ស​ល្បីៗ​ដែល​ចូលចិត្ត​ទំពា​ស្ករ​កៅស៊ូ ដូចជា​គ្រូបង្វឹក​បាល់ទាត់ Alex Ferguson។ លោក​បង្ហាញ​វត្តមាន​ក្នុង​បណ្តា​ការប្រកួត​របស់​ក្រុម Manchester United ជាមួយ​មាត់​ទំពាស្ករ​កៅស៊ូ​ជាប្រចាំ៕​M

មនុស្ស​ក្រហម​មុខពេលទទួលទានស្រា, ស្រាបៀរ មានការប្រឈមនឹងការឈឺបេះដូង, ស្រ្តូក

៖ អ្នក​មុខ​ក្រហម ក្រោយពេល​ផឹកស្រា​មានការ​ប្រឈម​លើសឈាម នាំ​ដល់​ជំងឺ​បេះដូង​, ស្ត្រូ​ក ខ្ពស់ជាង​អ្នកដទៃ​
ការស្រាវជ្រាវ​មួយ​នាពេល​ថ្មីៗ​នេះ បានចង្អុលបង្ហាញ​ថា មនុស្ស​មុខ​ឡើង​ក្រហម ខណៈពេល​កំពុង​ទទួល​ទាន​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល ច្រើន​មានការ​ប្រឈម​នឹង​ការ​លើសឈាម ជាង​មនុស្ស​ដទៃ ។​
“​បាតុភូត​ក្រហមមុខ ពេល​ទទួលទាន​ស្រា តែង​ត្រូវបាន​ចាត់ទុក​ជាការ​ស្តែងចេញ​របស់​មនុស្ស​អាលែកហ្ស៊ី ជាមួយ​ភេសជ្ជៈ​មាន​អាល់កុល ប្រសិន​មិន​ប្រើ​ថ្នាំ​ជំនួយ ។ មនុស្ស​ម្នាក់​ត្រូវ​ក្រហមមុខ​ពេល​ទទួលទាន​ស្រា បង្ហាញថា ហ្សែ​ន​តំណពូជ​របស់​មនុស្ស​នោះ មិនអាច​បំផ្លាញ​បាន​រចនាសម្ព័ន្ធ​របស់ Acetaldehyde ដែលជា​ជាតិពុល​១​ប្រភេទ បង្កើត​ដោយ​ស្រា​ពេល​ជ្រាបចូល​ថ្លើម​”, នេះ​ជាការ​ឲ្យ​ដឹង​របស់​ប្រធាន​ក្រុម​ស្រាវជ្រាវ បណ្ឌិត Jong Surg Kin នៅ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ជាតិ Chungnam, កូរ៉េខាងត្បូង​។​
ពួក​អ្នកស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា ហានិភ័យ​លើសឈាម​កើនឡើង ចំពោះ​មនុស្ស​ដែល​ត្រូវ​ក្រហមមុខ ពេល​ទទួលទាន​ច្រើនជាង ៤​កែវ​ក្នុង​១​សប្តាហ៍ ។ ចំពោះ​ករណី​មិន​ក្រហមមុខ​, ការ​ប្រឈម​លើសឈាម​ក៏​នឹង​កើនឡើង ដែរ​ប្រសិន​ពួកគេ​ទទួលទាន​ស្រា​, ស្រា​បៀ​វ​ច្រើនជាង​៨​កែវ ក្នុង​១​សប្តាហ៍ ។ លើសឈាម​ដោយសារ​ទទួលទាន​ស្រា ជា​មូលហេតុ​ចំបង​បង្ក​ជា​ករណី​ឈឺបេះដូង និង​ស្ត្រូ​ក ។​
​បាតុភូត​មុខ​ក្រហម ក្រោយពេល​ប្រើប្រាស់​ភេសជ្ជៈ មាន​អាល់កុល មាន​ភាពខុសប្លែក​គ្នា​ទៅតាម​ភេទ​, អាយុ និង​ជនជាតិ ។ ពិនិត្យ​ជារួម បាតុភូត​នេះ លេចឡើង​សំខាន់​នៅ​ស្ត្រី​, មនុស្ស​ចាស់​, ជនជាតិ​អាស៊ី​ខាងកើត និង​លោកខាងលិច ៕M​

ផ្នែក "គ្មានប្រយោជន៍" បំផុតលើសរីរាង្គមនុស្ស?

​សាស្ត្រាចារ្យ Robert Shmerling នៅ​សកល​វិទ្យាល័យ​ហា​វ៉ាដ ទើបនឹង​បញ្ចេញ​ទស្សនៈ​របស់ខ្លួន​អំពី​ផ្នែក​មិន​សំខាន់បំផុត​លើ​សរីរាង្គ​មនុស្ស ។​
​ក្នុង​មជ្ឈដ្ឋាន​វិទ្យាសាស្ត្រ និង​វេជ្ជសាស្ត្រ​បច្ចុប្បន្ន មាន​២​ក្រុម​រៀប​លំដាប់​សារសំខាន់​របស់​បណ្តា​ផ្នែក​ទាំងឡាយ​ក្នុង​សរីរាង្គ​មនុស្ស នោះ​គឺ​ផ្នែក​ណា​ពុំ​សូវ​មាន​ប្រយោជន៍​បំផុត ឬ​ផ្នែក​ណា​មនុស្ស​អាច​ខ្វះ ។​
​មនុស្ស​មួយចំនួន​ចាត់ទុកថា ផ្នែក​មិនសូវ​សំខាន់បំផុត គឺ​ផ្នែក​មាន​គូៗ ។ ឧទាហរណ៍​ប្រសិន​សំណាងអាក្រក់​បាត់​ភ្នែក​ម្ខាង ឬ​ត្រចៀក​ម្ខាង​នោះ​ពុំទាន់​ជា​គ្រោះមហន្តរាយ​ឲ្យ​តែ​អ្នក​រក្សាបាន​ផ្នែក​នៅសល់ ។ ការបាត់បង់​សន្លឹក​បាត់​មួយ​ឬ​តម្រងនោម​មួយ​ក៏​មិន​គំរាមកំហែង​ដល់​អាយុជីវិត​មនុស្ស ។ ប៉ុន្តែ​ទស្សនៈ​មួយចំនួន​ផ្សេង​ចាត់ទុកថា ដោយសារ​ផ្នែក​នេះ​សំខាន់បំផុត ហេតុនេះ​ទើបត្រូវ​ការ​មាន​បន្ថែម​ជា​គូ​ដើម្បី​អាច​បង្ការ ។​
​សាស្ត្រាចារ្យ Robert Shmerling "​ស្តុក​ជា​រឿង​ល្អ​មួយ​ក្នុងករណី​អ្នក​កើត​ជំងឺ ឬ​ត្រូវរបួស ។ ពេល​ត្រូវ​បាត់​តម្រងនោម​ម្ខាង​ទៀត​ដែល​នៅសល់​ត្រូវ​ធ្វើការ​អំណត់​ជាង ។ ប្រសិន​មិន​ដូច្នេះ​ទេ​អ្នកនឹង​ជួប​បញ្ហា​ធំ​" ។​
​ទឡ្ហីករណ៍​ផ្សេង​បែរជា​ចាត់ទុកថា មាន​ផ្នែក​សរីរាង្គ​មួយចំនួន​ទោះបី​តែមួយគត់​ចំពោះ​មនុស្ស​តែ​ហាក់ដូច​មិន​សំខាន់​ណាស់ណា ។ ចំពោះ​វៀត​ដុះ​ខ្នែង​ឈរ​លំដាប់​ដំបូង​ក្នុង​បញ្ជី​នេះ ។​
​ប៉ុន្តែ សាស្ត្រាចារ្យ Shmerling មាន​យោបល់​ថា ពោះវៀន​ដុះ​ខ្នែង​មិន​ប្រាកដជា​ផ្នែក​ឯករាជ្យ ។ "​ពោះវៀន​ដុះ​ខ្នែង​ជា​ផ្នែក​១​របស់​ប្រព័ន្ធ​រំលាយ​អាហារ ។ អា​មី​ដាន​ក៏​ដូច្នេះ​ដែរ វា​ជា​ផ្នែក​មួយ​ក្នុងចំណោម​ផ្នែក​អង្គ​បដិបក្ខ នៅ​ផ្លូវ​រំលាយ​អាហារ និង​ដំណក​ដង្ហើម​ខាងលើ ។ វា​ក៏​សំខាន់​ណាស់ដែរ ។ ប្រសិន​តម្រូវ​ត្រូវ​បោះបង់ចោល​ផ្នែក​ណាមួយ​នោះ​លើ​សរីរាង្គ​ខ្លួន​ខ្ញុំ​នឹង​ជ្រើស​យក​ថង់​ប្រមាត់ ។ ខ្ញុំ​ប្រាកដថា ខ្ញុំ​នៅតែរ​ស់មាន​សុខ​ភាពល្អ​គួរសម ដោយ​មិនចាំបាច់​មាន​វា​" ៕​M

ខួរក្បាលរបស់អ្នកកើតរោគផ្លូវចិត្ត "ខុសសង្វាក់" ជាមួយពិភពខាងក្រៅ

ខួរក្បាល​មនុស្ស​ធ្វើការ​ដូច​នាឡិកា​
តាម Daily mail ការសិក្សា​ថ្មី​មួយ​នៅ​អាមេរិក បាន​រកឃើញថា អ្នកមាន​ជំងឺផ្លូវចិត្ត​ធ្ងន់ធ្ងរ​នោះ នាឡិកា​ជីវសាស្ត្រ​របស់​ខួរក្បាល​បាន​ត្រូវ​បំផ្លាញ ។
​ខួរក្បាល​មនុស្ស​មា​នស​កម្ម​ភាព​ដូច​ទៅនឹង​នាឡិកា​មួយ​រក្សា​នូវ​បណ្តា​កោសិកា​ធ្វើ​សកម្មភាព​ស៊ីសង្វាក់​គ្នា​ស្រប​ជាមួយ​ពិភព​ខាងក្រៅ ហើយ​វា​កំណត់​ទៅលើ​ការបរិភោគ​ឆ្ងាញ់​ពិសារ ការ​លង់​ដំណេក និង​ស្ថានភាព​ចិត្តសាស្ត្រ ។​
​ការសិក្សា​ថ្មី​នេះ​ទើប​រកឃើញថា ខួរក្បាល​អ្នក​កើតរោគ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​នោះ នាឡិកា​នេះ​បាន​ត្រូវ​បំផ្លាញ ។​
​ការសិក្សា​ទើបត្រូវ​បានប្រកាស​ផ្សាយ​លើ​ទស្សនា​វ​ដ្តី Proceedings of the National Academy of Sciences sau បន្ទាប់ពី​គេ​ពិនិត្យ​ស្រាវជ្រាវ​ភាពខុសប្លែក​គ្នា​រវាង​អ្នក​កើត​ជំងឺ​នោះ នឹង​អ្នក​ធម្មតា ។​
​ក្រុម​ស្រាវជ្រាវ​បាន​រកឃើញថា ហ្សែ​ន​ជាច្រើន​នៅតាម​តំបន់​ផ្សេងៗ​ពីគ្នា ក្នុង​ខួរក្បាល​ក៏មាន​សង្វាក់​ប្រចាំថ្ងៃ​របស់​វា​ដែរ ។​
​ខួរក្បាល​មនុស្ស​ធម្មតា ទម្រង់​សកម្មភាព​របស់​ហ្សែ​ន​ពិសេស​ដល់​ថ្នាក់​អ្នកស្រាវជ្រាវ​អាច​ផ្អែកលើ​នោះ ដើម្បី​គណនា​ពេលវេលា​ស្លាប់​របស់​មនុ​ស្សបាន ។​
​ខួរក្បាល​របស់​អ្នក​កើតរោគ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ នាឡិកា​ជីវសាស្ត្រ​របស់​ខួរក្បាល​បាន​ត្រូវ​បំផ្លាញ ទម្រង់​សកម្មភាព​ពេល​ថ្ងៃ​និង​យប់​របស់​ហ្សែ​ន​បាន​ដើរ​បញ្ច្រាស់​អស់ ។​
​បណ្ឌិត Jun Li នៅ​មហាវិទ្យាល័យ​ហ្សែ​ន​មនុស្ស នៃ​សកល​វិទ្យាល័យ Michigan (​អាមេរិក​) រួម​នឹង​សហការី បាន​សិក្សា​ហ្សែ​ន​ចំនួន ១២.០០០ ពី​តំបន់​៦​ផ្សេងៗ​គ្នា​របស់​សំណុំ​ខួរក្បាល​ដែល​គ្មាន​រោគ​ផ្លូវចិត្ត ។​
​ព័ត៌មាន​នេះ ជួយ​ដល់​អ្នកស្រាវជ្រាវ​យល់បាន​ច្បាស់​ជាង​មុន​អំពី​សកម្ម​ភាពខុសៗ​គ្នា​រវាង​ហ្សែ​ន នៅ​ខណៈពេល​ផ្សេងៗ​ពីគ្នា ក្នុង​១​ថ្ងៃៗ ។ ពេល​គេ​សិក្សា​លើ​ខួរក្បាល​អ្នក​កើតរោគ​ផ្លូវចិត្ត​នោះ នាឡិកា​ជីវសាស្ត្រ​របស់​ពួកគេ​ស្ទើរតែ​ខុសប្លែក​ទាំងស្រុង​ថែមទាំង​ច្របល់​គ្នា​រវាង​យប់ និង​ថ្ងៃ ៕​M

វីតាមីន D បូក​ជាមួយ​កាល់​សូម​ធ្វើ​ឲ្យ​មនុស្ស​អាយុ​វែង​

ឯកសារ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​លើកឡើងថា មនុស្ស​វ័យ​ចំណាស់​ដែល​លេប​វីតាមីន D និង កាល់​សូម​បន្ថែម​អាច​រស់នៅ​បានយូរ​ជាង​មនុ​ស្សវ័យ​ចំណាស់​ដូចគ្នា ។​

​ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា មនុស្ស​ចាស់​ដែល​ត្រូវបាន​គេ​ផ្តល់​ថ្នាំ​វីតាមីន D និង កាល់​សូម​បន្ថែម​ឲ្យ​ផឹក​មាន​អត្រា​ស្លាប់ ៩ % ក្នុងអំឡុងពេល​បី​ឆ្នាំ​តិចជាង​អ្នក​ដែល​ផឹកថ្នាំ Placebo ។ ទោះជា​យ៉ាងណា វីតាមីន D ខ្លួន​វា​ផ្ទាល់​មិនបាន​បង្ហាញ​ពី​ផលប៉ះពាល់​លើ​អត្រា​មរណៈ​នោះទេ ។​

​លទ្ធផល​ស្រាវជ្រាវ​នេះ​គឺ​ផ្អែកលើ​ទិន្នន័យ​នៃ​ការសាកល្បង​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​ចំនួន​ប្រាំបី​នាពេល​កន្លងមក​ដែល​មនុស្ស​ជាច្រើន​ត្រូវបាន​គេ​កំណត់​ចោះៗ​ឲ្យ​លេប​វីតាមីន D (​ដោយមាន​ឬ​គ្មាន​កាល់​សូម​) ឬ ផឹកថ្នាំ Placebo អសកម្ម​ដើម្បី​ធ្វើការ​ប្រៀបធៀប​គ្នា ។​

​វេជ្ជបណ្ឌិត​លោក ឡាស រ៉េ​ន​ច៍​ម៉ាក អ្នកដឹកនាំ​ស្រាវជ្រាវ​លើ​ឯកសារ​នេះ​បាន​និយាយថា ប្រភេទ​នៃ​ការស្រាវជ្រាវ​នេះ​ផ្តល់នូវ​ភស្តុតាង​ដ៏​រឹងមាំ​បំផុត​បញ្ជាក់ថា​តើ​ថ្នាំ​បន្ថែម​ទាំងនេះ​មាន​ឥទ្ធិពល​លើ​សុខភាព​ដែរ​ឬក៏​អត់ ។ ការថយចុះ​ហានិភ័យ​នៃ​ការស្លាប់​ចំនួន ៩ ភាគរយ​ក្នុងអំឡុងពេល​បី​ឆ្នាំ​ស្តាប់ទៅ​ហាក់ដូចជា​តិច​ខ្លាំងណាស់ ។

​រ៉េ​ន​ច៍​ម៉ាក ជំនួយការ​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Aarhus University ក្នុងប្រទេស​ដា​ណឺ​ម៉ាក​បាន​និយាយថា ប៉ុន្តែ​ឥទ្ធិពល​មួយ​នេះ​យ៉ាងហោចណាស់​ក៏មាន​អត្ថប្រយោជន៍​អស្ចារ្យ​ដូច​អត្ថប្រយោជន៍​ដែលមាន​ជាប់​ពាក់ព័ន្ធ​នឹង​ថ្នាំ​បញ្ចុះ​កូ​ឡេ​ស្តូ​រ៉ូ​ល និង ថ្នាំ​លើសឈាម​ដែរ ។​

​សម្រាប់​ការស្រាវជ្រាវ​របស់​ពួកគេ ក្រុម​អ្នកស្រាវជ្រាវ​បាន​ផ្គុំ​លទ្ធផល​បានមកពី​ការសាកល្បង​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​ចំនួន​ប្រាំបី​ដែលមាន​ការចូលរួម​ពី​មនុស្ស​ចាស់​ចំនួន​៧​ម៉ឺន​នាក់​ភាគច្រើន​ជា​ស្ត្រី ។ នៅក្នុង​ការសាកល្បង​និ​មួយៗ មនុស្ស​ទាំងនោះ​ត្រូវបាន​គេ​កំណត់​ចោះៗ​ឲ្យ​លេប​វីតាមីន D ឬ ថ្នាំ Placebo ហើយ​ការសិក្សា​មួយចំនួន​បាន​ប្រើការ​ផ្គុំ​ចូលគ្នា​នៃ​វីតាមីន D និង​កាល់​សូម ។​

​ដូ​ស (​កំរិត​ចំនួន​ថ្នាំ​) មានការ​ប្រែប្រួល​ប៉ុន្តែ​ការសាកល្បង​ភាគច្រើន​បាន​ប្រើ ដូ​ស​វីតាមីន D ពី ១០ ទៅ ២០ មីក្រូ​ក្រាម ។ នៅ​សហរដ្ឋអាមេរិក ក្រុមមន្ត្រី​សុខាភិបាល​បានស្នើ​ឲ្យ​មនុស្ស​ចាស់​ភាគច្រើន​លេប​វីតាមីន D ចំនួន ១៥ មីក្រូ​ក្រាម​ក្នុង​មួយថ្ងៃ ចំណែកឯ​មនុស្ស​ចាស់​អា​យុ​ចាប់ពី ៧០ ឆ្នាំ​ឡើងទៅ​គួរតែ​លេប​ឲ្យ​បាន ២០ មីក្រូ​ក្រាម ។​

​នៅក្នុង​ការសាកល្បង​ដែល​ប្រើ​កាល់​សូម ដូ​ស​ថ្នាំ​គឺមាន​កំរិត ១.០០០ មី​ល្លី​ក្រាម​ក្នុង​មួយថ្ងៃ ។ ជាទូទៅ ស្ត្រី​វ័យចាស់​ជាង ៥០ ឆ្នាំ និង មនុស្ស​ចាស់​អាយុ​ច្រើនជាង ៧០ ឆ្នាំ​ត្រូវបាន​គេ​ប្រាប់​ឲ្យ​លេប​កាល់​សូម​ចំនួន ១.២០០ មី​ល្លី​ក្រាម​ក្នុង​មួយថ្ងៃ ។​

​វីតាមីន D និង កាល់​សូម​គឺ​ល្បី​បំផុត​ខាង​ជួយ​ពង្រឹង​ឆ្អឹង ។ ស្ត្រី​ចំណាស់​ឧស្សាហ៍​លេបថ្នាំ​បន្ថែម​ទាំងនេះ​ដើម្បី​បង្ការ​ជំងឺ​ពុក​ឆ្អឹង ។ ការសិក្សា​មួយចំនួន​បាន​រកឃើញថា​ការរួមបញ្ចូល​ថ្នាំ​បន្ថែម​ទាំងនេះ​អាច​បង្ការ​ការ​ប្រេះ​ឆ្អឹង​ដោយសារ​ដួល​ក្នុងចំណោម​មនុស្ស​ចាស់​ផងដែរ ៕

ផលប្រយោជន៍​សុខភាព ពេល​ផ្តល់​ឈាម​

ក្រុម​អ្នកជំនាញការ​ផ្នែក​សុខាភិបាល បាន​អះអាងថា ប្រសិន​ផ្តល់​ឈាម​ជាប្រចាំ​ក្នុង​មួយឆ្នាំ អ្នក​នឹងមាន​ស្ថានភាព​សុខភាព​ល្អ​ជាង​អ្នកដទៃ និង​បន្ថយ​បាន​គ្រោះថ្នាក់​កើត​ជំងឺ​មួយចំនួន​។​
​តាមដាន​សុខភាពៈ ពេល​ផ្តល់​ឈាម​ម្តងៗ អ្នក​ត្រូវបានធ្វើ​វិភាគ​ត្រួតពិនិត្យ​ឈាម​។ អាស្រ័យហេតុនេះ អ្នក​ក៏​អាច​ដឹងថា ខ្លួន​ស្ថិតក្នុង​ក្រុម​ឈាម​អ្វី មាន​កើត​ជំងឺ​អំពី​សរសៃឈាម​បេះដូង ថ្លើម សម្ពាធ​ឈាម ហើយ​សមាសធាតុ​ក្នុង​ឈាម មាន​សភាព​ស្រួលបួល ឬ​អត់​។​
​បន្ថយ​គ្រោះថ្នាក់​ការដក់​កក​ជាតិ​ដែកៈ​អ្នកវិទ្យាសាស្ត្រ បាន​បញ្ជាក់ថា រាល់ពេល​ផ្តល់​ឈាម​ម្តងៗ អ្នក​អាច​បន្ថយ​គ្រោះថ្នាក់​កក​ជាតិ​ដែក​ក្នុង​សរីរាង្គ​។ រឿងនេះ​ជួយ​ធ្វើឱ្យ​ថយចុះ​ការ​ប្រឈម​កើត​ជំងឺ​សរសៃឈាម​បេះដូង​។​
​តាម CNN  បរិមាណ​ដែក​ក្នុង​ឈាម​ខ្ពស់ អាចធ្វើឱ្យ​កើន​ការ​ប្រឈម​កើត​ជំងឺ​សរសៃឈាម​បេះដូង ព្រោះ​ដែក​ធ្វើឱ្យ​កើន​ល្បឿន​អុកស៊ីតកម្ម កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​សរីរាង្គ បង្ក​របួស​សរសៃឈាម​ក្រហម​។​
​បន្ថយ​គ្រោះថ្នាក់​កើត​ជំងឺមហារីកៈ យោងតាម​ការស្រាវជ្រាវ​មួយចំនួន ការផ្តល់​ឈាម​ជាប្រចាំ នៅ​ពាក់ព័ន្ធ​ដល់​ការធ្វើឱ្យ​ថយចុះ​គ្រោះថ្នាក់​កើត​ជំងឺមហារីក រួមមាន​ថ្លើម សួត ក្រពះ ពោះវៀនធំ និង​ទាំង​មហារីក​បំពង់ក​។​
​បន្ថយ​គ្រោះថ្នាក់​ឈឺបេះដូងៈ​ការផ្តល់​ឈាម ពុំ​ត្រឹមតែ​ធ្វើឱ្យ​ថយចុះ​គ្រោះថ្នាក់​កើត​ជំងឺ​សរសៃឈាម​បេះដូង​ប៉ុណ្ណោះ​ទេ តែ​នៅ​កែប្រែ​ឱ្យ​ប្រសើរឡើង​សុខភាព​សរសៃឈាម​បេះដូង​របស់​អ្នក​។ អ្នកផ្តល់​ឈាម​ជាប្រចាំ​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ តែង​បន្ថយ​បាន ៨៨​ភាគរយ ករណី​ឈឺបេះដូង និង​៣៣​ភាគរយ ជំងឺ​សរសៃឈាម​បេះដូង​ធ្ងន់ធ្ងរ​។​
​ឈាម​ត្រូវបាន​ធ្វើឱ្យ​ស្រស់​ថ្មីៈ​តាម​របាយការណ៍​ទាំងឡាយ​លើ​ពិភពលោក​ឱ្យដឹងថា ការផ្តល់​ឈាម ក៏​ជា​ការជួយ​អ្នក​នៅក្នុង​ការផ្លាស់​ឈាម​ថ្មី​បានដែរ​។ ឈាម​ថ្មី​កកើតឡើង នឹង​ជួយ​សរីរាង្គ​ឲ្យ​មាន​សុខភាព​ល្អ​ជាង​និង​មាន​ប្រសិទ្ធភាព​ជាង​អ្នក​ដែល​មិនបាន​ធ្វើការ​ផ្ដល់​ឈាម ៕



វិធីព្យាបាលយ៉ាងមានប្រសិទ្ធភាពលើជំងឺពុកឆ្អឹង

ហាត់ប្រាណ​កាត់បន្ថយ​ការពុក​ឆ្អឹង​
អ្នកវិទ្យាសាស្ត្រ​អាមេរិក ឲ្យ​ដឹងថា ស្នាម​ប្រេះ​ឆ្អឹង​អាច​ត្រូវបាន​ប៉ះ​មកវិញ​យ៉ាង​ឆាប់រ​ហ័​រ អាស្រ័យ​ដោយ​វិធីសាស្ត្រ​ថ្មី​មួយ ដែល​អាច​បញ្ជូន​ថ្នាំ​ទៅដល់​តំបន់​ឆ្អឹង​រងរបួស ។​
​អ្នក​គីមី​សាស្ត្រ និង​វិស្វករ​ជីវសាស្ត្រ នៃ​សកល​វិទ្យាល័យ Pennsylvania អាមេរិក​ឲ្យ​ដឹងថា គេ​អាច​ឆ្លៀត​ប្រើ​ថាមពល​ដែល​បញ្ចេញ​ពី​ស្នាម​ឆ្អឹង​ប្រេះ​ដើ​ម្ប​ផ្តល់​ឲ្យ​សារជាថ្មី​នូវ​គ្រាប់ Nano ជួយ​វា​ធ្វើ​ចលនា "​ភ្លាមៗ​" ទៅកាន់​តំបន់​រង​ការ​ប្រេះស្រាំ​ដោយ​បញ្ចេញ​ថ្នាំ​ប៉ះប៉ូវ ។​
​តាម Nanowerk ដែល​ដកស្រង់​សម្តី​របស់​សាស្ត្រាចារ្យ Ayusman Sen នៃ​សកល​វិទ្យាល័យ Pennsylvania នោះ​គឺ ពេលដែល​ស្នាម​ប្រេះ​កើត​ឡើងលើ​ផ្ទៃ​ឆ្អឹង វា​បំផ្លាញ​សារធាតុ​រ៉ែ​ក្នុង​ឆ្អឹង ធ្វើ​ឲ្យ​មានការ​លេច​ជ្រៀប​បណ្តា​គ្រាប់​បន្ទុក​អគ្គស​នី​ដូចជា ion បង្ក​ជា​ដែន​អគ្គិសនី ហើយ​ស្រូបយក​បណ្តា​គ្រាប់​មាន​ផ្ទុក​អគ្គិសនី​មក​ខាង​ស្នាម​ប្រេះ ។ ការពិសោធន៍​របស់​យើងខ្ញុំ​បង្ហាញថា សណ្ឋាន​គ្រាប់​មាន​ជីវសាស្ត្រ​ស្រដៀង​គ្នា​អាច​បញ្ជូន​ឱសថ​ដើម្បី​ព្យាបាល​ឆ្អឹង តាមបែប​ធម្មជាតិ ហើយ​ឆាប់រហ័ស​ទៅលើ​ផ្នែក​ឆ្អឹង​ដែល​បាក់ ។​
​នេះ​ជា​វិធីសាស្ត្រ​ថ្មី​១ លុបបំបាត់ចោល របៀប​ព្យាបាល​បច្ចុប្បន្ននេះ ។ តាម​នោះ​ឱសថ​ត្រូវបាន​បញ្ជូន "​មិន​ម្ចាស់ការ​" តាម​ចរាចរ​ឈាម ដែល​វា​អាច​ពុំ​ទៅដល់​តំបន់​ស្នាម​ប្រេះ​តូចៗ ឬក៏​មិន​គ្រប់​ចំនួន​ចាំបាច់​សម្រាប់​ព្យាបាល​ឆ្អឹង​បាក់ ៕​M

កំហុសឆ្គងមួយចំនួនក្នុងការត្រួតពិនិត្យសុខភាព

មនុស្ស​ជាច្រើន​យល់ដឹង​ពី​សារសំខាន់​របស់​ការ​ពិនិត្យ​សុខភាព ប៉ុន្តែ​ដល់ពេល​ទៅ​ត្រួតពិនិត្យ​សុខភាព​បែរជា​បំពាន​កំហុស​១​ចំនួន​ធ្វើ​ឲ្យ​លទ្ធផល​ពិនិត្យ​មិនសូវ​ប្រាកដប្រជា ។​
-​ទទួលទាន​ទឹក​មុន​ម៉ោង​ពិនិត្យ​
​ពេល​យើង​ពិនិត្យ​មុខងារ​ថ្លើម តម្រងនោម ខ្លាញ់​ក្នុង​ឈាម ជាតិ​ស្ករ​ក្នុង​ឈាម​សុទ្ធតែ​ត្រូវការ​ពោះ​ទទេ ព្រោះ​ពេលនេះ​សរីរាង្គ​ស្ថានភាព​បំប្លែង​ង​សារជាតិ​ប្រក្រតី អាច​ឆ្លុះបញ្ចាំង​ស្ថានភាព​ជាក់ស្តែង ។​
​ការ​ទទួលទាន​ទឹកនឹង​ធ្វើ​ឲ្យ​រាវ​ឈាម ធ្វើ​ឲ្យ​លទ្ធផល​ត្រួតពិនិត្យ​ជាតិ​ស្ករ ខ្លាញ់ កម្រិត ក្រង​ស្អិត​របស់​ឈាម​មិន​ស្តង់ដារ ។ ជាក់ស្តែង ក្នុង​ថ្ងៃ​ឬ​ពេលយប់​មុន​ថ្ងៃ​យក​ឈាម​គួរ​ទទួលទាន​ទឹក​តិច (៥០-១០០ml) ។ ចំពោះ​អ្នក​លើសឈាម ជំងឺ​ទឹកនោមផ្អែម​នោះ​ត្រូវ​ប្រព្រឹត្ត​តាម​ការណែនាំ​របស់​វេជ្ជបណ្ឌិត ។​
-​មិន​ត្រួតពិនិត្យ​ទ្វារ​លាក​មក​
​បច្ចុប្បន្ន​មនុស្ស​ភាគច្រើន​ទៅពិនិត្យ​សុខភាព​សុទ្ធតែ​រំលង​ចោលការ​ពិនិត្យ​ទ្វារ​លាមក​ព្រោះ​វា​ពិបាក​ទ្រាំ​ផង និង​ខ្មាសអៀន​ផង និង​ពុំមាន​ប្រសិទ្ធភាព​ច្រើន ។ ប៉ុន្តែ​ឆ្លុះ​ពោះវៀន​ស្មុគស្មាញ​គួរសម ។ ត្រួតពិនិត្យ​ទ្វារ​លាមក​ជា​វិធី​ផ្ទាល់ សាមញ្ញ និង​ប្រសិទ្ធភាព​បំផុត​ដើម្បី​រកឃើញ​ដុំ​គីស​ពោះវៀន សាច់​លើស ឫសដូងបាត និង​ការវិវត្តន៍​ប្រែប្រួល​ជំងឺ​ក្រពេញ​ប្រូ​ស្តា​ត ។​
-​ខ្លាច​ថត​កាំរស្មី X
​មនុស្ស​ជាច្រើន​មាន​អារម្មណ៍​ថា កាំរស្មី X , CT មាន​គ្រោះថ្នាក់​ចំពោះ​សុខភាព​ហេតុនេះ​បដិសេធ​វិធីសាស្ត្រ​នេះ ។ ប៉ុន្តែ​មាន​ជំងឺ​យ៉ាងច្រើន​សុទ្ធតែ​ត្រូវ​ត្រួតពិនិត្យ​តាមរយៈ​កាំរស្មី​ដូចជា​មហារីក​សួត មហារីក​ក្រពេញ​ទឹកដោះ ។​
-​ជឿជាក់​លើ​តួលេខ​ដោយ​ងងឹតងងល់​
​តួលេខ​មិន​ស្ថិតក្នុង​កម្រិត​ធម្មតា​ពុំ​មានន័យថា មាន​ជំងឺ ។ តួលេខ​មិន​ឆ្លង​ហួស​កម្រិត​ធម្មតា​ក៏​ពុំ​មានន័យថា ដាច់ខាត​ធម្មតា ។​
​តួលេខ​ត្រួតពិនិត្យ​សុខ​ភាពជា​តួលេខ​ផ្តួចផ្តើម​ពុំមែន​ជា "​ស្តង់ដារ​មាស​" ។ ឧទាហរណ៍​មាន​អ្នកត្រួតពិនិត្យ​តួលេខ​ដុំ​គីស​របស់​មហារីក​ក្រពេញ​លំពែង CA199 គឺ​៤០ ឆ្លង​ហួស​ក្របខណ្ឌ​របស់​កម្រិត​ធម្មតា​គឺ​ក្រោម ៣៧​នោះ ភ័យខ្លាច ។ ជាក់ស្តែង ជក់បារី រលាក​សន្លាក់​ក៏​ធ្វើ​ឲ្យ​តួលេខ​នេះ​កើន​ខ្ពស់​មានតែ​តាមរយៈ​ការត្រួតពិនិត្យ​ជា​បន្តបន្ទាប់ ពិនិត្យឡើងវិញ វិភាគ​ផ្គូរ​ផ្គង​ទាំងអស់​ទើប​ចេញ​លទ្ធផល​ត្រួតពិនិត្យ​ប្រាកដប្រជា ។​
-3-5​ឆ្នាំ ទើប​ត្រួតពិនិត្យ​ម្តង​
​មាន​អ្នក​ទុ​ដ្ឋិ​និយម​ចាត់ទុកថា ត្រួតពិនិត្យ​សុខភាព​ពុំមាន​ប្រសិទ្ធភាព​ច្រើន ហើយក៏​មាន​អ្នក​សុ​ទិ​ដ្ឋ​និយម​ត្រួតពិនិត្យ​សុខភាព​ម្តង​ទាល់តែ ៣-៥ ឆ្នាំក្រោយ​ទើប​ពិនិត្យឡើងវិញ ។ ជាក់ស្តែង ការពិនិត្យ​រាល់​ឆ្នាំ​ទើប​រារាំង​បានល្អ​ជំងឺ​ច្រើន​ជួបប្រទះ​ដូចជា​លើសឈាម ខ្លាញ់​ក្នុង​ឈាម​ខ្ពស់​... ។ ស្ថានភាព​សុខភាព​ផ្លាស់ប្តូរ​អាស្រ័យ​ទៅតាម​ពេលវេលា ដូច្នេះ​ត្រូវ​យកចិត្តទុកដាក់​ជាប្រចាំ និង​យូរអង្វែង ៕​M

មនុស្ស​ចាស់​ទទួលទាន​ត្រី​ច្រើន បន្ថយ​ហានិភ័យ​កើត​ជំងឺ ដល់​ទៅ ៣៩%

ត្រី​ផ្ទុក​ច្រើន​នូវ​ប្រូតេអ៊ីន , អាស៊ីត​ខ្លាញ់ Omega-3 មាន​ប្រយោជន៍​បំផុត ដើម្បី​កសាង​សាច់ដុំ , ជួយ​មិន​ឲ្យ​ដួល , បន្ថយ​ឈឺសន្លាក់ ក៏ដូចជា បញ្ចៀស​បាន ការ​ថមថយ​សតិបញ្ញា ។​

​ពួក​អ្នកស្រាវជ្រាវ នៅ​វិទ្យាស្ថាន​សុខភាព និង​ជីវជាតិ​ជប៉ុន ទើប​ដំណើរការ​ស្រាវជ្រាវ​មួយ ចំពោះ​មនុស្ស​ចាស់ ១.០០០ នាក់ ដើម្បី​ស្វែងយល់​ការ​ហាត់ពត់​ស្មារតី និង​រាងកាយ​របស់​ពួកគេ ។ មនុស្ស​ចាស់ ត្រូវបាន​សួរ អំពី​ការចូលរួម​គមនាគមន៍​សាធារណៈ ឬ​បង់ប្រាក់​វិក្ក​យ​ប័ត្រ​លំបាក​យ៉ាងដូចម្តេច , កម្រិត​ទៅលេង សាកសួរ​សុខទុក្ខ មិត្តភក្តិ​របស់​ពួកគាត់​ដូចម្តេច​ដែរ , គាត់​មាន​ត្រូវការ​អ្នកដទៃ ជួយ​ជាប្រចាំ ឬ​អត់ ។ ពិសេស​អ្នកចូលរួម ក៏ត្រូវ​បាន​សួរ​អំពី​របប​ទទួលទាន ។​

​​ផ្តើម​ពី​នោះ ពួក​អ្នកស្រាវជ្រាវ រកឃើញថា អ្នកទទួល​ទាន​ត្រី​ច្រើន អាច​បន្ថយ​បាន ៣៩% នៃ​ហានិភ័យ​កើត​ជំងឺ​ខាង​ផ្លូវចិត្ត ក៏​ដូច​រាងកាយ ក្រោយ ៧ ឆ្នាំ ។​

​ប្រូតេអ៊ីន​សត្វ ជា​កូនសោ ដើម្បី​កសាង​សាច់ដុំ , ជួយ​ការពារ​សរីរាង្គ , ប្រឆាំង​ជំពប់​ដួល និង​បាក់ឆ្អឹង ។ ប៉ុន្តែ​ពេល​យើង​ចាស់​ទៅ សរីរាង្គ​នឹង​ពិបាក​ស្រូបយក និង​ដោះស្រាយ​សារជាតិ​ជីវជាតិ ជាង​ពេល​នៅ​ក្មេង ។ ដូច្នេះ​យើង​ត្រូវ​ទទួលទាន​ត្រី​ឲ្យ​បាន​ច្រើនជាង ដើម្បី​រក្សាសុខ​ភាពល្អ ៕M/V/L

ស្ត្រី​ដោះ​ធំ​ប្រឈម​នឹង​ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់​កាន់តែ​ខ្ពស់​

យោងតាម​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ឲ្យ​ដឹងថា ស្ត្រី​ដោះ​ធំ​អាច​នឹង​កាន់តែ​វិវត្តន៍​ជំងឺមហារីក​សុដន់ ។ ការសិក្សា​មួយ​ទៅលើ​ស្ត្រី​ចំនួន ១៦.០០០ នាក់​បាន​រកឃើញថា ការផ្លាស់ប្តូរ​ហ្សែ​ន​ដែលមាន​ជាប់​ទាក់ទិន​ទៅនឹង​ទំហំ​ដោះ​នោះ​ក៏មាន​ទំនាក់ទំនង​ទៅនឹង​ជំងឺមហារីក​ដោះ​ផងដែរ ។​

​ក្រុម​អ្នកស្រាវជ្រាវ​និយាយថា បម្រែបម្រួល​ហ្សែ​ន​មួយចំនួន​បាន​ចូលរួម​ក្នុងការ​គ្រប់គ្រង​អ័រម៉ូន​ភេទ​ស្រី Oestrogen ដែល​អាចធ្វើ​ឲ្យ​ដោះ និង ដុំ​សាច់​ធំ​លូតលាស់​បាន ។ បើទោះបីជា​ការស្រាវជ្រាវ​នេះ​បាន​ភ្ជាប់​ភាព​តឹង​ហាប់​នៃ​ដើមទ្រូង (​សំដៅលើ​ចំនួន​ជាលិកា​គ្មាន​ខ្លាញ់​) ទៅនឹង​ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់​ក៏ដោយ ក៏​គេ​មាន​ភស្តុតាង​អំពី​ការជាប់​ពាក់ព័ន្ធ​នឹង​ទំហំ​ដោះ​តិចតួច​ណាស់​កាលពី​លើក​មុន ។​

​ក្រុម​អ្នកចូលរួម​ក្នុងការ​សិក្សា​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​អាមេរិក​មួយ​ត្រូវបាន​ស្នើ​ឲ្យ​ប្រាប់​អំពី​ទំហំ​ដោះ​របស់​ពួកគេ​នៅលើ​កំរិត​រង្វាស់ ១០ ចុច​ដែលមាន​ចាប់ពី​ទំហំ​តូច​ជាង AAA រហូតដល់​ទំហំ​ធំ​ជាង DDD ។ តំណពូជ​ស្ត្រី​ដែលមាន​ប្រភព​មកពី​តំបន់​អឺរ៉ុប​ទាំងអស់​ត្រូវបាន​ពិនិត្យ​ស្រាវជ្រាវ​ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ដែល​បាន​ពិសោធន៍​មើល​បម្រែបម្រួល​ហ្សែ​ន​តូចៗ​រាប់លាន​នៅក្នុង DNA របស់​ពួកគេ​ដែល​គេ​ហៅថា Single-nucleotide polymorphisms ។ ក្នុងចំណោម​ស្ត្រី​ប្រាំពីរ​នាក់​ដែលមាន​ជាប់​ពាក់ព័ន្ធ​ខ្លាំង​បំផុត​ទៅនឹង​ទំហំ​ដោះ មាន​ស្ត្រី​បីនាក់​ក៏មាន​ជាប់​ទាក់ទិន​ទៅនឹង​ជំងឺមហារីក​សុដន់​ផងដែរ ។​

​ជំងឺមហារីក​សុដន់​គឺជា​ជំងឺ​កើតមាន​ទូទៅ​បំផុត​ក្នុងប្រទេស​អង់គ្លេស ដោយមាន​ករណី​ថ្មីៗ​ចំនួន ៥ ម៉ឺន​ករណី​ក្នុង​មួយឆ្នាំ ហើយ​ស្ត្រី​ម្នាក់​ក្នុងចំណោម​ប្រាំ​បីនាក់​បានកើត​ជំងឺ​នេះ​អំឡុងពេល​នៃ​ឆាកជីវិត​របស់​ពួកគេ ។​

​វេជ្ជបណ្ឌិត​លោក Nicholas Eriksson មកពី​ក្រុមហ៊ុន  23andMe ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា​បាន​និយាយថា វា​គឺជា​ទំនាក់ទំនង​គួរ​ឲ្យ​ទុកចិត្ត​ដំបូង​គេ​រវាង​ទំហំ​ដោះ និង ជំងឺមហារីក​ដោះ ប៉ុន្តែ​បាន​បន្ថែមថា ការស្រាវជ្រាវ​ច្រើន​ថែមទៀត​ចាំបាច់​ត្រូវតែ​ធ្វើឡើង​មុនពេល​វា​អាច​ត្រូវគេ​ចាត់ទុកថា​ជា​អំណះអំណាង​ដ៏​រឹងមាំ​មួយ ។​

​លោក​បាន​និយាយថា "​លទ្ធផល​ស្រាវជ្រាវ​របស់​យើង​បាន​រកឃើញថា​បម្រែបម្រួល​ហ្សែ​ន​បាន​ជះឥទ្ធិពល​ទាំង​លើ​ជំងឺមហារីក និង បម្រែបម្រួល​ទំហំ​ដោះ​តាម​លក្ខណៈ​ធម្មជាតិ ។ ខណៈពេលដែល​ទំនាក់ទំនង​ច្បាស់លាស់​រវាង​ទំហំ​, ភាព​តឹង​ណែន​, ភាព​ធំធាត់​នៃ​សុដន់ និង ជំងឺមហារីក​ដោះ​នៅតែមាន​ការពិបាក​ក្នុងការ​បកស្រាយ​នៅឡើយ​នោះ ការយល់ដឹង​អំពី​ក​ត្ត​ជីវវិទ្យា ... អាច​ផ្តល់​ជា​តម្រុយ​មួយ​ក្នុងការ​អភិវឌ្ឍន៍​ឧបករណ៍​ពិនិត្យ​ថ្មីៗ​ឡើង​" ៕

​ˆ​ជីវជាតិ​សម្រាប់​ស្ត្រី​មជ្ឈិមវ័យ​

កាន់​តែមាន​អាយុ​ច្រើន ពិសេស​គឺ​ក្រោយ​ដំណាក់កាល​អស់​រដូវ បរិមាណ estrogen ក្នុង​សរីរាង្គ​ស្ត្រី​ភាគច្រើន ថយចុះ​ខ្លាំង​។ នោះ​ជា​មូលហេតុ​មួយ ក្នុងចំណោម​មូលហេតុ​បង្ក​ការ​សឹក​រេច​សុខភាព​។​

​តាម​គេហទំព័រ MyhealthnewsDaily, បណ្ឌិត Nereida Correa នៅ​សកល​វិទ្យាល័យ​វេជ្ជសាស្ត្រ Einstein នៅ​ញូវយ៉ក (​អាមេរិក​) បាន​ទូន្មាន​ចំពោះ​ស្ត្រី​អាយុ​ច្រើន​ថា គួរ​បំពេញបន្ថែម​សារជាតិ​ជីវជាតិ​សំខាន់ៗ ៥ សម្រាប់​សរីរាង្គ ដើម្បី​រារាំង ជំងឺ​រ៉ាំរ៉ៃ​មួយចំនួន ដូចជា​សរសៃឈាម បេះដូង ពុក​ឆ្អឹង ទឹកនោមផ្អែម មហារីក​ដោះ លើសឈាម ... ។​

*​វីតាមីន D
​ការស្រាវជ្រាវ​មួយ ទើប​ត្រូវបាន​ចុះផ្សាយ​នៅក្នុង​ទស្សនា​វ​ដ្តី​វេជ្ជសាស្ត្រ New England Journal of Medicine ថ្មីៗ​នេះ បានឱ្យដឹងថា ស្ត្រី​ប្រើ​វីតាមីន D កម្រិត​ខ្ពស់ រាល់ថ្ងៃ អាច​បន្ថយ​បាន ៣០​ភាគរយ​នៃ​ហានិភ័យ​បាក់ឆ្អឹង​ត្រគាក​។ អ្នក​ប្រើ​វីតាមីន D តិច​នោះ មាន​ឆ្អឹង​ស្រួយ និង​ប្រឈម​ការកើត​ជំងឺ​ពុក​ឆ្អឹង​យ៉ាងខ្ពស់​។ វីតាមីន D អាច​បញ្ចូល​ក្នុង​សរីរាង្គ​តាមផ្លូវ​៣ : ស្បែក​(​ស្រូបយក​ពន្លឺព្រះអាទិត្យ​), របប​ទទួលទាន​(​ទឹកដោះគោ​), ហ្វ្រូ​ម៉ា​, ទឹកក្រូច​ច្របាច់​, សណ្តែកបណ្តុះ ... និង​ករណី​មួយចំនួន ត្រូវ​ប្រើ​ថ្នាំ​តាម​វេជ្ជបញ្ជា​របស់​វេជ្ជបណ្ឌិត​។​

*​កាល់ស្យូម​
​កាល់ស្យូម ជួយ​សរីរាង្គ​បង្កើត​កោសិកា​ឆ្អឹង​ថ្មី ពិសេស​គឺ​ក្នុងដំណាក់កាល​អស់​រដូវ​។ វេជ្ជបណ្ឌិត Nereida Correa សង្កត់ធ្ងន់ថា ប្រសិន​គ្រាន់តែ​ទទួលទាន​ទឹកដោះគោ​នោះ បរិមាណ​កាល់ស្យូម​ផ្គត់ផ្គង់​ឱ្យ​សរីរាង្គ​មិន​គ្រប់គ្រាន់​។ ដូច្នេះ​ស្ត្រី​ត្រូវ​យកចិត្តទុកដាក់ បំពេញ​កាល់ស្យូម​បន្ថែម តាមរយៈ​អាហារ​ផ្សេងៗ (​តៅហ៊ូ​, ធញ្ញជាតិ​, សណ្តែកសៀង​, បន្លែ​បៃតង​, ផ្លែឈើ​, ស្ពៃក្តោប​, ផ្កា​ស្ពៃ​, ត្រី ...) ជាមួយ​កម្រិត​៦០០ មិ​ល្លី​ក្រាម ក្នុង​មួយថ្ងៃ​។​

*​អាស៊ីត​ខ្លាញ់ Omega-3
​តាម​ការស្រាវជ្រាវ​រប​ស់​សមាគម​បេះដូង​អាមេរិក បាន​បង្ហាញថា ការទទួល​ទាន​ត្រី​មាន​បរិមាណ​អាស៊ីត​ខ្លាញ់ Omega-3 ខ្ពស់ មាន​ប្រសិទ្ធភាព​បន្ថយ​គ្រោះថ្នាក់​កើត​ជំងឺ​សរសៃឈាម​បេះដូង​ចំពោះ​ស្ត្រី​។ ក្រៅពីនេះ អាស៊ីត​ខ្លាញ់ Omega-3 នៅមាន ប្រសិទ្ធភាព​ធ្វើឱ្យ​កើន​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ (HDL), បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ (LDL), ជួយ​សរីរាង្គ​បង្ការ​ជំងឺ​បេះដូង​។ ក្រៅពី​ការបង្កើន​ការទទួល​ទាន​ត្រី​មាន​ផ្ទុក​អាស៊ីត​ខ្លាញ់ Omega-3 ខ្ពស់​(​ត្រី​ធូ​ណា​, សាល់​ម៉ុ​ន ...) ពីរដង​ក្នុង​មួយ​សប្តាហ៍​, អ្នក​គួរ​ទទួលទាន​ថ្នាំ​ប្រេង​ត្រី​បន្ថែម​ក្នុង​កម្រិត​១-៤​ក្រាម​ក្នុង​មួយថ្ងៃ​។​

*​វីតាមីន B12
​ការសិក្សា​ស្រាវជ្រាវ​លើ​ស្ត្រី​អស់​រដូវ​ជិត ៧៣.០០០​នាក់ បាន​បង្ហាញថា មាន​ដល់ ៥,៥​ភាគរយ ក្នុងចំណោម​នោះ​ត្រូវ​ខ្វះ​ឈាម​។  ស្ត្រី​ខ្វះ​ឈាមមាន និន្នាការ​ប្រើប្រាស់​ដែក វីតាមីន C និង វីតាមីន B12 យ៉ាង​ទាប ក្នុងនោះ​ពិសេស គឺ​វីតាមីន B12 ។ ការ​ស្តែងចេញ​មួយចំនួន​របស់​មនុស្ស​ខ្វះ​វីតាមីន B12 គឺ​អស់កម្លាំង ស្រក​ទម្ងន់ ថមថយ​ការចងចាំ រោគ​ផ្លូវចិត្ត ... ដើម្បី​បំពេញបន្ថែម បរិមាណ​វីតាមីន​ចាំបាច់​នេះ ត្រូវ​ទទួលទាន​ត្រី សាច់ ស៊ុត ទឹកដោះគោ ធញ្ញជាតិ ... ។​

*​អាស៊ីត​ហ្វូ​លិ​ក​
​ពុំ​ត្រឹមតែ​ដើរតួនាទី​សំខាន់​ក្នុងពេល​មានគភ៌​ប៉ុណ្ណោះ​ទេ អាស៊ីត​ហ្វូ​លិ​ក នៅ​ជា​ប្រភព​ជីវជាតិ​ចាំបាច់​សម្រាប់​ស្ត្រី​ដែលមាន​អាយុ​ច្រើន​។ ក្រៅពី​ប្រសិទ្ធភាព​ការពារ​បេះដូង​មាំមួន (​អាស៊ីត​ហ្វូ​លិ​ក មាន​ប្រសិទ្ធភាព​ធ្វើឱ្យ​ថយចុះ homocysteine ក្នុង​ឈាម​-​បរិមាណ homocysteine ក្នុង​ឈាម​កើន ជា​កត្តា​បង្ក​គ្រោះថ្នាក់​សរសៃឈាម​បេះដូង​) អាស៊ីត​ហ្វូ​លិ​ក នៅ​ជួយ​ផលិត​កោសិកា​ឈាម​ថ្មី​។ សញ្ញា​សម្គាល់​សរីរាង្គ​ខ្វះ​អាស៊ីត​ហ្វូ​លិ​ក គឺ​អស់កម្លាំង ឈឺក្បាល ស្រក​ទម្ងន់ ... អាស៊ីត​នេះ អាច​ត្រូវបាន​រកឃើញ​នៅក្នុង​បន្លែ ស្លឹក​បៃតង ក្រូច ក្រូចឆ្មារ ពពួក​គ្រាប់​ល្ពៅ ត្រឡាច បន្លែ​ទង និង​ប្រេង​អូ​លីវ​៕

​ˆ​សញ្ញា​មហារីក​ដោះ​ដែល​អ្នក​ស្មាន​មិន​ដល់​

មហារីក​ដោះ ជា​ជំងឺមហារីក​មួយ ក្នុងចំណោម​ជំងឺមហារីក តែង​ជួបប្រទះ​បំផុត​នៅ​ស្ត្រីភេទ​។ ក្នុង​សឹងតែ​គ្រប់​ករណី ក៏ដូចជា​ជំងឺមហារីក​ដទៃទៀត​ដែរ មហារីក​ដោះ ពុំ​មានការ​ស្តែងចេញ​ច្បាស់លាស់​ភ្លាម​ពីដំបូង​។ ហើយ​ដល់ពេល​លេចចេញ​ច្បាស់​នោះ ជំងឺ​បាន​ឈានដល់​ដំណាក់កាល​ធ្ងន់ធ្ងរ ពិបាក​ព្យាបាល​។​

​ដូច្នេះ​ការ​ស្វ័យ​ត្រួតពិនិត្យ ដើម្បី​ឆាប់​រកឃើញ​ភាពខុសប្រក្រតី​នៅ​ដោះ គឺ​សំខាន់បំផុត​។ ស្វ័យ​ត្រួតពិនិត្យ​ដោះ​ទាំងសងខាង​រាល់ថ្ងៃ ជា​វិធី​ល្អ​បំផុត ជួយ​ស្ត្រី​ឆាប់​រកឃើញ​ដុំ​គីស​ប្លែក​ធម្មតា តំបន់​ស្បែក​មាន​ពណ៌​ចម្លែក​, ចេញ​មុន ...​។ សញ្ញា​ទាំងអស់នេះ សុទ្ធតែ​អាច ព្រមាន​ពី​គ្រោះថ្នាក់​មហារីក​ដោះ ហើយ​អ្នក​ត្រូវ​ទៅពិនិត្យ​កាន់តែ​ឆាប់​កាន់តែ​ល្អ​។ វេជ្ជបណ្ឌិត​នឹង​ឱ្យ​អ្នក​ថត​ក្រពេញ​ដោះ ឬ​ការពិសោធន៍​ផ្សេងៗ ដើម្បី​កំណត់​មូលហេតុ​។​

​ក្រៅពី​សញ្ញា​ខាងក្រៅ​បង្ហាញ​ជុំវិញ​ដោះ ប្រសិន​ឃើញ​មាន​អាកា​រៈ​ខាងក្រោម​នេះ នោះ​អ្នក​ក៏​មិនត្រូវ​ប្រហែស ព្រោះ​វា​ក៏​អាចជា​សញ្ញា​ព្រមាន​គ្រោះថ្នាក់​មហារីក​ដោះ​។​

 

១.​រមាស់​, ឈឺ ឬ​ក្រហម​ដោះ​
​តំបន់​ស្បែក​ដោះ មាន​អារម្មណ៍​ក្រហាយ​, ក្តៅ​ពេល​ប៉ះ គឺ​នោះ​អាចជា​សញ្ញា​របស់​ជំងឺមហារីក​ដោះ និង​រលាក​ដោះ សណ្ឋាន​កម្រ​ជួប​មួយ គឺ​មិន​ទូទៅ​ដូចជា​ដុំ​គីស​ដោះ​។ មហារីក​ដោះ អាច​បង្ក​ការ​រលាក​ដោះ បណ្តាលឱ្យ​ដោះ​ត្រូវ​ហើម និង​ឈឺ​ពេល​មាន​រំញោច​។​

​ប្រសិន​ឃើញ​ស្បែក​ដោះ​មាន​ពណ៌​ក្រហម​ខុសធម្មតា ឬ​មាន​ស្រកា ឬក៏​មាន​ស្នាម​ដូច​ស្នាម​ខួច ...​នោះ​គឺជា​សញ្ញា​អាច​រលាក​ដោះ​។ ពេល​អ្នកមាន​សញ្ញា​ទាំងនេះ រោគសញ្ញា​ដំបូង​អម​ជាមួយ គឺ​អ្នក​នឹងមាន​អារម្មណ៍​ឈឺ​ពើត ដូចជា​ឈឺ​ពើត​ដោះ​ក្នុង​ខួប​រដូវ តែ​ប៉ុន្មាន​ថ្ងៃក្រោយ វា​នៅតែ​មិន​បាត់​។ មានតែ​៣​ភាគរយ​នៃ​ករណី​មហារីក​ដោះ គឺ​ដោយសារ​រលាក​។ ពេល​ត្រូវ​រលាក កោសិកា​មហារីក រីកចម្រើន​លឿន ធ្វើឱ្យ​ស្ទះ​សរសៃឈាម​ចិញ្ចឹម​ស្បែក​។ ការ​ស្តែងចេញ​មាន ដូចជា ពណ៌​ក្រហម រមាស់ ក្តៅ ជា​សញ្ញា​របស់​មហារីក​ដោះ រលាក តែ​វា​ច្រើន​ត្រូវ​ច្រឡំ​ជាមួយ​ជំងឺ​រលាក​ដោះ ឬ​ឆ្លង​មេរោគ​បំពង់​នាំ​ទឹកដោះ​ជុំវិញ​ក្បាលដោះ​។​

២.​ឈឺ​ខ្នង​
​ថ្វី​ត្បិត​ពុំ​ទូទៅ តែ​ក៏មាន​ស្ត្រី​តែង​ត្រូវ​ឈឺ​ខ្នង មុនពេល​រកឃើញ​ជំងឺមហារីក​ដោះ​។ ការឈឺ​នេះ​ច្រើន​លេចឡើង​នៅ​ផ្នែក​ខ្នង​លើ ចន្លោះ​ស្លាបប្រចៀវ​ទាំងពីរ និង​អាច​ងាយ​ត្រូវ​ច្រឡំ​ជាមួយ ឈឺ​សាច់ដុំ តឹង​សរសៃ ឬ​យារ​សរសៃពួរ​, រលាក​ឆ្អឹងសន្លាក់​របស់​ឆ្អឹង​កង​ខ្នង​។​

​សឹងតែ​ទាំង​អស់នៃ​ដុំ​គីស​ដោះ​រីកចម្រើន​ក្នុង​ជាលិកា​ក្រពេញ​ដោះ ពង្រីក​ជ្រៅ​ចូលក្នុង​ដោះ ជិត​គែម​ដោះ​, ប្រសិន​ដុំ​គីស​លូតលាស់ រុញ​បញ្ច្រាស​ទៅ​ប៉ែក​ឆ្អឹងជំនីរ និង​ឆ្អឹងខ្នង​នោះ នឹង​បង្កើតជា​ការឈឺ​នៅ​ប៉ែក​ក្រោយខ្នង គឺ​មែន​នៅ​ដោះ​។ មហារីក​ដោះ ក៏មាន​និន្នាការ​រាលដាល​ទៅដល់​ឆ្អឹងខ្នង ឆ្អឹងជំនីរ ក្លាយទៅជា​មហារីក​ឆ្អឹង​បន្ទាប់​ទៀត​។​

៣.​ក្បាលដោះ​ប្រែប្រួល​
​កន្លែង​មួយ​ក្នុងចំណោម​កន្លែង​ទូទៅ​បំផុត លេចចេញ​ដុំ​គីស​ដោះ គឺ​ខាងក្រោយ​ក្បាលដោះ​។ អាស្រ័យហេតុនេះ វា​អាច​បង្ក​ជាការ​ប្រែប្រួល​អំពី​ទ្រង់ទ្រាយ និង​ទទួល​អារម្មណ៍​របស់​ក្បាលដោះ​។ ការប្រែប្រួល​អំពី​ទ្រង់ទ្រាយ អាចជា​ក្បាលដោះ​ទ្រុឌ​ចូលក្នុង រាបស្មើ​ជាង​។ មាន​ករណី​មហារីក​ដោះ នៅ​ឃើញ​មាន​ចេញ​ទឹករងៃ​ច្រើន​នៅ​ដោះ ទោះបី​មិនដែល​ចិញ្ចឹម​កូនតូច មិនតែប៉ុណ្ណោះ​ក្បាលដោះ នៅ​ចេញឈាម​ថែម​ទៀតផង​។​

៤.​ឈឺ​, ហើម ឬ​មាន​ដុំ​គីស​នៅ​ក្លៀក​
​ក្លៀក​ជា​កន្លែង​មហារីក​ដោះ រាលដាល​ដំបូង​។ ការឈឺ​ណាក៏ដោយ ក្នុង​តំបន់​ក្លៀក​ដូចជា​ហើម ឬ​មាន​ដុំ​គីស គឺជា​សញ្ញា​មួយ​ដែល​អ្នក​ត្រូវ​យកចិត្តទុកដាក់​យ៉ាង​ប្រយ័ត្នប្រយែង​បំផុត​៕

​អាហារ​មួយ​ចំនួន មិន​ត្រូវ​ហូប​នៅ​ពេល​ឃ្លាន

ដំឡូង​បារាំង ចេក ខ្ទឹម​ស ឬ​ប៉េងប៉ោះ​។​ល​។ ជា​អាហារ​ដែល​ត្រូវបាន​ក្រុម​អ្នកជំនាញ​ការណែនាំ មិន​ឲ្យ​បរិភោគ​នៅពេល​កំពុង​ឃ្លាន​ឡើយ​។​

​ក្រុម​អ្នកជំនាញ​ផ្នែក​សារព័ត៌មាន​បំប៉ន បានឲ្យដឹងថា សារជាតិ​មួយចំនួន​នៅ​ក្នុង​ប្រភេទ​អាហារ​ដែល​បាន​រៀបរាប់​ខាងលើ នឹង​ជំរុញ​ឲ្យ​ការបញ្ចេញ​អាស៊ីដ​របស់​ក្រពះ​បាន​លឿន ដូច្នេះ​នៅពេល​ក្រពះ​របស់​អ្នក​មិនទាន់​មាន​អាហារ ឬ​ក៏​កំពុង​ឃ្លាន​នោះ អាស៊ីដ​នឹង​កាន់តែ​ធ្វើឲ្យ​ក្រពះ​ចុក​ផ្សា​ប៉ះពាល់​ដល់​សុខភាព​។​

​​១-​ចេក​
​​វា​នឹង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព ប្រសិន​អ្នក​ហូប​ចេក​មួយ​ផ្លែ បន្ទាប់​ក្រោក​ពី​ដេក​នា​ព្រឹក​ព្រលឹម​ដែល​ក្រពះ​របស់​អ្នក​នៅ​ទទេ​។ ហូ​បចេក​ក្នុងពេល​នេះ នឹង​ធ្វើឲ្យ​កម្រិត​ម៉ាញ៉េ​ស្យូម កើន​ឡើង​ធ្វើឲ្យ​បាត់បង់​តុល្យភាព​រវាង​កាល់ស្យូ​ម និង​ម៉ាញ៉េស្យូម​ក្នុងឈាម ក៏ដូចជា​សារធាតុ​ផ្សេងៗ ដែល​ជួយ​គ្រប់គ្រង​ចង្វាក់បេះដូង និង​សរសៃឈាម​។​

​​២-​ដំឡូង​បារាំង​
​នៅពេល​កំពុង​ឃ្លាន អ្នក​មិន​ត្រូវ​ហូប​ដំឡូងបារាំង​នោះទេ ដោយសារ​តែ​វា​ធ្វើឲ្យ​ក្រពះ​បញ្ចេញ​ជាតិ​អាស៊ីដ​កាន់តែ ច្រើន​។ ប្រសិន​មាន​ជំងឺ​រលាក​ក្រពះ ដាច់ខាត​មិន​ត្រូវ​ហូប​ពេល​ពោះ​ទទេ​។​


៣-​ខ្ទឹម​ស​
​​ខ្ទឹម​ស មាន​ប្រយោជន៍​ច្រើន​ក្នុង​ការធ្វើ​ម្ហូប ប៉ុន្តែ​អ្នក​មិន​ត្រូវ​ហូប​នៅពេល​ពោះ​ទទេ​ដែរ ដោយសារ​តែ​វា​អាច​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ស្រទាប់​ខាងលើ​ក្នុង​ក្រពះ និង​ពោះវៀន មិន​ល្អ​សម្រាប់​សុខភាព​។​

​​៤-​ប៉េង​ប៉ោះ
​​នៅក្នុង​ផ្លែ​ប៉េង​ប៉ោះ មាន​ផ្ទុក​សារជាតិ​អាស៊ីដ​ច្រើន និង​សារជាតិ​អាច​រលាយ​ផ្សេងៗ​ទៀត ដូច្នេះ​ប្រសិន​ហូប​វា​នៅ​ពេល​ព្រឹក​ពោះ​ទទេ សារជាតិ​ទាំងនេះ​នឹង​ប្រតិកម្ម​ជាមួយនឹង​អាស៊ីដ​ក្នុង​ក្រពះ​បង្កើតបាន​ជា​កាកសំណល់​ដែល​ពិបាក​រលាយ​នាំ​ឲ្យ​ឈឺពោះ​។​

​​៥-​ផឹកទឹក​ត្រជាក់​ខ្លាំង ឬ​ទឹកកក​
​​ការផឹក​ទឹក​ត្រជាក់​ខ្លាំង ឬ​ទឹកកក នៅ​ពេល​ព្រឹក​ព្រលឹម ឬ​នៅ​ពេល​កំពុង​ឃ្លាន នឹង​មិន​មាន​ប្រយោជន៍​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​ទេ​។ ប្រសិន​ស្ថានភាព​នេះ​អូសបន្លាយ​យូរ​ទៅ វា​នឹង​នាំ​ឲ្យ​អង់​ហ្ស៊ី​ម (enzyme) ប្រតិកម្ម​ក្នុង​ក្រពះ បណ្តាលឲ្យ​កើត​ជំងឺ​លើសប្រព័ន្ធ​រំលាយ​អាហារ​។ ចំពោះ​ស្ត្រី​វិញ​នឹង​ធ្វើឲ្យ​រដូវ​មក​មិន​ទៀង​។​

​​៦-​ស្រា និងស្រា​បៀរ​
​ផឹកស្រា ឬ​ភេសជ្ជៈ ដែល​មាន​ជាតិ​អាល់​កុល នៅពេល​មិន​ទាន់​ហូប​អាហារ ជាពិសេស​គឺ​ស្រា​ខ្លាំង​នោះ វា​នឹង​អាច​ធ្វើ​ឲ្យ​កើតអា​ការពុល​ស្រា​យ៉ាង​ធ្ងន់ បណ្តាលឲ្យ​ក្អួត ចង្អោ​រ ឈឺ​ក្រពះ និង​អាការ​ផ្សេងៗ ដូចជា សម្ពាធ​ឈាម​មិន​នឹងនរ និង​ជំងឺ​បេះដូង ជាដើម​៕​

​ពេល​កូនតូច​របួស​ក្បាល​

​នៅពេលដែល​កូនតូច​រពឹស ត្រូវ​រងរបួស​រហូត​បែកក្បាល​ចេញឈាម អ្នក​ប្រាកដជា​ភ័យ​តក់ស្លុត​មិនតិច​ទេ ។ ប៉ុន្តែ​អ្នក​ម្តាយ​ត្រូវ​តាំង​សតិ​ឲ្យ​រឹងមាំ បើ​គ្រាន់តែ​របួស​ដាច់​រលាត់ ចេញឈាម​តិចតួច អ្នក​អាច​កែខៃ​តាម​ការណែនាំ​ខាងក្រោម ។​

សរីរាង្គមានរឿងចម្លែកៗជាច្រើនដែលអ្នកពុំទាន់ដឹង

​អាច​និយាយថា មនុស្ស​ក៏​ជា​សត្វ​ដ៏​ចម្លែក​អស្ចារ្យ​១ ហើយ​ការរកឃើញ​អស់​នូវ​ភព​ចម្លែកៗ​នោះ​ជា​រឿង​ដែល​ស្មាន​មិន​ដល់ ។​
​ខាងក្រោម​នេះ​ជា​១០ ប្រការ​ចម្លែកៗ​អំពី​សរីរាង្គ​មនុស្ស​ដែល​អ្នក​អាច​ដឹង​ឬ​មិនដឹង ។​
១.​បរិមាណ​អាហារ​របស់​កុមារ​ម្នាក់​ទទួលទាន​ប្រចាំថ្ងៃ​ស្មើនឹង​ទម្ងន់​កើនឡើង​ក្នុង​១០​ថ្ងៃ​របស់​កុមារ​នោះ ។ ចំណែក​បរិមាណ​អាហារ​មនុស្ស​ធំ​ទទួលទាន​ក្នុង​៥០​ថ្ងៃ នឹង​ស្មើ​ទម្ងន់​របស់​សរីរាង្គ​គេ ។​
២.​បេះដូង​មនុស្ស​ពេល​បូម​ឈាម​ម្តងៗ​សម្ពាធ​បង្កើតឡើង​ដោយ​វា​អាច​លើក​បាន​៦០​តោន​ទំនិញ​ខ្ពស់​ដល់ ០,៣៣ ។ ជា​មធ្យម​ក្នុង​១​ថ្ងៃ​បេះដូង "​លោត​" (​កន្ត្រាក់ និង​យឺ​) ១០០.០០០​ដង ។ ជា​មធ្យម​ក្នុង​៧០​ឆ្នាំ​បេះដូង​មនុស្ស​លោត​ច្រើនជាង ២,៥​ពាន់​លាន​ដង ។ ក្នុង​១​ថ្ងៃ​បេះដូង​បញ្ជូន​តៗ​គ្នា ៨​តោន​ឈាម ។​
៣.​ចំពោះ​បុរស​ពេញវ័យ​ម្នាក់​មាន​ទម្ងន់​ខ្លួន​ធ​ម្យ​ម ជាតិ​ខ្លាញ់​ក្នុង​សរីរាង្គ​អាច​ផលិត​បាន​៧​ដុំ​សាប៊ូ ។ តែ​ចំពោះ​ស្ត្រី​ពេញវ័យ​មាន​ទម្ងន់​មធ្យម​នោះ​បរិមាណ​ជាតិ​ខ្លាញ់​នេះ​នៅ​ខ្ពស់ជាង​ច្រើនដង​ប្រៀប​នឹង​បុរស ។​
៤.​ស្ពាន់ធ័រ ក្នុង​សរីរាង្គ​មនុស្សពេញវ័យ​គ្រប់​ដើម្បី​បង្កើតជា ២០០០​ក្បាល​ឈើគូស ។ ទោះបី​ស្ពាន់ធ័រ​បង្ក​គ្រោះថ្នាក់​ឲ្យ​សុខភាព តែ​ស្ពាន់ធ័រ​ក្នុង​សរីរាង្គ​បែរជា​ប្រើ​ដើម្បី​សំយោគ​ប្រូតេអ៊ីន ជា​វត្ថុ​ធាតុ​ចាំបាច់​ដើម្បី​សំយោគ​ប្រូតេអ៊ីន​ក្នុង​សរីរាង្គ ។​
៥.​កា​បោ​ន​ក្នុង​សរីរាង្គ​មនុស្ស​អាច​ប្រើ​ដើម្បី​ផលិត​ជា​ខ្មៅ​ដៃ ៨៥០០​ដើម ។ ចំណែក​អំពី​បរិ​មាណទឹក ប្រសិន​ទឹក​ក្នុង​សរីរាង្គ​ទាំងអស់​ត្រូវបាន​កៀប​ចេញ​ក្រៅ អាច​ផ្ទុក​ពេញ​ក្នុង​ធុង​ទឹកធំ​មួយ ។​
៦.​ក្នុង​ខួរក្បាល​មនុស្ស​មាន​ដល់​ជាង ១០០​ពាន់​លាន neuron សរសៃប្រសាទ ។ Neuron សរសៃប្រសាទ​នីមួយៗ​ចងសម្ព័ន្ធ​ជាមួយ neuron សរសៃប្រសាទ​១​ផ្សេង​តាមរយៈ ៤០.០០០ សន្លាក់ សរសៃប្រសាទ​រវាង​ពពួក​កោសិកា ។​
៧.​សួត​ក្នុង​សរីរាង្គ​មនុស្ស​មាន​ជាង ៣០០​លាន Alvolt ។ Alvolt ទាំងនេះ​ជួយ​សួត​ទទួល​រ៉ាប់រង​តួនាទី​បំប្លែង​ឧស្ម័ន និង​ចម្រោះ​ជាតិ​កខ្វក់​ចេញពី​សរីរាង្គ ។​
៨.​រៀងរាល់​១​វិនាទី ក្នុង​សរីរាង្គ​មាន​តិច​បំផុត​ជាង​១០​លាន​គោ​លិ​កា​ក្រហម កើត​លូតលាស់ និង​ងាប់ ។ តួលេខ​នេះ​ច្រើនជាង​យ៉ាងច្រើន​ប្រៀប​នឹង​ការប៉ាន់ស្មាន​របស់​យើង ។​
៩.​ក៏ដូចជា​ស្នា​មក្រ​យ៉ៅ​ដៃ ស្នាម​ក្រ​យ៉ៅ​អណ្តាត​បន្សល់ទុក​គឺមាន​លក្ខណៈពិសេស និង​គ្មាន​នរណា​មាន​ស្នា​មក្រ​យ៉ៅ​អណ្តាត​ដូចគ្នា ។​
១០.​ពពួក​អាស៊ីត​ក្នុង​ក្រពះ​នឹង​ឆាប់​ធ្វើ​ឲ្យ​រលាយ​ហូរ​លោហធាតុ​ដូច​មុខកាំបិត​កោរ​ប្រសិន​ប្រាស្រ័យ​ជាមួយ​វា ។ រឿង​នោះ​បង្ហាញថា អាស៊ីត​ក្រពះ​មាន​កម្រិត "​បំផ្លាញ​" ធ្ងន់​យ៉ាងដូចម្តេច ។ ហើយ​ការ​កើន​អាស៊ីត​ក្រពះ​នឹងមិន​ល្អ​សោះឡើយ​សម្រាប់​សុខភាព វា​អាច​នាំ​ដល់​ការ​ច្រាល​បញ្ច្រាស​អាស៊ីត​ពី​ក្រពះ​ឡើង​បំពង់ក ធ្វើ​ឲ្យ​អ្នក​ពិបាក​ទ្រាំ ៕​M

គោលការណ៍៧ជួយបន្ថយឈាមកកដុំៗ

​ការស្រាវជ្រាវ​មួយ​លើ​មនុស្ស ៨០.០០០​នាក់ អាយុ​ពី​៤៥​ឆ្នាំ​ឡើង ក្នុង​រង្វង់​៥​ឆ្នាំ​បង្ហាញថា ការអនុវត្ត​តាម​គោលការណ៍​សាមញ្ញ​៧​ខាងក្រោម​នេះ នឹង​ជួយ​បន្ថយ​ដល់​ជាង​៤៤% ហានិភ័យ​កើត​ដុំ​កំណក​ឈាម ។​
​គោលការណ៍​៧ ត្រូវបាន​សមាគម​សរសៃឈាម​បេះដូង​អាមេរិក​លើកឡើង​នោះ​គឺ ៖ ជាប្រចាំ​ធ្វើ​ចលនា​រាងកាយ មិន​ជក់បារី មាន​របប​ទទួលទាន​មួយ​ល្អ​ត្រឹមត្រូវ តាមដាន​ទម្ងន់​ខ្លួន គ្រប់គ្រង​បរិមាណ​ស្ករ​ក្នុង​ឈាម សម្ពាធ​ឈាម និង​កូ​ឡេ​ស្តេ​រ៉ូ​ល ។​
​សុខភាព​សរសៃឈាម​បេះដូង របស់​ពួក​អ្នកចូលរួម​ត្រូវបាន​វាយតម្លៃ​ផ្អែកលើ​កម្រិត​ប្រព្រឹត្ត​តាម​វិធានការ​នេះ និង​ត្រូវបាន​រៀប​ប្រភេទ​ទៅក្នុង​ក្រុម​ខ្សោយ មធ្យម និង​ល្អ ។ ពួក​អ្នកស្រាវជ្រាវ​បាន​ប្រៀបធៀប​អត្រា​កើត​ដុំ​កំណក​ឈាម​ក្នុង​៣​ក្រុម​នេះ ។​
​ប្រៀប​នឹង​អ្នកមាន​សុខភាព​សរសៃឈាម​បេះដូង​ខ្សោយ អ្នកមាន​សុខភាព​បេះដូង​ល្អ​ថយចុះ​ដល់​៤៤% ហានិភ័យ​កើត​ដុំ​កំណក​ឈាម និង​ថយចុះ​៣៣% នៅ​ក្រុម​មាន​សុខភាព​សរសៃឈាម​បេះដូង​មធ្យម តាម​សមាគម​បេះដូង​អាមេរិក ។​
​ពួក​អ្នកស្រាវជ្រាវ​ក៏​បង្ហាញថា ការរក្សា​កម្រិត​សក្តិសម​របស់​សកម្មភាព​រាងកាយ និង IBM (​រង្វាស់​ជាតិ​ខ្លាញ់​សរីរាង្គ​មួយ​ផ្អែកលើ​កម្ពស់ និង​ទម្ងន់​សរីរាង្គ​) ជា​កត្តា​សំខាន់បំផុត​២​ក្នុងការ​ធ្វើ​ឲ្យ​ថយចុះ​ហានិភ័យ​ដុំ​កំណក​ឈាម ។​
​នៅ​អាមេរិក រៀងរាល់​៥​នាទី មាន​មនុស្ស​ម្នាក់​បាត់បង់​ជីវិត​ដោយសារ​ដុំ​កំណក​ឈាម​នៅ​សរសៃឈាម​ជើង​និង​សួត ៕​M

ពណ៌​អាហារ​និង​ចំណែក​ទាំង​៥​នៅក្នុង​អង្គ​ប្រាណ​

អាហារ​ជាមូលដ្ឋានចំបង ​មាន​៥ ពណ៌ គឺ​ក្រហម បៃតង លឿង ស ខ្មៅ​។ ពណ៌​នីមួយៗ​មាន​ប្រយោជន៍​មួយ​ដោយឡែក​ចំពោះ​ផ្នែក​នីមួយៗ​ក្នុង​សរីរាង្គ។​

អាហារ​ពណ៌​ក្រហម​បំប៉ន​បេះដូងៈ​
តាម​ធាតុ​ទាំង​៥​របស់​វេជ្ជសាស្ត្រ​បុរាណ ពណ៌​ក្រហម​តំណាង​ឱ្យ​ភ្លើង គឺ​វិជ្ជមាន។ អាហារ​ពណ៌​ក្រហម​ពេល​ចូល​ក្នុង​សរីរាង្គ​នឹង​ទៅដល់​ឈាម និង​បេះដូង ភាគច្រើន​មាន​ឥទ្ធិពល​ប៉ូវ​ឈាម ជំរុញ​ដំណើរការ​ចលនា​ឈាម​និង​ដំណើរ​ការបញ្ចេញចោលរបស់​ក្រពេញ​កូន​កណ្តុរ។​
ការស្រាវជ្រាវ​បានបញ្ជាក់​ថា អាហារ​ក្រហម​ជា​ធម្មតា​មាន​លក្ខណៈ​ប្រឆាំង​អុកស៊ីតកម្ម​ខ្លាំង។ ក្នុង​អាហារ​ទាំងនេះ​ ផ្ទុក​បណ្តាសារ​ជាតិ​ដូចជា lycopene, អាស៊ី​ត tannic...​ មាន​ឥទ្ធិពល​ការពារ​កោសិកា​និង​ប្រឆាំង​កម្តៅ។ ពួក​អ្នក​ងាយ​ត្រូវ​គ្រុន​រងា គួរ​បរិភោគ​អាហារ​ប្រភេទ​នេះ​ឲ្យបានច្រើន។ ឧទាហរណ៍ ការ៉ុត​ផ្ទុក beta carotene ច្រើន​និង​បំប្លែង​ទៅជា​វីតាមីន A ក្នុង​សរីរាង្គ ជួយ​ការពារ​រចនាសម្ព័ន្ធ​ស្រទាប់​ស្បែក បង្កើន​សមត្ថភាព​ទប់​ទល់​ជំងឺ​គ្រុន​រងា​ឱ្យ​សរីរាង្គ ។​
ក្រៅពីនេះ អាហារ​ពណ៌​ក្រហ​ម នៅ​ផ្គត់ផ្គង់​យ៉ាង​ច្រើន​នៃ​បរិមាណ​វីតាមីន សារជាតិ​រ៉ែ អំបិល​ខនិជ និង​បណ្តា​ប្រូតេអ៊ីន​ចាំបាច់​ឱ្យ​សរីរាង្គ ជួយ​បង្កើន​សមត្ថកិច្ច​សរសៃ​ឈាម​បេះដូង។

អាហារ​ពណ៌​លឿង​បំប៉ន​ផាលៈ​
ពពួក​អាហារ​ពណ៌​លឿង​ដូចជា ល្ពៅ ពោត ដំឡូង​បារាំង សណ្តែកដី​...​។ ក្នុង​វេជ្ជសាស្ត្រ​បុរាណ លឿង​ជា​ពណ៌​របស់​ដី ។ អាស្រ័យហេតុនេះ អាហារ​ពណ៌​លឿង​ក្រោយ​ពេល​ចូល​ក្នុង​សរីរាង្គ នឹង​បំប្លែង​ទៅ​ជា​សារជាតិ​បំប៉ន ប្រមូលផ្តុំ​សំខាន់​នៅ​តំបន់​ផា​ល ។ អាហារ​ប្រភេទ​នេះ​ផ្គត់ផ្គង់​ពពួក​វីតាមីន សារជាតិ​ខ្លាញ់ ប្រូតេអ៊ីន ... ចាំបាច់​សម្រាប់​សរីរាង្គ បរិភោគ​ជាប្រចាំ​មាន​ប្រយោជន៍​សម្រាប់​ផាល។ ក្រៅពីនេះ បរិមាណ​វីតាមីន A និង D ក្នុង​អាហារ​ពណ៌​លឿង​សម្បូរ​គួរសម​វីតាមីន A ជួយ​ការពារ​ផ្លូវពោះវៀន ធ្វើឱ្យ​ថយចុះអប្បបរមា​គ្រោះថ្នាក់​រលាក​ក្រ​ព្រះ​... ។ វីតាមីន D មាន​ឥទ្ធិពល​ជួយ​ស្រូបយកកាល់ស្យូម​ ហ្វូស​ហ្វ័​រ​ល្អជាង។ ដោយហេតុនេះ អាហារ​ពណ៌​លឿង ​នៅ​មាន​ឥទ្ធិពល​ជួយ​ឱ្យ​ឆ្អឹងរឹងមាំ។

អាហារ​ពណ៌​បៃតង​បំប៉ន​ថ្លើមៈ
នៅ​បណ្តា​ឆ្នាំ​ថ្មីៗ​នេះ អាហារ​ពណ៌​បៃតង​ ត្រូវបាន​ទទួល​ការនិយម​ចូល​ចិត្តច្រើន។ តាម​វេជ្ជសាស្ត្រ​បុរាណ ពណ៌​បៃតង​(​រួមមាន​ទាំង​ពណ៌​បៃតង ស្លឹក​ឈើ និង​ពណ៌​ផ្ទៃមេឃ​) ងាយ​ចូលទៅក្នុង​ថ្លើម ភាគច្រើន​នៃ​អាហារ​ពណ៌​បៃតង​ មាន​ឥទ្ធិពល​បង្កើន​សមត្ថកិច្ច​ថ្លើម ជា​ប្រភេទ​សារជាតិ​កម្ចាត់​ជាតិពុល​យ៉ាង​ល្អ​សម្រាប់​សរីរាង្គ។ ក្រៅពី​នេះ ​អាហារ​ពណ៌​បៃតង ​នៅមាន​ឥទ្ធិពល​កែសម្រួល​សមត្ថកិច្ច​រំលា​យ​អាហារ។ អាហារ​ពណ៌​បៃតង​ផ្ទុក​បរិមាណ​អាស៊ីតហ្វូ​លិក​យ៉ាងច្រើន ដែល​ជា​ប្រភេទ​សារជាតិ​សំខាន់​សម្រាប់​ដំណើរការ​បំប្លែង​សារជាតិ​របស់​សរីរាង្គ ជួយ​ការពារ​សុខភាព​ប្រព័ន្ធ​សរសៃប្រសាទ បេះដូង។ អាហារ​ប្រភេទ​នេះ ​ក៏​ជា​ប្រភព​ផ្គត់ផ្គង់​កាល់ស្យូម​ដ៏​ល្អ​សម្រាប់​យុវជន ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​រីកចម្រើន ​និង​អ្នក​កើត​ជំងឺ​ស្ពោត​ឆ្អឹង។



អាហារ​ពណ៌​ ស​ បំប៉ន​សួតៈ​
តាម​ពួក​អ្នកវិទ្យាសាស្ត្រ ភាគច្រើន​នៃ​អាហារ​ពណ៌​ ស ដូចជា​ទឹកដោះគោ អង្ករ ស៊ុត​មាន់ ... ជួយ​បំបាត់​ភាព​នឿយហត់ និង​មាន​ឥទ្ធិពល​ស្ដារ​សុខភាព​លឿន ។ ក្រៅពីនេះ ពពួក​អាហារ​ពណ៌ ​ស នៅ​ស្ថិតក្នុង​ប្រភេទ​អាហារ​មាន​លក្ខណៈ​សុវត្ថិភាព​ខ្ពស់​បង្គួរ។ ព្រោះបរិមាណ​សារជាតិ​ខ្លាញ់​ទាប​ជាង​យ៉ាងច្រើន​ប្រៀប​ជាមួយ​ប្រភេទ​សាច់ និងអាហារ​ពណ៌​ក្រហម សមស្រប​បំផុត​សម្រាប់​របៀប​បរិភោគ​វិទ្យាសាស្ត្រ ពិសេស​ចំពោះ​អ្នក​លើសឈាម ជំងឺ​សរសៃឈាម​បេះដូង ឬ​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់​... ។​

អាហារ​ពណ៌​ខ្មៅ​បំប៉ន​ក្រលៀនៈ​
ពពួក​អាហារ​មាន​ពណ៌​ខ្មៅ ត្នោត​ក្រមៅ ឬ​ស្វាយ ត្រូវបាន​បញ្ចូល​ទៅក្នុង​ប្រភេទ​អាហារ​ពណ៌​ខ្មៅ។ បរិភោគ​អាហារ​ពណ៌​ខ្មៅជាប្រចាំ​នឹង​មាន​ប្រយោជន៍​សម្រាប់ក្រ​លៀន​។​
ការស្រាវជ្រាវ​បានចង្អុលបង្ហាញ​ថា អង្ករ​ខ្មៅ ល្ងខ្មៅ សណ្តែកដី ផ្សិត​ត្រចៀកកណ្តុរ ... សុទ្ធតែ​មាន​តម្លៃ​បំប៉ន​យ៉ាងខ្ពស់ ហើយ​ទន្ទឹម​នោះ​ក៏​ជា​ឱសថ​ផងដែរ។ អាហារ​ទាំងនេះ​ អាច​បន្ថយ​ការ​ប្រឈម​កើត​ជំងឺ​ពាក់ព័ន្ធ​ដល់​សរសៃឈាម​បេះដូង រលាក​បំពង់ខ្យល់ ក្អក ខ្វះ​ឈាម ជ្រុះ​សក់ សក់​ឆាប់​ស្កូវ ... យ៉ាង​ប្រសិទ្ធភាព ៕

​ជំងឺ​សាច់​ដុះ​ក្នុង​ស្បូន​របស់​ស្ត្រី​

ស្បូន​គឺ​អវយវៈ​មួយ​នៃ​ប្រព័ន្ធ​បន្ត​ពូជ​របស់​មនុស្ស​ស្រី ដែលមាន​ផ្នែក​សំខាន់​ពីរ គឺជា​សាច់ដុំ​ស្បូន និង​ជាលិកា​នៅ​និង​មាត់ស្បូន ។ តួ​នាទី​សំខាន់​របស់​ស្បូន គឺជា​កន្លែង​ផ្ទុក​ទារក នៅពេល​មានគភ៌ ។ ចំពោះ​ភាពខុសប្រក្រតី​ដែល​កើតមានឡើង​ចំពោះ​ស្បូន ដែល​កើត​ឡើង​ញឹកញាប់​បំផុត គឺ​សាច់ដុះ​ក្នុង​ស្បូន ដែល​សាច់​នេះ​មិនមែន​សាច់​ដែល​គ្រោះថ្នាក់​នោះទេ ហើយ​ភាគច្រើន​គេ​រកឃើញ​តាំងតែ​ពី​អាយុ ៣០​ឆ្នាំ រហូតដល់​វ័យ​អស់​រដូវ ។​សាច់​ដុះ​នេះ កើតឡើង​ដោយសារ​អ័រម៉ូន​ភេទ​ស្រី ។

​ˆ​អាហារ​មួយ​ចំនួន​ដែល​អ្នកជំងឺ​ផ្លូវ​ពោះវៀន គួរ​ចៀសវាង​

ជំងឺ​រលាក​ពោះវៀន អាច​បណ្តាល​ឱ្យ​ឈឺពោះ រាក​រូស និង​ខ្វះ​ជីវជាតិ​ធ្ងន់ធ្ងរ​។ ក៏ដូចជា​រលាក​ដំបៅ​ពោះវៀន​ធំ រលាក​ពោះវៀន​ធម្មតា ជំងឺ រលាក​ពោះវៀន អាច​ឈឺចាប់ និង​ថម​ថយកម្លាំង ហើយ​ជួនកាល អាច​នាំ​ដល់​ការវិវត្តន៍​ប្រែប្រួល​គ្រោះថ្នាក់​ដល់​អាយុជីវិត​។​

​ពួក​អ្នកជំនាញការ​សុខភាព បាន​ផ្តល់​ដំបូន្មាន​ថា អាហារ​មួយ​ចំនួន មាន​ដូចខាងក្រោម​នេះ ដែល​អ្នក​ជំងឺ​រលាក​ពោះវៀន គួរ​ចៀសវាង​បរិ​ភោគៈ​

•១)​ពពួក​ផ្លែ​មាន​សម្បកៈ​
​ក្រុម​អ្នកស្រាវជ្រាវ បាន​បង្ហាញ​អំពី​លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​ខ្លួន​ថា ការ​ទទួលទាន​ផ្លែ​ប៉ោម​មួយ​ផ្លែ ក្នុង​មួយ​ថ្ងៃ អាច​ជួយ​អ្នក​បង្ការ​ប្រឆាំង​ជំងឺ​តម្កាត់ ។ ប៉ុន្តែ​ចំពោះ​អ្នក​កើត​ជំងឺ​រលាក​ពោះវៀន ប្រសិន​អ្នក​ទទួល​ទាន​ផ្លែ​ប៉ោម​ទាំង​សម្បក អាច​បង្ក​ការ​ខ្សោយ​ប្រព័ន្ធ​រំលាយ​អាហារ​។ រឿង​នេះ​ក៏​កើតឡើង​ដូច​គ្នា​ចំពោះ​បន្លែ ផ្លែ​ឈើ​មាន​សម្បក ដូចជា​ត្រសក់ អ្នកគួ​រចិត​សម្បក​ចេញ មុន​ពេល​ទទួលទាន​។ និយាយ​រួម​ចំពោះ​អ្នក​កើត​ជំងឺ​រលាក​ពោះវៀន​នោះ ជម្រើស​ល្អ​បំផុត គឺ​ទទួលទាន​ផ្លែឈើ​គ្មាន​សម្បក​។​

២)•​ទឹកដោះគោៈ​
​ជំងឺ​រលាក​ពោះវៀន គឺ​ដោយសារ​របួស​ផ្លូវ​រំលាយ​អាហារ​។ វា​អាច​ធ្វើឱ្យ​សរីរាង្គ មិន​បញ្ចូល​ឡាក់​តូ​សបាន ហើយក៏​ពុំ​មាន​លទ្ធភាព ដើម្បី​រំលាយ​ស្ករ​ក្នុង​ទឹកដោះគោ និង​បណ្តា​ផលិតផល​ទឹកដោះ​ផ្សេងៗ​ទៀត​។ ទឹកដោះគោ អាច​ជា​មូលហេតុ​បង្ក​ការ​ទល់ខ្យល់ ឬ​ធ្វើឱ្យ​ធ្ងន់ធ្ងរ​បន្ថែម​នូវ​រោគសញ្ញា​ផ្សេងៗ​។ អ្នក​អាច​ជំនួស​ដោយ​ទឹក​សណ្តែក ឬ​ទឹក​អាល់​ម៉ុន​។​


៣)•​ពោត​លីងៈ​
​តាម​ការស្រាវជ្រាវ​ថ្មីៗ ក្រុម​អ្នកស្រាវជ្រាវ បានបង្ហាញ​ថា ពោត​លីង​ពុំ​ត្រឹមតែ​ត្រូវបាន​ស្គាល់ ដោយសារ​លទ្ធភាព​ផ្គត់ផ្គង់​ជាតិ​សរសៃ​ច្រើន​ប៉ុណ្ណោះ​ទេ តែ​នៅ​សម្បូរ​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ទៀតផង​។ តាម​ការគិតគូរ បរិមាណ​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​ពោត​លី​ង រីក​អាច​ខ្ពស់ជាង បរិមាណ​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​នៅក្នុង​ផ្លែឈើ ឬ​បន្លែ​មួយ​ចាន​ដូចគ្នា​។ ប៉ុន្តែ​អ្នក​កើត​ជំងឺ​រលាក​ពោះវៀន មិន​ត្រូវ​ទទួល​ទាន​ពោត​លី​ង ព្រោះ ពោត​លីង ជា​ធញ្ញជាតិ​នៅ​ទាំង​គ្រាប់ និង​ជា​អាហារ​ពិបាក​រំលាយ​បំផុត​មួយ​។​

៤)•​អាហារ​ចៀន​, បំពងៈ​
​សាច់មាន់​, ត្រី និង​ពពួក​អាហារ​ល្អៗ​ដទៃទៀត នឹង​បាត់បង់​ជីវជាតិ ពេល​យក​វា​ទៅ​ចៀន​បំពង​។ ជាក់ស្តែង អាហារ​ចៀន ឬ​បំពង​សុទ្ធ​តែ​មិន​ល្អ សម្រាប់​សុខភាព​មនុស្ស​គ្រប់គ្នា និង​ពិសេស​គឺ​ចំពោះ​អ្នក​កើត​ជំងឺ​ផ្លូវ​រំលាយ​អាហារ​។​

៥)•​ពពួក​គ្រាប់ៈ​
​ពពួក​គ្រាប់​ល្អ​បំផុត​សម្រាប់​សុខភាព ដោយសារ​សម្បូរ​ប្រូតេអ៊ីន ជាតិ​សរសៃ សារជាតិ​ប្រឆាំង​អុកស៊ីត​កម្ម និង​វីតាមីន E ។ ប៉ុន្តែ​អ្នក​កើត​ជំងឺ Crohn គួរ​ចៀសវាង​ពពួក​អាហារ​មាន​គ្រាប់​ច្រើន ដូច​ជា​ស្ត្រ​ប៊ឺ​រី ប៉េង​ប៉ោះ ... ។ អាហារ​សម្បូរ​គ្រាប់ អាច​បង្ក​ការ​រាករូស​ច្រើនជាង​។ ក្រៅពីនេះ ចូរ​ចៀស​ឆ្ងាយ​ពី​នំប៉័ង​ស្រូវ​សាឡី​ខ្មៅ និង​នំដុត​ផ្សេងៗ​ដែល​មាន​ដាក់​គ្រាប់​។​


៧)​ប៉េង​ប៉ោះ
​ប៉េង​ប៉ោះ ការពារ​សរសៃឈាម​បេះដូង ដោយសារ​វា​អាច​ធ្វើឱ្យ​ថយចុះ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូល​ក្នុងឈាម​។ ប៉ុន្តែ​ប៉េងប៉ោះ ក៏ដូចជា​ពពួក​គ្រាប់​ដែរ អ្នក​កើត​ជំងឺ​រលាក​ពោះវៀន ទោះបី​ទទួលទាន​ប៉េងប៉ោះ​ក្រោមរូបភាព​ណាក៏ដោយ សុទ្ធតែ​បណ្តាលឱ្យ​រោគសញ្ញា​ជំងឺ​របស់​គេ​ធ្ងន់ធ្ងរ​ជាង​។​

៨)•​កាហ្វេ​, សូកូឡា និង​ភេសជ្ជៈ មាន​ហ្គាសៈ​
​អាហារ​ណាក៏ដោយ ដែល​មាន​ផ្ទុក​សារជាតិ​កាហ្វេ​អ៊ី​ន និង​ភេសជ្ជៈ​មាន​ហ្គាស សុទ្ធ​តែ​មិន​ល្អ​សម្រាប់​សុខភាព​ទេ​។ ពិសេស​អ្នក​ជំងឺ​រលាក​ពោះវៀន ត្រូវ​ចៀសវាង​មិន​ទទួលទាន​ដាច់ខាត​។​


៩)•​ស្រាៈ​
​ចូរ​ប្រយ័ត្នប្រយែង​ពេល​ទទួលទាន​ស្រា ព្រោះ​វា​អាច​ជា​បញ្ហា​មួយ​សម្រាប់​អ្នកជំងឺ​រលាក​ពោះវៀន​មួយចំនួន​។ ប្រសិន​ទទួលទាន​ច្រើនពេក ឬ​ជា​ប្រចាំ​ពេក វា​អាច​បង្ក​ការ​រលាក​ដំបៅ​ពោះវៀន​ធំ​។​

១០)•​សាច់​ប្រឡាក់​អំបិលៈ​
​សាច់ ជា​អាហារ​ដ៏​សំខាន់​ចំពោះ​អ្នក​ជំងឺ​រលាក​ពោះវៀន​។ ពួកគេ​ត្រូវការ​តិច​បំផុត ២៥​ភាគរយ នៃ​បរិមាណ​កាឡូរី​ប្រចាំថ្ងៃ ជា​សារជាតិ​ប្រូតេអ៊ីន​។ ប៉ុន្តែ​ចំពោះ​អ្នក​កើត​ជំងឺ​រលាក​ពោះវៀន បរិមាណ​ជាតិ​ត្រូតេ​អ៊ីន ត្រូវការ​ពុំមែន​ពី​សាច់​ប្រឡាក់​អំបិល ឬ​ជាតិ​ខ្លាញ់​នោះទេ​។ ព្រោះ​អាហារ​ទាំងនេះ ផ្គត់ផ្គង់​ជីវជាតិ​តិច ក្នុងពេល​បរិមាណ​ជាតិ​ខ្លាញ់​ខ្ពស់​របស់​វា អាច​ធ្វើឱ្យ​ធ្ងន់​បន្ថែម​ស្ថានភាព​រាករូស​។ អ្នក​អាច​ជ្រើសរើស​អាហារ​សម្បូរ​ប្រូតេអ៊ីន​ផ្សេងៗ មក​ជំនួស ដូចជា​ត្រី សណ្តែកសៀង ... ៕​

ផ្នែក​ក្រហម​នៃ​ស៊ុត​គ្រោះថ្នាក់​ស្មើ​បារី​?

​ក្រុម​អ្នកស្រាវជ្រាវ កាលពីពេល​ថ្មីៗ​នេះ បានបង្ហាញ​របាយការណ៍​ស្រាវជ្រាវ​មួយ​ដែល​អះអាងថា ផ្នែក​ក្រហម​នៃ​ស៊ុត អាចធ្វើឱ្យ​កើន​គ្រោះថ្នាក់​ក្រិន​រឹង​សរសៃឈាម ប្រហាក់ប្រហែល​នឹង​ការជក់បារី​ដែរ ។​
តាម​ការសិក្សា​ស្រាវជ្រាវ​លើ​អ្នកជំងឺ​ជាង​១.២០០​នាក់ បណ្ឌិត David Spence (​នៅ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ ទន្តសាស្ត្រ Schulich កាណាដា​) បាន​រកឃើញថា ការទទួល​ទាន​ផ្នែក​ក្រហម​នៃ​ស៊ុត អាចធ្វើឱ្យ​កកើត​នូវ​ផ្ទាំង​ក្រិន​រឹង​សរសៃឈាម ដែល​កត្តា​មួយ​ក្នុងចំណោម​កត្តា​បណ្តាលឱ្យ​កើត​ជំងឺស្ត្រូក និង​គាំងបេះដូង ។ ការស្រាវជ្រាវ​នេះ ត្រូវបាន​អនុវត្តន៍​ផ្អែកលើ​ទិន្នន័យ​ពី​បុរស និង​ស្ត្រី ១.២៣១​នាក់ មាន​អាយុ​មធ្យម​៦១​ឆ្នាំ ។ ពួកគេ​ត្រូវបាន​ឆ្លុះ​ដើម្បី​ត្រួតពិនិត្យ​សរសៃឈាម ។ ទន្ទឹម​នោះ​អ្នកជំងឺ ត្រូវបាន​សំណូមពរ​ឱ្យ​ឆ្លើយ​នឹង​សំណួរ​មួយចំនួន​អំពី​របៀបរបប​រស់នៅ និង​ការប្រើប្រាស់​ថ្នាំ ។ ក្នុងនោះ​ពួកគេ​ត្រូវ​ប្រាប់​ទាំង​បរិមាណ​បារី​ជក់​(​ចំនួន​បារី​ជក់​ក្នុង​មួយថ្ងៃ ជាមួយនឹង​ចំនួន​ឆ្នាំ​បាន​ជក់​) និង​បរិមាណ​ផ្នែក​ក្រហម​នៃ​ស៊ុត ដែល​បាន​ទទួលទាន (​ចំនួន​ស៊ុត​ទទួលទាន​ក្នុង​មួយ​សប្តាហ៍ និង​ចំនួន​ឆ្នាំ​ទទួលទាន​ស៊ុត​) ។ លទ្ធផល​បង្ហាញថា ក្រោយ​អាយុ​៤០​ឆ្នាំ បរិមាណ​ក្រិន​រឹង​សរសៃឈាម​របស់​អ្នកជំងឺ នឹង​កើន​ទៅតាម​អាយុ ។ ប៉ុន្តែ​ប្រសិន​អ្នកជំងឺ​ជក់បារី ឬ ទទួលទាន​ផ្នែក​ក្រហម​នៃ​ស៊ុត​នោះ បរិមាណ​ក្រិន​រឹង​នេះ នឹង​កើនឡើង​ច្រើនដង ។​
​ការស្រាវជ្រាវ​ក៏​រកឃើញថា អ្នក​ទទួលទាន​ផ្នែក​ក្រហម ៣-៤​គ្រាប់ ក្នុង​មួយ​សប្តាហ៍​នោះ អាចមាន​ផ្ទាំង​ក្រិន​រឹង​ច្រើនជាង​អ្នកទទួល​ទាន​តែ​២​គ្រាប់ចុះ​។ ប្រសិន​ទទួលទាន​២​គ្រាប់​ក្នុង​មួយ​សប្តាហ៍ នោះ​ផ្ទាំង​ក្រិន​រឹង​សរសៃឈាម​របស់​អ្នកជំងឺ នឹងមាន​ទំហំ​តិចជាង​អ្នក​ទទួលទាន​៣​គ្រាប់​ក្នុង​មួយ​សប្តាហ៍ ។​
​លោក Spence ឱ្យដឹង​បន្ថែមថា ឥទ្ធិពល​របស់​ការទទួល​ទាន​ស៊ុត​រាល់ថ្ងៃ​ចំពោះ​បរិមាណ​ក្រិន​រឹង​សរសៃឈាម​មិន​ពាក់ព័ន្ធ​ដល់​ភេទ បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល សម្ពាធ​ឈាម ទម្លាប់​ជក់បារី និង​ជំងឺ​ទឹកនោមផ្អែម ។​
​ថ្វី​ត្បិត​នៅ​ត្រូវការ​ស្រាវជ្រាវ​បន្ថែមទៀត តែ​លោក Spence ទូន្មាន​អ្នកមាន​ការ​ប្រឈម​កើត​ជំងឺ​សរសៃឈាម​បេះដូង មិនត្រូវ​ទទួលទាន​ផ្នែក​ក្រហម​នៃ​ស៊ុត​ជាប្រចាំ​នោះទេ​៕

ខ្លាញ់ត្រី​អាចជួយ​ព្យាបាល ជំងឺ​បេះដូង

ការសិក្សា​ថ្មី​មួយ​លើកឡើងថា អាស៊ីត​ខ្លាញ Omega-3  ដែល​គេ​រកឃើញ​នៅ​ក្នុង​ប្រភេទ​ត្រី​មួយ​ចំនួន​នោះ មិន​ត្រឹមតែ​ទប់ស្កាត់​មិន​ឱ្យ​កើត​ជំងឺ​សរសៃឈាម និង​បេះដូង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ប្រហែលជា​អាច​ជួយ​ព្យាបាល​ជំងឺ​បាន​ទៀត​ផង ។​
ការ​សិក្សា​ដែល​ចុះផ្សាយ​នៅ ក្នុង​ច្បាប់​ចេញផ្សាយ​ខែសីហា​របស់ ទិនានុប្បវត្តិ​ឈ្មោះ American Collegce of Cardiology  ទាក់ទង​ទៅនឹង​ការ សាកល្បង​ចំនួន​៤​លើក​លើ​អ្នកចូលរួម ប្រហែល​៤០.០០០​នាក់​ដែល​បង្ហាញ ពី​អត្ថប្រយោជន៍​របស់​អាស៊ី​ត​ខ្លាញ់ Omega-3 នៅក្នុង​ការការពារ​ដំបូង​មិនឱ្យ​កើត​ជំងឺ​សរសៃឈាម និង បេះដូង ។​
ការសិក្សា​បាន​បង្ហាញថា ពលរដ្ឋ​ដូចជា​ប្រជាជន​អាស៊ី និង​ប្រជាជន នៅ Alaskan Eskimos ដែល​របប​អាហារ របស់​ពួកគេ​សម្បូរ​ដោយ​ខ្លាញ់​នោះ មាន​អត្រា​កើត​ជំងឺ​សរសៃឈាម និង បេះដូង​ក្នុង​កម្រិត​ទាប ។​
អ្នកនិពន្ធ​ការសិក្សា​លោក ខា​ល ជេ ឡា​វី ប្រធាន​ផ្នែក​វេជ្ជសាស្ត្រ ទទួលបន្ទុក​ការទប់ស្កាត់ និង​ព្យាបាល សរសៃឈាម​នៅ​មន្ទីរ​ព្យាបាល Ochsner នៅ​រដ្ឋ New Orleans បាន និយាយថា ô​មនុស្ស​ជាច្រើន​ដឹងថា អាស៊ីត​ខ្លាញ់ Omega-3 ជា​វត្ថុ​ដ៏​មាន​ប្រយោជន៍ ប៉ុន្តែ​បាន​គិតថា វា​មាន​ប្រយោជន៍​នៅក្នុង​អាហារ​រូបត្ថ​ម្ភ និង សុខភាព ។ ទិន្នន័យ​ជា​ច្រើន​បានមក​ពី ការសិក្សា​បង្ហាញថា វា​មិន​គ្រាន់តែ​ជួយ​ទប់ស្កាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ដល់ ការព្យាបាល​សម្រាប់​លក្ខខណ្ឌ​មួយ ចំនួន​ដូចជា ការ​កន្ត្រាក់​សាច់ដុំ ជំងឺ​គាំងបេះដូង ការ​កក​សារធាតុ​ខ្លាញ់​នៅលើ បំពង់​អាទែ និង​ការ​ខ្សោយបេះដូង​õ ។​
សមាគម​ជំងឺ​បេះដូង​អាមេរិក បាន​គាំទ្រ​ការ​ទទួលទាន​អាស៊ីត​ខ្លាញ Omega-3 ដែល​បានមកពី​ត្រី ឬ​ជា​គ្រឿង បន្ថែម​ដោយ​ណែនាំ​ឱ្យ​ទទួលទាន អាស៊ីត​ខ្លាញ់ Omega-3 ក្នុង​បរិមាណ​ដ៏ ជាក់លាក់​រៀងរាល់ថ្ងៃ​សម្រាប់​មនុស្ស​ជា ទូទៅ ដោយ​ការ​ទទួលទាន​ដ៏​ច្រើន​ត្រូវ​បាន​ណែនាំ​ចំពោះ​មនុស្ស​ដែល​មាន​ជំងឺ បេះដូង ។ ប៉ុន្តែ​សមាគម​និយាយថា គ្រឿង​បន្ថែម Omega-3 គួរ​ទទួល​ទាន បន្ទាប់​ពី​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​រួច តែប៉ុណ្ណោះ ពី​ព្រោះ​ការ​ទទួលទាន​ច្រើន អាច​បង្ក​ឱ្យ​មាន​ការហូ​រ​ឈាម​ខ្លាំង​នៅ លើ​មនុស្ស​មួយចំនួន ។​
លោក​ឡា​វី​បាន​និយាយថា ô​សម្រាប់​មនុស្ស​ទូទៅ គេ​គួរ​ទទួល​ទាន ៥០០​មិល្លីក្រា​ម​ក្នុង​មួយ​ថ្ងៃ ។ ប្រសិន បើ​អ្នក​មាន​ជំងឺ​បេះដូង គេ​គួរ​ទទួល​ទាន ពី​៨០០ ឬ ១.០០០ មិល្លីក្រា​ម​ក្នុង​មួយ​ថ្ងៃ​õ ៕​

ធ្វើអ្វីដើម្បីបញ្ចុះខ្លាញ់ក្រោយទទួលទានបានត្រឹមត្រូវ?

អាហារ​មាន​ខ្លាញ់​ប្រេង​ច្រើន​ជា​មូលហេតុ​បង្ក​ឲ្យ​ឡើង​ទម្ងន់​
បញ្ចុះទម្ងន់​ជានិច្ចកាល​ជា​ប្រធានបទ​ត្រូវបាន​មនុស្ស​គ្រប់គ្រាន​យកចិត្តទុកដាក់ ។ បទពិសោធន៍ ល្បិ​ត​អំពី​ការបញ្ចុះ​ខ្លាញ់​ក្រោយ​ទទួលទាន​ត្រូវបាន​បញ្ជូន​ប្រាប់តៗ​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ដូចជា​ទទួលទាន​តែ​បៃតង និង​ដើរ​ក្រោយ​ទទួលទាន​អាហារ ។ វិធី​ទាំង​២​នេះ​ពិត​ជាមាន​ប្រសិទ្ធភាព​មែន​ឬទេ​?
-​ទទួលទាន​តែ​បៃតង ត្រូវ​ប្រយ័ត្ន​ឲ្យ​ត្រូវ​ពេល​
​ក្នុង​តែ​បៃតង​មាន​សារជាតិ​កាហ្វេ​អ៊ី​ន​ជំនួយ​បង្កើន​បញ្ចេញ​ទឹក​ក្រពះ​ជួយ​រំលាយ​អាហារ​លឿន​ន បង្កើន​ការ​បំបែក​រំដោះ​ខ្លាញ់​លើស អាចជួយ​ជា​ប្រយោជន៍​ក្នុងការ​បញ្ចុះទម្ងន់ ។ អាស្រ័យ​ទៅតាម​សរីរាង្គ​របស់​មនុស្សម្នា​ក់ៗ​ដែល​ពេល​ទទួលទាន​តែ​បៃតង​នឹងមាន​ប្រសិទ្ធភាព​បញ្ចុះទម្ងន់​ផ្សេងៗ​គ្នា ។ ទទួលទាន​តែ​បៃតង​គឺ​ល្អ​ណាស់ ។ ប៉ុន្តែ ទទួលទាន​តែ​ក្រោយ​ពេលបាយ​បែរជា​ទម្លាប់​មួយ​មាន​គ្រោះថ្នាក់​សម្រាប់​សុខភាព ។​
តែ​បៃតង​នឹង​ជួយ​បញ្ចុះទម្ងន់ តែ​ត្រូវ​ចំពេល​
​ក្នុង​សន្លឹក​តែ​បៃតង​មាន​ផ្ទុក​អាស៊ីត Lanic ។ ក្រោយពេល​ទទួលទាន​បាយ​រួច ក្រពះ​ពុំទាន់​រំលាយ​អស់​ប្រូតេអ៊ីន​បាន​ត្រូវ​ទទួលយក​អាស៊ីត Tanin ពី​តែ​បៃតង ។ អាស៊ីត Tannic នឹង​គួបផ្សំ​ប្រូតេអ៊ីន បង្ក​ការពិបាក​រលាយ ឥទ្ធិពល​ដល់​ការ​ស្រូបយក​ប្រូតេអ៊ីន ។ អាស្រ័យហេតុនេះ​មិនត្រូវ​ទទួលទាន​តែ​បៃតង​ក្រោយ​ពេលបាយ ។​
​ពេលវេលា​សមស្រប​បំផុត ដើម្បី​ទទួលទាន​តែ​បៃតង​គឺ​ពី ១-២ ម៉ោង​ក្រោយ​ពេលបាយ ។ តាម Dailyweightlosslips.net ទទួលទាន​តែ​បៃតង​ក្រោយ​ពេលបាយ​ពី ១.២​ម៉ោង នឹង​ជួយ​ដុតបំផ្លាញ​កាឡូរី និង​បង្កើន​ការ​បំប្លែង​ពី​៣%​ដល់​៥% ។​
-​ដើរ​ក្រោយ​ពេលបាយ​-​ប្រយ័ត្ន​ឈឺក្រពះ​
​ចំពោះ​ស្ត្រី​មួយចំនួន ឲ្យ​តែ​ទទួលទាន​បាយ​រួច​គឺ​ពួក​តែង​ដើរ​ឬ​ចុះឡើង​ជណ្តើរ​ដោយ​គិតថា នឹង​ជួយ​ឲ្យ​អាហារ​ងាយ​រលាយ​ស្រួល​ជាង រំលាយ​បាន​បរិមាណ​ខ្លាញ់​ទើប​ស្រូបយក ។ តែ​ជាក់ស្តែង រឿងនេះ​មិនល្អ​សម្រាប់​សុខភាព ។ ព្រោះ​ពេល​ដើរ ឬ​ឡើងជណ្តើរ សរីរាង្គ​នឹងត្រូវ​ប្រមូល​ឈាម និង​ថាមពល​សម្រាប់​សកម្មភាព​ទាំងនោះ ធ្វើ​ឲ្យ​បរិមាណ​ឈាម និង​ថាមពល​សម្រាប់​រំលាយ​អាហារ​មិនបាន​គ្រប់គ្រាន់ បង្ក​ការច្របូកច្របល់​រំលាយ​អាហារ ឬ​ធ្ងន់​ជាង​នេះ​បង្ក​ជា​ជំងឺ​ក្រពះ ។​
ដើរ​ក្រោយពេល​ទទួលទាន​អាហារ​បង្ក​ភាពមិនប្រក្រតី​ការរំលាយ​អាហារ​
​ពេលវេលា​ដើរ​ល្អ​បំផុត​គឺ​មួយ​ម៉ោង​ក្រោយ​ពេលបាយ​ជាមួយនឹង​អាំង​តង់​ស៊ី​តេ​ស្រាល ។ ពេលនេះ​អាហារ​ត្រូវបាន​រំលាយ​អស់ ។ សរីរាង្គ​នឹង​ប្រមូលផ្តុំ​ឈាម និង​ថាមពល​សម្រាប់​សកម្មភាព​ផ្សេងៗ ៕​M

១០​វិធី ចាត់ការ​អារម្មណ៍មិនល្អ​

១-​សម្លឹង​ពិភពលោក​ក្នុង​ផ្លូវ​ល្អ ពេល​អ្នកមាន​គំនិត​ដែល​ធ្វើ​ឲ្យ​ក្រៀមក្រំ ដូចជា "​ខ្ញុំ​មិនចេះ​ធ្វើ​លំ​ហាត់​នេះឡើយ​" ចូរ​គិត​សាជាថ្មី​ថា "​បើ​ខ្ញុំ​មាន​ជំនួយ​ដ៏​ត្រឹមត្រូវ ខ្ញុំ​ប្រាកដជា​អាចធ្វើ​បាន​" រួច​ទៅរក​គ្រូ​ពិសេស ឬ​មិត្តភក្តិ​ជួយ​បង្រៀន​បន្ថែម ។​
២-​រក​សៀវភៅ​កត់ត្រា​មួយ​ក្បាល សម្រាប់​ទុក​សរសេរ​មុនពេល​ចូល​គេង​រាល់​យប់ ប៉ុន្តែ ហាម​សរសេរ​រឿង​មិនល្អ ។ អ្នក​អាច​សរសេរ​ដូចជា មាន​មនុស្ស​ប្លែក​មុខ ញញឹម​ដាក់​អ្នក​ជាដើម ព្រោះ​តាម​ការស្រាវជ្រាវ រកឃើញថា អ្នក​ដែលមាន​គំនិត​ចង់​សម្លាប់​ខ្លួនឯង នឹងមាន​អារម្មណ៍​ប្រសើរឡើង បន្ទាប់ពី​ចាប់ផ្តើម​កត់ត្រា​រឿង​ល្អៗ បាន​ពីរ​សប្តាហ៍ ។​
៣-​ចំហាយ​ពេល​នៅ​ជាមួយ​មនុស្ស​ដែល​ធ្វើ​ឲ្យ​អ្នក​សើច​សប្បាយ​បាន ។​
៤-​យកចិត្តទុកដាក់​ចំពោះ​អារម្មណ៍​របស់​ខ្លួនឯង ក្នុងពេល​នីមួយៗ ។ ឧទាហរណ៍ បើ​អ្នកមាន​អារម្មណ៍ល្អ​បំផុត​នាពេល​ព្រឹក មានន័យថា ពេលព្រឹក គឺជា​ពេល​ចាត់ការ​ចំពោះ​ការងារ​តានតឹង ឬ​ស្មុគស្មាញ ។ បើ​ពេល​រសៀល អ្នក​អស់កម្លាំង ចូរ​ទុក​ពេលវេលា​នោះ ធ្វើ​កិច្ច​ការដែល​មិនត្រូវ​ប្រើ​ថាមពល​ខាង​អារម្មណ៍​ច្រើន ដូចជា អាន​សៀវភៅ ឬ​នៅ​ជាមួយ​មិត្តភក្តិ ។ កុំ​ធ្វើ​អ្វីដែល​តានតឹង ពេល​អ្នក​ហត់នឿយ​។​
៥-​ការហាត់​ប្រាណ ជួយ​ឲ្យ​រាងកាយ និង​ចិត្ត​រឹងមាំ គ្រាន់តែ​ហាត់ប្រាណ​មួយថ្ងៃ ២០ នាទី ក៏​អាចធ្វើ​ឲ្យ​អារម្មណ៍​ស្ងប់ និង​មាន​សេចក្តីសុខ​បាន ។ ការហាត់​ប្រាណ ជួយ​បង្កើន​ការផលិត​អ័រម៉ូន​អេ​ន​ឌ័​រ​ហ្វ៊ី​ន (Endorphin)​ដែលជា​សារធាតុ​ធ្វើ​ឲ្យ​កើត​អារម្មណ៍ល្អ និង​មាន​សេចក្តីសុខ ។​
៦-​សង្កេត​ពី​អារម្មណ៍​របស់ខ្លួន​នៅពេល​ផ្សេងៗ ប្រចាំខែ ព្រោះ​ស្រី្ត​មួយចំនួន​រកឃើញថា ពេលដែល​ខ្លួន​មាន​អារម្មណ៍មិនល្អ ពាក់ព័ន្ធ​ជាមួយ​វដ្ត​រដូវ ។​
៧-​ចេះ​ថ្លឹងថ្លែង​វែកញែក​បញ្ហា ។​
៨-​ស្តាប់ភ្លេង ព្រោះ​ការស្រាវជ្រាវ​រកឃើញថា ចង្វាក់​របស់​ចម្រៀង ជួយ​រៀប​គំនិត និង​អារម្មណ៍ និង​ជួយ​កាត់បន្ថយ​ភាព​តានតឹងរ​ប់ស​សាច់ដុំ ។​
៩-​ទូរស័ព្ទ​ទៅរក​មិត្តភក្តិ ការសុំ​ជំនួយ ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ជិតស្និទ្ធ​ជាមួយ​អ្នកដទៃ និង​កាត់បន្ថយ​នូវ​អារម្មណ៍​ឯកា ហើយ​ការ​ឱបក្រសោប ជួយ​ឲ្យ​រាងកាយ បញ្ចេញ​អ័រម៉ូន ដែល​ធ្វើ​ឲ្យ​មាន​អារម្មណ៍ល្អ ដែល​អាចជួយ​ទប់ទល់​ជាមួយ​អារម្មណ៍​តានតឹង​បាន ។​
១០-​ចូរ​ស្ថិត​ក្នុងចំណោម​មន​ស្ស​ដែលមាន​សេចក្តីសុខ ព្រោះ​វា​នឹងធ្វើ​ឲ្យ​អ្នកមាន​សេចក្តីសុខ​ដែរ ។

​ˆ ស្ត្រី​ឈឺ​មួយ​ចំហៀង​ក្បាល ងាយ​កើត​ជំងឺ​បេះដូង​

ពួក​អ្នកវិទ្យាសាស្ត្រ​អាមេរិក បានឱ្យដឹងថា ស្ត្រី​ដែល​ឈឺ​មួយ​ចំហៀង​ក្បាល អម​ជាមួយ​អាការៈច្របូកច្រ បល់​ចក្ខុវិញ្ញាណ មានការ​ប្រឈម​ខ្ពស់​កើត​ជំងឺ​បេះដូង​។​

​ពួក​អ្នក​ស្រាវជ្រាវ បាន​សិក្សា និង​បាន​អង្កេត​លើ​ស្ត្រី​ជិត ២៨.០០០​នាក់ (​ក្នុងនោះ​មាន​ជិត ១.៥០០​នាក់ កើត​ជំងឺ​ឈឺ​មួយ​ចំហៀង​ក្បាល និង​ត្រូវ​ច្របូកច្របល់​ចក្ខុវិញ្ញាណ​)​។ លទ្ធផល​មាន ១.០៣០ ករណី កើត​ជំងឺ​បេះដូង ( ស្ត្រូក ឬ​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​សរសៃឈាម​បេះដូង​)​។​

​លោក  Tobias Kurth ប្រធាន​ក្រុម​ស្រាវជ្រាវ បានឱ្យដឹងថា អា​ការៈឈឺ​មួយ​ចំហៀង​ក្បាល អម​ជាមួយ​ភាពមិនប្រក្រតី​នៃ​ចក្ខុ​វិញ្ញាណ ជា​ភ្នាក់ងារ​ធំ​ទី​២ រួមចំណែក​នៅក្នុង​គ្រោះថ្នាក់​ឈឺ​បេះដូង និង​ស្ត្រូក បន្ទាប់​ពី​ជំងឺលើសឈាម​។ គ្រោះថ្នាក់​នេះ ខ្ពស់ជាង​៣​ដង ធៀប​នឹង​អ្នកជំងឺ​ឈឺ​មួយ​ចំហៀង​ក្បាល តែ​មិន​ច្របូកច្របល់​ចក្ខុវិញ្ញាណ​។​

•​ទាក់ទង​នឹង​មូលហេតុ​បង្ក​ការឈឺ​មួយ​ចំហៀង​ក្បាល​ចំពោះ​ស្ត្រីភេទ​នោះ ក្រុម​អ្នកជំនាញការ បានឲ្យដឹងថា មូលហេតុ​គឺ​បណ្តាលមកពី​ការខ្វះ​បរិមាណ  Serotonin ក្នុង​ឈាម និង​ធ្វើឲ្យ​ថយ​ចុះ​បរិមាណ​ចរាចរ​ឈាម​ទៅកាន់​ខួរក្បាល​។ ការឈឺ​ច្រើន ចាប់ផ្តើម​នៅ​ពេល​ព្រឹក​ព្រហាម ពេល​ភ្ញាក់​ពី​ដំណេក ឬ​នៅ​ពេលយប់ កម្រ​កើតឡើង​នៅ​ពេល​ថ្ងៃ​។ ពីដំបូង អ្នកជំងឺ​ឈឺ​មួយ​ចំហៀង​ក្បាល (​ត្រង់​ថ្ងាស ឬ​សៀតផ្កា​) បន្ទាប់មក​អាច​រាលដាល​ពេញ​ក្បាល និង​បញ្ចប់​នៅ​មួយ​ចំហៀង​ទៀត​។​

​តាម​ការស្រាវជ្រាវ បានបង្ហាញ​ថា ស្ត្រី​ជា​មនុស្ស​ឧស្សាហ៍​កើត​ជំងឺ​ឈឺ​មួយ​ចំហៀង​ក្បាល​បំផុត ពិសេស​គឺ​ស្ត្រី​អាយុ​ពី​៣៥-៤៥​ឆ្នាំ​។

 

​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស ក៏​បាន​បញ្ជាក់​អំពី​មូលហេតុ​ដែល​បង្ក​ឲ្យមាន​ការឈឺ​មួយ​ចំហៀង​ក្បាល​របស់​ស្ត្រី​ដែរ​ថា គឺ​ដោយសារ​ការប្រែប្រួល​អ័រម៉ូន សម្ពាធ​ពី​បញ្ហា​គ្រួសារ (​សង្គម​, របួស​ផ្លូវចិត្ត ឬ​ការផ្លាស់ប្តូរ​ធាតុ​អាកាស​...​។ ឈឺ​មួយ​ចំហៀង​ក្បាល បណ្តាលឱ្យ​ស្ត្រី​ឆាប់​ចាស់ ចរិត​ឆេវឆាវ​ជាង​មុន​និង​ឧស្សាហ៍​ភ្លេច​...៕​

ស្ត្រី​ញៀន​ស្រា​ឆាប់​បាត់បង់​ជីវិត​ជាង​បុរស​

លទ្ធផល​ស្រាវជ្រាវ​ថ្មីៗ​នេះ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ បានបង្ហាញ​ថា អ្នក​ដែល​ចំណុះ​ទៅ​លើ​ស្រា ពិសេស​គឺ​ស្ត្រី មានការ​ប្រឈម​បាត់បង់​ជីវិត​ខ្ពស់ជាង​២​ដង ប្រៀប​នឹង​បុរស​។​

​ពួក​អ្នក​ស្រាវជ្រាវ​អាល្លឺម៉ង់ នៅ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ Greifswald បាន​ដំណើរការ​សិក្សា​ស្រាវជ្រាវ​លើ​បុរស​និង​ស្ត្រី​ជា​ង ៤.០០០​នាក់ ក្នុង​រយៈពេល​១៤​ឆ្នាំ​។

 

លទ្ធផល​បង្ហាញ​ថា ការ​ទទួលទាន​ច្រើន​និង​ចំណុះ​ទៅលើ​ស្រា បណ្តាល​ឱ្យ​ប្រឈម​នឹង​ការ​ឆាប់​បាត់បង់​ជីវិត​។ តាមរយៈ​នោះ ពួក​អ្នក​ស្រាវជ្រាវ​បាន​រកឃើញថា អត្រា​បាត់បង់​ជីវិត​ខ្ពស់ជាង ៤,៦​ដង ចំពោះ​ស្ត្រី​ញៀន​ស្រា និង​ខ្ពស់ជាង ១,៩​ដង ចំពោះ​បុរស​ញៀន​ស្រា ប្រៀប​នឹង​អ្នកញៀន​ស្រា​។​

​សាស្ត្រាចារ្យ​បណ្ឌិត​សរសៃប្រសាទ​វិទ្យា James Garbutt នៅ​មហាវិទ្យាល័យ North Carolina, អាមេរិក បានឱ្យ ដឹងថា ការស្រាវជ្រាវ​នេះ បាន​ទទួលស្គាល់​ពី​ទំនាក់ទំនង​រវាង​ការ​ញៀន​ស្រា និង​ការ​ឆាប់​បាត់បង់​ជីវិត​។ នេះ​ជា​ភស្តុតាង​បន្ថែម​បង្ហាញថា ស្ត្រី​ជួប​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដោយសារ​ស្រា​ច្រើន​ជាង​ប្រៀប​នឹង​បុរស​។​

​អ្នកជំនាញការ​រោគរាតត្បាត Ulrich John ដែល​ជា​អ្នកដឹកនាំ​ការស្រាវជ្រាវ បានឱ្យដឹងថា គ្រោះថ្នាក់​ពាក់ព័ន្ធ​ដល់​ជំងឺ​ញៀន​ស្រា រីកចម្រើន​ខ្លាំង​ជាង​នៅ​លើ​ស្ត្រីភេទ ហើយ​ពួកគេ​ងាយ​ឆាប់​ស្លាប់​ដោយសារ​ជំងឺ​តម្កាត់ ដូចជា​ត្រូវ​ក្រិន​ថ្លើម​៕​

​ទទួលទាន​ពោត​ស្ងោរ​ដើម្បី​លាង​ជាតិពុល​

ក្រុម​អ្នក​ពិសោធន៍​ពី​សាកលវិទ្យាល័យ គ័​រណេល របស់​អាមេរិក​បាន​បង្ហាញ​ពី​លទ្ធផល នៃ​ការពិសោធន៍​ថា ពោត​ស្ងោរ​អាច​លាង​ជាតិពុល នៅក្នុង​រាងកាយ​បាន​ច្រើន​បំផុត ។​

ក្រុម​អ្នក​ពិសោធន៍​បាន​នាំយក​ពោត​ផ្អែម​ចំនួន ៣ ផ្លែ ដាក់​ស្ងោរ​ក្នុង​សីតុណ្ហភាព ១១៥ អង្សា​សេ​តែប៉ុណ្ណោះ ។ គេ​បាន​ជ្រើសរើស​រយៈពេល​ស្ងោរ​ខុសៗ​ពីគ្នា គឺ ១០-២៥ និង ៥០ នាទី ទៅ​តាម​លំដាប់ ។ លទ្ធផល​ដែល​គេ​ទទួល គឺ​សារជាតិ​ដែល​អាច​លាងជម្រះ​ជាតិពុល​បាន​កើនឡើង​ពី ២២,៤៤ និង ៥៣ ភាគរយ ។ ពោត​ផ្អែម​ដែល​គេ​ស្ងោរ ឬ​អាំង នៅពេល​វា​ក្ដៅ​កាន់តែខ្លាំង វា​នឹង​បញ្ចេញ​សារជាតិ​ម្យ៉ាង ដែល​គេ​ឲ្យឈ្មោះ​ថា អាស៊ីត​ហ្វេ​រុ​លិក ដែល​សារជាតិ​នេះ​មាន​ប្រយោជន៍​សម្រាប់​រាងកាយ ៕f

ក្តីសង្ឃឹមថ្មីសម្រាប់អ្នកជំងឺទឹកនោមផ្អែម

អ្នកជំងឺ​ទឹកនោមផ្អែម​អាច​សង្ឃឹម​លើ Teplizumab

លទ្ធផល​ស្រាវជ្រាវ​ត្រូវបាន​ប្រកាស​លើ​ទស្សនា​វ​ដ្តី Diabbetes បង្ហាញថា ៖ ឱសថ​ថ្មី​មួយ​ប្រភេទ​មានលទ្ធភាព​ទប់ស្កាត់​ការ​​វិ​វត្ត​រីកចម្រើន​របស់​សណ្ឋាន​ជំងឺ​ទឹកនោមផ្អែម​បន្ទាន់ បាន​ពង្រីក​ប្រសិទ្ធភាព​ក្នុងការ​ពិសោធន៍ក្នុងដំណាក់កាល​ដំបូង​ ។​
​​យោងតាម​សារពត៌មាន Daily Express លទ្ធផល​ពិសោធន៍​ថ្នាំ teplizumab ថ្មី​បំផុត​បង្ហាញថា "​ឱសថ​ទិព្វ​" នេះ​ជួយ​ទប់ស្កាត់​ការបំផ្លាញ​ទាំងស្រុង​កោសិកា​ផលិត​អាំង​ស៊ុយ​លីន​សម្រាប់​អ្នកចូលរួម​ពិសោធន៍ចំនួនពាក់កណ្តាល។​
​ឱសថ​ថ្មី​បានផ្តល់​ក្តីសង្ឃឹម​ថ្មី​មួយ​គឺ​ប្រសិន​ជំងឺ​ត្រូវបាន​វិនិច្ឆ័យ​ឆាប់ ការ​ផ្ទុះ​ចេញ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​មួយ​ ​អាច​រារាំង​មុនពេល​អ្នកជំងឺ​ត្រូវ​រងរបួស​មិនអាច​ជំនះបាន​ដូចជា​ងងឹតភ្នែក ជំងឺ​បេះដូង ខូច​តម្រងនោម និង​អវយវៈ ។​
​លទ្ធផល​ពិសោធន៍​បង្ហាញថា មុខសញ្ញា​បានទទួល​ប្រយោជន៍​ច្រើន​បំផុត​គឺ អ្នកជំងឺ​មានការ​គ្រប់គ្រង​កំរិត​ស្ករ​ក្នុង​ឈាម​ល្អ​បង្គួរ និង​គ្រាន់តែ​ចាក់​អាំង​ស៊ុយ​លីន​ក្នុង​កម្រិត​ល្មម​មួយ ។​
​ភាគច្រើន​នៃ​អ្នកជំងឺ​ចូលរួម​ពិសោធន៍​មាន​អាយុ​ក្រោម​១៤​ឆ្នាំ និង​ត្រូវបាន​វិនិច្ឆ័យ​កើត​ជំងឺ​ក្នុង​រង្វង់​៨​សប្តាហ៍​មុនពេល​ចាប់ផ្តើម​ការពិសោធន៍ ។ អ្នកជំងឺ​ប្រតិកម្ម​ជាមួយ​ថ្នាំ teplizumab អាច​រក្សា​ការផលិត​អាំង​ស៊ុយ​លីន ក្នុង​ពេញ​រយៈពេល​២​ឆ្នាំ​នៃ​ការពិសោធន៍ ។​
​ថ្នាំ teplizumab បង្កើត​ដោយ​អ្នកជំនាញការ​ស្រាវជ្រាវ​អង្គ​បដិបក្ខ Jeffrey Blueslone និង Mary Clausen នៅ​សកល​វិទ្យាល័យ​កាលីហ្វ័រ​ញ៉ា (​អាមេរិក​) ៕f/M

​ហាត់ប្រាណ ១៥ នាទី រក្សា​វ័យក្មេង​បានយូរ​

​មនុស្ស​គ្រប់គ្នា​បានដឹង​រួច​មក​ហើយ​ថា ការ ហាត់ប្រាណ ជួយ​ឲ្យ​សុខភាព​រឹងមាំ​ល្អ​។

 

ប៉ុន្តែ​ការបញ្ចេញ​កម្លាំង ដើម្បី​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​មួយ​លើកៗ​នោះ ក៏​ជួយ​ការពារ​កោសិកា ដែល​នៅក្រោម​ស្រទាប់​ស្បែក​ឲ្យមាន​សុវត្ថិភាព រួចផុត​ពី​គ្រោះថ្នាក់​នូវ​ភាព​តានតឹង ដែលជា​មូលហេតុ​នូវ​ភាព​ជ្រីវជ្រួញ និង​ភាព​ក្រមៅនៃ​ស្បែក​បាន​ទៀតផង ដោយ​ការ​ប្រើពេល​ម្តង​ត្រឹមតែ ១៤​នាទី ក្នុង​ ១សប្តាហ៍ ៣​ដង ជាប្រចាំ និង​ធ្វើ​នូវ​កិច្ចការ​ណា​ដែល​បង្កើន​ចង្វាក់​ដេះដូង ឬ​ចេញ​ញើស​បាន​ដូច​ជា រត់​ត្រឹកៗ លោត​អន្ទាក់ ដើរ​លឿនៗ ឬ​វា​យតិ​ន្នី​ស​។​


​បើ​ចង់​ឲ្យ​ស្បែក​ស្អាត ត្រូវ​ហាត់ប្រាណ​ឲ្យបាន​យូរ​ជាង​នេះ​បន្តិច ប្រមាណ​ជា ៣០ នាទី យ៉ាងតិច ដោយ​ទន្ទឹមនឹង​ការលើក​ដុំ​ដែក ដើម្បី​បង្កើន​ភាពហាប់​ណែន​នៃ​រាងកាយ​។


​ដូច្នេះ​ឃើញ​ថា ការ​ហាត់ប្រាណ នាំឲ្យ​មាន​សុខភាព​ល្អ ស្បែក​ស្អាត រាង​ស្វែល ចិត្ត​ស្រឡះស្រឡំ​ល្អ ទោះបី​មាន​ការនឿយហត់​បន្តិច​ក៏ដោយ តែ​វា​មាន​ប្រយោជន៍​ចំពោះ​សុខភាព​៕​

កាហ្វេ​៖ មូលហេតុ​បន្ថយ​ទំហំ​សុដន់​

​កាហ្វេ​មាន​ផ្ទុក​បរិមាណ​ដ៏​ធំ​មួយ​នៃ​កាហ្វេ​អ៊ី​ន មាន​ឥទ្ធិពល​ខ្លាំង​ទៅដល់​ជាលិកា​ខ្លាញ់​ក្នុង​សរីរាង្គ​។ វា​ធ្វើ​ឲ្យ​បរិមាណ​ខ្លាញ់​ជា​សមាសធាតុ​សំខាន់​របស់​សុដន់ ត្រូវ​រលស់ ធ្វើ​ឲ្យ​ថយចុះ​ទំហំ​។ ក្រៅពីនេះ ការ​ទទួលទាន​កាហ្វេ​នៅ​ធ្វើ​ឲ្យ​ហ្សែ​ន​ផលិត​ជាលិកា​សុដន់​ធ្វើ​សកម្មភាព​ខ្សោយ ឬ​មិន​រីកចម្រើន​។ ពុំ​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ទទួលទាន​កាហ្វេ​ច្រើន​នៅ​បង្ក​ឥទ្ធិពល​អាក្រក់​ដល់​សុខភាព​របស់​មនុស្ស ដូចជា គេង​មិន​លក់​, ថយចុះ​ការចងចាំ និង​ប្រព័ន្ធ​អង្គ​បដិបក្ខ​របស់​សរីរាង្គ​។​
ពួក​អ្នកស្រាវជ្រាវ​នៅ​សកល​វិទ្យាល័យ Land (​ស៊ុយអែត​) បាន​ស្រាវជ្រាវ​លើ​ស្ត្រី​ជិត ៣០០​នាក់​។ គេ​វាស់​រង្វង់​សុដន់ និង​គិត​បរិមាណ​កាហ្វេ ដែល​ស្ត្រី​ទាំងនេះ ទទួលទាន​មធ្យម​ក្នុង ១ ថ្ងៃ​។
ពី​លទ្ធផល​ស្រាវជ្រាវ ពួក​អ្នកវិទ្យាសាស្ត្រ​រកឃើញថា ទទួលទាន​កាហ្វេ ៣ ពែង ក្នុង ១ ថ្ងៃ ( ប្រហាក់ប្រហែល ១០០ ml ) គឺ​ធ្វើ​ឲ្យ​សុដន់​របស់​ស្ត្រី​ចាប់ផ្តើម​រួញ​តូច ហើយ​ឥទ្ធិពល​នឹង​កាន់តែ​កើន​ថែម ប្រសិន​ស្ត្រី​បន្ត​ទទួលទាន​កាហ្វេ​ច្រើន​មិន​ឈប់ឈរ​។​
​លទ្ធផល​ស្រា​ជ្រាវ​ឲ្យ​ដឹងថា ទំហំ​សុដន់​របស់​ស្ត្រី​ទទួលទាន​កាហ្វេ ៣ កែវ​ក្នុង ១ ថ្ងៃ ថយចុះ ១៧%៕M/H/L

សារៈប្រយោជន៍ដ៏អស្ចារ្យរបស់វីតាមីន D ទើបត្រូវបានរកឃើញបន្ថែម

​វីតាមីន D នៅតែ​ត្រូវបាន​ចាត់ទុកជា​វីតាមីន​សម្រាប់​ឆ្អឹង ព្រោះ​វា​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ​ល្អ ។ ប៉ុន្តែ​ថ្មីៗ​នេះ ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​រកឃើញ​បន្ថែម​សារប្រយោជន៍​ជាច្រើន​ទៀត​របស់​វីតាមីន​នេះ ។​
-​ប្រឆាំង​ស្ទះ​សរសៃឈាម​បណ្តា​លពី​ជំងឺ​ទឹកនោមផ្អែម​
​ការសន្និដ្ឋាន​អំពី​ទំនាក់ទំនង​រវាង​វីតាមីន D និង​ជំងឺ​ទឹកនោមផ្អែម​ត្រូវបាន​ទាញ​ចេញពី​គំរោង​ស្រាវជ្រាវ​មួយ​របស់​ពួក​អ្នកវិទ្យាសាស្ត្រ នៅ​សាលា​ពេទ្យ​វ៉ាស៊ីនតោន (​ចំណុះ​មហាវិទ្យាល័យ​វ៉ាស៊ីនតោន អាមេរិក​) ។​
​ក្រុម​អ្នកស្រាវជ្រាវ​បាន​ស្រាវជ្រាវ និង​រកឃើញថា ហាក់ដូចជា​អ្នក​ដែល​ប្រើ​វីតាមីន D ជាប្រចាំ​កម្រ​កើត​ជំងឺ​សរសៃឈាម​បេះដូង​និង​ស្ទះ​សរសៃឈាម​ជើង ។ គេ​វិភាគ​វាស់វែង ហើយ​ចុងក្រោយ​ឈានដល់​ការ​សន្និដ្ឋានថា ប្រសិន​កម្រិត​វីតាមីន D ក្នុង​ឈាម​ទាប​ពេក អ្នកជំងឺ​និង​ឧស្សាហ៍​ត្រូវ​ស្ទះ​សរសៃឈាម​ជាង ។​
-​បន្ថយ​គ្រោះថ្នាក់​រលាក​សួត​កុមារ​
​រលាក​សួត​និយាយ​ដោយឡែក និង​រលាក​ផ្លូវដង្ហើម និយាយ​រួម​ជា​ជំងឺ​មួយ​ក្នុងចំណោម​ជំងឺ​ឧស្សាហ៍​ជួបប្រទះ​នៅ​កុមារ នៅ​បណ្តា​ប្រទេស​មាន​អាកាសធាតុ​ខុសធម្មតា ។ ជំងឺ​បង្ក​ផលវិបាក​គ្រោះថ្នាក់​ជាច្រើន ។ ប៉ុន្តែ​ប្រសិន​មាតា​ទ្រាំ​ពិបាក​ចិញ្ចឹម​កូន ដោយ​ទឹកដោះ​ខ្លួនឯង ថែទាំ​កូន​ជាមួយ​របប​វីតាមីន D គ្រប់គ្រាន់ និង​ឲ្យ​កូន​សំដិល​ថ្ងៃ គ្រប់​ម៉ោង នោះ​មាតា​អាច​ស្ងប់ចិត្ត​ថា កូន​ខ្លួន​និង​បន្ថយ​គ្រោះថ្នាក់​កើត​ជំងឺ​នេះ ។​
​ប្រសិទ្ធភាព​នេះ​របស់​វីតាមីន D រកឃើញ​ដោយ​ពួក​វេជ្ជបណ្ឌិត​នៅ​មន្ទីរ​ពហុ​ព្យាបាល​ម៉ាសា​ជូ​សេត (​អាមេរិក​) ។ ពួក​វេជ្ជបណ្ឌិត​មួយចំនួន​សង្កេតឃើញថា កុមារ​ខ្វះ​វីតាមីន D ក្រិន​ឆ្អឹង នោះ​ហាក់ដូច​ត្រូវ​រលាក​សួត​ធ្ងន់​ជាង ។ ហើយ​ចុងក្រោយ​លទ្ធផល​ស្រាវជ្រាវ បាន​បញ្ជាក់ថា ប្រសិន​កុមារ​ម្នាក់​មិនត្រូវ​ក្រិន​ឆ្អឹង មិន​ខ្វះ​វីតាមីន D នោះ​វា​នឹង​បន្ថយ​បាន​ពាក់កណ្តាល​គ្រោះថ្នាក់​រលាក​ផ្លូវដង្ហើម​នៅ​រដូវ​ត្រជាក់ ។​
​ជាមួយនឹង​ភស្តុតាង​ដំបូង​នេះ ដំបូន្មាន​មាន​ប្រយោជន៍​បំផុត​ចំពោះ​អាណាព្យាបាល​ទាំងឡាយ​គឺ​ត្រូវ​ឲ្យ​កុមារ​បៅដោះ​ម្តាយ​គ្រប់គ្រាន់​និង​ទទួលទាន​ទឹកដោះគោ​ទៀងទាត់ ។ នោះ​ជា​វិធាន​ការបំពេញ​វីតាមីន D មួយ​ដ៏​ល្អប្រសើរ ហើយក៏​ដើម្បី​បញ្ចៀស​រលាក​សួត​សម្រាប់​កុមារ ។​
-​បង្កើន​សមត្ថភាព​ប្រាជ្ញា​របស់​ស្ត្រី​
​ម្ខាង​ជា​សារជាតិ​ធ្វើ​ឲ្យ​ឆ្អឹង​មាំមួន ម្ខាង​ជា​សតិបញ្ញា​របស់​សរសៃ​ប្រសា​ទម​ជ្ឈឹ​ម ។ ស្តាប់ទៅ​ហាក់ដូចជា​រាង "​ចម្លែក​" ចំពោះ​គ្នា តែ​វា​ពិតជា​មានការ​ពាក់ព័ន្ធ ។​
​ក្រុម​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ Angers ចំណុះ​មហាវិទ្យាល័យ Angers (​បារាំង​) បាន​តាមដាន​សុខភាព​របស់​ស្ត្រី ៦.២៥៧​នាក់ មាន​អាយុ​ខុសៗ​គ្នា ។ ពួកគេ​សង្កេតឃើញថា ស្ត្រី​ដែលមាន​កម្រិត​វីតាមីន D ក្នុង​ឈាម​ទាប​ពេក (​ក្រោម 10ng/ml) នោះ​មានការ​ប្រឈម​កកើត​ជំងឺ​ថមថយ​ការចងចាំ​យ៉ាងខ្ពស់ ។ ផ្ទុយ​មកវិញ​ស្ត្រី​ដែលមាន​កម្រិត​វីតាមីន D គ្រប់គ្រាន់​នោះ​មានការ​ប្រឈម​តិចជាង ។​
​តាមរយៈ​ការវិភាគ​ចម្រុះ ពួក​វេជ្ជបណ្ឌិត​ផ្នែក​មនុស្ស​ចាស់​បាន​រកឃើញ​ទំនាក់ទំនង​ណាមួយ​នោះ​រវាង​វីតាមីន D និង​សមត្ថភាព​ចងចាំ​របស់​ស្ត្រី ។​
-​អូសបន្លាយ​អាយុ​
​នេះ​ជា​ព័ត៌មាន​ចុងក្រោយ តែ​ក៏​ជា​ព័ត៌មាន​គួរ​ឲ្យ​ចាប់ចិត្ត​បំផុត​ក្នុងឱកាស​ដើមឆ្នាំ​នេះ ។​
​ពួក​អ្នកស្រាវជ្រាវ​បាន​តាមដាន​ពួក​អ្នកស្ម័គ្រចិត្ត​នៅ​អាមេរិក ។ តាមរយៈ​ការវិភាគ ពួកគេ​ទាន​បានការ​សន្និដ្ឋានថា អ្នកមាន​បរិមាណ​វីតាមីន D ក្នុង​ឈាម​ទាប ក្រោម 20ng/ml នោះ​នឹង​ថយចុះ​អាយុ ជាមួយនឹង​ការ​ប្រឈម "​ឆាប់​ទៅកាន់​ពិភពលោក​ម្ខាង​ទៀត​" កើន​ដល់​៥០% ។ ចំណែក​អ្នកមាន​បរិមាណ​វីតាមីន D គ្រប់គ្រាន់ និង​បន្ថយ​បាន​គ្រោះថ្នាក់​នេះ និង​មាន​អាយុ​វែង​ជាង ។​
​ពាក្យ​ទូន្មាន​សម្រាប់​មនុស្ស​គ្រប់គ្នា​ប្រសិន​ចង់​មាន​អាយុ​វែង​ចូរ​សកម្ម​ធ្វើ​ចលនា ហាត់ប្រាណ​និង​សំដិល​ថ្ងៃ ដើម្បី​ទទួល​បន្ថែម​វីតាមីន D ធម្មជាតិ ។ តែ​ត្រូវ​ចាំ​ថា ចំពោះ​មនុស្ស​ចាស់​ត្រូវ​សំដិល​ថ្ងៃ​ប្រមាណ​តែ​១​ម៉ោង​ប៉ុណ្ណោះ​ក្នុង​១​ថ្ងៃ ៕M

ការពិតគួរឲ្យភ្ញាក់ផ្អើលអំពីមេជីវិត

មេជី​វិត "​ចូលចិត្ត​" ពេជ្រ​។
​មេជី​វិត​ផ្ទុក​ក្នុង​ខ្លួន​យ៉ាងច្រើន​នូវ​រឿង​ធ្វើ​ឲ្យ​យើង​ស្រឡាំងកាំង ។​
-​អាហារ​ប៉ូវ​
​ក្នុងពេល​សង្កេត​ទម្លាប់​រួមភេទ​របស់​សត្វ​ជាច្រើន​ប្រភេទ ពួក​អ្នកវិទ្យាសាស្ត្រ​សង្កេតឃើញថា នៅ​ពូជ​មួយចំនួន ក្នុងនោះ​មាន​ទាំង​មនុស្ស​សត្វ​ញី​បាន​ប្រើ​មេជី​វិត​ដូចជា​អាហារ​ប៉ូវ​១ ។​
​តាម​ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​សកលវិទ្យា​ល័យ Columbia អាមេរិក មេជី​វិត​មនុ​ស្សមាន​ផ្ទុក​ស្ករ fructose ទឹក អាស៊ីត ascortic (​នៅ​ហៅថា វីតាមីន C) ស័ង្កសី និង​សារជាតិ​ផ្សេងៗ​ជាច្រើន ។ នេះ​ជា​សារជាតិ​ដ៏​ចាំបាច់​ដើម្បី​បំពេញ​ថាមពល​ឡើងវិញ ក្រោយពេល​ធ្វើ​ចលនា​ច្រើន ។ ក្រៅពីនេះ មួយផ្នែក​ណា​នោះ​វា​នឹង​ទប់ស្កាត់​ភាពចំណាស់​សម្រាប់​ស្ត្រី​ជាមួយ​លក្ខខណ្ឌ​បុរស​នោះ​ត្រូវមាន​សុខភាព​ល្អ និង​គ្មាន​ឆ្លង​ជំងឺ​ណា​ឡើយ ។​
-​មេជី​វិត "​ចូលចិត្ត​" ពេជ្រ​
​អ្នកវិទ្យាសាស្ត្រ Andrei Sommer និង​ក្រុម​ស្រាវជ្រាវ​នៅ​សកលវិទ្យា​ល័យ Ulm (​អាល្លឺម៉ង់​) បាន​ត្រួតពិនិត្យ​លទ្ធភាព​រស់​របស់​មេជី​វិត​នៅ ៤​ចាន petri រួមមាន​ចាន​៣ ធ្វើ​ពី​គ្រី​ស្តា​ល់ និង​ចាន​១​ធ្វើ​ពី​ជ័រ Polystyrene ។ ក្នុង​ចាន​គ្រី​ស្តា​ល់ ៣  មួយ​មិន​ពាស​ពេជ្រ មួយ​ពាស​ស្រទាប់​ពេជ្រ​ចម្រុះ​កម្រាស់ ១ micromet និង​១​ទៀត​ពាស​ស្រទាប់​ត្បូង​ពេជ្រ nano ស្តើង ។​
​ក្រោយ​៤២​ម៉ោង អត្រា​រស់​របស់​កោសិកា​មេជី​វិត​គឺ ចានជ័រ ៥២% ចាន​មិន​ពាស​ពេជ្រ​៦០% ចាន​ពាស​ស្រទាប់​ពេជ្រ​ចម្រុះ​ក្រាស់​៦៤% និង​ចាន​ស្រោប​ស្រទាប់​ពេជ្រ nano ស្តើង​គឺ​៧៤% ។​
​រឿងនេះ​បង្ហាញថា បរិមាណ​មេជី​វិត​រស់​លើ​ចាន petri ពាស​ពេជ្រ​ក្នុង​៤២​ម៉ោង ច្រើនជាង​ឆ្ងាយ​ប្រៀប​នឹង​បរិមាណ​មេជី​វិត​ដាក់​លើ​ចាន petri ធម្មតា មានន័យថា មេជី​វិត​រស់នៅ "​ល្អ​" ជាង​ក្នុង​បរិស្ថាន​ពេជ្រ ។​
-​ខ្វះ​ប្រូតេអ៊ីន Izumo មេជី​វិត​មិន "​ចូល​" ពង​
​ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​សកល​វិទ្យាល័យ​អូ​សា​កា បាន​រកឃើញថា មេជី​វិត​បង្កើត​ដោយ​ហ្សែ​ន​ចម្រុះ នឹង​មិនអាច​គួបផ្សំ​ជាមួយ​ស៊ុត ។ គំហើញ​នេះ​បើកផ្លូវ​សម្រាប់​វិស័យ​ព្យាបាល​ជំងឺ​គ្មាន​កូន និង​បង្ការ​មានគភ៌ ៕​M

ទទួលទាន​ត្រី និង​គ្រាប់​ធុញ្ញ​ជាតិ​អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ភ្លេចភ្លាំង​ធ្ងន់ធ្ងរ

យោងតាម​ការសិក្សា​មួយ​ចេញផ្សាយ​លើ​វេប​សាយ​ទស្សនា​វ​ដ្តី​សុខភាព​អាមេរិក Neurology កាលពី​ថ្ងៃ​ពុធ​បាន​ឲ្យ​ដឹងថា ការទទួល​ទាន​ចំណីអាហារ​ដែល​ផ្ទុក​អាស៊ីត​ខ្លាញ់ Omega-3 ដូចជា​ត្រី ទឹក​សាឡា​ត់ និង គ្រាប់​ធុញ្ញ​ជាតិ អាច​បន្ថយ​កំរិត​ប្រូ​តេ​អ៊ីន​ក្នុង​ឈាម​ដែល​ពាក់ព័ន្ធ​និង​ជំងឺ​ភ្លេចភ្លាំង​ធ្ងន់ធ្ងរ (Alzheimer's) និង​បញ្ហា​ការចងចាំ​ជាច្រើន។​

​ពាក់ព័ន្ធ​និង​ការសិក្សា​នេះ មនុស្ស​ចំនួន ១.២១៩ នាក់​អាយុ​ច្រើនជាង ៦៥ ឆ្នាំ ដែល​ពុំមាន​កើត​អាកា​រៈ​រវើរវាយ បានផ្តល់​នូវ​ព័ត៌មាន​អំពី​របប​អាហារ​របស់​ពួកគេ​សម្រាប់​រយៈពេល​ជា​មធ្យម ១,២ ឆ្នាំ មុនពេល​ឈាម​របស់​ពួកគេ​ត្រូវបានធ្វើ​តេស្ត៍​រកមើល​ប្រូតេអ៊ីន Beta-amyloid។ ពួក​អ្នកស្រាវជ្រាវ​ក៏បាន​ពិនិត្យមើល​យ៉ាង​ពិសេស​ទៅលើ​ជីវជាតិ​ទ្រទ្រង់​រាងកាយ មានដូចជា អាស៊ីត​ខ្លាញ់​សូ​លុយ​ស្យ៉ុ​ង​, អាស៊ីត​ខ្លាញ់ Omega-3, និង អាស៊ីត​ខ្លាញ់ Omega-6, អាស៊ីត​ខ្លាញ់​គ្មាន​សូ​លុយ​ស្យ៉ុ​ង​, វីតាមីន E, វីតាមីន C, វីតាមីន B12, អាស៊ីត Folate និង វីតាមីន D។​

​ការសិក្សា​នេះ​បាន​រកឃើញថា មនុស្ស​ដែល​ទទួលទាន​ត្រី​សម្បូរ​អាស៊ីត​ខ្លាញ់ Omega-3 កាន់តែច្រើន កំរិត​ប្រូតេអ៊ីន Beta-amyloid ក្នុង​ឈាម​ក៏​កាន់តែ​ថយចុះ​ដែរ។ ការទទួល​ទាន​អាហារ​មាន​ជាតិ​ខ្លាញ់ Omega-3 ចំនួន​មួយ​ក្រាម​ក្នុង​មួយថ្ងៃ​គឺមាន​ពាក់ព័ន្ធ​នឹង​ការថយចុះ​ជាតិ​ប្រូតេអ៊ីន Beta-amyloid ក្នុង​ឈាម​បាន ២០ ទៅ ៣០ ភាគរយ។ សារធាតុ​បំប៉ន​រាងកាយ​ផ្សេងទៀត​មិនមាន​ជាប់​ពាក់ព័ន្ធ​នឹង​ការថយចុះ​កំរិត​ប្រូតេអ៊ីន Beta-amyloid ក្នុង​ឈាម​នោះទេ​នៅក្នុង​ការសិក្សា​នេះ៕

ផល​ប៉ះពាល់​សុខភាព​ពី​ការប្រើប្រាស់​ទឹកអប់​

ទឹកអប់​ត្រូវបាន​គេ​និយម​ប្រើប្រាស់​យ៉ាង​ខ្លាំង​សព្វថ្ងៃនេះ ហើយ​វា​ត្រូវបាន​គេ​ប្រើប្រាស់​ស្ទើរតែ​នៅ​គ្រប់​ទីកន្លែង​គឺ​ចាប់ពី​ បន្ទប់ទឹក បន្ទប់​ដេក ក្នុង​រថយន្ត និង​នៅ​លើ​សម្លៀកបំពាក់ ហើយ សូម្បី​តែ​ស្រោមជើង​ក៏​ត្រូវបាន​គេ​បាញ់​ទឹកអប់​ពី​លើ​ផង​ដែរ ប៉ុន្តែ ផលប៉ះពាល់​ដ៏​ខ្លាំង​របស់​វា​លើ​​បញ្ហា​សុខភាព​នោះ គឺមាន​មនុស្ស​មិន​ច្រើន​ដែល​ដឹង​ពី​ផលប៉ះពាល​សុខភាព​ពី​ការប្រើប្រាស់​ ទឹកអប់​នោះ​។​

​កាលពី​ពេល​ថ្មីៗ​នេះ សេចក្តីរាយការណ៍​ព័ត៌មាន​អំពី​ការប្រើប្រាស់​ទឹកអប់​បានអះអាងថា ផលិតផល​ទឹកអប់​ឬ​ទឹកអប់​ធ្វើអោយប៉ះពាល់​ដល់​​សុខភាព ដោយ​បង្ក​អោយមាន​បញ្ហា​ជាច្រើន​ដូចជា ប្រតិកម្ម​ស្បែក ពិបាក​ដកដង្ហើម ឈឺក្បាល និង​ធ្វើអោយ​ចុះខ្សោយ​ផ្លូវភេទជាដើម​។​

​ក្រុម​អ្នកជំនាញ​ ផែ្ន​ក​សុខភាព និយាយ​ថា​ជិត​១​ភាគ​៣​នៃ​ចំនួន​មនុស្សទទួលរង​ផលប៉ះពាល់​សុខភាព​ខ្លាំង​ពី​ ក្លិន​ទឹកអប់ ហើយ​បញ្ហា​ដ៏​ធំ​នោះ​គឺ​​វា​ធ្វើអោយ​ស្បែក​មានប្រតិកម្ម​ទៅ​ជា​កន្ទួល​​ ក្រហម​តូចៗ​នៅលើ​ស្បែក ។

​ម្នាក់​ក្នុងចំណោម​មនុស្ស​២០​នាក់​ត្រូវបាន​គេ​គិត​ថា​បាន​ទទួលរង​ប៉ះពាល់​ពី​ប្រតិកម្ម​ទឹកអប់​។​

​ លោក Susannah Baron វេជ្ជបណ្ឌិត​ផែ្ន​ករោគ​សើ​ស្បែក​នៅ​ប្រទេស​អង់គ្លេស បាន​និយាយថា ជម្ងឺ​ប្រតិកម្ម​ស្បែក​នឹង​កើនឡើង បើសិន​​ផលិតផល​ទឹកអប់​ឬ​ការប្រើប្រាស់​ទឹកអប់​មាន​ចំនួន​កើនឡើង​ខ្ពស់​នោះ៕

មូលហេតុ​អ្វី​ស្ត្រី​ងាយ​កើត​ជំងឺ​ពុក​ឆ្អឹង​ជាង​បុរស​?

ពុក​ឆ្អឹង ជា​ជំងឺ​មួយ​តែង​ជួបប្រទះ​ទាំង​នៅ​បុរស​និង​ស្ត្រី តែ​ស្ត្រី​មាន​អត្រា​កើត​ជំងឺ​ខ្ពស់ជាង​។ បច្ចុប្បន្ននេះ នៅលើ​ពិភពលោក មាន​មនុស្ស​ប្រមាណ ២០០​លាន​នាក់ កើត​ជំងឺ​នេះ​។​
​ពុក​ឆ្អឹង អាច​បង្ក​ការប្រែប្រួល​ធ្ងន់ធ្ងរ គឺ​បាក់ឆ្អឹង​។ វា​អាច​បង្ក​របួស​នៅ​ទីតាំង​ផ្សេងៗ​គ្នា​ជាច្រើន​លើ​សរីរាង្គ​ដូចជា​ឆ្អឹងខ្នង ឆ្អឹងជំនីរ ក ឆ្អឹងភ្លៅ ឆ្អឹងស្មង​ដៃ ឆ្អឹងត្រគាក​...​។​
​ពុក​ឆ្អឹង​ចំពោះ​ស្ត្រីៈ​
​ជំងឺ​ពុក​ឆ្អឹង តែង​កើតឡើង ចំពោះ​ស្ត្រី​អាយុ​ច្រើន​។ ស្ត្រី​មាន​អាយុ​លើសពី​៤៥​ឆ្នាំ ជំងឺ​ពុក​ឆ្អឹង​ដណ្តើម​អត្រា​ខ្ពស់ជាង​ជំងឺ​ដទៃទៀត រួមមាន ទឹកនោមផ្អែម គាំងបេះដូង និង​មហារីក​ដោះ​។​
​គេ​វាយតម្លៃថា ក្រោយ​អាយុ ៥០ ឆ្នាំ មាន​ស្ត្រី​ម្នាក់​ក្នុងចំណោម​៣​នាក់ នឹង​ក្លាយជា​ជនរងគ្រោះ​នៃ​ការបាក់​ឆ្អឹង​មួយ​បណ្តាលមកពី​ពុក​ឆ្អឹង​។ អត្រា​ពុក​ឆ្អឹង​ស្ត្រី​ក្នុង​វ័យ​៥០-៥៩​ឆ្នាំ គឺ​១០​ភាគរយ​។ ប៉ុន្តែ​អត្រា​នេះ​កើនឡើង​យ៉ាង​រហ័ស​ទៅតាម​វ័យ និង​ឈានដល់ ៧០​ភាគរយ នៅលើ​ស្ត្រី​អាយុ​លើស​៨០ ឆ្នាំ​។​
ស្ត្រី​ក្រោយ​អស់​រដូវ​ពី ៥-១០​ឆ្នាំ តែង​ត្រូវ​សឹក​ឆ្អឹង​កង​ខ្នង​។ ពេល​ភាព​សឹក​ឆ្អឹង​ឆ្លង​ហួស​កម្រិត​នោះ គឺ​១១​ភាគរយ នឹង​បង្ក​ឱ្យ​ស្រុត​ឆ្អឹងខ្នង ពិសេស​គឺ​ឆ្អឹង​កង​ខ្នង​ត្រង់​ចង្កេះ​។ ការ​ស្តែងចេញ​តែង​ជួបប្រទះ គឺ​ថយចុះ​កម្ពស់ គម​ខ្នង ឈឺ​ឆ្អឹង​កង​ខ្នង ឈឺ​សរសៃប្រសាទ ប្រទាក់​ឆ្អឹងជំនីរ ឬ​សរសៃប្រសាទ​អ​វយៈ​។ នៅ​ដំណាក់កាល​យឺត ភាព​សឹក​ឆ្អឹង​ប្រព្រឹត្តឡើង​នៅ​ទាំង​ឆ្អឹង​វែងៗ​។ ពេលនោះ ស្ត្រី​ងាយ​ត្រូវ​បាក់ ក ឆ្អឹងភ្លៅ ឬ​បាក់ឆ្អឹង​វែង​ផ្សេងៗ​ទៀត​។​
​ហេតុអ្វី​ស្ត្រី​កើត​ជំងឺ​ពុក​ឆ្អឹង​ច្រើនជាង​បុរស​?
​ដំបូង គឺ​ស្ត្រី​មាន​ប្រវត្តិ​គ្រួសារ យាយ ឬ​ម្តាយ​ត្រូវ​ពុក​ឆ្អឹង​។​
​ទី​២)​គឺ​ស្ត្រី​មាន​ទំហំ​គ្រោងឆ្អឹង​តូច និង​ទម្ងន់​ឆ្អឹង​ទាប​ជាង​បុរស​។ ពិសេស​ជនជាតិ​អាស៊ី មាន​គ្រោះថ្នាក់​ខ្ពស់ជាង​ដោយសារ​គ្រោងឆ្អឹង​តូច តែង​ស្គម ខ្សោយ និង​មាន​របៀបរបប​រស់នៅ​ស្ងប់ស្ងៀម​ជាង​បុរស​។ ពួកគេ​ក៏​ច្រើន​តែមាន​របប​ជីវជាតិ មិន​គ្រប់គ្រាន់ ពិសេស​គឺ​របប​កាល់ស្យូម​ក្នុង​អាហារ​ខ្វះ​។​
ទី​៣) ស្ថានភាព​បាត់​រដូវ ឬ​អស់​រដូវ​នៅ​ស្ត្រី​។ រដូវ​នៅ​ស្ត្រី​ជា​ផ្ទាំង​កញ្ចក់​មួយ​ឆ្លុះបញ្ចាំង​សុខភាព​បង្កើតកូន​របស់គេ ធានា​ដោយ​សកម្មភាព​ស៊ីសង្វាក់​គ្នា​របស់​ប្រព័ន្ធ​អ័រម៉ូន ពិសេស​គឺ​តួនាទី​របស់​អ័រម៉ូន​ភេទ​។ ប៉ុន្តែ​រដូវ ទន្ទឹម​នោះ​ក៏​រួមចំណែក​វាយតម្លៃ​សុខភាព​របស់​ឆ្អឹង​។ ស្ត្រី​ដែល​លេង​កីឡា​អាជីព ដូចជា​កីឡាការិនី​រត់​ម៉ា​រ៉ា​តុង  អ្នក​សម្តែង​របាំ​បា​ឡេ តែង​ត្រូវ​បាត់​រដូវ គឺ​សុទ្ធតែ​ថយចុះ​ដង់ស៊ីតេ​ឆ្អឹង​។ ស្ត្រី​ដែល​បាត់​រដូវ អូសបន្លាយ​លើស​១២​ខែ ស្ត្រី​អស់​រដូវ ឬ​ឆាប់​អស់​រដូវ​មុន​អាយុ ៤៥​ឆ្នាំ គឺ​ត្រូវ​សឹក​ឆ្អឹង​ច្រើនជាង និង​ងាយ​កើត​ជំងឺ​ពុក​ឆ្អឹង​។ ការវះកាត់​ស្បូន​ចោល ធ្វើឱ្យ​សឹក​ឆ្អឹង​ឆាប់រហ័ស​(១២ ភាគរយ​ក្នុង​មួយឆ្នាំ​)​។​
​ទី​៤) គឺ​ស្ត្រី​ត្រូវ​ឆ្លងកាត់​ពេលវេលា​មានគភ៌ និង​ឱ្យ​កូន​បៅដោះ​។ ពេលនោះ​សរីរាង្គ​ពួកគេ​ត្រូវ​ផ្គត់ផ្គង់ ប្រភព​កាល់ស្យូម​យ៉ាង​ធំ​សម្រាប់​ការរីកចម្រើន​គភ៌ និង​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ម្តាយ​។ អាស្រ័យហេតុនេះ ពួកគេ​ត្រូវ​ថយចុះ​បរិមាណ​កាល់ស្យូម​យ៉ាង​លឿន ប្រសិន​មិនត្រូវ​បាន​ផ្គត់ផ្គង់​បរិមាណ​កាល់ស្យូម​គ្រប់គ្រាន់ ។ ស្ត្រី​ដែល មានកូន​ចាប់ពី​៣​នាក់​ឡើងទៅ រមែង​ត្រូវ​ពុក​ឆ្អឹង​។​
ទី​៥) គឺ​ស្ត្រី​ច្រើនតែ​កើត​ជំងឺ​មួយចំនួន ដូចជា​រលាក​សន្លាក់​ស​ណ្ឋា​ន​ទាប រលាក​ឆ្អឹង​កង​ខ្នង​ជាប់​សន្លាក់​។ ជំងឺ​ទាំងនេះ និង​ថ្នាំ​ព្យាបាល​ជំងឺ​ដូចជា Corticoid ជា​ជនល្មើស​បង្ក​ជាការ​សឹក​ឆ្អឹង​ហួសប្រមាណ​។ ជំងឺ​ទាំងឡាយ ដូចជា​ទឹកនោមផ្អែម ថ្លើម តម្រងនោម ជំងឺ​ផ្លូវ​រំលាយ​អាហារ ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត ក៏​ធ្វើឱ្យ​កើន​គ្រោះថ្នាក់​ពុក​ឆ្អឹង​។​
ទី​៦) ជា​លក្ខណៈពិសេស​រចនា​សម្ព័ន្ធ​និង​ទ្រង់ទ្រាយ​ឆ្អឹង​របស់​ស្ត្រី​។ ឆ្អឹង​ត្រូវ​ពុក​មាន​សភាព​ស្តើង​សម្បក​ឆ្អឹង ប្រហោង​ក្នុង​សម្បក​ឆ្អឹង​។​
​បង្ការ​ពុក​ឆ្អឹង​យ៉ាងដូចម្តេច​?
​ទិសដៅ​បង្ការ​ពុក​ឆ្អឹង គឺ​ធ្វើឱ្យ​ទម្ងន់​របស់​ឆ្អឹង​ល្អប្រសើរ​បំផុត តាំងពី​ពេល​នៅ​ក្មេង​រក្សា​ដង់ស៊ីតេ​ឆ្អឹង និង​បន្ថយ​ការ​សឹក​ឆ្អឹង​នៅពេល​ចាស់​។ របប​ជីវជាតិ ត្រូវតែ​ត្រឹមត្រូវ​សម្បូរបែប តុល្យភាព និង​សមស្រប​។ អាហារ​ទទួលទាន​ចាំបាច់​ត្រូវ​ផ្តល់​គ្រប់​ថាមពល និង​ប្រូតេអ៊ីន ដូចជា​សាច់ ត្រី ស៊ុត ទឹកដោះគោ​។ ត្រូវ​បរិភោគ​អាហារ​សម្បូរ​សារជាតិ​រ៉ែ ដូចជា​កាល់ស្យូម ម៉ាញ៉េ​ស្យូ​ម ហ្វូ​ស​ហ្វ័​រ វីតាមីន D ។ ក្រៅពីនេះ នៅមាន​ពពួក​ទឹកដោះគោ និង​ផលិតផល​ទឹកដោះគោ​(​យ៉ា​អួ ហ្វ្រូ​ម៉ា​...) ព្រោះ​វា​មាន​បរិមាណ​កាល់ស្យូម​ខ្ពស់ ងាយ​ស្រូបយក​។ វីតាមីន D ក្នុង​ទឹក ដោះ​គោ​ជួយ​សរីរាង្គ​ស្រូបយក​កាល់ស្យូម​ល្អ​ជាង​។ បរិមាណ​កាល់ស្យូម សរុប​ប្រើប្រាស់​ប្រចាំថ្ងៃ តិច​បំផុត​គឺ ១.០០០​ដង​។ បំពេញបន្ថែម​វីតាមីន D ៨០០ UI ក្នុង​មួយថ្ងៃ ប្រសិន​ពុំ​សូវ​ប្រាស្រ័យ​នឹង​ពន្លឺព្រះអាទិត្យ​។ បំពេញ​វីតាមីន K  ហ្វូ​ស​ស្វ័​រ ម៉ាញ៉េ​ស្យូ​ម ធ្វើឱ្យ​កើន​កម្រិត​ភ្ជាប់​កាល់ស្យូម​ទៅក្នុង​ឆ្អឹង​។ វីតាមីន K មាននៅ​ក្នុង​ពពួក​បន្លែ​មាន​ស្លឹក​បៃតងចាស់ ប្រេង​រុក្ខជាតិ សណ្តែក​ក្រៀម​, សណ្តែកសៀង ចៀសវាង​ស្រា បារី កាហ្វេ ៕

សញ្ញា​យល់ដឹង​មហារីក​ឈាម​សំរាប់​ស្ត្រី​

ទោះបី​កម្រ តែ​រោគសញ្ញា​ហូរឈាម​ទ្វារមាស​ខុស​ប្រក្រតី​អាចជា​សញ្ញា​មួយ​ព្រមាន​ស្ត្រី​បានកើត​ជំងឺមហារីក​ឈាម ។​
​ដើម្បី​ដាក់ចេញ​នូវ​ការសន្និដ្ឋាន​ខាងលើ ពួក​អ្នកវិទ្យាសាស្ត្រ​បាន​ដំណើរការ​តាមដាន​ស្ត្រី​ក្មេងៗ និង​ម​ជ្ឈឹ​ម​វ័យ ២០០០​នាក់ ធ្លាប់​ត្រូវបាន​វិនិច្ឆ័យ​កើត​ជំងឺមហារីក​ឈាម​ក្នុងអំឡុងពេល​ពី​ឆ្នាំ ២០០២-២០១១ ។ ក្នុងចំណោម​នោះ​ប្រមាណ ២០០​ករណី​បញ្ជាក់ថា ធ្លាប់មាន​បាតុភូត​ហូរឈាម​ទ្វារមាស​ខុស​ប្រក្រតី , ១៩ ករណី​បាន​ឲ្យ​ដឹង​ពី​រោគសញ្ញា​នេះ​ដែល​ជួយ​គេ​រកឃើញ​ជំងឺ​ឆាប់ ។​
​ធម្មតា , មហារីក​ឈាមមាន​អម​ជាមួយ​ស្ថានភាព​អស់កម្លាំង , ងាយ​ជាំ​ស្វាយ ឬ​លេចចេញ​កន្ទួល​ក្រហម​តូចៗ​នៅ​ស្បែក ។​
​ប៉ុន្តែ , ស្ត្រី​មិនត្រូវ​ព្រងើយកន្តើយ​ចំពោះ​ករណី​ហូរឈាម​ទ្វារមាស​ទេ ។ អ្នកជំងឺ​មួយចំនួន​ក្រោយពេល​រកឃើញ​សញ្ញា​នេះ​បាន​បាត់បង់​ជីវិត​ភ្លាម​បន្ទាប់​នោះ ។ អាយុ​មធ្យម​របស់​ពួកគេ​គឺ ៣៩​ឆ្នាំ ។​
​អ្នកជំងឺ​មហារីក​ឈាម​ច្រើន​មាន​បាតុភូត​ងាយ​ត្រូវ​ហូរឈាម ។ មូលហេតុ​គឺ​នៅពេល​វេលា​នេះ​សរីរាង្គ​មាន​បរិមាណ​ប្លា​កែ​ត​ក្នុង​ឈាម​យ៉ាង​ទាប ។ ប្លា​កែ​ត​ជា​សមា​ធាតុ​អនុវត្ត​មុខងារ​ជួយ​ឈាមកក និង​ទប់ស្កាត់​ហូរឈាម ៕M/T/L

ស្ត្រី​មិនត្រូវ​មើលស្រាល​បាតុភូត​ហូរឈាម​ទ្វារមាស​ក្រៅ​ខួប​រដូវ​

 

​ហានិភ័យ​មហារីក​ពី​ផ្សែង​ធូប​

​អ្នក​ប្រាស្រ័យ​ជាមួយ​ផ្សែង​ធូប​ក្នុង​រយៈពេល​វែង ងាយ​ប្រឈមមុខ​ជាមួយ​ហានិភ័យ​ខ្ពស់​កើត​ជំងឺមហារីក​គ្រោះថ្នាក់ ។​
​ការសន្និដ្ឋាន​ខាងលើ​ត្រូវបាន​លើកឡើង​ដោយ​សមាគម​អ្នកប្រើប្រាស់​តៃវ៉ាន់ ។ ពួកគេ​បាន​ដំណើរការ​ពិសោធន៍​ធូប ១៣​ប្រភេទ និង​រកឃើញ​សារជាតិ​ពុល​បង្ក​មហារីក​មាន​ក្នុង ១២​ប្រភេទ ។
​ជាក់ស្តែង , ពួក​អ្នកស្រាវជ្រាវ​បាន​រកឃើញ butadiene និង benzene មាន​ពី ២,៣-៧,៨៤​ភាគ​លាន (​ក្នុង​បរិយាកាស​) ក្រោយពេល​ដុត​ធូប​២​នាទី​ក្នុង​បន្ទប់​ជិត ។ Butadiene អាច​បង្ក​មហារីក​ឈាម , ក្នុងពេលនោះ benzene អាចធ្វើ​ឲ្យ​របួស​ភ្នែក , ស្បែក , ប្រព័ន្ធ​ដំណក​ដង្ហើម , ប្រព័ន្ធ​សរសៃប្រសាទ​ម​ជ្ឈឹ​ម ថ្លើម និង​តម្រងនោម ។​
​ការស្រាវជ្រាវ​មួយ​ផ្សេង​អះអាងថា ផ្សែង​ធូប​ជំរុញ​ការកកើត​ជំងឺ​កំណាច​នៅ​អណ្តាត , មាត់ , បំពង់ក និង​ថែមទាំង​អាច​បង្ក​មហារីក​ច្រមុះ ។ ប៉ុន្តែ​ដោយ​អនុវត្តតាម​វិធី​ណែនាំ​ខាងក្រោម​នេះ អ្នក​អាច​ការពារ​សុខភាពរ​បស់​ខ្លួន​បាន ៖
​    ​-​បំពាក់​ម៉ាស៊ីន​ស្រូប​ក្លិន ។ ម៉ាស៊ីន​នេះ​មានលទ្ធភាព​នាំយក​ផ្សែង​ធូប​ចេញទៅ​តំបន់​លំហ​ធំ​ទូលាយ​ជាង រួមចំណែក​ធ្វើ​ឲ្យ​បរិយាកាស​ក្នុង​បន្ទប់​ប្រែជា​ស្រឡះស្រឡំ​ជាង ។​
​    ​-​មិន​ហិត​ផ្សែង​ផ្ទាល់ ។ ការ​ហឺត​ផ្សែង​ធូប​អាច​បង្ក​ជា​បញ្ហា​នៅ​ច្រមុះ ។ ក្នុងករណី​ធ្ងន់ ច្រមុះ​របស់​អ្នក​អាច​ផ្អាក​សកម្មភាព​បណ្តោះអាសន្ន​ដោយសារ​សារជាតិ​ពុល​មាន​ក្នុងនោះ ។ ល្អ​បំផុត​ក្រោយពេល​អុជ , អ្នក​គួរ​ប្រញាប់​ដោត និង​ថយ​ចេញ​ឲ្យ​ឆ្ងាយ ។​
-​បើក​បង្អួច , ទ្វារ​ពេល​អុជ​ធូប ។​
-​ទិញ​ធូប​គុណភាព​ខ្ពស់ ។ សមាសធាតុ​សំខាន់​របស់​ធូប​រួមមាន​ម្សៅ​ឈើ , ប្រេង និង​កត្តា​បង្ក​គ្រោះថ្នាក់​ឲ្យ​សុខភាព​មួយចំនួន​ផ្សេងទៀត ដោយ​វិធី​ជ្រើសរើស​ប្រភេទ​ធូប​ត្រូវបានធ្វើ​ពី​ប្រេង​មានគុណ​ភាពល្អ នឹង​បន្ថយ​អប្បបរមា​ហានិភ័យ​បង្ក​គ្រោះថ្នាក់ ។​
-​ប្រើ​ក្នុង​បរិមាណ​កាន់តែ​តិច​កាន់តែ​តិច​កាន់តែ​ល្អ​
​ក្រៅពីនេះ , ពួក​ជំនាញការ​ក៏​ទូន្មាន​ស្ត្រី​មានគភ៌ , អ្នក​កើត​ជំងឺហឺត ឬ​កំពុងមាន​កូនតូច​ដាច់ខាត​ត្រូវ​ចៀស​ឆ្ងាយ​ពី​ផ្សែង​ធូប​ទ្រុប​ទ្រុល ៕M/T/L​

តន្ត្រី​ជួយ​ដល់​អ្នកជំងឺ​

ការសិក្សា​ចុងក្រោយ​នៅ​ចក្រភព​អង់គ្លេស​បានបង្ហាញ​ថា ការចាក់​តន្ត្រី​ឲ្យ​អ្នកជំងឺ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្តាប់ វា​អាចជួយ​ឲ្យ​ពួកគេ​ដកដង្ហើម​កាន់តែ​ងាយស្រួល ។​
ក្រុម​អ្នកជំនាញ​នៅ​បណ្ណាល័យ​ខូ​ក្រេ​នី​បាន​ថ្លែងថា តន្ត្រី​អាចមាន​ប្រសិទ្ធ​ភាពល្អ ជា​ឱសថ​ដើម្បី​ធ្វើ​ឲ្យ​អ្នកជំងឺ​បាន​ធូរ​ស្រាកស្រាន្ត ក្នុងអំឡុងពេល​អ្នកជំងឺ​ធ្ងន់​កំពុង​បញ្ចូល​ខ្យល់​ដកដង្ហើម ។ អ្នកជំងឺ​ធ្ងន់ធ្ងរ​ជាង ២០០ នាក់ ដែល​បាន​ស្តាប់​តន្ត្រី​អាច​កាត់បន្ថយ នូវ​អារម្មណ៍​អន្ទះអន្ទែង​សម្រួល​ចង្វាក់​ដង្ហើម និង​បេះដូង ។​
ក្រុម​វេជ្ជបណ្ឌិត​បាន​គាំទ្រ​ការចាក់​តន្ត្រីបុរាណ​បែប​បស្ចិមប្រទេស ដូចជា តន្ត្រី​ព្យា​ណូ ឬក៏​បទ​ភ្លេង​ណា​ដែល​ស្រទន់​ស្រួល​ស្តាប់ ព្រោះ​តន្ត្រី​អាចជួយ​សម្រួល​អារម្មណ៍​របស់​អ្នកជំងឺ ដែល​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ ។ ការជ្រើសរើស​ប្រភេទ​តន្ត្រី​ខុស​ក៏​អាចធ្វើ​ឲ្យ​រំជួលចិត្ត​អ្នកជំងឺ និង​អាចធ្វើ​ឲ្យ​ពួកគេ​បង្កើន​អារម្មណ៍​តានតឹង កាន់តែខ្លាំង​ឡើង​ផងដែរ ៕

​សុ​រា ទទួលទាន​តិច ឬ​ច្រើន គឺ​តែង​ប៉ះពាល់​សុខភាព

ព្រឹត្តិបត្រ​សុខភាព​របស់ “​សមាគម​គ្រូពេទ្យ​កាណាដា​” បានឲ្យដឹងថា វិទ្យាស្ថាន​ស្រាវជ្រាវ​កសិកម្ម​ជាតិ​របស់​បារាំង បាន​រកឃើញថា ការ​ទទួលទាន​សុរា ទោះជា​តិច ឬ​ច្រើនក្តី សុទ្ធ​តែ​អាច​ធ្វើឲ្យកើត​មហារីក​បាន​ទាំងអស់​។


​​អ្នក​ស្រាវជ្រាវ​នៅ​ទីក្រុង​ប៉ារីស បានឲ្យដឹងថា មូលហេតុ​ដែល​ធ្វើឲ្យ​គ្រប់​ជាតិ​សាសន៍ មាន​ការ​កំណត់​បរិមាណ​សុរា​កម្រិត​ទាប ព្រោះតែ​នឹក​ដល់​គ្រោះថ្នាក់​របស់​វា រយៈពេល​ខ្លី​ប៉ុណ្ណោះ ដោយ​ភ្លេច​នឹក​ដល់​គ្រោះថ្នាក់​រយៈពេល​វែង របស់​វា​ថា សុ​រា ទោះបី​ទទួលទាន​តិច ឬ​ច្រើន សុទ្ធ​តែ​អាច​ធ្វើឲ្យកើត​មហារីក​បាន​ទាំងអស់​។​


​ក្រុម​អ្នកស្រាវជ្រាវ បាន​ដាស់តឿន​ថា ការិយាល័យ​ស្រាវជ្រាវ​ជំងឺមហារីក​អន្តរជាតិ​របស់​អង្គការ​សុខភាព​ពិភពលោក ធ្លាប់​បាន​រកឃើញថា សុរា​អាច​បង្ក​មហារីក​បាន​ទាំង​មនុស្ស​និង​សត្វ​។

 

ជាពិសេស របាយការណ៍​សរុបរ​បស់​មូលនិធិ​ស្រាវជ្រាវ​ជំងឺមហារីក​ពិភពលោក និង​វិទ្យាស្ថាន​ស្រាវជ្រាវ​ជំងឺមហារីក​សហរដ្ឋអាមេរិក ធ្លាប់​បាន​ដាស់តឿន​ថា សុរា​មាន​ការពាក់ព័ន្ធ​នឹង​ការ​កើត​ជំងឺមហារីក​ក្នុង​មាត់ ក សុដន់ ផ្លូវ​អាហារ ពោះវៀន​ធំ និង​ទ្វារធំ​។     ​

 

ដូច្នេះការណែនាំ​ដែល​ប្រើ​ក្នុងពេល​បច្ចុប្បន្ន ដែល​ថា​ទទួលទាន​សុ​រា ត្រឹម​សមល្មម ឬ​ទទួលទាន​យ៉ាង​មាន​ស្មារតី​នោះ មិន​អាច​បង្ករ​មហារីក​បានទេ ដែល​អង្គការ​អន្តរជាតិ គួរតែ​ដាក់ចេញ​នូវ​ការណែនាំ​ជា​ថ្មី​វិញ​៕​

​គួរ​ប្រយត្ន័​ក្នុង​ការជំរុញ​ឲ្យ​សម្រាល​កូន​មុន​ពេល​កំណត់​

ការជំរុញ​ឲ្យ​សម្រាលកូ​ន​មុន​ពេល​កំណត់ គឺជា​ការ​ដែល​គ្រូពេទ្យ​ជំរុញ​ឲ្យ​ឈឺពោះ​សម្រាលកូន ឬ​សម្រាលកូន​មុនពេល ដែល​ម្តាយ​ឈឺពោះ​ដោយ​ខ្លួនឯង តាម​ធម្មជាតិ ដើម្បី​សុវត្ថិភាព​របស់​ម្តាយ និង​ទារក​នៅ​ក្នុង​គភ៌ ព្រោះ​ភាពខុសប្រក្រតី​ខ្លះ ។ មុន​ពេល​សម្រាល គ្រូពេទ្យ​តែងតែ​ពិនិត្យមើល​មាត់ស្បួន​ជាមុនសិន ប្រសិនបើ​មាត់ស្បូន ចាប់ផ្តើម​ទន់​បង្ហាញថា ម្តាយ​អាច​សម្រាលកូន​បាន​ហើយ ។ តែ​ប្រសិនបើ​មាត់ស្បូន នៅ​រឹង​ការជំរុញ​ឲ្យ​សម្រាលកូ​ន មិន​អាចធ្វើ​បាន​នោះ​ទេ ដែល​តម្រូវឲ្យ​ធ្វើ​ការវះកាត់ ។​
ការជំរុញ​ឲ្យ​សម្រាល​នៅពេលដែល​មិនទាន់​ដល់​ពេល​សមស្រប អាច​ផ្តល់​ផល​មិន​ល្អ ព្រោះ​អាច​មាន​ជំងឺ​ដ៏​ទៃ​ជ្រៀតជ្រែក ឬក៏​មាន​គ្រោះថ្នាក់​ដល់​ម្តាយ បន្ទាប់​ពី​ជំរុញ​ឲ្យ​សម្រាល​កូនមុន​ពេល​កំណត់ សុក​ធ្លាក់​មុន​ពេល​កំណត់ ឬ​ស្បូន​បែក​ក្រោយពេល​សម្រាល ដោយ​លំបាក ។​
ហេតុនេះហើយ ប្រសិនបើ​អ្នក​មានគភ៌ និង​មាន​សុខភាព​ធម្មតា អ្នក​គួរ​រង់ចាំ​ឲ្យ​ឈឺពោះ​សម្រាលកូន តាម​បែប​ធម្មជាតិ គឺជា​ការ​ល្អ​បំផុត ៕

​ˆ​រកឃើញ​កណ្តុរប្រែង​មាន​វីរុស​បង្ក​ខ្សោយតម្រងនោម​

តំណាង​វិទ្យាស្ថាន​ប៉ាស្ទ័រ​នៃ​ទីក្រុង​ហូជីមិញ បានឱ្យ ដឹងថា ផែនការ​យក​សំណាក​វិភាគ ត្រូវបាន​អនុវត្ត បន្ទាប់​ពី​អ្នកជំងឺ​មួយរូប ត្រូវ​សត្វ​កណ្តុរប្រែង​ខាំ បណ្តាល​ឱ្យ​គ្រុនក្តៅ​ខ្លាំង​ជាប់​រហូត និង​ក្រោយមក​មាន​ស្តែង​ចេញ​សញ្ញា​ខ្សោយ​តម្រងនោម​។​

​ស្ថាប័ន​សមត្ថកិច្ច បាន​ចាប់​សត្វ​កណ្តុរ​ប្រែង និង​កណ្តុរ​តូចៗ ២៥​ក្បាល ដែល​រស់នៅ​ជុំវិញ​តំបន់​ផ្ទះ​អ្នកជំងឺ​នេះ យក​មក​ត្រួតពិនិត្យ ហើយ​លទ្ធផល គឺ​សត្វ​កណ្តុរប្រែង​បី​មាន​វីរុស Hanta ។​

​កាលពី​ថ្ងៃ​ទី​១៧​ខែតុលា​ឆ្នាំ​២០១២ អ្នកជំងឺ​ម្នាក់ អាយុ​៥៥​ឆ្នាំ ស្នាក់នៅ​ភូមិ​៩ សង្កាត់​៣ ទីក្រុង​ហូជីមិញ បាន​ត្រូវ​បញ្ជូន​ចូល មន្ទីរពេទ្យ​ក្នុង​ស្ថានភាព​គ្រុនក្តៅ​ខ្លាំង​អូសបន្លាយ ដោយ​គេ​សង្ស័យថា កើត​ជំងឺ​គ្រុនឈាម ។ មួយ​ថ្ងៃ​បន្ទាប់​ពី​ចូល​ពេទ្យ អ្នកជំងឺ​មាន​សញ្ញា​ខ្សោយ​តម្រងនោម​។ ការ​ធ្វើ​វិភាគ​បន្ទាប់​នោះ បានបង្ហាញ​ថា អ្នកជំងឺ​ម្នាក់​នោះ មាន​វីរុស Hanta ឆ្លង​ពី​សត្វ​កណ្តុរ ។ ចំណែក​អ្នកជំងឺ បានឱ្យដឹងថា មុន​នោះ គាត់​បាន​ត្រូវ​សត្វ​កណ្តុរប្រែង​ខាំ​ជើង នៅពេល​កំពុង​គេង​លក់​។​

​វេជ្ជបណ្ឌិត គ្រិន ហ្វ៊ូ ម៉ាញ់ ស៊ា​វ នាយក​មជ្ឈមណ្ឌល​សុខាភិបាល​បង្ការ​ទីក្រុង​ហូជីមិញ បានបញ្ជាក់​ថាៈ​« Hanta គឺជា​វីរុស​មួយ​ប្រភេទ​ដែល​ចម្លង មក​មនុស្ស​តាមរយៈ​សត្វ​កណ្តុរ​ខាំ ឬ​ប្រាស្រ័យ​ជាមួយនឹង​ទឹកនោម​កណ្តុរ​។ ជំងឺ អាច​ជា​ក្រោយ​រយៈពេល​៧-១០​ថ្ងៃ តែ​គ្រោះ​ថ្នាក់​នៅ​ត្រង់​កន្លែង ពុំទាន់​មាន​វ៉ាក់សាំង និង​ពុំ​ទាន់​មាន​ថ្នាំ​ពិសេស​ព្យាបាល និង​មាន​ករណី​ឆ្លង​វីរុស Hanta ជាច្រើន បាន​បាត់បង់​ជីវិត​យ៉ាង​រហ័ស ដោយសារ​ខ្សោយតម្រងនោម និង​មាន​ជំងឺថ្លើម​ធ្ងន់ធ្ងរ​៕​

វិធី​ថែទាំ​សុខភាព​នៅ​រដូវក្តៅ

អាកាសធាតុ​ក្តៅ​បែបនេះ អាច​ធ្វើឲ្យ​អ្នក​ងាយ​នឹង​កើត​ជំងឺផ្សេងៗ​បាន ប៉ុន្តែ​អ្នក​អាច​មាន​សុខភាព​ល្អ​បាន ដោយ​គ្រាន់តែ​ប្រើ​វិធី ថែទាំ​ខ្លូន​ដូចខាងក្រោម :

​    ​១- ទទួលទាន​មាន​អនាមយ័​សុខភាព​ល្អ :
​    ​នៅ​រដូវក្តៅ​បែបនេះ ងាយ​នឹង​ធ្វើឲ្យ​អ្នក​មាន​អារម្មរណ៍​អស់ក​ម្លាំង​ល្ហិតល្ហៃ ព្រោះ​កម្តៅថ្ងៃ ធ្វើឲ្យ​អ្នក​បាត់បង់​ញើស​ច្រើន ហើយ​នៅពេល បាត់បង់​ញើស​ច្រើន រាងកាយ​និង​បាត​បង់អំបិល​រ៉ែ ទៅ​ជាមួយ​ញើស​ផងដែរ ។ ដូច្នេះហើយ​ទើប​ធ្វើឲ្យ​អ្នក​មាន​អារម្មរណ៍ ស្រស់ ស្រាយ រាល់ពេល​ដែល​បាន​ពិសារ​ទឹករ៉ែ ដែល​ជាតិ​អំបិល​រ៉ែ នៅក្នុង​ទឹក អាច​ជួយ​បឺត​ស្រូប ដើម្បី​ជំនួស​អ្វី​ដែល​បាត់បង់​ទៅ​បាន​ភ្លាមៗ ។ ដូច្នេះហើយ ទើប​ទឹក ជា​ភ្នាក់ងារ​សំខាន់​ដែល​ជួយ​គ្រប់គ្រង និង​សម្រូល​សីតុណ្ហភាព ក្នុង​រាងកាយ ។​
​    ​មូលហេតុ​ដែល​អ្នក​គួរ​ប្រយត្ន័ប្រយែង​រឿង​ចំណីអាហារ​នៅ​រដូវក្តៅ ព្រោះ​រាងកាយ​ល្ហិតល្ហៃ ដោយ​ការបាត់បង់​ជាតិ​អំបិល​រ៉ែ ទៅ​ជាមួយ​និង​ញើស ធ្វើឲ្យ​ប្រពន្ធ​រំលាយ​អាហារ ធ្វើការ​កាន់តែ​យឺត និង​ធ្វើឲ្យ​ឈាមទៅ​ចិញ្ចឹម​ខួរក្បាល តិច​ជាង​ប្រក្រតី ទើប​ធ្វើឲ្យ​អ្នក​មាន​អាការ​ងងុយគេង និង​អស់កម្លាំង​ល្ហិតល្ហៃ ។ ដូច្នេះ​នៅ​រដូវក្តៅ​នេះ បើ​អ្នក​មិន​ចង់ឲ្យ​មាន​អាការ​នេះ​កើតឡើង​ទេ គួរ​ជ្រើសរើស អាហារ​ដែល​មាន​ភាព ត្រជាក់​ដូចជា ទឹកកក សណ្តែក ស្តៅ ម្រះ ៘ រួម​ទាំង​អាហារ​ប្រួតេអ៊ីន ដូចជា​សណ្តែលសៀង ផ្សិត​ត្រចៀកកណ្តុរ ផ្សិត​ចំបើង សណ្តែក​ខៀវ និង​អាហារ​ប្រភេទ​ការ​បូ​អ៊ី​ដ្រាត  ដូចជា អង្ករ​សំរូប មីសួ​ដែល​ធ្វើ​ពី​ម្សៅ​អង្ករ ។ រីឯ​ផ្លែឈើ គួរ​ជ្រើសរើស​ទទួលទាន ល្ហុង​ខ្ចី ចេក ឬ​បន្លែ ដូចជា ស្លឹក​បាស ត្រយូងចេក ត្រកួន ត្រសក់ ននោង ផ្លែ​ស៊ូ ប្រូ​ខូលី ស្ពៃ​ស មើម​ឆៃថាវ ស្ពៃ​ក្តោប ៘​
​    ​គួរ​ចៀសវាង​អាហារ​ដែល​ពិបាក​រំលាយ ដូចជា​បាយដំនើប​ទុរេន បាយ​ដំនើប ស្វាយ​ទុំ អាហារ​ដែល​មាន​ខ្ទិះ​ច្រើន  ឬ​អាហារ​ដែល​ចម្អិន​ឆ្អិន ដោយ​ការ​បំពង និង​សាច់សត្វ​ផ្សេងៗ ដូចជា​សាច់ជ្រូក សាច់គោ ឬ​ពពែ រួមទាំង​អាហារ​ដែល​មាន​រសជាតិ​ក្តៅ ហឺ​រ ដូចជា ស្លឹក​ម្រះព្រៅ ខ្ទឹម​បារាំង ខ្ទឹម​ស រំដេង ល្មៀត ពន្លៃ ខ្ជាយ ម្ទេស ជាដើម ។​

​    ​២- ការថែទាំ​សុខភាព​នៅ​រដូវក្តៅ :
​    ​ក្រៅពី​ចំណី​អាហារ​ដែល​ជួយ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ​ហើយ​នោះ ការប្រតិបត្តិ​ខ្លូន​ដូចខាងក្រោម ក៏​ជួយ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ រឹងមាំ​ផង​ដែរ :
​    ​- ឈប់​ជក់បារី : ព្រោះ​បារី​ជា​ភ្នាក់ងារ​ធ្វើឲ្យ​កើត​ជំងឺមហារី​កសួត និង​ជំងឺ​ដែល​ទាក់ទង ទៅ​នឹង​ប្រពន្ធ​ផ្លូវដង្ហើម ។
​    ​- ជៀសវាង​កម្តៅថ្ងៃ នៅពេល​ថ្ងៃត្រង់ : ជាពិសេស​ម៉ោង​១២ ទៅ​ម៉ោង​២​រសៀល ដែល​ជា​អំឡុង​ពេល​កម្តៅថ្ងៃ​ខ្លាំង​បំផុត និង​គួ​រលាប ក្រែមការពារ​កម្តៅថ្ងៃ ពាក់មួក បាំង​ឆត្រ័ រួម​ទាំង​ពាក់វែន​តា ដែល​អាច​ការពា​រកាំរ​ស្មី UV បាន ។​
​    ​- រក​ប្រទាល​កន្ទុយក្រពើ ( Aloevera ) ប្រភេទ​គ្រាប់​មក​ទទួល​ទាន : គុណសម្បត្តិ​របស់​ប្រទាល កន្ទុយ​ក្រពើ ជួយ​បង្កើន​ប្រពន្ធ​ការពារ ដល់​រាងកាយ ថែមទាំង ជួយ​ពន្យា​ភាព​ចាស់ជរា ថែម​ទាំង​ជួយ​ដល់ ប្រពន្ធ​រំលាយ​អាហារ និង​ធ្វើឲ្យ​មាន​អារម្មរណ៍ ស្រស់​ស្រាយ ។
​    ​- គេង​ឲ្យ​គ្រប់គ្រាន់ : មិនចាំបាច់​គេង​ឲ្យ​ច្រើន​ពេក​ទេ ព្រោះ​ការ​គេង​លក់​ស្កប់ ត្រឹម​៦ -៧ ម៉ោង គឺ​គ្រប់គ្រាន់​ហើយ និង​មិន​គួរ​ចូល គេង​នៅ​ម៉ោង​ដដែលៗ រាល់ថ្ងៃ ដើម្បី​ជាការ​បង្វឹក​រាងកាយ​ឲ្យ​ទម្លាប់ និង​គួរគេង​នៅ​កន្លែង ដែលមាន​ខ្យល់អាកាស​ចេញចូល​ស្រួល និង​គ្មាន​សំឡេង រំខាន ។
​    ​- ទទួលទាន​អាហារ​ល្អ​និង​មាន​ប្រយោជន៍ : ជាពិសេស អាហារ​ពេលព្រឹក ព្រោះ​ទទួលទាន​អាហារ​ពេលព្រឹក​ដែល​មា​ប្រយោជន៍ ដូចជា នំ​បុ័ង​ហូល​វីដ បបរ ៘ ជួយ​កាត់បន្ថយ​អត្រា​ការ​ទទួលទាន​ស្ករ រួម​ទាំង​ការ​ទទួលទាន​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ខ្លាញ់ នៅពេល​អាហារ​ក្រោយ ទៀត​បាន ។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​គ្មាន​ពេលវេលា​គ្រប់គ្រាន់ គួរ​រក​វីតាមីន​គ្រាប់ មក​បន្ថែម ក៏​ជួយ​ឲ្យ​រាងកាយ​រឹងមាំ​បានដែរ ។
​    ​- ឧស្សាហ៍​ហាត់ប្រាណ : បើ​អាច​រក​ពេលវេលា ហាត់ប្រាណ​បាន​ជាប់លាប់ នឹង​ជួយ​ឲ្យ​ការទទួលទាន​ស្ករ ថយ​ចុះ​ដែល​ធ្វើឲ្យ​ទម្ងន់ នៅ​ថេរ​បាន ។ ប៉ុន្តែ​កុំ​ហាត់ប្រាណ​ខ្លាំងពេក ហើយ​គួរ​ចៀសវាង​ហាត់​នៅ​កណ្តាល​ថ្ងៃ​ដែល​ក្តៅ​ខ្លាំង ព្រោះ​អាច​ធ្វើឲ្យ​ឈឺ​បាន​ងាយ ។
​    ​- ចេះ​បែងចែក​ពេលវេលា : កុំ​ធ្វើការ​ហួសកម្លាំង​ពេក គួរ​បែងចែក​ពេលវេលា​ធ្វើការ ពេល​ហាត់ប្រាណ​រួម​ទាំង​ពិសា​ទឹក​ញឹកញាប់ ព្រោះ​នៅ​រដូវក្តៅ​បែបនេះ ធ្វើឲ្យ​អ្នក​ងាយ​នឹង​បែក​ញើស ដូច្នេះ​គួរ​ទទួលយក​អំបិល​រ៉ែ ពី​អាហារ​ទាំងនោះ​ជានិច្ច ។
​    ​-​ពិសា​ទឹក​យ៉ាងតិច​៨​កែវ ក្នុង​១​ថ្ងៃ : រដូវក្តៅ​បែបនេះ មនុស្ស​យើង​អាច​បែកញើស ដោយ​ងាយ ប៉ុន្តែ​គួរ​ចៀសវាង​ទឹក​ស៊ីរ៉ូ  ព្រោះ​វា​កាន់ តែ​ធ្វើឲ្យ​ស្រេកទឹ​កខ្លាំង​ឡើងៗ ។ យក​ល្អ គួរ​ពិសា​ទឹក​ធម្មតា ដែល​ស្អាត ។
​    ​- ប្រយត្ន័​គ្រឿង​ស្រវឹង : អ្នក​ដែល​ចូលចិត្ត​ពិសា​គ្រឿង​ស្រវឹង  គួរ​ប្រយត្ន័ ព្រោះ​រដូវក្តៅ​យ៉ាងនេះ​ជាតិ​អាល់កុល អាច​ជ្រាប​ចូលក្នុង​ស​សៃឈា​មបាន​យ៉ាង​លឿន​ណាស់ ធ្វើ​ឲ្យ​ឆាប់​ស្រវឹង​និង​សន្លប់​បាន ។ អាកាសធាតុ​បែបនេះ អ្នក​មិន​គួរ​ស្លៀកពាក់​ខោអាវ​រឹប​តឹង ណែន​ពេក​ទេ ព្រោះ​អាច​នាំ​ឲ្យ​បែកញើ​សឆាប់​សើម និង​អាច​កើត​កន្ទូល​រមាស់ លើ​ស្បែក​បាន​ដោយ​ងាយ ។
​    ​- ការពារ​ស្បែក​ពី​កម្តៅថ្ងៃ : បើ​ត្រូវ​ទៅ​ក្រោម​កម្តៅថ្ងៃ អ្នក​គួរ​ព្យាយាម​លាប​ក្រែមការពារ​កម្តៅ​ថ្ងៃដែ​លមាន SPF ចាប់ពី​១៥​ឡើងទៅ ដើម្បី​ការពារ​ស្បែក មិន​ឲ្យ​ក្រៀម​ខ្លោច​ដោយសារ​ការទទួល​កម្តៅថ្ងៃ​ខ្លាំងពេក ។ នៅ​រដូវក្តៅ គួរ​ប្រយត្ន័​អាហារ​ហូប​ចុក​បន្តិច អាហារ​ត្រូវ​ចម្អិន​ឲ្យា​បាន​ឆ្អិន​ល្អ និង​គួរ​ជ្រើសរើស​អាហារ​ប្រភេទ​ផ្សំ​បន្លែ ដែល​ជួយ​បន្ថយកម្តៅ​ដូចជា ត្រួយ​ឬ​ផ្កា​ស្តៅ ម្រះ និង​ត្រឡាច ...៕

​ˆ ដុសធ្មេញ​ជាប្រចាំ​បង្ការ​រលាក​ស្រោម​ខួរក្បាល​

តាម​ការស្រាវជ្រាវ​មួយ​ថ្មី​បំផុត​របស់​ស្វីស ក្រុម​អ្នកវិទ្យាសាស្ត្រ បាន​អះអាង​ថា ការរក្សា​អនាម័យ​មាត់​ធ្មេញ នឹង​ជួយ​ទប់ស្កាត់​ជំងឺរលាកស្រោមខួរ​ក្បាល ។​

​លទ្ធផល​ស្រាវជ្រាវ​នេះ ត្រូវ​បាន​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី​អន្តរជាតិ អំពី​ការវិវត្តន៍ និង​ប្រព័ន្ធ​មេរោគ​វិទ្យា​ដ៏​ល្បី ឈ្មោះ​របស់​សម្ព័ន្ធ​សមាគម​មេរោគ​វិទ្យា​អន្តរជាតិ​។ មូលហេតុ​បង្ក​ជា​ជំងឺរលាកស្រោមខួរ​ក្បាល រួម​មាន​មេរោគ​, វីរុស ឬ​ពពួក​អតិសុខុមប្រាណ​ផ្សេងៗ​។​

​ពួក​អ្នក​ស្រាវជ្រាវ​នៅ​មហាវិទ្យាល័យ Zurich បាន​រកឃើញ​បាក់តេរី​ផ្លូវ​មាត់​មួយ​ប្រភេទ មាន​នៅក្នុង​ឈាម​របស់​អ្នក​ជំងឺរលាកស្រោមខួរ​។ ផ្អែក​លើ​ការស្រាវជ្រាវ​នោះ អ្នកស្រាវជ្រាវ បាន​អះអាង​ថា បាក់តេរី​ផ្លូវ​មាត់​នេះ មាន​ពាក់ព័ន្ធ​ដល់​ជំងឺរលាកស្រោមខួរ​។ ក្រៅពីនេះ ពួកគេ​ក៏​រកឃើញ​ប្រភេទ​បាក់តេរី​ខាងលើ​ក្នុង​ឈាម​របស់​អ្នកជំងឺ​រលាក​ឆ្អឹង​កង​។​

​អ្នកដឹកនាំ​ការស្រាវជ្រាវ បណ្ឌិត Andrea Spinden បានចង្អុលបង្ហាញ​ថា បាក់តេរី​នេះ មាន​លក្ខណៈ​ពិសេស​ពី​ធម្មជាតិ​ធ្វើឱ្យ​ស្ថានភាព​ជំងឺ​ប្រែជា​ធ្ងន់ធ្ងរ​។ វា​អាច​លុកលុយ​ប្រព័ន្ធ​ឈាម​ក្នុង​សរីរាង្គ តាមរយៈ​ស្នាម​ឈាម​ហូរ​ចេញ​នៅ​អញ្ចាញ​ធ្មេញ​។ ប៉ុន្តែ​កម្រិត​គ្រោះថ្នាក់​ជាក់ស្តែង​របស់​វា នៅ​ត្រូវ​ស្រាវជ្រាវ​ជា​បន្ត​ទៀត​។​

​ពួក​អ្នកជំនាញការ បានឱ្យដឹងថា ការស្រាវជ្រាវ​ថ្មី​នេះ នឹង​ជួយ​ព្យាបាល​លឿន​ជាង​ពពួក​ជំងឺ ដូចជា​រលាក​ស្រោម​ខួរក្បាល​៕​

ទម្លាប់​អាក្រក់​ៗទាំងឡាយ​មាន...ប្រយោជន៍សម្រាប់សុខភាព

- ខាំ​ក្រចកដៃ​ធ្លាប់​ត្រូវបាន​ចាត់ទុកថា ជា​ទម្លាប់​អាក្រក់ និង​មាន​គ្រោះថ្នាក់​សម្រាប់​សុខភាព តែ​វា​ពិតជា​ល្អ បណ្ឌិត Hilary Longhurst នៅ​មជ្ឈមណ្ឌល​ប្រឹក្សា​អង្គ​បដិបក្ខ NHS Trust អង់គ្លេស​ឲ្យ​ដឹង​។ លើកលែងតែ​ដៃ​របស់​អ្នក​កខ្វក់ លោក​ឲ្យ​ដឹងថា "​ខាំ​ក្រច​កដៃ​ជា​ប្រតិកម្ម​ធម្មជាតិ​មួយ​របស់​ការវិវត្តន៍ ព្រោះ​ក្នុង​យុគ​បុរាណ យើង​ពុំមាន​ឧបករណ៍​កាត់​ក្រចក អាស្រ័យហេតុនេះ ខាំ​ក្រចកដៃ​ជា​វិធី​តែមួយគត់​ដែល​យើង​បន្ថយ​ប្រវែង និង​ទប់ស្កាត់​វា ធ្វើ​ឲ្យ​របួស​ខ្លួនឯង​" ។​

 

 

 

 

 

 

 

- តើ​ជា​ប្រតិកម្ម​ធម្មតា​មួយ​របស់​ប្រព័ន្ធ​រំលាយ​អាហារ ជួយ​រំដោះ​អាស៊ីត​ក្នុង​ក្រពះ បណ្ឌិត Nick Read នៅ​មជ្ឈមណ្ឌល​ប្រឹក្សា​រំលាយ​អាហារ IBS ឲ្យ​ដឹង​។ ប្រសិន​អ្នក​មិន​ភើ និង​ឲ្យ​ឧស្ម័ន​ផ្តុំ​ក្នុង​ក្រពះ ប្រការនេះ​អាច​បង្ក​ជា​ជំងឺ​ភើ​ក្តៅ មិនតែប៉ុណ្ណោះ បង្ក​ការ​កន្ត្រាក់​ដើមទ្រូង​។​

 

 

 

- កាច់​សន្លាក់​ម្រាមដៃ មាន​ប្រសិទ្ធិភាព​ធ្វើ​ឲ្យ​សន្លាក់ឆ្អឹង របស់​អវៈយវៈ​រហ័សរហួន​ជាង​។ តាម​បណ្ឌិត Chris Edwards ជំនាញការ​ខាង​ឆ្អឹងសន្លាក់​នៅ​មន្ទីរពេទ្យ Southampton ឲ្យ​ដឹង​។​

 

 

 

 

 

 

 

 

- ផោមៈ កើតចេញពី​ការឡើង​មេ​ប្រូតេអ៊ីន និង​កាបូ​អ៊ី​ដ្រា​ត​។ ផោម ជួយ​បន្ថយ​ការ​តឹង​ពោះ ពិសេស​ចំពោះ​អ្នកជំងឺ​ពោះវៀន​រំញោច​។​

 

 

 

 

 

 

- ទទួលទាន​លើ​គ្រែៈ ការស្រាវជ្រាវ​ថ្មី​បំផុត​បង្ហាញថា ទទួលទាន​លើ​គ្រែ អាច​ជំនួយ​រំលាយ​អាហារ ។ ប៉ុន្តែ ចូរ​ប្រាកដថា អ្នក​អង្គុយ​ត្រង់​ខ្នង​ពេល​ទទួលទាន​។​

 

 

 

 

- ស្តោះ​ទឹកមាត់ៈ អាចជា​ទម្លាប់​ស្មោគគ្រោក តែ​សកម្មភាព​នេះ​ជួយ​មាត់ និង​បំពង់​.​ក ផលិត​អង់​ហ្ស៊ី​ម ប្រសិទ្ធិភាព​ជាង​, តាម​បណ្ឌិត John Dickinson សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Kent ៕​M

នៅពេល​កើតរោគ​ទឹកនោមផ្អែម តើ​បរិភោគ​ផ្លែឈើ​កម្រិតណា​ទើប​គ្រប់គ្រាន់​

ព្រោះតែ​ខ្លាច​ថា កម្រិត​សារជាតិ​ស្ករ​ក្នុង​ឈាម មានការ​កើនឡើង​រហូត​បង្ករ​ការគ្រោះថ្នាក់​ដល់​រាងកាយ ទើប​អ្នក​កើតរោគ​ទឹម​នោម​ផ្អែម​ខ្លះ មិន​ហ៊ាន​ចាប់​កាន់​ផ្លែឈើ​បរិភោគ ឬ មិន​ហ៊ាន​បរិភោគ​ច្រើន​នោះឡើយ​។ ជាការ​ពិត​អ្នក​កើតរោគ​ទឹកនោមផ្អែម អាច​បរិភោគ​ផ្លែឈើ​បាន​ធម្មតា និង​បើ​បរិភោគបាន​ត្រូវ​តាម​វិធី អាចជួយ​គ្រប់គ្រង​កម្រិត​សារជាតិ​ស្ករ​ក្នុង​ឈាម​ទៀតផង​។​
​ក្រុមគ្រូពេទ្យ​ជំនាញ បានធ្វើ​ការណែនាំ​ថា អ្នក​កើតរោគ​ទឹកនោមផ្អែម​អាច​បរិភោគ​ផ្លែឈើ​ក្នុង​មួយថ្ងៃ ៣ ទៅ ៤​ដង ក្រោយ​អាហារ ឬ បរិភោគ​ជា​អាហារ​ទំនេរ តែ​ត្រូវ​កម្រិត​បរិមាណ​ដូចខាងក្រោម​នេះ​។​
​-​ផ្លែឈើ​ខ្នាតតូច ៥ ទៅ ៨ ផ្លែ ដូចជា​ឡង​កង និង​ទំពាំងបាយជូរ​។
​-​ផ្លែឈើ​ខ្នាត​កណ្តាល ១ ទៅ ២ ផ្លែ ដូចជា​ក្រូច ជម្ពូ និង ចេក​។​
​-​ផ្លែឈើ​ខ្នាត​ធំ​មួយ​ចំហៀង​ផ្លែ ដូចជា ស្វាយ និង ត្របែក​។
​-​ផ្លែឈើ​ខ្នាត​ធំ​ខ្លាំង អាច​បរិភោគបាន​មួយ​ចម្រៀក​តូច​ល្មម ដូចជា​ល្ហុង ម្នាស់ និង ឪឡឹក​ជាដើម​។

​៩ វិធី ធម្មជាតិ​ការពារ​ផ្ដាសាយ​

ទោះបីជា​បច្ចុប្បន្ន​នេះ​មាន​វ៉ាក់សាំង​ការពារ​ផ្ដាសាយ ហើយ​យ៉ាងណាក្ដី ប៉ុន្ដែ​ការការពារ​គ្រុនផ្ដាសាយ តាម​ធម្មជាតិ​គឺ​ល្អ​បំផុត ដោយ​ពង្រីក​ប្រព័ន្ធ​ការពារ​រាងកាយ​ឲ្យ​រឹងមាំ ហាត់ប្រាណ​ឲ្យបាន​ជាប់លាប់​ជា​ប្រចាំ និង​ការទទួល​ទាន​អាហារ​ដែល​មាន​ប្រយោជន៍ ប៉ុន្ដែ​បើ​អ្នក​ធ្វើ​មិន​សូវ​បាន​នោះ​ទេ ការការពារ​ផ្ដាសាយ​ដោយ​វិធី​ធម្មជាតិ ១០ យ៉ាង​ខាងក្រោម​នេះ អាច​នឹង​ជួយ​ឲ្យ​អ្នក​ឆ្លង​រដូវភ្លៀង និង​រដូវរងារ​ក្នុងឆ្នាំនេះ​បាន ដោយ​មិន​ត្រូវ​រោគ​ផ្ដាសាយ​គ្រប់​ប្រភេទ​មក​បៀតបៀន​ឡើយ ។​
១. លាងដៃ : វីរុស​ផ្ដាសាយ​ចម្លង​តាមរយៈ​ការប៉ះពាល់ ដូច្នេះ​ប្រសិនបើ​អ្នក​ដែល​កើត​ផ្ដាសាយ​កណ្ដាស​ដាក់​ដៃ រួច​ទៅ​ចាប់​យក​ទូរស័ព្ទ ចាប់​កាន់​គន្លឹះទ្វារ ពេល​នោះ​អ្នក​ផ្សេង ដែល​មក​ចាប់​របស់របរ​អស់​ទាំងនោះ​បន្ត ក៏​នឹង​មាន​ឱកាស​ឆ្លង​វីរុស ចូល​មក​កាន់​រាងកាយ​បានដែរ ។ ដូច្នេះ​គួរតែ​លាងដៃ​ឲ្យបាន​ញឹកញាប់ ប៉ុន្ដែ​បើ​មិន​បាន​នៅ​ជិត​ក្បាលម៉ាស៊ីនទឹក និង​មិន​មានចេ​ល​អាល់កុល សម្រាប់​លាងដៃ​ទេនោះ អ្នក​អាច​ប្រើ​វិធី​ត្រដុស​ដៃ​ទៅ​មក​ខ្លាំងៗ​ប្រមាណ ១ នាទី ក៏​អាច​ជួយ​បានដែរ ។​
២. កុំ​យក​ដៃ​ទៅ​បិទមាត់ ខណៈ​ក្អក ឬ​កណ្ដាស : ព្រោះ​វា​អាច​ធ្វើឲ្យ​វីរុស ដែល​នៅ​ជាប់​ដៃ​ឆ្លង​ទៅ​កាន់​អ្នកដទៃ ។ ដូច្នេះ​គួរតែ​ប្រើ​ក្រដាស ជូត​មាត់​យកមក​ខ្ទប់មាត់ រួច​បោះចោល​ក្នុង​ធុងសំរាម​ភ្លាមៗ ។​
៣. កុំ​ចាប់​មុខ : ពីព្រោះ​វា​ធ្វើឲ្យ​វីរុស​ផ្តាសាយ​ចូល​មក​រាងកា​យ​តាម​ភ្នែក ច្រមុះ ឬ​មាត់ ។ ក្រៅពីនេះ ការ​ដែល​ឪពុក​ម្តាយ​យកដៃ​ចាប់​មុខមាត់​កូន ឬ​កូនចាប់​មុខមាត់​ឪពុកម្តាយ​នោះ ក៏​ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​កូន ឬ​ឪពុកម្តាយ​ឆ្លង​វីរុស​ផ្ដាសាយ​ពីគ្នា​បានដែរ ។​
៤. ផឹកទឹក​ឲ្យបាន​ច្រើន :  ទឹក​ជួយ​លាង​សម្អាត​ជាតិពុល​ចេញពី​ប្រព័ន្ធ​ផ្សេងៗ នៃ​រាងកាយ ។ តាម​ធម្មតា​មនុស្ស​ធំ ត្រូវ​ផឹកទឹក​មួយថ្ងៃ​ប្រមាណ ៨ កែវ ហើយ​បើ​យើង​មិន​ប្រាកដ​ក្នុង​ចិត្ត​ថា ផឹកទឹក​បាន​គ្រប់គ្រាន់ ឬ​មិន​គ្រប់គ្រាន់​ទេ​នោះ យើង​ត្រូវ​សង្កេតមើល​ពណ៌​របស់​ទឹកនោម ។ បើ​ទឹកនោម​មើលទៅ​ថ្លា​ល្អ​បញ្ជាក់ថា ផឹកទឹក​បាន​គ្រប់គ្រាន់ ប៉ុន្ដែ​បើ​ទឹកនោម​ឡើង​ពណ៌​លឿង បញ្ជាក់បាន​ថា យើង​ផឹកទឹក​តិច មិន​បាន​គ្រប់គ្រាន់​ឡើយ ។​
៥. ហាត់ប្រាណ​បែប​អ៊ែ​រ៉ូ​ប៊ិក​ឲ្យ​បាន​ជា​ប្រចាំ : ការ​ហាត់ប្រាណ​បែប​អ៊ែ​រ៉ូ​ប៊ិក ធ្វើ​ឲ្យ​បេះ​ដូង​ស្រូប​បាញ់​ឈាម ក្នុង​បរិមាណ​ច្រើនឡើង ជា​ហេតុ​ធ្វើឲ្យ​យើង​ដកដង្ហើម​ញាប់ឡើង ដើម្បី​នាំ​យក​អុកស៊ីហ្សែន​ចូល​មក​កាន់​សួត រួច​បញ្ជូន​ទៅ​សម្ពាធ​ឈាម និង​ធ្វើឲ្យ​បែកញើស ដោយសារ​តែ​សីតុណ្ហភាព ក្នុង​រាងកាយ​កើនឡើង​ខ្ពស់ ជាហេតុ​ជួយ​ឲ្យ​កោសិ​កាក្នុង​រាងកាយ​ទប់ទល់ នឹង​វីរុស​បាន​កាន់តែ​ខ្លាំង​ឡើង ។​
៦. ហូប​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​រុក្ខ​គីមី : រុក្ខ​គីមី​ឃើញ​មាន​ច្រើន​នៅក្នុង​រុក​ជាតិ ជាពិសេស​បន្លែ​ដែល​មាន​ពណ៌​បៃតងចាស់ ក្រហម និង​លឿង រួម​ទាំង​ផ្លែឈើ​ផ្សេងៗ គួរ​ទទួល​ទាន​ឲ្យបាន​ច្រើន ។​
៧. ឈប់​ជក់បារី : មាន​ការសិក្សា​ច្រើន​រាប់មិនអស់ ដែល​បញ្ជាក់ថា អ្នក​ដែល​ជក់បារី​កើត​ផ្តាសាយ​ញឹកញាប់​ជាង​អ្នក​មិន​ជក់ ។ សូម្បីតែ​នៅ​ក្បែរ​អ្នក​ជក់បារី ក៏​ធ្វើឲ្យ​ប្រព័ន្ធ​ការពាររាងកាយ​ចុះខ្សោ​យ យ៉ាង​ឆាប់រហ័ស​ដែរ ដោយសារ​តែ​ផ្សែង​បារី ធ្វើឲ្យ​ប្រព័ន្ធរឿង​ដង្ហើម សួត និង​ធ្វើឲ្យ​ខន់​ស៊ីលៀ ដែល​គ្របដណ្ដប់​សន្ទះ​ស្រោប​អំបិល​ក្នុង​ច្រមុះ និង​សួត មិន​ព្រម​កម្រើក (​សកម្មភាព​របស់​ខន់​ស៊ីលៀ ជួយ​បោស​បក់​ល្អងធូលី រួម​ទាំង​វីរុស​ផ្ដាសាយ និង​គ្រុន​ផ្ដាសាយធំ​ចេញពី​ផ្លូវដង្ហើម​) ។​
៨. ផ្អាក​ផឹកស្រា : ការ​ផឹកស្រា​ច្រើន វា​នឹង​ទៅ​សង្កត់​ប្រព័ន្ធ​ការពារ​រាងកាយ បាន​ជា​ច្រើន​រូបភាព ។ ដោយហេតុនេះ​ហើយ បាន​ជា​អ្នក​ដែល​ផឹក​ច្រើន​តែង​ងាយ​ឆ្លង​មេរោគ និង​កើត​ជំងឺ​ឱកាសនិយម ។ ក្រៅពី​នេះ​ថែម​ទាំង​ធ្វើឲ្យ​រាងកាយ បាត់បង់​ជាតិ​ទឹក​ទៀត​ផង ។​
៩. សម្រាក : ការ​សម្រាក​បន្ធូរ​អារ​ម្មណ៍ ជួយ​ភ្ញោ​ច​ប្រព័ន្ធ​ការពារ​រាងកាយ ឲ្យធ្វើ​ការបានតា​មបញ្ជា ។ យ៉ាងណាក៏ដោយ អ្នក​ដែល​ព្យាយាម​សម្រាក ប៉ុន្ដែ​ក្នុង​ចិត្ត​ពោ​ពេញ​ទៅដោយ​ភាព​ធុញទ្រាន់​នោះ វា​នឹង​មិន​ធ្វើឲ្យ​កើតដំណើរ​ប្រែប្រួល​ក្នុងឈាម​អ្វី​ទេ ។ ដូច្នេះ​គួរតែ​ធ្វើ​ការស្វែងយល់ និង​ហ្វឹកហ្វឺន​វិធី​សម្រាក​ឲ្យបាន​ត្រឹមត្រូវ ៕

​អាមេរិក​ឲ្យ​លក់​ទូលំទូលាយ​ឧបករណ៍​បង្ការ​ជំងឺ​ឈឺ មួយ​ចំហៀង​ក្បាល​

​កាលពី​ថ្ងៃ​១១​ខែមីនា​ឆ្នាំ​២០១៤​ស្ថាប័ន​គ្រប់គ្រង​អាហារ​និង​ឱសថ​អាមេរិក​(FDA)​បានផ្តល់​ច្បាប់​អនុញ្ញាត​ឲ្យ​លក់​ទូលំទូលាយ​ម៉ាស៊ីន​រលក​អគ្គិសនី​រំញោច​សរសៃប្រសាទ​តាមរយៈ​ស្បែក (TENS) ព្យាបាល​បង្ការ​ជំងឺ​ឈឺ មួយ​ចំហៀង​ក្បាល​ផលិត​ដោយ​ក្រុមហ៊ុន STX-Med របស់​ប៊ែ​ល​ហ្សិ​ក ។​

TENS ជា​ឧបករណ៍​ដំបូង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​នៅ​អាមេរិក ដើម្បី​ទប់ស្កាត់​មុន​ការឈឺ មួយ​ចំហៀង​ក្បាល និង​ត្រូវបាន​ដាក់លក់​ក្រោម​ឈ្មោះ "Cafaly" ។ នេះ​ជា​ឧបករណ៍​កាន់​ដៃ​ទំហំ​តូច​មាន​រូបរាង​ដូចជា​បង់​រុំ​ក្បាល ។ អ្នកប្រើប្រាស់​ឧបករណ៍​នេះ​អាចដាក់​វា​នៅ​កណ្តាល​ថ្ងាស​ដោយ​វិធី​ប្រើប្រាស់​ប៉ូល​អគ្គិសនី​ស្អិត​ដោយ​ខ្លួនឯង​មួយ ។​
​ឧបករណ៍​ខាងលើ​បញ្ជូន​ចរន្តអគ្គិសនី​មួយ​កាត់​ស្បែក និង​ជាលិកា​សាច់ដុំ​ដើម្បី​រំញោច​ខ្នែង​របស់​ខ្សែ​សរសៃប្រសាទ ២ មាន​ពាក់ព័ន្ធ​ដល់​ជំងឺ​ឈឺ ១ ចំហៀង​ក្បាល ។ អ្នកប្រើប្រាស់​ឧបករណ៍​អាច​នឹងមាន​អារម្មណ៍​រមាស់​ផ្សា ឬ​ដូចជា​ម៉ាស្សា​ច្របាច់​នៅ​កន្លែង​សរីរាង្គ​ភ្ជាប់​ប៉ូល​អគ្គិសនី ។​
​តាម FDA , "Cefaly" ត្រូវបាន​កំណត់​ឲ្យ​ប្រើ​សម្រាប់​អ្នកជំងឺ​ចាប់ពី​អាយុ ១៨ ឆ្នាំ​ឡើង និង​គួរប្រើ​ប្រាស់​តែម្តង​ក្នុង​មួយថ្ងៃ ក្នុង​រយៈពេល ២០ នាទី ។ ការអនុញ្ញាត​ឲ្យ​ដាក់លក់​ឧបករណ៍​នេះ គឺ​ផ្អែកលើ​មូលដ្ឋាន​វិភាគ​បណ្តា​ទិន្នន័យ​ប្រមូលបាន​ក្រោយ​ការពិសោធន៍​ជាក់ស្តែង​ចំពោះ​អ្នកជំងឺ ៦៧ នាក់ នៅ​បែ​ល​ហ្សិ​ក ។​
​លទ្ធផល​ស្រាវជ្រាវ​បង្ហាញថា អ្នកប្រើប្រាស់​ឧបករណ៍​ខាងលើ​នឹង​បន្ថយ​ច្រើន​ចំនួន​ថ្ងៃ​ត្រូវ​ឈឺក្បាល​ក្នុង​១​ខែ និង​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​នេះ​តិចជាង​ប្រៀប​នឹង​អ្នក​ប្រើ​ឱសថ​ក្លែងបន្លំ ៕M​/M/L

មូលហេតុ​ខ្លះៗ​ដែល​នាំ​ឲ្យ​ឈឺក្បាល

ពាក់ព័ន្ធ​នឹង​ជំងឺ​ដែល​បណ្ដាល​ឲ្យ​ឈឺក្បាល​មួយ​ចំហៀង​នោះ ភាគច្រើន​គឺ​ច្រើន​កើត​ទៅលើ​ស្ត្រី ដែលមាន​អាយុ​ចន្លោះ​ពី ២៥-៤០ ឆ្នាំ ដែល​អ័រម៉ូន​ភេទ​មាន​កម្រិត​ចុះ​ទាប ឯ​បុរស​ក៏​អាច​កើតមាន​អាការ​នេះ ប្រហាក់ប្រហែលគ្នា​ដែរ ។ ជំងឺ​នេះ​អាច​បណ្ដាលមកពី​បញ្ហា​ខ្លះៗ ដែលមាន​ដូចខាងក្រោម​នេះ ៖
- មាន​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម​ទាប ។​
- ខ្វះ​សារធាតុ​អាហារ​ចាំបាច់​ចំពោះ​រាងកាយ ឬ​សភាវ​ដែល​រាងកាយ​ខ្វះ​ជាតិ​ទឹក ។​
- ត្រូវ​ជួបនឹង​ស្ថានភាព​អាកាសធាតុ​ប្រែប្រួល​ញឹកញាប់ ដូចជា​អាកាសធាតុ​ក្តៅ​ខ្លាំង រងា​ខ្លាំង​កន្លែង​ដែលមាន​សំឡេង​រំខាន​ខ្លាំងៗ ។​
- ភាព​តានតឹង​ក្នុង​អារម្មណ៍ ៘

ដើរមានប្រយោជន៍​សម្រាប់សុខភាព​ដូររត់

ពួក​អ្នកស្រាវជ្រាវ​អាមេរិក បាន​ឲ្យ​ដឹងថា ដើរ​ក៏មាន​ប្រយោជន៍​ដូច​ការ​ត់​ដែរ ក្នុងការ​បន្ថយ​គ្រោះថ្នាក់​លើសឈាម កូ​ឡេ​ស្តេ​រ៉ូ​ល និង​ជំងឺ​ទឹកនោមផ្អែម​។​
​អ្នកដឹកនាំ​ការស្រាវជ្រាវ Paul T-Williams នៅ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​ជីវិត នៅ​កាលីហ្វ័រ​ញ៉ា និង​សហរដ្ឋអាមេរិក បាន​វិភាគ​លើ​អ្នករត់ ៣៣.០៦០ នាក់ និង​អ្នកដើរ ១៥.០៤៥ នាក់ ក្នុង​រយៈពេល​ពេល ៦ ឆ្នាំ​។​
​ការស្រាវជ្រាវ​បានបង្ហាញ​ថា ដើរ​ជាមួយ​អាំង​តង់​ស៊ី​តេ​ល្មម និង​រត់​ជាមួយនឹង​អាំង​តង់​ស៊ី​តេ​ខ្លាំង មាន​ប្រសិទ្ធិ​ភាពដូចគ្នា​ក្នុង​ការបន្ថយ​គ្រោះថ្នាក់​ត្រូវ​លើសឈាម កា​ឡូ​ស្តេ​រ៉ូ​ល​, ទឹកនោមផ្អែម និង​ជំងឺ​សរសៃឈាម​បេះដូង​។​
​បណ្ឌិត Willaims និយាយថា "​ដើរ និង​រត់ នាំមក​នូវ​ការពិសោធន៍​ថ្មីថ្មោង​មួយ អំពី​ផលប្រយោជន៍​របស់​ការ​ដើរ និង​រត់ ព្រោះ​វា​ឥទ្ធិពល​ទៅដល់​ក្រុម​សាច់ដុំ​ដូចគ្នា ហើយ​សកម្មភាព​ដូចគ្នា ក៏​ត្រូវបាន​អនុវត្ត​នៅ​អាំង​តង់​ស៊ី​តេ​ខុសគ្នា​" ។​
ប៉ុន្តែ មិន​ដូចគ្នា​ការស្រាវជ្រាវ​មុននេះ ពួក​អ្នកស្រាវជ្រាវ​វាយតម្លៃ ដើរ និង​រត់ តាម​គម្លាត​ដោយ​មិន​តាម​ពេលវេលា​។​
"​រត់ និង​ដើរ ជាប្រចាំ​នឹងមាន​ប្រយោជន៍​បំផុត សម្រាប់​សុខភាព​។ ថាមពល​បាត់បង់​គឺ​ដូចគ្នា អាស្រ័យហេតុនេះ ផលប្រយោជន៍​សម្រាប់​សុខភាព​ក៏​ដូច្នេះ​ដែរ​" បណ្ឌិត Williams ពោល​បន្ថែម​។​
​លទ្ធផល​ត្រូវបាន​ប្រកាស​លើ​ទស្សនា​វ​ដ្តី The American Heart Association Journal Arteriosclerosis, Thromhosis  and Varcular Biology ៕​M

ខ្សោយ​ផ្លូវភេទ ពាក់ព័ន្ធ​នឹង​រលាក​ចុង​សរសៃប្រសាទ​

​ព្រឹត្តិបត្រ​សុខភាព “​ជំងឺ​ប្រព័ន្ធ​បង្ហូរ​នោម​” របស់​សហរដ្ឋអាមេរិក បាន​ឲ្យ ដឹងថា អ្នកស្រាវជ្រាវ​ប្រទេស​អេ​ស្ប៉ា​ញ បាន​រកឃើញថា ជំងឺ​ខ្សោយ​សមត្ថភាព​ផ្លូវភេទ​របស់​បុរស ពាក់ព័ន្ធ​នឹង​ជំងឺ​រលាក​ចុង​សរសៃប្រសាទ​។​
លោក​វេជ្ជបណ្ឌិត​ផ្នែក​ប្រសាទ​សរីរវិទ្យា នៃ​សកល​វិទ្យាល័យ​សង់​ត្រា​ល់ ដឺ​អា​ស្ទុយ​រី​យ៉ា​ស៍ (Central De Asturias) បាន​ឲ្យ​ដឹងថា “​យើង​រកឃើញ​ក្នុងការ​ពិនិត្យ​អ្នកជំងឺ​រលាក​សរសៃប្រសាទ​ធ្ងន់ធ្ងរ​ចំនួន​៩០​នាក់ ដែល​បណ្តាលមកពី​ជំងឺ ឬ​អាកា​រៈរ​បួស​ធ្ងន់ធ្ងរ ដែល​ម្នាក់ៗ​ទទួលស្គាល់ថា ខ្លួន​បាន​ចុះខ្សោយ​សមត្ថភាព​ផ្លូវភេទ និង​ចង់​ឲ្យ​មានការ​ព្យាបាល​។​
​លោក​វេជ្ជបណ្ឌិត បាន​ឲ្យ​ដឹង​ទៀតថា ការរកឃើញ​នេះ បង្ហាញ​ឲ្យ​ឃើញ​នូវ​សារៈសំខាន់​ដែល​គ្រូពេទ្យ​ត្រូវ​ពិសោធន៍ លើ​អ្នកជំងឺ​ខ្សោយ​សមត្ថភាព​ផ្លូវភេទ  ខាង​ប្រសាទ​សរីរវិទ្យា ជាពិសេស​បរិវេណ​អាង​ត្រគាក ហើយ​លទ្ធផល​នៃ​ការរកឃើញ​នេះ ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា អ្នកខ្សោយ​សមត្ថភាព​ផ្លូវភេទ ភាគច្រើន មាន​ជំងឺ​រលាក​ចុង​សរសៃប្រសាទ​។​

ហេតុអ្វីអត្រាបាត់បង់ជីវិតដោយសារជំងឺបេះដូងនៅរដូវត្រជាក់ខ្ពស់ជាង?

អាកាសធាតុត្រជាក់ធ្វើឲ្យកើនការផ្តុំខ្លាញ់ក្នុងសរសៃឈាម
យោងតាមការស្រាវជ្រាវត្រូវបានប្រកាសលើទស្សនាវដ្តី Cell Metobolism ពួកអ្នកវិទ្យាសាស្ត្របានមានជំហានលោតផ្លោះ១ក្នុងការបកស្រាយហេតុអ្វីមានមនុស្សស្លាប់ដោយសារជំងឺបេះដូងច្រើនជាងនៅរដូវត្រជាក់ ។
មុននេះការកើនឡើងអត្រាបាត់បង់ជីវិតដោយសារជំងឺសរសៃឈាមបេះដូង នៅរដូវត្រជាក់ច្រើនត្រូវម្លាក់ទៅឲ្យពលករប្រើកម្លាំងកាយដូចជាចូកព្រិល តែការស្រាវជ្រាវថ្មីៗនេះបង្ហាញថា ខ្លាញ់១ប្រភេទដែលមុននេះត្រូវបានចាត់ទុកថា មានប្រយោជន៍ ឥឡូវនេះអាចជាមូលហេតុនាំដល់ការរួញចង្អៀត សរសៃឈាមពេលមនុស្សម្នាក់ប្រាស្រ័យជាមួយសីតុណ្ហភាពទាប ។
ខ្លាញ់ពណ៌ត្នោត ប្រភេទខ្លាញ់ត្រូវបានសរីរាង្គប្រើប្រាស់ដើម្បីបង្កើតកម្តៅ មុននេះត្រូវបានចាត់ទុកថាមានឥទ្ធិពលសកម្មទៅដល់សុខភាពមនុស្ស ព្រោះវាធ្វើឲ្យថយចុះស្តុកខ្លាញ់សក្នុងសរីរាង្គ ។ ប៉ុន្តែពួកអ្នកវិទ្យាសាស្ត្របានរកឃើញថា ពេលយន្តការបង្កើតកម្តៅពីខ្លាញ់ពណ៌ត្នោតត្រូវបានរំញោចក្រោមអាកាសធាតុត្រជាក់ វាទន្ទឹមនោះជំរុញលឿនល្បឿនរីកចម្រើនរបស់ផ្ទាំងច្បាមក្រិនរឹងសរសៃឈាម បង្កើតជាជាតិខ្លាញ់ និងកូឡេស្តេរ៉ូលក្នុងសរសៃឈាម ។
ការពិសោធន៍លើសត្វកណ្តុរប្រែប្រួលហ្សែន ក្រុមអ្នកស្រាវជ្រាវស៊ុយអែត និងចិនសង្កេតឃើញថា ប្រាស្រ័យជាមួយសីតុណ្ហភាពទាបនឹងធ្វើឲ្យកើនល្បឿនដំណើរការនាំដល់ជំងឺបេះដូង និងហូរឈាមខួរក្បាល ។
បណ្ឌិត Yihai Cao ជំនាញការអំពីជីវសាស្ត្រសរសៃឈាម ប្រធានក្រុមស្រាវជ្រាវនិយាយថា "ពីដំបូង យើងខ្ញុំគិតថា ការរំញោចសកម្មភាពជាតិខ្លាញ់ពណ៌ត្នោតក្រោមអាកាសធាតុត្រជាក់គ្រាន់តែធ្វើឲ្យសត្វកណ្តុរស្គម និងមានសុខភាពល្អឡើង ។ តែយើងខ្ញុំរកឃើញថា សត្វកណ្តុរត្រូវងាប់ជាមួយនឹងសរសៃឈាមផ្ទុកខ្លាញ់ពេញ ។ នេះពិតជារឿងភ្ញាក់ផ្អើល១ និងផ្ទុយបញ្ច្រាសទាំងស្រុងប្រៀបនឹងអ្វីដែលយើងខ្ញុំគិត" ។
ការពិសោធន៍លើសត្វកណ្តុរក៏រកឃើញថា យន្តការរំញោចខ្លាញ់ពណ៌ត្នោតក្រោមអាកាសធាតុត្រជាក់រំដោះ Lipoprotein (កូឡេស្តេរ៉ូលអាក្រក់ ក្នុងបរិមាណទាប១ ក្នុងពេលបរិមាណខ្លាញ់ក្នុងសរសៃឈាមកើនឡើងមិនឈប់ឈរ ។
បណ្ឌិត Yihai ថ្លែងថា "នេះជាគំហើញដ៏សំខាន់អស្ចារ្យប្រសិនយើងក៏រកឃើញរឿងដូចគ្នានៅមនុស្ស ។ ប្រសិនរឿងនេះត្រឹមត្រូវនៅទាំងមនុស្ស វាអាចជាដំបូន្មានមួយសម្រាប់អ្នកកើតជំងឺសរសៃឈាមបេះដូងត្រូវចៀសវាងប្រាស្រ័យជាមួយអាកាសធាតុត្រជាក់ និងស្លៀកពាក់ឲ្យកក់ក្តៅពេលចេញក្រៅផ្ទះនៅរដូវរងា ៕M

ដំណេក អាចជួយ​មនុស្ស​ពង្រឹង និង​បង្កើន​ការចងចាំ​

ក្រុម​អ្នកវិទ្យាសាស្ត្រ​អាមេរិក កាលពី​ថ្ងៃទី​៥​មិថុនា បាន​ឲ្យ​ដឹងថា ពួកគេ​បាន​រកឃើញ​ភស្តុតាង ដែល​បង្ហាញថា ដំណេក​អាច ជួយ​ពង្រឹង និង​បង្កើន​ការចងចាំ​។ ដំណេក​រក្សា​តួនាទី​សំខាន់ ចំពោះ​សកម្មភាព​របស់​មនុស្ស​។ តាំងពី​យូរ​មកហើយ​មនុស្ស​បាន​ដឹងថា ដំណេក​មាន​តួនាទី​ធំធេង​ចំពោះ​ការរៀនសូត្រ និង​ចងចាំ តែ​ពុំទាន់​ដឹង​អំពី​យន្តការ​ធម្មជាតិរ​បស់​បាតុភូត​នេះ​។​

​ក្នុងការ​ស្រាវជ្រាវ​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី​វិទ្យាសាស្ត្រ ក្រុម​អ្នកវិទ្យាសាស្ត្រ នៅ​សកល​វិទ្យាល័យ​ញ៉ូ​វ​យ៉​ក បានចង្អុលបង្ហាញ​បែបផែន​ដំណេក អាចជួយ neuron សរសៃប្រសាទ​បង្កើត​ការចងភ្ជាប់​ពិសេស​ជាមួយនឹង​មែកធាង​របស់​កោសិកា​កន្ទុយ​បន្លា និង​ជួយ​បង្កើន​ការចងចាំ​។​

​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​សរសៃប្រសាទ និង​ចិត្តសាស្ត្រ​នៅ​សកល​វិទ្យាល័យ​ញ៉ូ​វ​យ៉​ក និង​ជា​ប្រធាន​ក្រុម​ស្រាវជ្រាវ Wen Biao Gan ឲ្យ​ដឹងថា លើកដំបូង​ពួក​អ្នកវិទ្យាសាស្ត្រ បានបញ្ជាក់​បានការ​គេង​ក្រោយពេល​រៀនសូត្រ នឹង​រំញោច​ដំណើរការ​លូតលាស់​រប​ស់​កោសិកា​កន្ទុយ​បន្លា​ក្នុង​ខួរក្បាល -​កោសិកា​តូចៗ លយ​ចេញ​ភ្ជាប់​កោសិកា​ខួរក្បាល​ជាមួយគ្នា និង​បង្កលក្ខណៈ​អំណោយផល​ឲ្យ​ការបញ្ជូន​ព័ត៌មាន តាមរយៈ​សន្លាក់​សរសៃ​ប្រសាទ​។

​ក្រៅពីនេះ សកម្មភាព​របស់​កោសិកា​ខួរក្បាល ក្នុងពេល​គេង​ស្កប់ ក្រោយពេល​រៀន​ក៏​ដើរតួនាទី​គន្លឹះ​ចំពោះ​ការលូតលាស់​នេះ​។​

​ក្រុម​អ្នកស្រាវជ្រាវ បាន​បង្វឹក​ក្រុម​កណ្តុរ​២ ។ ១​ក្រុម ត្រូវបាន​បង្វឹក​រក្សា​លំនឹង​លើ​ទម្រ​មួយ ក្នុង​រយៈពេល ១​ម៉ោង និង​បន្ទាប់មក​ដេក ៧​ម៉ោង ហើយ ១​ក្រុម​ទៀត ត្រូវបាន​បង្វឹក​រក្សា​លំនឹង ដូច​ក្រុមទី​១ តែ​មិន​ដេក​ក្នុង ៧​ម៉ោង​។ លទ្ធផល​បង្ហាញថា ល្បឿន​លូតលាស់​របស់​កោសិកា​កន្ទុយ​បន្លា នៅ​ក្រុម​កណ្តុរ មិន​ដេក យឺត​ជាង ប្រៀប​នឹង​ក្រុម​កណ្តុរ បាន​ដេក​ក្នុង ៧​ម៉ោង​៕​M/H/L

ថ្នាំ និង...ភេទ

​រវាង​បុរស​និង​ស្ត្រី នឹងមាន​ភាពខុសគ្នា​នៅ​ផ្នែក​នីមួយៗ​ក្នុង​សរីរាង្គ ។ នៅ​ស្ត្រី​ថ្លើម​នឹង​ផលិត​ច្រើន​គំរូ​អង់​ហ្ស៊ី​ម​ផ្សេងៗ​គ្នា មាន​ភារកិច្ច​សំខាន់​ក្នុង​ដំណើរការ​បំប្លែង​ថ្នាំ ដូច្នេះ​នឹង​ឥទ្ធិពល​ដល់​ប្រសិទ្ធភាព​របស់​ថ្នាំ ។ ស្ត្រី្ត​ត្រូវ​ដឹង​ប្រការ​សំខាន់ៗ​មួយចំនួន​ខាងក្រោម​នេះ សំដៅ​សម្រេចបាន​ប្រសិទ្ធភាព​ព្យាបាល​អតិប្បរមា​ក៏​ដូច​រារាំង​នៅ​កម្រិត​ទាប​បំផុត​រាល់​ឥទ្ធិពល​បន្ទាប់បន្សំ​រប​ស់​ថ្នាំ ។​
-​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​
​ថ្លើម​របស់​មនុស្ស​ស្រី​ត្រូវការ​ពេលវេលា​យូរ​ជាង​ដើម្បី​បំប្លែង​ថ្នាំ​បន្ថយ​ការឈឺចាប់​ដែល​និយម​ប្រើ​ជាទូទៅ​នេះ ។ ដូច្នេះ ស្ត្រី​ងាយ​ត្រូវ​បូស​ថ្លើម ឬ​ពុល​ខ្ពស់ជាង​បុរស​ពេល​ប្រើ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល ។ ដើម្បី​បញ្ចៀស​ឥទ្ធិពល​មាន​គ្រោះថ្នាក់ ស្ត្រី​មិនត្រូវ​ប្រើ​លើស ៣២៥mg ក្នុង​មួយថ្ងៃ ។​
​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​នៅមាន​ឈ្មោះ​ផ្សេង​គឺ acetaminophen (​អាមេរិក ប្រើ​ឈ្មោះ​នេះ​ជំនួស​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​) ។ ដូច្នេះ​ពេល​ប្រើ​ថ្នាំ​ច្រើន​ប្រភេទ ត្រូវ​ពិនិត្យ​ហ្មត់ចត់​សមាសធាតុ​ពពួក​ថ្នាំ​ផ្សេងៗ​គ្នា មាន​ផ្ទុក​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល ឬ actaminophen ឬ​អត់ ជួនកាល​ថ្នាំ​ច្រើន​ប្រភេទ​ផ្សេងៗ​គ្នា​មាន​ផ្ទុក​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល ដែល​អ្នក​ប្រើ​មិន​ចាប់អារម្មណ៍​ដល់ ។​
-​ថ្នាំ​រំងាប់​អារម្មណ៍ Benzodiazepines
​អង់​ហ្ស៊ី​ម​ត្រូវបាន​ផលិត​ពី​ថ្លើម​របស់​មនុស្ស​ស្រី​នឹង​បំប្លែង​ថ្នាំ​នេះ​លឿន​ជាង​ប្រៀប​នឹង​អង់​ហ្ស៊ី​ម​ត្រូវបាន​ផលិត​ពី​ថ្លើម​របស់​មនុស្ស​ប្រុស ។ ដូច្នេះ​ថ្នាំ​នេះ​មិន​ស្ថិតនៅក្នុង​សរីរាង្គ​ស្ត្រី​យូរ​ស្មើ​បុរស ។ អាស្រ័យហេតុនេះ ពេល​អ្នក​ប្រើ​ថ្នាំ​រំងាប់​អារម្មណ៍ Benzodiazepines ដូចជា Klonopin Valium Xanax... តែ​អ្នក​នៅតែ​ពុំមាន​អារម្មណ៍​ប្រសិទ្ធភាព នោះ​ត្រូវ​ប្រាប់​វេជ្ជបណ្ឌិត​ឲ្យ​ដឹង ។ វេជ្ជបណ្ឌិត​អាច​ប្តូរ​ថ្នាំ ឬ​ប្តូរ​ដូ​ស ដើម្បី​ឲ្យ​ស្រប​ជាមួយ​សរីរាង្គ​របស់​អ្នក ។​
-​អង់​ទី​ប៊ី​យូ​ទិ​ក Erythromycin
​នេះ​ជា​ប្រភេទ​អង់​ទី​ប៊ី​យូ​ទិ​ក​អាច​បង្ក​ចង្វាក់បេះដូង​ខុស​ប្រក្រតី​នៅ​ស្ត្រី និង​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត ។ អ្នក​គួរ​សំណូមពរ​វេជ្ជបណ្ឌិត​ជ្រើសរើស​ប្រភេទ​អង់​ទី​ប៊ី​យូ​ទិ​ក គ្មាន​ឥទ្ធិពល​ដល់​ចង្វាក់បេះដូង ។​
-Prednisolone
​នេះ​ជា​ថ្នាំ Steroid មួយ​ប្រភេទ​ប្រើ​ក្នុងការ​ព្យាបាល​ហឺត ។ ថ្នាំ​នេះ​នឹងត្រូវ​ថយឥទ្ធិពល​ពេល​បរិមាណ​អ័រម៉ូន Progesterone ខ្ពស់ ។ ដោយសារ Progesterone ធ្វើ​ឲ្យ​កើន​ល្បឿន​ស្រប​យក​របស់​ថ្នាំ ហេតុនេះ​ថ្នាំ​ត្រូវបាន​កម្ចាត់​ចេញ​លឿន​ជាង ។ ដូច្នេះ ថ្នាំ​នេះ​ខ្សោយ​ប្រសិទ្ធភាព​ក្នុង​២​សប្តាហ៍​មុន​ថ្ងៃ​មក​រដូវ ។ ពេល​ប្រើ​ថ្នាំ​នេះ​ត្រូវ​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ដើម្បី​បង្កើន​កម្រិត​ថ្នាំ ប្រើ​បន្ថែម​ថ្នាំ​ស្ថិរភាព Progesterone មួយ​ប្រភេទ ឬ​ប្តូរ​ទៅប្រើ​ថ្នាំ​ផ្សេង​មុនពេល​មក​រដូវ​២​សប្តាហ៍ ៕​M

​បរិភោគ​យឺត​ជួយ​បន្ថយ​គ្រោះថ្នាក់​...​ទឹកនោម​ផ្អែម​

​ពុំ​ត្រឹមតែ​ល្អ​សម្រាប់​ក្រពះ ​និង​សម្រួល​ប្រព័ន្ធ​រំលាយ​អាហារ​តែប៉ុណ្ណោះ​ទេ ការបរិភោគ​យឺត​នៅ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ក្នុង​ការទប់ស្កាត់ ​និងបន្ថយ​គ្រោះថ្នាក់​កើត​ជំងឺ​ទឹកនោម​ផ្អែម​ថែម​ទៀត ។ នេះ​ជា​លទ្ធផល​ស្រាវជ្រាវ ដែល​ពួក​អ្នកវិទ្យាសាស្ត្រ​អាមេរិក​ ទើប​នឹង​ប្រកាស​លើ​ទស្សនា​វ​ដ្តី Daily Mail ។​
តាម​ការស្រាវជ្រាវ​ថ្មី​ ដែល​ដំណើរការ​ដោយ​អ្នកវិទ្យាសាស្ត្រ Roger Dobson ក្នុង​រយៈពេល​ថ្មីៗ​នេះ​ បាន​បង្ហាញថា ពួក​អ្នក​បរិភោគ​លឿន មានលទ្ធភាព​ស្រូបយក​ស្មើ​ពីរដង​បរិមាណ​គ្លុយកូស​ក្នុង​អាហារ ​ប្រៀប​នឹងអ្នក​បរិភោគ​យឺតៗ ប្រការ​គួរឱ្យ​ភ្ញាក់ផ្អើល គឺ​លទ្ធផល​នេះ​ពុំ​គ្រាន់តែ​ត្រឹមត្រូវចំពោះ​ការ​ទទួលទាន​ត្រូវ​ពេល​ ប៉ុណ្ណោះ​ទេ តែ​នៅ​ត្រូវ​ចំពោះ​ការបរិភោគ​រប៉េះរប៉ោះ និង​បរិភោគ​យប់ ។​
​     ​នៅ​អង់គ្លេស​ មាន​មនុស្ស​ដល់ទៅ ២,៨​លាន​នាក់​ ត្រូវបាន​វិនិច្ឆ័យ​ខ្វះសារជាតិ  insulin -​សារជាតិ​មួយ​មាន​សមត្ថកិច្ច​បំប្លែង​បរិមាណ​ស្ករ​ក្នុង​ឈាម ទៅ​ជា​ថាមពល​ក្នុង​កោសិកា ដើម្បី​ជំនួយ​គ្រប់​សកម្មភាព​របស់​ស​រី​រាង្គ ។ ក្នុងពេលនោះ ពួក​អ្នក​ស្រូប​យក​កម្រិត​គ្លុយកូស​ល្មម មាន​បរិមាណ​ស្ករ​ក្នុង​ឈាម​ខ្ពស់ តែ​មិន​គ្រប់​បង្ក​គ្រោះថ្នាក់​កើត​ជំងឺ​ទឹកនោម​ផ្អែម​ទេ ។​
​    ​ក្នុង​ប្រមាណ​១០​ឆ្នាំ​ខាង​មុខ  ចំនួន​អ្នក​ប្រឈម​នឹង​ការ​កើត​ជំងឺ​ទឹកនោម​ផ្អែម​ នឹង​កើន​ខ្លាំង ប្រសិន​ពុំ​មាន​ការ​ទូន្មាន និង​វិធានការ​ទប់ស្កាត់​ទាន់ពេល ។ តាម​ការព្យាករណ៍​របស់​អ្នកជំនាញការ តួលេខ​នេះ​អាច​ដណ្តើម​ដល់ ៤០​ ឬ ​៥០​ភាគរយ​ចំនួន​ប្រជាជន​បណ្តា​ប្រទេស ។​
​    ​លទ្ធផល​ស្រាវជ្រាវ​នៅ​ជប៉ុន​បង្ហាញថា ក្រៅ​ពី​មូលហេតុ​សំខាន់ៗនាំ​ដល់​អត្រា​ទឹកនោម​ផ្អែម​កើន​ខ្ពស់ ដូច​ជា​កត្តា​តំណពូជ ស្រា បារី ...​នោះ ការបរិភោគ​លឿន​ក៏​រួមចំណែក​មួយ​ផ្នែក​មិនតូច​ឡើយ​ ធ្វើ​ឱ្យ​កើន​អត្រា​នេះ ។​
​    ​ទ្រឹស្តី​ដំបូង​ឱ្យដឹងថា ការបរិភោគលឿន​ធ្វើឱ្យ​កើន​បរិមាណ​ស្ករ​ក្នុង​ឈាម មាន​ស្រាប់
ក្នុង ​ចំណីអាហារ​ និង​ធ្វើឱ្យកើន​បរិមាណ​ស្ករ​ក្នុង​ឈាម​ក្រោយពេល​បរិភោគ អាស្រ័យ​ហេតុ​នោះ បរិមាណ​ស្ករ​ស្រូប​យក​ធំ តែ​បែរជា​មិន​ត្រូវ​បាន​ចរាចរ​ និង​បំប្លែង​ទៅជា សារជាតិ​មាន​ប្រយោជន៍​សម្រាប់​សរីរាង្គ។ ដូចនេះ វានឹង​បង្ក​ជា​ផលវិបាក​ធ្ងន់ធ្ងរ​អស្ចារ្យ​៕

​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​ក្នុង​ឈាម​ធ្វើ​ឲ្យ​មហារីក​រីកចម្រើន​លឿន​

​ពួក​អ្នកវិទ្យាសាស្ត្រ​អូស្ត្រាលី​ឲ្យ​ដឹងថា កូ​ឡេ​ស្តេ​រ៉ូ​ល​ជះឥទ្ធិពល​ដល់​បន្លាស់​ទី​របស់​កោសិកា , អាស្រ័យហេតុនេះ​ពេល​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល "​អាក្រក់​" ខ្ពស់ , កោសិកា​មហារីក​នឹងធ្វើ​បន្លាស់​ទី​ងាយស្រួល​ជាង​ទៅកាន់​បណ្តា​ផ្នែក​ផ្សេងៗ​របស់​សរីរាង្គ ។​
​នេះ​ជា​មូលហេតុ​ហេតុអ្វី​កោសិកា​មហារីក​រាលដាល​លឿន​សម្រាប់​មនុស្ស​មួយចំនួន ។ ផ្ទុយ​មកវិញ​ការស្រាវជ្រាវ​ក៏​ចង្អុល​បង្ហាញថា កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល "​ល្អ​" ការពារ​សី​រា​ង្គ​ប្រឆាំង​ទប់ទល់​កោសិកា​មហារីក​រាលដាល ។ កូ​ឡេ​ស្តេ​រ៉ូ​ល​ជា​ជាតិ​ខ្លាញ់​សំខាន់​១ ក